ព័ត៌មានទាន់ហេតុការណ៍៖
'

យុវជនម្នាក់បានស្លាប់ និង ៣ នាក់នាក់ទៀតរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូបុកគ្នានៅស្រុកកោះធំ

ខេត្តកណ្តាល ៖ យុវជនម្នាក់ បានស្លាប់យ៉ាងអណោចអធ័ម នៅកន្លែងកើតហេតុ រីឯយុវជន៣នាក់ ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កដោយម៉ូតូម៉ាក ហុងដាសេដេកញ្ចាស់ មួយគ្រឿងបើកបរនៅពេលយប់គ្មានភ្លើងបំភ្លឺមើលផ្លូវ ជ្រុលចង្កូតទៅបុកម៉ូតូម៉ាកហុងដាគុបកំពុងបើក បរប្រកាន់ស្តាំដួលច្រងាបច្រងិលបោកទៅលើកំណាត់ផ្លូវក្រាលកៅស៊ូលេខ១២-១៦ ស្ថិតក្នុងភូមិ ព្រែកប៊ិ ឃុំកោះធំ(ខ) ... Read More »

ក្រុមហ៊ុនណាហ្គាវើល បើកកម្មវិធី ការប្រកួតប្រជែង ប្រកបពាក្យភាសាអង់គេ្លសជាលើកដំបូងសម្រាប់ សិស្សសាលាបឋមសិក្សា

ខេត្ដព្រៃវែង ៖ ក្រុមហ៊ុនណាហ្គាវើល តែងតែចូលរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅក្នុងប្រទេសកម្ពុជា ជាពិសេស ក្នុងវិស័យអប់រំ ។ វិស័យអប់រំគឺជាសសរ ស្ដម្ភមួយនៃការទទួលបានភាពជោគជ័យ សេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់ ។ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ... Read More »

សកម្មជនដីធ្លី នាំគ្នាគាស់កកាយរឿងដីធ្លី កាលពី២០ឆ្នាំមុន មកតវ៉ារកយុត្តិធម៌

ខេត្តព្រះសីហនុ ៖ សកម្មជនដីធ្លី មកពីគ្រប់ទិសទី សរុបប្រមាណជិត ១០០​ នាក់ បាននាំគ្នាដើរ ដង្ហែរជាក្បួន ដោយដៃកាន់ទង់ជាតិនិងទង់សាសនារួមនឹងមានព្រះសង្ឃ ប្រមាណពីរបីអង្គ បានធ្វើការ តវ៉ានៅមុខសាលាខេត្តព្រះសីហនុ ដោយគាស់កកាយយកសំណុំរឿងរំលោភបំពានដីធ្លីកាលពី២០ឆ្នាំ មុនមកតវ៉ារកយុត្តិធម៌ ... Read More »

ក្រុមអ៊ិស្លាមបង្កើតរដ្ឋ ជាកម្លាំងសម្ងាត់ ដែលអាមេរិកបង្កើតឡើង

សារព័ត៌មាន Sputnik របស់រុស្ស៊ី បានដកស្រង់សម្ដី អ្នកប្រវត្ដិវិទូអាមេរិក ដែលបានចោទប្រកាន់ក្រុមអ៊ិស្លាមបង្កើតរដ្ឋ IS ថាជាកម្លាំងទាហាន ដែលរដ្ឋាភិបាលអាមេរិក បានបង្កើតឡើង ដោយសម្ងាត់ ដើម្បីអុកឡុកបង្កអសន្ដិសុខនៅតំបន់មជ្ឈិមបូព៌ា ។ អ្នកស្រាវជ្រាវប្រវត្ដិសាស្ដ្រអាមេរិក លោក ... Read More »

ក្រុមឈ្មួញសប្បាយចិត្ត ដឹកជញ្ជូនឈើប្រណីត ទាំងយប់ទាំងថ្ងៃ នៅតាមបន្ទាត់ព្រំដែនសង្ស័យក្រុមសមត្ថកិច្ចពាក់ព័ន្ធខ្លះបើកភ្លើងខៀវ

ខេត្តរតនគិរី ៖ ជារៀងរាល់ថ្ងៃ គេឃើញម៉ូតូដឹកជញ្ជូនឈើប្រណីតរាប់សិបគ្រឿង រួមទាំងរថយន្ត ស៊េរីទំនើបៗ ជាច្រើនទៀត បានសម្រុកដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃ ចេញពីស្រុកអណ្តូងមាស ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដោយឆ្លងកាត់តាមច្រកសំខាន់ៗ ចំនួន៤រួមមាន ៖ 1-ច្រក បាសាវ ... Read More »

អេហ្ស៊ីបរំសាយ ១៧០ អង្គការក្រៅរដ្ឋាភិបាល

រដ្ឋាភិបាល អេហ្ស៊ីប បានសម្រេច រំសាយ ១៦៩ អង្គការក្រៅរដ្ឋាភិបាល ដែលជាប់ពាក់ព័ន្ធនឹងក្រុមបងប្អូនអ៊ិស្លាម ដែលរដ្ឋាភិបាលអេហ្ស៊ីបចាត់ទុកជាក្រុម ភេរវកម្ម ។ សារព័ត៌មានអេហ្ស៊ីបបានផ្សព្វផ្សាយថា នៅថ្ងៃទី២៣ ខែកុម្ភៈ រដ្ឋាភិបាល បានចេញបញ្ជាឱ្យរំលាយអង្គការ ... Read More »

ផ្ទះជនជាតិ ជ្វីហ្វ របស់អ៊ីស្រាអែល នៅហ្សេរ៉ូសាឡឹម កើនឡើង ៤០ ភាគរយ

សាព័ត៌មាន AFP បានផ្សព្វផ្សាយថា អង្គការប្រយុទ្ធប្រឆាំង សកម្មភាព សាងសង់លំនៅឋាន ខុសច្បាប់ កាលពីថ្ងៃទី២៣ ខែកុម្ភៈបានប្រកាសឱ្យដឹងថា ចំនួនផ្ទះថ្មី ដែលកំពុងតែសាងសង់ នៅតំបន់រស់ នៅរបស់ជនជាតិជ្វីហ្វនៅភាគខាងកើត ហ្សេរ៉ូសាឡឹមស្ថិតនៅក្រោមការគ្រប់ គ្រងរបស់អ៊ីស្រាអែលកើនឡើងរហូតដល់ ... Read More »

ចិនសាកល្បងមីស៊ីល “អាចបំផ្លាញ ពិភពលោក ក្នុងពេលមួយម៉ោង” អាមេរិកបារម្ភ

ចិនទើបតែបានសាកល្បងកាំជ្រួចមីស៊ីល ទំនើបបំផុត របស់ខ្លួន ដែលអាមេរិកឱ្យឈ្មោះ Wu-14 ធ្វើឱ្យមន្ដ្រីក្រសួងការពារជាតិអាមេរិក ព្រួយបារម្ភយ៉ាងខ្លាំង។ ជាមួយនឹងការអនុវត្ដកាំជ្រួចមីស៊ីល ល្បឿនលឿនរបស់ចិន ធ្វើឱ្យអាមេរិក ត្រូវតែស្រាវជ្រាវលើប្រព័ន្ធបច្ចេក វិទ្យាមីស៊ីលបន្ថែមទៀតសម្រាប់ទប់ទល់ នឹងមីស៊ីលដ៏ទំនើប ទាំងនោះ ។ ... Read More »

ប្រជាពលរដ្ឋលួចឆក់ត្រី ក្នុងដែន អភិរក្សតែត្រូវកម្លាំងជលផលខេត្ដ បង្ក្រាបបាន

ខេត្ដឧត្ដរមានជ័យ ៖ មន្ដ្រីប្រដាប់អាវុធ ខេត្ដឧត្ដរមានជ័យម្នាក់បានរួមគំនិត ជាមួយប្រជាពលរដ្ឋម្នាក់ទៀត លួចចូលឆក់ត្រីក្នុងដែនអភិរក្សត្រពាំងវាលរហាលពង្ រហើយត្រូវបានកម្លាំងរបស់មន្ដ្រីជលផលក្រុងសំរោង សហការជាមួយប្រជាសហគមន៍ចុះឃាត់ខ្លួននិងរឹបអូសបាន វត្ថុតាងមួយចំនួន ។ លោក មុំ សាយ័ន្ន នាយរងផ្នែកជល ផលក្រុងសំរោងបានឱ្យដឹងថា ... Read More »

កំលាំងបញ្ជាការឯកភាព ខណ្ឌសែនសុខ ឃាត់ខ្លួនបុរសម្នាក់ពីបទ ប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ ៖ បុរសម្នាក់ត្រូវកំលាំងបញ្ជាការឯកភាព ខណ្ឌសែនសុខ ឃាត់ខ្លួន ខណៈអាជ្ញាធរខណ្ឌ ចុះធ្វើរដ្ឋបាល ។ ហេតុការណ៍នេះកើតឡើង កាលពីរសៀលថ្ងៃ២២ ខែគុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង៣រសៀល នៅភូមិ ត្រពាំងឈូក ... Read More »

មនុស្ស ៣ នាក់របួសធ្ងន់ស្រាលដោយសាររថយន្តប្រភេទ ១២ កៅអីបើកកៀរបណ្តាលអោយដួល

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់និងស្រាល២នាក់ ខណៈដែលពួកគេកំពុងជិះម៉ូតូវ៉េវមួយគ្រឿង ហើយត្រូវរថយន្តទេសចរណ៍មួយគ្រឿង បើកកៀរបណ្តាលឲ្យដួលបោកទៅនឹងថ្នល់ ហើយរថយន្តបង្កបានបើកគេចខ្លួន បាត់ស្រមោល កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចខាងជើងរង្វង់មូលវិមានឯករាជ្យ តាមបណ្តោយផ្លូវលេខ២៦៨ កែងផ្លូវនរោត្តម ស្ថិតក្នុងសង្កាត់ចតុមុខ ... Read More »

មន្រ្តីនគរបាល ជិះម៉ូតូបញ្ច្រាស ស្លាកសញ្ញាចរាចរណ៍ ត្រូវម៉ូតូមួយគ្រឿងទៀត បុកពេញទំហឹងបណ្តាលឱ្យរងរបួស

ភ្នំពេញ ៖ បុរសម្នាក់ ដែលគេស្គាល់ថា ជាមន្រ្តីនគរបាលបានរងរបួស ដោយសារតែជិះម៉ូតូបញ្ច្រាស ស្លាកសញ្ញាចរាចរណ៍ ក៏ត្រូវបានយុវជនម្នាក់ ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន បុកចំពេញទំហឹង បណ្តាលអោយរងរបួស ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៦នាទីយប់ ថ្ងៃទី២៣ ខែកុម្ភះ ... Read More »

លួចចូលគាស់ផ្ទះ ប្រជាពលរដ្ឋចាប់បានវាយយ៉ាងចាស់ដៃ ទើបប្រគល់អោយសមត្ថកិច្ច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋ នាំគ្នាវាយម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួន រួចទើបប្រគល់ឱ្យសមត្ថកិច្ច បន្ទាប់ពីគេបានធ្វើសកម្មភាព គាស់ផ្ទះគេចូលទៅខាងក្នុង រើកកាយ ឥវ៉ាន់បំណងលួចទ្រព្យសម្បត្តិ តែត្រូវបានម្ចាស់ផ្ទះទៅទាន់ពេលវេលា ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង២០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភះ ... Read More »

ក្រុមក្មេងស្ទាវមួយក្រុម ព្រួតវាយយុវជន ៣ នាក់បណ្តាលឲ្យរបួសធ្ងន់ម្នាក់

ភ្នំពេញ ៖ យុវជនម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ បានរងរបួសសន្លប់ស្តូកស្តឹង ខណៈពួកគេនាំគ្នា មកពីដើរលេងហើយត្រូវក្មេងស្ទាវមួយក្រុមមានគ្នា ៥ ទៅ ៦ នាក់ យកដុំថ្មព្រូតវាយ ហើយរត់គេចខ្លួន បាត់ស្រមោល ។ ហេតុការណ៍នេះ ... Read More »

ក្លិបឌីវេនកូ ជាប់ចំណាត់ថ្នាក់លេខ ១ ប្រចាំឆ្នាំ ២០១៥

ភ្នំពេញ ៖ សម្រាប់ការប្រកួតកីឡា វាយកូនបាល់ជ្រើសរើសជើងឯកប្រចាំឆ្នាំ ២០១៥ ដែលមានរយៈពេល ១ សបា្ដហ៍ គឺ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០១៥ បានរកឃើញក្រុមដែលទទួល ... Read More »

ស្រវឹងស្រា​បើករថយន្ត​ជ្រុល​ទៅ​បុក​ដើម​ក្ងោក​ និង​បង្គោល​ភ្លើង​ក្រឡាប់​ផ្ងារជើង​ច្រងាងៗ​

​ភ្នំពេញ​៖​ យុវជន​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បាន​បើករថយន្ត​ឡិច​ស៊ី​ស​៣០០​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​ រេ​ចង្កូត​ជ្រុល​ទៅ​បុក​ដើម​ក្ងោក​មួយ​ដើម​បាក់​ដាច់​ និង​បន្ត​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​បាក់​ទ្រេ​ង​ធ្លាក់​បែក​អំ​ពូ​ល​ពេញ​ផ្លូវ​ ហើយ​រថយន្ត​បាន​ក្រឡាប់​ផ្ងារជើង​ច្រងាងៗ​ រង​ការ​ខូចខាត​ទាំងស្រុង​ ម្ចាស់​រថយន្ត​របួសធ្ងន់​ តែ​សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដ៏​ទៃ​ ។​ ​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​ រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២៤​ ខែ​កុ​ម្ភះ​ ឆ្នាំ​២០១៥​ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ ... Read More »

ជិះ​ម៉ូតូ​បត់​ចូល​ផ្ទះ​ត្រូវ​រថយន្តក្រុង​បុក​ពីក្រោយ​ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់​

ខេត្តកំពង់ឆ្នាំង​ ៖​ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ នៅ​នឹង​កន្លែង​ និង​ ២​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​នៅ​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ករ​ឡើង​ដោយ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ បាន​បុក​ម៉ូតូ​ពីក្រោយ​ ជិះ​ឌុ​ប​គ្នា​៣​នាក់​ ។​ ​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ... Read More »

មជ្ឈមណ្ឌល​នាឡិកា​ស្វី​ស​ SWISS​ WATCH​ CENTRE​ រៀបចំ​ពិធី​លោត​ម៉ុង​សាយ​ ដើម្បី​ចម្រើន​សិរី​សួស្តី​ក្នុង​ឆ្នាំ​ថ្មី​

​ភ្នំពេញ​ ៖​ សំឡេង​ស្គរ​ម៉ុង​សាយ​បាន​បន្លឺ​ឡើង​ យ៉ាង​កងរំពង​ ចម្ងាយ​ប្រមាណ​ជា​ ៣០​ម៉ែត្រ​ ពី​ផ្សារ​ធំ​ថ្មី​ ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​រុក្ខ​ត្រង់​ទៅ​មាត់ទន្លេ​ គេ​បានឃើញ​មនុស្ស​ប្រុស​ ស្រី​ក្មេង​ចាស់​នាំ​គ្នា​ឈរ​មើល​គេ​លោត​ម៉ុង​សាយ​ដោយ​ម្នាក់ៗ​ហាក់បីដូច​មាន​អារម្មណ៍​សប្បាយ​រីករាយ​ក្រៃ​លែង​ ។​ ​ ខណៈ​ដែល​មជ្ឈមណ្ឌល​នាឡិកា​ស្វី​ស​ បាន​រៀបចំ​ពិធី​លោក​ម៉ុង​សាយ​ តាម​ប្រពៃណី​ចិន​ ... Read More »

សមត្ថកិច្ចឃាត់រថយន្ដដឹកឈើផ្ទុកលើសទម្ងន់ ក្រុមហ៊ុន ទ្រី ភាព គ្រុប ចំនួន ៥ គ្រឿង

ខេត្ដក្រចេះ ៖ ក្រុមហ៊ុន ទ្រី ភាព គ្រុប ដែលពាក់ព័ន្ធទៅនឹងជំនួញឈើដ៏ធំជាង គេនៅកម្ពុជា ត្រូវបានគេទទួលស្គាល់ថា ម្ចាស់ក្រុមហ៊ុននេះ ពោរពេញដោយ ភាពគឃ្លើននឹងផ្លូវច្បាប់ បន្ទាប់ពីអាង អំណាចទឹកប្រាក់ទទួលបានពីជំនួញឈើដ៏ ល្បីល្បាញ ... Read More »

បុរស​ម្នាក់​ត្រូវ​កម្លាំង​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​ពី​បទ​ប្រើប្រាស់​ថ្នាំ​ញៀន​

​ភ្នំពេញ​៖​ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​បញ្ជាការ​ឯកភាព​ខណ្ឌ​ឃាត់ខ្លួន​ ខណៈ​ខណ្ឌ​ចុះ​ធ្វើ​រដ្ឋបាល​ កាលពី​រសៀល​ថ្ងៃ​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​៣​ នៅ​ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​។​ ​ មុន​ពេល​ឃាត់ខ្លួន​ កម្លាំង​បញ្ជា​ ការ​ឯកភាព​ខណ្ឌ​ សែន​ ... Read More »

នគរបាលអន្តោប្រវេសន៍បញ្ជូនលោកអេឡិច តាមយន្តហោះទៅកាន់ប្រទេសអេស្ប៉ាញនៅយប់នេះ

ភ្នំពេញ ៖ បន្ទាប់ពីនគរបាលអន្តោ ប្រវេសន៍ឃាត់ខ្លួនលោកអេឡិច កាលពីវេលាម៉ោង១ រសៀលថ្ងៃទី២៣ កុម្ភៈនេះ រួចមក នគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានសម្រេចបញ្ជូនលោក អេឡិច បានជើងយន្តហោះទៅកាន់ប្រទេសអេស្ប៉ាញវិញ នៅវេលាម៉ោង៨យប់នេះ ។ ... Read More »

អ្នកភូមិតវ៉ា ទាមទារ ទម្លាក់មេភូមិព្រៃព្រិច ព្រោះតែគ្មានសីលធម៌

ក្រុងប៉ោយប៉ែត ៖ ប្រជាពលរដ្ឋ ប្រមាណជា ៥០ នាក់មកពីភូមិព្រៃព្រិច បានផ្ទុះការតវ៉ាទាមទារ ទម្លាក់មេភូមិ ព្រៃព្រិចនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ២០១៥ នៅមុខសាលាសង្កាត់ប៉ោយប៉ែត ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវ ប៉េតុង ស្ថិតនៅក្នុងភូមិមិត្ដភាព ... Read More »

បាញ់ ១ គ្រាប់ធ្លាយកដៃនារីម្នាក់ ប្លន់កាបូបនៅលើកំណាត់ផ្លូវវេងស្រេង ទាំងព្រលឹមអុរ

ភ្នំពេញ ៖ នារីវ័យប្រហែល ជាង២០ឆ្នាំម្នាក់បានរងរបួស ធ្លាយកដៃហើយត្រូវបានអ្នក ឃើញហេតុការណ៍ជួយដឹកបញ្ជូនយកទៅព្យាបាលនៅមន្ទីរពទ្យ ឯកជនក្បែរកន្លែងកើតហេតុ ភ្លាមៗបន្ទាប់ពីជនសង្ស័យពីរ នាក់ជិះម៉ូតូ១គ្រឿងដកកាំភ្លើងខ្លីបាញ់១គ្រាប់ប្លន់យកកាបូប ទៅបាត់ ។ ហេតុការណ៍ធ្វើឱ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីវេលាម៉ោង៦និង៥០នាទីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ... Read More »

​សម្ដេច​តេ​ជោ​នឹង​ចុះហត្ថលេខា​លើកលែងទោស​ទណ្ឌិត​ ​ស្ដ្រី​ដែល​មានកូន​និង​មាន​ផ្ទៃពោះ​កំពុង​រស់នៅ​ក្នុង​ពន្ធនាគារ​

​ភ្នំពេញ​ ៖​ សម្ដេច​អគ្គមហាសេនា​ បតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ ប្រសាសន៍​នា​ព្រឹក​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៥​ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ ថ្នាក់​ ... Read More »

​ប៊ុល​ហ្គា​រី​មាន​សុច្ឆន្ទៈ​បន្ដ​ជំរុញ​កិច្ច​សហប្រតិបត្ដិការ​ទ្វេភាគី​ទៀត​ជាមួយ​កម្ពុជា​

ភ្នំពេញ​ ៖​ នៅ​ក្នុង​ជំនួប​សម្ដែង​ការ​ គួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​ លោក​ អ៊ុ​ច​ បូរ​រិ​ទ្ធ​ រដ្ឋលេខាធិការ​ក្រសួង​ ការ​បរទេស​ និង​សហប្រតិបត្ដិការ​អន្ដរ​ ជាតិ​នា​រសៀល​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៥​ ... Read More »

​រដ្ឋមន្ដ្រី​ការពារ​ជាតិ​ម៉ា​ឡេ​ស៊ី​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​

​ភ្នំពេញ​ ៖​ ឆ្លើយ​តប​តាម​ការ​អញ្ជើញ​ របស់​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​នៃ​ព្រះ​ រាជាណាចក្រ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ លោក​ ដា​តូ​សេរី​ ហ៊ី​ស​ សា​មូ​ឌី​ន​ ប៊ី​ន​ ទុន​សេន​ រដ្ឋមន្ដ្រី​ ក្រសួងការពារជាតិ​ម៉ា​ឡេ​ស៊ី​បាន​ដឹកនាំ​គណៈប្រតិភូ​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២១​ ... Read More »

​នគរបាល​ចាប់​ អា​ឡិច​ រង់ចាំ​បញ្ជូន​ត្រឡប់​ទៅ​ស្រុក​វិញ​

​ភ្នំពេញ​ ៖​ នគរបាល​នៃ​អគ្គនាយកដ្ឋាន​ អន្ដោប្រវេសន៍​ក្រសួងមហាផ្ទៃ​បាន​ឃាត់​ ខ្លួន​លោក​ អា​ឡិច​ហ្ស​ង់​ដ្រូ​ ហ្គ​ន់​ សា​ឡេ​ស​ ដេ​វិត​សិន​ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​ រសៀល​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ម្ដុំ​ ផ្សារ​រាត្រី​ ... Read More »

គប់​មួយ​ទូរស័ព្ទ​បែកក្បាល​ហូរ​ឈាម​ព្រោះ​ខឹង​​និយាយ​លេង​ច្រើន​ត្រូវ​នគរបាល​ចាប់​បញ្ចូល​ទ្រុង​

​ខេត្ដពោធិ៍សាត់​ ៖​ បុរស​ម្នាក់​ត្រូវ​ កម្លាំង​នគរបាល​ចាប់​ញាត់​បញ្ចូល​ទ្រុង​ដែក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍​ សាត់​ក្រោយ​ពី​បុរស​រូប​នេះ​បាន​ប្រើ​អំពើ​ ហិង្សា​លើ​យុវជន​ម្នាក់​ដោយ​យក​ទូរស័ព្ទ​ដៃ​គប់​ចំ​ក្បាល​បែក​ហូរ​ឈាម​កក្លាក់​ ។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ ពី​ល្ងាច​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ស្ថិត​ ក្នុងភូមិ​ពោធិ៍​តា​គួ​យ​ សង្កត់​លលក​.​ស​ ក្រុង​-​ខេត្ដពោធិ៍សាត់​ ... Read More »

គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​នៅ​​ខេត្ដពោធិ៍សាត់​ស្លាប់​៣​របួសធ្ងន់​ស្រាល​១៦​នាក់​

​ខេត្ដពោធិ៍សាត់​ ៖​ នគរបាល​តាម​ បណ្ដា​ស្រុក​-​ក្រុង​ខេត្ដពោធិ៍សាត់​បាន​ ប្រាប់​ថា​ ចាប់ពី​ថ្ងៃ​ទី​១៨​ ដល់​២២​ ខែ​ កុម្ភៈ​ មាន​គ្រោះថ្នាក់​ចរាចរណ៍​៨​ករណី​ កើតឡើង​បណ្ដាល​ឱ្យ​មនុស្ស​៣​នាក់​ស្លាប់​ និង​១៦​នាក់​ទៀត​របួសធ្ងន់​ស្រាល​។​ ​ ប្រភព​ព័ត៌មាន​បន្ដ​ថា​ ករណី​ទី​១​ៈ​ ... Read More »

ការដ្ឋានសំណង់ ធ្វេសប្រហែស បង្កកី្តកង្វល់ដល់ប្រជាពលរដ្ឋ ដែលរស់នៅជិតខាង

ភ្នំពេញ ៖ ម្ចាស់ផ្ទះលេខ៧៩ តាមបណ្តោយ ផ្លូវលេខ៤៦៦ ក្រុម២១ ភូមិ៥ សង្កាត់ទួលទំពូងទី១ ខណ្ឌ ចំការមន បានសម្តែង ការបារម្ភ ទៅនឹងសុវត្ថិភាព នៃការរស់នៅ របស់ក្រុមគ្រួសារពួកគាត់រាល់ថ្ងៃ ... Read More »