ព័ត៌មានទាន់ហេតុការណ៍៖
'

នគរបាលអន្តោប្រវេសន៍ឆ្មក់ចូលឃាត់ខ្លួន ពលករអត់ច្បាប់ចម្រុះជាតិសាសន៍បាន៦២នាក់ ក្នុងសំណង់ថ្មីនៃអគារហុងកុង លែន (ខុនដូ កម្ពស់២៣ជាន់ )

ភ្នំពេញ៖ ពលករគ្មានច្បាប់ដែលជាជនបរទេសចម្រុះជាតិសាសន៍ មានជនជាតិកូរ៉េ អង់គ្លេស ហ្វីលីពិន ក្នុងនោះជនជាតិវៀតណាមច្រើនជាងគេ ត្រូវបានកម្លាំងនាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍នីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឆ្មក់ចូលទៅក្នុងទីតាំង សំណង់ថ្មីនៃអគារហុងកុង លែន (ខុនដូ កម្ពស់២៣ជាន់ ) ជាលិទ្ធផលឃាត់ខ្លួនបាន៦២នាក់ ... Read More »

នៅម៉ោង១១ព្រឹកនេះ រាជរដ្ឋាភិបាលកម្ពុជានឹងធ្វើពិធីប្រគល់ផែនទីជូនអង្គការសហប្រជាជាតិនៅវិមានសន្តិភាព

ភ្នំពេញ៖ បន្ទាប់ពីពិធីប្រគល់ ទទួល និងផ្ទៀតផ្ទាត់ផែនទីពីអង្គការសហប្រជាជាតិជាមួយផែនទីដែលរាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ក្នុងការបោះបង្គោលព្រំដែនសព្វថ្ងៃជាមួយនឹងប្រទេសវៀតណាមកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥កន្លងទៅ ហើយទទួលស្គាល់ថា មានលក្ខណដូចគ្នាបេះបិទនោះ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ នៅវិមានសន្តិភាព បាននិងកំពុងរៀបចំពិធីប្រគល់ និងទទូលឲ្យទៅអង្គការសហប្រជាជាតិវិញ ... Read More »

មានគេដាក់ដាយកាត់ស្ទឹងចាប់ត្រី នៅរដូវហាមឃាត់តែអត់មានអ្នកបង្ក្រាប

ខេត្ដពោធិ៍សាត់ ៖ ប្រជាពលរដ្ឋនៅ ឃុំកញ្ជរ ស្រុកណ្ដៀង ខេត្ដពោធិ៍សាត់ បានប្រាប់ឱ្យដឹងថា មានគេដាក់ដាយ កាត់ស្ទឹងដើម្បីចាប់ត្រីនៅក្នុងរដូវហាម នេសាទ តែពុំមានការបង្ក្រាបពីមន្ដ្រី ពាក់ព័ន្ធនោះទេ ខណៈនៅរដូវនេះត្រីគ្រប់ ប្រភេទកំពុងស្វែងរកទីជម្រកពងកូន ។ ... Read More »

ថៃបន្តកិច្ចចរចាសន្តិភាពជាមួយក្រុមឧទ្ទាមភាគខាងត្បូងនៅទីក្រុងកូឡាឡាំពួរ

មន្ត្រីប្រតិភូមួយរូបបានបញ្ជាក់កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ថា គណៈប្រតិភូមួយក្រុមដឹកនាំដោយទីប្រឹក្សាពិសេសអគ្គមេបញ្ជាការកងទ័ពថៃ Aksara Kerdpol បានជួបប្រជុំពិភាក្សាជាមួយតំណាងក្រុមឧទ្ទាមមកពីតំបន់ភាគខាងត្បូងប្រទេសថៃបានជួបប្រជុំពិភាក្សាគ្នានៅក្នុងទីក្រុងគូឡាឡាំពួរ រដ្ឋធានីប្រទេសម៉ាឡេស៊ី ។ នេះជាជំនួបលើកទី៣ហើយដែលបានធ្វើឡើងក្នុងការស្វែងរកសន្តិភាព ស្ថិតក្រោមការសម្របសម្រួលពីភ្នាក់ងារស៊ើបការសម្ងាត់ម៉ាឡេស៊ី ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហាររបស់កម្លាំងយោធាថៃទៅលើរដ្ឋាភិបាលស្របច្បាប់កាលពីមួយឆ្នាំកន្លងមកនោះ ។ កិច្ចពិភាក្សាលើកទីមួយបានកើតឡើងនៅក្នុងខែមេសា ហើយលើកទីពីរបានកើតឡើងនៅក្នុងខែមិថុនា ... Read More »

ចាប់បញ្ជូនបុរសម្នាក់ទៅតុលាការ ក្រោយលួចទូរស័ព្ទរបស់គេ

ខេត្ដព្រះសីហនុ ៖ នគរបាលក្រុង ព្រះសីហនុបានបញ្ជូនបុរសម្នាក់ទៅ សាលាដំបូងខេត្ដកាលពីថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០១៥ បន្ទាប់ពីលួចទូរស័ព្ទ របស់គេ ហើយត្រូវម្ចាស់គេតាមទាន់ ចាប់ប្រគល់ឱ្យសមត្ថកិច្ច ។ ជនសង្ស័យដែលត្រូវចាប់បញ្ជូនទៅ តុលាការឈ្មោះ ... Read More »

នាំកូនៗទៅសម្អាតស្មៅនៅចម្ការ ត្រូវពស់ពភ្លាក់ចឹកឈឺសន្លប់បាត់មាត់

ខេត្ដប៉ៃលិន ៖ ក្មេងស្រីជំទង់ម្នាក់ក្នុង ចំណោមបងប្អូន៣នាក់ដែលឪពុកនាំទៅ សម្អាតស្មៅក្នុងចម្ការដំឡូងមីត្រូវពស់ ពភ្លាក់ចឹកបណ្ដាលឱ្យឈឺចុកចាប់សន្លប់ បាត់មាត់ក ហើយត្រូវបានឪពុកបញ្ជូន មកមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ ។ ករណីនេះបានកើតឡើងនៅវេលា ម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែ សីហា ... Read More »

បុរសដែលចាប់កុមារីអាយុ១២ឆ្នាំ រំលោភពេលនាងកំពុងអង្គុយស្ទូច ត្រីរកមុខឃើញហើយ

ខេត្ដមណ្ឌលគិរី ៖ បុរសល្មោបកាម ដែលចាប់ក្មេងស្រីអាយុ១២ឆ្នាំខណៈនាង កំពុងអង្គុយស្ទូចត្រីនៅមាត់អូរក្នុងព្រៃ ត្រូវសមត្ថកិច្ចវែកមុខចាប់ខ្លួនបានហើយ កាលពីវេលាម៉ោង៧យប់ថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០១៥ នៅភូមិក្មូម ឃុំស្រែ ឈូក ស្រុកកែវសីមា ខេត្ដមណ្ឌលគិរី។ ... Read More »

ព្រៃបម្រុងទុករបស់រដ្ឋនៅស្រុកកូនមុំនឹងរលាយអស់បើគ្មានការទប់ស្កាត់

ខេត្តរតនគិរី ៖ ដីព្រៃបម្រុងទុករបស់រដ្ឋជាច្រើនហិចតា នៅចំណុចភ្នំទទឹង វាលឆ្កែហត់ អូរខ្វេះ និងតំបន់ជាច្រើនទៀតនៅក្នុងភូមិសាស្រ្ដស្រុកកូនមុំ ខេត្តរនគិរី នឹងត្រូវរលាយហិនហោចអស់តែក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដោយសារតែការកាប់បំផ្លាញស្ទើរគ្រប់រូបភាពពីសំណាក់ក្រុមឈ្មួញ និងប្រជាពលរដ្ឋ។ ប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសាស្រ្ដខាងលើ បានរាយការណ៍ប្រាប់នគរវត្តឲ្យដឹងថា គំនរឈើប្រភេទផ្ចឹកជាច្រើនពំនូក ... Read More »

ចិន កូរ៉េខាងជើងបើកតំបន់សេដ្ឋកិច្ចរួមគ្នានៅក្នុងខែតុលា

ប្រព័ន្ធផ្សព្វផ្សាយរបស់ចិន កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ បានផ្សព្វផ្សាយ នៅក្នុងខែតុលា ឆ្នាំ២០១៥ ទីក្រុងប៉េកាំង និងទីក្រុងព្យុង នឹងបើកតំបន់សេដ្ឋកិច្ចរួមគ្នា ដែលជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីលើកស្ទូយសេដ្ឋកិច្ចប្រទេសទាំងពីរឲ្យមានភាពល្អប្រសើរ បើទោះបីមានការប្រឈមមុខតានតឹងដាក់គ្នាក៏ដោយ ។ តំបន់ពាណិជ្ជកម្ម Guomenwan ... Read More »

កុមារ១០នាក់ស្លាប់ដោយសារហេតុការណ៍ផ្ទុះនៅអាហ្វហ្គានីស្ថាន

មន្រ្តីក្រសួងសុខាភិបាលបានបញ្ជាក់ថា កុមារ និងក្មេងជំទង់១០នាក់បានបាត់បង់ជីវិតក្រោយកើតមានហេតុការណ៍ផ្ទុុះនៅកន្លែងស្តុកហ្គាស់ស្ថិតនៅទីក្រុង Herat ភាគខាងលិចអាហ្វហ្គានីស្ថានកាលពី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ ។ ជនរងគ្រោះដែលបាត់បង់ជីវិតទាំងនោះ គឺជាអ្នករស់នៅក្នុងជំរំអ្នកគ្មានលំនៅឋាន ឬជំរំជនអនាថា ដែលនៅជិតក្រុមហ៊ុនហ្គាស។ អ្នកនាំពាក្យមន្ទីរពេទ្យ Herat ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាលាន់ដូចរន្ទះ របួសធ្ងន់៣នាក់

ភ្នំពេញៈ ប្រុស ស្រី៣នាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗបន្ទាប់ពីជិះក្នុងល្បឿនលឿន មិនប្រុងប្រយ័ត្នហើយជ្រុលចង្កូតទៅបុកនឹងម៉ូតូវ៉េវពីក្រោយពេញទំហឹងបណ្តាលអោយខូចខាតទាំងសងខាងនិងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ហើយសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុភ្លាមៗ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ នៅចំណុចខាងជើងសណ្ឋាគារកាំបូយ៉ាណាប្រហែល៥០ម៉ែត្រតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ... Read More »

លោកលី សាវេត នាំយកអំណោយកាកបាទក្រហមកម្ពុជាជូនពលរដ្ឋក្រីក្រ១៨គ្រួសារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហាឆ្នាំ២០១៥ លោកលី សាវេត ប្រធានកិត្តិយសគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា និងជាអភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានដឹកនាំក្រុមការងារ យកអំណោចមនុស្សធម៌របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបទក្រហមកម្ពុជាចែកជូនពលរដ្ឋក្រីក្រ១៨គ្រួសារ នៅក្នុងវត្តវង្គត់បុរី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ... Read More »

មន្ត្រីយោធាម្នាក់ស្រវឹងដកកាំភ្លើងបាញ់អធិការងខណ្ឌពោធិ៍សែនជ័យ២គ្រាប់ សំណាងមិនត្រូវ

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបង្កដោយសារតែមន្ត្រីយោធា ម្នាក់ស្រវឹងស្រា ហើយបានដកកាំភ្លើងបាញ់កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យចំនួន២គ្រាប់ តែមិនត្រូវ ខណៈកម្លាំងចុះឆែកឆេម៉ូតូអត់ស្លាកលេខ ដែលនៅជិតកន្លែងគេស៊ីផឹក ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ នៅចំណុចមុខវត្តវិហាឃួន តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ចោមចៅ ... Read More »

ស្រវឹងស្រាជិះម៉ូតូបុករ៉ឺម៉កកង់បីបណ្ដាលឲ្យរងរបួសបាក់ជើងម្ខាង

ភ្នំពេញ: យុវជនម្នាក់បានរងរបួសបាក់ជើងខាងឆ្វេង ត្រូវបានរថយន្ដសាមុយដឹកយកទៅសង្គ្រោះភ្លាមៗនៅមុន្ទីរពេទ្យ ខណះដែលរូបគេស្រវឹងស្រាជិះម៉ូតូមួយគ្រឿងទៅបុកជាមួយរឺម៉កកង់បីពេញទំហឹងដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២ថ្ងៃទី២៥ ខែ សីហា ឆ្នាំ ២០១៥ តាមបណ្ដោយផ្លូវ ១៧២ ទល់មុខសណ្ឋារគា ស៊ីលវើរ រីវើរ ... Read More »

ចោរលួចម៉ូតូ Scoopy ពេលម្ចាស់ដេកលើអង្រឹង ដឹងខ្លួនទាន់វាយទ្រមខ្លួន នៅសង្កាត់ស្ទឹងមានជ័យ

ភ្នំពេញ៖ លួចគេបានវាគ្រាន់ ម្ចាស់គេទាន់វាក្រែល បុរសម្នាក់ជាជនសង្ស័យ ធ្វើសកម្មភាពចូលលួច ម៉ូតូ ខណៈដែលម្ចាស់ម៉ូតូកំពុងដេកលង់លក់នៅលើអង្រឹងនៃច្រកចូលក្នុងផ្ទះ ។ សកម្មភាពចោរ លួចម៉ូតូត្រូវបានម្ចាស់ម៉ូតូដឹងខ្លួនទាន់ ក៏ស្រែកឆោរឡោឡើងបង្កការភ្ញាក់ផ្អើលក៏ត្រូវប្រជាពលរដ្ឋ ជិតខាងព័ទ្ធចាប់ខ្លួនបាននិងស្វាគមន៍យ៉ាងចាស់ដៃ ស្ទើរតែសូន្យជីវិត។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៥ ... Read More »

នគរបាលឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន២នាក់នៅស្រុកស្ទឹងត្រង់

ខេត្តកំពង់ចាម; ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន២នាក់ ត្រូវបានកំលាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការជាមួយកំលាំងការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តកំពង់ចាមបង្ក្រាបចាប់ខ្លួនបានរួមជាមួយវត្ថុតាងថ្នាំញៀនមួយចំនួន ។ ប្រតិបត្តិការនេះធ្វើរឡើងនៅម៉ោង២រសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ នៅចំណុចភូមិអូរបេង ឃុំមេសរជ្រៃ សរុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ លោកវរសេនីយន៍ត្រី ... Read More »

ខឹងឪពុកប្រើដាំបាយ ខ្ជិល និងលោតពីផ្ទះជាន់ទី៣សម្លាប់ខ្លួន

ភ្នំពេញ៖ យុវជនជាកម្មករអូសរទេះក្នុងផ្សារម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតដោយលោតសម្លាប់ខ្លួនពីលើផ្ទះជាន់ទី៣បង្កឲ្យមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋ ហើយបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទី ព្រលប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្ទះលេខ៣៥អឺត្រ ផ្លូវ១៦៨ សង្កាត់អូរឫស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ បើតាមការបញ្ជាក់ពីឪពុកជនរងគ្រោះបានឲ្យដឹងថា ... Read More »

សិស្សស្រីម្នាក់ខំប្រឹងប្រឡងម៉ោងគណិតវិទ្យាជាម៉ោងចុងក្រោយដួលសន្លប់ត្រូវបានគ្រូពេទ្យដឹកយកទៅសង្រ្គោះទាន់ពេលវេលានៅមន្ទីរពេទ្យបង្អែក

ខេត្តបន្ទាយមានជ័យ៖ សិស្សស្រីម្នាក់ប្រឡងនៅមណ្ឌលសាលាបឋមសក្សាហ៊ុន សែនសូភី ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទំនងជាខំប្រឹងគិតធ្វើលំហាត់វិញ្ញាសារគណិតវិទ្យា បានដួលសន្លប់ក្នុងម៉ោងគណិតវិទ្យា ជាម៉ោងចុងបញ្ចប់នៃការប្រឡង ហើយត្រូវបានគ្រូពេទ្យប្រចាំមណ្ឌលនោះដឹកយកទៅសង្រ្គោះ នៅមន្ទីរបង្អែកក្រុងសិរីសោភ័ណ ទាន់ពេលវេលា ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី២៥ ខែសីហាឆ្នាំ២០១៥ ... Read More »

ទាហានអាមេរិកបាត់ខ្លួនក្នុងសង្គ្រាមវៀតណាមត្រូវបានកំណត់អត្តសញ្ញាណ

ភ្នំពេញ៖ នៅថ្ងៃទី ២១ សីហា ទីភ្នាក់ងារទទួលបន្ទុកទាហានបាត់ខ្លួនរបស់ក្រសួងការពារប្រទេសសហរដ្ឋអាមេរិក (DPAA) បានប្រកាសថា អដ្ឋិធាតុរបស់ទាហានអាមេរិក ដែលបានបាត់ខ្លួននៅក្នុងសង្គ្រាមវៀតណាម ត្រូវបានរកឃើញ ហើយនឹងត្រូវបានបញ្ចុះ ក្នុងកិត្តិយសយោធាពេញលេញ។ វរសេនីយត្រី Dale W. ... Read More »

ចុះបង្ក្រាបស្រះចិញ្ចឹមត្រីឆ្តោរខុសច្បាប់ជាច្រើនស្រះ សមត្ថកិច្ចមិនចុះសម្រុងគ្នា

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត ចុះបង្ក្រាបការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ជាច្រើនស្រះ តែបែរជាទុកត្រីទាំងនោះឲ្យម្ចាស់ចិញ្ចឹមបន្តវិញទាំងអស់ ។ ករណីនេះ ខាងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កំពុងទាមទារឲ្យចាប់ត្រីឆ្តោរទាំងនោះយកទៅព្រលែងនៅក្នុងបឹងទន្លេសាប ហើយពិន័យតាមក្រោយ ទើបត្រូវច្បាប់នៃជលផល ។ ... Read More »

ចាប់ចោរកាច់សោកម៉ូតូបានម្នាក់ ផ្ទុះអាវុធមួយគ្រាប់ផ្អើលពលរដ្ឋពេញភូមិ

ខេត្តសៀមរាប៖ បុរសម្នាក់ត្រូវបាននគរបាលស្រុលប្រាសាទបាគងចាប់ខ្លួនបានភ្លាមៗ ខណៈបុរសរូបនេះបានលួចកាច់សោកម៉ូតូចតនៅមុខផ្ទះ ម្ចាស់ម៉ូតូឃើញ ស្រែកចោរៗ ។ ហេតុកាណ៍កាច់សោកម៉ូតូធ្វើឱ្យមានការភ្ញាក់ផ្អើលពេញភូមិនេះ បានកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥នៅភូមិអង្គ្រង ឃុំ កន្ទ្រាំង ស្រុកបាសាទបាគង ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់សម្ងំជក់គ្រឿងញៀននៅក្នុងបន្ទប់ទឹក

ខេត្តកណ្តាល: មុខសញ្ញាប្រើប្រាស់ថ្នាំញៀន២នាក់ ក្នុងចំណោម៣នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ដីឥដ្ឋចាប់ខ្លួនកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅភូមិពពាលខែ២ ឃុំដីឥដ្ធ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនសង្ស័យទី១ ឈ្មោះរ៉េត ដារត្ន័ ... Read More »

ជនសង្ស័យម្នាក់ខ្វេះកញ្ចក់រថយន្តចតនៅចំណតផ្សារអីអ័នលួចទូរស័ព្ទ និងលុយ២.៥៨២០បាត

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនដើម្បីកសាងសំណុំរឿងតាមនីតិវិធី បន្ទាប់ពីសង្ស័យថា បានធ្វើសកម្មភាពខ្វេះកញ្ចក់រថយន្តដែលគេចតនៅចំណតផ្សារអីអ័ន ហើយម្ចាស់ឡើងទៅលើផ្សារបាត់នោះ ។ ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅចំណតរថយន្តផ្សារអីអ័ន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ... Read More »

កងរាជអាវុធហត្ថខេត្តស្វាយរៀងបង្ក្រាបជនសង្ស័យ២នាក់ករណីកាច់កម៉ូតូហើយយកទៅលក់

ខេត្តស្វាយរៀង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឃាត់ខ្លួនជនសង្ស័យប្រុស ស្រី២នាក់ ករណីកាច់សោកម៉ូតូហើយជិះយកទៅលក់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣៥នាទីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅចំណុចភូមិទំលៀង ឃុំរមាងថ្កោល ស្រុកស្វាយទៀប ស្វាយរៀង ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា ... Read More »

យន្ដហោះបុកភ្នំធ្លាក់នៅប្រទេសកាណាដាស្លាប់៦នាក់

មានមនុស្ស៦នាក់បានស្លាប់ក្រោយ ពេលយន្ដហោះដឹកអ្នកទេសចរមួយគ្រឿង បើកបុកភ្នំនៅតំបន់ Les Bergeronnes ប្រទេសកាណាដា ។ យន្ដហោះទេសចរខាងលើជាប្រភេទយន្ដហោះធុនតូចរបស់ក្រុមហ៊ុនអាកាស ចរណ៍ Air Saguenay ដឹកអ្នកដំណើរ ៦នាក់បានបើកបុកភ្នុំជិតទីក្រុងកេប៊ិច ប្រទេសកាណាដា ។ ... Read More »

ក្រុមហ៊ុន Velcro បើកការដ្ឋានសាងសង់វិទ្យាល័យផ្តល់ការសិក្សាដោយឥតគិតថ្លៃដល់កុមារក្រីក្រលើគំនរសំរាម ស្ទឹងមានជ័យ

ភ្នំពេញ ៖ ក្រុមហ៊ុន Velcro និងអង្គការមូល និធិកុមារកម្ពុជា បានបើកការដ្ឋានសាងសង់សាលា Neeson Cripps Academy (NCA) ដែលត្រូវចំណាយថវិកាប្រមាណជាង៤លានដុល្លារ ដើម្បីសាងសង់អគារ និងសម្ភារសិក្សា ផ្តល់ឲ្យកុមារក្រីក្រ ... Read More »

តូចចិត្ដសុំលុយយាយនិងខ្ចីម៉ូតូពូចិញ្ចឹមមិនឱ្យចង.កសម្លាប់ខ្លួនក្នុងបន្ទប់ទឹក

ខេត្ដព្រះសីហនុ ៖ បុរសម្នាក់សង្ស័យ តូចចិត្ដសុំលុយយាយចិញ្ចឹមនិងខ្ចីម៉ូតូ ពូចិញ្ចឹមមិនឱ្យចង.កសម្លាប់ខ្ល្លួននៅក្នុង បន្ទប់ទឹកក្បែរផ្ទះបង្កឱ្យភ្ញាក់ផ្អើលនៅ វេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាម២០១៥ នៅក្នុងភូមិបឹង វែង ឃុំវាលរិញ ស្រុកព្រៃនប់ ខេត្ដព្រះ សីហនុ ... Read More »

ប្រធាននិងអនុប្រធានសហព័ន្ធ កីឡាប្រដាល់អាចដំឡើងប្រាក់កម្រៃដល់មន្ដ្រីរបស់ខ្លួនបានឬមិនបានអាស្រ័យលើកញ្ចប់ថវិកា

ភ្នំពេញ ៖ ប្រធាន និងអនុប្រធាន សហព័ន្ធកីឡាប្រដាល់កម្ពុជាបានអះអាង ដូចៗគ្នាថា បញ្ហាដំឡើងប្រាក់កម្រៃ ពលកម្មដល់មន្ដ្រីស្ម័គ្រចិត្ដរបស់សហ ព័ន្ធដែលបំពេញការងារតាមសង្វៀន ប្រដាល់នីមួយៗអាចធ្វើទៅបានអាស្រ័យ លើកញ្ចប់ថវិការបស់ស្ថានីយទូរទស្សន៍ និងម្ចាស់ឧបត្ថម្ភដែលជាដៃគូរបស់ សហព័ន្ធ ។ លោក ... Read More »

ជនល្មោភកាមចាបលីក្មេងស្រីអាយុ១២ឆ្នាំកំពុងអង្គុយស្ទូចត្រីទៅរំលោភក្បែរគុម្ពោតព្រៃ

ខេត្ដមណ្ឌលគិរី ៖ ក្មេងស្រីអាយុ១២ ឆ្នាំម្នាកជាជនជាតិព្នងត្រូវជនល្មោភ កាមមិនស្គាល់អត្ដសញ្ញាណចាប់លីទៅ ក្បែរគុម្ពោតព្រៃរំលោភខណៈនាងកំពុងអង្គុយស្ទូចត្រីនៅមាត់អូរក្នុងព្រៃ ស្ថិត ក្នុងភូមិចក់ចា ឃុំស្រែឈូក ស្រុកកែវ សីមា ខេត្ដមណ្ឌលគិរី។ ក្រោយពីធ្វើ សកម្មភាពជនសង្ស័យបានរត់គេចខ្លួន ចូលព្រៃបាត់ស្រមោលដែលហេតុ ... Read More »

ប្រធានស្នាក់ការទំនាក់ទំនងព្រំដែនកម្ពុជា-ថៃច្រកអូរស្មាច់ប្ដឹងពលរដ្ឋ៣នាក់ទាំងបំពានទៅតុលាការរឿងដីធ្លី

ខេត្ដឧត្ដរមានជ័យ ៖ ប្រជាពលរដ្ឋ ៣នាក់រស់នៅភូមិទួលស្វាយ ឃុំត្រញំង តាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ ត្រូវបានលោក អ៊ុក គឹមលី ប្រធាន ស្នាក់ការទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ច្រកអូរស្មាច់ប្ដឹងទៅសាលាដំបូងខេត្ដ ឧត្ដរមានជ័យ ... Read More »