ព័ត៌មានទាន់ហេតុការណ៍៖
'

មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​នៅ​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​

ខេត្តស្ទឹងត្រែង​ ៖​ កម្លាំង​នគរបាល​នៃ​អធិការ​រ​ដ្ឋា​ន​នគរបាល​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​បង្ក្រាប​បាន​ករណី​ចែកចាយ​គ្រឿងញៀន​១​ករណី​កាលពី​វេលា​ម៉ោង ​៦​ល្ងាច​ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៥ ​ឃាត់ខ្លួន​ជន សង្ស័យ​ម្នាក់​រួម​នឹង​ថ្នាំ​ញៀន​ចំនួន​១៨​គ្រាប់​កន្លះ​ រួច​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​។​ ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ខាងលើ​មានឈ្មោះ​ រ៉​ន​ រិ​ន​ណា​ ... Read More »

យុវជន​ម្នាក់​ត្រូវ​បាន​នគរបាល​ក្រុង​តា​ខ្មៅ​ចាប់ខ្លួន​ពី​បទ​ឆបោក

ខេត្តកណ្តាល​ ៖​ យុវជន​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រុង​តា​ខ្មៅ​ ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ពី​បទ​ឆបោក​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ បន្ទាប់​ពី​យុវជន​រូប​នេះ​និង​បក្ខពួក​ម្នាក់​ទៀត​ ឆរ​បោក​យក​ម៉ូតូ​មួយ​គ្រឿង​របស់​មិត្ត​ភ័​ក្រ​ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ភូមិ​តា​ខ្មៅ​ សង្កាត់​/​ក្រុង​តា​ខ្មៅ​ ... Read More »

លាក់​ថ្នាំ​ញៀន​ក្នុង​ស៊ុប​ឆ្អឹង​គោ​យក​ឲ្យ​ប្តី ​ក្នុង​ពន្ធនាគារ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

ខេត្ត​ត្បូងឃ្មុំ​ ៖​ ស្ត្រី​ម្នាក់​ត្រូវ​បាន​មេ​ប៉ុស្តិ៍​ឆ្មាំ​ច្រក​ទ្វារ​ពន្ធនាគារ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣​ត្រពាំង​ផ្លុ​ង​ ​ឃាត់ខ្លួន​បញ្ជូន​ទៅ​ឲ្យ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ បន្ទាប់​ពី​ឆ្មាំ​ពិនិត្យ​ និង​ឆែកឆេរ​អាហារ​ បន្លែ​ រក​ឃើញ​ថ្នាំ​ញៀន​លាក់​នៅ​ក្នុង​ស៊ុប​ឆ្អឹង​គោ​ ។​ ​ការ​ឆែកឆេរ​ឈាន​ទៅ​ឃាត់ខ្លួន​ស្ត្រី​ខាងលើ​ធ្វើ​បាន​ឡើង​នៅ​វេលា​ម៉ោង​១១​និង​ ៥០​នាទី ​ថ្ងៃត្រង់​ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​៣​ ... Read More »

ស្ថាន​ភាព​អាកាស​ធាតុ​ថ្ងៃ​ទី​១០ និង​ព្យាករណ៍​អាកាស​ធាតុ​ថ្ងៃ​ទី​១១-១៣ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥

Read More »

កូនប្រុស​បង្កាត់ភ្លើង ​លេង​បា​យឡុ​កបាយ​ឡ​ មិន​ប្រយ័ត្ន​បណ្តាលឲ្យឆេះ​ផ្ទះ​ម៉ត់​

​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​មួយ​ខ្នង​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​គ្មាន​សល់​ ខណៈ​កូនប្រុស​បង្កាត់ភ្លើង​លេង​បាយ​ឡុ​ក​ បាយ​ឡ​និង​ឪពុក​ម្ដាយ​ចេញ​ទៅ​ធ្វើការ​ ។​ ករណី​អគ្គិភ័យ​នេះ​បាន​កើតឡើង​កាល​ ពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ក្នុងភូមិ​ត្រ​ញំ​ង​ គា​ ឃុំ​ជើងគោ​ ស្រុក​ព្រៃ​នប់​ ខេត្ដ​ព្រះ​ ... Read More »

លោក​ អូ​ស្មាន​ ហា​ស្សាន់​ ស្នើ​សុំ​ឲ្យ​អគ្គរាជទូត​ម៉ា​រ៉ុ​ក​ និង ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ប្រចាំ​នៅ​កម្ពុជា​បន្ដ​ជួយ​លើ​វិស័យ​ធនធានមនុស្ស​និង​វិស័យ​ឧស្សាហកម្ម​

ភ្នំពេញ​ ៖​ លោក​ អូ​ស្មាន​ ហា​ស្សាន់​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ រដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ​លោក​អគ្គរាជទូត​ម៉ា​រ៉ុ​ក ​ប្រចាំ​នៅ​កម្ពុជា​ លោក​ Abdelilah​ El​ Housni​ ... Read More »

ពូជ​ដំឡូង​មី​ថ្មី​ឈ្មោះ​ថា ​៨៩​អាច​ផ្តល់​ទិន្នផល​បាន​ពី​៥០​ទៅ​៦០​តោន​ក្នុង​មួយ​ហិ​កតា​

​ខេត្ត​ប៉ៃលិន​ ៖​ ពូជ​ដំឡូង​មី​ថ្មី​ឈ្មោះ​ថា​ ៨៩​អាច​ផ្តល់​ទិន្នផល​ក្នុង​មួយ​ហិ​កតា​ពី​ ៥០​ទៅ​ ៦០​តោន​ត្រូវ​បាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​បង្ហាញ​ដល់​ប្រជា​ កសិករ​និង​សហគមន៍​កសិកម្ម​ក្នុង​ខេត្ត ​ប៉ៃលិន​ដើម្បី​ឲ្យ​ពួក​គាត់​ជ្រើសរើស​យក​ពូជ​ដំឡូង​នេះ​ទៅ​ដាំ​និង​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​ជួយ​លើកកម្ពស់​ជីវភាព​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។​ ការ​បង្ហាញ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ចំការ​ប្រជាពលរដ្ឋ​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ភ្នំ​ស្ពង់​ ឃុំ​សាលា​ក្រៅ​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​ក្រោម​វត្តមាន​លោក​ ... Read More »

បុរស​ជនជាតិ​វៀតណាម​ម្នាក់ ​ត្រូវ​បងថ្លៃ​ជា​ជនជាតិ​ខ្មែរ​កាប់​២​កាំបិតប៉័ងតោ​របួស​ធ្ងន់ធ្ងរ​

ខេត្តកណ្តាល​ ៖​ បុរស​ជា​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​បាន​បងថ្លៃ​ជា​ជនជាតិ​ខ្មែរ​កាប់​ប្រហារ​ចំនួន​២​កាំបិតប៉័ងតោ​ បណ្តាល​ឲ្យ​រង​របួស​លើ​ដៃ​ខាងឆ្វេង​យ៉ាងធ្ងន់ធ្ងរ​ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រតិបត្តិ​ស្រុក​កោះធំ​ ។​ ដោយឡែក​ជន​ដៃដល់​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច​ ។​ ​ករណី​កាប់​ប្រហារ​គ្នា​បណ្តាល​ឲ្យ​មាន​អ្នក​រង​របួស​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​១៩​ និង​៣០​នាទី​ ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ... Read More »

បុរស​ជនជាតិ​វៀតណាម​ម្នាក់​ ចង​.​ក​ធ្វើ​អត្ត​សម្លាប់​ខ្លួន​នៅ​ឃុំ​ស្វាយ​រលំ

​ខេត្តកណ្តាល​៖ បុរស​ជនជាតិ​វៀតណាម​ម្នាក់​ចង​.​ក​ធ្វើ​អត្តឃាត​នៅ​ក្នុង​ផ្ទះបាយ​ត្រូវ​បាន​បងស្រី​ប្រទះ​ ឃើញ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​8​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុងភូមិ​លេខ​១​ក​ ឃុំ​ស្វាយ​រលំ​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ ។ ​មន្ត្រី​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​ចង​.​ក​បញ្ចប់ជីវិត​នោះ​មានឈ្មោះ​ គង់​ ពៅ​ ... Read More »

អភិបាលរង​ស្រុក​ភ្នំស្រួច​មួយ​រូប​បម្រុង​បើករថយន្ត​បុក ​អ្នកកាសែត​ពេល​ថតរូប​នៅ​កន្លែង​ដី​មាន​ទំនាស់​

ខេត្តកំពង់ស្ពឺ​ ៖​ អ្នក​យក​ព័ត៌មាន​មួយ​រូប​ ខណៈ​ដែល​បំពេញភារកិច្ច​ថត​យក​រូបភាព​នៅ​លើ​ទីតាំង​ដី​ទំនាស់​មួយ​កន្លែង​ ត្រូវ​លោក​អភិបាលរង​ស្រុក​ម្នាក់​បម្រុង​បើករថយន្ត​បំ​បុក​តែ​បាន​នគរបាល​រារាំង​ទាន់​កុំ​អី​បាក់ជើង​បាត់​ឬ​ក៏​ស្លាប់​បាត់​ទៅ​ហើយ​ ។​ ​ករណី​នេះ​កើតឡើង​នៅ​ចំណុច​ដី​ទំនាស់​ ស្ថិត​ក្នុងភូមិ​ស្តុក​គ្រួ​ ឃុំ​អូរ​ ស្រុក​ភ្នំ​ស្រូ​ច​ ខេត្តកំពង់ស្ពឺ​ កាលពី​វេលា​ម​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ។​ ... Read More »

អគ្គិភ័យ​ឆេះ​ខ្ទេច​ផ្ទះ​មួយ​ខ្នង​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

​ភ្នំពេញ​ ៖​ ផ្ទះ​ឈើ​មួយ​ខ្នង​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ព្រឹក​ដោយ​គេ​សង្ស័យ​ថា​ បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ចំណុច​ភូមិ​រំដួល​ខាងត្បូង​ សង្កាត់​ស្នោ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ​ប្រភព​បានឱ្យ​ដឹង​ថា​ ម្ចាស់ផ្ទះ​ត្រូវ​បាន​ស្គាល់ឈ្មោះ​មាន​ ស្រី​ណា​ន​ ភេទ​ស្រី​ អាយុ​៤១​ឆ្នាំ​ ... Read More »

រថយន្ត​GMC​របស់​អង្គភាព​យោធភូមិ​ភាគ​ទី ​៤​ដឹកឈើ​ប្រណីត​ពេញ​សមត្ថកិច្ច​ជំនាញ​មិន​ហ៊ាន​បង្ក្រាប

ខេត្តឧត្តរមានជ័យ​៖​ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​កងទ័ព​របស់​អង្គភាព​យោគ​ភូមិភាគ​ទី​៤​ ដោយ​ពិនិត្យ​ឃើញ​មាន​ផ្ទុក​ឈើប្រណីត​ប្រភេទ​ធ្នង់​ នៅ​លើ​រថយន្ត​ពេញទាំង​២​គ្រឿង​ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​ RP174​ ក្នុងភូមិ​ពាម​ក្នុង​ ឃុំ​អូរ​ស្វាយ​ ។​ រថយន្ត​យោធា​របស់​យោធភូមិ​ភាគ​ទី​៤​ដឹកឈើ​ប្រណីត​ខាងលើ​ត្រូវ​បាន​គេ​ដឹង​ថា​ឈើ​នេះ​ដឹក​ជញ្ជូន​ចេញពី​ចំណុច​រលំ​ជើង​ស្ពាន​ ក្នុងភូមិ​ទំនប់​ខ្នុរ​ ឃុំ​ ស្រុក​ត្រពាំង​ប្រាសាទ​ ... Read More »

ទូក​ជន​ជនជាតិ​​​ វៀតណា​ម​បុក​កាណូត​បា​ឡា​ស្មាច់​បាត់​ខ្លួន​ម្នាក់​របួស​២​នាក់

​ខេត្តកំពង់ឆ្នាំង​ ៖​ យុវជន​ម្នាក់​ត្រូវ​បាន​បាត់​ខ្លួន​និង​២​នាក់​ទៀត​បាន​រង​របួសធ្ងន់​ នៅ​ក្នុង​ ឧប្បត្តិហេតុ​ទូក​អូស​ត្រី​របស់​ជនជាតិ​វៀតណាម​បុក​កាណូត​បា​ឡា​ស្មាច់​ បាន​ធ្វើ​ដំណើរ​ច្រាស់​ ទិស​គ្នា​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ក្បាល​ កោះ​ចោរ​ ក្នុងភូមិ​ក្រមាល់​ ឃុំ​ប្រឡាយ​មាស​ ស្រុក​កំពង់លែង​ ខេត្តកំពង់ឆ្នាំង​ ... Read More »

ស៊ុ​យ​ហ្ស៊ូ​គី​និ​ច​ព្រលះ​គ្នា​ជាមួយ​ហុងដា​សេ ​១២៥​របួសធ្ងន់ ​៣​នាក់

​ខេត្ត​ព្រះ​សីហ​នុ​ ៖​ មនុស្ស​ចំនួន​៣​នាក់​ក្នុង​ចំណោម​មនុស្ស​ចំនួន​៤​នាក់​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​មក​កាន់​រាជធានី​ភ្នំពេញ​ភ្លាមៗ​ដោយសារ​តែ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ពេក​បន្ទាប់​ពី​ជន​រង​គ្រោះ​ទាំង​៤​បាន​ជូ​ប​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​រវាង​ម៉ូតូ​នឹង​ម៉ូតូ​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៩​កុម្ភៈ​ ឆ្នាំ​២០១៥​នៅ​ចំនុច​មុខ​ផ្ទះសំណាក់​ ណា​ស្សា​ ស្ថិត​ក្នុងភូមិ​៤​ សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ​។​ តាម​ប្រភព​សមត្ថកិច្ច​នគរបាល​ចរាចរ​បាន​ឲ្យ​ដឹង​ថា​នៅ​វេលា​កើតហេតុ​ខាងលើ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ដែល​បង្ក​ឡើង​រវាង​ម៉ូតូ​ម៉ា​កនិច​ពណ៌​ស​ គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោះ​ស៊ិ​ន​ តុលា​ ភេទ​ ប្រុស​អាយុ​២៤​ឆ្នាំ​មុខរបរ​បុគ្គលិក​រដ្ឋាករទឹក​ មាន​ទីលំនៅ​ភូមិ​២​សង្កាត់​១​ ក្រុងព្រះសីហនុ​ ... Read More »

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ព័ទ្ធ​ ចាប់​អ្នក​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំ​ញៀន​បាន​ម្នាក់​

​ខេត្តកំពង់ឆ្នាំង​ ៖​ ជនសង្ស័យ​ម្នាក់​ជា​អ្នក​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ ក្រុង​កំពង់ឆ្នាំង​ សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឃាត់ខ្លួន​ភ្លាមៗ​ នៅ​ក្នុង​ពេល​ ដែល​ជនសង្ស័យ​រូប​នេះ​ ធ្វើ​សកម្មភាព​ ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុង​ ភូមិ​ ... Read More »

ហេតុ​អ្វី​ទុក​មន្ដ្រី​ម្នាក់​ឱ្យ​បំផ្លាញ​ទំនុកចិត្ដ​ គ្រូពេទ្យ​ជាង​៣០​នាក់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ព្រះ​សីហ​នុ​

ខេត្ដ​ព្រះ​សីហ​នុ​ ៖​ ក្រសួងសុខាភិបាល​ ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​មាន​ភារ​ កិច្ច​រក​យុត្ដិធម៌​ជូន​ភាគី​ជម្លោះ​នៅ​ឯ​មន្ទីរ​ ពេទ្យ​បង្អែក​ខេត្ដ​ព្រះ​សីហ​នុ​បាន​បំផ្លាញ​ទំនុក​ ចិត្ដ​គ្រូពេទ្យ​ជាង​៣០​នាក់​ ឬ​មាន​ន័យ​ថា​ ធ្វើ​ឱ្យ​គ្រូពេទ្យ​ទាំងនោះ​លែង​គាំទ្រ​គោល​ នយោបាយ​រាជរដ្ឋាភិបាល​ រហូត​ដល់​នឹង​ “​មិន​បោះ​ឆ្នោត​”​ ឱ្យ​គណបក្សកាន់អំណាច​ ព្រោះតែ​យុត្ដិធម៌​មិន​បាន​ផ្ដល់​សម្រាប់​ ពួក​គាត់​ ... Read More »

លក់​ឆា​ខ្វៃ​និង​នំ​ប៉ោង​ត្រូវ​ជន សង្ស័យ​បន្លំ​យក​លុយ​ក្លែងក្លាយ​មក​ទិញ​

ភ្នំពេញ​ ៖​ បុរស​ម្នាក់​ដែល​ជា​អ្នកលក់​ ឆា​ខ្វៃ​ នំ​ប៉ោង​ ខំ​ក្រោក​តាំងពី​យប់​ងងឹត​ ចៀន​នំ​លក់​គ្រាន់​ចិញ្ចឹម​ជីវភាព​ប្រចាំ​ថ្ងៃ​ ប៉ះ​ចំ​ថ្ងៃ​ស៊យ​មាន​ជនសង្ស័យ​ម្នាក់​ដែល​ពុំ​ស្គាល់​អត្ដសញ្ញាណ​បាន​យក​លុយ​១០​ ដុល្លារ​មក​ទិញ​ឆា​ខ្វៃ​របស់​គាត់​ចំនួន​២​គូ​ គិត​ជា​លុយ​ខ្មែរ​៤​ម៉ឺន​រៀល​ ដោយ​រូប​ គាត់​អត់​ចេះ​មើល​លុយ​ក្លែងក្លាយ​ឬ​ពិត​ ក៏​បាន​អាប់​ទៅ​វិញ​ចំនួន​៣៩.០០០​រៀល​ឱ្យទៅ​ជនសង្ស័យ​ ។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ ... Read More »

​មន្ដ្រី​នគរបាល​ទើប​លក់​ដី​បាន​ខឹង​ ស្រី​បាញ់​ផ្អើល​ហាង​ខារ៉ាអូខេ​“​ណា​ញ​ស្ដារ​”

ខេត្ដកំពត​ ៖​ បុរស​ម្នាក់​ដែល​គេ​ដឹង​ ថា​ ជាម​ន្ដ្រី​សមត្ថកិច្ច​នគរបាល​បាន​ដក​ កាំភ្លើងខ្លី​បាញ់​ផ្អើល​ក្នុង​ហាង​ខារ៉ាអូខេ​ ព្រោះតែ​ខឹង​នឹង​ស្រី​កំដរ​មិន​ដិត​ដល់​បង្ក​ ឱ្យ​ភ្ញៀវ​នៅ​បន្ទប់​ផ្សេងៗ​រត់​ចែក​ជើង​គ្នា​។​ ​ករណី​បាញ់បោះ​សេរី​ខុសច្បាប់​នេះ​ បាន​កើតឡើង​នៅ​កណ្ដាលអធ្រាត្រ​ថ្ងៃ​ទី​ ៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ក្នុង​ហាង​ខា​រ៉ា​ អូ​ខេ​ ... Read More »

ចោរ​បាញ់​ប្លន់​អ្នក​ដូរ​លុយ​នៅ​ផ្សារ​អន្ដរជាតិ​បា​វិត​យក​ប្រាក់​អស់​ ប្រមាណ​១​ម៉ឺន​ដុល្លារ​

ខេត្ដស្វាយរៀង​ ៖​ ជនសង្ស័យ​ប្រដាប់​ ដោយ​កាំភ្លើងខ្លី​៣​នាក់​បាន​បាញ់​ប្លន់​ អាជីវករ​ដូរ​លុយ​ ខណៈ​កំពុង​ជិះ​ម៉ូតូ​ត្រឡប់​ ទៅ​ផ្ទះ​វិញ​បាន​ពាក់កណ្ដាល​ផ្លូវ​ រួច​ហើយ​ ភ្ជង់​ប្លន់​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ ព្រម​ ទាំង​បាញ់​ឡើង​លើ​មួយ​គ្រាប់​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ឋិត​ក្នុងភូមិ​បា​វិត​កណ្ដាល​ ... Read More »

ស្រី​ប្រកាន់​ប្រុស​ប្រកែក​ ខាងប្រុសក្លាយជា​អ្នកទោស​រំលោភ​

​ខេត្តកំពង់ចាម​ ៖​ បុរស​ម្នាក់​ក្លាយជា​អ្នកទោស​បោក​បញ្ឆោត​រំលោភ​នារី​ជនបទ​ ខណៈ​ពេល​ដែល​ទៅ​ជួប​សាសង​គ្នា​រួចរាល់​ហើយ​ត្រូវ​គ្រួសារ​ខាង​ស្រី​ប្តឹង​ឲ្យ​នគរបាល​ចាប់ខ្លួន​ទាំង​យប់​ ដោយ​ចោទប្រកាន់​ថា​ ប្រើ​ល្បិច​ឲ្យ​ចុះពីលើផ្ទះ​មក​ដី​ ហើយ​ក្រៀក​យក​ទៅ​ផ្តួល​លើ​ពំនូកចំបើង​ ចាប់រំលោភ​សេពសន្ថវៈ​រហូត​បាន​សំរេច​ហេតុ​ និង​ទាមទារ​សំណង​ថ្លៃ​ប៉ះប៉ូវ​ ៣​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​ ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ... Read More »

យុវជន​ម្នាក់​ទៅ​ដាក់​មង​ ស្លាប់​នៅ​បឹង​តា​ម៉ុ​ក​សង្ស័យ​ជា​រឿង​ឃាតកម្ម​

ខេត្ដឧត្ដរមានជ័យ​ ៖​ យុវជន​ម្នាក់​ បាន​ស្លាប់​បាត់បង់​ជីវិត​ដោយ​សាច់ញាតិ​រក​ឃើញ​សាកសព​នៅ​ក្នុង​ទឹក​បឹង​តា​ ម៉ុ​ក​ដែល​ស្ថានភាព​សាកសព​ហូរ​ឈាម​ចេញ​តាម​រន្ធ​ច្រមុះ​និង​មុខ​ខាងឆ្វេង​មាន​ស្នាម​ជាំ​ដោយ​បញ្ហា​នេះ​សង្ស័យ​ជា​រឿង​ឃាតកម្ម​ ។​ ​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​រក​ ឃើញ​នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៧​ ខែ​ កុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ក្នុង​បឹង​តា​ម៉ុ​ក​ ស្ថិត​ក្នុងភូមិ​អូរ​ចិញ្ចៀន​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​ ... Read More »

​កម្មករ​ខ្មែរ​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ក្នុង​រោងចក្រ ​MCE​ ម្ចាស់​រោងចក្រ​ចង់​បិទ​បាំង​ករណី​នេះ

ភ្នំពេញ​ ៖​ មាន​ហេតុការណ៍​គួរ​ឱ្យ​ ភ្ញាក់ផ្អើល​មួយ​បាន​ផ្ទុះ​ឡើង​ចេញពី​ក្នុង​ រោងចក្រ​MCE​បន្ទាប់​ពី​មនុស្ស​ម្នាក់​ ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ហើយ​ត្រូវ​គេ​មិន​ បាំង​ព័ត៌មាន​អស់​រយៈពេល​ច្រើន​ម៉ោង​ ទើប​បែកធ្លាយ​មក​ក្រៅ​ ។​ ​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ បានឱ្យ​ដឹង​ថា​ នៅ​យប់​ថ្ងៃ​ទី​៧​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៥​ ... Read More »

ផឹកស្រា​ស្រវឹង​ ដើរ​ចុះ​មុជទឹក​ទន្លេ​លង់​ស្លាប់​នៅ​ល្វាឯម​

ខេត្ដកណ្ដាល​ ៖​ បុរស​វ័យ​ចំណាស់​ ម្នាក់​បាន​លង់ទឹក​ទន្លេ​ស្លាប់​ខណៈ​ជន​រង​ គ្រោះ​រូប​នេះ​មក​ចូលរួម​មង្គលការ​បងប្អូន​ ផឹកស្រា​ស្រវឹង​ហើយ​ចុះ​មុជទឹក​ទន្លេ​ ។​ ​ករណី​មនុស្ស​លង់ទឹក​ស្លាប់​នេះ​បាន​ បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ ចំណុច​មាត់ទន្លេ​ខាងក្រោយ​ផ្ទះ​របស់​ឈ្មោះ​ ហ៊ុន​ ហឿ​ន​ ... Read More »

ជម្លោះ​ក្នុង​ពេល​រាំ​ធុងបាស់​ស្ទាវ​២​ក្រុម​ដេញ​ចាក់​គ្នា​ស្លាប់​ម្នាក់​

​ខេត្ដកំពង់ឆ្នាំង​ ៖​ បុរស​ម្នាក់​បាន​ ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​បន្ទាប់​ពី​ត្រូវ​គូបដិបក្ខ​យក​ដែកឆាប​ចាក់​ត្រូវ​ ក្នុង​ជម្លោះ​ពាក្យ​សម្ដី​ពេល​រាំ​ធុងបាស់​។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​១១​យប់​ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ក្នុងភូមិ​អូរ​សណ្ដាន់​ចាស់​ ឃុំ​ទឹក​ហូត​ ស្រុក​រលាប្អៀរ​ ខេត្ដកំពង់ឆ្នាំង​។ ​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​វាយ​កាប់​ ចាក់​គ្នា​នេះ​ឈ្មោះ​គល់​ យ៉ា​ ... Read More »

កម្មករ​សំណង់​ម្នាក់​ស្លាប់​និង​ ២​នាក់​ទៀត​រង​របួសធ្ងន់​ករណី​ចរន្ដអគ្គិសនី​ឆក់​ក្នុង​ការដ្ឋាន​សំណង់​

ភ្នំពេញ​ ៖​ កម្មករ​សំណង់​ម្នាក់​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ​និង​២​នាក់​ផ្សេង​ ទៀត​រង​របួសធ្ងន់​ក្នុង​ករណី​ចរន្ដ​ អគ្គិសនី​ឆក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​២០០៤​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​កាល​ ពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ក្នុងភូមិ​ត្រ​ញំ​ង​ល្វា​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​ ​សមត្ថកិច្ច​ប្រាប់​ជំហាន​ដំបូង​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ទាំង​៣​នាក់​ ... Read More »

ទាស់​ពាក្យ​សម្តី​គ្នា​តិចតួច​យក​សាំង​ប៉ុង​ប៉ង​ដុត ​ផ្ទះ​គូទំនាស់​ត្រូវ​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​

ភ្នំពេញ​ ៖​ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​នៅ​ចំណុច​ ផ្លូវលំ​ ក្នុងភូមិ​ភ្នា​ត​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ កាលពី​វេ​ល​ម៉ោង​១​រសៀល​ ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​ជនសង្ស័យ​រូប​នេះ​យក​សាំង​ប៉ុនប៉ង​ដុត​ផ្ទះ​ គូទំនាស់​ គ្រាន់តែ​និយាយ​ទាស់​ពាក្យ​សម្តី​គ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ​ ។​ ... Read More »

សេចកី្តបំភ្លឺរបស់អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស

Read More »

បុរស​ម្នាក់​យក​រំសេវ​ផាវ​កែច្នៃ​ធ្វើ​ជា​គ្រាប់បែក​ខុស​បច្ចេកទេស​បោក​យក​ ត្រី​បណ្តាល​ឱ្យ​ផ្ទុះ​មនុស្ស​រង​របួសធ្ងន់​និង​ស្រាល​៥​នាក់

ខេត្តបាត់ដំបង​៖​ បុរស​ម្នាក់​បាន​យក​រំសេវ​ផាវ​ដើម្បី​កែ​ច្នៃ​ធ្វើ​ជា​គ្រាប់បែក​បោក​យក​ត្រី​ខុស​បច្ចេកទេស​ធ្វើ​ឱ្យ​ផ្ទុះ​ឡើង​បណ្តាល​ឱ្យ​មនុស្ស​ចាស់​ក្មេង​៥​នាក់​ទទួល​រង​របួសធ្ងន់​និង​ស្រាល​ ។​ អ្នក​រង​បួស​ បន្ទាប់​មក​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​ ហេ​ត​ការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ស្ថិត​ នៅ​ចំណុច​ក្រុម​ទី​៧​ ភូមិ​កំពង់ចម្លង​ក្រោម​ ឃុំ​តា​ក្រី​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​។​ ​លោក​វរសេនីយ៍ត្រី​ ... Read More »

បុរស​ម្នាក់​ចូល​ក្នុង​ផ្សារ​ម៉ាត​បន្លំ​លួច ​ស្រា​ត្រូវ​ម្ចាស់​ឃើញ​ទាន់​ឃាត់​ប្រគល់​ឱ្យ​សមត្ថកិច្ច​

​​ភ្នំពេញ​៖​ បុរស​ម្នាក់​ត្រូវ​បាន​ម្ចាស់​ ផ្សារ​ម៉ាត​មួយ​កន្លែង​ ស្ថិត​ក្នុង​សង្កាត់​ កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ឃាត់ខ្លួន​ យក​ទៅ​ប្រគល់​ឱ្យ​សមត្ថកិច្ច​ ខណៈ​ដែល​ រួប​គេ​ចូល​ទៅ​ក្នុង​ផ្សារ​ម៉ាត​ ហើយ​បន្លំ​ លួច​យក​ស្រា​ GOLD LABEL ចំនួន​ ... Read More »

សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ​ចុះ​ធ្វើ​រដ្ឋបាល​​ឃាត់ ខ្លួន​ជនសង្ស័យ​២​នាក់​រួម​ទាំង​ថ្នាំ​ញៀន​២​ក​ពា្ច​ប់​តូច​

ភ្នំពេញ​៖​ នៅ​វេលា​ម៉េ​ា​ង​៣​រសៀល​ ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ កម្លាំង​នគរ​ បាល​ខណ្ឌ​សែន​សុខ​ បាន​ចុះ​ធ្វើ​រដ្ឋបាល​នៅ​ ចំណុច​ក្រុម​ទី​១០​និង​ក្រុម​ទី​១១​ ភូមិ​ ត្រពាំង​ឈូក​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​ សុខ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ... Read More »