ព័ត៌មានទាន់ហេតុការណ៍៖
'

​មី​យ៉ា​ន់​ម៉ា​អំពាវនាវ​សហប្រតិបត្ដិការ​ដើម្បី​សន្ដិភាព​និង​ស្ថិរភាព​ ខណៈ​ច្បាប់​អប់រំ​មាន​ភាព​ចម្រូងចម្រាស​

​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​ បាន​ជំរុញ​ឱ្យ​ បណ្ដា​អង្គការ​នយោបាយ​ មេដឹកនាំ​ក្រុម​ កុលសម្ព័ន្ធ​ អ្នកតំណាង​រាស្ដ្រ​ និង​អង្គការ​ សង្គម​ស៊ី​វិល​ទូ​ទាំង​ប្រទេស​ចូលរួម​កិច្ច​ សហការ​ដើម្បី​ធានា​ដល់​ដំណើរការ​សន្ដិ​ ភាព​ ស្ថិរភាព​ និង​ការ​គោរព​ច្បាប់​នៅ​ ក្នុង​ប្រទេស​ ខណៈ​ដែល​សេចក្ដី​ព្រាង​ ច្បាប់​ស្ដី​អំពី​ប្រព័ន្ធ​អប់រំ​កំពុង​មាន​ភាព​ ... Read More »

តំណាងរាស្ដ្រ​អា​មេ​រិ​ក​ជំរុញ​ឱ្យ​ដាក់​​ទណ្ឌកម្ម​បន្ថែម​ទៅ​លើ​កូរ៉េ​ខាងជើង​

​​តំណាងរាស្ដ្រ​អា​មេ​រិ​កបាន​លើក​ ឡើង​នៅ​ក្នុង​សភា​កាលពី​ថ្ងៃ​ ព្រហស្បតិ៍​ ដោយ​ជំរុញ​ឱ្យ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ ទៅ​លើ​ប្រទេស​កូរ៉េ​ខាងជើង​ ។​ ការ​លើក​ ឡើង​នោះ​គឺ​ដាក់​ពិន័យ​ឱ្យ​បាន​តឹងរ៉ឹង​ទៅ​ លើ​ក្រុមហ៊ុន​បរទេស​ដែល​ធ្វើ​ពាណិជ្ជ​ កម្ម​ជាមួយ​ទីក្រុង​ព្យុ​ង​យ៉ាង​ ហើយ​នេះ​ជា​ វិធានការ​មួយ​ដែល​គេ​មើលឃើញ​ថា​ ប៉ះពាល់​យ៉ាង​ខ្លាំងក្លា​បំផុត​ទៅ​ដល់​ក្រុម​ ហ៊ុន​វិនិយោគ​របស់​ចិន​ផង​ដែរ​ ។​ ... Read More »

​បាតុកម្ម​នៅ​ឥណ្ឌា​ប្រឆាំង​ការ​វាយប្រហារ​ព្រះ​វិហារ​

​ប៉ូលិស​នៅ​ក្នុង​រដ្ឋធានី​ញូ​វ​ដេ​លី​ ប្រទេស​ឥណ្ឌា​បាន​ចាប់ខ្លួន​មនុស្ស​ជាង​ ១០​នាក់​ ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​ វាយប្រហារ​ថ្មី​នេះ​ទៅ​លើ​ព្រះ​វិហារ​នៅ​ ក្នុង​ទីក្រុង​ ។​ នៅ​ក្នុង​ខែធ្នូ​ ឆ្នាំ​២០១៤​ កន្លង​មកនេះ​ ការ​វាយប្រហារ​នៅ​ក្នុង​ទី​ ក្រុង​ញូ​វ​ដេ​លី​បាន​កើតឡើង​៥​លើក​ ។​ ​ក្រុម​អ្នក​កាន់សាសនា​គ្រិស្ដ​បាន​ ចោទប្រកាន់​ក្រុម​អ្នក​កាន់សាសនា​ហិណ្ឌូ​ ... Read More »

​នាយក​រដ្ឋមន្ដ្រី​ទី​ម័​រ​ខាងកើត​លាលែង​ពី​តំណែង​

​ប្រភព​ព័ត៌មាន​ប៊ី​ប៊ី​ស៊ី​បាន​ផ្សព្វផ្សាយ​ កាលពី​ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ថា​ នាយក​រដ្ឋមន្ដ្រី​ Xanana​ Gusmao​ ដែល​ជា​អ្នកដឹកនាំ​ប្រទេស​ជាតិ​ឆ្ពោះទៅ​ រក​ឯករាជ្យ​ពី​ការ​គ្រប់គ្រង​របស់​ ឥណ្ឌូ​នេ​ស៊ីក្នុង​ឆ្នាំ​២០០២​នោះ​ បាន​ដាក់​ លិខិត​សុំ​លាលែង​ ពី​តំណែង​នាយក​រដ្ឋ​ មន្ដ្រី​ទៅ​កាន់​ប្រធានាធិបតី​រួច​ហើយ​ ។​ ... Read More »

ធ្លាក់​ព្រឹល​នៅ​អេ​ស្ប៉ា​ញ​រាំងស្ទះ​តាម​មហាវិថី​និង​ផ្លូវដែក​

ព្រឹល​បាន​ធ្លាក់​យ៉ាង​ខ្លាំង​ស្ថិត​នៅ​ភាគ​ខាងជើង ​ប្រទេស​អេ​ស្ប៉ា​ញ​ធ្វើ​ឱ្យ​ចរាចរណ៍​តាម​មហាវិថី​ និង ​ផ្លូវ​រថភ្លើង​ត្រូវ​ រាំងស្ទះ​មិន​អាច​ដំណើរការ​ទៅ​បាន​នោះ​ឡើយ​ ហើយ​ក៏​រាំង​ខ្ទប់​ដល់​ដំណើរ​ព្យុហ​ យាត្រា​ទៅ​កាន់​ទីក្រុង​ Santiago​ de​ Compostela​ ផង​ដែរ​ ។​ ​ក្រសួង​ឧតុនិយម​អេ​ស្ប៉ា​ញ​បានឱ្យ​ដឹង​ ថា​ អាកាសធាតុ​ត្រជាក់​លាយឡំ​ដោយ​ ... Read More »

នគរបាល​សេដ្ឋកិច្ច​ក្រសួង​សហការ​និង​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ចុះ​ បង្ក្រាប​បាន​រថយន្ត​ដឹក​បទល្មើស​ឈើ​ប្រណីត​ពីរ​គ្រឿង​

ខេត្តរតនគិរីៈ​ រថយន្ត​ដឹក​បទល្មើស​ឈើ​ប្រណីត​លោក​ឆ័​ត្រ​ចំនួន​ ២​គ្រឿង​ត្រូវ​បាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​ សហការ​និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ ដឹកនាំ​ដោយ​លោក​កែវ​ រ៉េ​ត​មុន្នី​ វរសេនីយ៍ត្រី​ប្រធាន​ក្រុម​ប្រតិបត្តិការ​នាយកដ្ឋាន​ប្រឆាំង​សេដ្ឋកិច្ច​ក្រសួង​ ចុះ​បង្ក្រាប​រថយន្ត​បទល្មើស​ឈើប្រណិត​ប្រភេទ​ឈើ​ធ្នុង​ក្លុំ​ មានមុខ​កាត់​ធំៗ​ ចំនួន​២​គ្រឿង​។​ ​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ​១០​និង ​៣០​នាទី​យប់​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ... Read More »

បើក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​គេច​ពី​រថយន្ត​កុងតឺន័រ​ក្រឡាប់​ធ្លាក់​ផ្លូវ​២០A​របួសធ្ងន់​ម្នាក់​ស្រាល​ម្នាក់​

ភ្នំពេញ​ ៖​ បុរស​ម្នាក់​និង​ស្ត្រី​ចំណាស់​ ម្នាក់​បាន​ទទួល​រង​របួសធ្ងន់​ និង​ស្រាល​ ដោយ​ករណី​ ក្រឡាប់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ធ្លាក់​ផ្លូវ​ចូល​ស្រែ​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្លូវ​២០A​ ស្ថិត​ក្នុងភូមិ​គង​ន​យ​ សង្កាត់​គង​ន​យ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​ ... Read More »

បុរសស​ង្ស័យ​៣​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​ការ​ទិញ​ពេ​ស្យា​ចារ​កុមារ​និង​ការ​នាំ​ចេញ​ក្រុង​បា​វិត​

ខេត្តស្វាយរៀង​ ៖​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​សង្ស័យ ​៣​នាក់​ពី​បទ​ការ​ទិញ​ពេ​ស្យា​ចារ​ កុមារ​និង​ការ​នាំ​ចេញ​ ដែល​មាន​គោលដៅ​ក្នុង​សំណុំរឿង​ចាប់​ក្មេង​ស្រី​អាយុ ​១៧​ឆ្នាំ​យក​ទៅ​រំលោភ​និង​ឲ្យ​បម្រើ​ផ្លូវភេទ​ក្នុង​ ហាង​លក់​ស្រា​ប៊ៀ​រ​និង​ខារ៉ាអូខេ​យីហោ​ (​តូ​រ៉ូ​)​ អស់​រយៈពេល​៤​ថ្ងៃ​ ទើប​សាច់ញាតិ​បាន​រក​ឃើញ​ទីតាំង​ ហើយ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​តែ​ម្ដង​ ។​ ​ទាក់ទិន​ករណី​នេះ​សមត្ថកិច្ច​នគ​បាល​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ ... Read More »

បុរស​មាន​ជំងឺសរសៃប្រសាទ​ឆ្លៀត​ប្រពន្ធ​មិន​នៅ​ដុត​ផ្ទះ​ឆេះ​ម៉ត់​រួច​ចងក​សម្លាប់​ខ្លួន​

ខេត្ដ​ត្បូងឃ្មុំ​ ៖​ បុរស​ម្នាក់​ដោយសារ​ជំងឺ សរសៃប្រសាទ​ធ្វើទុក្ខ​ ខណៈ​ប្រពន្ធ​កូន​ ទៅ​លេង​ស្រុក​កំណើត​បាន​ដុត​ផ្ទះ​របស់​ខ្លួនឯង​ឆេះ​ម៉ត់​និង​បាន​រាលដាល​ដល់​ផ្ទះ​ អ្នក​ជិតខាង​មួយ​ខ្នង​ទៀត​។​ បន្ទាប់​មក​បុរស​រូប​នេះ​ក៏​រត់​ទៅ​ចងក​សម្លាប់​ខ្លួន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៥​ ស្ថិត​ក្ន្នុ​ង​ភូមិ​ជើង​អង​ ឃុំ​កណ្ដោល​ ជ្រំ​ ... Read More »

រថ​យន្ត​ដឹក​អ្នក​ដំណើរក្រុមហ៊ុន​កា​ពី​តូ​ល​កិន​បាក់​ភ្លៅ​សិស្ស​សាលា​ម្នាក់​

ភ្នំពេញ​ ​៖ សិស្ស​សាលា​ម្នាក់​បាន​រង​របួស​ធ្ងន់​ ​ខ​ណៈ​ជិះ ​ម៉ូ​តូ​មក​រៀន​ហើយ​ប៉ះ​ដៃ​ចង្កូត​ម៉ូ​តូ​មួយ​គ្រឿង​ទៀត​ប​ណ្តា​ល​ឲ្យ​ដួល​រួច​ត្រូវ​រថ​យន្ត​ដឹក​អ្នក​ដំណើរ​ក្រុម​ហ៊ុន​កា​ពី​តូ​ល​កិន​ប​ណ្តា​ល​ឲ្យ​បាក់​ភ្លៅ​ ​។ ករណី​គ្រោះ​ថ្នាក់​ចរ​ចរ​ណ៍​ខាង​លើ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ២និង ​២០នាទី​រសៀល​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ មុខ​ស្ថានីយ​ប្រេង​សូ​គី​ម៉ិ​ច​ក្នុង​សង្កាត់​-ខណ្ឌ​ឫស្សី​កែវ​ ​។ ជន​រង​គ្រោះជា​សិស្ស​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ ... Read More »

ចោរឆក់​កាបូប​ស្ត្រី​វៀតណាម​មិន​បាន​សម្រេច​បាញ់​២​គ្រាប់​របួសធ្ងន់​

ភ្នំពេញ​ ៖​ ក្រុម​ចោរឆក់​ដែល​មាន​គ្នា​ ២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ មិន​បាន​សម្រេច​ក៏​បាន​ដក​កាំភ្លើង​បាញ់​២​គ្រាប់​បណ្តាល​ឲ្យ​ស្ត្រី​វៀតណាម​ជា​ម្ចាស់​កាបូប​រង​របួសធ្ងន់​ ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​វិសាល​សុខ​ភ្លាមៗ​ ។​ ​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង ​២​និង​ ៣០​នាទី​រសៀល​ ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​មុខ​វត្ត​ មហាមន្ត្រី​ ... Read More »

ប្រជាពលរដ្ឋ​នៅ​ភូមិ​រំចេក​ចូល​លុយ​គ្នា​កសាង​ផ្លូវ​ទ្រុឌទ្រោម​និង​ទំនប់​ដែល​បាក់​

ខេត្ដឧត្ដរមានជ័យ​ ៖​ ផ្លូវលំ​ក្នុងភូមិ​ រំចេក​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​ ខេត្ដ​ ឧត្ដរមានជ័យ​រង​ការ​ទ្រុឌទ្រោម​ដែល​ មាន​ប្រវែង​៣០០​ម៉ែត្រ​និង​ទំនប់​បិទ​ ទឹក​មួយ​កន្លែង​ទៀត​បាក់​ធ្លាយ​ក្លាយទៅជា​ ស្ទឹង​អស់​រយៈពេល ​៤​ឆ្នាំ​មក​ហើយ​ដែល​មាន​ជម្រៅ​ ៥​ម៉ែត្រ​និង​ប្រវែង​៥០​ម៉ែត្រ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​នាំ​គ្នា​ កសាង​ឡើង​វិញ​ក្រោម​ការ​ដឹកនាំ​របស់​ អាជ្ញាធរ​ភូមិ​និង​បាន​ចាប់ផ្ដើម​យក​គ្រឿង​ ... Read More »

ព្រះសង្ឃ​ដូនជី​និង​តាជី​ថៃ​ដើរ​ធុតង្គ​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្ដរជាតិ​ប៉ោយ​ប៉ែ​ត​ដើម្បី​ចម្រើន​ព្រះ​ជន្ម​ដល់​ព្រះ​ចៅ​យូ​ហូ​

ក្រុង​ប៉ោយ​ប៉ែ​ត​ ៖​ ព្រះសង្ឃ​និង​ដូនជី​ ព្រមទាំង​ប្រជាជន​ថៃ​សរុប ​៤៣​អង្គ​/​នាក់​បាន​ចូល​មក​កម្ពុជា​ តាម​ច្រក​ទ្វារ​អន្ដរជាតិ​ ប៉ោយ​បាន​មក​បោះ​តង់​ស្នាក់​នៅ​ បណ្ដោះអាសន្ន​ក្នុង​បរិវេណ​វត្ដ​បា​លិ​លេ​យ្យ​ ភូមិ​ ក្បាលស្ពាន​២​ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ដបន្ទាយមានជ័យ​កាលពី​វេលា​ ម៉ោង​៥​និង​៣៤​នាទី​ល្ងាច​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ... Read More »

រថយន្ត​លាយ​ស៊ីម៉ងត៍​ក្រុមហ៊ុន​BHL​ជែង​រថយន្ត​២​តោន​កន្លះ​មិន​ផុត​ជ្រុល​ទៅ​បុក​រថយន្ត​យី​ឌុ​ប​និង​អ្នក​បើក​ម៉ូតូ​ស្លាប់​ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា​

ខេត្តកំពង់ចាម​ ៖​ គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​រន្ធត់​មួយ​បាន​កើតឡើង​រវាង​រថយន្ត​លាយ​ស៊ីម៉ងត៍​ក្រុមហ៊ុន​ BHL​បាន​ជែង​រថយន្ត​២​តោន​កន្លះ​មិន​ផុត​ក៏​ជ្រុល​ទៅ​បុក​និង​រថយន្ត​យី​ឌុ​ប​និង​អ្នកបើកបរ​ម៉ូតូ​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់​នៅ​និង​កន្លែង​យ៉ាង​អាណោច​អ​ធ័​ម​។​ ​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​លើ​ផ្លូវជាតិ​លេខ​៧​ ត្រង់​ចំណុច​ខាង​មុខ​រោងចក្រ​កាត់ដេ​ មេន​ហាត​ធេ​ន​ ក្នុងភូមិ​អំពិល​លើ​ ឃុំ​អំពិល​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​។​ ... Read More »

ច្រក​អន្ដរជាតិ​អូ​រយ៉ា​ដាវ​បន្ដ​ការ​បើក​ ទូលាយ​សម្រាប់​ឈើ​ប្រណីត​ឆ្លង​ ទៅ​វៀតណាម​

ខេត្ដ​រតនគីរី​៖ យ៉ាងតិច​មាន​រថយន្ដ​ ប្រភេទ​តួ​រី​ស​ចំនួន ​៣​គ្រឿង​ ត្រូវ​បាន​គេ​ រាយការណ៍​មក​ថា​ ដឹកឈើ​ប្រណីត​ឆ្លង​ ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​អន្ដរជាតិ​ អូ​រយ៉ា​ដាវ​ គ្រាន់តែ​រយៈពេល​ជិត​១​ម៉េ​ា​ង​ កាលពី​រសៀល​ ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ។​ ... Read More »

បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​ទៅ​ដេក​លើ​អង្រឹង​ក្នុង​រោង​អង្គុយ​លេង​រហូត​ខ្យល់គ​ស្លាប់​

​ខេត្តកណ្តាល​ ៖​ ដោយសារ​តែ​មិន​មាន​មូ​យ​ហៅ​ម៉ូតូឌុប​ជិះ ​បាន​ធ្វើ​ឲ្យ​បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​បបួល​គូរ​កន​ចូល​លុយ​គ្នា​ទិញ​ស្រា​ផឹក​ រហូត​ស្រវឹង​ជោកជាំ​ជិះ​ម៉ូតូ​ទៅ​ដេក​លើ​ អង្រឹង​ក្នុង​រោង​អង្គុយ​លេង​មួយ​នៅ​តាម​បណ្តា​យ​ ផ្លូវជាតិ​លេខ​៥១​ ស្ថិត​ក្នុងភូមិ​ម្លូ​ម៉ឺន​ ឃុំ​ផ្សារ​ដែក​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​ព្រឹក​ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ... Read More »

នាយ​ឧត្ដមសេនីយ៍​ គន់​ គី​ម​ អ​ពោ្ជ​ី​ញ​ចុះ​សាកសួរ​សុខទុក្ខ​នាយ​ ទាហាន​ នាយទាហានរង​ និង​ពល​ ទាហាន​តាម​ព្រំដែន​

ខេត្ដឧត្ដរមានជ័យ​៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​ ៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នាយ​ឧត្ដមសេនីយ៍​ គន់​ គី​ម​ អគ្គ​មេ​ប​ពា្ជ​ា​ការ​រង​និង​ជា​នាយ​ សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេ​មរ​ ភូមិន្ទ​អមដំណើរ​ដោយ​លោក​ គី​ម​ ប៊ុ​ន​ថា​ន,​ លោក​ ជា​ ... Read More »

ចាប់ខ្លួន​ឪពុក​និង​កូន​រកស៊ី​លក់​ថ្នាំ​ញៀន​នៅ​ក្នុងស្រុក​ពញាឮ​

ខេត្តកណ្តាល​ ៖ បុរស​២​នាក់​ឪពុក​និង​កូន​ត្រូវ​កម្លាំង​នគរបាល​ ព្រហ្មទណ្ឌ​ស្រុក​ពញាឮ​សហការ​ជា​ មួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ ស្ទាក់​ចាប់ខ្លួន​រក​ឃើញ ​ថ្នាំ​ញៀន​៣​ កញ្ចប់​ ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ សម្ភារ​សម្រាប់​វិច​ខ្ចប់​ថ្មាំ​ញៀន​ជា​ច្រើន​ទៀត​ ។​ ករណី​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ឪពុក​កូន​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ... Read More »

ស្ថាន​ភាព​អាកាស​ធាតុ​ថ្ងៃ​ទី​៦ និង​ព្យាករណ៍​អាកាស​ធាតុ​ថ្ងៃ​ទី​៧-៩ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥

Read More »

រថយន្ត​បើក​ប្រជែង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បុក​អ្នក​ ជិះ​ម៉ូតូ​ម្នាក់​ធ្វើ​ដំណើរ​ទិស​ដៅ​ បញ្ច្រាស​គ្នា​ស្លាប់​នៅ​ក្រុង​សិរី​សោភ័ណ​

ខេត្តបន្ទាយមានជ័យ​៖​ អ្នក​ជិះ​ម៉ូតូ​ម្នាក់​បាន​ស្លាប់​មួយ​រំពេច​នៅ​កន្លែង​កើតហេតុ​ខណៈ​ដែល​ រថយន្ត​កាម​រី​១​គ្រឿង​បើក​ប្រជែង​រថយន្ត​១​គ្រឿង​ទៀត​ទៅ​បុក​ជន​រង​គ្រោះ​កំពុង​តែ​ជិះ​ម៉ូតូ​ បញ្ច្រាសទិស​គ្នា​បង្ក​ឱ្យ​គ្រោះថ្នាក់​បែប​នេះ​ ។​ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​ ៨​និង​៤០​នាទី​យប់​ ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ក្នុងភូមិ​អូរ​អំបិល​ សង្កាត់​អូរ​អំបិល​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ... Read More »

តើ​អាជ្ញាធរ​ខេត្ដ​ព្រះ​សី​ហនុមាន​វិធានការ​ទប់ស្កាត់​បាន​ទេ​ចំពោះ​ក្រុមហ៊ុន​ប្រគំ​តន្ដ្រី​និង​ល្បែង​កម្សាន្ដ​អាស​ អាភាស​

ខេត្ដ​ព្រះ​សីហ​នុ​ ៖​ តាម​គម្រោង​របស់​ ក្រុមហ៊ុន​ Kazantip​ Asia​ Co,ltd​ នឹង​ រៀបចំ​ការ​ប្រគំ​តន្ដ្រី​ជាមួយ​ល្បែង​កម្សាន្ដ​ បែប​អាសអាភាស​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ ទី​១៨​ ដល់​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​លើ​កោះពស់​ ... Read More »

ជនជាតិ​អា​មេ​រិ​កាំ​ង​ម្នាក់​ដួល​ប្រកាច់​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អាជីវករ​លក់​កំណាត់​នៅ​ម្ដុំ​ ផ្សារ​អូរ​ឫស្សី​

​ភ្នំពេញ៖​ បុរស​ជនជាតិ​អា​មេ​រិ​កាំ​ង​ ម្នាក់​កំពុង​តែ​ដើរ​ ស្រាប់តែ​ដួល​ប្រកាច់​ បែកពពុះមាត់​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ អាជីវករ​លក់​កំណាត់​ ខោអាវ​នៅ​ម្ដុំ​ផ្សារ​ អូរ​ឫស្សី​ កាលពី​វេលា​ម៉េ​ា​ង ​១០​និង​ ៤៥​ នាទី​ តាម​បណ្ដោយ ​ផ្លូវ​១១៣​ សង្កាត់​បឹង​ ... Read More »

អំពើ​ហិង្សា​នៅ​ភាគ​ខាងត្បូង​ថៃ​មាន​សញ្ញា​កើនឡើង​ ​

នៅ​ខេត្ដ​ចំនួន​៣​ ភាគ​ខាងត្បូង​ប្រទេស​ ថៃ​ គឺ​ខេត្ដ​យ៉ា​ឡា​,​ ណា​រ៉ា​ស៊ី​វ៉ាស់​និង​ ប៉ា​តានី​ មាន​សកម្មភាព​ប្រឆាំង​ទៅ​នឹង​ រដ្ឋាភិបាល​ថៃ​ ដោយ​ក្រុម​ជ្រុលនិយម​ បាន​ផ្សព្វផ្សាយ​ខិត្ដប័ណ្ណ​ចង​ស្លាក​បដា​ មាន​អត្ថន័យ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ។​ ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ ក៏​មានការ​ បំផ្ទុះ​គ្រាប់បែក​នៅ​ភាគ​ខាងត្បូង​ប្រទេស​ ... Read More »

ពលរដ្ឋ​លើកគ្នា​តវ៉ា​ប្រឆាំង​មិន​ឲ្យ​ឈ្មួញ​ចាក់​អាចម៍ដី​លុប​ប្រឡាយ​ទឹក​នៅ​ឃុំ​ស្វាយ​ប្រទាល​

​អាជ្ញាធរ​បង្កើត​គណៈកម្មការ​ចម្រុះ​ចុះ​បញ្ជា​ឲ្យ​ឈ្មួញ​យក ​គ្រឿងចក្រ​កាយ​អាចម៍ដី​ចេញពី​ ក្នុង​ប្រឡាយ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​ធម្មតា​វិញ​ ​ខេត្តកណ្តាល​ ៖​ បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​ប្រមាណ​៥០​នាក់​ចេញ​មុខ​ត វ៉ា​ប្រឆាំង​មិន​ឲ្យ​ក្រុម​ឈ្មួញ​មាន​លុយ​ មាន​អំណាច​ មានឱកាស​ចាក់​អាចម៍ដី​លុប​ប្រឡាយ​ទឹក​ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​រួច​មក​ ។​ ​នៅ​រសៀល​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ អាជ្ញាធរ​បាន ... Read More »

ហ្ស៊​ក​ដង់​បញ្ជូន​យន្ដហោះ​ចម្បាំង​ ៣០​គ្រឿង​វាយប្រហារ​សងសឹក​ក្រុម​ IS​

​កាលពី​ថ្ងៃ​ទី​៥​ កុម្ភៈ​ ក្រោយ​រយៈពេល​ ២​ថ្ងៃ​ដែល​ក្រុម​អ៊ិ​ា​ស្លា​ម​បង្កើត​រដ្ឋ​ IS​ ផ្សព្វ​ ផ្សាយ​ឃ្លី​ប​វី​ដេ​អូ​ដុត​អាកាសយានិក​ ហ្ស៊​ក​ដង់​ទាំង​រស់​ កម្លាំង​ទាហាន​អាកាស​ ហ្ស៊​ក​ដង់​បាន​ចាប់ផ្ដើម​បើក​ការ​វាយ​ ប្រហារ​ជា​ទ្រង់ទ្រាយ​ធំ​សងសឹក​ឱ្យ​មិត្ដ​រួម​ ក្រុម​ ។​ កម្លាំង​ទាហាន​អាកាស​ហ្ស៊​ក​ដង់​ បាន​ប្រកាស​ថា​ ... Read More »

អាជ្ញាធរ​ភូមិ​ឃាត់​រថយន្ត​ ដឹក​ដី​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ស្រោច ​ទឹក​ព្រោះ​ទ្រាំ​ហុយ​លែង​បាន​

ក្រុង​ប៉ោយ​ប៉ែ​ត​ ៖​ អាជ្ញាធរ​ភូមិ​មិត្តភាព​ឃាត់​រថយន្ត​ដឹក​ដី​ជាង​ ១០​គ្រឿង​ដើម្បី​ឲ្យ​ក្រុម ហ៊ុន​ចេញ​មុខ​ទទួលខុសត្រូវ​លើ​ការ​ស្រោច​ទឹក​តាម​ដងផ្លូវ​លំ​ព្រោះ​អ្នកស្រុក​រអ៊ូរទាំ​ថា​ហុយ​ខ្លាំង​ពេក​។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​លើ​ដងផ្លូវ​លំ​មួយ​កន្លែង​ក្នុងភូមិ​មិត្តភាព​ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​ កាលពីរ​វ​លា​ម៉ោង​២​រសៀល​ថ្ងៃ​ ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​។​​ លោក​សន​ មុន្នី​ មេ​ភូមិ​មិត្តភាព​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ ក្រុមហ៊ុន​រថយន្ត​ដឹក​ដី​ដែល​ធ្វើ​ចរាចរណ៍​លើ​ដង ... Read More »

ស្រវឹងស្រា​ជោគ​បើករថយន្ត​កូ​រ៉ូ​ឡា​ជ្រុល​បុក​ម៉ូតូ​សេ​១២៥​មួយ​គ្រឿង​ហើយ​ជ្រុល​បុក​ទ្វារ​ហាង​លក់ ​សម្លៀក​បំពាក់​បណ្តាល ​ឲ្យ​រង​ការ​ខូចខាត​

​ភ្នំពេញ​៖​ បុរស​ម្នាក់​ស្រវឹង ស្រា​ជោគ​ជាំ​បើករថយន្ត​កូ​រ៉ូ​ឡា​មួយ​គ្រឿងក្នុង ​ល្បឿន​រេ​ចង្កូត​ពេញ​ផ្លូវ​បាន​ជ្រុល​បុក​ម៉ូតូ​សេ​១២៥​មួយ​គ្រឿង​ដែល​កំពុង​ចត​ស្ងៀម​អូស​ជាង​២០​ម៉ែត្រ​ហើយ​ ជ្រុល​បុក​ទ្វារ​កញ្ចក់​ហាង​លក់​សម្លៀក​បំពាក់​យីហោ​អា​ឌី​ដាស់​ តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ​ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១​ ខណ្ឌចំការមន​។​ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ បើករថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ ​2J-3912​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​ ... Read More »

សមាគម​កីឡា​ក្រសួង មហាផ្ទៃ​ឧបត្ថម្ភ​​សម្លៀក​បំពាក់​ ដល់​ក្រុមបាល់ទាត់​

​​ភ្នំពេញ​៖​ ក្រុម​កីឡាករ​បាល់ទាត់ ​Sport News ដែល​បាន​ប្រមូលផ្ដុំ​សុទ្ធ​ តែ​ជា​អ្នក​យក​ព័ត៌មាន​កីឡា​ជាតិ​អ្នកនិពន្ធ​ អ្នករាយការណ៍​ព​ត៌​មាន​កីឡា​និង​ពិធីករ​អាន​ព័ត៌មាន​នោះ​កាន់តែ​ទទួល​បានការ​គាំទ្រ​បន្ដបន្ទាប់​ពី​អង្គភាព​កីឡា​ធំៗ​ក្នុង​ ប្រទេស​កម្ពុជា​ផង​ដែរ​ ។​ ​ចំពោះ​គោលបំណង​សំខាន់​ក្នុង​ការ​ បង្កើត​ឡើង​នូវ​ក្រុមកីឡា​បាល់ទាត់ ​Sport News​ ដែល​ប្រមូលផ្ដុំ​ដោយ​អ្នក​យក​ ព័ត៌មាន​កីឡា​ជាតិ​មក​ពី​តាម​បណ្ដា​អង្គភាព​សារព័ត៌មាន​នានា​ ... Read More »

ក្រសួង​អប់រំ​ និង​ NOCC ​ត្រៀម​ប​ពា្ជ​ូ​ន​​អត្ដ​ព​លិ​ក​៤៣៦​នាក់​ទៅ​សី​ុ​ហេ្គ​ម​លើក​ទី​ ២៨

​លោក​ញ៉ា​ន​ សុ​វិសាល​ នាយ​បេសកកម្ម​ របស់​កម្ពុជា​សម្រាប់​ដឹកនាំ​អត្ដ​ព​លិ​ក​ទៅ​ ចូលរួម​ប្រកួត​កីឡា​សី​ុ​ហេ្គ​ម​បាន​ថ្លែង​ ប្រាប់​អង្គប្រជុំ​ថា​ រហូត​មក​ដល់​ពេល​ នេះ​លោក​បា​នប​ពា្ជ​ូ​ន​ឈ្ម្មោះ​អត្ដ​ព​លិ​ក​ ដែល​ចេញ​ទៅ​ប្រកួត​កីឡា​សី​ុ​ហេ្គ​ម​នៅ​ ប្រទេស​សិង្ហ​បុរី​ដល់​ម្ចាស់ផ្ទះ​សិង្ហ​បុរី​ ប្រមាណ​៤៣៦​នាក់​ ក្នុង​នោះ​កីឡាករ​កីឡា​ ការិនី​២៩១​នាក់​ ។​ ​លោក​បាន​បន្ដ​ទៀត​ថា​ ... Read More »

សមត្ថកិច្ច​កងរាជអាវុធហត្ថ ​និង ​នគរបាល​ក្របួច​ក្រុម​ជនសង្ស័យ​បាន​៤​នាក់​ក្នុង​ករណី​ឃាតកម្ម​វាយ​សម្លាប់​មនុស្ស​

​ខេត្តកំពង់ស្ពឺ​ ៖​ នៅ​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ក្រោយ​កើតហេតុ​ករណី​ឃាតកម្ម​វាយ​សម្លាប់​បុរស​ម្នាក់​ហើយ​អូស​សព​ទៅ​ដុត​នៅ​ក្រៅ​ភូមិ​រួច​មក​សមត្ថកិច្ច​ទាំង​នគរបាល ​និង ​កងរាជអាវុធហត្ថ​ស្រុក​សំរោង ​ទង​ឃាត់​បាន​មនុស្ស​ដែល​ជា​អ្នក ​ប្រព្រឹត្ត​បានជា​បន្តបន្ទាប់​។​ ក្រុម​ជនសង្ស័យ​ទាំង​ ៤​នោះ​ត្រូវ​បាន​កងរាជអាវុធហត្ថ​ស្រុក​សំរោង​ទង​ចាប់​បាន​ម្នាក់​និង​នគរបាល​ការិយាល័យ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ចាប់​បាន​៣​នាក់​។​ ជនសង្ស័យ​ដែល​ខាង​អាវុធហត្ថ​ចាប់​ឃាត់​មានឈ្មោះ​អៀម​ សាហុ​ន​ ភេទ​ប្រុស​ ... Read More »