ព័ត៌មានទាន់ហេតុការណ៍៖
'

មុននេះបន្តិច ! កម្លាំងកងរាជអាវុធហត្ថ បានចាប់ខ្លួន មន្ត្រីកងរាជអាវុធហត្ថស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលប្រព្រឹត្តអំពើហិង្សាលើអតីតប្រពន្ធរបស់ខ្លួនដោយចាក់នឹងកាំបិត ហើយបានរត់គេចខ្លួនអស់រយៈពេល១សប្តាហ៍កន្លងទៅនេះ

ខេត្តកំពង់ធំ៖ មុននេះបន្តិច ! កម្លាំងកងរាជអាវុធហត្ថ បានចាប់ខ្លួន មន្ត្រីកងរាជអាវុធហត្ថស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលប្រព្រឹត្តអំពើហិង្សាលើអតីតប្រពន្ធរបស់ខ្លួនដោយចាក់នឹងកាំបិត ហើយបានរត់គេចខ្លួនអស់រយៈពេល១សប្តាហ៍កន្លងទៅនេះ។ បើយោងតាមការបញ្ជាក់ឱ្យដឹងពីលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅរសៀលថ្ងៃទី២៩ ខែឧសភា ... Read More »

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ម្សិលមុិញ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធសន្និសីទវីដេអូ។ ... Read More »

រកឃើញឃ្លាំងអាវុធនៅក្នុងផ្ទះជនដៃដល់បាញ់ប្រហារសម្លាប់មនុស្ស ៩នាក់នៅកាលីហ្វ័រនីញ៉ា

កម្លាំងប៉ូលិសបានរកឃើញ កាំភ្លើង១២ដើម និងគ្រាប់២២ពាន់គ្រាប់ និងគ្រាប់បែកសាំងជាច្រើនគ្រាប់នៅក្នុងផ្ទះជនដៃដល់បាញ់ប្រហារសម្លាប់មនុស្ស៩នាក់នៅទីក្រុង San Jose រដ្ឋកាលី ហ្វ័រនីញ៉ា។ កម្លាំងប៉ូលិសបានឱ្យដឹងថា ក្រោយឆែកឆេរផ្ទះ របស់ឈ្មោះSamuel James Cassidy ក៏បានរកឃើញធុងផ្ទុកប្រេង និងគ្រាប់បែកសាំងជាច្រើន។ ... Read More »

អ្នកជំងឺកូវីដ-១៩​ នៅអាមេរិក​ចំនួន​ ៦២៧នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ,​ ខណៈ​រកឃើញអ្នកឆ្លងថ្មី​ ២.២ម៉ឺននាក់បន្ថែមទៀត

អន្តរជាតិ​៖ បើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ទី២៩ ខែឧសភា ឆ្នាំ២០២១​នេះថា​ ករណី​ឆ្លង​ជំងឺ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក​ រកឃើញ​មនុស្សឆ្លងថ្មី​សរុប ២២,៨១៣នាក់បន្ថែមទៀត, ខណៈអ្នកជំងឺ ៦២៧នាក់​ បានស្លាប់នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ។Worldometers ... Read More »

រដ្ឋបាលខេត្តកំពង់ចាម បន្តករណីរកឃើញជំងឺកូវីដ-១៩ថ្មី ចំនួន១២នាក់ ក្នុងនោះស្រុកបាធាយ ចំនួន ១១នាក់ និងមកពីរាជធានីភ្នំពេញ ចំនួន១នាក់ នៅក្នុងថ្ងៃទី ២៨ ខែឧសភាឆ្នាំ ២០២១

ខេត្តកំពង់ចាម៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ , រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយស សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅស្រុកបាធាយ បងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម កម្មករ -កម្មការីនីរោងចក្រក្នុងស្រុកបាធាយ និងសាធារណៈជនទាំងអស់ អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១២នាក់ ... Read More »

ក្រសួងសុខាភិបាល ​៖​ ប្រកាសរកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៥៨៨នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ៤១៥នាក់​ និងអ្នក​ស្លាប់​ ៧នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល​នៅព្រឹកថ្ងៃសៅរ៍ទី២៩ ខែឧសភា ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ចំនួន​ ៥៨៨នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៤១៥នាក់ និងករណីស្លាប់​ ០៧នាក់​។​ នេះបើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២៨ ... Read More »

បុរសចំណាស់ម្នាក់ឡើងកាប់ដើមកោះមាន់ តែចៃដន្យបាក់មែកធ្លាក់មកដីស្លាប់ផ្អើលដល់អ្នកភូមិ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នារត់ទៅចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ច បន្ទាប់ពីបុរសចំណាស់ម្នាក់ឡើងកាប់ដើមកោះមាន់ហើយចៃដន្យបាក់មែកធ្លាក់មកដីបណ្តាលឱ្យស្លាប់កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២១នៅក្នុងភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះទេព សុធី អាយុ៥៣ឆ្នាំ មុខរបរកសិករ មានទីលំនៅ​ ក្នុងភូមិឃំុកេីតហេតុខាងលេី។ តាមអ្នកភូមិបានឱ្យដឹងថា ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ យើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ ហើយតាមគម្រោងនឹងមកប្រមាណ ៤លាន ៥សែនដូសទៀត សម្រាប់ខែមិថុនា ឆ្នាំ ២០២១ ហើយនិងមកជាបន្តបន្ទាប់ទៀត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ ហើយតាមគម្រោងនឹងមកប្រមាណ ៤លាន ៥សែនដូសទៀត សម្រាប់ខែមិថុនា ឆ្នាំ ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន អញ្ជើញចូលរួម កិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃសៅរ៍ ៣ រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ លោក វេង សាខុន ... Read More »

ប្រជាពលរដ្ឋក្រីក្រខ្វះខាតជីវភាពចំនួន​ ២៨៤គ្រួសារ​ និងសមាជិកក្រុមការងារគណៈបក្សចំនួន​ ៣៣គ្រួសារ​ ទទួលអំណោយឧបត្ថម្ភពីលោកឧត្តមសេនីយ៍ឯក ស​ ថេត

ភ្នំពេញ​៖​ បេីយោងតាមប្រភពព័ត៍មានផ្លូវការនៅលេីបណ្ដាញសង្គមហ្វេសប៊ុករបស់លោកឧត្តមសេនីយ៍ឯក ស​ ថេត​ អគ្គស្នងការរង​និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានបញ្ជាក់នៅព្រឹកថ្ងៃទី២៩​ ខែឧសភា​ ឆ្នាំ​២០២១នេះ​ថា​ ប្រជាពលរដ្ឋក្រីក្រខ្វះខាតជីវភាពចំនួន​ ២៨៤គ្រួសារ​ និងសមាជិកក្រុមការងារគណ:បក្សចំនួន​ ៣៣គ្រួសារ​ ទទួលអំណោយឧបត្ថម្ភពីលោក ស​ ថេត​ ... Read More »

រដ្ឋបាលស្រុកកំពង់ត្រាចចុះបិទខ្ទប់កាសុីណូ សុខគីមម៉េង ខណៈរកឃើញអ្នកលេងល្បែង៤នាក់មានវិជ្ជមាន កូវីដ-១៩

ខេត្តកំពត៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលស្រុក និងសមត្ថកិច្ចស្រុកកំពង់ត្រាចបានចុះទៅបិទខ្ទប់នៅបរិវេណកាសុីណូ សុខគីមម៉េង ស្ថិតនៅច្រកទ្វារទ្វេភាគីតន់ហន់  ក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត បន្ទាប់ពីរកឃើញអ្នកលេងល្បែង៤នាក់មានវិជ្ជមានកូវីដ-១៩ ។ ការចុះទៅបិទខ្ទប់នៅភូមិសាស្រ្តខាងលើធ្វើឡើងក្រោមការដឹកនាំដោយលោក អូន ... Read More »

ជនជាតិចិនបើករថយន្តគេចម៉ូតូជ្រុលទៅបុកចូលសណ្ឋាគារមួយកន្លែង បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ៖ ជនជាតិចិនបើករថយន្តគេចម៉ូតូជ្រុលទៅបុកចូលសណ្ឋាគារមួយកន្លែង បណ្ដាលឲ្យរងការខូចខាត ដែលហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១១និង២៥នាទីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់មិនស្គាល់អត្តសញ្ញាណ បើករថយន្តម៉ាក Audi ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរនិងរក្សាទុកនូវសារធាតុញៀន ដោយខុសច្បាប់ កាលពីវេលាម៉ោង២២និង៣០នាទីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១  ត្រង់ចំណុចក្រុមទី៤ ភូមិទួលសំពៅសង្កាត់ទួលសង្កែ១  ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ... Read More »

រថយន្តកូរ៉េបើកសុខៗស្រាប់តែដាច់កង់ក្រោយខ្ទាតទៅប៉ះម៉ូតូបណ្តាលឲ្យបុរសម្នាក់ដួលបោកក្បាលស្លាប់នៅនឹងកន្លែង

ភ្នំពេញ៖ រថយន្តកូរ៉េ បើកសុខៗ ស្រាប់តែដាច់កង់ខ្ទាតមកត្រូវបុរសម្នាក់កំពុងតែជិះម៉ូតូ បណ្ដាលឱ្យដួលបោកក្បាលស្លាប់ភ្លាមនៅនឹងកន្លែង ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ទល់មុខសាលាពងទឹក សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះមានឈ្មោះ ... Read More »

ឃាត់ខ្លួនជនសង្ស័យ៣នាក់ រឹបអូសគ្រឿងញៀនជិត ១ គីឡូក្រាម នៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ កាលពីថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២១ វេលាម៉ោង១០៖២៥នាទី កម្លាំងជំនាញ(ក៥)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ  សាន សុទ្ធី នាយករង  ចូលរួមសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានកាសម្របសម្រួលពីលោក ខៃ ... Read More »

កម្លាំងនគរបាល​ការពា​រព្រំដែន​គោក​លេខ​៨១៩​ សហការ​បង្ក្រាប​ទប់ស្កាត់​ ពលរដ្ឋ​ខ្មែរ​ឆ្លងដែនខុសច្បាប់ឃាត់ខ្លួនបាន១៥នាក់

ខេត្តបាត់ដំបង៖ នៅ​រសៀលថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០២១​ លោក​វរសេនីយ៍​ ឯក​ ស៊ិ​ន​ ប៊ុ​ន​រស្មី​ ស្នងការ​រង​ទទួល​ការងារ​វរ​សេនា​តូច​នគរបាល​ការពា​ព្រំដែន​គោក​លេខ​៨១៩​ ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក​វរសេនីយ៍ឯក​ ម៉​ង់​ ស៊ី​ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៩​ បាន​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​បឹង​អា​ជាង​ សហការ​ជាមួយ​កម្លាំង​កង​យោធពល​ខេរ​ភូមិន្ទ​ ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន​ អញ្ជើញពិនិត្យការសាងសង់អគារសិក្សាក្នុងវិទ្យាល័យ​ ហេង សំរិន​ អន្លង់ជ្រៃ ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ យោងតាមប្រភពពីផេកផ្លូវការ រដ្ឋសភា បានបញ្ជាក់ឱ្យដឹងថា,សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១​ បានអញ្ជើញពិនិត្យដំណើរការសាងសង់អគារសិក្សាមួយខ្នង២ជាន់ មាន១២បន្ទប់ ក្នុងវិទ្យាល័យ​ ហេង សំរិន​ ... Read More »

ប្រជាពលរដ្ឋឃុំបាសាក់ ស្រុកស្វាយជ្រំសប្បាយចិត្តទទួលបានសមិទ្ធផលបង្គោលភ្លើងផ្ទាំងសូឡាថ្មីសម្រាប់បំភ្លឺផ្លូវលេខ៣១៤Cពីលោកអនុប្រធានក្រុមការងារចុះជួយឃុំបាសាក់

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋក្នុងឃុំបាសាក់ក៏ដូចជាបងប្អូនដែលធ្វើដំណើរឆ្លងកាត់ពេលយប់តាមផ្លូវលេខ៣១៤C មានចិត្តសប្បាយរីករាយនិងសាទរយ៉ាងក្រៃលែងចំពោះលោកអនុប្រធានក្រុមការងារចុះជួយឃុំបាសាក់និងក្រុមការងារដែលបានផ្ដល់ជាសមិទ្ធផលថ្មីផ្ទាំងសូឡាដាក់បំភ្លឺផ្លូវសាធារណៈនិងដាំដើមក្ងោកអមសងខាងផ្លូវឱ្យមានសោភណភាពស្រស់បំព្រង។   លោកថោង សាមាន ប្រធានមន្ទីរផែនការខេត្តនិងជាអនុប្រធានក្រុមការងារចុះជួយឃុំបាសាក់ ស្រុកស្វាយជ្រំបានឱ្យដឹងថា ដោយមានការអនុញ្ញាតនិងគាំទ្រពីសំណាក់លោក ម៉ែន វិបុលអភិបាលខេត្តស្វាយរៀងទើបលោកបានផ្ដួចផ្ដើមនិងកៀរគរបានសប្បុរសជនក៏ដូចជាបងប្អូនមិត្តភក្តិផ្ដល់ជាថវិកាយកទៅទិញផ្ទាំងសូឡាដើម្បីដាក់បំភ្លឺកំណាត់ផ្លូវលេខ៣១៤C និងផ្លូវបេតុងឆ្ពោះទៅរមណីយដ្ឋានប្រាសាទបាសាក់ចំនួន៣៧ដើមសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ពេលយប់ងងឹតដោយមិនមានការភ័យព្រួយ។   លោក ថោង សាមាន ... Read More »

ពន្លក ៩៩ លក់គ្រឿងតុបតែងឡាន ដែលមានទីតាំងស្ថិតនៅ ​ផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ មានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ

ភ្នំពេញ៖ ពន្លក ៩៩ លក់គ្រឿងតុបតែងឡាន ដែលមានទីតាំងស្ថិតនៅ ​ផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ មានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។ យោងតាមអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងកាលពីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។ អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 🙏 ... Read More »

តូតា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៥៦៤-៥៦៦ ផ្លូវលេខ ​១២៨ ​(ផ្លូវកម្ពុជាក្រោម) សង្កាត់ផ្សារដេប៉ូទី២ មានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងដែរថា ,តូតា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៥៦៤-៥៦៦ ផ្លូវលេខ ​១២៨ ​(ផ្លូវកម្ពុជាក្រោម) សង្កាត់ផ្សារដេប៉ូទី២ មានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 🙏 ... Read More »

ក្រុមហ៊ុន ម៉ែនញ៉ូឡាយ (Manulife) សាខាទួលគោក ដែលមានទីតាំងស្ថិតនៅ ​ជាន់ផ្ទាល់ដី អគារ TK Central ផ្លូវលេខ ២៨៩, ​សង្កាត់បឹងកក់១ ​ខណ្ឌទួលគោក មានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ

ភ្នំពេញ៖ ក្រុមហ៊ុន ម៉ែនញ៉ូឡាយ (Manulife) សាខាទួលគោក ដែលមានទីតាំងស្ថិតនៅ ​ជាន់ផ្ទាល់ដី អគារ TK Central ផ្លូវលេខ ២៨៩, ​សង្កាត់បឹងកក់១ ​ខណ្ឌទួលគោក មានអ្នកជំងឺកូវីដ-១៩​​ ... Read More »

កាន់តែខ្លោចចិត្តអាណិតកូនតូចៗរបស់ ស៊ិន ឧត្តមផល្លា ឃ្លាតទាំងឪពុកបាត់បង់ទាំងម្តាយ

ភ្នំពេញ៖ ពិតជាមិនអាចទប់ទឹកភ្នែកបានទេក្រោយពីគេបានឃើញសភាពនៃការយំសោកសង្រេងរបស់កូនប្រុសស្រីវ័យក្មេងរបស់ អ្នកនាង ស៊ិន ឧត្តមផល្លា យំគគ្រូកជិតសពម្តាយ។ ពេលនេះពួកគេបានឃ្លាតពីឪពុកដែលមានភរិយាថ្មីចេញទៅរស់នៅក្រៅប្រទេស ខណៈដែលម្តាយបានទទួលមរណភាពគ្មានថ្ងៃវិលវិញ។    នៅលើបណ្តាញសង្គមហ្វេសប៊ុកវិញគេសង្កេតឃើញមានសិល្បករជាច្រើនបានបញ្ចេញសារក្តុកក្តួល រំលឹកពីអនុស្សាវរីយ៍ និងសណ្តានចិត្តដ៏ល្អកម្ររកបានរបស់អ្នកនាងដែលមានចំពោះសិល្បករ ពិសេសសិល្បករដែលមានជីវភាពខ្វះខាត ដែលគេតែងឧស្សាហ៍បានឃើញនាងចេញមុខជីកកកាយរកសិល្បករជើងចាស់ដែលមានជីវភាពលំបាក និងបាននាំយកអំណោយសប្បុរសជនជាបន្តបន្ទាប់ជូនដល់ពួកគាត់។ ... Read More »

ជនអនាមិកកំពុងតែចែកចាយសារក្លែងក្លាយព្រមានថារដ្ឋាភិបាលឥណ្ឌាកំពុងតែថតសម្លេង និងទាញយកសារជាមួយកម្មវិធី WhatsApp

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, មួយថ្ងៃបន្ទាប់ពី WhatsApp បានប្ដឹងរដ្ឋាភិបាលឥណ្ឌាទាក់ទងទៅនឹងច្បាប់អុីនធឺណិតថ្មី ដែលទាមទារឱ្យក្រុមហ៊ុនផ្ដល់សេវាកម្មផ្ញើសារតាមរយៈប្រព័ន្ធបណ្ដាញសង្គមត្រូវតែផ្ដល់ប្រភពអ្នកផ្ញើទៅឱ្យរដ្ឋាភិបាលនៅពេលដែលមានការស្នើសុំមក ក៏មានជនអនាមិកផ្ញើសារចែកចាយព្រមានថា រដ្ឋាភិបាលឥណ្ឌាកំពុងតែថតសម្លេង និងទាញយកសារជាមួយនឹងកម្មវិធី WhatsApp។អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានលើកឡើងថា, ពួកគេបានអះអាងថា ប្រសិនបើអ្នកប្រើប្រាស់ឃើញសញ្ញាគូសបីឆ្នូត (tick) ... Read More »

ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំកម្លាំងដោយផ្ទាល់ចុះអន្តរាគមន៍ពន្លត់អគ្កិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅស្រុកស្អាង

ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលដឹកនាំកម្លាំងដោយផ្ទាល់ចុះអន្តរាគមន៍ពន្លត់អគ្កិភ័យដែលឆាបឆេះផ្ទះប្រជាពលរដ្ឋនៅស្រុកស្អាង ខេត្តកណ្តាល។  សូមបញ្ជាក់ជូនថា បន្ទាប់ពីទទួលបានព័ត៌មានថា ផ្ទះប្រជាពលរដ្ឋនៅស្រុកស្អាង ត្រូវបានអគ្គិភ័យឆាបឆេះ នៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ឈឿន ... Read More »

បត់រថយន្តខ្វះការប្រុងប្រយ័ត្នកៀរម៉ូតូបណ្តាលឲ្យដួលរងរបួសធ្ងន់បុរសម្នាក់នៅខណ្ឌសែនសុខ

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តបត់ខ្វះការប្រុងប្រយ័ត្នជ្រុលទៅកៀរម៉ូតូមួយគ្រឿងបណ្តាលឲ្យដួលរងរបួសធ្ងន់បុរសអ្នកបើកម៉ូតូ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ១០៥K ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាគុបពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1E-8030ធ្វើដំណើរតាមបណ្ដោយផ្លូវ១០៥Aក្នុងទិសដៅពីត្បូងទៅជើង ... Read More »

វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ១៧៤នាក់ ភាគច្រើននៅខេត្ត បាក់យ៉ាង មាន១២៣នាក់

នៅថ្ងៃទី២៨ខែឧសភា តាមតួលេខដែលបានប្រកាសរបស់ក្រសួងសុខាភិបាល វៀតណាម ប្រកាសថា មានមនុស្ស ១៧៤នាក់ ឆ្លងកូវីដ-១៩ ហើយនៅខេត្ត Bac Giang មានអ្នកឆ្លងកើនឡើងដល់ទៅ១២៣នាក់។ ទីក្រុងហ៊ូជីមិញ ២៥នាក់ ខេត្តបាក់និញ២០នាក់ រដ្ឋធានីហាណូយ៣នាក់ ... Read More »

ឃុំខ្លួនជនត្រូវចោទពីបទ ដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានការអនុញ្ញាត

ខេត្តពោធិ៍សាត់ ៖ យោងដីកាចៅក្រមស៊ើបសួរសាលាដំបូងខេត្តពោធិ៍សាត់ បានចេញ(ដីកាបង្គាប់ឲ្យឃុំខ្លួន)លេខ៥០៧ឃខ/២១ ចុះនាព្រឹកថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ នេះ ... Read More »

មីយ៉ាន់ម៉ា ៖ មនុស្ស២៨នាក់ត្រូវកាត់ទោសជាប់គុក២០ឆ្នាំពីបទដុតបំផ្លាញរោងចក្រចិន

តុលាការមីយ៉ាន់ម៉ា បានកាត់ទោសមនុស្ស២៨នាក់ឱ្យជាប់ពន្ធនាគារ២០ឆ្នាំពីបទវាយប្រហារដុតបំផ្លាញរោងចក្រចិនពីរកន្លែងនៅទីក្រុង Yangon កាលពីខែមីនាកន្លងមក។ កាលពីខែមីនាកន្លងមក ចិនបានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ក្រោយមានក្រុមហ៊ុនរោងចក្រដល់ទៅ៣២ កន្លែងរបស់ចិនត្រូវដុតបំផ្លាញពីក្រុមបាតុករមីយ៉ាន់ម៉ា។ បណ្តាញទូរទស្សន៍មីយ៉ាន់ម៉ា Myawaddy ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទាហានមីយ៉ាន់ម៉ា បានផ្សាយថា មនុស្ស២៨នាក់ត្រូវបានចោទប្រកាន់ពីបទដុតបំផ្លាញរោងចក្រនៅតំបន់ឧស្សាហកម្ម Hlaing Tharyar ... Read More »

បារាំង ៖ វាយប្រហារដោយកាំបិតបណ្តាលឲ្យប៉ូលិសស្រីម្នាក់រងរបួស

នៅថ្ងៃទី២៨ខែឧសភា ជនដៃដល់ម្នាក់បានប្រើប្រាស់កាំបិតវាយប្រហារបណ្តាលឲ្យប៉ូលិសស្រីម្នាក់រងរបួស ។ ការវាយប្រហារកើតឡើងនៅក្នុងស្រុក La Chapelle-sur-Erdre ភាគខាងលិចនៃប្រទេសបារាំង ។ កម្លាំងប៉ូលិសបានចាប់ខ្លួនជនដៃដល់ ពេលកំពុងតែព្យាយាមរត់គេចខ្លួន ។ ប៉ុន្តែកម្លាំងសន្តិសុខជាច្រើនរូបក៏បានរងរបួសស្រាល់ផងដែរពេលប៉ះទង្គិចជាមួយជនដៃដល់។ បណ្តាញទូរទស្សន៍ BFMTV បានផ្សាយថា ... Read More »

សំណាងមែនទែន!! រថយន្ត៤គ្រឿងបុកបន្តកន្ទុយគ្នានៅមុខវត្តស្លែង​ តែគ្មានអ្នករបួស

​      ភ្នំពេញ​ ៖​ រថយន្តដឹកដីធុនធំមួយគ្រឿងបើកបរក្នុងល្បឿនលឿន​ និងមិនប្រយ័ត្ន​ចាប់ហ្រ្វ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តចំនួន៣គ្រឿងផ្សេងទៀត​បណ្តាលឲ្យរងការខូចខាត កាលពីវេលាម៉ោង ០៥និង០០នាទីល្ងាច ថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ... Read More »