ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />
'

ប្លង់សេបាក់សង្កត់កម្មករនៅភូមិត្រពាំងថ្លឹង ខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ កម្មករ៣នាក់រងរបួសធ្ងន់ និងស្រាលខណៈដែលកំពុងធ្វើការនៅការដ្ឋានផ្សារទំនើបស្ថិតតាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យត្រូវប្លង់សេបាក់សង្កត់លើកាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានកម្មករសំណង់៨នាក់បាន​បំពេញការងារ​ចាក់​ប្លង់សេ​នៅ​ការដ្ឋានខាងលើ​ដោយ​មានរថយន្តលាយស៊ីម៉ង់ត៍បាញ់ចាក់ប្លង់សេ​ទៀតផង ។ ខណៈកំពុង​បំពេញការងារនេះ ស្រាប់តែ​អន្ទារ​ដែល​ទ្រទម្ងន់​បេតុង​មិនបាន ក៏ត្រូវរលំ​សង្កត់កម្មករ៣នាក់ ... Read More »

លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី​ ម៉ែ​ន​ សំ​អន​ ប្រគេន​ទៀន​ព្រះ​វស្សា​ដល់​មជ្ឈមណ្ឌល​សាសនា​វប្បធម៌​ទេសចរណ៍​ ប្រាសាទសំពៅ​ត្រៃលោក​ ត្រៃ​ល​ក្ខ័​ណ​

​ខេត្តកំពង់ធំ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៤​ ខែ​ កក្កដា​ឆ្នាំ​ ២០១៥​ លោក​ជំទាវ​ ឧ​ប​នាយ​រដ្ឋមន្ត្រី​ ម៉ែន​ សំ​អន​ រដ្ឋមន្ត្រី​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា​ និង​អធិការកិច្ច​ អមដំណើរ​ដោយ​គណៈប្រតិភូ​នាំ​យក​ទៀន​ព្រះ​វស្សា​ ប្រគេន​ព្រះ​ តេជ​គ្រូ​គង់នៅ​មជ្ឈមណ្ឌល​សាសនា​វប្បធម៌​ទេសចរណ៍​ ... Read More »

ប្រធាន​ពន្ធនាគារ​ខេត្តកំពង់ធំ​ ស្រវឹងស្រា​បើក​បុក​រថយន្ត​គេ​១​គ្រឿង​ រួច​រេ​ចង្កូត​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ម្នាក់​

​ខេត្តកំពង់ធំ​ ៖​ រថយន្ត​ពីរ​គ្រឿង​បាន​បុក​គ្នា​ នឹង​អ្នក​ជិះ​ម៉ូតូ​ម្នាក់​ បាន​ស្លាប់​ភ្លាមៗ​ ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាច​ណ៍​មួយ​ដែល​បាន​កើត​ ឡើង​កាលពី​វេលា​ម៉ោងជាង​៦​ល្ងាច​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​ ២០១៥​ នៅ​លើ​កំ​ ណាត់​ផ្លូវជាតិ​លេខ​ ៦​ ក្នុងភូមិ​កំពង់ធំ​ សង្កាត់​កំពង់​រទេះ​ ... Read More »

រវល់​តែ​ចុច​ទូរស័ព្ទ​ បុរស​ស្រវឹងស្រា​ម្នាក់​បើករថយន្ដ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​លក់​ផ្លែ​ឈើ​

​ភ្នំពេញ​:​ បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ដ​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​រវល់​តែ​ចុច​ទូរ​ស័​ព្ធ​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​លក់​ផ្លែ​ឈើ​ដែល​កំពុង​ឈប់​អែប​ច​ញ្ចើ​ម​ផ្លូវ​ពីក្រោយ​បណ្ដាល​ឲ្យ​ប៉ី​ង​ធ្លាក់​ផ្លែ​ឈើ​រាយ​ប៉ាយ​ពេញ​ផ្លូវ​ តែ​សំណាងល្អ​មិន​បណ្ដាល​អោយ​មាន​អ្នក​រង​របួស​។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ២២​និង​៤៥​នាទី​ ថ្ងៃ​ទី​១៤​ខែ​ ក​ក្ដ​ដា​ ឆ្នាំ​២០១៥​ តាម​បណ្ដោយ​ផ្លូវ​លេខ​២៧៣​ ជិត​អង់​តែ​ន​ទួល​គោក​ ស្ថិត​ក្នុង​សង្កាត់​ បឹង​កក់​១​ ខណ្ឌទួលគោក​។​ ​តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បា​ម​អោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​មាន​បុរស​ម្នាក់​បើក​រ៉ឺ​ម៉ក​ម៉ូតូ​លក់​ផ្លែ​ឈើ​ ... Read More »

យុវជន​៥​នាក់​ស្រវឹងស្រា​បើករថយន្ត​បុករ​ថយន្ត​មួយ​គ្រឿង​ខ្ទាត​ប៉ះ​រ៉ឺ​ម៉ក​ហើយ​ព្យាយាម​បើក​រត់​ ទៅ​បុក​រៈ​រថយន្ត​៣​គ្រឿង​ និង​ម៉ូតូ​មួយទៀត​

​ភ្នំពេញ​ ៖​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ក​ឡើង​ដោយសារ​តែ​យុវជន​៥​នាក់​បើករថយន្ត​តា​កូ​ម៉ា​មួយ​គ្រឿង​ទាំង​ស្ថានភាព​ស្រវឹង​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​រថយន្ត​ម៉ាក​ Avansa​ ហើយ​រុញ​ប៉េះ​រ៉ឺ​ម៉ក​កង់​បី​បណ្តាល​ឲ្យ​រង​បួស​២​នាក់​ កាលពី​វេលា​ម៉ោង​២៣​និង​៤០​នាទី​ ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ខាងជើង​វិមាន​ឯករាជ្យ​ តាម​បណ្តោយ​ផ្លូវ​នរោត្តម​ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​រហូត​មក​ដល់​ចំណុច​មុន​ហាង​ កំពង់ត្រាំ​ង​ ... Read More »

ជនសង្ស័យ​៣​នាក់​វាយ​ប្លន់​យក​ម៉ូតូ​ពី​នារី​ម្នាក់​ហើយ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​

​ភ្នំពេញ​៖​ នារី​ម្នាក់​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​មាន​គ្នា​៣​នាក់​បាន​វាយ​ប្លន់​យក​ម៉ូតូ​ម៉ា​កនិច​ហើយ​គេចខ្លួន​បាត់​ដោយ​សុខ​វត្ថិ​ភាព​ កាលពី​វេលា​ម៉ោង​ ២០​និង​៤០​នាទី​ ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​ហាង​ការ​ហ្វេ​ង​ ស្លី​ម​ ការ​ហ្វេ​ តាម​បណ្តោយ​ផ្លូវ​ហាន់​ណូ​យ​ ស្តិ​ត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​។​ ​តាម​កា​រៀបរាប់​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ... Read More »

របាំង​ថ្ម​៣​ផ្ទាំង​រង​ការ​ខូចខាត​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​

​ភ្នំពេញ​៖​ ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់​បើករថយន្ត​ហា​យ​ប្រ៊ី​ដ​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​ រួច​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​ឱ្យ​បាក់​អស់​ចំនួន​៣​កង់​ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​នឹង​២៦​នាទី​យប់​ ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​ក្រុមហ៊ុន​តេ​ង​ឡាយ​គ្រុប​ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង​ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១​ ខណ្ឌចំការមន​ ។​ ​ប្រភព​ព​ត៌​មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ មាន​រថយន្ត​កា​មេ​រី​ហា​យ​ប្រ៊ី​ដ​ ព​ណ៍​ស​ ... Read More »

គ្រាប់​មិន​ទាន់​ផ្ទុះ​សល់​ពី​សម័យ​សង្គ្រាម​១៥​គ្រាប់​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ពញាក្រែក​

​ខេត្ត​ត្បូងឃ្មុំ​ ៖​ គ្រាប់​មិន​ទាន់​ផ្ទុះ​ ប្រភេទ​M79​ និង​ប្រភេទ​105​មិល្លីម៉ែត្រ​ ១៥​គ្រាប់​ ដែល​បន្សល់​ទុក​តាំងពី​សម័យ​សង្គ្រាម​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ ក្នុងភូមិ​ចំនួន​ពីរ​ គឺ​ភូមិ​ព្រៃ​ទទឹង​ និង​ភូមិ​បុស​ល្វេ​ ឃុំ​ក្រែក​ ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​។​ ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ ... Read More »

យុវជន​ម្នាក់​ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​បង្គោល​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​រង​របួស​បាក់ដៃ​ម្ខាង​

​ភ្នំពេញ​៖​ យុវជន​ម្នាក់​ទំនងជា​ស្រវឹង​បាន​ជិះ​ម៉ូតូ​វី​វ៉ា​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ជ្រុល​បុក​បង្គោល​រនាំង​ដែក​បណ្តាល​ឲ្យ​បាក់​អស់​មួយ​ដើម​ និង​របួស​បាក់ដៃ​ខាងឆ្វេង​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាម​។​ ​ហេតុការណ៍​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​២០​នាទី​ ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ ស្ថិត​ក្នុងភូមិ​ក្បាលដំរី​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​វី​វ៉ា​ ... Read More »

រថយន្ត​ដឹក​ថ្ម​គេច​ពី​រថយន្ត​មួយ​គ្រឿង​ជ្រុល​បុក​រថយន្ត​ដឹក​កម្មករ​រោងចក្រ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ និង​របួសធ្ងន់​ ស្រាល​៥​នាក់​

​ភ្នំពេញ​៖​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ដោយសារ​តែ​រថយន្ត​ដឹក​ថ្ម​បើក​គេច​ពី​រថយន្ត​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​ប​ញ្ជ្រា​ស់​ផ្លូវ​ហើយ​ជ្រុល​បុក​រថយន្ត​ដឹក​កម្មករ​រោងចក្រ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ និង​៥​នាក់​ទៀត​រង​របួសធ្ងន់​ ស្រាល​ ក្នុង​នោះ​មាន​នារី​ម្នាក់​ដាច់​ដៃ​ចេញពី​ខ្លួន​តែ​ម្តង​ ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​ត្រូវ​បាន​ក្រុម​ម៉ូតូឌុប​ដេញ​ឃាត់​ជាប់​ ។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី​ ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​ជាង​វត្ត​កំ​បូល​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ស្ថិត​ក្នុងភូមិ​ព្រៃ​បឹង​ សង្កាត់​កន្ទោក​ ... Read More »

នគរបាល​ប្រ​ឆាំង​គ្រឿងញៀន​ខេត្ត​ឃាត់ខ្លួន​ជនសង្ស័យ​​ប្រុស ​ស្រី​៥​នាក់​ នៅ​ក្រុង​កំពង់ចាម​

​ខេត្តកំពង់ចាម​៖​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ កាលពី​ថ្ងៃ​១៣​ ខែ​ក​ក្ត​ដា​ ឆ្នាំ​២០១៥​ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​១​ករណី​នៅ​ចំណុច​ភូមិ​បឹង​ស្នាយ​ សង្កាត់​សំបួរមាស​ ក្រុង​កំពង់ចាម​ ។​ ​លោក​វរសេនីយ៍ទោ​ សោម​ រស់​ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា​ ប្រតិបត្តិការ​នេះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ ... Read More »

អាជីវករ​ផ្សារ​ដើម​ក្រឡាញ់​ប្រហែល​៥០​នាក់​ តវ៉ា​ឲ្យ​ថៅកែ​ផ្សារ​ដើម​ក្រឡាញ់​ជួល​តូប​លក់ដូរ​មាន​រយៈពេល​២០​ឆ្នាំ​

​ខេត្ដសៀមរាប​៖​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៤​ខែកក្កដា​ ក្រុម​អាជីវករ​ប្រមាណ​៥០​នាក់​ នៅ​ផ្សារ​ដើម​ក្រឡាញ់​ ខេត្ដសៀមរាប​ បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ឲ្យ​អាជ្ញាធរ​ខេត្ដ​នេះ​ ជួយ​អន្ដរាគមន៍​ថៅកែ​ផ្សារ​ផ្សារ​ដើម​ក្រឡាញ់​ឲ្យ​កំណត់​រយៈ​ជួល​តូប​លក់ដូរ​យ៉ាងតិច​១៥​ទៅ​២០​ឆ្នាំ​ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​ពួក​គារ​ ។​ ​ការ​តវ៉ា​នេះ​ ឡើង​បន្ទាប់​ពី​អ្នកគ្រប់គ្រង​ផ្សារ​ថ្មី​ កំណត់​អាណត្ដិ​រយៈពេល​ជួល​តូប​លក់ដូរ​៦​ឆ្នាំ​ម្ដង​ ដោយ​ចាប់ផ្ដើម​អនុវត្ដ​ចាប់ពី​ខែកញ្ញា​ឆ្នាំ​២០១៥​ខាង​មុខ​នេះ​ បន្ទាប់​ពី​ផ្សារ​នោះ​កសាង​និង​កែ​លំអរ​ថ្មី​ ដោយសារ​អគ្គី​ភ័យ​ឆាបឆេះ​ស្ទើ​ទាំងស្រុង​កាលពី​ខែកក្កដា​ឆ្នាំ​២០១៣​កន្លង​មក​។​ ... Read More »

ពលរដ្ឋ​ដែល​និយាយ​ថា​ប្រើ​ភ្លើង​អស់​ច្រើន​ខែ​មុន​ជា​ក្រុមប្រឆាំង​ផ្កាប់មុខ​

​ភ្នំពេញ​ ៖​ ក្រុម​មន្ដ្រី​អគ្គិសនី​កម្ពុជា​ និយាយ​ថា​ អ្នក​ដែល​និយាយ​ឬ​ញុះញង់​ក៏​ ដូច​ជា​ប្រើ​ពាក្យពេចន៍​មួយ​ចំនួន​នៅ​ក្នុង​ បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​ការ​ប្រើ​ ប្រាស់​ចរន្ដអគ្គិសនី​អស់​លុយ​ច្រើន​ក្នុង​ អំឡុង​ខែមិថុនា​កន្លង​ទៅ​នោះ​គឺជា​ក្រុម​ ប្រឆាំង​គឺ​ប្រឆាំង​ផ្កាប់មុខ​ ។​ ការ​លើក​ ឡើង​យ៉ាង​ដូច្នេះ​នៅ​គ្រា​ដែល​ប្រជា​ពល​ រដ្ឋ​នៅ​រាជធានី​ភ្នំពេញ​មួយ​ចំនួន​ធំ​បន្ដ​ ជជែក​គ្នា​អំពី​បញ្ហា​នៃ​ការ​ប្រើប្រាស់​ភ្លើង​ ... Read More »

អ្នក​រត់​តាក់ស៊ី​ខ្លះ​ផ្ទុក​អ្នកដំណើរ​បញ្ឈឺ​សមត្ថកិច្ច​ តែ​សមត្ថកិច្ច​មិន​ឈឺ​ ​

ខេត្ដស្វាយរៀង​ ៖​ ក្រុម​អ្នក​រត់​តាក់ស៊ី​ ខ្លះ​បាន​ផ្ទុក​អ្នកដំណើរ​លើស​ចំណុះ​បញ្ឈឺ​ សមត្ថកិច្ច​តែ​សមត្ថកិច្ច​មិន​ឈឺក្បាល​ ឡើយ​។​ ទាំងនេះ​មិន​ត្រឹមតែ​បញ្ឈឺ​សមត្ថ​ កិច្ច​ប៉ុណ្ណោះ​ទេ​តែ​បាន​ជាន់ឈ្លី​ច្បាប់​ច​រា​ ចរណ៍​ថ្មី​ថែម​ទៀត​ ។​ ​ជាក់ស្ដែង​កាលពី​ល្ងាច​ថ្ងៃ​ទី​១២​ ខែ​ កក្កដា​ ឆ្នាំ​២០១៥​ នៅ​លើ​ផ្លូវជាតិ​លេខ​ ... Read More »

គោ​យន្ត​កន្ត្រៃ​បើក​ចុះ​ចំណោត​ ហ្វ្រាំង​មិន​ស៊ី​ក្រឡាប់​ធ្លាក់​រណ្តៅ​លូ​

​ខេត្តរតនគិរីៈ​ គោ​យន្ត​កន្ត្រៃ​ដឹក​ជញ្ជូន​គ្នីគ្នា​ចំនួន​៨​នាក់​ បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ដោយ​ល្បឿន​លឿន​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ ទល់មុខ​ផ្សា​រតាយ​ សេង​ ស្ថិត​ក្នុងភូមិ​៤​ សង្កាត់​កាចា​ញ​ ក្រុង​បាន​លុង​ ខេត្តរតនគិរី​ ក៏​ស្រាប់តែ​ហ្វ្រាំង​ចាប់​មិន​ស៊ី​ ប​ណ្តោ​ល​អោយ​ជ្រុល​ចង្កូត​ធ្លាក់​ពី​ផ្លូវជាតិ​លេខ​៧៨​ទៅ​ខាងស្តាំ​ដៃ​ក៏​ក្រឡាប់​នៅ​ក្នុង​រណ្តៅ​នេះ​តែ​ម្តង​។​ ប៉ុន្តែ​ពុំ​បង្ក​អោយ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ និង​ទ្រព្យសម្បត្តិ​សាធារណៈ​នោះ​ទេ​។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​ ... Read More »

រំលឹក​ខួប​លើក​ទី​២២​និង​បញ្ចុះ​បឋម​សិលា​សាងសង់​អគារ​បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​

ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​បញ្ជាការដ្ឋាន​កង​រាជ​ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មាន​រៀបចំ​ពិធី​ រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​២២​ ទិវា​ កងរាជអាវុធហត្ថ​ (១៤​កក្កដា​១៩៩៣-​ ១៤​កក្កដា​២០១៥)​ និង​បញ្ចុះ​បឋមសិលា​ បើក​ការដ្ឋាន​សាងសង់​អគារ​បញ្ជាការ​ ដ្ឋា​ន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ... Read More »

លាក់​កាំភ្លើង​ក្នុង​ព្រៃ​ទុក​បាញ់​សត្វព្រៃ​ ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកផុស​ឃាត់ខ្លួន​ ​

ខេត្តកំពង់ឆ្នាំង​ ៖​ បុរស​២​នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ឃាត់ខ្លួន​ ជាមួយនឹង​កាំភ្លើង​វែង​មួយ​ដើម​ ខណៈ​ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​លាក់​ទុក​អាវុធ​ខុសច្បាប់​ដើម្បី​ប្រមាញ់​សត្វព្រៃ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ។​ ជនសង្ស័យ​ទាំង​២​នាក់​នេះ​បាន​ឃាត់ខ្លួន​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​អូរ​ត្រកួន​ ឃុំ​ក្រាំង​ស្គារ​ ស្រុក​ទឹកផុស​ ខេត្តកំពង់ឆ្នាំង​ ។​ ... Read More »

(UPDATE)៖ ជនជាតិ​កូរ៉េ​ម្នាក់​ចងក​ធ្វើ​អត្តឃាត​នៅ​ក្នុង​ខុន​ដូ​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​

​ភ្នំពេញ​ ៖​ បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ដែល​យកប្រពន្ធ​ខ្មែរ​ និង​មានកូន​មួយ​រួច​ទៅ​ហើយ​នោះ​ បាន​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួន​ ដោយ​មិនដឹង​មូលហេតុ​ គ្រា​ដែល​ប្រពន្ធ​ពរ​កូន​ចុះ​ទៅ​ក្រោម​ ទិញ​ចំណីអាហារ​ហូប​ ហើយ​ពេល​ត្រឡប់​មក​វិញ​ ស្រាប់តែ​ឃើញ​ប្ដី​ ចងក​ស្លាប់​បាត់​ទៅ​ហើយ​ ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​ដែនដី​។​ ​ហេតុការណ៍​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​៣​ ... Read More »

បង្ក្រាប​ទីតាំង​កន្លែង​កត់​កន្ទុយលេខ​ និង​ភ្នាល់​បាល់ខុសច្បាប់​នៅ​ទួល​សង្កែ​

​ភ្នំពេញ​៖​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌឫស្សីកែវ​បាន​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ផ្ទះល្វែង​ដែល​លួចលាក់​កត់​កន្ទុយលេខ​ និង​ភ្នាល់​បាល់​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណេ​ត​ ។​ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​១៦០​ ក្រុម​៤​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ ។​ ​ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​៩​នាក់​ ... Read More »

អតីត​ពិធី​ការិនី​សា​សា​ ៖​ មិន​ទទួល​ យក​លិខិត​សុំ​ទោស​និង​ប្រាក់​សំណង​ ១០​ម៉ឺន​ដុល្លារ​ពី​ឧកញ៉ា​ សុខ​ ប៊ុ​ន​ ដាច់ខាត​

​ភ្នំពេញ​ ៖​ ឆ្លើយ​តប​នឹង​សេចក្ដី​បំភ្លឺ​ ជូន​សាធារណៈជន​ធ្វើ​ឡើង​ដោយ​ឧកញ៉ា​ សុខ​ ប៊ុ​ន​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ តាម​រយៈ​មេធាវី​ យិ​ន​ សុ​ភី​ ដើម្បី​សុំ​ទោស​មក​លើ​កញ្ញា​សា​សា​ ឪពុក​ របស់​នាង​និង​ផ្ដល់​ប្រាក់​ចំនួន​១០​ម៉ឺន​ ... Read More »

ប្រជ្រៀត​ជាន់​លើ​គ្នា​នៅ​ឥណ្ឌា​ស្លាប់​២២​នាក់​

​កាលពី​ថ្ងៃ​ទី​១៤​ ខែកក្កដា​ មន្ដ្រី​ ឥណ្ឌា​បាន​ប្រកាស​ឱ្យ​ដឹង​ថា​ មាន​សោក​ នាដកម្ម​កើតឡើង​ក្នុង​ពី​ធី​មុជទឹក​នៅ​ដង​ទ​ម្លេ​តាម​សាសនា​ហិនឌូ​ នៅ​ Rajah​ mundry​ ក្នុង​ រដ្ឋ​ Andhra​ Pradesh​ ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា​បណ្ដាល​ឱ្យ​ មនុស្ស​២២​នាក់​ស្លាប់​ ... Read More »

លោកស្រី​អ៊ុ​ង​ សាន​ស៊ូ​ជី​ មិន​បាន​ឈរឈ្មោះ​ជា​បេក្ខភាព​នាយក​រដ្ឋមន្ដ្រី​តែ​គណបក្ស​របស់​លោកស្រី​បាន​ចូលរួម​

​បើ​ទោះបីជា​លោកស្រី​អ៊ុ​ង​ សាន​ស៊ូ​ជី​ ត្រូវ​រដ្ឋធម្មនុញ្ញ​ហាម​មិន​ឱ្យ​ឈរឈ្មោះ​ ជា​បេក្ខភាព​នាយក​រដ្ឋមន្ដ្រី​ក៏​ដោយ​តែ​ គណបក្ស​លោកស្រី​នឹង​ចូលរួម​ប្រកួត​ ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោតជាតិ​ដែល​នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ខាង​ មុខ​ ។​ ​លោកស្រី​អ៊ុ​ង​ សាន​ស៊ូ​ជី​ ជា​ប្រមុខ​ ដឹកនាំ​បក្ស​ប្រឆាំង​បាន​លើក​ឡើង​នៅ​ក្នុង​សន្និសីទកាសែត​ថា​លោកស្រី​អាច​ធ្វើ​ជា​នាយក​រដ្ឋមន្ដ្រី​បាន​ឬ​ក៏​អត់​វា​មិនមែន​ ជា​រឿង​សំខាន់​នោះ​ទេ​សំខាន់​ឱ្យ​តែ​គណ​ បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ ... Read More »

លោក​ តុ​ប​ សំ​ ជាប់​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​និង​លោកស្រី​ ម៉ែ​ន​ សំ​អន​ ជាប់​ជា​អនុប្រធាន​

​ភ្នំពេញ​ ៖​ កាលពី​រសៀល​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៥​ ក្រុមប្រឹក្សា​ជាតិ​ ប្រឆាំង​អំពើ​ពុក​រលួយ​បាន​បោះ​ឆ្នោត​ ជ្រើសរើស​ប្រធាន​និង​អនុប្រធាន​សម្រាប់​ អាណត្ដិ​ទី​២​របស់​ខ្លួន​ដែល​មាន​រយៈពេល​ ៥​ឆ្នាំ​ម្ដង​ហើយ​ជា​លទ្ធផល​បាន​បង្ហាញ​ថា​ លោក​ តុ​ប​ សំ​ ដែល​ជា​អតីត​ប្រធាន​ក្រុម​ ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​ ... Read More »

លោក​អូ​ស្មាន​ ហា​ស្សាន់​ ជូ​ប​គណៈ​ដឹកនាំ​ជាន់ខ្ពស់​អិ​ស្លា​ម​ ត្រៀម​ជ្រើសរើស​គ្រូបង្រៀន​ខ្មែរអិស្លាម​១.៥០០​នាក់​ ដើម្បី​បញ្ចូល​បេក្ខភាព​ទៅ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​

​ភ្នំពេញ​៖​ លោក​អូ​ស្មាន​ ហា​ស្សាន់​ ប្រតិភូ​អម​នាយក​រដ្ឋមន្ដ្រី​ រដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​បណ្ដុះ​ បណ្ដាល​វិជ្ជាជីវៈ​ និង​ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មុ​ស្លិ​ម​កម្ពុជា​ បាន​កោះ​ប្រជុំ​ជា​បន្ទាន់​ ជាមួយ​ គណៈ​ចាងហ្វាង​ ដឹកនាំ​ជាន់ខ្ពស់​ នៃ​សាសនា​ឥ​ស្លា​ម​ ប្រមាណ​ជាង​ ៦៥​រូប​ ... Read More »

ប្រជាពលរដ្ឋ​រិះគន់​នគរបាល​ចរាចរ​មិន​បង្ក្រាប​រថយន្ដ​ដឹក​ទំនិញ​សំពីងសំពោង​

​ខេត្ដកំពង់ធំ​ ៖​ រថយន្ដ​ដឹក​ទំនិញ​សំពីង​ សំពោង​ដែល​គេ​មើលឃើញ​ថា​ កំពុង​ ធ្វើ​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​ក្នុង​មួយ​ថ្ងៃៗ​មិន​តិច​ជាង​៣០​គ្រឿង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​ លេខ​៦​ កាត់​តាម​ខេត្ដសៀមរាប​-​កំពង់ធំ​ និង​រាជធានី​ភ្នំពេញ​ មានការ​ព្រួយបារម្ភ​ ដោយ​ដោយ​ភ័យ​ខ្លាច​ថា​ ទំនិញ​ទាំងនោះ​ ដាច់​ធ្លាក់​សង្កត់​លើ​អ្នក​ដែល​ធ្វើ​ដំណើរ​ តាម​ផ្លូវ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ ។​ ... Read More »

អភិបាល​ខណ្ឌដង្កោ​ចុះ​សំណេះសំណាល​និង​ពិនិត្យ​ការ​បូមទឹក​សង្គ្រោះ​សំណាប​សន្ទូង​របស់​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ប្រទះ​ឡា​ង​ ​

ភ្នំពេញៈ​ លោក​ នុ​ត​ ពុធ​ដា​រ៉ា​ អភិ​ បាល​នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៥​ បាន​ដឹកនាំ​ មន្ដ្រីរាជការ​សាលា​ខណ្ឌ​-​សង្កាត់​ មន្ដ្រី​ ការិយាល័យ​ជំនាញ​នានា​ចុះ​សំណេះសំណាល​ សួរសុខទុក្ខ​ប្រជាពលរដ្ឋ​និង​ពិនិត្យ​ការ​ បូមទឹក​សង្គ្រោះ​សំណាប​សន្ទូង​និង​ស្រូវ​ ពង្រោះ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​គោក​មាស​ ... Read More »

ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ស្នើ​ឲ្យ​អាជ្ញាធរ​សហការ​ពង្រឹង​សន្តិសុខ​ព្រំដែន​ ​

ភ្នំពេញ​៖​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អំពី​បច្ចុប្បន្នភាព​ការងារ​កំណត់​បង្គោល​ខណ្ឌ​ សីមា​ និង​បោះបង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​ ២០១៥​ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​លើក​ឡើង​ឲ្យ​ដឹង​ថា​ ការ​ ដោះស្រាយ​បញ្ហា​ព្រំដែន​ជាក់ស្តែង​ណាស់​កម្ពុជា​គ្មាន​បំណង​ណាមួយ​យក​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ​ទៅ​ដោះស្រាយ​បញ្ហា​នោះ​ទេ​ ពោល​គឺ​កម្ពុជា​ ចង់​ដោះស្រាយ​ដោយ​ឈរ​លើ​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាមួយ​ប្រទេស​ជិតខាង​។​ ... Read More »

លោក​ សុះ​ មុះ​សិន​ ផ្ដល់​ប្រាក់​កម្ចី​ឥណទាន​ឥត​ការ​ប្រាក់​រយៈពេល​២​ឆ្នាំ​ជូន​ពលរដ្ឋ​ក្រីក្រ​អ្ស៊ិ្ល​ា​ម​១០០​គ្រួសារ​នៅ​សង្កាត់​ជ្រោយចង្វា​ប្រកប​មុខរបរ​ខ្នាត​តូច​

​ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋ​ខ្មែរ​អ៊ិ​ច​ស្លា​ម​ ក្រីក្រ​ចំនួន​១០០​គ្រួសារ​រស់នៅ​ភូមិ​១​ និង​ភូមិ​២​ សង្កាត់​-​ខណ្ឌ​ជ្រោយចង្វា​ បាន​ ទទួល​ប្រាក់​កម្ចី​នៃ​គម្រោង​ឥណទាន​ឥត​ ការ​ប្រាក់​រយៈពេល​២​ឆ្នាំ​ពី​អង្គការ​ mus​ lime​ helfen​ នៃ​ប្រទេស​អា​ល្លឺ​ម៉​ង់​ផ្ដល់​ តាម​រយៈ​សមាគមនិស្សិត​មូ​ស្លី​ម​កម្ពុជា​ ដើម្បី​យក​ទៅ​ធ្វើ​ដើមទុន​ប្រកប​មុខរបរ​ខ្នាត​តូច​នៅ​ក្នុង​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ​ដែល​១​គ្រួសារៗ​ទទួល​បាន​ប្រាក់​១​លាន​ ... Read More »

អ៊ឹ​ង​ សិរី​ ឈ្មួញ​ឈើ​ល្បី​ភាគ​ខាងលិច​ប្រទេស​

​អ្នកស្រី​ អ៊ឹ​ង​ សិរី​ មិនមែន​ជា​អ្នក​រកស៊ី​ចូល​ព្រៃ​កាប់​ឈើ​ជួញ​ដោយ​ខ្លួនឯង​ទេ​ ប៉ុន្ដែ​គាត់​ជា​អ្នក​ដែល​ទិញ​ឈើ​ពី​ឈ្មួញ​ធំៗ​ដាក់​លក់​តាម​ដេប៉ូ​នានា​នៅ​តាម​បណ្ដា​ ខេត្ដ​ភាគ​ខាងលិច​នៃ​ប្រទេស​ ។​ អ្នកស្រី​បាន​បោះទីតាំង​ជា​ដេប៉ូ​ឈើ​ដ៏​ធំ​មួយ​កន្លែង​ ស្ថិត​នៅ​ភូមិ​-​ឃុំ​បឹង​ព្រីង​ ស្រុក​ថ្មគោល​ ខេត្ដបាត់ដំបង​ ។​ ​ប្រភព​បាន​រាយការណ៍​ថា​ អ្នកស្រី​ អ៊ឹ​ង​ ... Read More »

ព្រះរាជអាជ្ញារងអម សាលាដំបូងខេត្ដ កោះកុងម្នាក់ចាប់ កន្លែងកត់បាល់ជំរិតយកលុយ

ខេត្ដកោះកុង ៖ លោក ស្រី ម៉ាកនី ព្រះរាជអាជ្ញាររង អមសាលាដំបូងខេត្ដ កោះកុងរងការចោទ ពីម្ចាស់ទីតាំងភ្នាល់ បាល់មួយកន្លែងថា បង្ក្រាបទីតាំងនោះ ដើម្បីជំរិតទារប្រាក់ ។ ហេតុការណ៍ចាប់ ទីតាំងកត់ភ្នាល់បាល់ ... Read More »