ព័ត៌មានទាន់ហេតុការណ៍៖
'

លោកហុង សុខហួរ ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ក្នុងពន្ធនាគារព្រៃសបណ្តោះអាសន្ន

ភ្នំពេញ៖ លោកហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនបណ្តោះអាសន្នបញ្ជូនខ្លួនទៅកាន់ពន្ធនាគារព្រៃស ។ ជនជាប់ចោទ ហុង សុខហួរ ត្រូវបានតុលាការចោទប្រកាន់៣បទល្មើស ១ ... Read More »

ជិះម៉តូចេញពីផឹកស៊ីត្រូវរថយន្តបុកពីក្រោយរបួសធ្ងន់ ស្រាល ពីរនាក់នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង: ស្រីប្រុសពីរនាក់ ត្រូវរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយពេញទំហឹង បណ្តាលឲ្យនារីដែលជិះពីក្រោយរងរបួសក្បាល បាក់ដងកាំបិត និងដាច់សាច់កំភួនជើង យ៉ាងធ្ងន់ ចំណែកអ្នកឌុបរងរបួសស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះកើតឡើងកាលពីវេលាម៉ោង២១និង៣០ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ត្រង់ចំណុចផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិស្រះវង់ ... Read More »

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យនាយកក្រុមហ៊ុន Sing Heiyi Group ចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក Neil Bush នាយកក្រុមហ៊ុន Sing Heiyi Group និងជានាយក American Pacific ... Read More »

បុរសម្នាក់គិតខ្លីចងកសម្លាប់ខ្លួន សង្ស័យពិបាកចិត្តប្រពន្ធមានថ្មី និងគ្មានលុយបង់រំលោះសងធនាគារ

ខេត្តស្វាយរៀង៖ បុរសកូន២ម្នាក់ ដាច់ចិត្តចងកសម្លាប់ខ្លួនក្រោមដើមស្វាយខាងក្រោយផ្ទះ ប្រមាណ៤ម៉ែត្រ បន្ទាប់ពីពិបាកចិត្តគ្មានលុយបង់រំលោះសងធនាគារឯកជនដោយសុំលុយប្រពន្ធមិនបាន ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោងជាង៥រសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិសណ្ដូច ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ... Read More »

បុរសម្នាក់ធ្វើសកម្មភាពលួចម៉ូតូតាំងពីឆ្នាំ២០០៧ ទើបតែចាប់ខ្លួនបាន

ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនតាមដីកា ក្រោយរយៈពេលច្រើនឆ្នាំដែលបុរសរូបនេះបានធ្វើសកម្មភាពលួចម៉ូតូក្នុងឆ្នាំ២០០៧ ហើយទើបតែចាប់ខ្លួនបាននៅពេលនេះនាំខ្លួនយកទៅចាត់ការតាមច្បាប់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅសាលាឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់តាមដីកានេះ ឈ្មោះ ... Read More »

បុរសម្នាក់បើកម៉ូតូបុករថយន្ដពីក្រោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ខេត្តកំពង់ធំ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក FUSO ពណ៍ស ពាក់ផ្លាកលេខភ្នំពេញ ៣អា ៣១០១ ចតចោលក្បែរផ្លូវគ្មានភ្លើងសញ្ញា ហើយត្រូវបានបុរសម្នាក់ឈ្មោះ ហ៊ុន ខេងទាត់ ភេទប្រុស បើកម៉ូតូម៉ាក សានយ៉ាន់ សេ១៥០ ... Read More »

តារាសម្តែងសិង្ហបុរី មកជួបអ្នកគាំទ្រនៅកម្ពុជា

ភ្នំពេញ៖ តារាសម្តែងសិង្ហបូរីចំនួន៤រូប ដែលបានសម្តែងក្នុងខ្សែភាពយន្តភាគល្បីល្បាញរឿង “ពន្លកស្នេហ៍ក្នុងភ្លើងសង្គ្រាម” បានធ្វើដំណើរមកកម្ពុជាដើម្បីជួបអ្នកគាំទ្ររបស់ពួកគេ ក៏ដូចជាការស្វែងយល់អំពីចំណង់ចំណូលចិត្តរបស់ប្រជាជន កម្ពុជាលើវិស័យភាពយន្ត ។ កម្មវិធីជួបជុំអ្នកគាំទ្រនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ នៅរោងភាពយន្ត Major Cineplex ផ្សារទំនើបAEON ... Read More »

អ្នកជំនាញអចលនទ្រព្យជំរុញឲ្យអ្នកជំនួញនៅក្នុងស្រុកងាកមកចាប់អារម្មរណ៍លើវិស័យខុនដូ

ភ្នំពេញ៖ បច្ចុប្បន្ននេះ អ្នកវិនិយោគទុន ក្នុងស្រុកភាគច្រើន បោះទុនវិនិយោគ តែទៅលើផ្សារទំនើប សំណង់បូរី និងផ្ទះល្វែងទេ តែចំពោះវិស័យ ខុនដូវិញ ពួកគាត់ហាក់ដូចជាមិនសូវមានចំណាប់អារម្មរណ៍ទេ ដោយខ្លាចមិនទុកចិត្ត ដោយទុកឲ្យអ្នកវិនិយោគបរទេសមកបណ្តាក់ទុន ហើយប្រមូលលុយយ៉ាងច្រើពីវិយ័យនេះ ត្រឡប់ទៅប្រទេសគេវិញ ... Read More »

(វិភាគព័ត៌មានអន្តរជាតិ)៖ ប្រការដែលធ្វើឱ្យកូរ៉េខាងជើងបោះបង់បរមាណូដូចអ៊ីរ៉ង់ជាការស្រមើស្រមៃ

លោកខាងលិចទទួលបានជោគជ័យក្នុង ការបង្ខំឱ្យអ៊ីរ៉ង់បោះបង់កម្មវិធីបរមាណូ ដើម្បីដោះដូរការលុបចោលទណ្ឌកម្ម សេដ្ឋកិច្ច ប៉ុន្ដែចំពោះកូរ៉េខាងជើងវិញ ខុសពីអ៊ីរ៉ង់ ដោយកូរ៉េខាងជើងប្រកាស ប្ដេជ្ញាបន្ដផលិតបរមាណូបន្ថែមទៀត សម្រាប់ទប់ទល់នឹងសត្រូវ។ ការមិន បោះបង់របស់កូរ៉េខាងជើង ដោយប្រទេស នេះដឹងយ៉ាងច្បាស់ពីគម្រោងរបស់អាមេ រិក និងកូរ៉េខាងត្បូងក្នុងការវាយប្រហារ ... Read More »

ល្បួងក្មេងស្រីតាមហ្វេសប៊ុកទៅបង្ខាំងឱ្យបក្ខពួក៦នាក់ទុករំលោភ២យប់២ថ្ងៃ

-ចាប់បាន៥នាក់បញ្ជូនទៅតុលាការដោះលែង២នាក់ ខេត្ដព្រះសីហនុ ៖ ក្មេងស្រីម្នាក់ជា សិស្សរៀនថ្នាក់ទី៧ រស់នៅភូមិស្ទឹង  សំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្ដព្រះសីហនុ ត្រូវបានយុវជនមួយ ក្រុមមានគ្នា៦នាក់ រស់នៅឃុំពើក ស្រុកអង្គស្នួល ខេត្ដកណ្ដាល ... Read More »

រថយន្តដឹកដែករអិលធ្លាក់ដែកប៉ះចំរថយន្តឡិចស៊ីស តែសំណាងល្អមិនមានមនុស្សរងរបួស

ភ្នំពេញ: រថយន្តកូរ៉ែដឹកដែកមួយគ្រឿងបានរអិលធ្លាក់ដែកប៉ះចំរថយន្ដ Lexus GS 300 មួយគ្រឿ ងតែសំណាងល្អមិនមនុស្សរងរបួសនោះទេ ខណៈដែលរថយន្ដLexus GS300បើកនៅពីខាងក្រោយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥នាទីល្ងាច ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវសបិត ... Read More »

រូបភាពស្តីពីគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌសែនសុខកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែសីហា 

កម្រងរូបភាពគ្រោះថ្នាក់ចរាចរណ៍​រវាងរថយន្តធុនទំនើប នឹងម៉ូតូ បណ្តាលឲ្យស្រ្តីម្នាក់បាត់បង់ជីវិតធ្លាយពោះវៀនចេញមកក្រៅយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ រថយន្តហាយឡេនឌឺ ម្ចាស់បើកបរស្រវឹងស្រា បើកក្នុងល្បឿនលឿនបុករះម៉ូតូជនរងគ្រោះ​ផ្ទប់​ទៅនឹងរថយន្តម៉ាកនីសសាន់មួយគ្រឿងទៀតបណ្តាលឲ្យស្រ្តីវ័យចំណាស់ធ្វើដំណើរ​តាម​ម៉ូតូស្លាប់ភ្លាមៗមួយរំពេច ។ ... Read More »

អង្គភាពប្រឆាំងអំពើពុករលួយចាប់លោកអាំង មាលតី

ភ្នំពេញ ៖ អតីប្រធានសាលាដំបូង រាជធានីភ្នំពេញត្រូវបានអង្គភាពប្រឆាំង អំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ដោយរំពឹងថា នឹង បញ្ជូនទៅសាលាដំបូងខេត្ដកណ្ដាលកាល ពីរសៀលម្សិលមិញដើម្បីចាត់ការបន្ដ។ ប៉ុន្ដែមិនឃើញបញ្ជូនទៅនោះទេ ។ ប្រធានអង្គភាពប្រឆាំងអំពើពុក រលួយលោកទេសរដ្ឋមន្ដ្រី ... Read More »

កម្មករអគ្គិសនីឡើងតម្រង់ខ្សែភ្លើងត្រូវចរន្ដឆក់ស្រូបជាប់នឹងបង្គោលដូចសត្វប្រចៀវ

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីគេបានឃើញកម្មករអគ្គិសនីកម្ពុជាម្នាក់ត្រូវខ្សែភ្លើងឆក់ ស្រូបជាប់នៅលើបង្គោលស្ដាកដូចសត្វ ប្រចៀវ តែសំណាងល្អមិនបង្កគ្រោះ ថ្នាក់ដល់ជីវិតកម្មករម្នាក់នេះឡើយ ដោយសារមិត្ដភក្ដិជាកម្មករដូចគ្នាជួយសង្គ្រោះទាន់ ។ ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៣០ នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ ... Read More »

នាយទាហានអាមេរិកជួយហ្វឹកហ្វឺនច្បាប់ដល់កងទ័ពកម្ពុជា

ភ្នំពេញ ៖ អស់រយៈពេល៥ថ្ងៃចាប់ពី ថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៥ នៅសណ្ឋាគារសាន់វ៉េ មានរៀប ចំសិក្ខាសាលាបណ្ដុះបណ្ដាលច្បាប់ និង កិច្ចសហប្រតិបត្ដិការយោធារវាងកង យោធពលខេមរភូមិន្ទ(ខ.ភ.ម.)ដោយ មានយោធាចារ្យមកពីកងទ័ពសហរដ្ឋ ... Read More »

(ព័ត៌មានទាន់ហេតុការណ៍)៖ ឆេះរោងចក្រស្តុកកុំផ្លាកេ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ

ភ្នំពេញ៖ ហេតុការណ៍​អគ្គិភ័យបានឆាបឆេះរោងចក្រស្តុកកុំផ្លាកេមួយកន្លែង​កាលពីវេលាម៉ោង​២និង៣០នាទី​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅក្នុងក្រុម៤ ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យហេតុការណ៍​កើតឡើង និងដឹងពីទំហំនៃ​ការខូចខាតនៅឡើយទេ ដោយសមត្ថកិច្ចកំពុងបញ្ជូនរថយន្តពន្លត់អគ្គិភ័យដើម្បីអន្តរាគមន៍ ស្របពេលដែល​មេឃ​កំពុងងងឹតរកកលចង់ភ្លៀងផងនោះ ៕ Read More »

មេព្រៃថ្នាក់កណ្ដាលវាយបំបែកឆ្នាំងបាយមេព្រៃថ្នាក់ខេត្ដ

ខេត្ដស្ទឹងត្រែង ៖ ជំនាញរដ្ឋបាលព្រៃ ឈើខេត្ដបានចុះបង្ក្រាបទីតាំងស្ដុកឈើ ប្រណីតអត់ច្បាប់មួយកន្លែង ធ្វើឡើង ក្រោមបទបញ្ជារបស់មន្ដ្រីជំនាញរដ្ឋ បាលព្រៃឈើថ្នាក់កណ្ដាល ដឹកនាំកម្លាំង ដោយលោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញា រងអមសាលាដំបូងខេត្ដស្ទឹងត្រែង ។ ... Read More »

រន្ទះបាញ់ដើមឈើ ខ្ទាត់ត្រូវបុរស២នាក់ឪពុក និងកូនរងរបួសធ្ងន់

ខេត្តរតនគិរីៈ មនុស្ស២នាក់ត្រូវរន្ទះបាញ់នៅ វេលាម៉ោង៥និង៤៣នាទីល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ពេលកំពុងធ្លាក់ភ្លៀង ។ ករណីរន្ទះនេះបានបាញ់មនុស្ស២នាក់ឪពុក និងកូន បណ្តាលឲ្យឪពុករងរបួសធ្ងន់ ចំណែកកូនសន្លប់បាត់ស្មារតី ។ ហេតុការណ៍នេះ បានកើតឡើងនៅចំណុចរោងប្រកតង់ក្នុងចំការ ស្ថិតនៅភូមិទូស្ថ៍ ... Read More »

ប្រជាពលរដ្ឋរិះគន់សាលាបឋមសិក្សាសាគូរ៉ាអំពីបញ្ហាបរិស្ថាននៅក្នុងបរិវេណសាលា

ខេត្ដព្រះសីហនុ ៖ នៅតំបន់ទំនប់រលក ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ មានការរិះគន់ពីប្រជាពលរដ្ឋក៏ដូចជា អាណាព្យាបាលសិស្សានុសិស្សថា នាយក គ្រប់គ្រងសាលាបឋមសិក្សាសាគូរ៉ាមិនមានការយកចិត្ដទុកដាក់អំពីបញ្ហា បរិស្ថាននៅក្នុងបរិវេណសាលាដែល បច្ចុប្បន្នមានស្មៅដុះទ្រុបទ្រុលស្ទើរតែ លិចសាលាទៅហើយនោះក៏មិនមាន វិធានការកាប់ឆ្ការឬកាត់ស្មៅនោះដែរ ដែលធ្វើឱ្យប៉ះពាល់សុខភាពសិស្សានុ សិស្សព្រោះថាទឹកនិងស្មៅដុះវែងៗទាំងអស់នោះគឺជាប្រភពជម្រកមូសចម្លង ... Read More »

អាជ្ញាធរជាតិអប្សរាគ្រោងសាកល្បងតម្រង់ជួរភ្ញៀវទេសចរចូលទស្សនាប្រាសាទតាព្រហ្ម

ខេត្ដសៀមរាប ៖ អាជ្ញាធរជាតិអប្សរា គ្រោងរៀបចំអនុវត្ដសាកល្បងតម្រង់ជួរភ្ញៀវក្នុងការចូលទស្សនាប្រាសាទតា ព្រហ្មនៅថ្ងៃទី២៤ខែសីហាខាងមុខនេះ ដើម្បីបញ្ជៀសការកកស្ទះ ។ ដោយសារតែកំណើនភ្ញៀវទេសចរ មានការកើនឡើងហើយច្រកចូល ប្រាសាទតាព្រហ្មផ្នែកខាងកើតកំពែង ទី៣ឆ្ពោះទៅកាន់ផ្នែកកណ្ដាលនៃប្រាសាទមានភាពតូចចង្អៀត(សណ្ឋានជាកដប)និងមានភាពកកស្ទះអាជ្ញាធរជាតិអប្សរាត្រៀមរៀបចំអនុវត្ដសាកល្បងដោយ បានចេញជាសេចក្ដីជូនដំណឹងដល់ សាធារណជន ។ លិខិតជូនដំណឹងស្ដីពីការចូលរួមអនុវត្ដវង់ទស្សនាចរណ៍សម្រាប់ប្រាសាទតាព្រហ្ម ... Read More »

ជនសង្ស័យប្រើប្រាស់ថ្នាំញៀន២នាក់ត្រូវកងរាជអាវុធហត្ថខណ្ឌសែនសុខត្រួតពិនិត្យឃាត់ខ្លួន

ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួនពីបទប្រើប្រាស់និងរក្សាទុកនៅសារធាតុញៀនខុសច្បាប់ព្រមទាំងដកហូតបានថ្នាំញៀន ប្រភេទម៉ាទឹកក ចំននួន២កញ្ចប់តូច នឹង ម៉ូតូមួយគ្រឿងបញ្ជូនទៅអាវុធហត្ថរាជធានី។ កិច្ចប្រតិបត្តិការនេះប្រព្រឹត្តទៅកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ នៅក្នុងភូមិ ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ... Read More »

ឪពុកម្តាយពឹងប៉េអឹមឲ្យជូនកូនទៅកាន់មណ្ឌលកែប្រែថ្នាំញៀន លុះចេញពីផ្ទះបានបន្តិច ស្រាប់តែរើបម្រាស់ជាមួយកម្លាំងប៉េអឹម

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីគេឃើញរថយន្តមួយគ្រឿងកំពុងធ្វើដំណើរសុខៗ ស្រាប់តែអ្នកជិះក្នុងរថយន្តនោះរើបម្រាស់ និងស្រែកថា មានគេចាប់ជំរិត ហើយស្រែកហៅឲ្យគេឯងជួយ ។ ប៉ុន្តែធាតុពិត បុរសនោះជាមនុស្សញៀនថ្នាំ ហើយត្រូវក្រុមគ្រួសារពឹងកម្លាំងប៉េអឹមជួយដឹកបញ្ជូនទៅកាន់មណ្ឌលកែប្រែនៅឯខេត្តបន្ទាយមានជ័យសោះ ។ ការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែសីហា ... Read More »

ឌ្រីមសង់សាកកម្លាំងគ្នាជាមួយស្គុបពី ចំណែកម្ចាស់ម៉ូតូរបួសធ្ងន់ទាំងពីរនាក់

ខេត្តក្រចេះ៖ បុរសជាម្ចាស់ម៉ូតូ ឌ្រីមសង់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងភ្នំពេញទាំងយប់ ចំណែកស្រ្តីជាម្ចាស់ម៉ូតូស្គុបពី ក៏ទទួលរងរបួសធ្ងន់ដូចគ្នា ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ក្រោយពីជនរងគ្រោះទាំងពីរនាក់ បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ។ នគរបាលចរាចរណ៍ក្រុងក្រចេះបានឱ្យដឹងថា ហេតុការគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូនេះ ... Read More »

មានអ្នកគាំទ្រមកពីសហគមន៍បុរីកីឡា បឹងកក ជិត៥០នាក់មកទាមទារមុខតុលាការឲ្យដោះលែងសមាជិកព្រឹទ្ធសភា លោកហុង សុខហួរ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ មានប្រជាពលរដ្ឋប្រមាណ៥០នាក់បានប្រមូលផ្តុំនៅមុខសាលាដំបូងរាជធានីភ្នំពេញ លើកបដាដើម្បទីទាមទារឲ្យមានការដោះលែង សមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ដែលសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលក្រសួងមហាផ្ទៃឃាត់ខ្លួនកាលពីវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ... Read More »

អភិបាលស្រុកអន្លង់វែងនាំយកថវិកាអភិបាលខេត្តឧត្តមានជ័យផ្តល់ជូនជនរងគ្រោះ១លានរៀល

ភ្នំពេញ៖ អភិបាលស្រុកអន្លង់វែងលោក ហោ ឆាយវីរៈយុទ្ធ តំណាងឲ្យលោក ស ថាវី អភិបាលខេត្តឧត្តមានជ័យបាននាំយកថវិកាមកចែកផ្តល់ជូនដល់គ្រួសារជនរងគ្រោះដែលស្លាប់នៅក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ នៅសង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីអាជ្ញាធរ មូលដ្ឋាន ... Read More »

បុរសជិះម៉ូតូតាមផ្លូវម្នាក់ឯងដួលសន្លាប់សង្ស័យខ្យល់គបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ខ

ភ្មំពេញ៖ បុរសម្នាក់ ខណៈដែលបើកម៉ូតូម្នាក់ឯង ស្រាប់តែដួលសន្លាប់កណ្តាលផ្លូវបង្កភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីម៉ោង16និង20នាទីព្រលប់ ថ្ងៃទី14 ខែសីហា ឆ្នាំ2015 នៅចំណុចមុខគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សេនជូរីខេមបូ ឌីវេឡុបមេន ភីអិលស៊ី ផ្លូវមហាវិថីសហព័ន្ធរុស្សីភូមិចុងថ្នល់ខាងលិចសង្កាត់ទឹកថ្លាខណ្ឌសែនសុខ ។ សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ... Read More »

លោកលឹម សៀងហេង ប្រគល់អណ្ដូងទឹកស្នប់ដល់គ្រួសារទីទ័លក្រនៅសង្កាត់ព្រៃអង្គុញ

ខេត្តស្វាយរៀង៖ អនុប្រធានក្រុមការងារ របស់គណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ព្រៃអង្គុញ និងជាប្រធានយុវជនគណបក្សក្រុងបាវិត លោកលឹម សៀងហេង និងក្រុមការងារបានប្រគល់អណ្ដូងទឹកស្នប់ ព្រមទាំងសង្ក័សី ប្រក់ដំបូលផ្ទះជូនដល់គ្រួសារទីទ័លក្រមួយរស់នៅក្នុងភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ។ ការប្រគល់អណ្ដូងស្នប់នេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ ខែសីហា ... Read More »

(លិខិត្តមិត្តអ្នកអាន)៖ កំហុសខុសឆ្គងអាចមាននៅក្នុងវត្ដសាមគ្គីរង្សី

យើងខ្ញុំជាប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យជិតវត្ដ សាមគ្គីរង្សីសូមធ្វើការបញ្ជាក់ពីភាពមិនប្រក្រតីជាច្រើនបន្ដកើតមាននៅក្នុង បរិវេណវត្ដសាមគ្គីរង្សីមានដូចខាងក្រោមៈ អស់រយៈពេលជាងកន្លះឆ្នាំទៅរឿងរ៉ាវដ៏រន្ធត់ចិត្ដកាលពីដើមឆ្នាំ២០១៥ ខណៈព្រះ សង្ឃចន្ទ សុភ័ក្ដ ប្រើកាំបិតចាក់សម្លាប់ព្រះសង្ឃ ថាច់ ខាញ់ នៅក្នុងទីវត្ដអារ៉ាម សាមគ្គីរង្សី ទាំងពួកយើងខ្ញុំ និងមតិសាធារណៈពិតជាបានហួសចិត្ដចំពោះទង្វើ ... Read More »

លោកម៉ក់ ពេជ្ជរិទ្ធ សំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ទូទាំងស្រុកកៀនស្វាយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ លោកម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួល បន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល និងជាប្រធានគណៈពង្រឹងឃុំដីឥដ្ឋ ឃុំភូមិធំ បានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រួ សិស្សថ្នាក់ទី១២ មកពី ... Read More »

ជនសង្ស័យជួញដូរគ្រឿងញៀន៣នាក់ និងវត្ថុតាងត្រូវសមត្ថកិច្ចបញ្ជូនតុលាការ

ខេត្តសៀមរាប៖ ជនសង្ស័យជួយដូរ និងប្រើប្រាស់គ្រឿងញៀនចំនួនបីនាក់ ត្រូវបាននគរបាលប្រឆាំងគ្រឿងញៀខេត្ត បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិសង្កាត់ស្លក្រាមចុះប្រតិបត្តិការបង្ក្រាបនិងចាប់ខ្លួន ព្រមទាំងវត្ថុតាង បញ្ជូនទៅតុលាការ ខណះដែលពួកគេពុងចែកចាយនៅតាមដងផ្លូវ ។ ហេតុការណ៍ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ ធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅចំណុចក្នុងក្រុមទី១៤ ... Read More »