ព័ត៌មានទាន់ហេតុការណ៍៖
'

អីក៏ខ្លាំងម្លេះ! ហ៊ានឈួសឆាយផ្លូវសាធារណៈបិទមិនឲ្យធ្វើដំណើរឆ្លងកាត់, ប្រពលរដ្ឋផ្ទុះការតវ៉ា

ខេត្តកំពត៖ ប្រជាពលរដ្ឋប្រមាណជិត២០គ្រួសារដែលរស់នៅភូមិអូរតូច(វាលវង់) សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត បានផ្ទុះការតវ៉ា និងបុគ្គលឈ្មោះ ស៊ូ យី ដែលរស់នៅភូមិ សង្កាត់ ក្រុងខាងលើដោយបុគ្កលរូបនេះបានលួចឈួសឆាយផ្លូវលំចាស់ចោលហើយចាក់ដីថ្មីបិទមិនឲ្យប្រជាពលរដ្ឋធ្វើដំណើឆ្លងកាត់ បំណងយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនទាំងបំពាន។ ករណីនេះបានកើតឡើងកាលពីអំឡុងដើមខែមេសា ឆ្នាំ២០២១ ... Read More »

ក្នុងយុទ្ធនាការរយៈពេល៥ថ្ងៃ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិចាក់ជូនប្រជាពលរដ្ឋនៅតំបន់ក្រហមបានជិត ២០ម៉ឺននាក់

ភ្នំពេញ៖ រយៈពេល៥ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលជាតំបន់ប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋបានជិត ២០ម៉ឺននាក់ហើយ។ យោងតាមរបាយការណ៍ដែលទទួលបាននៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា បានបង្ហាញថា នៅថ្ងៃទី០៥ ខែឧសភា ម្សិលមិញនេះ ក្រុមការងារចាក់បាន ... Read More »

លោកបណ្ឌិត​ ថោង ខុន៖ រាល់ការត្រៀមលក្ខណៈសម្បត្តិធ្វើម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គ្រប់យ៉ាងត្រូវរួចរាល់នៅខែមករា ឆ្នាំ២០២៣

ភ្នំពេញ ៖ លោកបណ្ឌិត​ ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធាន អចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានក្រើនរំឮក និងជំរុញគណៈកម្មការជំនាញទាំងអស់ថា «សម្រាប់ការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ... Read More »

ប្រជាពលរដ្ឋ កម្មករ-កម្មការិនី ដែលជួបជីវភាពខ្វះខាតចំនួន ១៧ គ្រួសារ នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ទទួលអំណោយមនុស្សធម៌​ ពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ

ភ្នំពេញ​៖​ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន នាំយកអង្ករចំនួន ១០តោន មី ១៥០កេស ត្រីខ ១៥០កេស និងថវិកាចំនួន ១០ ០០០ ០០០រៀល មកប្រគល់ជូនលោក អភិបាលនៃគណអភិបាលស្រុកតំបែរ

ភ្នំពេញ៖ នៅសាលាស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ លោក វេង ... Read More »

UEFA បង្ហាញពីប្រាក់ចំណូលរបស់ក្លិបនៅ Champions League និង Europa League

UEFA បានបង្ហាញពីការធ្លាក់ចុះនៃប្រាក់ចំណូលសម្រាប់ក្រុមដែលបង្កើតការប្រកួតប្រជែងរបស់ពួកគេក្នុងរដូវកាល ២០១៩-២០២០។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA បានឲ្យដឹងថា ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបបានបង្ហាញពីតុល្យភាពសេដ្ឋកិច្ចរបស់ពួកគេសម្រាប់រដូវកាលចុងក្រោយនេះដែលបង្ហាញពីការធ្លាក់ចុះនៃប្រាក់ចំណូលសរុបដែលក្រុមរកបានក្នុងក្របខ័ណ្ឌ Champions League, Europa League និង Nations League ដែលបណ្តាលមកពីវិបត្ដិនៃជំងឺឆ្លងកូវីដ-១៩។ ... Read More »

ឥណ្ឌា! ក្នុង​រយៈពេល​ ២៤ម៉ោង​ប៉ុណ្ណោះ​ រកឃើញអ្នកឆ្លងកូវីដ-១៩ជាង ៤១ម៉ឺន​នាក់ ខណៈ​អ្នកជំងឺជិត ៤ពាន់នាក់ស្លាប់​;​ ហេីយ​នេះជាកំណត់ត្រាថ្មីមួយទៀត

អន្តរជាតិ​៖ ប្រទេសឥណ្ឌា​បានកត់ត្រាថ្មីមួយទៀតហេីយ​គឺសុទ្ធតែជាតួលេខខ្ពស់បំផុត ដែលឥណ្ឌាទើបជួបប្រទះ ដោយត្រឹមតែរយៈពេល ២៤ម៉ោងប៉ុណ្ណោះ​ រកឃើញ​​ចំនួនអ្នកឆ្លងជំងឺ COVID-19ថ្មី​ សរុប ៤១២,៦១៨នាក់ទៀត ខណៈអ្នកជំងឺរហូតដល់ ៣,៩៨២នាក់បាត់បង់ជីវិត។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានចុះផ្សាយនារសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ... Read More »

អ្នកជំងឺកូវីដ-១៩ ម្នាក់មានកូនទទឹងពោះ និងទឹកភ្លោះរីងអស់ ត្រូវគ្រូពេទ្យវះកាត់សម្រាលកូ ន បានដោយជោគជ័យ

ភ្នំពេញ៖ អ្នកជំងឺកូវីដ-១៩ ម្នាក់មានកូនទទឹងពោះ និងទឹកភ្លោះរីងអស់ ដែលបានបញ្ជូនមកពី មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នៅវេលាម៉ោង២៖១០នាទីយប់ឈានចូលថ្ងៃទី ០៦ខែ ឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានខិតខំប្រឹងប្រែងវះកាត់សម្រាលកូនជូនអ្នកជំងឺកូវីដ-១៩ បានដោយជោគជ័យ និងសុខសុវត្ថិភាពទាំងម្តាយ ... Read More »

វិធី៥យ៉ាងងាយៗ ដែលអ​តិថិជនស្មាត អាចបញ្ចូលលុយទូរស័ព្ទសម្រាប់ខ្លួននិងមនុស្សជាទីស្រលាញ់របស់ខ្លួន

រាជធានីភ្នំពេញ៖ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ – ក្នុងបរិបទដ៏ចាំបាច់បំផុត ដើម្បីធ្វើឲ្យការទំនាក់ទំនងកាន់តែងាយស្រួល និងឆាប់រហ័សសម្រាប់អតិថិជនរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុន Smart​Axiata បានផ្ដើមយុទ្ធនាការ «វិធី ៥ យ៉ាង ដើម្បីបន្តរក្សាទំនាក់ទំនងជានិច្ច»​ ... Read More »

លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ សូមពលរដ្ឋរស់នៅ និងធ្វើការតំបន់ណា រក្សានៅតំបន់នោះដដែល ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ជម្ងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល

ភ្នំពេញ​៖​ លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានសំណូមពរដល់បងប្អូនទាំងអស់ ដែលមានកូនចៅរស់នៅ និងធ្វើការនៅក្នុងតំបន់ណា សូមរក្សានៅតំបន់នោះដដែល កុំមានការផ្លាស់ទីប្រសិនបើមិនចាំបាច់ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ។ លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន ... Read More »

ក្រោយមានការរិៈគន់ទារភាស៊ីពីគោយន្តដឹកដំឡូងអាជ្ញាធរឲ្យម្ចាស់ចំណតបញ្ឈប់ការយកភាស៊ីលើគោយន្ត

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរស្រុកថ្មពួកឲ្យម្ចាស់ភាស៊ីចំណតនៅរង្វង់មូលបឹងត្រកួនស្រុកថ្មពួកបញ្ឈប់ការយកភាស៊ីលើគោយន្ត ដោយឲ្យធ្វើកិច្ចសន្យាមួយ និងឲ្យបង្ហាញឯកសារគតិយុត្តទាក់ទិននឹងអាជីវកម្មលើភាស៊ីចំណតនោះ ។ លោក អែម សុខា អភិបាលស្រុកថ្មពួកប្រាប់ដឹងថា ៖ នីតិវិធីរដ្ឋបាលបានធ្វើលើលោកគី ជា  ដែលជាម្ចាស់ភាស៊ីចំណតស្រុកថ្មពួកហើយ ។អាជ្ញាធរស្រុកថ្មពួក បានកោះហៅម្ចាស់ភាស៊ីចំណតខាងលើមកសួរនាំនិងធ្វើកិច្ចសន្យានិងផ្តល់ឯកសារ ... Read More »

សេចក្តីជូនដំណឹង ស្តីពីការអនុវត្តវិធានការចំពោះអ្នកធ្វើដំណើរក្នុងប្រទេសចូលមកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ យោងសេចក្ដីណែនាំលេខ ០២ សណន ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការ ពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការនៅក្នុង ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់នៅតាមបណ្តារាជធានី ខេត្ត រដ្ឋបាលខេត្តព្រះសីហនុសូមជម្រាបជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋ ... Read More »

ភ្លៀងលាយឡំជាមួយនឹងខ្យល់កន្ត្រាក់បំផ្លាញផ្ទះប្រជាពលរដ្ឋអស់៩ខ្នងនៅក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ

   ភ្នំពេញ ៖ ភ្លៀងធ្លាក់លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ បណ្ដាលឲ្យខូចខាតផ្ទះរបស់ប្រជាពលរដ្ឋចំនួន៩ខ្នងត្រូវដួលរលំនិងប៉ើងដំបូល នៅក្នុងភូមិក្រួស ភូមិសំរោងកណ្តាល និងភូមិសំរោង ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីព្រលប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ តែមិនបណ្តាលឲ្យមនុស្សនិងសត្វរងរបួសឡើយ។  ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់និងថ្នាំញៀនជិត៤គីឡូក្រាមនៅស្រុកកំរៀង

ខេត្តបាត់ដំបង៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងធ្វើការបង្ក្រាបនិងឃាត់ខ្កួនបានចាប់យកថ្នាំញៀនជិត៤គីឡូក្រាម កាលពីថ្ងៃពុធ ទី៥ ខែ ឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៣ និង០០នាទី នៅចំណុចក្រុមទី៤ ភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។ ... Read More »

ភ្លៀងខ្យល់កន្ទ្រាក់រងផលប៉ះពាល់ផ្ទះ៧៤ខ្នងនិងរលំសង្កត់លើរថយន្តនិងម៉ូតូជាច្រើនគ្រឿងនៅសង្កាត់ចំនួនបីនៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ ទីក្រុងប៉ោយប៉ែតគឺជាទីក្រុងមួយមានវិបត្តិ Covid-19 មិនទាន់ស្រាក់ស្រាន្តហើយអាជ្ញាធរនិងសមត្ថកិច្ខក៏មិនទាន់បានសំរាកនៅឡើយ ក៏ធ្លាក់បន្ទុកមួយ ទៀតមានភ្លៀងលាយឡំផ្គររន្ទះខ្យល់កន្ទ្រាក់កាលពីល្ងាចថ្ងៃទី៥ខែឧសភាឆ្នាំ២០២១នេះធ្វើឲ្យរងផលប៉ះពាល់ផ្ទះចំនួន៧៤ខ្នងរងការខូចខាត ដោយគ្រោះធម្មជាតិ តែទោះយ៉ាងនេះនៅព្រឹកថ្ងៃទី៦ខែឧសភាឆ្នាំ២០២១នេះអាជ្ជាធរនិងសមត្ថកិច្ខកំពុងតែចុះ ពិនិត្យជាក់ស្ដែងចំពោះផ្ទះពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ។ យោងតាមរបាយការណ៍របស់រដ្ឋបាលក្រុងប៉ោយប៉ែតបង្ហាញថាៈ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត មានភ្លៀង និងខ្យល់កន្រ្តាក់ខ្លាំង បានធ្វើឱ្យប៉ះពាល់ខូចខាតរលំផ្ទះប្រជាពលរដ្ឋ សរុប ... Read More »

អាជ្ញាធរ រាជធានីភ្នំពេញបានអំពាវនាវអ្នកចូលចិត្ដទិញទំនិញអនឡាញទាំងអស់ត្រូវបង្កើនការ ប្រុង ប្រយ័ត្ន ក្រោយរកឃើញអ្នកដឹកជញ្ជូនទំនិញ មានឆ្លងជំងឺកូវីដ-១៩រួចមក

ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មាន អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការអំពាវនាវ ដល់អ្នកចូលចិត្ដទិញទំនិញតាមអនឡាញ ដោយសារតែ មានអ្នកលក់ទំនិញតាមអនឡាញ និងអ្នកដឹកជញ្ជូនទំនិញតាមអនឡាញ ឆ្លងជំងឺកូវីដ-១៩រួចមកថ្មីនេះ ។ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តាមរយៈសន្និសីទសារព័ត៌មាន ... Read More »

អនុប្រធានាធិបតីអាមេរិក បំពេញទស្សនកិច្ចទៅក្រៅប្រទេសជាលើកដំបូង

អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris នឹងបំពេញទស្សនកិច្ចទៅក្រៅប្រទេសជាលើកដំបូងចាប់តាំងពីការឡើងកាន់តំណែងមក ។ នៅថ្ងៃទី៧-៨ ខែមិថុនាលោកស្រីនឹងអញ្ជើញទៅកាន់ប្រទេស Guatemala និង ម៉ិចស៊ីកូ។ នៅថ្ងៃទី ៥ខែឧសភា អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala ... Read More »

ផ្អើល​ទាំង​ព្រឹក​! ខណៈ​ពលរដ្ឋ​ ប្រទះឃើញ​សព​ជនបរទេស អណ្តែត​ទឹកក្នុង​ព្រែកកំពង់បាយ

ខេត្ត​កំពត​៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ​ បានកេីតឡេីង​បន្ទាប់ពី​ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​សព​ជនបរទេស​ម្នាក់ អណ្តែត​ក្នុង​ព្រែក កំពង់បាយ​ ទាំង​ព្រឹក​នៅថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២១​ ស្ថិត​នៅក្នុងភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​។​ ​បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន​ បានឲ្យដឹងថា​សពជនរងគ្រោះឈ្មោះ ទ្រី​ជីលៀ ... Read More »

ក្រុមហ៊ុនជីងហ្គាគង់ហ្គូផ្តល់អង្ករ និងថវិកាមួយចំនួន ដល់អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ អង្ករចំនួន ៥០តោន រួមនឹងថវិកាចំនួន ៥ ម៉ឺនដុល្លារអាមេរិក ត្រូវបានលោក លី យ៉ែន អគ្គនាយកក្រុមហ៊ុនជីងហ្គាគង់ហ្គូ តាមរយៈបញ្ជាការដ្ឋានអង្គរក្សសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាំយកទៅប្រគល់ជូន ... Read More »

លោក គឹម សន្តិភាព យកអំណោយពីសប្បុរសជន ប្រគល់ជូន លោក ឃួង ស្រេង ដើម្បីចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ​ និងក្រីក្រនៅតំបន់បិទខ្ទប់ រួមមាន អង្ករចំនួន​ ៣១តោន​ និងមីជាតិចំនួន​ ៣,៦៨០កេស​ សរុបជាទឹកប្រាក់ចំនួន​ ២៨,៩៨០ដុល្លារ

ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, លោកបាន រួមជាមួយថ្នាក់ដឹកនាំផ្នែកក្រៅប្រទេស នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ... Read More »

សម្ដេចតេជោ ហ៊ុន សែន ៖ បញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្ទាប់ពីគ្រូពេទ្យយកសំណាកទៅពិនិត្យនិងបញ្ជាក់ថាខ្ញុំពុំមានកូវីដ-១៩នោះទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, ថ្ងៃនេះខ្ញុំបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្ទាប់ពីគ្រូពេទ្យយកសំណាកទៅពិនិត្យនិងបញ្ជាក់ថាខ្ញុំពុំមានកូវីដ-១៩នោះទេ។ សម្តេចតេជោ ហ៊ុនសែន បានថ្លែងបន្តថា, មុនទៅឥណ្ឌូនេសុីនិងក្រោយត្រឡប់មកវិញខ្ញុំត្រូវធ្វើតេស្តរហូត៤ដងនិងត្រូវរស់នៅម្នាក់ឯងរយៈពេល១៤ថ្ងៃដែលនេះជាវិធានការសុខាភិបាលដែលគ្រប់គ្នាត្រូវតែគោរព៕ ដោយ៖ សុខ ... Read More »

អ្នកនៅរាជធានីភ្នំពេញអាចចេញទៅខេត្តបាន តែត្រូវគោរពវិធានការខេត្តនោះ, អ្នកខេត្តអាចចូលភ្នំពេញបាន តែត្រូវគោរពតាមវិធានការរបស់អាជ្ញាធររាជធានីភ្នំពេញ !

ភ្នំពេញ៖ អ្នកនៅរាជធានីភ្នំពេញអាចចេញទៅខេត្តបាន តែត្រូវគោរពវិធានការខេត្តនោះ, អ្នកខេត្តអាចចូលភ្នំពេញបាន តែត្រូវគោរពតាមវិធានការរបស់អាជ្ញាធររាជធានីភ្នំពេញ។ នេះជាការលើកឡើងពីលោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២១។ ... Read More »

ពលរដ្ឋនៅ«តំបន់ក្រហម»ដែលចូលទៅខេត្តកំពង់ចាមតម្រូវឱ្យធ្វើតេស្ត និងធ្វើចត្តាឡីស័កជាដាច់ខាត

ខេត្តកំពង់ចាម៖ ប្រជាពលរដ្ឋរស់នៅក្នុង«តំបន់ក្រហម»ដែលមានការឆ្លងរាលដាលជំងឺកូវីដ-១៩ធ្ងន់ធ្ងរ ឬតំបន់មានហានិភ័យខ្ពស់ដែលវិលត្រឡប់ ឬចូលទៅកាន់ភូមិសាស្រ្តខេត្តកំពង់ចាមត្រូវតម្រូវឱ្យយកសំណាកពិនិត្យរកមេរោគកូវីដ-១៩ និងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាកំហិត នៅតាមមណ្ឌលចត្តាឡីស័កដែលរៀបចំដោយរដ្ឋបាលខេត្ត ឬរដ្ឋបាលស្រុកនីមួយៗ។ នេះបើយោងតាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលអ្នកវិលត្រឡប់ ឬមកពីតំបន់ផ្សេងៗដែលមិនមានហានិភ័យខ្ពស់ត្រូវតម្រូវឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។ ក្នុងករណីរកពុំឃើញវិជ្ជមានកូវីដ-១៩ ត្រូវអនុញ្ញាតឱ្យស្នាក់នៅ និងបំពេញការងារដោយតម្រូវឱ្យមានការជូនដំណឹង ... Read More »

សាស្ត្រាចារ្យសាកលវិទ្យាល័យនៅខេត្តបាត់ដំបងម្នាក់ មានជម្លោះជាមួយភរិយា គិតខ្លីចង.កសម្លាប់ខ្លួន សង្ស័យប្រចណ្ឌផង

ខេត្តបាត់ដំបង៖ សាស្ត្រាចារ្យសកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចNUME នៅខេត្តបាត់ដំបងម្នាក់ បានសម្រេចចិត្តចងកសម្លាប់ខ្លួន កាលពីវេលាម៉ោង០៧នឹង៣០នាទី ព្រឹកថ្ងៃទី០៥ ខែឧសភាព ឆ្នាំ២០២១ស្ថិតក្នុងក្រុមទី០២ ភូមិអណ្ដូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយគេសង្ស័យថា មានការប្រចណ្ឌនឹងប្រពន្ធធ្វើគ្រូបង្រៀនដូចគ្នា។ ជនរងគ្រោះឈ្មោះ ... Read More »

ក្រសួងសុខាភិបាល​៖​ ប្រកាសរកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៦៥០នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​៧៣៩​ និង​ស្លាប់​៤នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល​បានបញ្ជាក់ឲ្យដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៦៥០នាក់ ខណៈ​ឣ្នកជាសះស្បើយ ចំនួន ៧៣៩នាក់ និងករណីស្លាប់​ ៤នាក់​។​ នេះបើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល។ គិតត្រឹមព្រឹក ថ្ងៃទី០៦ ... Read More »

តូបលក់ដូររបស់អាជីវករចំនួន៥០តូបនៅផ្សារត្រាំកក់ ខេត្តតាកែវ ត្រូវបានអគ្គិភ័យឆេះបំផ្លាញ!

ខេត្តតាកែវ ៖ អគ្គិភ័យមួយបានឆាបឆេះផ្សារត្រាំកក់ ស្ថិតនៅភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ នៅយប់ថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១ បណ្ដាលខូតខាតទ្រព្យសម្បត្តិមួយចំនួនធំ គ្រាដែលប្រជាពលរដ្ឋរងគ្រោះ នឹងជំងឺកូវីដ-១៩ បាននឹងកំពុងរាតត្បាតផងនោះ។ ... Read More »

Real Madrid ចាប់អារម្មណ៍ខ្សែប្រយុទ្ធ Sterling ជាមួយនឹងតម្លៃខ្លួន៧៥លានផោន

ក្លិបបាល់ទាត់ Real Madrid បានបង្ហើបឱ្យដឹងថា ក្លិបកំពុងតែរក្សាការចាប់អារម្មណ៍លើកីឡាករ Raheem Sterling ខណៈដែលមានការសង្ស័យកាន់តែខ្លាំងទៅលើអនាគតរបស់គេនៅក្លិប Man City។ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider កាលពីថ្ងៃទី៥ ឧសភា ... Read More »

ការប្រកួតដណ្តើមពានរង្វាន់ Billie Jean King Cup ផ្តាច់ព្រ័ត្រនឹងមិនត្រូវបានរៀបចំឡើងនៅទីក្រុងBudapest ទៀតទេ

ការប្រកួតដណ្តើមពានរង្វាន់ Billie Jean King Cup ត្រូវតែរកទីតាំងថ្មីបន្ទាប់ពីសហព័ន្ធកីឡាវាយតឺន្នីសអន្តរជាតិបានបញ្ចប់កិច្ចសន្យារបស់ខ្លួនជាមួយទីក្រុង Budapest ប្រទេសហុងគ្រី។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។ ការប្រកួតប្រជែងជាក្រុមចំនួន១២ក្រុមដែលនឹងត្រូវចាប់ផ្តើមនៅខែមេសាឆ្នាំ២០២០ ... Read More »

Chelsea ឡើងវគ្គផ្តាច់ព្រ័ត្រ Champions League ក្រោយខកខានលើកពាននេះតាំងពីឆ្នាំ២០១២

ក្រុមតោខៀវ Chelsea ត្រូវជួបជាមួយក្រុម Manchester City នៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក្នុងទីក្រុងអ៊ីស្តង់ប៊ុលបន្ទាប់ពីបានយកឈ្នះលើក្រុម Real Madrid នៅឯកីឡដ្ឋាន Stamford Bridge ក្នុងលទ្ធផល២ទល់០ ... Read More »

អាជីវករផ្សារសុខឈុនជម្ពូវ័នដាក់លក់ដូរមិនមានរបៀបរៀបរយខណៈឋិតជាតំបន់លឿងទុំ

 ភ្នំពេញ​៖​ អាជីវករផ្សារសុខឈុនជម្ពូវ័ន​ ដែលស្ថិតនៅជាប់ដងផ្លូវជាតិលេខ៤​ ក្នុងភូមិជម្ពូវ័ន​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​  បានដាក់លក់ដូរនៅលេីដងផ្លូវយ៉ាងច្រេីនកុះករដោយមិនមានរក្សាគម្លាតនោះទេ​ ព្រោះក្នុងមូលដ្ឋាននោះជាតំបន់លឿងទុំផង។     សូមជម្រាបថា​ នៅផ្សារជម្ពូវ័ន​ ដែលជាប់គ្នាជាមួយផ្សារសុខឈុន​ជម្ពូវ័ន​ ក្រុមគ្រូពេទ្យបានចុះយកសំណាករកឃេីញវិជ្ជមានកូវីដ-១៩​ចំនួន៥១នាក់​។ បន្ទាប់ពីរកឃេីញវិជ្ជមានកូវីដ-១៩ហើយអាជ្ញាធរក៏បានសម្រេចផ្អាកដំណេីរការផ្សារជាបណ្តោះអាសន្ន​ ... Read More »