ព័ត៌មានទាន់ហេតុការណ៍៖
'

Breaking News ៖ គ្រោះថ្នាក់ដាច់ខ្សែកាប្លិ៍កន្ត្រកនៅអុីតាលី ស្លាប់និងរបួសជាច្រើន

បណ្តាញទូរទស្សន៍ Rainews 24បានផ្សាយថាយ៉ាងហោចណាស់ក៏មានមនុស្ស៨នាក់ស្លាប់ដោយការដាច់ខ្សែកាប្លិ៍ កន្ត្រក (កាប៊ីន) នៅតំបន់ Piedmont ប្រទេសអុីតាលី។ ហេតុការណ៍គ្រោះថ្នាក់កើតឡើងនៅថ្ងៃទី២៣ខែឧសភា នៅលើខ្សែកាប្លិ៍តភ្ជាប់ពីតំបន់ប្រជុំជន Stresa ឆ្នេរបឹង Lago Maggiore និងភ្នំ ... Read More »

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបន្តរកឃើញអ្នកជំងឺកូវីដ-១៩ ថ្មី ចំនួន៣០នាក់បន្ថែមទៀត និងមានករណីជាសះស្បើយចំនួន ២៦នាក់ ក្នុងក្រុងប៉ោយប៉ែត នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២១នេះ

ខេត្តបន្ទាយមានជ័យ៖ នៅព្រលប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់បងបប្អូនប្រជាពលរដ្ឋ និង សាធារណៈជនឲ្យបានជ្រាបថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន២៦នាក់ និងយោងតាមលទ្ធផលតេស្តរហ័ស(Rapid Test) ... Read More »

សូមអបអរសាទរ! កូនសត្វផ្សោតទន្លេមេគង្គទើបកើតថ្មីមួយក្បាលទៀត ត្រូវបានអ្នកវិទ្យាសាស្ត្រកត់ត្រាទុក

ខេត្តក្រចេះ ៖ ជាមួយក្តីរំភើបរីករាយឥតឧបមា ក្រុមអ្នកជំនាញផ្នែកស្រាវជ្រាវសត្វផ្សោតទន្លេមេគង្គនៃរដ្ឋបាលជលផល និងអង្គការWWF បានបញ្ជាក់ពីកំណើតនៃកូនផ្សោតថ្មីមួយក្បាលនេះ ជាកូនផ្សោតទីបួនដែលត្រូវបានកត់ត្រាចាប់ពី ខែមករា ដល់ ខែឧសភាឆ្នាំ២០២១នេះ។ ក្រុមអ្នកជំនាញបានសន្មត់ថាកូនផ្សោតនេះមានអាយុប្រហែលពីរថ្ងៃក្រោយពេលដែលក្រុមស្រាវជ្រាវបានប្រទះឃើញវានៅថ្ងៃទី២១ ខែឧសភា ខណៈកូនផ្សោតនេះកំពុងហែលជាមួយសត្វផ្សោតពេញវ័យចំនួនដប់ក្បាលផ្សេងទៀតនៅក្នុងតំបន់អន្លង់សត្វផ្សោតកាំពី នៃខេត្តក្រចេះ។  កាលពីថ្ងៃទី២១ ... Read More »

រដ្ឋបាលខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណករណីវិជ្ជមានកូវីដ-១៩ លើប្រជាពលរដ្ឋសរុប១០៣នាក់នៅក្រុងបាវិតស្រុកចន្ទ្រានិងស្រុកស្វាយជ្រំនៅថ្ងៃទី២២ខែឧសភាឆ្នាំ២០២១

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណ ករណីវិជ្ជមានកូវីដ-១៩ លើប្រជាពលរដ្ឋសរុប ១០៣នាក់ទៀត (ស្រី ៩៣នាក់) ក្នុងនោះរកឃើញនៅក្រុងបាវិតចំនួន ១០១នាក់ នៅស្រុកស្វាយជ្រុំ ១នាក់ និងនៅស្រុកចន្ទ្រា ១នាក់នៅថ្ងៃទី២២ខែឧសភាឆ្នាំ២០២១។ រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ... Read More »

មីយ៉ាន់ម៉ា៖ គ្រូបង្រៀនជាង១២៥ពាន់នាក់ត្រូវយោធាឲ្យផ្អាកការងារ

គ្រូបង្រៀនរហូតដល់ទៅជាង១២៥ពាន់នាក់ត្រូវកម្លាំងទាហានបញ្ឈរជើងពីការងារ ដោយសារតែចូលរួមក្នុងសកម្មភាពប្រឆាំងរដ្ឋាភិបាលដឹកនាំដោយយោធា ។ សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីមន្ត្រីសមាគមគ្រូបង្រៀនមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២៣ខែឧសភាដែលបានឱ្យដឹងថា មានគ្រូបង្រៀនដល់ទៅជាង១២៥ពាន់នាក់ត្រូវយោធាបញ្ឈរជើងពីការងារដោយសារចូលរួមធ្វើកូដកម្មប្រឆាំងរបបដឹកនាំដោយយោធា ក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ។ ការសម្រេចខាងលើកើតឡើង ក្នុងពេលដែលសាលារៀននៅមីយ៉ាន់ម៉ាជិតចាប់ផ្តើមឆ្នាំសិក្សាថ្មី។ សកម្មភាពរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ទទួលរងការរិះគន់យ៉ាងខ្លាំងពីគ្រូបង្រៀន និងអាណាព្យាបាលសិស្ស ។ សកម្មភាពរបស់យោធាគឺធ្វើឲ្យវិស័យអបរំនៅក្នុងប្រទេសនេះត្រូវជាប់គាំង ... Read More »

អាជ្ញាធរខេត្តកំពង់ស្ពឺ បានបន្តរកឃើញករណីជំងឺកូវីដ-១៩ចំនួន ១៧រូប បន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍ និងមានករណីជាសះស្បើយចំនួន ២នាក់ នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១

ខេត្តកំពង់ស្ពឺ៖ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ អំពីអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៧រូប ដែលជាករណី ឆ្លងក្នុងសហគមន៍ ដូចមានរាយនាមខាងក្រោមតាមតារាង ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយ អ្នកជំងឺខាងលើ ... Read More »

កម្លាំងនគរបាលជំនាញបញ្ជូនជនសង្ស័យចំនួន២នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពីបទនាំមនុស្សឆ្លងដែនខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនខ្លួនទៅសាលាដំបូខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៣ខែឧសភា ឆ្នាំ២០២១នេះក្នុងករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ ទៅប្រទេសជិតខាង ។ លោក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៣ខែ ... Read More »

រថយន្តមិនស្គាល់ម៉ាកដឹកស្រ្តីខ្មែរ២នាក់នឹងជនជាតិប៉ាគីស្ថានម្នាក់ទៅទម្លាក់ចោលក្បែរជាយដែន

ខេត្តបន្ទាយមានជ័យ៖ ស្ត្រីខ្មែរចំនួន២នាក់និងបុរសជនជាតិប៉ាគីស្ថានម្នាក់ នៅវេលាម៉ោង៩និង២៤នាទីយប់ថ្ងៃទី២២ខែឧសភា ឆ្នាំ២០២១ ប្រជាពលរដ្ឋនៅភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេកក្បែរជាយដែនថៃ រាយការណ៍ទៅកម្លាំងនគរបាលសហការជាមួយកម្លាំងប្រជាការពារ ប្រចាំការទប់ស្កាត់ពលករលួចឆ្លងដែននៅ គោលដៅតេជោភ្នំឆ័ត្រថាប្រទះឃើញមនុស្សប្រុសស្រី ចំនួន៣នាក់ ត្រូវរថយន្តមិនស្គាល់ម៉ាកបានដឹកមកទម្លាក់ចោលនៅមុខផ្ទះគ្មានម្ចាស់ចំណុចភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក។ លោក ដោក ខាំ ... Read More »

ឥណ្ឌានឹងផលិតវ៉ាក់សាំង Sputnik V របស់រុស្ស៊ី ដើម្បីគ្រប់គ្រងការឆ្លងកូវីដ-១៩

ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅរុស្ស៊ី លោក Venkatesh Varma នាថ្ងៃទី២២ខែឧសភាបានប្រកាសថា ឥណ្ឌានឹងចាប់ផ្តើមផលិតវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ របស់រុស្ស៊ី Sputnik V នៅខែសីហាឆ្នាំ២០២១។ ការផលិតវ៉ាក់សាំង នឹងជួយឲ្យឥណ្ឌាអាចគ្រប់គ្រងការឆ្លងរាលដាលបានយ៉ាងឆាប់រហ័សបំផុត។ លោក Venkatesh ... Read More »

អភិបាលខេត្តកំពង់ចាម សម្រេចយកមណ្ឌលវិទ្យាល័យព្រះសីហនុ ក្រុង​កំពង់ចាម សម្រាប់ព្យាបាលអ្នក​ជម្ងឺ​កូ​វីដ​-១៩​កម្រិត​ស្រាល​ជាង​១​ពាន់​នាក់​

ខេត្តកំពង់ចាម៖ បើយោងតាមប្រភព ពីរដ្ឋបាលខេត្តកំពង់ចាមបានបញ្ជាក់អោយដឹងថា, ក្រោយពីមានអ្នកជម្ងឺកូវីដបានឆ្លងរីករាលខ្លាំងក្នុងរយៈពេលចុងក្រោយនេះ រដ្ឋបាលខេត្តកំពង់ចាម ក្រោមការដឹកនាំពីសំណាក់ លោក អ៊ុន ចាន់ដា បានសម្រេចជ្រេីសរេីសយកវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ជាកន្លែងពិនិត្យព្យាបាលអ្នកជម្ងឺកូវីដ-១៩កម្រិតស្រាល បន្ថែមទៀត ។ សូមបញ្ជាក់ថា, ... Read More »

ក្រុមគ្រូពេទ្យជំនាញរកឃេីញអ្នកវិជ្ជមានកូវីដ-១៩នៅរោងចក្រH7ចំនួន១៣២នាក់បន្ថែមទៀត !

ភ្នំពេញ​៖​ ក្រោយពីស្ត្រីមានផ្ទៃពោះម្នាក់ដែលបំរេីការងារក្នុងរោងចក្រកាត់ដេនៅរោងចក្រH7​ ស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ បានស្លាប់នឹងវិជ្ជមានកូវីដ-១៩ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA) សហការជាមួយក្រុមការងារខណ្ឌPSC បានយកសំណាកកម្មករជាង១០០០នាក់ ជាលទ្ធផល​រកឃេីញអ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន១៣២នាក់បន្ថែមទៀត​ បេីគិតត្រឹមវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ២០២១នេះ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា​ , កម្មកររោងចក្រខាងលេីមានកម្មរសរុបចំនួន១៨៥៧នាក់​ ... Read More »

ហាងកាត់សក់ ចន្ទ័រស្មីមានរិទ្ធិ (ទល់មុខផ្សារកាប់គោ)​ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៩ ​ផ្លូវលេខ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មាន អ្នកជំងឺកូវីដ-១៩​​ បានទៅកាត់សក់នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ហាងកាត់សក់ ចន្ទ័រស្មីមានរិទ្ធិ (ទល់មុខផ្សារកាប់គោ)​ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៩ ​ផ្លូវលេខ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មាន អ្នកជំងឺកូវីដ-១៩​​ ... Read More »

ទីតាំងកត់ឆ្នោតវៀតណាម ក្នុងផ្សារគីឡូលេខ៤ មានការប្រមូលផ្តុំមនុស្សច្រើន ក្នុងអំឡុងពេលការទប់ស្កាត់ ជម្ងឺកូវីដ-១៩ តែអាជ្ញាធរខណ្ឌទួលគោកហាក់ដូចជាមិនខ្វល់

ភ្នំពេញ៖ នាពេលបច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ កំពុងបន្តយកចិត្តទុកដាក់អនុវត្តពីវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំរបស់រដ្ឋាភិបាល ៣កុំ ៣ការពារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ក្នុងព្រឹត្តិការសហគមន៍២០កុម្ភៈអោយបានជោគជ័យ។ តែផ្ទុយទៅ មូលដ្ឋានខណ្ឌទួលគោក ដែលមាន លោក ឯក ឃុនដឿន ជាអភិបាលខណ្ឌ ... Read More »

កាច់សោ.កម៉ូតូបានសម្រេច​ហើយ តែត្រូវសមត្ថកិច្ចខណ្ឌដង្កោតាមក្របួចបានទាំង២នាក់

ភ្នំពេញ​ ៖​ ជនសង្ស័យ២នាក់​បានធ្វេីសកម្មភាពលួច (ប្រើដែកជ្រុងចុងសំប៉ែតស្រួចកាច់សោ.កម៉ូតូ)បានសម្រេច​ កាលពីវេលាម៉ោង១១​ និង១៥នាទីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នៅត្រង់ចំណុចវាលស្រែ ស្ថិតក្នុងភូមិទ័ពបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ តែត្រូវម្ចាស់ម៉ូតូឃេីញស្រែកថាចោរៗផ្អេីលដល់សមត្ថកិច្ចខណ្ឌដង្កោដែលកំពុងល្បាតនៅទីនោះដេញចាប់ខ្លួនបានទាំង២នាក់​ ។​ ​ ... Read More »

អភិបាលក្រុង​កំពង់ចាមសម្រេចបិទ​ខ្ទប់​ផ្ទះ​ចំនួន៤ខ្នង​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩

ខេត្តកំពង់ចាម៖ លោក ចាន់ ផល្លី អភិបាលនៃ​គណៈអភិបាលក្រុង​កំពង់ចាម នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២១ បាន​ដឹកនាំ​ក្រុមការងារសង្កាត់​វាលវង់ សង្កាត់​កំពង់ចាម និង​កម្លាំង​ប៉ុស្តិ៍​សង្កាត់ចុះ​បិទ​ផ្ទះ​ចំនួន៤​ខ្នង​ដែល​បានប៉ះពាល់​ផ្ទាល់​អ្នក​ជំងឺកូ​វីដ​-១៩ ។ លោក​អភិបាលក្រុង​បាន​ឲ្យ​ដឹងថា ក្នុងនោះ ម្ចាស់ផ្ទះ​ទី​១-ឈ្មោះ ... Read More »

តំណាងលោករដ្ឋមន្ត្រី លឹម គានហោ បាននាំយកនូវថវិកា និងសម្ភារបរិក្ខាពេទ្យមួយចំនួន ឧបត្ថម្ភដល់ក្រុមគ្រូពេទ្យដែលមានការយល់ដឹងពីបញ្ហាកូវីដ-១៩ ប្រចាំការិយាល័យសុខាភិបាលស្រុកពញាឮ

ខេត្តកណ្តាល៖ រសៀលថ្ងៃអាទិត្យ ១២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១ តំណាងលោក លឹម ... Read More »

នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៥០នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍

ភ្នំពេញ៖ សេចក្ដីជូនដំណឹង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៥០នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។ ... Read More »

ផ្សារក្រមួន ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ២០០២ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានអ្នកជំងឺកូវីដ១៩​​ ទៅទិញម្ហូបអាហារ នៅទីតាំងខាងលើនេះនៅពេលល្ងាច ស្ទើរតែ​ជា​រៀងរាល់ថ្ងៃ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ផ្សារក្រមួន ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ២០០២ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានអ្នកជំងឺកូវីដ-១៩​​ ទៅទិញម្ហូបអាហារ ... Read More »

សួស្ដីហ្វាយនែន ដែលមានទីតាំងស្ថិតនៅ ផ្លូវសហព័ន្ធរុស្សុី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានអ្នកជំងឺកូវីដ-១៩​​ ចំនួន ៤នាក់​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ

ភ្នំពេញ៖ សួស្ដីហ្វាយនែន ដែលមានទីតាំងស្ថិតនៅ ផ្លូវសហព័ន្ធរុស្សុី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានអ្នកជំងឺកូវីដ-១៩​​ ចំនួន ៤នាក់​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ , យោងតាមការបញ្ជាក់ឲ្យដឹងពី, អនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19 នៅរសៀលថ្ងៃទី២៣ ... Read More »

ពលរដ្ឋវៀតណាមជាង៦៩លាននាក់ ទូទាំងប្រទេសទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិងមន្ត្រីក្នុងតំបន់

នៅព្រឹកថ្ងៃទី២៣ ខែឧសភានេះ ថ្នាក់ដឹកនាំបក្ស រដ្ឋ យោធា រួមទាំងពលរដ្ឋជាង៦៩លាននាក់បាននាំគ្នាទៅបំពេញភារកិច្ចជាពលរដ្ឋ ជាការទទូលខុសត្រូវចំពោះជាតិក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងមន្ត្រីថ្នាក់មូលដ្ឋាន តំណាងឲ្យចក្ខុវិស័យ និងគោលបំណងរបស់ពលរដ្ឋ។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក្នុងសភាជាតិនីតិកាលទី១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិថ្មី ២០២១-២០២៦ ដែលនឹងធ្វើឡើងនាថ្ងៃទី ២៣ ... Read More »

វេប្រាក់(Wing) សំណាងនិមល ២ (៣៦០) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១២៩ ​ផ្លូវលេខ ​១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ មានអ្នកជំងឺកូវីដ-១៩​​ ចំនួន ៣នាក់​ គឺជាបុគ្គលិកនិងជាម្ចាស់អាជីវកម្មនៅទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, កន្លែងវេប្រាក់(Wing) សំណាងនិមល ២ (៣៦០) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១២៩ ​ផ្លូវលេខ ​១៥៤ សង្កាត់ផ្សារថ្មី៣ ... Read More »

បញ្ចប់តំបន់លឿងទុំនៅក្រុងព្រះសីហនុមុនកាលកំណត់ និងពង្រីកតំបន់លឿង ទីតាំងក្រហម ទៅស្រុកព្រៃនប់ដែលទើបមានការរាលដាលថ្មី ព្រមទាំងបង្កើនវិធានការផាកពិន័យទៅការល្មើសបំរាមទាំងឡាយដែលបានដាក់ចេញ សំដៅកាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍

ខេត្តព្រះសីហនុ ៖ បើយោងតាមប្រភពពី រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃអាទិត្យ ១២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ លោក គួច ... Read More »

ក្រសួងសុខាភិបាលដាក់គោលដៅបន្ទាប់ពីរាជធានីភ្នំពេញ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងគឺ ខេត្តកណ្តាល និងខេត្តព្រះសីហនុ

ភ្នំពេញ ៖ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខ័ណ្ឌទូទាំងប្រទេស លោកវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា គោលដៅចាក់វ៉ាក់សាំងបន្ទាប់ពីរាជធានីភ្នំពេញ គឺខេត្តកណ្តាល និងខេត្តព្រះសីហនុ ដែលជាខេត្តដែលកំពុងមានកម្រិតឆ្លងប្រចាំថ្ងៃខ្ពស់។ លោកស្រីអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមថា ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ៖ ស្ថានភាពផ្សារ រដ្ឋរៀបរយ និងមិនរៀបរយ នៅរាជធានីភ្នំពេញមុនមួយថ្ងៃបើកដំណើរការលក់ដូរ នៅស្ងាត់ នៅឡើយ

ភ្នំពេញ៖ ស្ថានភាពផ្សាររដ្ឋរៀបរយ និងមិនទាន់រៀបរយ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៣ ឧសភា ឆ្នាំ២០២១នេះ មុនថ្ងៃបើកមួយថ្ងៃដំណើរការលក់ដូរឡើងវិញនោះមើលទៅ ហាក់នៅស្ងាត់នៅឡើយ បើទោះបីមានផ្សារខ្លះមានអ្នកលក់ដូរនៅតាមចិញ្ចើមផ្លូវក្បែរផ្សារខ្លះក៏ដោយចុះ។ នៅព្រឹកព្រលឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២១ ស្អែកនេះ ... Read More »

ធនាគារ កម្ពុជា អាស៊ី ដែលមានទីតាំងស្ថិតនៅផ្លូវ ២៤៦Eo ផ្លូវលេខ ​៩៣ កែង ១៥៤ សង្កាត់បឹងរាំង មានអ្នកជំងឺកូវីដ-១៩​​ បានទៅបើកលុយនៅទីតាំងខាងលើនេះ​

ភ្នំពេញ៖  ធនាគារ កម្ពុជា អាស៊ី ដែលមានទីតាំងស្ថិតនៅផ្លូវ ២៤៦Eo ផ្លូវលេខ ​៩៣ កែង ១៥៤ សង្កាត់បឹងរាំង មានអ្នកជំងឺកូវីដ-១៩​​ បានទៅបើកលុយនៅទីតាំងខាងលើនេះ​, បើយោងតាមការបញ្ជាក់ឲ្យដឹងពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ... Read More »

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នាំយកអំណោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋជួបការលំបាកចំនួន៤គ្រួសារ

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអាទិត្យ១២កើតខែជេស្ឋ ឆ្នាំឆ្លូវ  ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២១ ទោះបីអង្គភាព មានការមមាញឹក ក្នុងការចូលរួមសហការទប់ស្កាត់ការរីករាលដាល ជំងឹកូវីដ-១៩ ចូលសហគមន៍  រួមជាមួយការបិទខ្ទប់តំបន់ក្រហម និងក្រុមគ្រូពេទ្យចូលរួមសហការយកសំណាកជូនប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត ... Read More »

សាខា លីហួរ ប្ដូរប្រាក់ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ​ ៣៥BEF ​ផ្លូវលេខ ១៦៩ ​សង្កាត់វាលវង់ មានអ្នកជំងឺកូវីដ១៩​​ បានទៅប្ដូរលុយនៅទីតាំងខាងលើនេះ​

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា , សាខា លីហួរ ប្ដូរប្រាក់ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ​ ៣៥BEF ​ផ្លូវលេខ ១៦៩ ​សង្កាត់វាលវង់ ... Read More »

កម្មករ-កម្មការិនីចំនួន ២៣០បន្ទប់ នៅផ្លូវឌួង ងៀប ភូមិដំណាក់ធំ៣ នាំគ្នា​តវ៉ាឲ្យម្ចាស់ផ្ទះជួលបញ្ចុះតម្លៃ ថ្លៃឈ្នួល ៥០%​ ត្រូវ​អាជ្ញាធរ​ខណ្ឌមានជ័យ​ ជួយសម្របសម្រួល

ភ្នំពេញ៖ កម្មករ-កម្មការិនីចំនួន ២៣០បន្ទប់ នៅផ្លូវឌួង ងៀប ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ នៅព្រឹកវេលាម៉ោង ១១ និង៣០នាទីថ្ងៃត្រង់ថ្ងៃអាទិត្យ ១២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ... Read More »

អាជ្ញាធរខេត្តតាកែវ បន្តរកឃើញករណីវិជ្ជមានថ្មី ៤៨នាក់ទៀត ក្នុងស្រុកបាទី ព្រៃកប្បាស និងកោះអណ្តែត នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២១

ខេត្តតាកែវ ៖ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្ត សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា យោងតាមលទ្ធផល នៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២១ បានរកឃើញ ... Read More »

ផ្ទៃមេឃប្រែពណ៌ក្រហមដោយសារការផ្ទុះភ្នំភ្លើងខ្លាំងបំផុតលើពិភពលោក

ភ្នំភ្លើង Nyiragongo ស្ថិតនៅភាគខាងកើតសាធារណរដ្ឋកុងហ្គោ ដែលជាភ្នំភ្លើងផ្ទុះខ្លាំងបំផុតនៅលើពិភពលោក បានចាប់ផ្តើមផ្ទុះឡើង សាជាថ្មី បណ្តាលឲ្យពលរដ្ឋនៅជិតទីក្រុង Goma ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។ ពលរដ្ឋក្នុងតំបន់បាននាំគ្នារត់ទៅកាន់ព្រំដែនជាប់ប្រទេស Rwanda ក្នុងពេលផ្ទៃមេឃគ្របដណ្តប់ដោយពណ៌ក្រហម ដោយសារកំអែរភ្នំភ្លើងព្រួសចេញជះពន្លឺទៅលើមេឃ។ បណ្តាញអគ្គិសនីត្រូវកាត់ផ្តាច់ បណ្តាញទូរស័ព្ទជាប់គាំង ... Read More »