ព័ត៌មានទាន់ហេតុការណ៍៖
'

ឡាវ៖​ ខណៈករណីឆ្លងកូវីដ-១៩នៅតែបន្តកើនឡើង​ បានសម្រេចពន្យាពេលវិធានការ lockdown ចំនួន ១៥ថ្ងៃបន្ថែមទៀត

អន្តរជាតិ​៖ ប្រទេសឡាវ​ ខណៈដែលស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មិនទាន់ត្រូវបានគ្រប់គ្រងពេញលេញនៅឡើយនោះ​​ ក៏បានសម្រេចចិត្តបន្តអនុវត្តវិធានការបិទខ្ទប់ទូទាំងប្រទេសនាពេលបច្ចុប្បន្ន រហូតដល់ថ្ងៃទី០៤ ខែមិថុនា​ ខាងមុខនេះ​។ បេីយោងតាមសេចក្តីជូនដំណឹងរបស់ការិយាល័យនាយករដ្ឋមន្រ្តី នៅថ្ងៃព្រហស្បតិ៍ទី២០ ខែឧសភា ឆ្នាំ២០២១នេះ​ បានបញ្ជាក់ថា រដ្ឋាភិបាលឡាវ​ ... Read More »

ឃាត់ខ្លួនយុវជន១នាក់ ក្រោយចាក់ដៃគូនឹងកាំបិតចុងស្រួចបណ្ដាលឲ្យរបួសធ្ងន់

ខេត្តពោធិ៍សាត់ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ និងអធិការដ្ឋាននគរបាល សហការបង្រ្កាបយុវជន១នាក់ ក្រោយចាក់ដៃគូនឹងកាំបិតចុងស្រួចបណ្ដាលឲ្យរងរបួសធ្ងន់ ។ ករណីបង្រ្កាបយុវជនសង្ស័យ ក្នុងករណីហិង្សាដោយចេតនាខាងលើ ធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ... Read More »

ពលរដ្ឋស៊ីរីនាំគ្នាទៅបោះឆ្នោតមុនពេលកំណត់ ក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រ

ពលរដ្ឋស៊ីរីដែលរស់នៅក្រៅប្រទេស និងអ្នកដែលបានភៀសខ្លួនចេញពីប្រទេសដោយសារតែសង្គ្រាមស៊ីវិល បាននាំគ្នាទៅបោះឆ្នោតមុនពេលកំណត់នៅតាមស្ថានទូតនានារបស់ស៊ីរី ។ ការបោះឆ្នោតជាផ្លូវការរបស់ប្រទេសនេះនឹងចាប់ផ្តើមឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។ សារព័ត៌មាន AP បានផ្សាយថាមានពលរដ្ឋស៊ីរីរាប់រយនាក់បាននាំគ្នាទៅបោះឆ្នោតនាថ្ងៃទី ២០ ខែឧសភា នៅស្ថានទូតស៊ីរី ក្នុងទីក្រុង Beirut ... Read More »

អឺរ៉ុបអនុញ្ញាតឲ្យអ្នកទេសចរដែលបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ចូលក្នុងតំបន់របស់ខ្លួនបាន

សហគមន៍អឺរ៉ុបបានសម្រេចលុបច្បាប់ធ្វើចត្តាឡីស័កដល់អ្នកទេសចរ មកពីប្រទេសក្រៅតំបន់អឺរ៉ុប ខណៈរដូវក្តៅជិតចូលមកដល់។ សហគមន៍អឺរ៉ុប នៅថ្ងៃទី ១៩ ខែឧសភា បានព្រមព្រៀងគ្នាលើយុទ្ធសាស្ត្រក្នុងការបើកផ្លូវឲ្យអ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនចូលអឺរ៉ុប ដោយមិនមានការរឹតត្បិតអ្វីនោះឡើយ។ អ្នកនាំពាក្យ គណៈកម្មការអឺរ៉ុប លោក Christian Wigand បានប្រកាសថា ... Read More »

អាជ្ញាធរ ខណ្ឌកំបូល បង្ខំចិត្ត បិទខ្ទប់ទីតាំងស្នាក់នៅរបស់កម្មករកម្មការិនី បំរើការនៅរោងចក្រស៊ូមិ ក្នុងតំបន់សេដ្ឋកិច្ចពិសេស១៤ ថ្ងៃ

ភ្នំពេញ៖ បន្ទាប់ពីរកឃើញថា មានបងប្អូនកម្មករ កម្មការិនី បម្រើការងារនៅក្នុងរោងចក្រ ស៊ូមិ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស នៃខណ្ឌកំបូល នារសៀលថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២១ នេះ អាជ្ញាធររាជធានីភ្នំពេញ  និងអាជ្ញាធរខណ្ឌកំបូល ... Read More »

វ៉ាក់សាំងចិន៖​ មានប្រសិទ្ធភាពទប់ទល់វីរុសបំប្លែងថ្មីនៅឥណ្ឌា​ ,​នេះបើ​តាមលទ្ធផលស្រាវជ្រាវបឋមពីអ្នកជំនាញផ្នែកសុខភាពចិន

អន្តរជាតិ​៖​ បេីតាមលោក ហ្សាវ យីមីង (Shao Yiming) អ្នកជំនាញផ្នែកសុខភាព​ នៅឯមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់ប្រទេសចិន​ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១នេះ​ បាននិយាយថា ការសិក្សាបឋមបានបង្ហាញភុស្តតាងឲ្យឃើញ ... Read More »

សប្បុរសជនបន្តជួយដល់ស្ត្រីមេម៉ាយគ្មានទីពឹងដែលមានជីវភាពខ្វះខាតក្នុងសង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ ដោយមើលឃើញមានការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់ស្ត្រីមេម៉ាយគ្មានទីពឹងដែលរស់នៅម្នាក់ឯងសប្បុរសជនដែលរស់នៅក្រុងស្វាយរៀងបានផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនសម្រាប់ដោះស្រាយជីវភាពក្នុងកំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩។ ជាក់ស្ដែងនារសៀលថ្ងៃទី២០ខែឧសភាឆ្នាំ២០២១ លោកណានចាន់មករា បម្រើការងារនៅ មន្ទីរសុខាភិបាលខេត្តស្វាយរៀងនិងលោកស្រី ជាភរិយាបានចុះសួរសុខទុក្ខនិងសំណេះសំណាលផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគនិងថវិការសម្រាប់ដោះស្រាយជីវភាពដល់ស្ត្រីមេម៉ាយគ្មានទីពឹងមានឈ្មោះ យស់ សាពុធ អាយុ ៧០ ឆ្នាំរស់នៅក្នុងភូមិព្រៃឆ្លាក់សង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀង។ ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោកសាំង ឡៃ ... Read More »

អំពើហិង្សានិងគ្រោះធម្មជាតិធ្វើឱ្យពលរដ្ឋលើពិភពលោកជាង៤០ លាននាក់ត្រូវភៀសខ្លួននៅឆ្នាំ២០២០

នៅក្នុងឆ្នាំ២០២០ ពិភពលោក នៅតែមានសង្គ្រាម អំពើហិង្សា និងជួបគ្រោះធម្មជាតិខ្យល់ព្យុះ បណ្តាលឲ្យពលរដ្ឋរហូតដល់ទៅ៤០,៥ លាននាក់ត្រូវភៀសខ្លួន។ នេះជាចំនួនខ្ពស់បំផុត បើទោះបីប្រទេសនៅជុំវិញពិភពលោកបានអនុម័តច្បាប់បម្រាមគោចរបិទព្រំដែនទប់ស្កាត់ការឆ្លងកូវីដ-១៩ក្តី។ តាមរបាយការណ៍របស់មជ្ឈមណ្ឌលត្រួតពិនិត្យការធ្វើចំណាកស្រុក ភៀសខ្លួន IDMC និងអង្គការជនភៀសខ្លួនប្រទេស ន័រវែស NRC ... Read More »

ទាហានថៃ ចាប់ពលករខ្មែរ ១២នាក់បញ្ជូនមកកម្ពុជាវិញ ខណ:លួចឆ្លងដែនខុសច្បាប់

ក្រុងប៉ោយប៉ែត៖ កងកម្លាំងទាហានបូផារបស់ថៃ បានចាប់ឃុំពលករខ្មែរលួចឆ្លងដែនខុសច្បាប់ចំនួន១២នាក់ នៅព្រំដែនស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ខណ:ពួកគេបានសារភាពថាលួចឆ្លងដែនទៅធ្វើការនៅក្នុងខេត្ត នគររាជសីម៉ា ។ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នេះអ្នកសារព័ត៌មានថៃរាយការណ៍ថា ដោយមានបញ្ជាពីមេបញ្ជារការកងកម្លាំងបូផា(ថៃ) ឲ្យទប់ស្កាត់ពលករខ្មែរ ដែលលួចឆ្លងចូលប្រទេសដោយខុសច្បាប់ ... Read More »

ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ពាក់ព័ន្ធករណីជួញដូរនិងរក្សាទុកគ្រឿងញៀន

ខេត្តកណ្ដាល ៖ ជនសង្ស័យ៥នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្ដាលឃាត់ខ្លួនករណីជួញដូរនិងរក្សាគ្រឿងញៀនដោយខុសច្បាប់។   ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦៖០០នាទីល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងផ្ទះ ភូមិល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង៥នាក់មាន ៖ ... Read More »

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ស្នើឲ្យអភិបាលខេត្តជាប់ព្រំដែន ជួយទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីវៀតណាម,​ ខណៈ​ជំងឺប៉េស្តជ្រូកអាហ្វ្រិកផ្ទុះឡើងជាថ្មីនៅប្រទេសវៀតណាម

ភ្នំពេញ​៖​ បន្ទាប់ជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) បានផ្ទុះឡើងជាថ្មីម្តងទៀត នៅក្នុងប្រទេសវៀតណាម​ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដល់អភិបាលខេត្តជាប់ព្រំដែនវៀតណាម ជួយទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសវៀតណាម ... Read More »

《បិទបញ្ចប់ការលក់ដូរគ្រឿងឧបភោគបរិភោគដោយប្រើប្រាស់មធ្យោបាយចល័តរបស់រដ្ឋបាលខេត្ត ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ》

ខេត្តព្រះសីហនុ៖ ដោយយោងតាមស្ថានភាពជាក់ស្តែង ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមទីផ្សារមានសកម្មភាពឆ្លងរាលដាលលឿន មានទំហំធំ ហើយងាយឆ្លងបន្តចូលក្នុងសហគមន៍យ៉ាងឆាប់រហ័សធ្វើឱ្យមានការលំបាកគ្រប់គ្រងស្ថានការណ៍ និងងាយរងគ្រោះថ្នាក់ជាទីបំផុត ក្នុងនោះរដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបិទអាជីវកម្មលក់ដូរទាំងអស់នៅក្នុងក្រុងព្រះសីហនុ មានដូចជា ផ្សាររដ្ឋ ផ្សារឯកជន ផ្សារលក់ដូរប្រមូលផ្តុំ និងហាមឃាត់ការលក់ដូរនៅតាមទីសាធារណៈដែលគ្មានសុវត្ថិភាព និងគ្មានសណ្តាប់ធ្នាប់។ ... Read More »

ចាប់ពីថ្ងៃនេះតទៅ! មជ្ឈមណ្ឌលក្រុមប្រឹក្សាធុរកិច្ចកម្ពុជា ប្រកាសដាក់ឲ្យដំណើរផ្លូវការហើយ

ភ្នំពេញ​៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ​ មជ្ឈមណ្ឌលក្រុមប្រឹក្សាធុរកិច្ចកម្ពុជា (CBC) ដែលមាននាទីក្នុងការជួយសម្របសម្រួលដល់ការដោះដូរពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសកម្ពុជា និងថៃ ត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការហើយ។ ជាក់ស្ដែង​នៅក្នុងកិច្ចប្រជុំវិសាមញ្ញលើកដំបូង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ លោក អ៊ូក សោភ័ណ​ ... Read More »

ដំណឹងដ៏រីករាយ! និងសូមអបអរសាទរដល់បងប្អូន ថ្ងៃនេះអ្នកជំងឺចំនួន ៥០៥នាក់ត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី២០ បន្ទាប់ពីជាសះស្បើយ

ភ្នំពេញ៖ បើយោងតាមក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ TYDA បានបញ្ជាក់អោយដឹងថា, នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ ទទួលនូវដំណឹងដ៏រីករាយ និងសូមអបអរសាទរដល់បងប្អូន 🙏👏 ថ្ងៃនេះអ្នកជំងឺចំនួន ៥០៥នាក់ត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីព្យាបាលជាសះស្បើយ។ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ... Read More »

វិជ្ជមានកូវីដ-១៩ លើប្រជាពលរដ្ឋ ២នាក់ ត្រូវជាម្ដាយ និងកូន ដែលជាករណីទី៥ ក្នុងខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង សូមជម្រាបជូនដំណឹងដល់សាធារណជន និងពុកម៉ែ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង មេត្តាជ្រាបថា នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២១នេះ ដោយមានការត្រួតពិនិត្យសុខភាពអ្នកដំណើរចូលខេត្ត នៅចំណុចព្រំប្រទល់ខេត្តស្ទឹងត្រែង-ខេត្តក្រចេះ (អូរច្រឡង់) ក្រុមគ្រូពេទ្យជំនាញប្រចាំគោលដៅនោះ បានយកសំណាកអ្នកសង្ស័យនៅក្នុងរថយន្តមួយគ្រឿង ... Read More »

ក្រុមឆក់កាបូបជនជាតិចិន មានលុយជាង២០ម៉ឺនដុល្លារ ត្រូវបានសមត្ថកិច្ចបង្ក្រាបឃាត់ខ្លួនបាន !

ភ្នំពេញ៖ ក្រុមឆក់កាបូបជនជាតិចិន មានលុយជាង២០ម៉ឺនដុល្លារ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបាន២នាក់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ចំណុចផ្លូវ២៨៨ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង និងផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល។ ... Read More »

បុរសម្នាក់អង្គុយ​ក្រោមរថយន្ត ពេលគេបញ្ឆេះរថយន្តមិនក្រោកចេញត្រូវរថយន្តរោទិ៍ហើយជាប់លេខរអឹលទៅមុខកិនស្លាប់

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានស្លាប់ក្នុងថ្លុកឈាមដោយ គ្រោះថ្នាក់ចៃដន្យនៅវេលាម៉ោង០៨និង១០នាទីព្រឹកថ្ងៃទី២០ខែឧសភា ឆ្នាំ២០២១ នៅភូមិដូនឡឹក ឃុំសំបួរ ស្រុកមង្គលបូរី  ។ ជនរងគ្រោះឈ្មោះ សេង ហ៊ឺ ភេទ ប្រុស អាយុ ៣៦ ... Read More »

ឱសថស្ថាន ផ្សារតាប៉ាងថ្មី ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ​៣០Eo ផ្លូវលេខ ៥១ កែងផ្លូវលេខ ១៣៦ សង្កាត់ផ្សារថ្មី៣ មានអ្នកជំងឺកូវីដ១៩​​ បានទៅទិញម៉ាស់ នៅទីតាំងខាងលើនេះ

ភ្នំពេញ៖  អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, 🔴ឱសថស្ថាន ផ្សារតាប៉ាងថ្មី ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ​៣០Eo ផ្លូវលេខ ៥១ កែងផ្លូវលេខ ១៣៦ ... Read More »

អាជ្ញាធររាជធានីភ្នំពេញ សម្រេចឲ្យបើកដំណើរការផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១តទៅ

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចឲ្យបើកដំណើរការផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១តទៅ។ ក្នុងដោយបញ្ជាក់ថា សម្រេច ៖ ប្រការ១ ..ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការផ្សាររដ្ឋទាំងអស់ ... Read More »

រដ្ឋបាលខេត្តសៀមរាប សម្រេចបើកការចេញ-ចូលឡើងវិញ កំណាត់ផ្លូវ១ខ្សែភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅមុខភោជនីយដ្ឋានរាជិនី ស្ថិតនៅភូមិដកពោធិ៍ ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាបថា៖ ចំពោះករណីពាក់ព័ន្ធនឹងក្រុមគ្រួសារអ្នកវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ ម៉ម សុខថេន ដែលរស់នៅតាមបណ្ដោយផ្លូវភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅដល់មុខភោជនីយដ្ឋានរាជិនី ស្ថិតក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប រដ្ឋបាលខេត្ត សម្រេចបិទ ... Read More »

សេចក្តីជូនព័ត៌មានស្តីពី ករណីស្លាប់បណ្តាលមកពីការពុលស្រា នៅស្រុកល្វាឯម ខេត្តកណ្តាល

ភ្នំពេញ៖ សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពី ករណីស្លាប់បណ្តាលមកពីការពុលស្រា នៅស្រុកល្វាឯម ខេត្តកណ្តាល ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា នាយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ មានការរាយការណ៍មកមន្ទីរសុខាភិបាលខេត្តកណ្តាល និងក្រសួងសុខាភិបាល ថាមានករណីស្លាប់ចំនួន២នាក់ កើតឡើង ... Read More »

នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៧២នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍

ភ្នំពេញ៖ សេចក្ដីជូនដំណឹង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៧២នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។ ... Read More »

ផ្សារទំនើប ឡាក់គី (Lucky Express) សាខាផ្សារកណ្ដាល ដែលមានទីតាំងស្ថិតនៅផ្លូវ១៤៤ ភូមិ៦ សង្កាត់ផ្សារកណ្តាល២ មានអ្នកជំងឺកូវីដ១៩​​ បានទៅទិញម្ហូប នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ ផ្សារទំនើប ឡាក់គី (Lucky Express) សាខាផ្សារកណ្ដាល ដែលមានទីតាំងស្ថិតនៅផ្លូវ១៤៤ ភូមិ៦ សង្កាត់ផ្សារកណ្តាល២ មានអ្នកជំងឺកូវីដ-១៩​​ បានទៅទិញម្ហូប នៅទីតាំងខាងលើនេះ ហើយបានប៉ះពាល់ផ្ទាល់ជាមួយអ្នកគិតលុយម្នាក់ និងប្រយោលចំនួន ៤ ... Read More »

កម្មករ កម្មការិនីដែលមានជីវភាពខ្វះខាត ៤៣០គ្រួសារទៀតនៅសង្កាត់២ក្នុងខណ្ឌកំបូល មកទទួលអំណោយមនុស្សធម៌របស់សម្ដេចតេជោ

ភ្នំពេញ ៖ កម្មករ កម្មការិនីដែលមានជីវភាពខ្វះខាតចំនួន៤៣០គ្រួសារទៀតនៅភូមិតាសេក សង្កាត់កំបូល និងនៅភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល បានមកទទួលអំណោយមនុស្សធម៌របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ដើម្បីចូលរួមរំលែកទុក្ខលំបាក និងយកទៅដោះស្រាយជីវភាពបងប្អូនបានមួយគ្រាក្នុងឱកាសជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅក្នុងសហគមន៍។     ពិធីចែកអំណោយនេះបានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃទី២០ ... Read More »

កម្មកររោងចក្រជាង៥០០នាក់ធ្វើបាតុកម្មបិទផ្លូវចោមចៅទាមទារដំណោះស្រាយ

ភ្នំពេញ​៖​ ក្រុមកម្មករកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាកយីហោឃែនធេីរេនអឹភែរឹល​ ដែលស្ថិតនៅតាមបណ្តោយមហាវិថីចោមចៅ(វេងស្រេង)​ ក្នុងភូមិត្រពាំងថ្លឹង៣​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ បានធ្វេីបាតុកម្មបិទផ្លូវដេីម្បីសុំកិច្ចអន្តរាគមន៍រកដំណោះស្រាយ កាលពីវេលាម៉ោង១២និង៣០នាទីរសៀល​ ថ្ងៃទី២០​ ខែឧសភា​ ឆ្នាំ២០២១នេះ។ តាមសម្តីកម្មករបានឱ្យដឹងថា រោងចក្រខាងលើមានកម្មករសរុបជាង៥០០នាក់ បម្រើការងារវិស័យកាត់ដេរសម្លៀកបំពាក់ ហើយកាលពីមុនបិទផ្អាកការងារ ... Read More »

តូចចិត្តឪពុកម្ដាយស្ដីបន្ទោស​ យុវជនម្នាក់សម្រេចបញ្ចប់ជីវិតដោយចង​ក.សម្លាប់ខ្លួននៅក្នុងផ្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង

ភ្នំពេញ​ ៖​ ព្រោះតែខឹងឪពុកម្ដាយស្ដីបន្ទោសបន្តិចបន្តួចរឿងផឹកសុីធ្វើឱ្យបុរសជាកូនកេីតមានកំហឹង និងតូចចិត្តតូចថ្លើមក៏សម្រេចចង.កសម្លាប់ខ្លួននៅក្នុងផ្ទះជួលបណ្ដាលឲ្យស្លាប់​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២​ និង១០នាទីថ្ងៃត្រង់​ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលំ​កែងផ្លូវលេខ៣៦៩ ក្នុងភូមិដើមមាក់ក្លឿ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។    ... Read More »

កាច់សោ.កម៉ូតូគេយកមិនបានសម្រេចហើយត្រូវពលរដ្ឋដេញចាប់បានម្នាក់ឯម្នាក់ទៀតកំពុងព្យាយាមរត់គេចខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋឃាត់ប្រគល់ជូនសមត្ថកិច្ចចំណែកជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល បន្ទាប់ពីពួកគេធ្វេីសកម្មភាពកាច់សោ.កម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦មួយគ្រឿងមិនបានសម្រេច បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យដែលពលរដ្ឋឃាត់ខ្លួនបានមានឈ្មោះ ហេង សំអឿន ... Read More »

ទម្លាយការពិតហើយ ! សំណុំរឿងដ៏កក្រើកមហាជនតាមដាន រវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា អាចជាការប្រឌិតអង្គហេតុ នៃអំពើពុករលួយប្រព្រឹត្តដោយ ឧកញ៉ា ហេង សៀ

ភ្នំពេញ៖ សំណុំរឿងដ៏កក្រើកមហាជនរវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា ត្រូវបានទម្លាយការពិត ក្រោមកណ្តាប់ដៃស្វែងរកយុត្តិធម៌ពិតប្រាកដ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត សម្តេចតេជោសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ។ ក្នុងនោះសម្ដេចថែមទាំងបានបញ្ជា យ៉ាងដាច់ណាត់ ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្ដីពីលទ្ធផលកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវា នៅការដ្ឋានទី១ ខេត្តកំពង់ចាម និងកិច្ចដំណើរការ នៅការដ្ឋានទី២ និងទី៣ នៅខេត្តកណ្តាល

ភ្នំពេញ៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានអោយដឹងថា, នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ តាមរយៈប្រព័ន្ឋវីដេអូសន្និសីទ Zoom សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ... Read More »

ឆេះព្រៃនៅតំបន់ជាច្រើនក្នុងប្រទេសក្រិច ពលរដ្ឋជាច្រើនត្រូវ ជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព

នាយកដ្ឋានគ្រប់គ្រង ការពន្លត់អគ្គិភ័យប្រទេសក្រិចបានឲ្យដឹងថា មានពលរដ្ឋរស់នៅក្នុង៦ភូមិ ជិតរដ្ឋធានី Athens ត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ក្រោយភ្លើងឆេះព្រៃរាលដាលទ្រង់ទ្រាយធំ។ អ្នកនាំពាក្យកម្លាំងពន្លត់អគ្គិភ័យ បានឲ្យដឹងថា ភ្លើងឆេះព្រៃចាប់ផ្តើមឡើងនៅយប់ថ្ងៃទី ១៩ ខែឧសភា នៅតំបន់ព្រៃជិតភូមិ Skinos ចម្ងាយពីរដ្ឋធានី ... Read More »