ព័ត៌មានទាន់ហេតុការណ៍៖
'

អង្គការសុខភាពពិភពលោកថា កម្ពុជានៅតែសង្ឃឹម បើទោះបីជាតួលេខក្នុងពិភពលោក ក៏ដូចជានៅកម្ពុជា បង្ហាញពីស្ថានភាពជំងឺកូវីដ-១៩ ដ៏អាក្រក់ក៏ដោយ

ភ្នំពេញ៖ នៅទូទាំងសកលោក ចំនួនករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ក្នុងមួយសប្ដាហ៍បានកើនឡើងជិតទ្វេរដងក្នុងរយៈពេលពីរខែកន្លងមកនេះ ដែលនេះកំពុងឈានដល់អត្រាឆ្លងខ្ពស់បំផុតមិនធ្លាប់មានកន្លងមក។ ខណៈនេះនៅកម្ពុជា ដោយក្នុងនោះរយៈពេល ៧ថ្ងៃចុងក្រោយនេះ ចំនួនករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី មានចន្លោះពី ២៩១ មានការកើនឡើងគួរឲ្យកត់សម្គាល់នូវករណីឆ្លងថ្មីនៅក្នុង រយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះទៅ ៦៥៥នាក់ក្នុងមួយថ្ងៃ។ លោកស្រីវេជ្ជបណ្ឌិត ... Read More »

សិង្ហបុរី-ហុងកុង​៖ នឹងសហការគ្នាអនុវត្តគោលការណ៍ធ្វើដំណើររវាងគ្នា​ ដោយពុំចាំបាច់ធ្វើចត្តាឡីស័ក

អន្តរជាតិ​៖ បើយោងតាមប្រភពពីក្រសួងដឹកជញ្ជូនសិង្ហបុរី បានបញ្ជាក់ថា​ ប្រទេសសិង្ហបុរី និងទីក្រុងហុងកុង​ បានព្រមព្រៀងគ្នាយក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ​២០២១ខាងមុខនេះ​ ជាកាលបរិច្ឆេទ ចាប់ផ្ដើមអនុវត្តគោលការណ៍ធ្វើដំណើរ «ដោយពុំចាំបាច់តម្រូវ ឱ្យធ្វើចត្តាឡីស័ក ឬ ត្រាវែល ... Read More »

ចំនួនអ្នកគាំទ្រប្រធានាធិបតីអាមេរិកលោក ចូ បៃឌិនក្នុងរយៈពេល១០០ថ្ងៃនៃការកាន់អំណាច

ប្រធានាធិបតីអាមេរិកជិតឈានចូលដល់ថ្ងៃទី១០០ហើយនៃការកាន់អំណាចដឹកនាំអាមេរិក ។ បើទោះបីអ្នកគាំទ្រលោកខ្ពស់ជាង អតីតប្រធានាធិបតីត្រាំក៏ដោយ ប៉ុន្តែនៅតែមានចំណុចមួយចំនួនធ្វើឲ្យពលរដ្ឋព្រួយបារម្ភ។ ពលរដ្ឋអាមេរិក ពេលថ្មីៗនេះបានវាយតម្លៃពីប្រសិទ្ធភាពក្នុងការដឹកនាំរបស់ប្រធានាធិបតីចូ បៃដិន រយៈពេល១០០ថ្ងៃដំបូងនៃការដឹកនាំអាមេរិក ។ តាមការស្ទង់មតិទៅលើពលរដ្ឋអាមេរិក១០០២នាក់របស់បណ្តាញព័ត៌មាន Fox News បង្ហាញឱ្យឃើញថា ពលរដ្ឋអាមេរិក៥៤% ... Read More »

ហាងលក់ទូរស័ព្ទដៃមួយកន្លែងយីហោ( វ៉ុយសេង )ត្រូវអគ្គិភ័យឆាបឆេះ

ខេត្តបន្ទាយមានជ័យ៖ ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះហាងទូរស័ព្ទដៃមួយកន្លែង(យីហោវ៉ុយសេង)នៅយប់វេលាម៉ោង ១១៖២៥នាទីថ្ងៃអាទិត្យទី ២៥ ខែមេសាឆ្នាំ២០២១នៅខាងត្បូងផ្លូវជាតិលេខ ៥   ឋិតក្នុងភូមិអូរជ្រៅសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត។ ម្ចាស់ផ្ទះឈ្មោះ វណ្ណា ភេទស្រី ជនជាតិខ្មែរ នៅភូមិអូរជ្រៅ,សង្កាត់/ក្រុងប៉ោយប៉ែត ។ នៅក្នុងហេតុការណ៍នោះគេឃើញអាជ្ញាធរក្រុងប៉ោយប៉ែតនិងកងកម្លាំងចំរុះ ... Read More »

ក្រុមគ្រូពេទ្យមន្ទីរពេទ្យខេត្តស្វាយរៀងជួយសម្រាលកូនជូនស្ត្រីម្នាក់ដែលកំពុងធ្វើចត្តាឡីស័កទទួលបានជោគជ័យ

ខេត្តស្វាយរៀង៖ នៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១  ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងបានជួយសម្រាលកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ដែលកំពុងធ្វើចត្តាឡឺស័ក ដោយទទួលបានជោគជ័យហើយនេះជាករណីលើកទី៤ផងដែរសម្រាប់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ សូមបញ្ជាក់ថា ស្ត្រីដែលកំពុងធ្វើចត្តាឡឺស័កហើយបានសម្រាលកូននេះរស់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ខណៈកូនប្រុសម្នាក់នេះមានទម្ងន់២.៩ គីឡូក្រាម ។ ស្ត្រីដែលឆ្លងទន្លេបានកូនប្រុសនេះសូមថ្លែងអំណរគុណដល់ក្រុមក្រុមគ្រូពេទ្យនៃនៃមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងដែលបានខិតខំប្រឹងប្រែងជួយសម្រាលកូនជូនគាត់រហូតទទួលបានជោគជ័យក្នុងបរិបទកូវីដ-១៩ដ៏លំបាកនេះ៕ ... Read More »

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖​ ករណីបង្ខាំងមនុស្សខុសច្បាប់ នៅខណ្ឌឫស្សីកែវមិនមែនជាការពិតនោះទេ; គឺរឿងនេះសង្សារមួយគូរឈ្លោះគ្នា

ភ្នំពេញ​៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញមកច្រានចោល ចំពោះការផ្សាយថា មានករណីចាប់បង្ខាំងមនុស្សខុសច្បាប់ នៅខណ្ឌឫស្សីកែវ​ មិនមែនជាការពិតនោះទេ​។ ហេីយ​រឿងនេះនាំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ តាមការពិតទៅគឺជារឿងសង្សារមួយគូរឈ្លោះគ្នា ព្រោះតែខ្ចីលុយមិនដែលសង។ ... Read More »

មន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តសហការជាមួយកម្លាំងសមត្ថកិច្ចស្រុកចុះបង្ក្រាបឈើគ្រឿងផ្ទះរាប់សឹបម៉ែត្រគូបគ្មានច្បាប់អនុញ្ញាត សង្ស័យជាឈើឈ្មួញបន្លំភ្នែកសមត្ថកិច្ច (មានវីដេអូ)

ខេត្តស្ទឹងត្រែង៖ ឈើជាច្រើនម៉ែត្រគូបដែលគេយកមកគរទុកយ៉ាងអនាធិបតេយ្យគ្មានច្បាប់អនុញ្ញាតត្រូវបានសមត្ថកិច្ចនិងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តចុះបង្ក្រាបនិងរឹបអូសទាំងតាបឈូសឈើមួយគ្រឿងទៀតយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីចាត់ការបន្តតាមនិីតិវិធី។ សកម្មភាពនៃក្រុមការងារមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំងសមត្ថកិច្ចចុះបង្ក្រាបឈើខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅក្នុងចម្ការកៅស៊ូក្រុមហ៊ុន(ម៉ុងរិទ្ធីគ្រុប) ក្នុងភូមិរិទ្ធីសែនជ័យ១ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ តាមប្រភពបានលួចបង្ហើបឱ្យដឹងថា ឈើរាប់រយម៉ែត្រគូបខាងលើនេះ ... Read More »

តុលាការអេស្ប៉ាញ​៖ កាត់​ទោស​បុរសម្នាក់ពីបទ «ចម្លងជំងឺកូវីដ-១៩»ដោយចេតនា ទៅឲ្យមនុស្សចំនួន ២២នាក់

អន្តរជាតិ​៖ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យទី២៥ ខែមេសា ឆ្នាំ២០២១​ បានចុះផ្សាយថា​ បុរសជនជាតិអេស្ប៉ាញម្នាក់​ ដែលមានរោគសញ្ញាជំងឺ COVID-19 បានក្អកដាក់មិត្តរួមការងាររបស់ខ្លួន ហើយបានប្រាប់ពួកគេថា «ខ្ញុំនឹងផ្តល់ឱ្យពួកអ្នកនូវមេរោគកូរ៉ូណា» ត្រូវបានតុលាការអេស្ប៉ាញ​កាត់​ទោស​ចោទប្រកាន់ពីបទបង្កការឆ្លងដោយចេតនា បន្ទាប់ពីគាត់បានចម្លងរោគទៅកាន់មនុស្សចំនួន ... Read More »

រដ្ឋបាលខេត្តកំពង់ឆ្នាំង រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១នាក់ទៀត នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១ករណីថ្មីបន្ថែមនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនសាធារណជន និងប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ពិសេសប្រជាពលរដ្ឋ ... Read More »

ធនាគារជាតិនៃកម្ពុជា សូមប្រកាសច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលបានចុះផ្សាយក្នុងបណ្តាញសង្គមថា ធនាគារជាតិនៃកម្ពុជា ប្រកាសផ្តល់ជំនួយចំនួន ៣.០០០.០០០

ភ្នំពេញ៖ ថ្លែងប្រាប់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានៅព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២១នេះ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងទី១នៃអគ្គនាយកដ្ឋានត្រួតពិនិត្យធនាគារជាតិនៃកម្ពុជាសូមប្រកាសច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលបានចុះផ្សាយក្នុងបណ្តាញសង្គមថា ធនាគារជាតិនៃកម្ពុជា ប្រកាសផ្តល់ជំនួយចំនួន ៣.០០០.០០០ ដែលឥឡូវបានចុះឈ្មោះដើម្បីចាប់ឆ្នោត។ ... Read More »

ឃាត់ខ្លួនមនុស្ស២នាក់ ជួបជុំផឹកស៊ីផ្គេីននឹងបំរាមទប់ស្កាត់កូវីដ-១៩​ ត្រូវ​អាជ្ញាធរខណ្ឌកំបូល​ ផាកពិន័យក្នុងម្នាក់មួយលានរៀល

ភ្នំពេញ​៖​ មនុស្ស​ប្រុស​ស្រី​ ២នាក់​ បាននាំគ្នាជួបជុំគ្នាផឹកស៊ីផ្គេីននឹងបំរាមទប់ស្កាត់កូវីដ-១៩​ ត្រូវ​កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូល ឃាត់ខ្លួនមនុស្ស ខណៈម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល។ ការឃាត់ខ្លួនបុគ្គលទាំង២នាក់នេះ​ បានធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ដឹកនាំរបស់លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ អនុមោទនា​ថ្ងៃ​បុណ្យវិសាខបូជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមេសាឆ្នាំ២០២១ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះផេកផ្លូវការថា, ថ្ងៃ១៥កើត ខែពិសាខ​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ដែលត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ ... Read More »

នគរបាលខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យ២នាក់ក្រោយលួចកាច់កញ្ចក់រថយន្តបាន១ថ្ងៃ

ភ្នំពេញ ៖ កម្លាំងនគរបាលជំនាញខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយពីពួកគេលួចកាច់កញ្ចក់រថយន្តបាន១ថ្ងៃហើយមកលាក់ខ្លួននៅខ្ទមច្រាំងទន្លេ ជិតស្ថានីយបូមទឹក ។ ហេតុការណ៍កាច់កញ្ចក់រថយន្តនេះបានកេីតឡើងកាលពីម៉ោងជាង១១យប់ ថ្ងៃទី២៤ខែមេសាឆ្នាំ២០២១ នៅត្រង់ចំណុចផ្ទះលេខ6E0 ផ្លូវលេខ១១៨ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឱ្យដឹងថា ... Read More »

អាជ្ញាធរក្រុងប៉ោយប៉ែតនាំគ្នាទ្រោល​សភាពការណ៍​វិវត្តន៍​ថ្មី នៃ​ការផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ក្នុងសហគមន៍កំពុងកើតឡើងជា ច្រើន​កន្លែង​ថែមទៀត

ខេត្តបន្ទាយមានជ័យ​៖ ខណ:ដែលអ្នក​សង្ស័យ​ឆ្លង​មេរោគ​កូ​វីដ​-១៩ បាន​រកឃើញ​ថ្មី បន្ថែមទៀតនៅ​រាយប៉ាយ ស្ទើរ​ពាសពាសភូមិ អាជ្ញា​ធរមាន​សមត្ថកិច្ច នៅ​ក្រុង​ប៉ោយប៉ែត និង​ផ្នែក​ពាក់ព័ន្ធ បាន​នឹង​កំពុង​បន្តការងារ យ៉ាង​ក្តៅគគុក ដើម្បីទប់ទល់សភាពការណ៍​វិវត្តន៍​ថ្មី នៃ​ការផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ដែល​កើកើតឡើងក្នុងសហគមន៍។ ក្នុងនោះគេឃើញមន្ត្រី​ក្រុមការងារ​យ៉ាងច្រើនបានចុះទៅរឹតបន្តឹង​តំបន់​បិទ​ខ្ទប់ នៅ​ភូមិ​ក្បាលស្ពាន​១ ... Read More »

បរាជ័យរបស់ At.Madrid កាន់តែធ្វើឲ្យ Real Madrid និង Barcelona មានឱកាសប្រជែងពាន La Liga

ក្រុម Atletico Madrid បានបរាជ័យក្នុងទឹកដីក្រុម Atletico Bilbao ក្នុងលទ្ធផល២ទល់១ ក្នុងការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport និងសារព័ត៌មាន MARCA ... Read More »

Nadal យកឈ្នះ Stefanos Tsitsipas លើកពានរង្វាន់ Barcelona Open ជាលើកទី១២

កីឡាករវាយតឺន្នីសលំដាប់កំពូល Rafael Nadal បានឈ្នះពានរង្វាន់ Barcelona Open ជាលើកទី១២ របស់ខ្លួន ក្នុងការប្រកួតរយៈពេល៣សិតទៅលើកីឡាករ Stefanos Tsitsipas របស់ក្រិក។Rafael Nadal តាមពីក្រោយដោយលទ្ធផល ៤-២ ... Read More »

Man City លើកពាន League Cup ៤ដងជាប់ៗគ្នាក្រោយឈ្នះ Tottenham

ក្រុមខ្លាំងមេឃខៀវ Manchester City បានឈ្នះពានរង្វាន់ League Cup ជាកំណត់ត្រាលើកទី៤ជាប់ៗគ្នាជាមួយនឹងជ័យជម្នះទៅលើក្រុម Tottenham Hotspur នៅឯកីឡដ្ឋាន Wembley កាលពីយប់ថ្ងៃទី២៥ មេសា។ នេះបើយោងតាមការចេញផ្សាយរបស់ BBC ... Read More »

រដ្ឋបាលខេត្តកំពង់ធំ បន្តរកឃើញ​អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២នាក់ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ករណីលួចចេញពីភ្នំពេញ ទៅស្រុកកំណើត !

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលសាលាខេត្តកំពង់ធំ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២នាក់ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណៈជនជ្រាបថា ... Read More »

Update ៖ ថៅកែចម្ការកៅស៊ូចិត្តសាហាវអប្រិយ ! បាញ់សម្លាប់កម្មករស្លាប់ក្នុងថ្លុកឈាម ខឹងជនរងគ្រោះ ចង់វាយកញ្ចក់រថយន្តរបស់ខ្លួន !

ខេត្តរតនគិរី៖ កម្មករម្នាក់ត្រូវបានម្ចាស់ចម្ការជាខ្មាន់កាំភ្លើងបាញ់ប្រហារសម្លាប់ក្នុងថ្លុកឈាម បង្ហាញអោយឃើញពីភាពសាហាវ យង់ឃ្នង ឃោរឃៅបំផុត ខណៈបាញ់សម្លាប់ មើលតែបាញ់ចាប គ្មានគិតដល់ រឿងបុណ្យបាប នរកប្រែតអីបន្តិចសោះ។ ប្រភពក្រៅផ្លូវការ បានបង្ហើបថា, ជនរងគ្រោះត្រូវបានខាងជនដៃដល់ចោទថា ជាមនុស្សបែកថ្នាំ មានបំណងវាយកញ្ចក់រថយន្តរបស់ខ្លួន ... Read More »

រយៈពេល២ថ្ងៃក្រុមគ្រូពេទ្យរកឃេីញអ្នកវិជ្ជមានកូវីដ១៩ចំនួន៤១នាក់ជាអាជីវករផ្សារជម្ពូវ័ន

ភ្នំពេញ​៖​ នៅថ្ងៃទី២៥ ខែមេសា​ ឆ្នាំ២០២១​ ក្រុមគ្រូពេទ្យជំនាញបានចុះយកសំណាកបងប្អូនអាជីវករផ្សារជម្ពូវ័ន​ ជាលេីកទី២​ បានរកឃេីញចំនួន២៨នាក់បន្ថែមទៀតដែលវិជ្ជមានកូវីដ-១៩​ ក្នុងចំណោមអាជីវករ៥៧០នាក់ខណះលេីកថ្ងៃទី១រកឃេីញ១៣នាក់។    លោកសុទ្ធ​ សុជាតិ ចៅសង្កាត់រងចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​បានឱ្យដឹងថា​ កាលពីថ្ងៃទី២៤​ ខែមេសា​ ... Read More »

ដឹងហើយឮហើយ! សម័យរាលដាលកូវីដ-១៩ ហេតុអី្វក៏ប្រមូលផ្តុំគ្នាទៅផឹកស៊ី ក្នុងហាងភោជនីយដ្ឋាន ម្លប់ស្បូវមានលាភ ?

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំម្ដងរួចមកហើយ ផ្អាកការលក់គ្រឿងស្រវឹង បិទភោជនីយដ្ឋាន ក្លឹបកំសាន្ត ហាងលក់ដូរ ចៀសវាងមានការប្រមូលផ្ដុំគ្នា បន្ទាប់ពីជំងឺកូវីដ-១៩ បានរាតត្បាតចូលក្នុងសហគមន៍ ២០កុម្ភៈ។ នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីណែនាំ ... Read More »

តើពិធីបុណ្យពិសាខបូជាមានអត្ថន័យយ៉ាងណា?

ភ្នំពេញ ៖ បើយោងតាមអត្ថបទ និងប្រែសម្រួលដោយ( អ៊ុំ ច័ន្ទលក្ខិណា )បានសរសេរអធិប្បាយថា, ពិធីបុណ្យវិសាខបូជា គឺជាបុណ្យមួយយ៉ាងធំនៅក្នុងព្រះពុទ្ធសាសនា អាចរាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សម្រាយរឭកដល់ព្រះពុទ្ធសមណគោត្ដម បរមគ្រូជាម្ចាស់ នាថ្ងៃពេញបូណ៌មី គឺថ្ងៃ ១៥ កើត ខែពិសាខ ... Read More »

លោក ឧត្តមសេនីយ៍​ឯក​​ ស​ ថេត៖​ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់កុំមានការយល់ច្រឡំ !!!

ភ្នំពេញ៖​ លោកឧត្តមសេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ នៅវេលាម៉ោង​១០យប់​ ថ្ងៃ​អាទិត្យ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០២១នេះ​ បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួនថា៖​ រាជធានីភ្នំពេញ​ និងក្រុងតាខ្មៅ នៅតែអនុវត្តវិធានការបិទខ្ទប់បន្តទៀត មិនឲ្យមានការធ្វេីដំណេីរចេញពីរាជធានីភ្នំពេញ ... Read More »

លោក​ ដួង​ តារា​ សូមយល់ដឹងពីសេចក្តីណែនាំបន្ថែមរបស់រាជរដ្ឋាភិបាល

ភ្នំពេញ​៖​ បើយោងតាមលោក ដួង តារា ជំនួយការសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅប្រមាណជា​ ៩យប់ថ្ងៃអាទិត្យទី២៥​ ខែមេសា​​ ឆ្នាំ២០២១នេះថា៖​ នៅមុននេះបន្តិច រាជរដ្ឋាភិបាលកម្ពុជាបានចេញ ... Read More »

ម៉ូតូ​ស៊េរី​ទំនើប​ម៉ាក​ BMW 1200cc GS Adventure មាន​តម្លៃ​ជិត​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ត្រូវ​ភ្លើង​ឆេះហ្មត់ខ្ទេចគ្មានសល់​ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍

ខេត្តបន្ទាយមានជ័យ៖ មនុស្ស​ ២នាក់ បានដួលបោកខ្លួនទៅនឹងថ្នល់រងរបួសរៀងៗខ្លួន ចំណែក​ម៉ូតូ​ស៊េរី​ទំនើប​មួយគ្រឿង​​​ម៉ាក​ BMW 1200cc GS Adventure មាន​តម្លៃ​ជិត​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ត្រូវ​ភ្លើង​ឆេះហ្មត់ខ្ទេចគ្មានសល់​ ក្រោយពួកគាត់ជួបគ្រោះថ្នាក់ចរាចរណ៍​រវាង​ម៉ូតូ និង​ម៉ូតូ។ បេីយោង​តាមមន្រ្តីនាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ... Read More »

ជំងឺកូវីដ-១៩ វាយលុកខ្លាំងណាស់ ! នាយការិយាល័យអាវុធជីវសាស្ត្រ វិទ្យុសកម្ម កើតរោគដ៏សាហាវមួយនេះ !

ភ្នំពេញ ៖ លោកវរសេនីយ៍ទោ ប៊ូយ សុចិត្រា នាយការិយាល័យអាវុធជីវសាស្ត្រ វិទ្យុសកម្ម ទីចាត់ការការពារគីមីសាស្រ្ត  បានកើតជំងឺកូវីដ១៩ បើយោងតាមទីចាត់ការការពារគីមីសាស្ត្រ អគ្គបញ្ជាការដ្ឋាន បញ្ជាក់បានឱ្យដឹង។  សូមបញ្ជាក់ថា, ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ... Read More »

មានភូមិ និងឃុំជាច្រើន, ក្រុងធំៗ៣ និងរាជធានីភ្នំពេញ កំពុងត្រូវបានបិទខ្ទប់ ដោយសារកូវីដ១៩ ត្រូវបានLOCKDOWN

ភ្នំពេញ ៖ សូមជម្រាបជូនថា, គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ មានក្រុងៗ៣ និងរាជធានីភ្នំពេញ ដែលកំពុងត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នក្នុងនោះ រួមមាន៖ ទី១៖ រាជធានីភ្នំពេញ (ត្រូវបិទទាំងមូល) ទី២៖ ក្រុងតាខ្មៅ ខេត្តកណ្តាល ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការត្រៀមភារកិច្ចបន្តអនុវត្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បាន អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការត្រៀមភារកិច្ចបន្តអនុវត្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។  កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ (Video Conference) នារសៀលថ្ងៃទី២៥ មេសានេះ ក្រោមអធិបតីភាព លោក ... Read More »

Breaking News ៖ រាជរដ្ឋាភិបាលចេញសេចក្តីណែនាំស្ដីពីការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់នៅតាមបណ្ដារាជធានី-ខេត្ត

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាល ចេញសេចក្ដីណែនាំ ស្តីពី ការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់នៅតាមបណ្តារាជធានី-ខេត្ត។ កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការនានាជាបន្តបន្ទាប់ សំដៅកាត់ផ្តាច់ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុង ... Read More »

សេចក្ដីណែនាំ ស្ដីពីការបន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ រយៈពេល ២សប្ដាហ៍បន្ថែមទៀត គិតចាប់ពីថ្ងៃទី២៥ ខែមេសា រហូតដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា, កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវសេចក្តីណែនាំលេខ ០០៩/២១ សណន ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ស្តីពីការផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ... Read More »