ព័ត៌មានទាន់ហេតុការណ៍៖
'

ពលរដ្ឋនៅរាជធានីភ្នំពេញជាច្រើនបានសម្រុកទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ នៅតាមទីតាំងដែលបានរៀបចំ ដោយគណៈកម្មការ

        ភ្នំពេញ៖ អនុវត្តតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ មានបងប្អូនប្រជាពលរដ្ឋជាច្រើនបាននាំគ្នាទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជាលើកទី២ នៅតាមទីតាំងមួយចំនួនដែលបានរៀបចំរួចដោយគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងនោះមានទីតាំងមួយចំនួនមានបងប្អូនប្រជាពលរដ្ឋ ជាច្រើនបានសម្រុកទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២នេះ ហើយនៅទីតាំងខ្លះទៀតក៏មិនមានប្រជាពលរដ្ឋសម្រុកទៅចាក់ច្រើននោះដែរ ។ ... Read More »

មានករណីស្លាប់ជនជាតិខ្មែរចំនួន ០៥នាក់៖ បុរសឣាយុ ៣៣ឆ្នាំ ស្រ្តីឣាយុ ៦៦ឆ្នាំ បុរសឣាយុ ៦៣ឆ្នាំ ស្រ្តីឣាយុ ៥២ឆ្នាំ និងស្រ្តីឣាយុ ៦១ឆ្នាំ ដោយសារ ជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១  ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាមរបាយការណ៍ពី៖ ១- មន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ៣៣ឆ្នាំ រស់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចូល ... Read More »

ក្រសួងសុខាភិបាល​រកឃេីញករណីវិជ្ជមានកូវីដ-១៩​ថ្មី​ ចំនួន​៣០៣នាក់​ និងអ្នកជាសះស្បេីយ​ ២៣៩នាក់​

ភ្នំពេញ​៖​​​​​ ក្រសួងសុខាភិបាលកម្ពុជា​ នៅរសៀលថ្ងៃពុធទី២១ ខែមេសា ឆ្នាំ២០២១នេះ​ បានប្រកាសថា​ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ ចំនួន​ ៣០៣នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន​ ២៣៩នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សូមជម្រាបថា​ ... Read More »

អំណោយជាភេសជ្ជៈ ម៉ាស់ អាល់កុលនឹងថវិកាមួយចំនួនរបស់លោកនាយឧត្តមសេនីយ៍សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ឯកសុខ វាសនា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធាននាយកដ្ឋានជនបរទេស បានផ្តល់ជូនដល់អធិការនគរបាលខណ្ឌចំការមន

ភ្នំពេញ៖ អំណោយជាភេសជ្ជៈ ម៉ាស់ អាល់កុលនឹងថវិកាមួយចំនួនរបស់លោកនាយឧត្តមសេនីយ៍សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ឯកសុខ វាសនា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធាននាយកដ្ឋានជនបរទេស បានផ្តល់ជូនដល់អធិការនគរបាលខណ្ឌចំការមន។ ពិធីប្រគល់ទទួលអំណោយនេះគឺធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដោយមានចូលរួមដោយលោកស្នងការរងនគរបាលរាជធានីភ្នំពេញ២រូបជាតំណាងលោកនាយឧត្តមសេនីយ៍សុខ ... Read More »

អត់ខ្លាចកូវីដ-១៩សោះ ! ចាស់ៗអស់ហើយអត់គិតបុណ្យទានអីទេ មកប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង

ខេត្តបាត់ដំបង៖ លោកតា លោកយាយ ដូចមិនគិតដល់បញ្ហាជំងឺក៏កាចសាហាវកូវីដ-១៩សោះ បែរជាមកញៀនល្បែងស៊ីសង បៀ បានប្រមូលផ្តុំគ្នាលេង ក៏ត្រូវកម្លាំងជំនាញនៃអធិការស្រុកថ្មគោល បង្ក្រាបដល់ផ្ទះនៅជិតវត្តស្ពាន ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីវេលាម៉ោង៤និង០០នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ... Read More »

ចំណតរថយន្ត ផ្សារ ដើមគ​ (កម្រិតហានិភ័យ​ )មានអ្នកជំងឺកូវីដ-១៩ គឺជាអ្នកប្រមូលសេវាថ្លៃសំរាមប្រចាំថ្ងៃ ពីអ្នករត់រថយន្តឈ្នួល នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ ចំណតរថយន្ត ផ្សារដើមគ​ (កម្រិតហានិភ័យ​ )មានអ្នកជំងឺកូវីដ-១៩ គឺជាអ្នកប្រមូលសេវាថ្លៃសំរាមប្រចាំថ្ងៃ ពីអ្នករត់រថយន្តឈ្នួល នៅទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។  អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ ... Read More »

ក្រសួងពាណិជ្ជកម្ម បើកលក់ គ្រឿងបរិភោគ តាមអនឡាញ

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីប្រកាស ស្តីពី ការដាក់ឱ្យប្រើប្រាស់ទីផ្សារអនឡាញក្រសួងពាណិជ្ជកម្មសម្រាប់លក់គឿងឧបភោគ បរិភោគចាំបាច់ ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។  ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា យោងតាមសេចក្ដីណែនាំ លេខ ០១ ... Read More »

ក្រសួងព័ត៌មាន ចេញសេចក្តីជូនដំណឹង ពីកញ្ញា ផង់ សុភី មានកូវីដ-១៩ មានតួនាទីជាជំនួយការ លោក ម៉ៅ អាយុទ្ធ !

  ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ អំពីអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ បានបង្ហាញថា នៅលេខរៀងទី២៥៨ – មានឈ្មោះ កញ្ញ ផង់ សុភី នៅក្រសួងព័ត៌មាន។ ... Read More »

ផ្សារបឹងទំពុន ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៣៣BT ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានអ្នកជំងឺកូវីដ-១៩​ បានទៅដើរផ្សារ នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា,ផ្សារបឹងទំពុន ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៣៣BT ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានអ្នកជំងឺកូវីដ-១៩​ បានទៅដើរផ្សារ នៅទីតាំងខាងលើនេះ។  អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩សូមអំពាវនាវដល់ ... Read More »

បាញ់ទៀតហើយនៅអាមរិក ស្លាប់និងរបួសជាច្រើន

បាញ់ប្រហារនៅហាងលក់គ្រឿងទេស«តូបលក់ចាប់ហួយ»(Stop&shop) ស្ថិតនៅតំបន់ West hempstead កោះ Long Island រដ្ឋញូវយ៉កសហរដ្ឋអាមេរិកបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់។ ករណីបាញ់ប្រហារនេះកើតឡើងនៅព្រឹកថ្ងៃទី២០ខែមេសា(ពេលវេលាក្នុងតំបន់) នៅក្នុងហាងលក់គ្រឿងទេស Stop & Shop ។ ... Read More »

លោក គង់ សោភ័ណ្ឌ បានដាក់បទបញ្ជាម៉ឺងម៉ាត់បំផុត អោយត្រូវតែប្រើធម៌ក្តៅ ដូច ភ្នំពេញ ,បើខ្លាចពលរដ្ឋខឹង ដូចទុកអោយពួកគាត់ស្លាប់អ៊ីចឹង !

ខេត្តកណ្ដាល៖ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្តាល បានដាក់បទបញ្ជាម៉ឺងម៉ាត់បំផុត អោយសមត្ថកិច្ចប្រើធម៌ក្តៅ កុំខ្លាចពលរដ្ឋខឹង បើខ្លាចពលរដ្ឋខឹង ដូចទុកអោយពួកគាត់ស្លាប់អ៊ីចឹង ។  បទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកអភិបាលខេត្តកណ្តាល នាពេលនេះ ធ្វើឡើងនៅថ្ងៃទី២១ ខែមេសា ... Read More »

Update ៖ រដ្ឋបាលខេត្តតាកែវ​ សម្រេចបិទខ្ទប់ភូមិជ្រោងស្តៅ​ ឃុំក្រាំងធ្នង់​ ស្រុកបាទី​ បន្ថែមទៀតដោយសារអ្នកជំងឺកូវីដ-១៩​ បានប៉ះពាល់ដោយផ្ទាល់​ និងប្រយោលជាមួយមនុស្សជាច្រេីននាក់

ខេត្តតាកែវ៖ រដ្ឋបាលខេត្តតាកែវ​ សម្រេច ប្រការ១.ត្រូវបានបិទខ្ទប់ ភូមិជ្រោងស្តៅ នៃឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដែលជាតំបន់មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ពាក់ព័ន្ធក្នុង * ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ... Read More »

កីឡាបាល់ទាត់ដ៏ឆ្នើមរបស់កម្ពុជា! លោក ចាន់ វឌ្ឍនាកា អរគុណ​ការ​លះបង់​ដ៏​ធំធេង​របស់​ក្រុម​កងទ័ព​អាវ​ស​ដើម្បី​សង្គមជាតិ​

ភ្នំពេញ៖ កីឡាករ បាល់ទាត់ដ៏ឆ្នើមរបស់ជម្រើសជាតិកម្ពុជា និងជាសមាជិកក្លឹបបឹងកេត លោក ចាន់ វឌ្ឍនាកា បាន​សម្ដែង​នូវ​ការ​អរគុណ​យ៉ាង​ក្រៃលែង ចំពោះ​ក្រុម​គ្រូពេទ្យដែល​ជា​ក្រុម​កងទ័ព​អាវ​ស និង​កងកម្លាំង​ទូទាំង​ប្រទេសដែល​បាន​លះបង់​ដ៏​ធំធេង ដើម្បី​បេសកកម្ម​ជួយ​សង្គមជាតិក្នុង​ដំណាក់កាល​រីក​រាលដាល​ខ្លាំងនៃ​ជំងឺ​កូ​វីដ​-១៩។​ ​សមាជិក​ក្លិប​បឹងកេត​រូប​នេះតែងតែ​បង្ហោះ​សា​ជារឿយៗ ដើម្បី​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋចូលរួម​អនុវត្ត​វិធានការ​ផ្សេងៗ ដែល​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ... Read More »

កូនប្រុសអតីតប្រធានស្នូកឃ័រពិភពលោកឡើងកាន់តំណែងជំនួសឪពុករបស់លោក

លោក Barry Hearn បានលាលែងពីតំណែងជាប្រធានស្នូកឃ័រពិភពលោក (Chairman of World Snooker) និងសាជីវកម្ម Darts Corporation (PDC) ក៏ដូចជាក្រុមហ៊ុនផ្សព្វផ្សាយកីឡាដ៏ធំមួយដែលលោកបានបង្កើតឡើងជិត៤០ឆ្នាំកន្លងមក។ សារព័ត៌មាន BBC ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ ខ្ញុំសម្រេចចេញដំណើរទៅហ្សាកាតា នៅម៉ោង១៣រសៀលថ្ងៃ២៣មេសា២០២១

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា, ដោយសារតម្រូវការនៃវិធានការសុខាភិបាលរបស់ឥណ្ឌូនេសុី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន។ សម្ដេចតេជោបញ្ជាក់ថា, ខ្ញុំសម្រេចចេញដំណើរទៅហ្សាកាតា នៅម៉ោង១៣រសៀលថ្ងៃ២៣មេសា២០២១។ ដូចនេះខ្ញុំនឹងត្រូវធ្វើតេស្តនៅថ្ងៃស្អែក២២មេសា២០២១នៅកម្ពុជានិងធ្វើតេស្តម្តងទៀតនៅឥណ្ឌូនេសុីថ្ងៃ២៣មេសា២០២១។ ដើម្បីធានាសុវត្តិភាពសម្រាប់មេដឹកនាំមុនចូលប្រជុំត្រូវធ្វើតេស្តទាំងអស់គ្នារាប់ទាំងប្រធានាធិបតីឥណ្ឌូនេសុីផងដែរ៕ ដោយ៖ សុខ ... Read More »

ក្រសួងពាណិជ្ជកម្ម ថ្ងៃនេះ មានរថយន្ត ចំនួន ៦ គ្រឿង ដឹកទំនិញ មានអង្ករ, ទឹកត្រី ទឹកស៊ីអីវ ត្រីខកំប៉ុង និងមី លក់ជូនប្រជាពលរដ្ឋ ចំនួន៦គោលដៅ !

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូន បងប្អូនដែលរស់នៅ តំបន់ក្រហម បានជ្រាបថា ថ្ងៃនេះ មានរថយន្ត ចំនួន ៦ គ្រឿង ដឹកទំនិញ មានអង្ករ, ទឹកត្រី ទឹកស៊ីអីវ ... Read More »

គ្រូពេទ្យស្ម័គ្រចិត្តនៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានបន្តការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី២ ជូនបងប្អូនប្រជាពលរដ្ឋ តាមគោលដៅដែលបានកំណត់ទុកក្នុងរាជធានីភ្នំពេញ

      ភ្នំពេញ៖ សកម្មភាពក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានបន្តការចាក់ដូសទី២ ជូនបងប្អូនប្រជាពលរដ្ឋ តាមគោលដៅដែលបានកំណត់ទុកក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមការបង្ហោះលើ page ផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។ ... Read More »

ហាមហើយហេតុអីក៏ជ្រួលជ្រើមម្លេះ ! រថយន្តមួយគ្រឿងជិះគ្នា៨នាក់ចេញពីភ្នំពេញ បំពានបម្រាមចូលកំពង់ឆ្នាំង បញ្ជូនឲ្យត្រឡប់ក្រោយវិញ

ខេត្តកំពង់ឆ្នាំង៖ បម្រាមទូទាំងប្រទេស មិនឱ្យឆ្លងកាត់ខេត្តមួយទៅខេត្តមួយ ពីភ្នំពេញទៅខេត្ត ហើយពីខេត្តចូលភ្នំពេញ គឺដើម្បីទប់ស្កាត់ស្ថានភាពនៃការរាលដាលជំងឺកូវីដ-១៩ ប៉ុន្តែបុគ្គលខ្លះនៅតែបំពាន អត់ខ្លាចពីជំងឺកូវីដ-១៩សោះ។ ជាក់ស្ដែង មានរថយន្តម៉ាកហាយឡេនឌ័រមួយគ្រឿងជិះ គ្នា៨នាក់ទាំងអ្នកបើកបរផង ត្រូវបានសមត្ថកិច្ចឃាត់យកមកធ្វើការសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១  បន្ទាប់ពីរថយន្តខាងលើនេះបានបំពានបម្រាមនៅចំណុចគោលដៅសមត្ថកិច្ចឈរជើងព្រំប្រទល់ខេត្តកំពង់ស្ពឺ ... Read More »

សម្តេចតេជោ វាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្ត របស់ប្រទេសចិន ក្នុងការអនុវត្តផ្លូវសូត្រសុខភាព

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការអនុវត្ត«ផ្លូវសូត្រសុខភាព» ក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ និងតួនាទីឈានមុខក្នុងការផ្ដល់នូវថ្នាំពេទ្យ គ្រឿងបរិក្ខារ វេជ្ជសាស្ត្រ និងវ៉ាក់សាំងការពារកូវីដ-១៩ ទាន់ពេលវេលាទៅកាន់ប្រទេសជាច្រើន ដែលនេះជាសក្ខីភាពមួយយ៉ាងប្រចក្សអំពីភាពដឹកនាំសកលរបស់ប្រទេសចិន។ ... Read More »

ដំណឹងល្អ សម្រាប់យោធិន និងគ្រួសារដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២

ភ្នំពេញ៖ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ សូមសម្រាបជូនពីការចាក់វ៉ាក់សាំង លើកទី២(វ៉ាក់សាំង SINOPHARM) ជូនយោធិន និងគ្រួសារនៅតាមកងឯកភាពជុំវិញរាជធានីភ្នំពេញ ក្នុងដំណាក់កាលអនុវត្តវិធានការបិទទ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមគោលការណ៍របស់រាជរដ្ឋាភិបា ល។  អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង សូមជម្រាបដល់យោធិន និងគ្រួសារ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ៖ បង្ហាញផែនទី «តំបន់ក្រហម» ដែលឆ្លងរីករាលដាលជំងឺកូវីដ១៩ធ្ងន់ធ្ងរ នៅតំបន់មួយចំនួនក្នុងខណ្ឌមានជ័យ, ពោធិ៍សែនជ័យ និងខណ្ឌទួលគោក​

ភ្នំពេញ​៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញផែនទីចំណុច «តំបន់ក្រហម» ដែលកំពុង​ឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ធ្ងន់ធ្ងរ ក្នុងភូមិសាស្ដ្រខណ្ឌមានជ័យ, ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌទួលគោក។ ជាក់ស្ដែង​ទីតាំងដែលត្រូវរដ្ឋបាលរាជធានីភ្នំពេញ កំណត់ជា «តំបន់ក្រហម» នៅក្នុងរាជធានីភ្នំពេញនោះរួមមានដូចខាងក្រោម៖ ... Read More »

សប្បុរសជនផ្ដល់អំណោយគ្រឿងឧបភោគបរិភោគដល់រដ្ឋបាលក្រុងបាវិតដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ខេត្តស្វាយរៀង៖អំណោយជាគ្រឿងឧបភោគបរិភោគ១៥០កញ្ចប់ដែលជារបស់សប្បុរសជនរស់នៅក្រុងបាវិតបានផ្ដល់ជូនដល់រដ្ឋបាលក្រុងសម្រាប់ផ្ដល់ជូនបងប្អូនដែលធ្វើចត្តាឡីស័កនិងប្រជាពលរដ្ឋដែលក្រីក្រខ្វះខាតចំនួន៥ភូមិក្នុងសង្កាត់បាវិតដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២០ ខែមេសាឆ្នាំ២០២១។    ក្នុងឱកាសនោះអាជ្ញាធរក្រុងបាវិតបានថ្លែងអំណរគុណចំពោះលោកគឹម ឡាយនិងអ្នកស្រីសុីវ ហេង ព្រមទាំងក្រុមគ្រួសារដែលជាប្រជាពលរដ្ឋរស់នៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិតបានចូលរួមបរិច្ចាគនូវអំណោយជាគ្រឿងឧបភោគបរិភោគ ជូនដល់រដ្ឋបាលក្រុងក៏ដូចជាក្នុងភូមិចំនួន៥ក្នុងសង្កាត់បាវិត ដែលសបញ្ជាក់ឱ្យឃើញនូវកាយវិការប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលើការជួយគ្នាក្នុងគ្រាមានទុក្ខលំបាកក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។   មន្ត្រីដដែលបានបញ្ជាក់ថា ... Read More »

សមត្ថកិច្ចបញ្ជូនខ្លួនយោធាមានបញ្ហាខួរក្បាល បើកម៉ូតូបុកបារាសសមត្ថកិច្ចនៅខណ្ឌជ្រោយចង្វាទៅតុលាការ

ភ្នំពេញ៖ មន្ត្រីយោធាម្នាក់ឈ្មោះ ខៀវ ចាន់សុភក្ត្រា ដែលបើកម៉ូតូបុកបារាស និង វាយសមត្ថកិច្ច ខណៈកំពុងអនុវត្តច្បាប់ នៃការ «បិទខ្ទប់» ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះ ... Read More »

ក្រោយបំបាក់ Bayer Leverkusen ក្រុម Bayern Munich ត្រូវការឈ្នះតែ១ប្រកួតទៀតប៉ុណ្ណោះនឹងលើកពានលីកកំពូលអាល្លឺម៉ង់រដូវកាលនេះ

ក្រុម Bayern Munich ត្រូវការឈ្នះតែ១ការប្រកួតក្នុងលីកក្នុងចំណោមការប្រកួត៤ដែលនៅសល់របស់ពួកគេដើម្បីដណ្តើមបានពានរង្វាន់លីកកំពូលអាល្លឺម៉ង់ Bundesliga ជាបន្តទៀត ក្រោយពីទទួលបានជ័យជម្នះទៅលើ Bayer Leverkusen កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមេសា ក្នុងលទ្ធផល ២ទល់០។ ខ្សែប្រយុទ្ធ Eric ... Read More »

អនុប្រធានប្រតិបត្តិក្លិបបិសាចក្រហម Manchester United នឹងលាលែងតំណែងនៅដំណាច់ឆ្នាំ២០២១

អនុប្រធានប្រតិបត្តិរបស់ក្លិបបិសាចក្រហម Manchester United លោក Ed Woodward នឹងលាឈប់ពីតួនាទីរបស់លោកនៅចុងឆ្នាំ២០២១ ។  ការប្រកាសនេះបានធ្វើឡើងនៅចំពោះមុខក្លិបបិសាចក្រហម Manchester United រួមជាមួយភាគីនៃក្របខ័ណ្ឌ Premier League ចំនួន៥ផ្សេងទៀតដែលពាក់ព័ន្ធនឹងសំណើសុំពានរង្វាន់លីកកំពូលអឺរ៉ុប (ESL) ... Read More »

ក្រុមទាំង៦នៅ Premier League សម្រេចដកខ្លួនចេញពីការប្រកួត European Super League

ក្រុមទាំង៦នៃលីកកំពូលអង់គ្លេសដែលបានប្រកាសចូលរួមប្រកួតក្នុងក្របខ័ណ្ឌអឺរ៉ុប European Super League បានដកខ្លួនចេញពីការប្រកួតជាផ្លូវការវិញហើយ ក្រោយពីមានបាតុកម្មពីអ្នកគាំទ្រមិនឲ្យក្លិបទាំងនោះចូលរួម។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ។ ក្រុម Manchester City ... Read More »

លោកអភិបាលខណ្ឌសែនសុខ លើកដៃអង្វរយ៉ាងទទូចសុំអោយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្តាប់តាមការណែនាំ និងគោរពអនុវត្តវិធានការរបស់អាជ្ញាធរ ឲ្យបានត្រឹមត្រូវតែមួយរយៈពេលខ្លី

ភ្នំពេញ៖ លោក ម៉ូវ ម៉ានិត អភិបាលនៃគណ:អភិបាលខណ្ឌសែនសុខ នៅតែបន្តអំពាវនាវ និងលើកដៃអង្វរយ៉ាងទទូចសុំអោយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្តាប់តាមការណែនាំ និងគោរពអនុវត្តវិធានការរបស់អាជ្ញាធរ អោយបានត្រឹមត្រូវតែមួយរយៈពេលខ្លី ដើម្បីចូលរួមទប់ស្កាត់ការពារជំងឺកូវីដ-១៩ កុំអោយបន្តឆ្លងរាលដាលក្នុងសហគមន៌ និងដើម្បីសុខសុវត្ថិភាពក្រុមគ្រួសារយើង និងសុវត្ថិភាពប្រជាជនយើងក្នុងប្រទេសទាំងមូល។ លោកធ្វើសកម្មភាពនេះក្នុងពេលចុះបេសកកម្មការងារតាមមូលដ្ឋាន ជាមួយក្រុមការងារទាំងយប់ ... Read More »

ម្សិលមិញ ! មនុស្ស៥២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

ភ្នំពេញ៖ បើយោងតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញសារព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានអោយដឹងថា, យ៉ាងហោចណាស់មានជនសង្ស័យ៥២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២០ ខែមេសា ... Read More »

ថ្ងៃនេះមានអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួន ០៩នាក់ នៅខេត្តតាកែវ

ខេត្តតាកែវ៖ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត បានអោយដឹងថា, ថ្ងៃនេះមានអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួន ០៩នាក់ នៅខេត្តតាកែវ សូមបងប្អូនយកចិត្តទុកដាក់ខ្ពស់ចំពោះការអនុវត្តតាមវិធានសុខាភិបាល។ សូមបញ្ជាក់ថា,  បើតាមការបញ្ជាក់ពី ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ លោកវេជ្ជបណ្ឌិត នុត ... Read More »

លោក ហ៊ុន ម៉ាណែត ៖ ក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រុមការងារយើងមិនទាន់មានសិទ្ធិសម្រាកទេ…

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ លោកបានមានប្រសាសន៍ថា, បន្ទាប់ពីបញ្ចប់ការរៀបចំមណ្ឌលព្យាបាលកូវីដ១៩ កម្រិតស្រាលនៅកោះពេជ្រជំហានទី២ ដែលបង្កើនចំនួនគ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ នៅមណ្ឌលកោះពេជ្រដល់ប្រមាណជិត២៦០០គ្រែ  ក្រុមការងារបានបន្តទៅរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ១៩ ... Read More »