ព័ត៌មានទាន់ហេតុការណ៍៖
'

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីលួចរ៉ែមាសក្នុងក្រុមហ៊ុនមួយនៅអូត្រូន

ខេត្តក្រចេះ ៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំបូរធ្វើការស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ពីបទធ្វើសកម្មភាពចូលទៅលួចរ៉ែមាសពីក្រុមហ៊ុនរ៉ែមាសមួយកន្លែងដែលមានទីតាំងស្ថិតនៅចំណុចអូរត្រូន ក្នុងឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។  ប្រភពពីកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសំបូរបានឱ្យដឹងថា កម្លាំងប្រតិបត្តិការស្រុកបានចុះធ្វើការបង្រ្កាបនៅយប់ថ្ងៃទី២៥ខែមេសា ឆ្នំា២០២១ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធនឹងករណីលួចរ៉ែមាស ក្នុងនោះមាន៖ទី១-ឈ្មោះ​ស៊ិន សុខេត ហៅឌី ភេទប្រុសអាយុ ៥២ឆ្នាំ មុខរបរកសិករ។ ... Read More »

ក្រសួងសុខាភិបាល បញ្ជាក់ករណីស្លាប់បុរសជនជាតិខ្មែរ ចំនួន ០១នាក់ អាយុ ៦៥ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍ប៉ះទង្គិចក្បាលធ្ងន់ធ្ងរ មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពី ករណីស្លាប់បុរសជនជាតិខ្មែរ ចំនួន ០១នាក់ អាយុ ៦៥ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ប៉ះទង្គិចក្បាលធ្ងន់ធ្ងរ មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាមរបាយការណ៍ពី៖ ១- ... Read More »

តួលេខ​នៅតែបន្តកេីនឡេីង! ខណៈ​ក្រសួងសុខាភិបាល​៖​ រកឃេីញករណីវិជ្ជមានកូវីដ-១៩​ថ្មី​ ចំនួន​៥៨០នាក់​ និងអ្នកជាសះស្បេីយ​ ១៧៧នាក់​

ភ្នំពេញ​៖​​​​​​ ក្រសួងសុខាភិបាលកម្ពុជា​ នៅរសៀល​ថ្ងៃ​ចន្ទទី២៦ ខែមេសា ឆ្នាំ២០២១នេះ​ បានប្រកាសថា​ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ ចំនួន​ ៥៨០នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន​ ១៧៧នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សូមជម្រាបថា​ ... Read More »

គ្រួសារកងទ័ពជាង៤០០នាក់ ទិសទី២នៃយោធភូមិភាគទី៤ បានបន្តចាក់វ៉ាក់សាំងជំហាន២ និងលើកទី២

ភ្នំពេញ៖ កងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែនមុខកម្ពុជា ថៃ ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ទិសទី២ នៃយោធភូមិភាគទី៤ ព្រមទាំងគ្រួសារកងទ័ពផងនោះ បានបន្តចូលរួមទៅទទួលការចាក់វ៉ាក់សាំងជាលើកទី២ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ដែលក្រុមគ្រូពេទ្យបន្តបើកយុទ្ធនាការចាក់ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ។ ... Read More »

ព្រះមហាក្សត្រនិងសម្តេចម៉ែសម្តេចយាយប្រោសព្រះរាជទានព្រះរាជអំណោយជាច្រើនមុខជូនរដ្ឋបាលរាជធានី សម្រាប់យកទៅចែកជូនប្រជាពលរដ្ឋនៅតំបន់ក្រហមពាក់ព័ន្ធកូវីដ-១៩

ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយតាមរយៈ សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ... Read More »

អាជ្ញាធរក្រុងប៉ោយប៉ែតដាក់តាំងលក់ទំនិញតម្លៃក្រោមទីផ្សារសម្រួលដល់ពលរដ្ឋបន្ទាប់ពីតំបន់មួយចំនួនក្នុងក្រុងត្រូវបានបិទខ្ទប់

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរក្រុងប៉ោយប៉ែតដាក់លក់ទំនិញតម្លៃក្រោមទីផ្សារដើម្បីសម្រួលដល់ ប្រជាពលរដ្ឋ ក្រោយពីតំបន់មួយចំនួនក្នុងក្រុងត្រូវបានបិទខ្ទប់ ការពារជំងឺការរីករាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីរកឃើញវិជ្ជមានលើជនជាតិឥណ្ឌូនេស៊ីម្នាក់ ខណៈដែលមានជនឆ្លាតឱកាសតំឡើងថ្លៃទំនិញ ត្រូវបានអាជ្ញាធរចុះណែនាំអប់រំ បើមិនអនុវត្តលក់ដូរតម្លៃធម្មតាវិញទេ និងចាត់វិធានការច្បាប់។ សកម្មភាពរបស់អាជ្ញាធរដែលដាក់លក់ទំនិញតម្លៃក្រោមទីផ្សារក្នុងគោលបំណងដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងរយៈពេលបិទខ្ទប់ជាបណ្តោះអាសន្ននេះ  ចាប់ផ្តើមលក់នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ... Read More »

ឥណ្ឌូនេសុីស្នើអន្តរជាតិជួយស្រង់នាវាមុជទឹកដែលជួបគ្រោះថ្នាក់

កម្លាំងទាហានឥណ្ឌូនេស៊ីបានស្នើដល់សហគមន៍អន្តរជាតិជួយស្រង់នាវាមុជទឹក KRI Nanggala 402 ដែលលិចនៅសមុទ្រកោះបាលីក្នុងជម្រៅ៨៥០ម៉ែត្រ។ កម្លាំងទាហានឥណ្ឌូនេស៊ីបានស្នើដល់ការិយាល័យក្រុមជួយសង្គ្រោះនិងស្វែងរកនាវាមុជទឹកអន្តរជាតិ(ISMERLO)ជួយស្រង់នាវាមុជទឹករបស់ខ្លួន ។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែត អគ្គមេបញ្ជាការកងទ័ពឥណ្ឌូនេស៊ី លោក Hadi Tjahjanto បានឱ្យដឹងថា ដើម្បីស្រង់នាវាមុជទឹកឡើងមកវិញគឺចាំបាច់ត្រូវតែមានកិច្ចសហប្រតិបត្តិការពីសហគមន៍អន្តរជាតិ ។ ... Read More »

អបអរសាទរ​៖​ អ្នកជំងឺកូវីដ១៩ ទាំង ៣នាក់​ នៅក្នុងខេត្តក្រចេះ បានជាសះស្បើយអស់ហើយ

ខេត្ត​ក្រចេះ ​៖ ​បេីតាមការ​បញ្ជាក់របស់លោក វ៉ា ថន អភិបាល​ នៃគណៈអភិបាលខេត្តក្រចេះ​ បានឲ្យដឹងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះថា អ្នកជំងឺកូវីដ-១៩ ចំនួន ៣នាក់ ដែលរកឃើញនៅក្នុងឃុំគ្រញូងសែនជ័យ ស្រុកស្នួល ... Read More »

ផ្សារទំនើប AEON Maxvalu ExPress ផ្លូវ៥១ កែង ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង អ្នកជំងឺកូវីដ១៩​​ មានគ្នា២នាក់ បានទៅកាន់ទីតាំងខាងលើនេះ

ភ្នំពេញ៖ ផ្សារទំនើប AEON Maxvalu ExPress ផ្លូវ៥១ កែង ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង អ្នកជំងឺកូវីដ-១៩​​ មានគ្នា២នាក់ បានទៅកាន់ទីតាំងខាងលើនេះ ហើយបានប៉ះពាល់ទំនិញស្ទើរគ្រប់ទីកន្លែង។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី ... Read More »

រដ្ឋបាលក្រុងប៉ោយប៉ែត សូមបដិសេធនៅព័ត៌មានមិនពិតនេះ សូមស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ មេត្តាស្រាវជ្រាវចាប់ជនដែលបង្ហោះព័ត៌មានមិនពិតនេះ មកផ្តន្ទាទោសតាមច្បាប់

ក្រុងប៉ោយប៉ែត៖ រដ្ឋបាលក្រុងប៉ោយប៉ែតនៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានធ្វើការការច្រានចោលព័ត៌មានមិនពិត ដែលថាបុរសជាជនជាតិ ឥណ្ឌូនេស៊ីឈ្មោះ ជូហាន សូសាន់តូ បានស្លាប់ដោយសារជំងឺកូវីដ-១៩ រដ្ឋបាលក្រុងប៉ោយប៉ែត សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទូទាំងក្រុង ប៉ោយប៉ែត ឱ្យបានជ្រាបថា៖ នៅពេលថ្មីៗនេះ ... Read More »

គ្រួសារកងទ័ពទូទាំងតំបន់ប្រតិបត្តិការសឹករងសៀមរាប ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី២

ខេត្តសៀមរាប៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ ស៊ិន ភាត់ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងសៀមរាប អញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនដល់គ្រួសារកងទ័ព នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងសៀមរាប។ លោកមេបញ្ជាការ ... Read More »

បុគ្គលឈ្មោះ លាន់ ឡា ហៅ ឡា ត្រូវបានតុលាសម្រេចដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានលើកឡើងថា, ការល្មើសនឹងវិធានសុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក និងចម្លងដោយចេតនានូវជំងឺកូវីដ-១៩ ដល់អ្នកដទៃ គឺជាអំពើខុសច្បាប់! នៅពេលនេះ បុគ្គលឈ្មោះ លាន់ ឡា ... Read More »

អ៉ីតាលី៖​ ចាប់ផ្តើមផែនការស្តារសេដ្ឋកិច្ចពីកូវីដ-១៩ ខណៈក្លឹបកម្សាន្ត ភោជនីយដ្ឋាន រោងកុន និងសាលប្រគំតន្រ្តី នឹងបើកដំណើរការជាថ្មី

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទទី២៦ ខែមេសា ឆ្នាំ២០២១​ បានចុះផ្សាយថា​​ សភាប្រទេសអ៉ីតាលី​ នៅថ្ងៃចន្ទនេះ​ បានជជែកវែកញែក អំពីផែនការស្តារសេដ្ឋកិច្ចប្រទេសឡើងវិញ តាមរយៈកញ្ចប់ថវិកាចំនួន ២២៦ពាន់លានដុល្លារ ជាជំនួយពីសហភាពអឺរ៉ុប​ ដោយ​ក្លឹបកម្សាន្ត ... Read More »

បាត់មុខពីសិល្បៈស្រាប់តែឃើញឈិត សុជាតា ព្រលះស្ត្រី នៅអាមេរិកម្នាក់រឿងបង្ខូចកិត្តិយសនាង

      ភ្នំពេញ៖ មានការភ្ញាក់ផ្អើលលើបណ្តាញសង្គមហ្វេសប៊ុកក្រោយពីគេបានឃើញអតីតតារាសម្តែង និងពិធីការិនី អ្នកនាង ឈិត សុជាតា បានធ្វើការLive វីដេអូទាំងអារម្មណ៍មិនល្អដែលនាងលើកឡើងថាព្រោះតែស្ត្រីម្នាក់រស់នៅអាមេរិកម្នាក់បានចោទនាងទាំងបំពានប្តូពីនាងដែលជាជនរងគ្រោះមកជាជនឆបោកទៅវិញ។  អ្នកនាង ឈិត សុជាតា បានផ្អាកពីការងារសិល្បៈ ដោយបានបើកដំណើរការក្រុមហ៊ុនទេសចរណ៍ដ៏ល្បីឈ្មោះមួយ ... Read More »

លោក គឹម សន្តិភាព ពន្យល់អំពីការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់

ភ្នំពេញ៖ យោងតាមរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីណែនាំ ស្តីពី ការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ នៅតាមបណ្តារាជធានី-ខេត្ត។ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌សូមជម្រាបជូនថា៖ សម្រាប់អ្នកធ្វើដំណើរចេញពីតំបន់ដែលមានផ្ទុះការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ទៅកាន់ខេត្តដទៃ ត្រូវ៖ -យកសំណាក ... Read More »

អាជ្ញាធររាជធានីភ្នំពេញកំពុងរៀបចំ ចាត់ចែង យកស្បៀងអាហារ ចុះចែកជូនប្រជាពលរដ្ឋនិងកម្មករ ទីទាល់ក្រជាង១ម៉ឺនគ្រួសារនៅថ្ងៃទី២៦ មេសា ឆ្នាំ២០២១នេះ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញដោយការសហការគ្នាជាមួយនឹងកម្លាំងកងទ័ពជើងគោក បាននិងកំពុងរៀបចំ ចាត់ចែងយកស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋនិងកម្មករទីទាល់ក្រជាង១ម៉ឺនគ្រួសារ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ ទៅតាមការណែនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  ដោយក្រុមការងារទាំងអាជ្ញាធរខណ្ឌក៏ដូចជាកងកម្លាំងទាហានបាននិងកំពុងដុតដៃដុតជើងក្នុងការដឹកជញ្ជូនស្បៀងអាហារទៅតាមដាលគោលដៅខណ្ឌនីមួយៗដែលត្រូវប្រគល់ជូនបងប្អូនប្រជាពលរដ្ឋដល់លំនៅឋាន ខណៈដែល ពួកគាត់ត្រូវបានអាជ្ញាធររាជធានីភ្នំពេញធ្វើការបិទខ្ទប់ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ... Read More »

ប្រជាពលរដ្ឋខេត្តព្រះវិហារ នាំគ្នារិះគន់ អំពីការប្រើទឹកស្អាត ញឹកញាប់មានទឹក កករ ល្អក់

ខេត្តព្រះវិហារ ៖ ប្រជាពលរដ្ឋនៅក្នុងក្រុងព្រះវិហារ បានរិះគន់សហគ្រាសទឹកស្អាតព្រះវិហារ ថាមិនបានគិតគូពីសុខភាពរបស់ពួកគាត់ ខណៈសហគ្រាសមួយនេះផលិតនឹងចែកចាយទឹកស្អាតជូនប្រជាពលរដ្ឋ បែរជាផលិតទឹកមានកករល្អក់ ចែកជូនប្រជាពលរដ្ឋទៅវិញ ? ពួកគាត់រិះគន់ថា រឿងទឹកស្អាតដែលប្រជាពលរដ្ឋ មន្ត្រីរាជការប្រើប្រាស់រាល់ថ្ងៃគឺទឹកគ្មានអនាម័យផលិតទឹកលក់យកតែលុយ ពីព្រោះទឹកល្អក់កករប្រៀបបានទឹកថ្លុកក្របីដេក ពួកគាត់លើកឡើងថា ម្ចាស់សហគ្រាសគិតតែផលប្រយោជ៍ខ្លួននឹងបក្សពួកខ្លួនឯង ... Read More »

លោក​ ដួង​ តារា​ អ្នកភ្នំពេញរស់នៅក្នុងផ្ទះ​ ក្នុងតំបន់បិទខ្ទប់ ល្អប្រសើរជាងខ្ញុំខ្លាំង!​

ភ្នំពេញ​៖​ លោក ដួង តារា ជំនួយការសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី នៅព្រឹក​ថ្ងៃចន្ទ​ទី២៦ ខែមេសា​​ ឆ្នាំ២០២១នេះ​ បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា៖​ បងប្អូនអ្នកនៅរស់នៅក្នុងតំបន់បិទខ្ទប់​ ក្នុងរាជធានីភ្នំពេញ​ពិតជាសំណាងជាងខ្ញុំខ្លាំងណាស់ ... Read More »

ឥណ្ឌា «បាក់ទំនប់»នៃការឆ្លងកូវីដ-១៩ អឺរ៉ុបប្រកាសផ្តល់ជំនួយបន្ទាន់ដល់ឥណ្ឌា

បណ្តាប្រទេសសហគមន៍អឺរ៉ុបបានសន្យាថានឹងផ្តល់ជំនួយជាបន្ទាន់ដល់ប្រទេសឥណ្ឌា ពិសេស គឺបំពង់អុកស៊ីហ្សែន ឱសថ ដើម្បីទប់ទល់«រលកយក្ស»នៃការឆ្លងកូវីដ-១៩ក្នុងប្រទេសនេះ។ សារព័ត៌មានរ៉យទ័របានផ្សាយថា គណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានបង្ហោះនៅលើបណ្តាញសង្គម Twitter នៅថ្ងៃទី២៥ខែមេសាថា ... Read More »

នគរបាលខេត្តកំពង់ឆ្នាំងឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅតុលាការ ក្រោយពី កាត់តប្រសាសន៍ប្រមុខថ្នាក់ដឹកនាំ បំផុសរឿងមិនពិតក្នុងបណ្តាញសង្គមtiktok

      ខេត្តកំពង់ឆ្នាំង ៖ បុរសជានជនសង្ស័យម្នាក់ត្រូវបានកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពកាត់សម្លេងប្រសាសន៍ប្រមុខថ្នាក់ដឹកនាំកំពូល ខុសខ្លឹមសារដើម ក្នុងប្រព័ន្ធបណ្តាញសង្គម tiktok ។ ការឃាត់ខ្លួននេះគឺបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នៅភូមិសា្វយជ្រុំថ្មី ... Read More »

អាជ្ញាធរ​ស្រុកកំពង់ត្របែក ៖ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩​ ចំនួន​២នាក់ថ្មីបន្ថែមទៀត

ខេត្ត​ព្រៃវែង​៖ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការរកឃើញករណីអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២នាក់ថ្មីបន្ថែមទៀត ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ»។ នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកំពង់ត្របែក បានបញ្ជាក់ថា ចំពោះ​អត្តសញ្ញាណ​អ្នកវិជ្ជមានជំងឺកូវីដ-១៩ ... Read More »

រដ្ឋបាល​ខេត្តព្រះសីហនុ៖ បើកដំណើរឡើងវិញ​ ក្រុមចំនួន៣០ នៃភូមិ៣ នៅតំបន់ទំនប់រលក បន្ទាប់​ពី​បិទមួយរយៈដោយសារជំងឺកូវីដ-១៩

ខេត្ត​ព្រះសីហនុ​៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ​ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្រេចបញ្ចប់ជាមណ្ឌលចត្តាឡីស័ក និងដំណើរការលក់ដូរឡើងវិញ ចំពោះក្រុមចំនួន៣០ នៃភូមិ៣ នៅតំបន់ទំនប់រលក ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។ ... Read More »

អង្គការសុខភាពពិភពលោកថា កម្ពុជានៅតែសង្ឃឹម បើទោះបីជាតួលេខក្នុងពិភពលោក ក៏ដូចជានៅកម្ពុជា បង្ហាញពីស្ថានភាពជំងឺកូវីដ-១៩ ដ៏អាក្រក់ក៏ដោយ

ភ្នំពេញ៖ នៅទូទាំងសកលោក ចំនួនករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ក្នុងមួយសប្ដាហ៍បានកើនឡើងជិតទ្វេរដងក្នុងរយៈពេលពីរខែកន្លងមកនេះ ដែលនេះកំពុងឈានដល់អត្រាឆ្លងខ្ពស់បំផុតមិនធ្លាប់មានកន្លងមក។ ខណៈនេះនៅកម្ពុជា ដោយក្នុងនោះរយៈពេល ៧ថ្ងៃចុងក្រោយនេះ ចំនួនករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី មានចន្លោះពី ២៩១ មានការកើនឡើងគួរឲ្យកត់សម្គាល់នូវករណីឆ្លងថ្មីនៅក្នុង រយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះទៅ ៦៥៥នាក់ក្នុងមួយថ្ងៃ។ លោកស្រីវេជ្ជបណ្ឌិត ... Read More »

សិង្ហបុរី-ហុងកុង​៖ នឹងសហការគ្នាអនុវត្តគោលការណ៍ធ្វើដំណើររវាងគ្នា​ ដោយពុំចាំបាច់ធ្វើចត្តាឡីស័ក

អន្តរជាតិ​៖ បើយោងតាមប្រភពពីក្រសួងដឹកជញ្ជូនសិង្ហបុរី បានបញ្ជាក់ថា​ ប្រទេសសិង្ហបុរី និងទីក្រុងហុងកុង​ បានព្រមព្រៀងគ្នាយក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ​២០២១ខាងមុខនេះ​ ជាកាលបរិច្ឆេទ ចាប់ផ្ដើមអនុវត្តគោលការណ៍ធ្វើដំណើរ «ដោយពុំចាំបាច់តម្រូវ ឱ្យធ្វើចត្តាឡីស័ក ឬ ត្រាវែល ... Read More »

ចំនួនអ្នកគាំទ្រប្រធានាធិបតីអាមេរិកលោក ចូ បៃឌិនក្នុងរយៈពេល១០០ថ្ងៃនៃការកាន់អំណាច

ប្រធានាធិបតីអាមេរិកជិតឈានចូលដល់ថ្ងៃទី១០០ហើយនៃការកាន់អំណាចដឹកនាំអាមេរិក ។ បើទោះបីអ្នកគាំទ្រលោកខ្ពស់ជាង អតីតប្រធានាធិបតីត្រាំក៏ដោយ ប៉ុន្តែនៅតែមានចំណុចមួយចំនួនធ្វើឲ្យពលរដ្ឋព្រួយបារម្ភ។ ពលរដ្ឋអាមេរិក ពេលថ្មីៗនេះបានវាយតម្លៃពីប្រសិទ្ធភាពក្នុងការដឹកនាំរបស់ប្រធានាធិបតីចូ បៃដិន រយៈពេល១០០ថ្ងៃដំបូងនៃការដឹកនាំអាមេរិក ។ តាមការស្ទង់មតិទៅលើពលរដ្ឋអាមេរិក១០០២នាក់របស់បណ្តាញព័ត៌មាន Fox News បង្ហាញឱ្យឃើញថា ពលរដ្ឋអាមេរិក៥៤% ... Read More »

ហាងលក់ទូរស័ព្ទដៃមួយកន្លែងយីហោ( វ៉ុយសេង )ត្រូវអគ្គិភ័យឆាបឆេះ

ខេត្តបន្ទាយមានជ័យ៖ ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះហាងទូរស័ព្ទដៃមួយកន្លែង(យីហោវ៉ុយសេង)នៅយប់វេលាម៉ោង ១១៖២៥នាទីថ្ងៃអាទិត្យទី ២៥ ខែមេសាឆ្នាំ២០២១នៅខាងត្បូងផ្លូវជាតិលេខ ៥   ឋិតក្នុងភូមិអូរជ្រៅសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត។ ម្ចាស់ផ្ទះឈ្មោះ វណ្ណា ភេទស្រី ជនជាតិខ្មែរ នៅភូមិអូរជ្រៅ,សង្កាត់/ក្រុងប៉ោយប៉ែត ។ នៅក្នុងហេតុការណ៍នោះគេឃើញអាជ្ញាធរក្រុងប៉ោយប៉ែតនិងកងកម្លាំងចំរុះ ... Read More »

ក្រុមគ្រូពេទ្យមន្ទីរពេទ្យខេត្តស្វាយរៀងជួយសម្រាលកូនជូនស្ត្រីម្នាក់ដែលកំពុងធ្វើចត្តាឡីស័កទទួលបានជោគជ័យ

ខេត្តស្វាយរៀង៖ នៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១  ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងបានជួយសម្រាលកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ដែលកំពុងធ្វើចត្តាឡឺស័ក ដោយទទួលបានជោគជ័យហើយនេះជាករណីលើកទី៤ផងដែរសម្រាប់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ សូមបញ្ជាក់ថា ស្ត្រីដែលកំពុងធ្វើចត្តាឡឺស័កហើយបានសម្រាលកូននេះរស់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ខណៈកូនប្រុសម្នាក់នេះមានទម្ងន់២.៩ គីឡូក្រាម ។ ស្ត្រីដែលឆ្លងទន្លេបានកូនប្រុសនេះសូមថ្លែងអំណរគុណដល់ក្រុមក្រុមគ្រូពេទ្យនៃនៃមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងដែលបានខិតខំប្រឹងប្រែងជួយសម្រាលកូនជូនគាត់រហូតទទួលបានជោគជ័យក្នុងបរិបទកូវីដ-១៩ដ៏លំបាកនេះ៕ ... Read More »

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖​ ករណីបង្ខាំងមនុស្សខុសច្បាប់ នៅខណ្ឌឫស្សីកែវមិនមែនជាការពិតនោះទេ; គឺរឿងនេះសង្សារមួយគូរឈ្លោះគ្នា

ភ្នំពេញ​៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញមកច្រានចោល ចំពោះការផ្សាយថា មានករណីចាប់បង្ខាំងមនុស្សខុសច្បាប់ នៅខណ្ឌឫស្សីកែវ​ មិនមែនជាការពិតនោះទេ​។ ហេីយ​រឿងនេះនាំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ តាមការពិតទៅគឺជារឿងសង្សារមួយគូរឈ្លោះគ្នា ព្រោះតែខ្ចីលុយមិនដែលសង។ ... Read More »

មន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តសហការជាមួយកម្លាំងសមត្ថកិច្ចស្រុកចុះបង្ក្រាបឈើគ្រឿងផ្ទះរាប់សឹបម៉ែត្រគូបគ្មានច្បាប់អនុញ្ញាត សង្ស័យជាឈើឈ្មួញបន្លំភ្នែកសមត្ថកិច្ច (មានវីដេអូ)

ខេត្តស្ទឹងត្រែង៖ ឈើជាច្រើនម៉ែត្រគូបដែលគេយកមកគរទុកយ៉ាងអនាធិបតេយ្យគ្មានច្បាប់អនុញ្ញាតត្រូវបានសមត្ថកិច្ចនិងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តចុះបង្ក្រាបនិងរឹបអូសទាំងតាបឈូសឈើមួយគ្រឿងទៀតយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីចាត់ការបន្តតាមនិីតិវិធី។ សកម្មភាពនៃក្រុមការងារមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំងសមត្ថកិច្ចចុះបង្ក្រាបឈើខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅក្នុងចម្ការកៅស៊ូក្រុមហ៊ុន(ម៉ុងរិទ្ធីគ្រុប) ក្នុងភូមិរិទ្ធីសែនជ័យ១ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ តាមប្រភពបានលួចបង្ហើបឱ្យដឹងថា ឈើរាប់រយម៉ែត្រគូបខាងលើនេះ ... Read More »

តុលាការអេស្ប៉ាញ​៖ កាត់​ទោស​បុរសម្នាក់ពីបទ «ចម្លងជំងឺកូវីដ-១៩»ដោយចេតនា ទៅឲ្យមនុស្សចំនួន ២២នាក់

អន្តរជាតិ​៖ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យទី២៥ ខែមេសា ឆ្នាំ២០២១​ បានចុះផ្សាយថា​ បុរសជនជាតិអេស្ប៉ាញម្នាក់​ ដែលមានរោគសញ្ញាជំងឺ COVID-19 បានក្អកដាក់មិត្តរួមការងាររបស់ខ្លួន ហើយបានប្រាប់ពួកគេថា «ខ្ញុំនឹងផ្តល់ឱ្យពួកអ្នកនូវមេរោគកូរ៉ូណា» ត្រូវបានតុលាការអេស្ប៉ាញ​កាត់​ទោស​ចោទប្រកាន់ពីបទបង្កការឆ្លងដោយចេតនា បន្ទាប់ពីគាត់បានចម្លងរោគទៅកាន់មនុស្សចំនួន ... Read More »