ព័ត៌មានទាន់ហេតុការណ៍៖
'

ផ្អាកដំណើរការទីរួមផ្សារមួយចំនួនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ មានចំនួន ១៥ផ្សារហើយ!

ភ្នំពេញ៖ បើយោងតាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េតមាស ភក្តី សូមសរុបជូនឡើងវិញអំពីការផ្អាកដំណើរការទីរួមផ្សារមួយចំនួនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ មានចំនួន ១៥ផ្សារ រួមមាន៖ ១. ... Read More »

តើ “អំណាច​” និង “ឥទ្ធិពល” ខុសគ្នាដូចម្តេច?

ភ្នំពេញ៖ តាមប្រសាសន៍លោក ហ៊ុន ម៉ាណែត បកស្រាយ , មេដឹកនាំអង្គភាពជាអ្នកកាន់ចង្កូតដ៏សំខាន់ ហើយទាមទារជាចាំបាច់នូវការចូលរួមសហការអំពីយោធិនទាំងអស់ ដើម្បីបន្តនិរន្តរភាព និងការអភិវឌ្ឍអង្គភាពទៅទៀត។ មេដឹកនាំអង្គភាពត្រូវយល់ដឹងឱ្យបានច្បាស់អំពីអត្ថន័យនៃពាក្យ អំណាច និងឥទ្ធិពល។ មានអំណាចមិនប្រាកដថាមានឥទ្ធិពល ហើយអត់អំណាចក៏មិនមែនមានន័យថាមិនមានឥទ្ធិពលដែរ។ ... Read More »

គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៣ គ្រួសារ ទទួលបានអំណោយសង្រ្គោះបឋមពីរដ្ឋបាលស្រុកវើនសៃ

ខេត្តរតនគិរី៖ រដ្ឋបាលស្រុកវើនសៃបាននាំយកអំណោយសង្គ្រោះបឋម ចែកជូនដល់គ្រួសាររងគ្រោះ ដោយសារខ្យល់កន្ត្រាក់ចំនួន ០៣គ្រួសារនៅ ភូមិបាដែង ឃុំកោះប៉ង់ ស្រុកវើនសៃ ខេត្តរតនគិរី។ ការនាំយកអំណោយទៅឧបត្ថមនោះរដ្ឋបាលស្រុកវើនសៃបាននាំយកទៅនាព្រឹកថ្ងៃទី ២២ខែមេសា ឆ្នាំ២០២១ក្នុងមួយគ្រួសារទទួលបានដូចជា អង្ករ២០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យសំណង់អគារវេទិការសាលាសំណាក់ និងពិភាក្សាការងារជាមួយភាគីវៀតណាម ដើម្បីរៀបចំតំបន់ប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ នៅតំបន់X-១៦

ខេត្តត្បូងឃ្មុំ ៖ យោងតាមអង្គភាព មន្ទីរព័ត៌មានខេត្តបានអោយដឹងថា, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២២ ... Read More »

កូវីដ-១៩ រាលដាលធ្ងន់ធ្ងរណាស់ ! ដល់ក្រុមហ៊ុន ហ៊ួរទៀន​ កន្លែងបោះដុំបន្លែ ចិន និងខ្មែរ ដែលមានទីតាំងនៅលើផ្លូវ ២១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក

ភ្នំពេញ៖ កូវីដ-១៩ រាលដាលធ្ងន់ធ្ងរណាស់ ! ដល់ក្រុមហ៊ុន ហ៊ួរទៀន​ កន្លែងបោះដុំបន្លែ ចិន និងខ្មែរ ដែលមានទីតាំងនៅលើផ្លូវ ២១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ខណ:មានអ្នកជំងឺកូវីដ-១៩​ គឺជាបុគ្កលិកលក់ ... Read More »

ជនប្រុសស្រី៦នាក់ល្មើសបម្រាមគោចរសមត្ថកិច្ចឃាត់ខ្លួនធ្វើតេស្តវិជ្ជមានសារធាតុញៀនត្រូវបញ្ជូនទៅតុលាការ

ខេត្តរតនគិរី៖ ជនសង្ស័យប្រុសស្រីចំនួន៦នាក់ត្រូវបានសមត្ថកិច្ចធ្វើតេស្ដរកឃើញវិជ្ជមានសារធាតុញៀន ។ ប្រភពពីសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងបានលុងបានឱ្យដឹងថាគណៈបញ្ជាការឯកភាពក្រុងបានលុងដឹកនាំដោយលោក ងិន ណែល ប្រធានគណៈបញ្ជាការឯកភាពក្រុងបានលុងនិងក្រោមការសម្របសម្រួលនីតិវិធីដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នៅវេលាម៉ោង២៣៖០០នាទីយប់ថ្ងៃទី២០ខែមេសាឆ្នាំ២០២១បានឃាត់ជនសង្ស័យចំនួន៦នាក់ នៅចំណុចលើផែមាត់បឹងកន្សែងស្ថិតក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ... Read More »

អ្នកឆ្លងកូវីដ-១៩នៅឥណ្ឌាពីម្សិលមិញជិត៣សែននាក់ ថ្ងៃនេះជាង៣សែននាក់ក្នុងមួយថ្ងៃ

តាំងពីការផ្ទុះកូវីដ-១៩ គឺមិនដែលមានប្រទេសណាឆ្លងខ្ពស់រហូតដល់ ៣សែននាក់ក្នុងមួយថ្ងៃនោះឡើយ។ ប៉ុន្តែពេលនេះ ឥណ្ឌាមានអ្នកឆ្លងលើសពី៣សែននាក់ហើយ ក្នុងមួយថ្ងៃ ។ ជាមួយស្ថានភាពនៃការឆ្លងកើនឡើងខ្ពស់ និងចំនួនពលរដ្ឋច្រើន ឥណ្ឌាអាចនឹងដេញទាន់អាមេរិកស្តីពីចំនួនអ្នកឆ្លងកូវីដ-១៩ច្រើនបំផុតលើពិភពលោក។ តាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ... Read More »

មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ត្រួតពិនិត្យទីតាំងគិលានដ្ឋាន ដើម្បីត្រៀមរៀបចំទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងកន្លែងសម្រាប់ធ្វើចត្តាឡីស័កតាមបណ្តាកងឯកភាព

ខេត្តព្រះវិហារ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នេះ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះត្រួតពិនិត្យទីតាំងគិលានដ្ឋាន កងពលធំអន្តរាគមន៍លេខ៣ និងគិលានដ្ឋាន ... Read More »

អភិបាលរងក្រុងស្វាយរៀងបានចូលបម្រើការងារវិញហើយបន្ទាប់ពីធ្វើចត្តាឡីស័ក១៤ថ្ងៃហើយតេស្តចុងក្រោយលទ្ធផល (អវិជ្ជមាន)

ខេត្តស្វាយរៀង៖ លោកសរ សុដានីអភិបាលរងក្រុងស្វាយរៀងបានឱ្យដឹងនារសៀលថ្ងៃទី២២ខែមេសាឆ្នាំ២០២១នេះថា លោកពិតជាមានចិត្តរីករាយសប្បាយចិត្តយ៉ាងខ្លាំងបន្ទាប់ពីក្រុមគ្រូពេទ្យបានព្យាបាលរូបលោកបានជាសះស្បើយពីជំងឺកូវីដ-១៩និងបន្តធ្វើចត្តាឡីស័កបន្ថែម១៤ថ្ងៃទៀត។    បន្ទាប់ពីបានធ្វើចត្តាឡីស័កបន្ថែម១៤ថ្ងៃហើយ លោកបានបន្តធ្វើតេស្តយកសំណាកម្តងទៀតជាលើកចុងក្រោយ គឺលទ្ធផល(អវិជ្ជមាន)។    លោកបានបន្ថែមទៀតថា បន្ទាប់ពីបានឆ្លងកាត់កាលៈទេសៈដ៏លំបាកនេះហើយ និងឆ្លើយតបទៅនិឹងការខិតខំប្រឹងប្រែងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានការសុខាភិបាល ក៏ដូចជាការជូនពរ បន់ស្រន់របស់ពុកម៉ែ មីងមា ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានថ្លែងថា, ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ... Read More »

កុងស៊ី កាប់ជ្រូក ដែលមានទីតាំងស្ថិតនៅ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានអ្នកជំងឺកូវីដ-១៩​ បានទៅយកសាច់ជ្រូកនៅទីតាំងខាងលើ​ ហើយទីតាំងខាងលើនេះ ក៏មានបុគ្គលិកធ្វើការ នៅទីនោះវិជ្ជមានកូវីដ-១៩ ផងដែរ

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, កុងស៊ី កាប់ជ្រូក ដែលមានទីតាំងស្ថិតនៅ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានអ្នកជំងឺកូវីដ-១៩​ បានទៅយកសាច់ជ្រូកនៅទីតាំងខាងលើ​ ហើយទីតាំងខាងលើនេះ ... Read More »

កងរាជអាវុធហត្ថរាជធានីភ្នំពេញថ្លែងអំណរគុណចំពោះអង្គការសប្បុរសធម៌កម្ពុជាអន្តរជាតិនិងក្រុមហ៊ុន ស៊ីឡាយថ៍

       ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១  នាបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួលអង្ករចំនួន ... Read More »

ទោះបីចែកផ្លូវគ្នាដើរក្តីក៏យ៉ែម សំអូន និងយ៉ាន លីនដា នៅតែផ្តល់ភាពកក់ក្តៅចំពោះកូនស្រីដែរ

 ថ្មីៗនេះក្នុងឱកាសខួបគម្រប់២០ឆ្នាំនៃកូនស្រីបណ្តូលចិត្តដែលជាតំណក់ឈាមរួមគ្នារវាងតារាចម្រៀង យ៉ែម សំអូន នឹងអ្នកនាងយ៉ាន លីនដា ពួកគេបានបង្ហាញក្តីស្រសាញ់យ៉ាងជ្រាលជ្រៅបំផុតទៅកាន់កូនស្រី។ ការបញ្ចេញសារនេះបើទោះបីជាពួកគេចែកផ្លូវគ្នាដើររៀងខ្លួនអស់ជាច្រើន ឆ្នាំក្តី ក៏អ្នកទាំងពីរបានបង្ហាញពីទំហំទឹកចិត្តស្រលាញ់កូនស្រីដែលជាអារម្មណ៍កក់ក្តៅមួយ។    គេចាំបានថា ចំណងស្នេហាផ្អែមល្ហែមជាង១ទសវត្សរ៍រវាងតារាសម្តែងនិងចម្រៀងលោកយ៉ែម សំអូន នឹងភរិយាអ្នកនាង យ៉ាន ... Read More »

មានករណីស្លាប់ជនជាតិខ្មែរចំនួន ០៣នាក់ បុរសឣាយុ ៥៥ឆ្នាំ ស្រ្តីឣាយុ ៨៣ឆ្នាំនិងស្រ្តីឣាយុ ៨១ឆ្នាំ ដោយសារជំងឺកូវីដ-១៩

ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពី ករណីស្លាប់ជនជាតិខ្មែរចំនួន ០៣នាក់ បុរសអាយុ ៥៥ឆាំ្ន ស្តីអាយុ ៨៣ឆ្នាំ និងស្ត្រីអាយុ ៨១ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថាយោងតាមរបាយការណ៍ពី៖ ១-មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ... Read More »

ឡាវបិទទីក្រុងវៀងចន្ទន៍១៤ថ្ងៃដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩

នាយករដ្ឋមន្ត្រីឡាវបានប្រកាសថា លោកត្រូវបិទទីក្រុងវៀងចន្ទន៍(Vientiane) ១៤ថ្ងៃដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ -១៩ ។ ក្រសួងសុខាភិបាលឡាវបានប្រកាសឱ្យដឹងថា នៅថ្ងៃទី២១ខែមេសា មានករណីឆ្លងកូវីដ-១៩ ចំនួន២៦ករណីក្នុងរដ្ឋធានី វៀងចន្ទន៍។ មូលហេតុនៃការឆ្លងកូវីដ-១៩ នៅក្នុងប្រទេសឡាវជាថ្មីត្រូវបានគេចាត់ទុកថាជាការឆ្លងចាប់ផ្តើមចេញពីថ្ងៃសម្រាកបុណ្យចូលឆ្នាំថ្មី ។ នៅពេលនេះពលរដ្ឋនៅទីក្រុងវៀងចន្ទន៍ មិនអាចធ្វើដំណើរចេញទៅខេត្ត ... Read More »

កម្មណាស់​ កូនមានសតិមិនប្រក្រតីយក​ដែកកេះដុតផ្ទះ​ ឆេះអស់មួយខ្នងទាំងព្រឹក​នៅព្រះវិហារ (មានវីដេអូ)

ខេត្តព្រះវិហារ ៖​ ផ្ទះមួយខ្នងទំហំ៧ម៉ែត្រគុណ១២ម៉ែត្រ​ សង់អំពីឈើប្រក់សុីប្រូ ជាកម្មសិទ្ធិ​ឈ្មោះ ស្រ៊ុន ផេង​ អាយុ៦២​ឆ្នាំ បានខូចខាតអស់ទាំងស្រុងរួមជាមួយទ្រព្យសម្បត្តិមួយចំនួន​ ​ក្នុងនោះមានរថយន្តម៉ាកឡង់គ្រីស័រ​ស៊េរី​៨៥ចំនួនមួយគ្រឿងផងដែរ​ ដោយសារតែ​អគ្គិភ័យ​កេីត​ឡើង​ព្រោះ​កូនយកដែកកេះ​ដុត​ ។ ហេតុការណ៍នេះបានកើតឡើងនៅ​វេលាម៉ោង៦នឹង៣០នាទីព្រឹកថ្ងៃទី២២​ខែមេសា​ ឆ្នាំ២០២១​ នៅចំណុចភូមិឡឥដ្ឋ ... Read More »

រថយន្តមណ្ឌលសុខភាពស្រុកសំបូរបញ្ជូនមនុស្ស៣នាក់ទៅមន្ទីរពេទ្យបង្អែកខេត្តសង្ស័យវិជ្ជមានកូវីដ-១៩

        ខេត្តក្រចះ៖ ប្រជាពលរដ្ឋ៣នាក់ដែលសង្ស័យថាវិជ្ជមានកូវីដ-១៩ ត្រូវបានរថយន្តមណ្ឌលសុខភាពស្រុកសំបូរដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។   រថយន្តមណ្ឌលសុខភាពស្រុកសំបូរបានដឹកប្រជាពលរដ្ឋទាំង៣នាក់នេះយកទៅមន្ទីរពេទ្យនៅវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី២២ខែមេសាឆ្នាំ២០២១នេះ។    ប្រជាពលរដ្ឋដែលសង្ស័យវិជ្ជមានកូវីដ-១៩នោះមានទី១-ឈ្មោះឌឹម សុខឃីមភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់អីវ៉ាន់នៅដំបូកស ជាមេការក្រុមហ៊ុនសុីងបាយអូថេច(ឪពុក)។ ទី២-ឈ្មោះ ... Read More »

Update ៖ មិនធម្មតា ! លោកផ្កាយ២ ស៊ុំ ពៅ នាំមនុស្សឆ្លងដែន(ជនជាតិចិន)ដោយខុសច្បាប់ទ្រង់ទ្រាយធំចំនួន ២៨នាក់ និងមានគូរកន រៀបចំដឹកជញ្ជូនលក្ខណះជាមេផ្តើមគំនិតចាត់តាំងក្នុងបទល្មើសនេះ !

ខេត្តស្វាយរៀង៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាវិត បានធ្វើការឃាត់ខ្លួនជនសង្ស័យជាយោធាថ្នាក់ឧត្តមសេនីយ៍ទោ ចំនួន០១នាក់៖ ឈ្មោះ ស៊ុំ ពៅ អត្តលេខ ០២៣៦៣២ មុខងារ អនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ។ ពាក់ព័ន្ធករណី នាំមនុស្សឆ្លងដែន(ជនជាតិចិន)ដោយខុសច្បាប់ ... Read More »

ក្រុមគ្រួសារ និងអ្នកភូមិ៤៨នាក់ ដែលជាអ្នកពាក់ព័ន្ធនឹងសពឈ្មោះ នូ ចុល ស្លាប់ដោយសារកូវីដ១៩​ នៅឃុំជ្រៃបាក់ ស្រុករលាប្អៀរធ្វើតេស្តលើកទី១ អវិជ្ជមានទាំងអស់

ខេត្ត​កំពង់ឆ្នាំង៖ បើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដែលដកស្រង់ទិន្នន័យលទ្ធផលសំណាក នៅថ្ងៃទី២២ ខែមេសា​ ឆ្នាំ​២០២១នេះថា៖​ ប្រពន្ធ កូន គ្រួសារ និងអ្នកភូមិទាំង៤៨នាក់ ពាក់ព័ន្ធនឹងសពឈ្មោះ នូ ... Read More »

ក្រសួងសុខាភិបាល​​ រកឃេីញករណីវិជ្ជមានកូវីដ-១៩​ថ្មី​ ចំនួន​៤៤៦នាក់​ និងអ្នកជាសះស្បេីយ​ ១៣០នាក់​

ភ្នំពេញ​៖​​​​​​ នៅរសៀលថ្ងៃព្រហស្បតិ៍ទី២២ ខែមេសា ឆ្នាំ២០២១នេះ​ ក្រសួងសុខាភិបាលកម្ពុជា​ បានប្រកាសថា​ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ ចំនួន​ ៤៤៦នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន​ ១៣០នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សូមជម្រាបថា​ ... Read More »

ក្រសួងសុខាភិបាល៖ អនុញ្ញាតឱ្យសេវាសុខាភិបាលឯកជន ប្រើប្រាស់ឧបករណ៍តេស្តរហ័ស (Rapid Antigen Test COVID-19) ទូទាំងប្រទេស​ ​សម្រាប់រកមេរោគកូវីដ១៩

ភ្នំពេញ​៖ បេីយោង​តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍​ទី២២​ ខែមេសា​ ឆ្នាំ​២០២១នេះ​ បានប្រកាសអនុញ្ញាតឱ្យសេវាសុខាភិបាលឯកជនស្របច្បាប់ទាំងអស់ អាចប្រើប្រាស់ឧបករណ៍តេស្តរហ័ស (Rapid Antigen Test COVID-19) សម្រាប់រកមេរោគកូវីដ១៩។ ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ... Read More »

ឃាត់ខ្លួនបុរសម្នាក់​ តាមដីកាតុលាការពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ខេត្តកំពង់ស្ពឺ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ខេត្ត​កំពង់ស្ពឺ​ ដឹកនាំដោយលោកវរសេនីយ៍ត្រី វិន ឡេងហួង មេបញ្ជាការ បានឃាត់ខ្លួនជនសង្ស័យ​ម្នាក់ តាមដីកាតុលាការពាក់ព័ន្ធជួញដូរគ្រឿងញៀន​ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ... Read More »

លោក អ៊ុន ចាន់ដា បានដឹកនាំកិច្ចប្រជុំបន្ទាន់ពាក់ព័ន្ធ ករណីកម្មករ កម្មការិនី ប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩ រស់នៅស្រុកពារាំង ខេត្តព្រៃវែង

ខេត្តកំពង់ចាម៖ បើយោងតាមប្រភពពី រដ្ឋបាលខេត្តកំពង់ចាម បានអោយដឹងថា, នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំកិច្ចប្រជុំបន្ទាន់ពាក់ព័ន្ធ ករណីកម្មករ កម្មការិនី ... Read More »

ឃាត់ខ្លួនផ្កាយលោក២ ស៊ុំ​ ពៅ​ ពីបទ​រត់ពន្ធចិន​ ២៨​នាក់​ បម្រុងយកពីភ្នំពេញឆ្លងដែនទៅវៀតណាម

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទបានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះបុគ្គល ស៊ុំ ពៅ នេះ ធ្វើទៅតាមផ្លូវច្បាប់ទៅ។ ខ្ញុំមិនយោគយល់មិនអីទៀតទេ ព្រោះនេះមិនគោរពបទបញ្ជា ហើយអនុវត្តល្មើសច្បាប់បាត់ទៅហើយ។ អាហ្នឹងធ្វើទៅតាមហ្នឹងទៅ ធ្វើតាមផ្លូវច្បាប់ទៅ ... Read More »

សាលារៀនអន្តរជាតិ ICAN ដែលមានទីតាំងផ្ទះលេខ ៨៥ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានអ្នកជំងឺកូវីដ-១៩​ គឺជាបុគ្គលិក ផ្នែក IT នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ សាលារៀនអន្តរជាតិ ICAN ដែលមានទីតាំងផ្ទះលេខ ៨៥ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានអ្នកជំងឺកូវីដ១៩​ គឺជាបុគ្គលិក ផ្នែក IT នៅទីតាំងខាងលើនេះ។ នេះបើតាមការបញ្ជាក់អោយដឹងពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ... Read More »

ផ្សារ​ គីឡូលេខ ៤ ដែលមានទីតាំងស្ថិតនៅ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក មានអ្នកជំងឺកូវីដ១៩​ គឺជាលក់សាច់ជ្រូក នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា,ផ្សារ​ គីឡូលេខ ៤ ដែលមានទីតាំងស្ថិតនៅ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក មានអ្នកជំងឺកូវីដ-១៩​ គឺជាលក់សាច់ជ្រូក នៅទីតាំងខាងលើនេះ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩🙏 ... Read More »

សេចក្តីជូនដំណឹង ស្តីពីការរកឃើញមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា វិជ្ជមានកូវីដ-១៩

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា សូមជម្រាបជូន លោក លោកស្រី នាងកញ្ញា មេត្តាជ្រាថា ក្រសួងសុខាភិបាលបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ឈ្មោះ ពាំង សាម៉ុន ភេទប្រុស អាយុ ៤៥ឆ្នាំ ជាមន្រ្តីនៃនាយកដ្ឋានពិធីការ ... Read More »

Djokovic ឡើងវគ្គ៨ក្រុមចុងក្រោយក្នុងកម្មវិធី Serbian Open

កីឡាករ Novak Djokovic បានវិលត្រឡប់ពីការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គាត់កាលពីសប្តាហ៍មុនជាមួយនឹងជ័យជម្នះ ៦-១ និង ៦-៣ លើកីឡាករ Kwon Soon-woo ដើម្បីឈានទៅវគ្គ៨ក្រុមចុងក្រោយនៃកម្មវិធី Serbian Open កាលពីរាត្រីថ្ងៃថ្ងៃទី២១ ខែមេសាម្សិលមិញ ... Read More »

លោក Jose Mourinho ចូលទៅកាន់ទីផ្សារអ្នកចាត់ការទូទៅរបស់ក្រុម Celtic

អតីតអ្នកចាត់ការទូទៅក្រុម Tottenham លោក Jose Mourinho បានចូលរួមក្នុងការប្រជែងដើម្បីក្លាយជាអ្នកចាត់ការក្រុម Celtic របស់ស្កុតឡេន បន្ទាប់ពីលោកត្រូវបានបណ្តេញចេញភ្លាមៗ ហើយលោកត្រៀមខ្លួនជាស្រេចដើម្បីក្លាយជាអ្នកចាត់ការទូទៅម្តងទៀត។ សារព័ត៌មាន The Sun បានឲ្យដឹងថា លោក ... Read More »

លោក ម៉ូវ ម៉ានិត : អរគុណបងប្អូនអាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងផ្សារឈូកមាស ផ្សាររីករាយ បានមកយកតេសសំណាក តាមការអំពាវនាវរបស់អាជ្ញាធរខណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅព្រឹកនេះ

ភ្នំពេញ៖ សូមបញ្ជាក់ថា, បន្ទាប់ពីរដ្ឋបាលខណ្ឌសែនសុខប្រកាសចេញជូនដំណឹងផ្អាកដំណើរការលក់ដូរផ្សារឈូកមាស(ពិភពថ្មី) និងផ្សាររីករាយ កាលពីម្សិលមិញ ហើយដោយបានការយកចិត្តទុកដាក់ពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានចុះពិនិត្យស្ថានភាពទាំងយប់ និងដាក់កម្លាំងសង់រោងរៀបចំទីតាំងយកសំណាកពីបងប្អូនអាជីវករ និងអ្នកពាក់ព័ន្ធ អ្នកជំងឺកូវីដ នៅចំណុចផ្លូវ A ផ្នែកខាងត្បូងផ្សារឈូកមាស ... Read More »