ព័ត៌មានទាន់ហេតុការណ៍៖
'

រកឃើញបុគ្គលិកកាស៉ីណូបាវិត-ម៉ុកបាយ ចំនួន៣នាក់បន្ថែមទៀតកើតជំងឺកូវីដ-១៩ រដ្ឋបាលខេត្តស្វាយរៀងបង្ហាញឈ្មោះជាសាធារណៈ

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបន្ដរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩លើបុគ្គលិកចំនួន៣នាក់បន្ថែមទៀត ដែលបម្រើការងារ និងស្នាក់នៅកាស៉ីណូបាវិត-ម៉ុកបាយ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត។   សេចក្ដីជូនដំណឹងដែលយើងទទួលបានគឺរដ្ឋបាលខេត្តស្វាយរៀងបានបង្ហាញនូវអត្តសញ្ញាណអ្នកជំងឺកូវីដចំនួន៣នាក់នោះផងដែរ ដែលរួមមាន៖ * ទី១-បុរសឈ្មោះ ហ៊ុន ... Read More »

អាជីវករផ្សារដើមគ២នាក់ ដែលលួចចេញពីការធ្វើចត្តាឡីស័កក្នុងផ្ទះ ត្រូវ​អាជ្ញាធរខណ្ឌជ្រោយចង្វា ឃាត់ខ្លួន និងសុំគោលការណ៍ពីសាលារាជធានីបញ្ជូនសំណុំរឿងទៅតុលាការ

ភ្នំពេញ​៖ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាខណ្ឌជ្រោយចង្វា​ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១​ បានឲ្យដឹងថា​ អាជ្ញាធរខណ្ឌជ្រោយចង្វា បានឃាត់ខ្លួនអាជីវករផ្សារដើមគ២នាក់ ដែលបានលួចចេញពីកន្លែងចត្តាឡីស័កក្នុងផ្ទះ ហើយបច្ចុប្បនេះ​កំពុង​សុំគោលការណ៍ពីសាលារាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធីច្បាប់។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានខាងលេី​ បានបញ្ជាក់ទៀតថា សម្រាប់អាជីវករ២នាក់ម្តាយ និងកូនខាងលើនេះ ... Read More »

សូមជូនដំណឹងដល់ម្ចាស់ម៉ូតូម៉ាកហុងដាគុបចង្កៀងមូល​មកទទួលយកម៉ូតូរបស់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលស្រឡប់

ខេត្តត្បូងឃ្មុំ ៖​ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រឡប់បានប្រកាសរកម្ចាស់ម៉ូតូម៉ាកហុងដា​ គុបចង្កៀងមូល​ គ្មានស្លាកលេខ​  (ដូចមានរូបភាពខាងក្រោមនេះ)​ ក្រោយពីប្រជាពលរដ្ឋបានប្រទះឃើញទុកចោលនៅ​ក្នុងភូមិនិគមន៍លើ (ម្តុំទួលតាម៉ុក) ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហេីយ​សមត្ថកិច្ច​បានយកទៅរក្សាទុក​ រង់ចាំម្ចាស់មកទទួលយកទៅប្រើប្រាស់វិញ ។   ... Read More »

ភ្លៀងខ្យល់កន្ត្រាក់បណ្ដាលឲ្យអគារសំណង់រោងចក្រមួយខ្នងត្រូវដួលរលំនិងផ្ទះអ្នកភូមិ៧ខ្នងទៀតរបើកដំបូលសំណាងមិនមានគ្រោះថ្នាក់ដល់មនុស្ស

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់អគារសំណង់រោងចក្រមួយខ្នងត្រូវដួលរលំនិងផ្ទះអ្នកភូមិ៧ខ្នងទៀតរបើកដំបូលដោយសារមានភ្លៀងនិងលាយខ្យល់កន្ត្រាក់សំណាងមិនមានមនុស្សរងគ្រោះថ្នាក់។ ហេតុការណ៍នេះបានកើតឡើងចន្លោះម៉ោង៣រសៀលថ្ងៃទី ១៩ ខែមេសាឆ្នាំ ២០២១ ស្ថិតនៅស្រុក៦ក្នុងខេត្តស្វាយរៀង។ តាមអាជ្ញាធរស្រុកចន្ទ្រាបានឲ្យដឹងថានៅវេលាម៉ោង៣និង៤៨នាទីរសៀល ស្ថិតនៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុក ចន្ទ្រាមានខ្យល់កន្ត្រាក់ បង្កអោយរលំអគារសំណង់រោងចក្រមួយខ្នងធ្វើអំពីដែក ដែលមានទំហំ ១០០ម៉ែត្រគុណនិង៨៧ម៉ែត្រ កំពស់១២ម៉ែត្រ ... Read More »

សេចក្តីជូនដំណឹង៖ ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២១ ដល់ទី២៧ ខែមេសា ឆ្នាំ២០២១នេះ

សេចក្តីជូនដំណឹង៖ ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២១ ដល់ទី២៧ ខែមេសា ឆ្នាំ២០២១នេះ Read More »

លោក ឃួង ស្រេង ចែកអំណោយ ដោយផ្ទាល់ជូនប្រជាពលរដ្ឋ ៥០០ គ្រួសារ ដែលរស់នៅតំបន់បិទខ្ទប់ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ

ភ្នំពេញ ៖ លោក  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចែកជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ... Read More »

ឃាត់ខ្លួនជនសង្ស័យ៣នាក់ លួចរុឺម៉កមិនបានសម្រេច នៅសង្កាត់ចោមចៅទី១

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី១ ល្បាតក្នុងមូលដ្ឋានបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ បានជាបន្តបន្ទាប់ក្រោយពីពួកគេបើករ៉ឺម៉កមួយគ្រឿងធ្វើសកម្មភាពលួចរុឺម៉កមួយគ្រឿងទៀតមិនបានសម្រេច កាលពីវេលាម៉ោង១០ និង៣០ នាទីយប់ថ្ងៃទី ១៩ ខែមេសាឆ្នាំ ២០២១ នៅចំណុចក្បែរវត្តអង្គតាមិញ ផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ... Read More »

មន្ទីរពេទ្យថែទាំអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលមួយទៀតបានរៀបចំរួចហើយ

ភ្នំពេញ៖ មន្ទីរពេទ្យថែទាំអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលមួយទៀតបានរៀបចំរួចហើយ។ ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តយុវជនសម្តេចតេជោប្រឆាំង Covid-19 បានត្រៀមខ្លួនសំរាប់បេសកកម្មនេះរួចរាល់ជាស្រេច។ ក្រុមការងារបានរួមគ្នាធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាអោយការរៀបចំអាគារមួយចំនួននៅកោះពេជ្រជា មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ។ សូមអរគុណដល់បងប្អូនក្រុមការងារទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការការរៀបចំនេះ សូមឆ្លៀតឱកាសនេះ ធ្វើការថ្លែងអរគុណដល់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន OCIC ... Read More »

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ សូមចិត្តថ្លើមនេះ ក្លាយជាលក្ខណៈសម្គាល់របស់ប្រជាជាតិយើងទៅថ្ងៃមុខ ចំពោះខ្មែរស្រលាញ់ខ្មែរក្នុងគ្រាលំបាក

ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសំណេរទាំងរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ លើ facebook ផ្លូវការ បង្ហាញពីសម័យតេជោ ខុសពីសម័យរបបខ្មែរក្រហម ខណ:កាល:ទេស:លើសកលលោកបច្ចុប្បន្ន និងកម្ពុជា ជួបគ្រោះដ៏សាហាវជំងឺកូវីដ-១៩ ក្នុងគ្រាលំបាក មានសប្បុរសជនច្រើនណាស់ចូលរួមជាមួយរាជរដ្ឋាភិបាល ... Read More »

សេចក្តីជូនដំណឹង ស្តីពី ការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី២ របស់ក្រសួងសុខាភិបាល គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស( គ. វ.ក-១៩)

ភ្នំពេញ៖ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ក្នុងភូមិសាស្តរាជធានីភ្នំពេញនិងក្រុងតាខ្មៅ នៃខេត្តកណ្តាល គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមគោរពជម្រាបជូន សាធារណជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីចូលរួមអនុវត្តតាមវិធានការបិទខ្ទប់ភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលរបស់រាជរដ្ឋាភិបាល សំដៅទប់ស្កាត់មហន្តរាយនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រម ទាំងធានាបាននូវការបន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ... Read More »

សម្រេចចិត្តទាំងបង្ខំ​ ចេញទាំងយប់ បិទជាបណ្តោះអាសន្នផ្សារពោធិ៍ចិនតុង​មួយរយៈ

ភ្នំពេញ ៖ សម្រេចចិត្តទាំងបង្ខំ​ ចេញទាំងយប់ បិទជាបណ្តោះអាសន្នផ្សារពោធិ៍ចិនតុង​មួយរយៈ​។ ការបិទនេះដោយពិនិត្យឃេីញ​វិជ្ជមាន​កូវីដ-១៩​ ចំពោះអាជីវករនៅទីតាំងខាងលេី។​ ឆ្លៀតឱកាសនេះសូ​មអំពាវនាវដល់បងប្អូនអាជីវកនៅផ្សារពោធិ៍ចិនតុង​ សូមមកយកសំណាកនៅព្រឹកស្អែកនៅទីតាំងសាលាបឋមសិក្សាសុភមង្គល​ ដោយឡែកអាជីវករនៅផ្សារសិនជូរីដែលមិនទាន់យកសំណាក​ ក៏សូមអញ្ជេីញមកយកសំណាកនៅទីតាំងនេះដែរ។​ ​ សូមបញ្ជាក់ថា រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ... Read More »

ដើម្បីអាចចេញពីលំនៅឋានទៅផ្សារ ក្នុងពេល ​​Lockdown , លោក ឃួង ស្រេង បញ្ជាឲ្យអាជ្ញាធរមូលដ្ឋានក្នុងខណ្ឌទាំង១៤ ចេញប័ណ្ណសម្គាល់ខ្លួនជូនពលរដ្ឋម្នាក់ក្នុងមួយគ្រួសារ

ភ្នំពេញ ៖ ត្រូវចេញប័ណ្ណសម្គាល់ខ្លួនឲ្យប្រជាពលរដ្ឋមួយគ្រួសារម្នាក់ ដើម្បីអាចចេញពីលំនៅដ្ឋានទៅផ្សារទិញម្ហូប បន្លែ ត្រីសាច់ សម្រាប់ជីវភាពក្នុងគ្រួសារ។ ដោយឡែកផ្សាររដ្ឋ និងផ្សារឯកជនទាំងអស់ ត្រូវតែអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ឲ្យបាន នៃការរីករាលដាលជំងឺកូវីដ១៩។ នេះជាប្រសាសន៍ លោក ឃួង ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ-១៩ ចំនួន៤៦៤នាក់ ដែលរកឃើញនៅថ្ងៃម្សិលមិញ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន៤៦៤នាក់ទៀត ដែលបានរកឃើញកើតជំងឺកូវីដ១៩ នៅថ្ងៃទី១៨ ខែមេសា ម្សិលមិញនេះ។ ការបង្ហាញអត្តសញ្ញាណនេះ ដើម្បីផ្តល់ជាព័ត៌មានដល់អ្នកដែលពាក់ព័ន្ធផ្ទាល់ ឬប្រយោល ... Read More »

បន្ទាប់ពីបិទផ្សារកីឡដ្ឋាន ក្រុងតាខ្មៅនេះ ជាបណ្តោះអាសន្ន ក្រុមគ្រូពេទ្យជំនាញ ចុះប្រមូលបងប្អូនអាជីវករប្រមាណ ៣៥០នាក់ យកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ ដល់យប់ !

ភ្នំពេញ៖ ទាំងយប់ស្ទើរមិនបានទទួលទានដំណេក បាយ ទឹក សម្រាកទេ គឺអាជ្ញាធរខេត្ត សមត្ថកិច្ច ជំនាញ ក្រុមគ្រូពេទ្យ បានបំពេញការងារចុះមកយកសំណាក ពីអាជីវករ ប្រជាពលរដ្ឋ ដោយការទទួលខុសត្រូវបំផុត! ដើម្បីប្រាកដថា អាជីវករ ... Read More »

គ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ មិនហត់ទេ មិនក្តៅរងារទេ ឲ្យតែជនរួមជាតិ , ប្រាប់១ម៉ាត់ម្នាក់ៗមកថា, មិនចេញទៅណា គឺនៅផ្ទះនោះ !

ភ្នំពេញ៖ ពួកគាត់ធ្វើការទាំងថ្ងៃទាំងយប់ ដើម្បីពួកយើង។ ដើម្បីពួកគាត់វិញ ចូរយើងរួមគ្នារក្សាគម្លាតសុវត្ថិភាព ធ្វើអនាម័យខ្លួនប្រាណ (លាងសម្អាតដៃ) ឲ្យបានញឹកញ៉ាប់ និងពាក់ម៉ាស់ជាប្រចាំ។ ទាំងអស់គ្នា រួមគ្នា យើងនឹងអាចឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា។ ពិសេសនៅផ្ទះចុះ មិនធ្ងន់ធ្ងរទេ ដើម្បីអនុវត្តតាមវិធានសុខាភិបាលនោះ។ ... Read More »

អឺរ៉ុបអំពាវនាវដល់រុស្ស៊ី ដកទាហានចេញពីតំបន់ព្រំដែនជាប់អ៊ុយក្រែន

ឧត្តមស្នងការសហគមន៍អឺរ៉ុបទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេស លោក Josep Borrell នៅថ្ងៃទី ១៩ខែមេសា បានបញ្ជាក់ថា ការដែលរុស្ស៊ីបង្កើនទាហាននៅជាប់ព្រំដែនអ៊ុយក្រែនគឺជាសកម្មភាពមួយប្រកបដោយគ្រោះថ្នាក់។ ទន្ទឹមនឹងនោះលោកក៏បានអំពាវនាវដល់រុស្ស៊ីដកទាហានចេញជាបន្ទាន់។ តាមការលើកឡើងរបស់លោក Josep Borrell ជំនួបពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសសហគមន៍អឺរ៉ុបនឹងធ្វើឡើងនៅក្នុងថ្ងៃនេះ ពិភាក្សាពីការប្រឈមមុខតានតឹងរវាងរុស្ស៊ីនឹងអ៊ុយក្រែន។ ... Read More »

ទាហានថៃចាប់ពលករខ្មែរ២៣នាក់និងមេខ្យល់ថៃ២នាក់នាំមនុស្សឆ្លងដែនខុសច្បាប់

ក្រុងប៉ោយប៉ែត៖ សមត្ថកិច្ចថៃក្នុងស្រុកតាព្រះយ៉ា បានឃុំខ្លួនក្រុមមេខ្យល់២នាក់និងតៃកុងរថយន្តលួចនាំពលករខ្មែរខុសច្បាប់ចូលប្រទេសថៃចំនួន២៣នាក់ក្នុងនោះមានម្ចាស់ផ្ទះរួមគំនិតលាក់បំពួនក្នុងទឹកដីស្រុកគោកឃ្យូង ខេត្តស្រះកែវនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ។   សារព័ត៌មានថៃរាយការណ៍ថា សមត្ថកិច្ចទាហានឈុតខ្មៅ ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ សហការជាមួយកម្លាំងស្រាវជ្រាវស្រុកគោកឃ្យូង ក្រោយទទួលបានសេចក្ដីរាយការណ៍ថា មានការលបលួចចូលប្រទេសថៃដោយខុសច្បាប់ នៅក្នុងទឹកដីស្រុកគោកឃ្យូង ... Read More »

ស្ត្រីម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះពិនិត្យជាក់ស្តែង

ភ្នំពេញ​៖​ ស្ត្រីម្នាក់មានជំងឺប្រចាំកាយជាច្រេីនឆ្នាំមកហេីយ​ ដោយស្ថានភាពធ្ងន់ធ្ងរពេកក៏បានដេកស្លាប់នៅក្នុងបន្ទប់ជួលត្រូវបានសាច់ញាតិរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទី​ព្រឹក​ថ្ងៃទី១៩​ ខែមេសា​ ២០២១​ នៅចំណុចបន្ទប់ជួលលេខ២០៣​ ក្នុងភូមិត្រពាំងថ្លឹង២​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ មានស្រុកកំណេីតនៅស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ។ ​ ជនរងគ្រោះឈ្មោះ ម៉ាន​ ... Read More »

រដ្ឋាភិបាលកូរ៉េ ផ្តល់ជំនួយសម្ភារ បរិក្ខារពេទ្យជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

       ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េបានផ្តល់សម្ភារ បរិក្ខារពេទ្យ ជូនដល់ក្រសួងសុខាភិបាលតាម​រយៈកម្មវិធីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលមានទឹកប្រាក់ប្រមាណ ៣៥០ ០០០ ដុល្លារ​អាមេរិក។ ការផ្តល់ជំនួយនេះត្រូវបានធ្វើឡើងតាមរយៈទីភ្នាក់ងារសហ​ប្រតិបត្តិការអន្តរ​ជាតិ​កូរ៉េ (KOICA) ក្នុងគោលបំណងដើម្បីជួយក្រសួងសុខាភិបាលក្នុងការ​ប្រយុទ្ធប្រឆាំងជំងឺ​កូវីដ​-១៩ ​នៅក្នុងប្រទេសកម្ពុជា។ ... Read More »

លោក គឹម សន្តិភាព ៖ ក្នុងភូមិសាស្ដ្រមួយចំនួន ក្នុងភូមិសាស្ដ្រខណ្ឌមានជ័យ, ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌទួលគោក ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ ជា «តំបន់ក្រហម»!

ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា, គណៈប្រតិបត្តិនៃគ.ប.ខ. បានសម្រេចកំណត់តំបន់មួយចំនួន ក្នុងភូមិសាស្ដ្រមួយចំនួន ក្នុងភូមិសាស្ដ្រខណ្ឌមានជ័យ, ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌទួលគោក ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ ... Read More »

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសេចក្តីជូនដំណឹង ស្តីពី ករណីមរណភាពដោយសារជំងឺកូវីដ-១៩ របស់លោក គិន លី អតីតប្រធានសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានទទួលដំណឹងដ៏ក្រៀមក្រំនិង សូមជម្រាបជូន លោក លោកស្រីមន្ត្រីរាជការគយនិងរដ្ឋាករទាំងអស់មេត្តាជ្រាបថា លោក គិន លី មន្ត្រីចូលនិវត្តន៍ ដែលជាអតីត ប្រធានសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ត្រូវជាស្វាមីរបស់ ... Read More »

គ្រោះថ្នាក់ធ្លាក់យន្តហោះធុនតូចបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់នៅបារាំង

យន្តហោះធុនតូចមួយគ្រឿងបានធ្លាក់ចូលក្នុងវាលស្មៅមួយកន្លែង នៅភាគខាងកើតទីក្រុងប៉ារីស ប្រទេសបារាំងបណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់។ នៅថ្ងៃទី១៨ ខែមេសា(ពេលវេលាក្នុងតំបន់)យន្តហោះធុនតូចមួយគ្រឿងប្រភេទ Robin DR400 ហោះហើរចេញពីតំបន់ Beauvais ស្ថិតនៅភាគឦសានទីក្រុងប៉ារីស ដើម្បីហ្វឹកហាត់ ប៉ុន្តែក៏ជួបបញ្ហាបណ្តាលឲ្យធ្លាក់នៅវាលស្មៅភាគខាងជើងប្រទេសបារំាង ។ តាមប្រភពព័ត៌មានពីកម្លាំងសន្តិសុខ ... Read More »

ហាមមិនស្តាប់សោះ ! សមត្ថកិច្ចក៏ឃាត់ចាប់បុរស៦នាក់ជួបជុំផឹកសុី ល្មេីសនឹងច្បាប់ នៅវេលាម៉ោង ៦:០០នាទីល្ងាចនេះតែម្តង !

ភ្នំពេញ៖ ហាមមិនស្តាប់សោះ ! សមត្ថកិច្ចក៏ឃាត់ចាប់បុរស៦នាក់ជួបជុំផឹកសុី ល្មេីសនឹងច្បាប់ នៅវេលាម៉ោង ៦:០០នាទីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ។ នេះបើតាមការបញ្ជាក់អោយដឹងពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ សមត្ថកិច្ចអោយដឹងថា , បុរស៦នាក់ជួបជុំផឹកសុី ... Read More »

អភិបាលរាជធានីភ្នំពេញ ត្រៀមរៀបចំដំឡើងគ្រែចំនួនប្រមាណពីរពាន់គ្រែ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅអគារវិមានពិភពថ្មីសែនសុន និងអគារ ឌឺ ព្រេមៀ សេនធ័រ សែនសុខ

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង មមាញឹកការងារបំផុត ដោយគ្មានគិតយប់ថ្ងៃ ភ្លៀងធ្លាក់ គឺលោកដឹកនាំបញ្ជាជម្រុញអោយគណ:បញ្ជាការឯកភាពទាំង១៤ខណ្ឌ និង សង្កាត់-ប៉ុស្តិ៍ទាំង១០៥ យកចិត្តទុកដាក់លើការរស់នៅរបស់ប្រជាពលរដ្ឋ ការបិទខ្ទប់ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ... Read More »

ក្តៅៗ Tottenham បញ្ចប់តំណែងលោក Jose Mourinho ហើយ

ក្រុមមាន់ខ្នាយមាស Tottenham បានសម្រេចបញ្ចប់តំណែង លោកJose Mourinho ហើយក្រោយដឹកនាំក្រុមបាន១៧ខែ។​អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់នេះបានមកជំនួសតំណែងលោក Mauricio Pochettinoកាលពីខែវិច្ឆិកាឆ្នាំ២០១៩​ហើយបានដឹកនាំក្រុមមាន់ខ្នាយមាសឲ្យឈរលេខរៀងទី៦កាលពីរដូវកាលមុន។ បច្ចុប្បន្នក្រុម Tottenhamកំពុងឈរលេខរៀងទី៧នៅអង់គ្លេស Premier League ដោយរកបានតែ២ពិន្ទុប៉ុណ្ណោះក្នុងចំណោម​៣ប្រកួតចុងក្រោយរបស់ពួកគេ ហើយបានធ្លាក់ចេញពីកម្មវិធី  Europa ... Read More »

ប្រជាពលរដ្ឋជាង៤០គ្រួសារស្ម័គ្រចិត្តរុះរើសំណង់មិនស្របច្បាប់ ទៅរស់នៅទីតាំងថ្មី បឹងជង្រុកតេជោឈ្នះឈ្នះ ស្រុកម៉ាឡៃ

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋជាង៤០គ្រួសារបានរុះរើសំណង់មិនស្របច្បាប់ នៅចន្លោះផ្លូវដែករថភ្លើង និងផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ទៅរស់នៅទីតាំងអភិវឌ្ឍន៍ថ្មី បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅឃុំ ទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ក្រុមការងារខុទ្ទកាល័យសម្តេចតេជោហ៊ុនសែន សហការជាមួយអាជ្ញាធរក្រុងប៉ោយប៉ែត ... Read More »

មន្ត្រីជំនាញឃាត់រថយន្ត១គ្រឿង លួចដឹកសត្វមាន់រស់ឆ្លងដែនខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ រថយន្ត១គ្រឿង លួចដឹកសត្វមាន់រស់រាប់ពាន់ក្បាលឆ្លងពីប្រទេសថៃនាំចូលមកខេត្តបន្ទាយមានជ័យ គ្មានច្បាប់ ត្រូវសមត្ថកិច្ចចាប់ឃាត់បាននៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិសាស្ត្រ ស្រុកអូរជ្រៅ ។ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម ... Read More »

Update ៖ ខាងមន្ត្រីសុខាភិបាលកំពុងធ្វើតេស្តសំណាកទៅលើអ្នកឡើងកំដៅលើសពី ៣៧អង្សាសេ ចំនួន១១នាក់ ! និងអាជីវករដែលលក់ក្នុងផ្សារពហុកីឡដ្ឋានក្រុងតាខ្មៅ បន្ទាប់ពីអភិបាលខេត្តបញ្ជាអោយបិទផ្សារនេះ !

ខេត្តកណ្តាល៖ មកដល់ល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនិងមន្ត្រីសុខាភិបាល បានចុះមកយកសំណាក មុនដំបូងទៅលើមនុស្សចំនួន ១១នាក់ ដែលបានវាស់កំដៅលើសពី ៣៧អង្សាសេ នឹងបន្តយកសំណាកទៅលើបងប្អូនអាជីវករដែលលក់ដូរនៅក្នុងផ្សារពហុកីឡដ្ឋានក្រុងតាខ្មៅខេត្តកណ្ដាល។ សូមបញ្ជាក់ថា, នៅរសៀលថ្ងៃទី១៩ ខែមេសាឆ្នាំ២០២១នេះ គណៈបញ្ជាការឯកភាពខេត្ត ... Read More »

ថៃនឹងផ្អាកជើងហោះហើរក្នុងស្រុកនៅពេលយប់ ដោយសារតែការឆ្លងកូវីដ-១៩កើនឡើង

នាយកដ្ឋានអាកាសចរណ៍ស៊ីវិលថៃ CAAT បានស្នើដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍ដឹកជញ្ជូនស៊ីវិលផ្អាកជើងហោះហើរក្នុងស្រុកចាប់ពីវេលាម៉ោង២២ដល់ម៉ោង ៤ទៀបភ្លឺដើម្បីទប់ស្កាត់កូវីដ-១៩ ។ សារព័ត៌មានបាងកកប៉ុស្ត៍ នៅថ្ងៃទី១៩ខែមេសា បានផ្សាយថា អគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិល CAAT លោក Suttipong Kongpool បានស្នើដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍ផ្អាករាល់ការហោះហើរក្នុងស្រុកចាប់ពីម៉ោង២២ដល់ម៉ោង៤ទៀបភ្លឺ។ ក្រុមហ៊ុនអាសចរណ៍ទាំងអស់មាន កាតព្វកិច្ច ... Read More »

ហុឹស! ..អគារ វិមាន​ កាណាឌីយ៉ា ផ្លូវមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកខាងផ្នែកម៉ាស៊ីនត្រជាក់ នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់អោយដឹងនៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះថា, អគារ វិមាន​ កាណាឌីយ៉ា ផ្លូវមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកខាងផ្នែកម៉ាស៊ីនត្រជាក់ នៅទីតាំងខាងលើនេះ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ... Read More »