ព័ត៌មានទាន់ហេតុការណ៍៖
'

អត់ខ្លាចសោះ!​ បងៗជាងជួសជុលម៉ូតូមួយក្រុមផឹកសុីឡូឡា​ និងគ្មានពាក់ម៉ាស់​ ត្រូវ​នគរបាលខណ្ឌបឹងកេងកង​ ចុះ…

ភ្នំពេញ​៖​ កម្លាំងល្បាតប៉ុស្តិ៍អូឡាំពិក​ សហការជាមួយ​កម្លាំងអធិការ​នគរបាលខណ្ឌបឹងកេងកង​ នៅវេលាម៉ោង២០​ និង១០នាទីយប់​ថ្ងែទី២៨​ខែមីនា​ ឆ្នាំ២០២១​ បានចុះធ្វេីការ​អប់រំ​ជាងជួសជុលម៉ូតូមួយក្រុមមានគ្នា៣ទៅ៤នាក់កំពុងផឹកសុីឡូឡាដោយគ្មានពាក់ម៉ាស់។ បេីតាមលោកវរសេនីយ៍ឯក​ ស៉ឹម​ ពិសិដ្ឋ​ អធិការ​នគរបាលខណ្ឌបឹងកេងកង​ បានឲ្យដឹងថា​ កាលពីពេលថ្មីៗនេះ​ក្រសួងសុខាភិបាល​ បានចេញសេចក្តីជូនដំណឹងតាមភូមិសាស្ត្រដែលត្រូវអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់​ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព​ ... Read More »

នគរបាលខណ្ឌមានជ័យ​រួមនឹងគណៈបញ្ចាការឯកភាពខណ្ឌ បាននាំយកសម្ភារម៉ាស់ ជែលលាងដៃ របាំងការពារមុខ រួមទាំងថវិកាផ្តល់ជូនមណ្ឌលសុខភាព ស្ទឹងមានជ័យ

​     ភ្នំពេញ​ ៖​ គណៈបញ្ចាការឯកភាពខណ្ឌមានជ័យ រួមសហការជាមួយកម្លាំង​នគរបាលខណ្ឌមានជ័យ នារសៀលថ្ងៃអាទិត្យ ១៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ... Read More »

ក្រុមចោរលួចគាស់ទូមាសនៅក្រុងតាខ្មៅ សរុបជាទឹកប្រាក់ជិត១ម៉ឺនដុល្លារ រួចរត់គេចខ្លួនបាត់ស្រមោល

ខេត្តកណ្តាល៖ ក្រុមចោរពូកែឆក់ឱកាស ស្របពេលប្រទេសជាតិកំពុងមានទុក្ខកង្វល់ដោយសារជំងឺកូវីដ-១៩ ផងស្រាប់តែក្រុមចោរឆ្លៀតឱកាសចូលគាស់ទូមាសនៅក្រុងតាខ្មៅយកទ្រព្យសម្បត្តិសរុបជាទឹកប្រាក់ជិត១ម៉ឺនដុល្លារ រួចរត់គេចខ្លួនបាត់ស្រមោលតែម្តង។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលវេលាម៉ោង៧និង៣០នាទីព្រឹកនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នៅតូបលក់គ្រឿង អលង្ការ មាសនិងប្លាទីន ក្នុងផ្សារតាខ្មៅចាស់ ស្ថិតនៅក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។  ... Read More »

ក្មេងទំនើងមួយក្រុម(រហស្សនាមសូឡូ)ត្រូវកម្លាំងនគរបាលបញ្ជូនទៅសាលាដំបូងខេត្ត

ខេត្តបន្ទាយមានជ័យ ៖ ក្រុមក្មេងទំនើងចំនួន៩នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ លោក បោន សីហា អធិការស្តីទីក្រុងប៉ោយប៉ែតបានឱ្យដឹងថា៖ នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៦ ខែមីនា ... Read More »

លោក ស្រី ពេជ ចន្ទមុន្នី បានអញ្ជើញចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋដែលមានអាយុ៦០ឆ្នាំឡើងទៅ មណ្ឌលសុខភាពទួលគោក

ភ្នំពេញ៖ លោក ស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ឧត្តមភរិយាលោក ហ៊ុន ម៉ាណែត បានអញ្ជើញចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋដែលមានអាយុ៦០ឆ្នាំឡើងទៅ មណ្ឌលសុខភាពទួលគោក នៅពេលរសៀល ថ្ងៃទី២៨ ... Read More »

ជិត៤០០០នាក់ស្លាប់ក្នុងមួយថ្ងៃ ប្រេស៊ីលកំពុងប្រឈមនឹងស្ថានភាពអាក្រក់បំផុតដោយកូវីដ-១៩

បច្ចុប្បន្ន ប្រេស៊ីលជាប្រទេសដែលមានករណីស្លាប់ដោយកូវីដ-១៩កើនឡើងខ្ពស់បំផុតមិនធ្លាប់មានពីមុនមក គឺជិត៤ពាន់នាក់ក្នុងមួយថ្ងៃ សរុបអ្នកស្លាប់ជាង ៣សែននាក់ហើយ។ មន្ត្រីសុខាភិបាលបានព្រមានថា ប្រទេសតំបន់អាមេរិកខាងត្បូងមួយនេះ ប្រឈមនឹងសោកនាដកម្ម ដោយសារកូវីដ-១៩។ ចំនួនអ្នកស្លាប់ជាមធ្យមនៅក្នុងប្រទេសប្រេសីុលកើនឡើងពី២៤០០នាក់ក្នុងមួយថ្ងៃមកជាង ៣០០០នាក់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមក។ នៅថ្ងៃទី ២៧ខែមីនា ប្រេស៊ីលមានអ្នកស្លាប់ ដល់ទៅ៣៦៥០នាក់។ ... Read More »

ដំណឹងបឋម ! ចុងភៅការដែល កក្កដា សោភ័ណ្ឌ ទៅចូលរួមនៅខេត្តតាកែវ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្រោយតេស្ដលើកទី៣

ខេត្តតាកែវ៖ នាល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ មានសេចក្ដីរាយការណ៍បឋម ពីខេត្តតាកែវ បានឲ្យដឹងនៅមុននេះបន្ដិច ថា ចុងភៅក្នុងពិធីមង្គលការ ដែលលោក កក្កដា សោភ័ណ្ឌ ទៅចូលរួមនៅស្រុកសំរោងនោះ រកឃើញកើតជំងឺកូវីដ-១៩ ក្រោយការធ្វើតេស្ដលើកទី៣។ ... Read More »

វាយប្រហារអត្តឃាតនៅព្រះវិហារ គ្រឹស្ត ស្លាប់និងរបួស១៥នាក់

នៅថ្ងៃទី២៨ ខែមីនា មានការវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅមុខព្រះវិហារគ្រឹស្តក្នុងទីក្រុង Makassar ប្រទេសឥណ្ឌូណេស៊ី។ ការវាយប្រហារនោះបណ្តាលឲ្យមនុស្ស១៤នាក់រងរបួស និងម្នាក់ស្លាប់ ។ អ្នកនាំពាក្យកម្លាំងប៉ូលិសលោក Argo Yuwono បានឲ្យដឹងថា ជនវាយប្រហារគ្រាប់បែកអត្តឃាត២នាក់បានបំផ្ទុះគ្រាប់បែកនៅមុខព្រះវិហារ Makassar ។ ... Read More »

លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានអញ្ជើញពិនិត្យទីតាំងសម្រាប់ចាក់វាក់សាំងបង្ការកូវីដ-១៩ ជូនអ្នកសារព័ត៌មានកម្ពុជា

ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់នៃរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងមេរោគបំលែងថ្មីនៃជំងឺដ៏កាចសាហាវនេះ លោក ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមនិងថ្នាក់ដឹកនាំនៃក្រសួងព័ត៌មានបានអញ្ជើញចុះពិនិត្យទីតាំងនិងត្រៀមរៀបចំសម្រាប់ការចាក់វ៉ាក់សាំងជូនដល់អ្នកសារព័ត៌មានកម្ពុជានាទីស្ដីការក្រសួងព័ត៌មាន។ លោក ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់និងព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខមាលភាពប្រជាពលរដ្ឋ មន្រ្តីរាជការ ក៏ដូចជា អ្នកសារព័ត៌មានទាំងអស់គ្រប់ពេលវេលា ... Read More »

សារលិខិត សម្តេចតេជោ ហ៊ុនសែន ថ្វាយលិខិតសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

ភ្នំពេញ៖ សារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយលិខិតសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ... Read More »

លោក ឃួង ស្រេង ៖ មិនមានបិទការចេញ-ចូល ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដូចអ្វីដែលជាការចែកចាយព័ត៌មានប្រឌិតនោះទេ!

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអះអាងនៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះថា  កម្លាំងសមត្ថកិច្ចជំនាញកំពុងបើកការស្រាវជ្រាវ ដើម្បីរកប្រភពអ្នកប្រឌិតព័ត៌មានទាំងនេះ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដែលបង្កឲ្យប្រជាពលរដ្ឋយល់ច្រឡំភិតភ័យ។ សូមជម្រាបថា បច្ចុប្បន្ននេះក្រសួងព័ត៌មាន ... Read More »

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាត់ក្រុមការងារនាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋជាប់ពាក់ព័ន្ធដោយប្រយោល ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស!

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ។ បានចាត់ឲ្យក្រុមការងារ ... Read More »

រដ្ឋបាលខេត្តកំពង់ចាម សម្រេចផ្អាកទីកន្លែងពាក់ព័ន្ធចំនួន ១៣កន្លែង ជាបណ្ដោះអាសន្ន និងយកអ្នកពាក់ព័ន្ធ ទៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ បានដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីដាក់ចេញនូវយន្តការគ្រប់គ្រង ការរីករាលដាលជំងឺកូវីដ-១៩ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩ ... Read More »

អាជីវករ​ ផ្សារស្ទឹង ដែលមានការទំនាក់ទំនងជាមួយបុគ្គលដូចមានរាយឈ្មោះ លោក លី សុផល,លោក លី សុផេន,លោកស្រី ឈូក សារ៉ង, មេត្តាទៅផ្តល់សំណាក !

ភ្នំពេញ៖ ពីរដ្ឋបាលស្រុកពញាក្រែក – នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ សូមមកធ្វើតេស្ដរកមេរោគ កូវីដ-១៩ (COVID-19)។ រដ្ឋបាលស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សូម អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក៏ដូជាអាជីវករ​ ផ្សារស្ទឹង ... Read More »

គ្រោះថ្នាក់ធ្លាក់យន្តហោះនៅម៉ិចស៊ីកូ ស្លាប់និងរបួស៧នាក់

នៅថ្ងៃទី២៧ខែមីនា (ពេលវេលាក្នុងតំបន់) មន្ត្រីរដ្ឋាភិបាលរដ្ឋ Sonara ប្រទេសម៉ិចស៊ីកូ បានបញ្ជាក់ថា មានគ្រោះថ្នាក់ធ្លាក់យន្តហោះធុនតូច ក្រោយហោះហើរចេញពីអាកាសយានដ្ឋាន Ignacio L Pesqueira ក្នុងទីក្រុង Hermosillo បណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់និង៣នាក់រងរបួសធ្ងន់។ ... Read More »

ហាងកាហ្វេ Starbucks សាខា ផ្លូវជាតិលេខ១, ភូមិបឹងឈូក, សង្កាត់និរោធ, ខណ្ឌច្បារអំពៅ (បឹងស្នោ)មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានចូលទៅហាងនោះ

ភ្នំពេញ៖ ហាងកាហ្វេ Starbucks សាខា ផ្លូវជាតិលេខ១, ភូមិបឹងឈូក, សង្កាត់និរោធ, ខណ្ឌច្បារអំពៅ (បឹងស្នោ)មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានចូលទៅហាងនោះ។ នេះបើយោងតាម សេចក្តីជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ... Read More »

លោក សៀង សុខ ៖ ក្រសួងសុខាភិបាល !ពិន័យ រហូតដល់៥០លានរៀល បើល្មើសវិធានការកូវីដ-១៩ ពិសេសនៅ៥តំបន់!

ភ្នំពេញ៖ លោក សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ បានបង្ហោះលើ facebook ផ្លូវការលោកថា, ដូចដែលយើងដឹងហើយថា ក្រោយមានការរីករាលដាលកូវីដ-១៩ ដោយសារការមិនបានអនុវត្តវិធានការការពារខ្លួន វិធានការចាំបាច់ផ្សេងៗធ្វើឱ្យកូវីដ-១៩ មានឱកាសរាតត្បាតកាន់តែខ្លាំងក្នុងសហគមន៍ ... Read More »

ហាងកាហ្វេ១កន្លែង ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះធ្វើកិច្ចសន្យាអប់រំណែនាំឲ្យអនុវត្តកាតព្វកិច្ចគម្លាតតាមវិធានការការពារការឆ្លងរាលដាលជំងឺកូវីដ-១៩

ខេត្តសៀមរាប៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ អធិការដ្ឋាននគរបាលក្រុងសៀមរាប បានចាត់កម្លាំងចុះពិនិត្យហាងកាហ្វេ លឹម ឆាយ ស្ថិតនៅជិតស្ពានអាងក្រពើ។ ក្រោយពីការពិនិត្យឃើញថា ទីតាំងនេះ មិនបានអនុវត្តវិធានការគម្លាតស្របតាមប្រការ៤ នៃប្រកាសលេខ៨១ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ... Read More »

កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនខ្លួនមេខ្យល់ចំនួន០២នាក់ទៅសាលាដំបូងខេត្ត

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យជាមេខ្យល់ចំនួន០២នាក់ នាំមនុស្សឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់នៅថ្ងៃទី២៨ខែមីនា ឆ្នាំ២០២១ ។ ជនសង្ស័យទាំង០២នាក់ មាន៖ ១- ឈ្មោះ សៀង ម៉ាច ភេទប្រុសអាយុ ... Read More »

រកឃើញពលរដ្ឋ៥១នាក់ ពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយស្រីស្អាតអ្នកកើតកូវីដ១៩ នៅភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក

ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការរកឃើញប្រជាពលរដ្ឋមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ នៅភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។ រដ្ឋបាលខេត្តស្វាយរៀង មានកិត្តិយស សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត និងសាធារណជនទាំងអស់ ... Read More »

លោក សៀង ណាំ រៀបចំទេយ្យទានប្រគេនព្រះសង្ឃចំនួន ៤៦ វត្តក្នុងក្រុងសៀមរាប ដើម្បីរួមចំណែក សម្រាលទុក្ខលំបាកដែលកំពុងជួបប្រទះការខ្វះខាតខាត

ភ្នំពេញ៖ លោក សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ បានថ្លែងថា, ដោយបញ្ហាជំងឺកូវីដ-១៩ កំពុងតែរីករាលដាលនៅក្នុងខេត្តសៀមរាប គួរឱ្យព្រួយបារម្ភ បានធ្វើឱ្យព្រះសង្ឃជាច្រើនវត្តកំពុងខ្វះខាតចង្ហាន់ ដោយសារប្រជាពលរដ្ឋពុទ្ធបរិស័ទ សម្ងំនៅផ្ទះធ្វើចត្តាឡីស័ក ... Read More »

អភិបាលខេត្តកំពង់ចាម បញ្ហាឲ្យបិទទីតាំងចំនួន៤ កន្លែង បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥ នាក់

ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ស្តីពីការពង្រឹងវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ... Read More »

អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យស្ថានភាពផ្លូវតាមខ្សែបន្ទាត់ព្រំដែន

ខេត្តមណ្ឌលគិរី៖​ នាព្រឹកថ្ងៃសៅរ៍​ ១៤កើត ខែចេត្រ ឆ្នាំជូត​ ទោស័ក​ ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១  លោកសា្វយ សំអ៊ាង អភិបាល នៃគណ:អភិបាលខេត្តមណ្ឌលគិរី​  ... Read More »

ក្រុមហ៊ុនវ៉ាក់សាំង Pfizer៖​ កំពុងចាប់ផ្តើមសាកល្បងវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ របស់ខ្លួនលើកុមារអាយុក្រោម ១២ឆ្នាំ

អន្តរជាតិ​៖​ ក្រុមហ៊ុនវ៉ាក់សាំង Pfizer និងក្រុមហ៊ុនដៃគូអាល្លឺម៉ង់ BioNTech​ បានបញ្ជាក់ថា​ បច្ចុប្បន្ន​ក្រុមហ៊ុនឱសថនេះកំពុងចាប់ផ្តើមសាកល្បងវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ទៅលើកុមារអាយុក្រោម ១២ឆ្នាំ​។ មិនតែប៉ុណ្ណោះ​ ខ្លួន​ក៏សង្ឃឹមថា នឹងអាចពង្រីកការចាក់វ៉ាក់សាំងដល់កុមារឱ្យបាននៅដើមឆ្នាំ២០២២ខាងមុខនេះ​។ សូមជម្រាបថា​ តាំងពីចុង ... Read More »

មួយថ្ងៃស្លាប់ជាង ១០០នាក់នៅមីយ៉ាន់ម៉ា ពិភពលោកថ្កោលទោសយ៉ាងខ្លាំងដល់យោធា

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានថ្កោលទោសដល់អំពើហិង្សា កាលពីថ្ងៃទី ២៧ខែមីនា នៅក្នុងប្រទេសមីយ៉ាន់ម៉ាបណ្តាលឲ្យមានបាតុករដល់ទៅជាង ១០០នាក់ស្លាប់ ។ ក្រៅពីអាមេរិក ក៏មានប្រទេស១២ផ្សេងទៀតបានថ្កោលទោសដល់យោធាមីយ៉ាន់ម៉ា។ លោក Blinken បានលើកឡើងថា«យើងពិតជារន្ធត់ចិត្តចំពោះការបង្ហូរឈាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា ... Read More »

ប្តីមកពីធ្វេីការរុញបង្អួចហៅប្រពន្ធស្រាប់តែឃេីញប្រពន្ធកំពុងដេកឱបគ្នាជាមួយសង្សារក៏ទៅប្តឹងសមត្ថកិច្ចឱ្យជួយធ្វើអន្តរាគមន៍

      ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អេីលមួយបានកើតឡើងបន្ទាប់ពីបុរសម្នាក់ពេលវិលត្រឡប់មកពីធ្វើការងារវិញ រុញបង្អួចហៅប្រពន្ធឲ្យបេីកទ្វារស្រាប់តែឃើញប្រពន្ធរបស់ខ្លួនកំពុងដេកឱបជាមួយសង្សារទៅវិញ បង្កឲ្យផ្អើលឆោឡោ ប្តឹង សមត្ថកិច្ចចុះទៅធ្វើអន្តរាគមន៍កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នៅផ្ទះជួល ផ្លូវលំ ក្រុម៥ ភូមិចាក់ជ្រូក ... Read More »

រកឃើញករណី វិជ្ជមានកូវីដ-១៩ ជនជាតិខ្មែរចំនួន ០១នាក់ទៀត ឈ្មោះ អ៊ុន រិទ្ធី ភេទប្រុស អាយុ ២១ឆ្នាំ , រដ្ឋបាលខេត្តកែបសូមអោយអ្នកពាក់ព័ន្ធទៅផ្តល់សំណាក

ខេត្តកែប៖ រដ្ឋបាលខេត្តកែប សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សម្រាប់ព្រឹត្តិការណ៍២០ កុម្ភៈ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ខេត្តកែបបាន រកឃើញករណី វិជ្ជមានកូវីដ-១៩ ជនជាតិខ្មែរចំនួន ០១នាក់ទៀត ឈ្មោះ ... Read More »

ក្មេងទំនេីង​ជាច្រេីននាក់បានប្រមូលផ្ដុំគ្នាក្នុងកោះពេជ្រ​ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនធ្វេីការអប់រំណែនាំ​ ដេីម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

​     ភ្នំពេញ​ ៖​ កម្លាំងសមត្ថកិច្ចកងអន្តរាគមន៍ពិសេស​SDU នៃស្នងការរាជធានីភ្នំពេញ​ បានសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់​ ព្រមទាំងសន្តិសុខកោះពេជ្របានធ្វេីការឃាត់ខ្លួនក្រុមក្មេងទំនេីង​ជាច្រេីននាក់​ ដែលប្រមូលផ្ដុំគ្នានៅក្នុងកោះពេជ្រ​ ដេីម្បីធ្វេីការអប់រំណែនាំ​ គោលបំណងចូលរួមបង្ការ​ ទប់ស្កាត់​ ការរីករាលដាលនៃជំងឺកូវីដ-១៩​ ។  ... Read More »

សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភដល់គ្រួសារសព ប្រជាពលរដ្ឋម្នាក់ ទទួលមរណភាពដោយជំងឺកូវីដ-១៩នៅសង្កាត់ប្ញស្សីកែវ

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ១៥ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១០ និង០០ ... Read More »

ស្រវឹងគ្រឿងញៀនមានតម្រេកផ្លូវកាមគុណ ប្រពន្ធមិនព្រមដុតផ្ទះឆេះខ្ទេចខាននៅ

ខេត្ត​ប៉ៃលិន ៖ ដោយសារតែទ្រាំរស់នៅជាមួយប្តីញៀនថ្នាំនិងល្មោភកាមមិនបាន ស្រ្តីជាប្រពន្ធបានសម្រេចចិត្តទៅដេកផ្ទះម្តាយបង្កើតនៅភូមិជាមួយគ្នាមួយយប់ ប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្តនោះបែរជាប្តីញៀន​ថ្នាំ​ដល់​កម្រិតបានខឹង​ប្រពន្ធរហូត​ទៅទាស់​ជាមួយម្តាយក្មេករួចទៅដុត​ផ្ទះ​ខ្លួនឯង​ឆេះខាននៅ។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង​១៖​១៥ នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ២០២១នៅភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ ក្រុង​.​ខេត្ត​ប៉ៃលិន។ ហើយទីបំផុត​បុរសញៀនថ្នាំនិងល្មោភកាមរូបនេះត្រូវជាប់​ខ្នោះ​របស់​សមត្ថកិច្ច​នគរបាល​ក្រុង​ប៉ៃលិ​ន កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ​មីនា ឆ្នាំ​២០២១ ... Read More »