ព័ត៌មានទាន់ហេតុការណ៍៖
'

យានយន្តល្មើសចំនួន ៤០៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសនាថ្ងៃទី១៩​ មីនានេះ​!

ភ្នំពេញ​៖​ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤​ កម្លាំងសមត្ថកិច្ច​ជំនាញ​ រកឃើញយានយន្តល្មើសចំនួន ៤០៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា​។  ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ... Read More »

ឃាត់ខ្លួនជនពាក់ព័ន្ធ ៧៥នាក់​ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៦ករណីទូទាំងប្រទេសថ្ងៃទី១៩ មីនានេះ!

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៧៥ នាក់ (ស្រី ០៧នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៦ករណី ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ... Read More »

ពលរដ្ឋនៅស្រុកកោះញែកពីរនាក់ស្លាប់និងបីនាក់ទៀតកំពុងសង្គ្រោះនៅឯមន្ទីរពេទ្យករណីសង្ស័យទទួលទានសាច់ជ្រូកព្រៃបណ្ដាលឱ្យពុល

ខេត្តមណ្ឌលគិរី៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៤ មានករណីប្រជាពលរដ្ឋពុលបន្ទាប់ពីទទួល ទានសាច់ជ្រូកព្រៃ (សាច់ជូរ) បណ្ដាលឱ្យស្លាប់ពីរនាក់ និងកំពុងសម្រាកព្យាបាលចំនួន០៣នាក់នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។ សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះក្នុងហេតុការណ៍នេះមាន ១-ឈ្មោះ ... Read More »

អាជ្ញាធរខណ្ឌ៧មករាបានចុះណែនាំដល់ទីតាំងយានដ្ឋាន កែច្នៃ បំពង់ស៉ីម៉ាំង

ភ្នំពេញ៖ អាជ្ញាធរខណ្ឌ៧មករាបានចុះអប់រំណែនាំនិងត្រួតពិនិត្យដល់ទីតាំងយានដ្ឋានប្រកបអាជីវកម្មនូវឧបករណ៍ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងកែច្នៃខុស លក្ខណៈបច្ចេកទេស ត្រូវធ្វើការបញ្ឈប់សកម្មភាពលក់ជាបន្ទាន់ បើពុំដូចនេះទេអាជ្ញាធរនិងចាត់វិធានការផ្លូវច្បាប់។  ការចុះត្រួតពិនិត្យនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានសេចកក្ដីណែនាំរបស់សាលារាជធានីភ្នំពេញ លោក ថេង សុថុល អភិបាលខណ្ឌ ៧មករាបានចាត់ឲ្យមន្ត្រីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យមើលតាមយានដ្ឋាននិងទីតាំងប្រកបអាជីវកម្មកែច្នៃបំពង់ស៊ីមាំងខុសលក្ខណៈបច្ចេកទេសក្នុងមូលដ្ឋាន ... Read More »

Update៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធី “ បិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៣ ”

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃអង្គារ ទី១៩ មីនា ២០២៤ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី “ បិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៣ ” ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ... Read More »

លោកគ្រូអ្នកគ្រូជាង៧០០នាក់ មកទទួលចំណេះដឹង ស្តីពី ការកាត់បន្ថយសំណល់ប្លាស្ទិកក្រោមប្រធានបទ៖ថ្ងៃនេះខ្ញុំមិន ប្រើថង់ប្លាស្ទិកទេ

  ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ  ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ​​ គឺជាប្រធានបទដែលត្រូវយកមកពិភាក្សានិងផ្សព្វផ្សាយ ផ្សល់ចំណេះដឹង ដល់លោកគ្រូ អ្នកគ្រូ ស្តីពីការកាត់បន្ថយសំណល់ប្លាស្ទិកក្នុងរាជធានីភ្នំពេញដែលជាសកម្មភាពរួមគ្នាក្នុងការឈានទៅការអនុវត្តនូវសកម្មភាពអប់រំដើម្បីកាត់បន្ថយសំណល់ប្លាស្ទិកឲ្យិកាន់តែសកម្មឡើងថែមទៀត ក្នុងការលើកកំពស់គុណ ភាពបរិស្ថាន និងធ្វើឪ្យិប្រសើរឡើងនូវការគ្រប់គ្រងសំ រាម សំណល់រឹងទីប្រជុំជនជាពិសេសសំណល់ប្លាស្ទិក។  សិក្ខាសាលានេះបានធ្វើឡើងថ្ងៃទី១៩ ... Read More »

អ៊ុយក្រែនបានប្រើប្រាស់មីស៊ីល ផុតកំណត់របស់អាមេរិកវាយប្រហាររុស្ស៊ី

ដូចដែលមេដឹកនាំអ៊ុយក្រែន បានលើកឡើងរាល់ការផ្តល់អាវុធទាំងអស់គឺត្រូវចំណាយលុយទិញ មិនមែនផ្តល់ជូនទទេនោះឡើយ។ កន្លងមកប្រទេសលោកខាងលិច ក៏បានលក់អាវុធចាស់ៗហួសកាលប្រើប្រាស់ទៅអោយអ៊ុយក្រែន សម្រាប់ធ្វើសង្គ្រាមជាមួយរុស្ស៊ី។ យោងតាមទំព័រ Top War ប៉ុស្តិ៍ សព្វាវុធដែលអាមេរិកផ្ទេរទៅឱ្យអ៊ុយក្រែនរួមមានឧបករណ៍ផុតកំណត់ដូចជាកាំជ្រួចប្រឆាំងរ៉ាដា AGM-88 HARM។ យោធារុស្ស៊ីបាននិយាយថា អាមេរិកមើលឃើញអ៊ុយក្រែនជាកន្លែងបោះចោលអាវុធចាស់ៗ ... Read More »

ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តីបានរៀបចំវគ្គបណ្តុះបណ្តាលលើកទី៣ស្តីពី “ការអភិវឌ្ឍគោលនយោបាយពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់កម្ពុជា៖ ទស្សនវិស័យនិងបញ្ហាប្រឈមផ្នែកច្បាប់នាពេលអនាគត”

ភ្នំពេញ៖ នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៤ នាទីស្តីការគណៈរដ្ឋមន្ត្រី,ក្រុមប្រឹក្សាអ្នកច្បាប់បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី “ការអភិវឌ្ឍគោលនយោបាយពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់កម្ពុជា៖ ទស្សនវិស័យនិងបញ្ហាប្រឈមផ្នែកច្បាប់នាពេលអនាគត” ដោយមានការចូលរួមពី លោកបណ្ឌិត​សភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ផ្តល់ជូននូវបទបង្ហាញដល់តំណាងក្រសួង ស្ថាប័ន ... Read More »

បេសកជនពិសេសចិនជួបមេដឹកនាំនយោបាយហាម៉ាស់ជាលើកដំបូង

បេសកជនពិសេសក្រសួងការបរទេសចិន លោក Wang Kejian បានជួបជាមួយប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស លោក Ismail Haniyeh ។យោងតាម SCMP ប្រភពចិនបាននិយាយនៅថ្ងៃទី 19 ខែមីនាថា នេះគឺជាជំនួបលើកដំបូងរវាងមន្ត្រីចិន និងតំណាងក្រុមហាម៉ាស់ ... Read More »

សារលិខិតអបអរសាទររបស់ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា“ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៤”

ភ្នំពេញ ៖ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានសេចក្តីសោមនស្សរីករាយសូមជូនពរយ៉ាងកក់ក្តៅចំពោះ ប្រជាជននៃបណ្តាប្រទេសមេគង្គ-ឡានឆាង ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៨ នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង និងទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៤ ពីថ្ងៃទី១៨ ដល់២៤ ខែមីនា ឆ្នាំ២០២៤។ ការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងសុខាភិបាល​

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ​២០​២៤នេះ​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតី​បិទ​សន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងសុខាភិបាល។ សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ មានដូចខាងក្រោម​៖ ... Read More »

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បញ្ជាក់ពីលទ្ធផលនៃការអនុវត្តវិធានការច្បាប់ការពារដីរដ្ឋ នៅក្នុងភូមិសាស្រ្តខេត្ត(មានវីដេអូ)

ខេត្តព្រះវិហារ ៖ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំ សន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ច សង្គម ក៏ដូចជាលទ្ធផលនៃការអនុវត្តច្បាប់ការពារដីរដ្ឋនៅភូមិសាស្ដ្រស្រុកគូលែន ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅសាលសន្និសីទសារព័ត៌មាន សាលាខេត្តព្រះវិហារ។ នេះបើយោងតាមការបញ្ជាក់ពី ... Read More »

ធនាគារជាតិ​ នៃកម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្ដីពី​ យុទ្ធនាការស្រឡាញ់ប្រាក់រៀល

ភ្នំពេញ​ ៖​ នាថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ យោងតាមសេចក្ដីជូនដំណឹង ស្ដីពី​ យុទ្ធនាការស្រឡាញ់ប្រាក់រៀល បានឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា មានសេចក្តីសោមនស្សរីករាយសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ដើម្បីចូលរួមចំណែកអបអរសាទរខួបលើកទី ៤៤ នៃការបោះផ្សាយក្រដាសប្រាក់រៀល (២០ ... Read More »

ឧបនាយករដ្ឋមន្ត្រី,រដ្ឋមន្ត្រីក្រសួងអប់រំ ពិនិត្យវឌ្ឍនភាពការរៀននិងបង្រៀន នៅអនុវិទ្យាល័យអនុវត្ត និងសាលា បឋមសិក្សាអនុវត្ត ក្នុងខេត្តបាត់ដំបង

 ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុម ការងារ ចុះទស្សនកិច្ច ពិនិត្យវឌ្ឍនភាពការរៀន ... Read More »

កិច្ចប្រជុំក្រុមលេខាធិការរួម គណៈកម្មាធិការព្រំដែនទូទៅ ជី ប៊ី ស៊ី (GBCs )កម្ពុជា-ថៃលើកទី ១៦

ភ្នំពេញ ៖ កិច្ចប្រជុំក្រុមលេខាធិការរួម គណៈកម្មាធិការព្រំដែនទូទៅ ជី ប៊ី ស៊ី (GBCs )កម្ពុជា-ថៃលើកទី ១៦ ។ កិច្ចប្រជុំក្រុមលេខាធិការរួម គណៈកម្មាធិការព្រំដែនទូទៅ ជី ប៊ី ស៊ី ... Read More »

អគ្គនាយកដ្ឋាន សម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ៖ ចំពោះករណីគណនីយហ្វេសប៊ុក និងប្រព័ន្ធ ផ្សព្វផ្សាយនានា ដែលបានចែករំលែកបន្ត ដោយលើកឡើងថាឧត្តមសេនីយ៍ទោ ហៀង សម្បត្តិ បញ្ចូល មនុស្ស ៥នាក់ ជាទាហានដោយមិនបានឆ្លងកាត់ការប្រឡងត្រឹមត្រូវ គឺផ្ទុយពីការពិត

ភ្នំពេញ ៖ អគ្គនាយកដ្ឋាន សម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ សូមគោរពជូន លោក នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយបំភ្លឺ និងបដិសេធទាំងស្រុងចំពោះខ្លឹមសារអត្ថបទសារព័ត៌មាន និងសារសម្លេង ដែល បានចេញផ្សាយតាមបណ្តាញសង្គមនានា ... Read More »

អ្នកនាំពាក្យ​ក្រសួង​សាធារណការ​៖​ ជនដែលល្មើសនិងច្បាប់នៅលើផ្លូវល្បឿនលឿន និងត្រូវទទួលទោសតាមច្បាប់ចរាចរណ៍ផ្លូវគោក

ភ្នំពេញ​៖​ លោក​ ផន​ រឹម​ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀល​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានថ្លែងថា​ ជនដែលល្មើសនិងច្បាប់នៅលើផ្លូវល្បឿនលឿន និងត្រូវទទួលទោសតាមច្បាប់ចរាចរណ៍ផ្លូវគោកដែលបានចែងដោយព្រះរាជាណាចក្រកម្ពុជា។ លោកអ្នកនាំពាក្យ​ បានបង្ហាញពី​សេចក្តីក្រើនរំលឹកដើម្បីការពារសុវត្ថិភាពក្នុងការធ្វើដំណើរនៅលើផ្លូវល្បឿនលឿន។  សូមជម្រាបជូនថា​ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងសុខាភិបាល​ នារសៀលថ្ងៃទី១៩​ មីនា​នេះ!

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ​២០​២៤នេះ​ បាន​អញ្ជើញជាអធិបតី​បិទ​សន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងសុខាភិបាល។ សូមជម្រាបជូនថា​ វិស័យសុខាភិបាល គឺជាការងារដ៏អាទិភាពដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បា​ន​យកចិត្តទុកដាក់ខ្ពស់បំផុតតាំងពីពេលសម្តេចតេជោ ... Read More »

នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញជាអធិបតី កិច្ច ប្រជុំស្ដាប់បទបង្ហាញ ស្តីពីទីតាំងឈរជើងកងទ័ព និងតំបន់ប្រវត្តិសាស្ត្រយោធា នៅតាមភូមិសាស្ត្ររបស់យោធភូមិភាគទាំង ៦

ភ្នំពេញ៖ នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៤ នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ច ប្រជុំស្ដាប់បទបង្ហាញ ស្តីពីទីតាំងឈរជើងកងទ័ព និងតំបន់ប្រវត្តិសាស្ត្រយោធានៅតាមភូមិសាស្ត្ររបស់យោធ ភូមិភាគទាំង៦និងបណ្ដាកងឯកភាពរបស់កងយោធ ... Read More »

ម្ចាស់ជើងឯកពិភពលោក៧សម័យប្រកាសចូលនិវត្តន៍ពីការជិះកង់

កីឡាការិនី Dame Laura Kenny ដែលជាអត្តពលិកអូឡាំពិកជោគជ័យបំផុតរបស់ចក្រភពអង់គ្លេសបានប្រកាសចូលនិវត្តន៍ពីការជិះកង់។ កីឡាការិនីវ័យ៣១ឆ្នាំរូបនេះបានឈ្នះមេដាយមាសអូឡាំពិកចំនួន៥ និងជើងឯកពិភពលោកចំនួន៧ក្នុងអាជីពដ៏មានកិត្តិយស។ នាង​បាន​សម្រាល​កូន​ទី​ពីរ​កាល​ពី​ខែ​កក្កដា ហើយ​កាល​ពី​មុន​បាន​កំណត់​គោល​ដៅ​ចូលរួមកីឡា​អូឡាំពិក​លើក​ទី៤​នៅ​ទីក្រុង​ប៉ារីស​ឆ្នាំ​នេះ។ Kenny បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា “ខ្ញុំតែងតែដឹងយ៉ាងស៊ីជម្រៅ ខ្ញុំនឹងដឹងថានៅពេលណាដែលពេលវេលាត្រឹមត្រូវ។ ខ្ញុំ​មាន​ការតាំងចិត្ត និងត្រៀមចិត្ត​ជានិច្ច ... Read More »

លោកអភិសន្តិបណ្ឌិត ស សុខា ៖ សូមកោតសរសើរ និងថ្លែងអំណរគុណដល់កម្លាំងចម្រុះ ក្នុងសកម្មភាពពន្លត់អគ្គិភ័យឆាបឆេះរោងចក្រ អ ជី ហ្វ៊ូតវែរ នៅស្រុកអង្គស្នួល ខេត្តកណ្តាល!

ភ្នំពេញ ៖ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងជាសមាជិករាជរដ្ឋាភិបាល ១រូប ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយការលះបង់របស់កម្លាំងចម្រុះ ក្នុងសកម្មភាពពន្លត់អគ្គិភ័យឆាបឆេះរោងចក្រ អ ជី ហ្វ៊តវែរ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ... Read More »

ផ្តន្ទាទោសលើជនជាប់ចោទចំនួន២នាក់ដាក់ពន្ធនាគារក្នុងម្នាក់ៗ កំណត់អស់មួយជីវិតពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន១៦០គីឡូ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនាឆ្នាំ២០២៤ លោក កី ម៉ានេរ៉ា ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទចំនួន២នាក់ ១.ឈ្មោះ ង្វៀន ជុងហឹង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ វៀតណាម ... Read More »

អគាររោងចក្រស្បែកជើង៣ល្វែងត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុងដោយសារឆ្លងចរន្តអគ្គិសនី

    ខេត្តកណ្ដាល៖ ដោយសារឆ្លងចរន្តអគ្គិសនី រោងចក្រស្បែកជើងមួយកន្លែង ត្រូវបានអគ្គិភ័យលេបត្របាក់បណ្ដាលឱ្យអគារ៣ល្វែងខូចខាតទាំងស្រុង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៦និង៣០នាទី នៅចំណុចរោងចក្រផលិតស្បែកជើង (ឈ្មោះ​អ.​ជី​ ហ្វូតវែរ​ ខេមបូឌា​ អ.ក) ... Read More »

រដ្ឋបាលរាជធានី ចេញសេចក្តីណែនាំ ស្តីពីការហាមឃាត់ការប្រើប្រាស់ ការតាំងលក់ និងការកែច្នៃ ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស នៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា កន្លងមកមានយានយន្តមួយចំនួនបានកំពុងប្រើប្រាស់ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស ដែល សកម្មភាពនេះបានបង្កជាសម្លេងរំខានដល់សាលារៀន មន្ទីរពេទ្យ វត្តអារាម និងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សាធារណៈនៅតាមដងផ្លូវ ក៏ដូចជាការបង្កហានិភ័យដល់អ្នកធ្វើដំណើរ ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ កើតឡើងជាយថាហេតុ។ ... Read More »

ក្រសួងបរិស្ថាន បន្តចុះពិនិត្យស្ថានភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ទំហំដីក្រោម ១០ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្រ្តឃុំអូរសោម និងឃុំក្រពើពីរ ស្រុកវាលវែង

ខេត្តពោធិ៍សាត់​៖​ ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០២៤នេះថា​ ដោយអនុវត្តន៍តាមសេចក្តីជូនដំណឹងលេខ ១១៦៦/០៣២៤ សជណ.បស្ថ ស្តីពីគោលការណ៍គ្រប់គ្រងគម្រោងអភិវឌ្ឍន៍នៅក្នុងតំបន់ការពារធម្មជាតិ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នៅថ្ងៃទី១៧ ខែមីនា ... Read More »

លោកបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តជ្រៃបិទមាសនៅក្រុងសួង ខេត្តត្បូងឃ្មុំ

ខេត្ត​ត្បូង​ឃ្មុំ​៖​ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញក្នុងនាមតំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ពោធឆ្លងមហាកុដិ ... Read More »

ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែមីនា​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​គ្នា។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១៨ ... Read More »

អ្នកនាំពាក្យ​៖​ រយៈពេល​ ៥២ថ្ងៃ​ នៃយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍​ ករណី​គ្រោះថ្នាក់ចរាចរណ៍មានការថយចុះគួរឱ្យកត់​សម្គាល់

ភ្នំពេញ​៖​ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែង​បញ្ជាក់ថា​៖​ ក្នុង​យុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក រយៈពេល៥២ថ្ងៃកន្លងមកនេះ​ ពោលគិតចាប់ពីថ្ងៃទី២៥ ខែមករា ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ករណីគ្រោះគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងរាជធានីភ្នំពេញ មានការថយចុះគួរឲ្យកត់សម្គាល់ ... Read More »

បុរសម្នាក់ត្រូវបានសមត្តកិច្ចជំនាញប៉ុស្ថិ៍ឃុំស្ទឹងកាច់ឃាត់ខ្លួន ខណ:បុរសរូបនោះបានផឹកស្រាស្រវឹងវ៉ៃប្រពន្ធរហូតដល់ស្លាប់

ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលប៉ុស្តិ៍ស្ទឹងកាច់បានឱ្យដឹងថា÷ នៅវេលាម៉ោង ០០និង១០ នាទី ឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ មានករណីហិង្សាបណ្ដាលឱ្យមរណភាពជនរងគ្រោះ(ហិង្សាក្នុងគ្រួសារ)ចំនួន ០១ករណីកើតឡើងនៅចំណុចផ្លូវបេតុងមុខវត្តបេង ស្ថិតក្នុងភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បើតាមប្រភពពីមហាជនបានរៀបរាប់ប្រាប់នគរបាលជំនាញថា ... Read More »

លោកអភិសន្តិបណ្ឌិត ស សុខា លើកឡើងចំពោះករណីគ្រោះអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង!

ភ្នំពេញ ៖ ក្នុងនាមក្រសួងមហាផ្ទៃ និងក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ខ្ញុំសូមចូលរួមរំលែកទុក្ខលំបាកប្រកបដោយក្ដីសោកស្ដាយជាពន់ពេកជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយឧប្បទ្ទវហេតុគ្រោះអគ្គិភ័យ នៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីវេលាម៉ោង ៧:២០យប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។ នេះជាប្រសាសន៍ លោកអភិសន្តិបណ្ឌិត ... Read More »