ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រសួងសុខាភិបាល​រកឃេីញករណីវិជ្ជមានកូវីដ-១៩​ថ្មី​ ចំនួន​៣៤៤នាក់​ និងអ្នកជាសះស្បេីយ​ ២៩នាក់​

ភ្នំពេញ​៖​​​​ ក្រសួងសុខាភិបាលកម្ពុជា​ នៅរសៀលថ្ងៃព្រហស្បតិ៍ទី១៥ ខែមេសា ឆ្នាំ២០២១នេះ​ បានប្រកាសថា​ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ ចំនួន​ ៣៤៤នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន​ ២៩នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សូមជម្រាបថា​ ... Read More »

លោក ហ៊ុន ម៉ានី ៖ អ្នកអាចនិយាយលាបពណ៌បុរសម្នាក់នេះ ទៅតាមចិត្តរបស់អ្នកចុះ តែអ្នកមិនអាចប្រកែកបានឡើយ ចំពោះការដែលគាត់តែងតែនៅជាមួយប្រជាជន ទាំងក្នុងពេលសុខសាន្ត និងក្នុងពេលលំបាក

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២១ លោកបានសំណេរលើហ្វេសប៊ុកផ្លូវការ,បញ្ជាក់អំពីភាពទទួលខុសត្រូវរបស់ឪពុក ក្នុងនាមជាថ្នាក់ដឹកនាំ គឺគិតគូប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ។ ការសំណេរនេះលោក សំដៅទៅលើលោកឪពុក ... Read More »

ទីបំផុត​! ​វ៉ាក់សាំងអាមេរិក Johnson & Johnson នឹង​ផ្អាក​ជាបណ្តោះអាសន្នសិន ក្រោយមានបញ្ហាកំណកឈាម៦ករណី ក្នុងចំណោមអ្នកដែលបានចាក់ ៧.២លាននាក់​

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពីការលេីកឡេីងរបស់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក​ (FDA) បានបញ្ជាក់ថា​ វ៉ាក់សាំង COVID-19 នៃក្រុមហ៊ុន Johnson ... Read More »

អាជ្ញាធរស្រុកព្រៃកប្បាសខេត្តតាកែវ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើស្ត្រីចំនួន ២នាក់ ហើយអំពាវនាវដល់ប្រជាពលរដ្ឋស្រុកព្រៃកប្បាស អ្នកធ្លាប់ទៅព្យាបាលជំងឺនៅផ្ទះគ្រូពេទ្យផល្លា ព្រៃល្វា ជាពិសេសអាជីវករផ្សារព្រៃល្វាផ្ទាល់ បង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា

ខេត្តតាកែវ៖ រដ្ឋបាលស្រុកព្រៃកប្បាស ចេញសេចក្តីជូនដំណឹង ខេត្តតាកែវ សូមគោរពជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំង អស់អោយបានជ្រាបថា, នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ នៅភូមិល្វា ឃុំស្មៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ បាន រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ... Read More »

ថៃ ៖​ ព្រមានចំពោះអ្នកដែលធ្វេសប្រហែស និងបង្កឲ្យកូវីដ-១៩​ រាតត្បាតដល់អ្នកដ៏ទៃ​ ត្រូវ​ចាត់វិធានការតាមផ្លូវច្បាប់

អន្តរជាតិ​៖ បើតាមសារព័ត៌មានថៃ Bangkok Post នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១​នេះ​ បានចុះផ្សាយថា​ អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះផ្នែកអាជីវកម្មកម្សាន្ត និងមនុស្សទាំងណាក្នុងប្រទេសថៃ ដែលបានធ្វេសប្រហែសហើយបង្កឲ្យជំងឺ COVID-19 រាតត្បាតកាន់តែខ្លាំង។ ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ អ្នកមិនទាន់បានចាក់វ៉ាក់សាំង​ ប្រញាប់បញ្ជូនទៅលេខាធិការដ្ឋាន​ គ.វ.ក-១៩​ ឱ្យបានត្រឹមថ្ងៃទី១៧ ខែមេសា​ ឆ្នាំ២០២១​ ជាកំហិត

ភ្នំពេញ៖ យោងតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី​នាព្រឹកថ្ងៃទី១៥​ ខែមេសា​ ឆ្នាំ២០២១​ នេះ​ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ស្នេីសុំលោក លោកស្រី ដែលជាប្រធានអនុគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌក្រសួង​ ... Read More »

លោក ឃួង ស្រេង ព្រមានចុះទៅបិទឃ្លាំងលក់រថយន្តណា បើសិនមិនស្តាប់តាមការណែនាំ នៅបន្តអាជីវកម្ម ដែលនាំឲ្យមានហានិភ័យឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានព្រមាន ដល់ម្ចាស់ឃ្លាំងលក់រថយន្តទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដោយចុះទៅបិទដល់ទីតាំងតែម្តង បើសិនម្ចាស់ឃ្លាំងទាំងនោះនៅតែបំពានបន្តបើកអាជីវកម្មរបស់ខ្លួន ដោយមិនព្រមស្តាប់តាមការណែនាំរបស់អាជ្ញាធរ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩កាន់តែខ្លាំងឡើង។ រដ្ឋបាលរាជធានភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដោយបានផ្ញើសារព្រមានទៅកាន់ម្ចាស់ឃ្លាំងរថយន្តសូមបញ្ឈប់អាជីវកម្មជាបន្ទាន់ បើមិនចង់ប្រឈមនឹងការចុះបិទអាជីវកម្ម។ ... Read More »

អភិបាលខេត្តរតនគិរី ៖ ការងារចាក់វ៉ាក់សាំង​ គឺនៅតែដំណេីរការធម្មតា​ រិតតែសម្រុកធ្វេីទៀតផង​ ដោយមិនមានពន្យារពេល​ ឫផ្អាកនោះឡេីយ​ !

ខេត្តរតនគិរី៖ លោក ថង សាវុន អភិបាលនៃគណ:អភិបាលខេត្តរតនគិរី ការងារចាក់វ៉ាក់សាំង​ គឺនៅតែដំណេីរការធម្មតា​ រិតតែសម្រុកធ្វេីទៀតផង​ ដោយមិនមានពន្យារពេល​ ឫផ្អាកនោះឡេីយ​ ! លោកថ្លែងបែបនេះនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ខណ:លោកចុះត្រួតពិនិត្យគោលដៅសមត្ថកិច្ច ... Read More »

លោក ឌី វិជ្ជា ៖ ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំខ្មែរ របស់ខ្ញុំ​ គឺនៅជាមួយក្រុមការងារ ដែលខិតខំដើម្បីសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋ

ភ្នំពេញ៖ ប្រធានអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ លោក ឌី វិជ្ជា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ បានបង្ហោះលើផេកផ្លូញការរបស់អង្គភាពថា, ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំខ្មែរ របស់ខ្ញុំ​ គឺនៅជាមួយក្រុមការងារ ដែលខិតខំដើម្បីសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ដាក់លេខទូរស័ព្ទ Hotline ១២៩៩ និងលេខ៣ខ្សែទៀត ដើម្បីពលរដ្ឋមានចម្ងល់សួរពាក់ព័ន្ធការ Lockdown នៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ ដើម្បីឲ្យអស់មន្ទិលសង្ស័យ និងងាយស្រួលក្នុងការបកស្រាយចម្ងល់ជូនប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសដាក់ប្រើប្រាស់នូវលេខទូរស័ព្ទ Hotline និងលេខ៣ប្រព័ន្ធផ្សេងទៀត ដើម្បីឲ្យប្រជាពលរដ្ឋទំនាក់ទំនងសួរសំណួរបន្ថែម នៅ ពេលមានចម្ងល់ណាមួយពាក់ព័ន្ធការបិទខ្ទប់ Lockdown ។ លោក ម៉េត ... Read More »

លោក គឹម សន្តិភាព ៖ ការបិទខ្ទប់គឺជាវិធានការរដ្ឋបាលមួយតឹងរឹង ដែលតម្រូវអោយប្រជាពលរដ្ឋទាំងអស់ត្រូវនៅផ្ទះរៀងៗខ្លួន,ផ្អាកការធ្វើដំណើរ

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ពន្យល់អំពីនីតិវិធីច្បាប់ ដោយលោក សូមជម្រាបជូនថា៖ ការបិទខ្ទប់គឺជាវិធានការរដ្ឋបាលមួយតឹងរឹង ដែលតម្រូវអោយប្រជាពលរដ្ឋទាំងអស់ត្រូវនៅផ្ទះរៀងៗខ្លួន,ផ្អាកការធ្វើដំណើរ, ផ្អាករាល់ការជួបជុំ, ហើយក្រុមហ៊ុន ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសចាត់វិធានការ និងបញ្ជាឲ្យសមត្ថកិច្ចចុះស្រាវជ្រាវជាបន្ទាន់រកម្ចាស់ហាង និងកន្លែងលក់ដូរទំនិញដែលឡើងថ្លៃហួសហេតុ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសចាត់វិធានការតាមផ្លូវច្បាប់ ហើយបានបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធ ចុះស្រាវជ្រាវជាបន្ទាន់ ចំពោះម្ចាស់ហាង និងកន្លែងលក់ដូរទំនិញទាំងឡាយណា ដែលឡើងថ្លៃហួសហេតុ គ្រាដែលកម្ពុជាកំពុងផ្ទុះនូវការរីករាលដាលជំងឺកូវីដ-១៩។ ... Read More »

ករណី​ចោរ​ចូល​លួច​ប្រេងម៉ាស៊ូត នៅ​ក្នុង​ការដ្ឋាន​ព្រ​លាន​យន្ត​សៀមរាប​ថ្មី ត្រូវ​សមត្ថកិច្ច​កសាងសំណុំរឿងបញ្ជូនទៅតុលាការ​

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៥​ ខែមេសា​ ឆ្នាំ​២០២១នេះ​ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប​ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់​ បានសកម្មភាពចូល​លួច​ប្រេងម៉ាស៊ូត នៅ​ក្នុង​ការដ្ឋាន​ព្រ​លាន​យន្ត​សៀមរាប​ថ្មី​។ បេីតាមរបាយកា​រណ៍របស់កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សូត្រ​និគម​ បានឲ្យដឹងនៅរសៀលថ្ងៃទី១៣​ ខែមេសា​ ឆ្នាំ​២០២១ថា​ យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ឈ្មោះ អ៊ុយ ... Read More »

ផ្សាររស្មីមានជ័យ​ ហៅផ្សាររោងចក្រ ៣ជាន់ ដែលមានទីតាំងស្ថិតនៅផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (កម្រិតហានិភ័យ 🔴🔴)

ភ្នំពេញ៖ ផ្សាររស្មីមានជ័យ​ ហៅផ្សាររោងចក្រ ៣ជាន់ ដែលមានទីតាំងស្ថិតនៅផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (កម្រិតហានិភ័យ 🔴🔴)។ នេះបើយោងតាមការបញ្ជាក់អោយដឹងពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសរកអ្នកជំងឺកូវីដ-១៩ ចំនួន ១០នាក់ទៀត ដែលកំពុងបាត់ខ្លួន ទុកពេលឲ្យ៣ថ្ងៃ បើមិនមកបង្ហាញខ្លួនអាចប្រឈមទោសទណ្ឌ ១-៥ឆ្នាំ ឬដល់៥-១០ឆ្នាំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសរកអ្នកជំងឺកូវីដ-១៩ ចំនួន ១០នាក់ទៀត ដែលកំពុងបាត់ខ្លួន។ កន្លងមក រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងសូមអំពាវនាវដល់សាច់ញាតិ ឬអ្នកដែល ស្គាល់អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១២រូប ដែលជាករណីឆ្លងក្នុងសហគមន៍ ... Read More »

សមត្ថកិច្ចចម្រុះចុះទប់ស្កាត់ការកាប់រុករាននិងទន្ទ្រានដីព្រៃខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ, ឃាត់ខ្លួនមនុស្ស៣នាក់ និងរុះរើរោងអនាធិបតេយ្យចំនួន៩

ខេត្តមណ្ឌលគិរី ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន៣នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ពីបទកាប់រុករាន និងទន្រ្ទានដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៤ តាមបញ្ញត្តិមាត្រា៦២ និងមាត្រា៥៦ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។ ... Read More »

ថវិកាឧបត្ថម្ភរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន ត្រូវបានផ្ដល់ជូនដល់មន្រ្តីឧទ្យានុរក្ស និងមន្រ្តីរាជការទាំងអស់នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដល់ស្នាក់ការ

ខេត្តមណ្ឌលគិរី ៖ នៅរសៀលថ្ងៃអង្គារ និងព្រឹកថ្ងៃពុធ ២-៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣-១៤ ខែមេសា ឆ្នាំ២០២១ លោក កែវ សុភគ៌ ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន សូមច្រានចោលផេកហ្វេសប៊ុកបន្លំ​ ជាទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាល

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងនៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ថា, ក្រសួងសុខាភិបាល​ សូមប្រកាសច្រានចោលទាំងស្រុង​នូវទំព័រហ្វេសបុកដែលមានអាន់ខោនឈ្មោះ​ “ក្រសួងសុខាភិបាលCOVID-19″​ មានដាក់រូបលោកស្រីវេជ្ជបណ្ឌិត ឱ​ វណ្ណឌីន​ ... Read More »

លោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខដឹកនាំកម្លាំងដាក់គោលដៅពិនិត្យព្រំប្រទល់ ផ្លូវសំខាន់ៗក្នុងភូមិសាស្ត្រខណ្ឌ

ភ្នំពេញ៖ អនុវត្តតាមសេចក្តីសម្រេចលេខ៤៧ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការសម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល រយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០និង០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១  ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ... Read More »

រដ្ឋបាលក្រុងបាវិតប្រើវិធានការក្តៅផាកពិន័យចំពោះបុរសម្នាក់ដែលគេចពីកន្លែងចត្តាឡីស័ក ល្មើសនឹងវិធានសុខាភិបាល ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

       ខេត្តស្វាយរៀង៖ រដ្ឋបាលក្រុងបាវិតប្រើវិធានការក្តៅផាកពិន័យចំពោះបុរសម្នាក់ដែលគេចពីកន្លែងចត្តាឡីស័ក ល្មើសនឹងវិធានសុខាភិបាល ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។   ជាក់ស្ដែងនៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ក្រុមការងាររដ្ឋបាលក្រុងបាវិត សហការជាមួយមន្ត្រីសុខាភិបាល ដោយមានការចូលរួមពីកម្លាំងអធិការដ្ឋាននរគរបាលក្រុង កងរាជអាវុធហត្ថក្រុង ... Read More »

រដ្ឋបាលក្រុងបាវិតអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានទាក់ទងជាមួយប្ដីប្រពន្ធ២នាក់មានវិជ្ជមានកូវីដ-១៩ជាអ្នកលក់គ្រឿងសមុទ្រផ្សារតាបឹបក្រុងបាវិតសូមប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​

      ខេត្តស្វាយរៀង៖ រដ្ឋបាលក្រុងបាវិតនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានទាក់ទងជាមួយបុរសឈ្មោះ អៀម គឹមហុង អាយុ៣៣ឆ្នាំ និងប្រពន្ធឈ្មោះ គឹម វ៉ាន់ អាយុ ២៨ឆ្នាំ ដែលវិជ្ជមានកូវីដ-១៩ជាអ្នកលក់ដូរគ្រឿងសមុទ្រ ពេលព្រឹកលក់នៅផ្សារតាពៅ ... Read More »

តាមរយៈសារសំឡេង សម្តេចតេជោ ហ៊ុន សែនមានប្រសាសន៍ថា “យើងកំពុងស្ថិតមាត់ជ្រោះនៃមរណៈហើយ បើមិនប្រឹងរួមគ្នានឹងឈានទៅរកមរណៈ”

ភ្នំពេញ ៖ សម្តេចតេជោ បានថ្លែងទទូចទៅកាន់ប្រជាពលរដ្ឋឱ្យគ្នាបិទបញ្ចប់ព្រឹត្តិការណ៍២០ កុម្ភៈ មួយនេះយ៉ាងដូច្នេះ «សូមអង្វរបងប្អូនប្រជាពលរដ្ឋរបស់យើងខិតខំឡើងរួមគ្នា ដើម្បីបញ្ចប់នូវព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់។ យើងកំពុងស្ថិតនៅមាត់ជ្រោះ នៃមរណៈហើយ ប្រសិនបើយើងមិនប្រឹងរួមគ្នា យើងនឹងឈានទៅរកមរណៈពិតប្រាកដ។ ដូច្នេះវិធីតែមួយគត់ គឺរួមដៃគ្នាទាំងរដ្ឋ និងប្រជាជន»។ ក្នុងនោះសម្តេចតេជោ ហ៊ុន ... Read More »

អ្នកធ្វើឱ្យបែកធ្លាយសំឡេង នាំឱ្យប្រជាពលរដ្ឋចលាចលទិញទំនិញ ! សម្តេចតេជោ ហ៊ុន សែន ព្រមានចាត់ការ

ភ្នំពេញ ៖ បន្ទាប់ពីប្រជាពលរដ្ឋជាច្រើនបានចាកចេញពីផ្ទះ ទៅទិញទំនិញតាមផ្សារ ហើយកកកុញ ប្រមូលផ្តុំគ្នាច្រើន គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការសោកស្តាយជាខ្លាំងចំពោះមន្ត្រីជាក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឱ្យបែកធ្លាយសំឡេងសម្តេចមានប្រសាសន៍បញ្ជាក់ពីការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ហើយនាំឱ្យប្រជាពលរដ្ឋចលាចលទៅទិញទំនិញ។ ក្នុងសារសំឡេងពិសេសមួយនៅយប់ថ្ងៃទី១៤ ខែមេសា ... Read More »

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ឧបត្ថម្ភគ្រឿង ឧបភោគ បរិភោគ និងថវិកា ជូនដល់ អតីតគ្រូសាលាបាក់ទូក ៣គ្រួសារ ក្នុងស្ថានភាពជួបការលំបាក!

ភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឧបត្ថម្ភគ្រឿង ឧបភោគ បរិភោគ និងថវិកា ជូនដល់ ... Read More »

រដ្ឋបាលរាជធានីភំ្នពេញបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ដោយកិច្ចប្រជុំនេះផ្ដោតសំខាន់លើការងារគ្រប់គ្រងសភាពការណ៍

ភ្នំពេញ៖ នាយប់ថ្ងៃពុធ ០៣កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភំ្នពេញបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video ... Read More »

រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នា២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពី ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ តម្រូវការចាំបាច់ប្រចាំថ្ងៃផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ប៉ុន្តែ ត្រូវកាត់ – សេវាកម្មដឹកជញ្ជូនទំនិញចាំបាច់ដើម្បីបម្រើឱ្យភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ ... Read More »

អាជ្ញាធរខេត្តតាកែវសម្រេចបិទខ្ទប់ភូមិស្នោ​ ក្នុងឃុំស្នោ​ ស្រុកព្រៃកប្បាស​ ចាប់ពីម៉ោង​ ១៩៖០០​នាទី ថ្ងៃទី១៤​ ខែមេសា​ ឆ្នាំ២០១២​ រហូតដល់មានសេចក្តីសម្រេចជាថ្មី

ខេត្តតាកែវ ៖ នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលសាលាខេត្តតាកែវ សម្រេច ត្រូវបានបិទខ្ទប់ ភូមិស្នោ ឃុំស្នោស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលជាតំបន់មានអ្នកវិជ្ជមាន ជំងឺ កូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ពាក់ព័ន្ធ ... Read More »

មានបុរសជនជាតិខ្មែរអាយុ​ ៣៥ឆ្នាំ​ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩​ នៅមន្ទីរពេទ្យខេត្តព្រៃវែង​ នាថ្ងៃទី១៤​ ខែមេសា​ ឆ្នាំ២០២១​

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល មានករណីស្លាប់បុរសជនជាតិខ្មែរអាយុ ៣៥ឆាំ្ន ដោយសារជំងឺកូវីដ-១៩។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យ បានជ្រាបថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យខេត្តព្រៃវែង បានឱ្យដឹងថា , បុរសជនជាតិខ្មែរអាយុ ៣៥ឆ្នាំ រស់នៅឃុំបឹងព្រះ ស្រុកបាភ្នំ ... Read More »

រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីសម្រេច ស្តីពីការផ្អាកជាបណ្តោះអាសន្នអាជីវកម្មលក់ដូរនៅទីតាំងតូបលក់ដូរចំនួន ៣៦ តូប នៅក្នុងផ្សារលើ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ រដ្ឋបាលសាលាខេត្តព្រះសីហនុ ត្រូវបានផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្មនៅទីតាំងតូបលក់ដូរចំនួន ៣៦តូប ដែលលក់ដូរគ្រឿងសមុទ្រ លក់ត្រី ទឹកសាប លក់សាច់មាន់ លក់សាច់ជ្រូក លក់បន្លែ និងតូបស្ងោរក្តាម នៅក្នុងផ្សារលើ ក្រុងព្រះសីហនុ រួមមានតូបលេខ៖ ៨២៦,៨២៧, ... Read More »

រដ្ឋបាលខេត្តឧត្ដរមានជ័យ ប្រកាសស្ដីពីការរកឃើញ ករណីជនជាតិថៃ ម្នាក់វិជ្ជមានកូវីដ-១៩ និងអ្នកពាក់ព័ន្ធស្នាក់នៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តឧត្តរមានជ័យចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីជនជាតិថៃ ម្នាក់វិជ្ជមានកូវីដ-១៩ និងអ្នកពាក់ព័ន្ធស្នាក់នៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋរស់ ... Read More »