ព័ត៌មានទាន់ហេតុការណ៍៖
'

ចំនួនអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ពីថ្ងៃទី១០ កុម្ភៈ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១ ចំនួន២៤១៥៩៣ នាក់ (ស្រី ៨៤៤៦៤ នាក់)

ភ្នំពេញ៖ ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់សាធារណជន ដូចខាងក្រោមនេះ៖ Ministry of Health (MoH) would like to inform the public as ... Read More »

បើកម៉ូតូលឿនគេចមិនទាន់ទៅបុកគោហើយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យស្រុកបរិបូរណ៍

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានរងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ក្រោយពីយុវជនរូបនេះបានជិះម៉ូតូក្នុងល្បឿនយ៉ាងលឿនទៅបុកសត្វគោមួយក្បាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង១២នាទីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នៅចំណុចចន្លោះភូមិក្រោយជី ឃុំពពេល និងភូមិថ្លុកជ្រៅ ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍។   ... Read More »

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលព្រែកហូរឃាត់ខ្លួនពាក់ព័ន្ធនឹងករណីគ្រឿងញៀន។ ការឃាត់ខ្លួនជនសង្ស័យនេះកម្លាំងសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង១៨៖៥៥នាទីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្លូវលំក្នុងភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ អឿន សុខហៀង ភេទប្រុសអាយុ៣១ឆ្នាំ ... Read More »

សម្តេចពិជ័យសេនា ៖ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៊ីណូហ្វាមនឹងមកដល់នៅថ្ងៃទី ៣១ខែមីនា

ភ្នំពេញ៖ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៊ីណូហ្វាម ដែលជាជំនួយបន្ថែមរបស់សាធារណៈរដ្ឋប្រជាមានិតចិននឹងមកប្រទេស កម្ពុជា នាពេលប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ថ្លែងនៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ សម្ដេចពិជ័យសេនា ... Read More »

លើកទីមួយហើយក្នុងប្រវត្តិសាស្ត្រ អាមេរិកដែលកាត់ទោសបុគ្គលិកចារកម្មកូរ៉េខាងជើង

ក្រសួងយុត្តិធម៌អាមេរិក ជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្រ ដែលបានសម្រេចកាត់ទោសជនជាតិកូរ៉េខាងជើង។ ជនជាតិកូរ៉េខាងជើងឈ្មោះ Mun Chol Myong ត្រូវអាមេរិកចោទប្រកាន់ទោសពីបទលាងលុយខ្មៅ និងគេចពីទណ្ឌកម្មរបស់អន្តរជាតិ។ នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងយុត្តិធម៌អាមេរិកបានបញ្ជាក់ថា បុគ្គលដែលត្រូវបានកាត់ទោសគឺជា ចារកិច្ចកូរ៉េខាងជើង និងជាបុគ្គលិកចារកិច្ចទីពីរហើយដែលបានបញ្ជូនទៅកាន់អាមេរិក ដោយចោទប្រកាន់បំពានច្បាប់អាមេរិក។ តាមការចោទប្រកាន់ទោស ... Read More »

ពលរដ្ឋអុីស្រាអែលនាំគ្នាទៅបោះឆ្នោតលើកទី៤ក្នុងរយៈពេល ២ឆ្នាំ

នៅថ្ងៃទី២៣ខែមីនា ចាប់ពីម៉ោង៧ព្រឹក(ត្រូវនឹងម៉ោង១២ថ្ងៃត្រង់ម៉ោងនៅកម្ពុជា) ការិយាល័យបោះឆ្នោតទាំងអស់នៅទូទាំងប្រទេសអុីស្រាអែលត្រូវបើកដើម្បីឱ្យពលរដ្ឋបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រថ្មី។ នេះជាការបោះឆ្នោតលើកទី៤ហើយ នៅក្នុងប្រទេសអុីស្រាអែល ក្នុងរយៈពេល ២ឆ្នាំកន្លងមក។ កន្លងមក រដ្ឋាភិបាលចម្រុះបានបរាជ័យនៅក្នុងការអនុម័តច្បាប់ស្តីពីមូលនិធិជាតិ ក្នុងដំណាក់កាលឆ្នាំ២០២០-២០២១។ តាមការលើកឡើងរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតអុីស្រាអែល មានពលរដ្ឋប្រមាណ៦,៥លាននាក់ គ្រប់អាយុទៅបោះឆ្នោតនៅការិយាល័យទាំង១៣.៦៨៥ កន្លែងទូទាំងប្រទេស។ ... Read More »

ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យគ្រប់វត្តអារាម វាយគង ជួង រគាំង ទូងស្គរ មួយថ្ងៃ៥ដង ជាសាររំលឹកពលរដ្ឋឱ្យចូលរួមប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ-១៩

ភ្នំពេញ ៖ គ្រប់វត្តអារាមនៅទូទាំងប្រទេសវាយគង ជួង រគាំង ទូងស្គរមួយថ្ងៃ៥ដង ដើម្បីជាសាររំលឹកប្រជាពលរដ្ឋឱ្យចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍។ នេះជាសារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ជនរួមជាតិ។ សូមបញ្ជាក់ថា, ការណែនាំនេះត្រូវបានបញ្ជាក់តាមរយៈសារាចរណែនាំមួយរបស់លោក ... Read More »

នាយរងការិយាល័យសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ ពាក់ព័ន្ធវិជ្ជមានកូវីដ-១៩ និងបានជួបមនុស្សច្រើន

ខេត្តត្បូងឃ្មុំ៖ នាយរងការិយាល័យសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ ពាក់ព័ន្ធវិជ្ជមានកូវីដ-១៩។ នេះបើយោងតាមលិខិតរបស់អធិការនគរបាលស្រុកត្បូងឃ្មុំ ជម្រាបមកលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តត្បូងឃ្មុំ។ ក្នុងនោះបញ្ញាក់ថា, កម្មវត្ត៖ ស្ដីពីសកម្មភាពរបស់លោកវរសេនីយ៍ត្រី ឡេង ពៅ នាយរងការិល័យសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ ... Read More »

អង្គការសុខភាពពិភពលោកព្រមានពីការចែកចាយវ៉ាក់សាំងមិនមានតម្លាភាពនៅលើពិភពលោក

អគ្គនាយកអង្គការសុខភាពពិភពលោកបានប្រកាសថា កម្មវិធីចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅលើពិភពលោកមិនមានតម្លាភាពគឺជាការបរាជ័យយ៉ាងធំធេងផ្នែកក្រមសីលធម៌របស់អង្គការនេះ។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំតាមអនឡាញនៅទីក្រុងហ្សឺណែវប្រទេស្វុីស កាលពីថ្ងៃទី២២ខែមីនា (ពេលវេលាក្នុងតំបន់) លោក Ryan មន្ត្រីគ្រប់គ្រងភាពអាសន្ន និងការចែកចាយវ៉ាក់សាំង បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីការកើនឡើងនៃកូវីដ-១៩ នៅក្នុងតំបន់អឺរ៉ុប គឺកើនឡើងដល់ទៅ១២% ក្នុងមួយសប្តាហ៍កន្លងមក។ ទាំងនោះហើយអង្គការWHO ... Read More »

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ដឹកនាំកិច្ចប្រជុំពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមមណ្ឌលចត្តាឡីស័ក ក្នុងស្រុកកោះធំ

ខេត្តកណ្ដាល៖ រសៀលថ្ងៃអង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ... Read More »

ព្រហេីនមែន! ឃេីញបុរសម្នាក់ឈរនិយាយទូរស័ព្ទនៅមុខផ្ទះបើកម៉ូតូទៅឆក់យកតែមិនបានសម្រេចត្រូវជនរងគ្រោះក្របួចបានម្នាក់

ភ្នំពេញ​៖​ បុរសម្នាក់កំពុងឈរនិយាយទូរស័ព្ទនៅមុខផ្ទះស្រាប់តែមានជនសង្ស័យចំនួន៣នាក់ជិះម៉ូតូមួយគ្រឿងមកធ្វេីសកម្មភាពឆក់យកទូរស័ព្ទស៊េរីទំនេីបនោះ តែមិនបានសម្រេចត្រូវជនរងគ្រោះក្របួចបានម្នាក់ប្រគល់ជូនសមត្ថកិច្ច ខណៈ២នាក់ទៀតកំពុងគេចខ្លួន។     ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៣​ ខែមីនា​ ឆ្នាំ២០២១​ នៅជិតផ្សារតាំងកសាង​ ផ្លូវបេតុង​ ភូមិចំការឪឡឹក​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍​សែនជ័យ។ ជនសង្ស័យនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេខណៈសមត្ថកិច្ចកំពុងសួរចម្លេីយ។     ... Read More »

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានចូលរួមសហការណ៍ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ

ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានចូលរួមសហការក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋដែលមានអាយុ៦០ឆ្នាំឡើងទៅ។ នេះជាការសម្រេចដោយយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើសុខភាពប្រជាជនកម្ពុជាទូទៅក្នុងរាជធានីភ្នំពេញ តាមបណ្ដាលមណ្ឌលសុខភាពតាមខណ្ឌនីមួយៗ សម្រាប់ផ្ដល់សេវាជូនបងប្អូនប្រជាពលរដ្ឋ។ សូមបញ្ជាក់ថាក្នុងការទទួលបានវ៉ាក់សាំង នឹងចាប់ផ្តើមធ្វើពីថ្ងៃទី២៣ ... Read More »

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកជួបប្រជុំតាមរយៈប្រព័ន្ធ Video Teleconferencing (VTC) ជាមួយនាយឧត្តមសេនីយ៍ Nam Yeongshin មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះ តបតាមសំណើរបស់សមភាគីនៃសាធារណរដ្ឋកូរ៉េ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំពិភាក្សាការងារតាមរយៈប្រព័ន្ធ ... Read More »

បិទការចេញចូលជាបណ្តោះអាសន្ន នៅផ្សារពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោយប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ពីរនាក់ប្តីប្រពន្ធ!

ខេត្តកំពង់ឆ្នាំង ៖ នៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រេចត្រូវបិទការចេញ-ចូល ជាបណ្តោះអាសន្នផ្សារពង្រ ស្ថិតក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បី ទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ បន្ទាប់ពីរដ្ឋបាលខេត្តបានរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ-១៩ នៅថ្ងៃទី ... Read More »

នៅរសៀលថ្ងៃទី២៣មីនានេះ វី ឌីណែត ចេញពីព្យាបាលជំងឺកូវីដ-១៩ហើយក្រោយជាសះស្បើយ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ តារាចម្រៀង វី ឌីណែតបានចាកចេញពីមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតស្រាល នាអតីតសណ្ឋាគារអាំងទែកង់ទីណង់តាល់នោះហើយ បន្ទាប់ពីនាងបានជាសះស្បើយមក។  យើងសូមចូលរួមត្រេកអរសម្រាប់ដំណឹងនៃការជាសះស្បើយរបស់តារាចម្រៀង វី ឌីណែត ប៉ុន្តែក្តីរំពឹងធំក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ ហើយបានរស់ជួបជុំក្រុមគ្រួសារនោះនាងត្រូវបានបាត់បង់ម្តាយជាទីគោរពស្រលាញ់ពីក្នុងផ្ទះ ដែលសល់តែសភាពផ្ទះស្ងាត់ជ្រងំលែងដូចមុន។  ... Read More »

គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាចម្បង ជារៀងរាល់ថ្ងៃ ដោយសារការបើកបរខ្វះការប្រុងប្រយ័ត្ន

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសារតែរថយន្តបុកគ្នាពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខ នៃរថយន្តMazda ស្ទើរតែទាំងស្រុង ប៉ុន្តែមិនបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ ស្ថិតត្រង់ចំណុចលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ... Read More »

រដ្ឋបាលខេត្តស្វាយរៀងប្រកាសថា បុរសម្នាក់ជាបុគ្គលិកក្លិបហាត់ប្រាណ Fit Zone នៅរាជធានីភ្នំពេញ រកឃើញវិជ្ជមានកូវីដ-១៩ ខណៈ បុរសនោះបានមកលេងម្តាយនៅភូមិទួលខ្ពស់ ឃុំចំបក់ ស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ នៅថ្ងៃទី២៣ខែមីនាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀងប្រកាសថា បុរសម្នាក់ជាបុគ្គលិកក្លិបហាត់ប្រាណ Fit Zone នៅរាជធានីភ្នំពេញ រកឃើញវិជ្ជមានកូវីដ-១៩ ។ បុរសនោះបានមកលេងម្តាយនៅភូមិទួលខ្ពស់ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងដែលមានបងប្អូន៦នាក់  និងប៉ះពាល់ផ្ទាល់៩នាក់ ព្រមទាំងប្រយោលជាមួយមនុស្ស២១១នាក់ផ្សេងទៀត ។ ... Read More »

ទាស់ពាក្យសម្តីគ្នាពីការទិញទឹកកកបង្កើតជាគំនុំកាប់គ្នារងរបួស២នាក់និងឃាត់ខ្លួនបាន៣នាក់

ខេត្តកណ្ដាល៖ ដោយសារផ្ដើមចេញពីរឿងទិញទឹកកកម្នាក់បានមុននិងម្នាក់បានក្រោយ ក្លាយជាគំនុំគំគួនគ្នា ធ្វើឲ្យមនុស្ស៣នាក់ព្រួតវាយនិងកាប់មនុស្ស២នាក់ បណ្ដាលឲ្យរងរបួសយ៉ាងដំណំ។ករណីនេះបានកើតឡើងនៅថ្ងៃទី២០ ខែ មីនា ឆ្នាំ ២០២១ វេលាម៉ោង ២៣ និង ៣០នាទីយប់ ចំណុចភូមិ ដើមពោធិ ... Read More »

កិច្ចប្រជុំវិសាមញ្ញលើកទី១១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្ត លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត ... Read More »

អាជ្ញាធរខេត្តព្រះសីហនុ ជ្រើស រើសយកទីតាំងវត្តគិរីនាគវ័ន (ហៅវត្តសមាធិ)ត្រៀមបម្រុងសម្រាប់បូជាសពអ្នកស្លាប់ដោយជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យឈាបនដ្ឋានដើម្បីត្រៀមបម្រុងសម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ។ មានទីតាំងក្នុងបរិវេណវត្តមជ្ឈមណ្ឌល វិបស្សនាធុរ: គិរីនាគវ័ន (ហៅវត្តសមាធិ) ... Read More »

ឈើក្រុមឈ្មួញលាក់ទុកដោយខុសច្បាប់ពីរកន្លែងត្រូវកម្លាំងកងរាជអាវុធហត្ថរឹបអូសប្រគល់ឱ្យជំនាញ

ខេត្តក្រចេះ ៖ ឈើខុសច្បាប់ដែលក្រុមឈ្មួញយកមកលាក់ទុកចំនួន២ទីតាំងបម្រុងដឹកឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាមនោះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបើកប្រតិបត្តិការបង្រ្កាបនិងរឹបអូសយកទៅរក្សាទុក។    ប្រតិបត្តិការបង្ក្រាបនោះដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉ក់ ពីយុត អនុប្រធានមន្ទីរព័ត៌មាននិងសន្តិសុខនៃកងរាជអាវុធហត្ថខេត្តក្រចេះដោយបានធ្វើការបង្រ្កាបនិងរឹបអូសនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១មានចំនួន២ទីតាំងផ្សេងគ្នាស្ថិតនៅត្រង់ចំណុចជាប់ព្រំប្រទល់ទឹកដីខេត្តក្រចេះនិងខេត្តមណ្ឌលគិរី គឺជាប្រភេទឈើស្រឡៅ និងសុក្រំ។ ក្នុងប្រតិបត្តិការបង្ក្រាបនោះកម្លាំងកងរាជអាវុធហត្ថបានឱ្យដឹងថា ធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សាន្ត ... Read More »

សម្ដេចក្រឡាហោម ស ខេង ចេញសេចក្ដីណែនាំ(លើកទី២)ស្ដីពីការពង្រឹងការអនុវត្តវិធានការនានាដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

.     ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញសេចក្ដីណែនាំ(លើកទី២)ស្ដីពីការពង្រឹងការអនុវត្តវិធានការនានាដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដល់ថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីរាជការសុីវិល និងមន្ត្រីពន្ធនាគារ ... Read More »

ករណីវិជ្ជមានជំងឺកូវីដ-១៩ លើយោធិន ០១រូប(មួយ) ដែលបាន មកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅគិលានដ្ឋាន មូលដ្ឋានសមុទ្រ

ខេត្តព្រះសីហនុ ៖ ករណីវិជ្ជមានជំងឺកូវីដ-១៩ លើយោធិន ០១រូប ដែលបាន មកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅគិលានដ្ឋាន មូលដ្ឋានសមុទ្រ ។ នេះបើតាមលខិត មូលដ្ឋានសមុទ្រ សូមគោរពជូនលោក នាយឧត្តមនាវី អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ... Read More »

រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ ការរីករាលជាសកលនៃមេរោគកូវីដ-១៩ ធ្វើឲ្យប៉ះពាល់ដល់សមិទ្ធផលសង្គម-សេដ្ឋកិច្ច

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានថ្លែងថា, ការរីករាលជាសកលនៃមេរោគកូវីដ-១៩ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សមិទ្ធផលសង្គម-សេដ្ឋកិច្ច របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសេដ្ឋកិច្ចរបស់ពិភពលោកទាំងមូល មិនអាចគណនាបាន ហើយក៏មិនអាចដឹងបានឲ្យប្រាកដថាវិបត្តិនេះ ... Read More »

យោធាមីយ៉ាន់ម៉ា សោកស្តាយ ដែលមានបាតុករ ១៦៤នាក់ស្លាប់

នៅក្នុងសន្និសីទកាសែតនាថ្ងៃទី២៣ខែមីនា កម្លាំងទាហានមីយ៉ាន់ម៉ា បានបញ្ជាក់ថា មានបាតុករ ១៦៤នាក់ ស្លាប់នៅក្នុងការធ្វើបាតុកម្ម ប្រឆាំងយោធា។ អ្នកនាំពាក្យកម្លាំងទាហានមីយ៉ាន់ម៉ា លោក Zaw Min Tun បានបញ្ជាក់ថា លោកពិតជាលោកស្តាយយ៉ាងខ្លាំង ចំពោះការស្លាប់របស់ក្រុមបាតុករ ... Read More »

រថយន្តដឹកដែកធុនធំបើកបុកម៉ូតូ ស្លាប់ម្នាក់នៅស្រុកស្អាង

ខេត្តកណ្តាល ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កដោយរថយន្តដឹកដែកធុនធំ បើកបុកម៉ូតូ ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលអោយអ្នកជិះម៉ូតូ បោកក្បាលធ្លាយខួរ ស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុចំណែកឯបើកបររថយន្តបានរត់គេចខ្លួន ។  ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី​២៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង​ ១២និង៣០នាទី ... Read More »

ចិនដាក់ទណ្ឌកម្មលើអឺរ៉ុប(EU) ៖ បន្ទាប់ពី​បស្ចិមលោក ព្រួតគ្នាដាក់ទណ្ឌកម្មមន្រ្តីចិន​ ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សតំបន់ស៊ីនជាំង

អន្តរជាតិ​៖​ បន្ទាប់ពីអាមេរិក សហភាពអឺរ៉ុប អង់គ្លេស និងកាណាដា បានសម្រេចដាក់ទណ្ឌកម្មលើមន្ត្រីចិន​ ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សតំបន់ស៊ីនជាំង។​ ពេល​នេះ​ទីក្រុងប៉េកាំង នៅថ្ងៃទី២២ ខែមីនាបានសម្រេចដាក់ទណ្ឌកម្មតបទៅលើសហភាពអឺរ៉ុប (EU)វិញ​។ ជាក់ស្ដែង​ចំពោះ​ការដាក់ទណ្ឌកម្មរួមគ្នាដោយបស្ចិមលោកនេះ ត្រូវបានមើលឃើញថា ជាការសម្របសម្រួលសកម្មភាពគោលនយោបាយការបរទេសរបស់អាមេរិក និងសម្ពន្ធមិត្តក្នុងការទប់ទល់ជាមួយចិន។ ... Read More »

ប្រធានាធិបតីកូរ៉េខាងត្បូងចាក់វ៉ាក់សាំងប្រឆាំងកូវិដ-១៩ របស់ក្រុមហ៊ុន AstraZeneca

នៅថ្ងៃទី២៣ខែមីនា ឆ្នាំ២០២១ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ផលិតដោយក្រុមហ៊ុន AstraZeneca មុនពេលបំពេញទស្សនកិច្ចទៅក្រៅប្រទេស។ តាមគម្រោង ប្រធានាធិបតី កូរ៉េខាងត្បូង នឹងទៅកាន់ប្រទេសអង់គ្លេសចូលរួមកិច្ចប្រជុំ G7 ដែលនឹងធ្វើឡើងនៅខែមិថុនាឆ្នាំ២០២១។ ... Read More »

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រគល់ពូជសត្វពពែចំនួន៣០ក្បាល ផ្ដល់ជូនដល់ដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច ដើម្បីយកទៅចិញ្ចឹម

ខេត្តមណ្ឌលគិរី ៖ ក្រៅពីការងារអនុវត្តច្បាប់ក្នុងបុព្វហេតុការពារ និងអភិរក្សធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ និងការរស់នៅដោយចីរភាព, ការដាំដំណាំកសិកម្ម និងការចិញ្ចឹមសត្វខ្នាតតូច ក៏ជាភារកិច្ចដែលមន្រ្តីឧទ្យានុរក្សគប្បីត្រូវយកចិត្តទុកដាក់ជាប់ជាប្រចាំផងដែរ។ ជាក់ស្ដែងនៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ មន្រ្តីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានទៅទទួលយកសត្វពពែសរុបចំនួន៣០ក្បាល ដែលជាការផ្ដល់ជូនពីសំណាក់ លោកសាយ ... Read More »

លោកតាវ័យ៧៤ឆ្នាំម្នាក់តណ្ហាក្រាស់ឃ្មឹកចាប់ក្មេងស្រីអាយុ១២ឆ្នាំរំលោភសេពសន្ថវ:បានសម្រេច៦ដង

ខេត្តសៀមរាប ៖  លោកតា​អាយុ​៧៤​ឆ្នាំ​ម្នាក់​ចាស់ហើយមិនព្រមទៅវត្តកាន់សិលបែរជាមានតណ្ហាក្រាស់ចាប់ក្មេងស្រីអាយុ១២ឆ្នាំម្នាក់រំលោភសេពសន្ថវ:បានសម្រេចច្រើនលើក ទីបំផុតត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​អង្គរជុំ ឃាត់ខ្លួនយកទៅផ្តន្ទាទោសតាមច្បាប់ទាល់តែបាន។ ការ​ឃាត់ខ្លួន​តាចាស់ស្រេកឃ្លានកាមគុណនេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២១ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការកាលពីព្រឹកថ្ងៃទី២៣ ខែ មីនានេះ។ ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គរជុំ បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ម៉ៃ ... Read More »