ព័ត៌មានទាន់ហេតុការណ៍៖
'

ឆ្លង​ចរន្តអគ្គិសនី​ ឆេះ​ផ្ទះ​ពលរដ្ឋ​ នៅ​ភូមិ​របោះ​អង្កាញ់​ សង្កាត់​ព្រែក​ឯង​ អស់ទាំង​ស្រុង​

ភ្នំពេញ​ ៖​ ផ្ទះ​របស់​ប្រជាពលរដ្ឋ​១​ខ្នង​ បាន​រង​ការ​ឆេះ​អស់ទាំង​ស្រុង​ ដោយ​ឆ្លង​ចរន្តអគ្គិសនី​ នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង​ ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ស្ថិត​នៅ​ ត្រង់​ចំណុច​ផ្លូវលំ​ ភូមិ​របោះ​អង្កាញ់​ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ... Read More »

លោកស្រី យក់ សម្បត្តិ ផ្ញើសារជាសំឡេង រំឮកថា, មេរោគកូវីដ ក៏អាចឆ្លងចូលតាមភ្នែក និងត្រចៀកដែរ ដែលចាំបាច់ត្រូវលាងដៃជាប្រចាំ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានផ្ញើសារជាសំឡេងបញ្ជាក់ឲ្យ​ដឹងថា , “មេរោគកូវីដ-១៩ មិនមែនត្រឹមតែតាមរយៈមាត់ និងច្រមុះប៉ុណ្ណោះទេ ... Read More »

មេដឹកនាំ​កំពូលចិន៖​ ប្រកាសជ័យជំនះយ៉ាងធំធេង ក្នុងការលុបបំបាត់ភាពក្រីក្ររបស់ប្រជាជនចិន

អន្តរជាតិ​៖​ ក្រោមការដឹកនាំរបស់ប្រធានាធិបតីចិន លោកស៊ី ជិនភីង ក្នុងគោលនយោបាយលុបបំបាត់ភាពក្រីក្រ បន្ទាប់ពីលោកឡើងកាន់អំណាចនៅក្នុងឆ្នាំ២០១៣​ បេីគិតជារយៈពេល ៨ឆ្នាំ ប្រជាជនចិនជិត ១០០លាននាក់ ត្រូវបានរំដោះចេញពីភាពក្រីក្រ។ ជាក់ស្ដែង​នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ​២០២១​ លោក ... Read More »

សមត្ថកិច្ចនគរបាលខេត្តកណ្តាល ទទួលបានព័ត៌មានច្បាស់ពីប្រជាពលរដ្ឋពិតប្រាកដ គឺចុះបង្ក្រាបភ្លាមៗ

ខេត្តកណ្ដាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លេីយតបទៅនឹងគណនីហ្វេសបុកសុំមិនបញ្ចេញឈ្មោះ បានរាយការណ៍ក្នុងប្រអប់សារ​ផេកហ្វេសបុកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល​ មានខ្លឹមសារថា «នៅភូមិខ្ញុំ​ ភូមិ​ក្បាលកោះ​ទៀវ​ ឃុំសំពៅពូន​ ស្រុកកោះធំ​ ជាប់ស្ពាន៦៤​ មានឈ្មោះ ថូ​ បានលក់ថ្នាំញៀនជាយូរណាស់មកហេីយ​ ... Read More »

អង្គការក្រៅរដ្ឋាភិបាល​ចំនួន​១៤០​ មកពី​ប្រទេស​៣១ ស្នើឲ្យ​UN៖ ដាក់ទណ្ឌកម្ម​អាវុធ​លើ​របប​សឹក​មី​យ៉ាន់​ម៉ា

អន្តរជាតិ​៖​ បេីយោងតាម​លិខិត​ចំហ​មួយរបស់អង្គការក្រៅរដ្ឋាភិបាល​ចំនួន​១៤០ មកពី​ប្រទេស​ចំនួន​៣១ កាលពីថ្ងៃទី​២៤ ខែកុម្ភៈ​ ឆ្នាំ​២០២១​ បានអំពាវនាវ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ (UNSC) ដាក់ទណ្ឌកម្ម​លើ​ការលក់​អាវុធ​ឲ្យមី​យ៉ាន់​ម៉ា​។ ប៉ុន្តែចំពោះការស្នើ​នេះ ទំនង​ពិបាក​ទៅរួចណាស់ ខណៈ​ដែល​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ចំនួន​៣ គឺជា​ដៃគូ​លក់​អាវុធ​ដ៏​សំខាន់​ឱ្យ​មី​យ៉ាន់​ម៉ា​ទៅហើយ​។ ជាក់ស្ដែង​នៅក្នុង​លិខិត​ចំហ​មួយ​ដែល​ផ្ញើ​ទៅ​ក្រុមប្រឹក្សាសន្តិសុខ​ បានគូសបញ្ជាក់ថា​៖«​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ... Read More »

លោក ម៉ុម សារឿន និងភរិយា អញ្ជើញក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១០៥ គ្រួសារ ក្នុងស្រុកថាឡាបរិវ៉ាត់

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង និងលោកស្រី ... Read More »

ជប៉ុនផ្តល់ថវិកាជិត៣លានដុល្លារសម្រាប់គម្រោង ព្យាករកម្រិតទឹកទន្លេមេគង្គ

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាចំនួន២,៩លានដុល្លារអាមេរិក ដល់គណៈកម្មការទន្លេមេគង្គ ហៅកាត់ថា MRC ដើម្បីគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្ត្រថ្មីរបស់ខ្លួន សំដៅលើកកម្ពស់ការអភិវឌ្ឍប្រកបដោយទំនួលខុសត្រូវនៅក្នុងតំបន់។ សេចក្តីប្រកាសព័ត៌មានរបស់MRCនៅ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ជំនួយនេះ ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បន្តចុះពិនិត្យទីបញ្ជាការស្រាលនៅទីតាំងខុនដូ អិល សង្កាត់បឹងទំពន់ទី២ បុរីប៉េងហួត ៦០ម៉ែត្រ និងមណ្ឌលចត្តាឡីស័ក សង្កាត់ចាក់អង្រែក្រោម

ភ្នំពេញ​៖​ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ នៅវេលាម៉ោង ៨ ព្រឹកថ្ងៃសុក្រ​ ១៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ​ ដែលដឹកនាំដោយលោក​ ឌី​ ... Read More »

រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីស្លាប់ពលករដែលវិលត្រឡប់ពីប្រទេសថៃ

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់សាធារណៈជនឲ្យបានជ្រាបថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៤:០០ នាទី រសៀល មានករណីស្លាប់ពលករជាអ្នកជំងឺបានវិលត្រឡប់ ពីប្រទេសថៃ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិរំដេង ឃុំស្ពានត្នោត ... Read More »

ជិះម៉ូតូជែងរថយន្តខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងទៀតបណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនប្រជែងជាមួយនឹងរថយន្តខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ ចំណែកឯម៉ូតូនិងរថយន្ដរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវR១០ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ125 ស៊េរីឆ្នាំ ... Read More »

លោក ឧត្តមសេនីយ៍ឯក ស ថេត ដឹកនាំកិច្ចប្រជុំបន្ទាន់ដេីម្បីប្រជុំផ្សព្វផ្សាយ និងបែងចែកកម្លាំងប្រចាំការតាមគោលដៅព្យាបាល និងគោលដៅកំពុងធ្វេីចត្តាឡីស័ក

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២១ លោក ... Read More »

នគរបាលឃាត់ខ្លួនជនដៃដល់២នាក់ក្រោយកាប់បំផ្លាញម៉ូតូ៣គ្រឿងកាលពីពេលយប់

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យរួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ និងកម្លាំងប្រជាការពារធ្វើការឡោមព័ទ្ធចាប់ជនដៃដល់២នាក់ក្នុងចំណោមគ្នា៣នាក់ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១​ ក្រោយពីពួកគេបានកាប់បំផ្លាញម៉ូតូចំនួន៣គ្រឿងបណ្ដាលឲ្យរងការខូចខាតខ្ទេចខ្ទីកាលពីយប់រួចបានរត់ចូលទៅសម្ងំលាក់ខ្លួននៅក្នុងបឹងកក់មួយកន្លែង ស្ថិតនៅតាមផ្លូវបេតុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ជិះ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​​ឆ្នាំ​២០១៥​ ពណ៌ខ្មៅ​ ... Read More »

រាជរដ្ឋាភិបាល យល់ព្រមជាគោលការណ៍ឲ្យអនុវត្តនូវវិធានការច្បាប់បន្ថែមចំពោះបុគ្គល និងទីតាំងដែលមិនសហការនូវវិធានការចំនួន ៣ចំណុច

ភ្នំពេញ៖ ដើម្បីពង្រឹងប្រសិទ្ធភាពការងារទប់ស្កាត់ការរីករាលដាលនៃជំងកូវីដ១៩ក្នុងសហគមន៍ រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ឱ្យអនុវត្តន៍នូវវិធានការច្បាប់បន្ថែមចំពោះបុគ្គល និងទីតាំងដែលមិនសហការ វិធានការ មួយចំនួនដូចខាងក្រោម ៖ ១-ចំពោះជនបរទេស ត្រូវបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា និងហាមចូលប្រទេសសារជាថ្មីៗ ២-ចំពោះជនជាតិខ្មែរ ត្រូវចាត់វិធានការតាមផ្លូវច្បាប់។ ៣-ចំពោះទីតាំង ត្រូវដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។ ... Read More »

ដោយសារជំងឺសរសៃប្រសាទរើឡើងយុវជនម្នាក់យកកាំបិតអារ.កខ្លួនឯងរងរបួសធ្ងន់

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារទាំងយប់ខណៈដែលយុវជនម្នាក់សង្ស័យជំងឺសរសៃប្រសាទរើឡើងបានយកកាំបិតអារបំពង់កខ្លួនឯងហូរឈាមបណ្ដាលឱ្យរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២១នៅចំណុចភូមិត្រពាំងក្រួស ឃុំជ្រុងពពេល ស្រុករំដួល។ សមត្ថកិច្ចនគរបាលស្រុករំដួលបានឱ្យដឹងថា យុវជនខាងលើមានឈ្មោះសាន ជាន់ណាក អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិឃុំកើតហេតុ។ បើតាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថាកូនប្រុសរបស់គាត់គឺមានជំងឺសរសៃប្រសាទហើយក្រុមគ្រួសារបានយកទៅព្យាបាលនៅមន្ទីរពេទ្យនិងផឹកថ្នាំសង្កូវជាប្រចាំ ប៉ុន្តែមិនបានធូរស្រាលសោះឡើយ ដោយនៅថ្ងៃកើតហេតុខាងលើវេលាម៉ោង៩យប់ស្រាប់តែឮសូរសំឡេងកូនស្រែកក៏ដើរទៅមើលស្រាប់តែឃើញកូនយកកាំបិតចុងស្រួចចិតបន្លែអារ.កសម្លាប់ខ្លួនឯងបណ្តាលឱ្យហូរឈាមរងរបួសធ្ងន់ទើបប្រញាប់ប្រញាល់ជួយសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀងភ្លាមៗតែម្ដង៕ ដោយ៖ យឹម ... Read More »

សេចក្តីណែនាំរបស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ស្តីពីវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ ២០២១ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន សូមជម្រាបជូន លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលបម្រើការងារនៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ មេត្តាជ្រាបថា ដើម្បីចូលរួមបង្ការ ... Read More »

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ជូនរង្វាន់ជាថវិកា ដល់ក្រុមកីឡាករ ហែលទឹកទទួលបានជ័យលាភី

ភ្នំពេញ៖ កីឡាករ កីឡាការិនី ក្លឹបហែលទឹកក្រសួងព័ត៌មាន ចំនួន ៣ រូប ដែលទទួល បានមេដាយមាស និងសំរិទ្ធ ក្នុងការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែម ថុន ... Read More »

នាយករដ្ឋមន្រ្តីថៃ អះអាងថា៖ ជំនួបរវាងរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា មិនមែនមានន័យថា លោកគាំទ្ររបបសឹកឡើយ

អន្តរជាតិ​៖​ បេីតាមការ​អះអាងរបស់លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ​២០២១​ បានបញ្ជាក់ថា ក្នុងជំនួបរវាងលោក និងលោកWunna Maung Lwin រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា មិនមែនមានន័យថា ... Read More »

ក្រសួងសុខាភិបាលនៅតែបន្តអំពាវនាវប្រជាពលរដ្ឋ កុំឱ្យមើលស្រាលវីរុសកូវីដ-១៩ ជាពិសេស វីរុសបំប្លែងថ្មី

ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យមើលស្រាលវីរុសកូវីដ-១៩ ជាពិសេស វីរុសបំប្លែងថ្មី ខណៈដែលវីរុសកូវីដ-១៩បំប្លែងថ្មី វាមានភាពសាហាវ និងធ្ងន់ធ្ងរជាងមុននិងអាចស្លាប់បាន។ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ... Read More »

តុលាការអាមេរិក​ បញ្ជាឲ្យកូរ៉េខាងជើង​ផ្តល់សំណងដល់ក្រុមនាវិក​ ២,៣ពាន់លានដុល្លារលេីការចាប់ទុកនាវានៅឆ្នាំ១៩៦៨

អន្តរជាតិ​៖​ សំណុំរឿងនាវាស៊ើបការណ៍ USS Pueblo ត្រូវយោធាជើងទឹកកូរ៉េខាងជើងចាប់ឃាត់នៅខែមករា ឆ្នាំ១៩៦៨ នៅពេលនាវានេះកំពុងបំពេញបេសកកម្មក្រោមឈ្មោះជានាវាអង្កេតបរិស្ថាន។ ស្រាប់​តែ​នាពេលថ្មីៗនេះ​ តុលាការអាមេរិក​ បានបញ្ជាឲ្យកូរ៉េខាងជើងផ្តល់សំណងដល់ក្រុមនាវិក និងក្រុមគ្រួសារនាវិកទាំងនោះ។ ខណៈដែល​នាវិកទាំងអស់នៅលើនាវា ត្រូវបានកូរ៉េខាងជើង ធ្វើទារុណកម្ម១១ខែមុនត្រូវបានដោះលែងវិញ។ ប៉ុន្តែ​យ៉ាងណាមិញ ... Read More »

ការសាងសង់ព្រលានយន្តហោះថ្មីនៅស្រុកសូទ្រនិគម ខេត្តសៀមរាប ប្រឈមបញ្ហាធំៗចំនួន២ ក្នុងពេលបច្ចុប្បន្ន !

ខេត្តសៀមរាប៖ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអាកាសយានដ្ឋានសៀមរាប អង្គរ លោក LU WEI បានបង្ហាញថា ការងារស្ថាបនាព្រលានយន្តហោះថ្មីនេះ កំពុងជួបប្រទះបញ្ហាប្រឈមចំនួន២ គឺការតភ្ជាប់បណ្តាញផ្គត់ផ្គង់អគ្គិសនី និងការតភ្ជាប់បណ្តាញផ្គត់ផ្គង់ទឹកស្អាត។ លោក LU WEI ... Read More »

រឿងនិទានបរទេស÷ រឿង តាចាស់និងសត្វស្វា

មានរឿងបរទេសមួយតំណាលថា នៅសម័យមួយ មានតាចាស់ម្នាក់រស់នៅ ក្នុងខេត្តយូណានប្រទេសចិន ។ គាត់បានចិញ្ចឹមស្វាមួយហ្វូង ដើម្បីប្រើពួកវា ឲ្យរកបេះផ្លែឈើ ក្នុងព្រៃឲ្យគាត់ ។ រៀងរាល់ព្រឹក តាចាស់បានហៅស្វាទាំងអស់មកប្រជុំគ្នានៅមុខផ្ទះ និងចាត់ឲ្យស្វា ដែលមានអាយុច្រើនជាងគេ ដឹកនាំស្វាទាំងអស់ ... Read More »

មេដឹកនាំគណបក្សសាធារណរដ្ឋ ប្រកាសគាំទ្រលោកត្រាំជាបេក្ខភាពប្រធានាធិបតីក្នុងការបោះឆ្នោតឆ្នាំ២០២៤

មេដឹកនាំតំណាងសំឡេងភាគតិចនៅក្នុងព្រឹទ្ធសភា លោក Mitch McConnell កាលពីពេលថ្មីៗនេះបានប្រកាសគាំទ្រអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ជាបន្តទៀតប្រសិនបើលោកត្រាំ ក្លាយជាតំណាងគណបក្សសាធារណរដ្ឋ ក្នុងការបោះឆ្នោតប្រធានាធិបតីនៅក្នុងឆ្នាំ២០២៤។ កាលពីថ្ងៃទី២៥ខែកុម្ភៈ(ពេលវេលាអាមេរិក) លោក Mitch McConnell ... Read More »

ក្រុមហ៊ុនហ្វេសប៊ុកបានបិទគណនីទាំងអស់ដែលមានការពាក់ព័ន្ធជាមួយនឹងក្រុមយោធារបស់ប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, គណនីហ្វេសប៊ុក និងអុិនស្តាក្រាម ថែមទាំងការផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់របស់យោធាប្រទេសមីយ៉ាន់ម៉ាត្រូវបានបិទ នេះបើតាមការផ្សព្វផ្សាយនៅក្នុងគេហទំព័ររបស់ក្រុមហ៊ុនកាលពីម្សិលមិញនេះ។ លោក Rafael Frankel ដែលជាអ្នកទទួលបន្ទុកផ្នែកគោលនយោបាយរបស់ក្រុមហ៊ុនហ្វេសប៊ុកសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកបានមានប្រសាសន៍ថា “យើងជឿថាការអនុញ្ញាតឱ្យគណនីរបស់ក្រុមយោធា ... Read More »

ឥណ្ឌាប្រទះឃើញទូកដឹកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា៩០នាក់អណ្តែតនៅលើដែនសមុទ្រ

ឥណ្ឌា បានបញ្ជូននាវាយាមល្បាតពីរគ្រឿងទៅជួយដល់ជនភៀសខ្លួន រ៉ូហ៊ីងយ៉ាដែលអណ្តែតនៅលើដែនសមុទ្រ ដោយបានផ្តល់ជាអាហារ ទឹកផឹក និងថែរក្សាសុខាភិបាល។ តាមសារព័ត៌មាន TTXVN បានផ្សាយថា នៅថ្ងៃទី ២៥ខែកុម្ភៈ កម្លាំងការពារដែនសមុទ្រឥណ្ឌា បានប្រកាសថា បានរកឃើញទូកមួយអណ្តែកកណ្តាលសមុទ្រ Andaman ... Read More »

ប្រទេសជាច្រើនបានបន្ថយការរឹតត្បិតស្តីពីកូវីដ-១៩ បើកទ្វារសាលារៀនឡើងវិញ

ចំនួនអ្នកឆ្លងកូវីដ-១៩នៅក្នុងប្រទេសអង់គ្លេស បានថយចុះដល់ទៅ៧៨% ហើយរដ្ឋាភិបាលប្រទេសនេះបានសម្រេចលុបការប្រកាសអាសន្នទប់ស្កាត់កូវីដ-១៩ ដែលបានអនុម័តតាំងពីខែមករាឆ្នាំ២០២១។ ជាមួយគ្នានេះ ប្រទេសម៉ិចស៊ីកូក៏បានសម្រេចដូចគ្នានោះដែរ ក្រោយពីមានអ្នកឆ្លងធ្លាក់ចុះ។ នេះជាលើកទីមួយហើយដែលអង់គ្លេសបន្ថយការរឹតត្បិតកូវីដ-១៩ ក្រោយពីពលរដ្ឋអ្នកចូលពេទ្យ អ្នកឆ្លង អ្នកស្លាប់បានធ្លាក់ចុះជាបន្តបន្ទាប់។ ក្រសួងសុខាភិបាលអង់គ្លេស បានប្រកាសថា «ក្រោយការសម្រេចពី មជ្ឃមណ្ឌលជីវសាស្ត្រ ... Read More »

អូស្រ្តាលី និងកាតារដកខ្លួនចេញពីព្រឹត្តិការណ៍ Copa America ឆ្នាំ២០២១

អង្គភាពគ្រប់គ្រងបាល់ទាត់អាមេរិចខាងត្បូងហៅកាត់ CONMEBOL បានឲ្យដឹងថា ប្រទេសអូស្ត្រាលីនិងកាតារបានដកខ្លួនចេញពីព្រឹត្តិការណ៍បាល់ទាត់ Copa America ឆ្នាំ២០២១ ដែលចាប់ផ្តើមនៅខែមិថុនាខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។ អគ្គលេខាធិការរងអគ្គលេខាធិការរង CONMEBOL ... Read More »

ប្រធានក្រុមម៉ូតូប្រណាំង MotoGP លោក Gresini បានទទួលមរណភាពដោយសារកូវីដ-១៩ក្នុងវ័យ៦០ឆ្នាំ

ក្រុមប្រណាំងម៉ូតូ MotoGP បានប្រកាសកាលពីថ្ងៃទី២៤ ខែកុម្ភៈថា អតីតប្រធានក្រុមជម្រើសជាតិអ៊ីតាលី លោក Fausto Gresini ដែលជាម្ចាស់ជើងឯកពិភពលោកក្នុងកម្លាំងម៉ាស៊ីន១២៥សេសេ និងជាម្ចាស់ក្រុមប្រណាំងម៉ូតូបានទទួលមរណភាពដោយសារជំងឺនេះមានវ័យ៦០ឆ្នាំ។ លោក Gresini ត្រូវបានក្រុមប្រណាំង MotoGP ប្រកាសនៅលើធ្វីតទ័រថា ... Read More »

អ្នកចាត់ការទូទៅក្លិបបិសាចក្រហម លោក Solskjaer នៅតែចិញ្ចឹមចិត្តចង់បាន Haaland

លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United បាននិយាយថា លោកនៅតែរក្សាទាក់ទងជាមួយខ្សែប្រយុទ្ធឆ្នើម Erling Braut Haaland ហើយមិនបានបដិសេធចំពោះការផ្លាស់ប្តូរនាពេលអនាគតរបស់តារាបាល់ទាត់មកពីក្លិប Borussia Dortmund ... Read More »

Sevilla ចង់បាន៦៨លានផោនសម្រាប់គោលដៅរបស់ Man Utd លើខ្សែការពារ Kounde

ក្រុមបិសាចក្រហម Manchester United កំពុងបន្តឃ្លាំមើលខ្សែការពារកណ្តាលរបស់ក្លិប Sevilla កីឡាករ Jules Kounde ទោះបីជាមានភាពស្ទាក់ស្ទើរក្នុងការបំពេញតាមការចង់បានដែលមានតម្លៃ៦៨លានផោនក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់ Dailymail កាលពីថ្ងៃទី២៥ ខែកុម្ភៈ។ កីឡាករវ័យ២២ឆ្នាំរូបនេះបានបង្ហាញខ្លួនក្នុងនាមខ្សែការពារកណ្តាលដ៏ឆ្នើមម្នាក់នៅទ្វីបអឺរ៉ុបក្នុងរយៈពេល១៨ខែកន្លងមកនេះដោយមានការប្រជែងពីក្រុម Manchester ... Read More »

រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវសណ្ឋាគារ កាស៊ីណូ ហ្គូដដេស អេន លីប៊ើធី ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន ម្ចាស់សណ្ឋាគារ កាស៊ីណូ ហ្គូដដេស អេន លីប៊ើធី ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឱ្យបានជ្រាប ថា ៖ ... Read More »