ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្តដឹកកម្មករបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ក្រឡាប់ចាក់កម្មករ៦០នាក់របួសធ្ងន់៧នាក់នៅក្រុងបាវិត

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានកម្មករកម្មការិនី៧នាក់ក្នុងចំណោម៦០នាក់បានរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរ ខណៈដែលអ្នកបើករថយន្តដឹកកម្មករបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់រេចង្កូតក្រឡាប់ធ្លាក់កម្មកររងរបួសគួរឱ្យរន្ធត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី ១២ខែមីនាឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រ១៥៧-១៥៨ស្ថិតក្នុងភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា បុរសដែលបើករថយន្តដឹកកម្មករបង្កហេតុមានឈ្មោះ ជុំ ពុធ អាយុ៤២ឆ្នាំ ... Read More »

សភាប្រជាជនចិន៖ អនុម័តសេចក្តីសម្រេចកែប្រែប្រព័ន្ធបោះឆ្នោតហុងកុង

អន្តរជាតិ​៖​ សភាប្រជាជនចិន​ ក្នុងសម័យប្រជុំលើកទី៤ នីតិកាលទី១៣​ នាថ្ងៃទី១១ ខែមីនា​ ឆ្នាំ​២០២១​ បានអនុម័តសេចក្តីសម្រេចកែប្រែប្រព័ន្ធបោះឆ្នោតហុងកុង។ ជាក់​ស្ដែង​ក្នុង​សេចក្តីសម្រេចដែលមានចំនួន៩មាត្រារបស់សភាប្រជាជនចិននេះ​ ទទួលបានការគាំទ្រក្នុងសំឡេងដ៏ច្រើនលើសលុបក្នុងកិច្ចប្រជុំថ្ងៃចុងក្រោយ។ ចំណែក​ចំណុចថ្មី​ នៃកំណែទម្រង់ប្រព័ន្ធបោះឆ្នោតហុងកុង គឺការបង្កើតគណៈកម្មាធិការបោះឆ្នោត និងការតម្រូវឲ្យបេក្ខជនតំណាងរាស្ត្រ និងនាយកប្រតិបត្តិជាមនុស្សស្នេហាជាតិចិន។ ... Read More »

ពិធីការិនី ហង្សមាស ប៉ែន ស្រីពេជ្រ រង់ចាំលទ្ធផលយ៉ាងអន្ទះសារក្រោយស្វាមីវិជ្ជមានជំងឺកូវីដ-១៩

ភ្នំពេញ៖ ស្វាមីរបស់ពិធីការិនី ប្រចាំទូរទស្សន៍ហង្សមាស អ្នកនាងប៉ែន ស្រីពេជ្រ មានវិជ្ជមានជំងឺកូវីដ-១៩កាលពីម្សិលមិញនេះ ។ ទោះជាយ៉ាងណាលទ្ធផលតេស្តសម្រាប់តារាស្រីរូបនេះនៅមិនទាន់ចេញនៅឡើយទេនៅព្រឹកថ្ងៃទី១២ខែមីនានេះ នេះបើយោងតាមការបង្ហោះនៅលើគណនីយហ្វេសប៊ុកផ្លូវការរបស់ពិធីការិនីរូបនេះនៅព្រឹកនេះ។  ប៉ែន ស្រីពេជ្របានបញ្ជាក់ថា នាង ខ្ញុំនិងស្វាមីបានធ្វើតេស្ត រកមេរោគ COVID-19 ... Read More »

រដ្ឋបាលរាជធានីភ្នំពេញត្រៀមដី១០ហិកតា និងឡបច្ចេកទេសស្តង់ដារ៦ ដើម្បីបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩

      ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំជាស្រេចនូវផ្ទៃដីប្រមាណ១០ហិកតា និងឡបច្ចេកទេសស្តង់ដារសម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩។   លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ថា ... Read More »

ក្រសួងសុខាភិបាលប្រកាសថា ៖ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៦២នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ២២នាក់​

ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី១២ ខែមីនាឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៦២នាក់​ ពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ​ និងមានអ្នកជាសះស្បេីយចំនួន​ ២២នាក់​។ ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ... Read More »

ក្រុម Barcelona បានខកខាន៤០ភាគរយនៃស្ថិតិស៊ុតបាល់ប៉េណាល់ទីនៅរដូវកាលនេះ

ការខកខានក្នុងការស៊ុតបាល់ពិន័យ(ប៉េណាល់ទី)របស់កីឡាករ Lionel Messi កាលពីប្រកួតជាមួយក្រុម Paris Saint-Germain ថ្ងៃពុធបានធ្វើឱ្យក្រុម Barcelona បង្កើតស្ថិតិអាក្រក់ដែលមិនធ្លាប់មាន។ តាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA បានឲ្យដឹងកាលពីម្សិលមិញថា ក្រុម​Barcelona បានស៊ុតបាល់ពិន័យ១១ម៉ែត្រមិនបានល្អចំនួន៦ដងក្នុងចំណោម១៥ដងនៃការពិន័យដែលពួកគេបានទទួលនៅរដូវកាលនេះនៅ La ... Read More »

ក្រុមខ្លាំង២នៅអង់គ្លេសឈ្នះដូចគ្នា ខណៈបិសាចក្រហមបានត្រឹមស្មើក្នុងជើងទី១ពានរង្វាន់ Europa League

ក្រុមខ្លាំងៗចំនួន២មកពីអង់គ្លេសទទួលបានជ័យជម្នះដូចគ្នាក្នុងការប្រកួតក្របខ័ណ្ឌ Europa League វគ្គ១៦ក្រុមចុងក្រោយជើងទី១។ ចំណែកក្រុមបិសាចក្រហម Manchester United បានត្រឹមស្មើជាមួយក្រុមខ្លាំងមកពីអុីតាលី AC Milan ក្នុងទឹកដីខ្លួនឯងប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១២ ... Read More »

ពហុកីឡដ្ឋាន Maracana ត្រូវបានដាក់ឈ្មោះតាមអតីតវីរបុរសប្រេស៊ីលលោក Pele

ពហុកីឡដ្ឋាន Maracana របស់ប្រទេសប្រេស៊ីលត្រូវបានដាក់ឈ្មោះជាកិត្តិយសរបស់កីឡាករបាល់ទាត់ដ៏ល្បីល្បាញរបស់ប្រទេសគឺលោក Pele។ យោងតាមការចេញផ្សាយរបស់ BBC Sport ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីការបោះឆ្នោតដោយស្ថាប័ននីតិប្បញ្ញត្តិរបស់រដ្ឋ Rio de Janeiroដើម្បីប្តូរឈ្មោះទីកន្លែងទៅជាកីឡដ្ឋាន Edson Arantes do Nascimento ... Read More »

លោករដ្ឋមន្ត្រី ថោង ខុន និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ឧបត្ថម្ភថវិកាសរុបជាង ២ ម៉ឺនដុល្លារ សម្រាប់ប្រើប្រាស់ក្នុងការងារធ្វើចត្តាឡីស័កនៅមូលដ្ឋានខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ ដើម្បីជួយសម្រួលដល់ការងាររៀបចំ និងគ្រប់គ្រងមណ្ឌលចត្តាឡីស័កនៅតាមមូលដ្ឋានខេត្តកំពង់ធំ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បាននាំយកថវិកាមួយចំនួនប្រគល់ជូនរដ្ឋបាលខេត្តកំពង់ធំ ក៏ដូចជារដ្ឋបាលស្រុកបារាយណ៍ និងស្រុកតាំងគោក ដើម្បីទុកសម្រាប់ប្រើប្រាស់ក្នុងការងារធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋ ក៏ដូចជាពលករដែលមកពីប្រទេសថៃ។ ការប្រគល់ទទួលថវិកាឧបត្ថម្ភនេះធ្វើឡើងនៅ ... Read More »

ចំនួនអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ពីថ្ងៃទី១០ កុម្ភៈ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ សរុប ១៤៦៦០១នាក់ (ស្រី ៤៧៧៣៩នាក់)

ភ្នំពេញ៖ នៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់សាធារណជន ដូចខាងក្រោមនេះ៖ Ministry of Health (MoH) would like to inform ... Read More »

ឆេះរថយន្តFUSOសណ្ដោងទូកុងតឺន័រមួយគ្រឿងនៅផ្លូវ២០០៤​ ផ្អេីលដល់សមត្ថកិច្ចចុះជួយអន្តរាគមន៍ទាន់ពេល

ភ្នំពេញ​ ៖​ រថយន្តម៉ាក​ FUSO ប្រភេទសណ្ដោងទូរកុងតឺន័រមួយគ្រឿង​ បានឆ្លងចរន្តភ្លេីងឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍បាញ់ពន្លត់កាលពីវេលាម៉ោង ១២ និង ២០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមីនា​ ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ក្បែរស្តុបណតប្រ៊ីត ក្នុងសង្កាត់អូរបែកក្អម ... Read More »

ខ្វះពេលសប្បាយមែន​ ខណៈជំងឺកូវីដ-១៩កំពុងតែរាលដាលឆ្លងរហូតមានមនុស្សស្លាប់? ២ទីតាំងទៀតហេីយដែលលួចលាក់បេីក KTVត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាប​និងឃាត់ខ្លួនប្រុសស្រីជិត៣០នាក់

​   ភ្នំពេញ​ ៖​ ដោយអនុវត្តទៅតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ​ បានដាក់បញ្ជាឱ្យខណ្ឌទាំង១៤ ពង្រឹងឡើងវិញធ្វើយ៉ាងណា ទប់ស្កាត់ឲ្យបាន នូវការលួចបើកខារ៉ាអូខេ(KTV)បំពានទៅនឹងការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍ ... Read More »

សមត្តកិច្ចឃាត់ខ្លួនជនសង្ស័យ៩នាក់ពីបទអំពើលួច មានស្ថានទម្ងន់ទោស

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអោយដឹងថា  នគរបាលបង្ក្រាប ជនសង្ស័យពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស (កាច់បំបែកសោ.កម៉ូតូ) ។ របាយការណ៍បញ្ជាក់ថា នៅយប់រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី១១.០៣.២០២១ នគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំបិតត្រាំង បានចេញល្បាតក្នុងភូមិសាស្ត្រ ... Read More »

បុរសជនជាតិចិនម្នាក់បានស្លាប់ដោយជំងឺដាច់សរសៃឈាមខួរក្បាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ទណ្ឌិតដែលជាជនជាតិចិនម្នាក់បានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយជំងឺដាច់សរសៃឈាមខួរក្បាល បន្ទាប់ពីបញ្ជូនមកដល់មន្ទីរពេទ្យ ។ តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១១ខែមីនាឆ្នាំ២០២១បានឲ្យដឹងថា នៅមន្ទីរពេទ្យបង្អែកខេត្ត មានជនបរទេស(ជនជាតិចិន)ស្លាប់ ដោយជំងឺដាច់សរសៃឈាមខួរក្បាល ទោះបីក្រុមគ្រូពេទ្យជំនាញព្យាយាមជួយសង្គ្រោះអស់ពីលទ្ធភាពនៅតែសង្គ្រោះមិនបាន។ លោក ... Read More »

អ្នកដឹកនាំសម្តែងនៅហង្សមាសលោក អុីកូ វ៉ាក់សុង រកឃើញវិជ្ជមានកូវីដ-១៩

ភ្នំពេញ៖ ម្សិលមិញនេះលោក អុីកូ វ៉ាក់សុងបានប្រកាសនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកថា លោកបានចូលខ្លួនធ្វើតេស្តភ្លាមៗដើម្បីរកមេរោគកូវីដ-១៩ ក្រោយលោកមានចេញរោគសញ្ញាជាច្រើនដូចនឹងរោគសញ្ញារបស់មេរោគសាហាវមួយនេះ ក្នុងនោះមានដូចជា ផ្ដាសាយ ក្ដៅខ្លួន ក្អក ឈឺក ឈឺក្បាលនោះ។ពេលនេះលោកត្រូវបានបញ្ជាក់ហើយថាមានវិជ្ជមានជំងឺកូវីដ-១៩ ដែលការប្រកាសនេះត្រូវបានធ្វើដោយផលិតកររូបនេះផ្ទាល់តែម្តង។  លោក អុីកូ ... Read More »

អគ្គនាយកដ្ឋានពន្ធដារ តម្រូវអោយបង់ប្រាក់ពន្ធលើអចលនទ្រព្យតាមទូរស័ព្ទដៃ ក្នុងកម្មវិធី “GDT Taxpayer App”

ភ្នំពេញ៖អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបង់ប្រាក់ពន្ធលើអចលនទ្រព្យតាមទូរស័ព្ទដៃ ក្នុងកម្មវិធី “GDT Taxpayer App”។ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តមានកិត្តិយសសូមជម្រាបជូនសាធារណជន ឬម្ចាស់ អចលនទ្រព្យជាអ្នកជាប់ពន្ធដែលមានអចលនទ្រព្យស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និងក្រុងនៃខេត្តដែលជាកម្មវត្ថុនៃ ... Read More »

ក្រសួងការបរទេស ស្នើអគ្គកុងស៊ុល និងកុងស៊ុលកិត្តិយស កម្ពុជាប្រចាំបរទេស ជួយសម្រួលដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងការស្រាវជ្រាវ និងស្វែងរកបុគ្គលដែលមានការពាក់ព័ន្ធ ក្នុងករណីដែលមានការចម្លងនៃជំងឺកូវីដ-១៩នៅកម្ពុជា

ភ្នំពេញ៖ នៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជម្រាបមក លោក លោកស្រី ឯកអគ្គរាជទូត និងលោក លោកស្រី អគ្គកុងស៊ុល កុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស។ ... Read More »

ច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ

ភ្នំពេញ​៖ បើយោងតាម​លោក ម៉ម សារិន នាយកខុទ្ទកាល័យសម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ​ បានឲ្យដឹងថា​ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ... Read More »

ចិនសន្យាសហការជាមួយWHO ដើម្បីបញ្ជាក់ពីប្រភពកូវីដ-១៩

នាយករដ្ឋមន្ត្រីចិនលោក លី ខឺជាំង បានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងប៉េកាំងនៅតែបន្តសហការជាមួយអង្គការសុខភាពពិភពលោក ដើម្បីបញ្ជាក់ឲ្យបានច្បាស់ពីប្រភពកូវីដ-១៩។ កន្លងមក អាមេរិកបានថ្កោលទោសយ៉ាងខ្លាំងដល់ប្រទេសចិន ដែលមិនមានតម្លាភាពក្នុងការចែករំលែក ឯកសារពីករណីឆ្លងកូវីដ-១៩ ក្នុងពេលដំបូង ដើម្បីឲ្យអង្គការសុខភាពពិភពលោកស្រាវជ្រាវលឿន។ នៅទីក្រុងវូហាន ប្រទេសចិន គឺជាកន្លែងផ្ទុះកូវីដ-១៩ដំបូងគេបង្អស់ ... Read More »

ស្ថានភាពមីយ៉ាន់ម៉ា៖ បាតុករ ៧នាក់ស្លាប់ លោកស្រីស៊ូជីរងការចោទប្រកាន់ទទួលសំណូក៦សែនដុល្លារ

នៅក្នុងការបំបែកហ្វូងបាតុករ ពីសំណាក់កម្លាំងយោធា នៅថ្ងៃទី១១ខែមីនា ឆ្នាំ២០២១ នេះ មានបាតុករដល់ទៅ៧នាក់បានស្លាប់។ ចំណែក លោកស្រី អោងសាន ស៊ូជី វិញរងការចោទប្រកាន់ថ្មីទៀតពីកម្លាំងយោធា ថាបានទទួលសំណូកជាទឹកប្រាក់៦សែនដុល្លារ។ បុរសម្នាក់ដែលជួយដឹកអ្នករងរបួសទៅកាន់មន្ទីរពេទ្យ បាននិយាយទៅកាន់សារព័ត៌មានរ៉យទ័រថា នៅក្នុងស្រុក ... Read More »

រូបភាពនៃពិធីគោរពវិញ្ញាណក្ខន្ធ ខួប១០ឆ្នាំ នៃគ្រោះមហន្តរាយរលកយក្សស៊ូណាមិ

នៅវេលាម៉ោង១៤និង៤៦នាទី (ពេលវេលាក្នុងតំបន់ ) ថ្ងៃទី១១ ខែមីនា កាលពី១០ឆ្នាំមុន ជប៉ុនបានទទួលរងការវាយប្រហារដោយការរញ្ជយដីរលកយក្សស៊ូណាមិទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ។ នៅពេលវេលានេះដែរ នៅសាលមហោស្រពទីក្រុងតូក្យូ ព្រះចៅអធិរាជជប៉ុន Naruhitoនិងព្រះមហេសី Masako ព្រមទាំងនាយករដ្ឋមន្ត្រី ស៊ូហ្គា និងមន្ត្រីជាច្រើនរូបទៀតបានធ្វើព្រះរាជពិធីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះស្លាប់ដោយគ្រោះធម្មជាតិ។ ... Read More »

រុស្ស៊ីបើកការវាយប្រហារ២៨០លើកតាមដែនអាកាសទៅលើក្រុមឧទ្ទាមនៅស៊ីរី

ក្នុងរយៈពេល៩៦ម៉ោង កម្លាំងទាហានអាកាសរុស្ស៊ីបានបើកការវាយប្រហារដល់ទៅ២៨០លើក ទៅលើទីតាំងនានាក្នុងទឹកដីស៊ីរី។ តាមតួលេខរបស់អង្គការសិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមក កម្លាំងទាហានអាកាសរុស្សុីបានបើកការវាយប្រហារទៅលើទីតាំងទាហានតួកគី និងក្រុមឧទ្ទាមនៅក្នុងប្រទេសស៊ីរីដល់ទៅ១៣០លើក ។ចំណែកនៅក្នុងរយៈពេល៤ថ្ងៃកន្លងមករុស្ស៊ីវាយប្រហារដល់ទៅ ២៨០ លើក ។ ចំណែកកម្លាំងទាហានស៊ីរីវិញ ក៏បានវាយប្រហារ ... Read More »

អាមេរិកដាក់ទណ្ឌកម្មកូនរបស់មេដឹកនាំយោធាមីយ៉ាន់ម៉ាពីរនាក់

កាលពីថ្ងៃទី១០ ខែមីនា អាមេរិក បានអនុម័តដាក់ទណ្ឌកម្មទៅលើកូនពីរនាក់របស់អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា លោក Min Aung Hlaing និងក្រុមហ៊ុនចំនួន៦ ដែល កូនទាំងពីរនាក់គ្រប់គ្រង ក្រោយការធ្វើរដ្ឋប្រហារ នៅថ្ងៃទី ១ខែកុម្ភៈ។ តាមការប្រកាសរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក ... Read More »

អាជ្ញាធររាជធានីភ្នំពេញ ចុះបិទទីតាំងអាជីវកម្មជាអចិន្ត្រៃយ៏មួយកន្លែងក្នុងខណ្ឌដូនពេញដែលល្មើសបទបញ្ជា

ភ្នំពេញ៖ ក្រោយទទួលបានការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញសហការជាមួយ មន្ទីរទេសចរណ៏រាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌដូនពេញបានចុះបិទទីតាំងអាជីវកម្មក្រុមហ៊ុនឈ្មោះLove Guo Ji ដែលមានអាសយដ្ឋាននៅអគារលេខ៣៧ ផ្លូវលេខ២២២កែងផ្លូវលេខ៥៧ សង្កាត់បឹងរាំងខណ្ឌដូនពេញដែលបានធ្វើអាជីវកម្មក្លិបកម្សាន្ត និងខារ៉ាអូខេ ពុំមានលិខិតអនុញ្ញាត និងមិនបានសហការជាមួយ  ... Read More »

តារាចម្រៀងល្បីមួយចំនួននៅហង្សមាសតេស្តអវិជ្ជមានខណៈមានការទម្លាយរឿង សុគន្ធ នីសា ឆ្លងកូវីដ-១៩ ពី ណុប បាយ៉ារិទ្ធិ

   ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី១១ ខែមីនា នេះនៅមិនទាន់ឃើញមានតារាចម្រៀង និងពិធីករប្រចាំទូរទស្សន៍ និងផលិតកម្មហង្សមាសបន្តរកឃើញវិជ្ជមាននៅឡើយ ខណៈដែលលទ្ធផលើកទី១បានបញ្ចេញសម្រាប់តារាចម្រៀងមួយចំនួននៅផលិតកម្មនេះបញ្ជាក់ថា អវិជ្ជមាន មាន ដូចជា តារាចម្រៀង លោក ឆន សុវណ្ណារាជ ... Read More »

សាលាដំបូងរាជធានីភ្នំពេញ បន្តលើកពេលសវនាការ ដល់ថ្ងៃទី២៦ ខែមីនា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីការបន្តលើកពេលសវនាការ។ យោង៖ សេចក្តីជូនដំណឹងស្តីពីការលើកពេលសវនាការ ចុះថ្ងៃទីថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១។ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនលោក លោកស្រីមេធាវី ... Read More »

កោតតែមិនខ្លាចស្លាប់ ! មិនគិតពីជីវិតអ្នកដទៃ ! រឹងមែនទែនក្នុងករណីបន្តលួចបើករថយន្តគេចចេញពីខេត្តព្រះសីហនុ ?

ខេត្តព្រះសីហនុ៖ ហួសនឹងថ្លែង កោតតែមិនខ្លាចស្លាប់ ! មិនគិតពីជីវិតអ្នកដទៃ ! រឹងមែនទែនក្នុងករណីបន្តលួចបើកឡានគេចចេញពីខេត្តព្រះសីហនុ ? ។ រដ្ឋបាលខេត្តសូមជម្រាបជូន, កាលពីយប់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ ករណីរថយន្តចំនួន០២គ្រឿង ... Read More »

រដ្ឋបាលខេត្តស្វាយរៀង ណែនាំដល់ សាធារណជន ដែលបានរៀបពិធីអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀង ពិធីបុណ្យទាន និងជួបជុំផ្សេងៗ ដែលមានលក្ខណៈប្រមូលផ្ដុំមនុស្សច្រើនត្រូវកាត់បន្ថយ

ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹង សូមជម្រាបជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថា ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ កំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលគួរឲ្យព្រួយបារម្ភ ហើយចំនួនអ្នកឆ្លង ជំងឺកូវីដ-១៩ ... Read More »

អាជ្ញាធរជាតិអប្សរាកំពុងបង្កើនសកម្មភាពថែទាំតំបន់រមណីយដ្ឋានអង្គរដើម្បីត្រៀមទទួលភ្ញៀវសាជាថ្មី

ខេត្តសៀមរាប៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរបានអោយដឹងថា, ការរីករាលដាលជាសាកលនៃជំងឺកូវីដ-១៩ ធ្វើឲ្យភ្ញៀវទេសចរនៅតំបន់អង្គរ មានភាពស្ងប់ស្ងាត់ខ្លាំង។ ភ្ញៀវស្ងាត់ តែការងារនៅអង្គរមិនស្ងាត់នោះទេ។ ការរៀបចំសណ្តាប់ធ្នាប់តូបលក់ដូរ ការស្តារហេដ្ឋារចនាសម្ពន្ធ ដាំសួន ដាំកូនឈើ ថែទាំ ទល់ទ្រ និងជួសជុលប្រាសាទជាដើម គឺជាសកម្មភាពដែលមានជាប្រចាំនៅអង្គរ។ ... Read More »

ក្រសួងសុខាភិបាល ៖ ការផ្អាកជាបណ្តោះអាសន្ននូវការចាក់វ៉ាក់សាំងស៊ីណូហ្វាមសម្រាប់អ្នកដែលមកចាក់លេីកទី១​ (ដូសទី១)​

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនដំណឹងដល់សាធារណៈជនទាំងអស់មេត្តាជ្រាបថា ដោយសារបច្ចុប្បន្ននេះ វ៉ាក់សាំងកូវីដ-១៩ ឈ្មោះស៊ីណូហ្វាម (Sopharm, Borg Institute d Biological Products ... Read More »