ព័ត៌មានទាន់ហេតុការណ៍៖
'

Bilbao ឡើងប៉ះ Barcelona វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa del Rey

ក្រុមខ្លាំង Athletic Bilbao បានផ្តួលក្រុម Levante ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa del Rey ឡើងទៅវគ្គផ្តាច់ព្រ័ត្រដោយត្រូវប៉ះក្រុម Barcelona នៅខែមេសាខាងមុខ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA នៅព្រឹកថ្ងៃទី៥ ... Read More »

ក្រុមភ្ញៀវទាំង៣ទទួលបានជ័យជម្នះលើក្រុមម្ចាស់ផ្ទះរៀងៗខ្លួន

ការប្រកួតក្របខ័ណ្ឌ Premier League សម្រាប់សប្តាហ៍ទី២៧ បានបញ្ចប់ហើយកាលពីរាត្រីថ្ងៃទី៤ ឈានចូលថ្ងៃទី៥ ខែមីនានេះ ដោយមាន៣គូ។ ក្នុងនោះក្រុមភ្ញៀវ Everton, Tottenham និង Chelsea ទទួលបានជ័យជម្នះទាំងអស់ទៅលើក្រុមម្ចាស់ផ្ទះ។ នេះបើយោងតាមការចេញផ្សាយរបស់ ... Read More »

Andy Murray ធ្លាក់ចេញពីព្រឹត្តិការណ៍ Rotterdam Open ក្នុងជុំទី២

កីឡាករវាយតឺន្នីសសញ្ជាតិអង់គ្លេស Andy Murray បានធ្លាក់ចេញពីការប្រកួតក្នុងព្រឹត្តិការណ៍ Rotterdam Open ដោយចាញ់ក្នុងលទ្ធផល ៧-៥និង៦-២ លើកីឡាករលេខ៨ពិភពលោក Andrey Rublev របស់រុស្ស៊ីនៅជុំទី២ ។ បច្ចុប្បន្នកីឡាករ Murray ... Read More »

អតីតខ្សែប្រយុទ្ធរបស់ក្លិបហង្សក្រហម Liverpool លោក Ian St John ទទួលមរណភាពក្នុងវ័យ៨២ឆ្នាំ

អតីតខ្សែប្រយុទ្ធរបស់ក្លិប Liverpool សញ្ជាតិស្កុតឡេនលោក Ian St John ដែលបានប្រកបអាជីពជាតារាបាល់ទាត់នៅលើទីលាន និងក្លាយជាពិធីករទូរទស្សន៍ដ៏មានប្រជាប្រិយភាព ទទួលបានជោគជ័យបានទទួលមរណភាពក្នុងវ័យ៨២ឆ្នាំបន្ទាប់ពីមានជំងឺប្រចាំកាយរុំារ៉ៃកាលពីថ្ងៃពុធ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័របានឲ្យដឹងថា លោក Ian St John គឺជាកីឡាករឈានមុខគេមួយរបស់ក្រុម ... Read More »

រថយន្តកាមរីបាឡែនបើកក្នុងស្ថានភាពស្រវឹងជ្រុលទៅបុកម៉ូតូរបួសធ្ងន់ស្រាល២នាក់នៅស្រុកស្វាយទាប

ខេត្តស្វាយរៀងះ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី២នាក់បានរងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដែលបើកមិនគោរពសិទ្ធិអាទិភាពនិងមានជាតិស្រវឹងបុកជាមួយម៉ូតូពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងក្បាលព្រលប់។    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥៥នាទីព្រលប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៧និង១៣៨ ស្ថិតក្នុងភូមិប្រសូតិ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថាអ្នករងគ្រោះមានឈ្មោះគង់ ... Read More »

ចាប់បានឃាតករំលោភសម្លាប់នារីជាបុគ្គលិកកាស៊ីណូនៅក្រុងប៉ោយប៉ែតបានហើយ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ និង ខេត្តសៀមរាប បានសហការគ្នាស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យដែលសម្លាប់នារីជាបុគ្គលិកកាស៊ីណូនៅក្រុងប៉ោយប៉ែតបានហើយ នៅវេលាម៉ោង៩យប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ ។  ជនសង្ស័យត្រូវបាននគរបាលខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនបាននៅក្នុងផ្ទះសំណាក់មួយកន្លែងឈ្មោះ ប៊ុនថា៣ ឋិតក្នុងភូមិទ្រាំង ... Read More »

ក្រសួងសុខាភិបាលប្រកាសថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ២៣នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ០៥នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ២៣នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ០៥នាក់ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។ ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីសរុបចំនួន ... Read More »

រថយន្តហាយឡេនឌ័របុករះដើមផ្កាបាក់អស់ជាច្រើនដើមនិងបាក់បង្គោលភ្លើងបំភ្លឺផ្លូវអស់មួយដើម

ភ្នំពេញ​ ៖​ បុរសម្នាក់ស្រវឹងស្រាបានបើករថយន្តមួយគ្រឿងយ៉ាងលឿន ខណៈដល់ផ្លូវកោងបួងចង្កូតមិនទាន់ក៏ហោះឡើងលើសួនចែកទ្រូងផ្លូវទៅបុក រះដើមផ្កាបណ្តាលឲ្យបាក់អស់ជាច្រើនដើម និងបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើមទៀត កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី៤ ខែមីនា ឆ្នាំ២០២១​ ត្រង់ចំណុចខាងជើងរង្វង់មូលនាងកងស្រូវ ប្រមាណ៥០០ម៉ែត្រ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ... Read More »

រថយន្តព្រូសបែកកង់ជ្រុលបុកទ្រូងផ្លូវទៅមុខលេងរួច

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដព្រូសក្នុងល្បឿនលឿនបែកកង់ ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃ៤ខែមីនាឆ្នាំ២០២១នៅតាមបណ្ដោយផ្លូវ៥៩៨សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានដឹងថាមុនពេលកើតហេតុគេឃើញរថយន្តព្រូសមួយគ្រឿង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2BH-2372 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុរថយន្តបែកកង់ផ្នែកខាងឆ្វេងហើយក៏ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំសំណាងល្អគ្មានអ្នករងរបួស។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុបានទំនាក់ទំនងទៅកាន់ជំនាញចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕ ដោយ៖ផេង ភាព Read More »

ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តបុករបួសធ្ងន់២នាក់

ភ្នំពេញ៖ ជិះម៉ូតូលឿនឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តlexus បុកពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ពីរនាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗកាលពីវេលាម៉ោង៩និង០០ នាទីយប់ថ្ងៃទី០៤ ខែមីនាឆ្នាំ ២០២១ត្រង់ចំណុចមុខមន្ទីរពេទ្យកុមារជាតិតាមបណ្ដោយផ្លូវ ២៥៣ កែងនឹងផ្លូវ ១១៨ក្នុងសង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើយោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញម៉ូតូ ១គ្រឿងម៉ាក វីវ៉ាស៊េរីចាស់ ... Read More »

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យ៨នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖ នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យ០៨នាក់ ទៅតុលាការពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ចំនួន៣ករណីផ្សេងគ្នា ដោយចាប់យកនូវវត្ថុតាងគ្រឿងញៀន៤៥កញ្ចប់តូចធំ និងសម្ភារៈសម្រាប់សេពគ្រឿងញៀនបានមួយចំនួនទៀតផងដែរ។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង៣ករណីរួមមាន៖ *ករណីទី១៖ នៅវេលាម៉ោង១៥៖៥០នាទី ... Read More »

មន្ត្រីមន្ទីរសុខាភិបាល​ ចុះយកសំណាក​អ្នក​ដែលពាក់ព័ន្ធជាជន​ជាតិចិន នៅតាម​ផ្ទះ​ និង​ហាង​ជុំវិញផ្សារទំនើប​រតនាផ្លាហ្សា​ ដេីម្បីពិនិត្យ ក្រោយ​​រកឃើញ​ករណីវិជ្ជមាន​កូវីដ-១៩

ភ្នំពេញ៖ នៅព្រឹក​​ថ្ងៃទី​​ ៤ ខែមីនា ឆ្នាំ​​​២០២១​ ​មន្ត្រីនៃមន្ទីរសុខាភិបាលបានចុះមកយកសំណាក​អ្នក​ដែលពាក់ព័ន្ធជាជន​ជាតិចិន នៅតាម​ផ្ទះ​ និង​ហាង​ជុំវិញផ្សារទំនើប​នោះ​ទៅពិនិត្យ បន្ទាប់ពី​រកឃើញ​ករណីវិជ្ជមាន​កូវីដ-១៩ លើ​ជនជាតិ​ចិន​​ចំនួន ២នាក់។ មិនតែប៉ុណ្ណោះ​ មន្ទីរសុខាភិបាល​ ក៏បានបិទទ្វារផ្ទះ និងហាង​នៅជុំវិញផ្សារ​ទំនើប​រតនា​ផ្លាហ្សា​ផងដែរ​។ ... Read More »

ឆ្លៀតឱកាស​ ព្រះសង្ឃ​កំពុងនិមន្តឆាន់ចង្ហាន់ថ្ងៃត្រង់​ លួចធ្វេីសកម្មភាព​ឡើង​លើ​កុ​ដ្ឋលួច​យក​ប្រាក់​ព្រះសង្ឃ ចុងក្រោយ​ជាប់ខ្នោះទាំង២នាក់

ខេត្តស្វាយរៀង៖ ជនសង្ស័យ​ចំនួន​២នាក់​ បានជិះម៉ូតូម្នាក់មួយគ្រឿងចូលក្នុងវត្តរួចធ្វើសកម្មភាព​ឡើង​ទៅ​លើ​កុ​ដ្ឋ លួច​យក​ប្រាក់​របស់​ព្រះសង្ឃ អស់​ចំនួន ២៨៧,០០០​រៀល ខណៈ​​ដែល​ព្រះសង្ឃ​កំពុង​និមន្តឡើង​ឆាន់ចង្ហាន់ថ្ងៃត្រង់​ បានសម្រេចហេីយព្យាយាមជិះរត់គេចខ្លួន។ ប៉ុន្តែ​សំណាងមិនល្អត្រូវសមត្ថកិច្ចនគរបាលតាមចាប់ខ្លួនបានមកវិញភ្លាមៗ​។ ករណីខាងលេីនេះ​ បានកេីតឡេីង​នៅ​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០២១ ស្ថិតនៅក្នុងវត្ត​កំពង់ត្រាច ស្រុក​រមាស​ហែក​ ... Read More »

ចំនួនអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) ពីថ្ងៃទី១០ កុម្ភៈ ដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ សរុប ៥៨២៦៦នាក់

ភ្នំពេញនៅយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់សាធារណជន ដូចខាងក្រោមនេះ៖ Ministry of Health (MoH) would like to inform the ... Read More »

បុរសជនជាតិចិនកើតកូវីដ-១៩ ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ មិនមែនស្លាប់ដោយសារតែជំងឺកូវីដ-១៩ , សូមបងប្អូនកុំមានការយល់ច្រឡំ

ភ្នំពេញ ៖  លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា, តាមរយៈការធ្វើកោសល្យវិច័យល្អិតល្អន់ទៅរកឃើញថា បុរសរូបនេះស្លាប់ដោយសារការរើឡើងនៃថ្នាំញៀនធ្ងន់ធ្ងរ។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការដោយបានទាត់ចោលទាំងស្រុង ចំពោះការផ្សាយទាំងឡាយ ... Read More »

លោកបៃឌិន៖ កោះតៃវ៉ាន់ គឺជាដៃគូ សេដ្ឋកិច្ចនិងសន្តិសុខដ៏សំខាន់

ប្រធានាធិបតីអាមេរិក ចូបៃឌិន បានឲ្យដឹងថា កោះតៃវ៉ាន់ គឺជាដៃគូសេដ្ឋកិច្ច និងសន្តិសុខដ៏សំខាន់។ ទន្ទឹមនឹងនោះលោកបញ្ជាក់ពីការសន្យាថា នឹងបន្តសហការជាមួយកោះតៃវ៉ាន់យូអង្វែងទៀត។ ប្រធានាធិបតីអាមេរិក លោកបៃឌិន កាលពីថ្ងៃទី ៣ខែមីនា បានបង្ហាញពីគោលជំហរបស់លោក នៅក្នុងឯកសារមានប្រវែង ២៤ ... Read More »

តើអ្នកដឹងទេ ខារ៉ាអូខេ អ្នកណាជាអ្នកបង្កើតឡើង នៅប្រទេសណា ឆ្នាំណា?

ក្នុងសម័យកាលកូវីដ១៩ រាលដាលនៅលើពិភពលោក ពលរដ្ឋត្រូវរក្សាគម្លាតហាងខារ៉ាអូខេត្រូវបិទបញ្ចៀសការឆ្លងកូវីដ១៩។ ទាំងនោះហើយការច្រៀងខារ៉ាអូខេតាមផ្ទះ ដែលមានធុងខារ៉ាអូខេមួយកំពុងតែពេញនិយមដើម្បីបំបាត់ការអផ្សុក ធុនថប់បន្ទាប់ពីនឿយហត់ក្នុងការងារ។ ប៉ុន្តែមានអ្នកណាដឹងថា ខារ៉ាអូខេ អ្នកណាជាអ្នកបង្កើតឡើងនៅពេលណានោះឡើយ។ តើប្រភពដើមខារ៉ាអូខេ មានមកពីប្រទេសណា នៅពេលណា?ខារ៉ាអូខេមានដំបូងគេបង្អស់នៅចុងទសវត្សរ៍៦០ នៅក្នុងប្រទេសជប៉ុន។ មកទល់ពេលនេះ ខារ៉ាអូខេ ... Read More »

ឃាត់អ្នកបើកបរ២នាក់និងត្រាក់ទ័រ២គ្រឿងពេលភ្ជួររាស់លើដីទំនាស់ប៉ះពាល់បរិស្ថាន

ខេត្តសៀមរាប ៖ កម្លាំងគណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​សៀមរាប​បាន​ប្រើប្រាស់កម្លាំងចម្រុះចុះ​ល្បាត​ត្រង់​ចំណុច​ប៉ែក​ខាងក្រោម​ឃ្លាំង​ទឹក​ទំនប់​៧៨ ស្ថិត​នៅ​ភូមិ​កន្ត្រក សង្កាត់ ស្វាយ​ដង្គំ ក្រុង​សៀមរាប។ ពេលនោះបាន​ប្រទះ​ឃើញ​ត្រាក់ទ័រ​ចំនួន​០២​គ្រឿង​កំពុង​ធ្វើ​សកម្មភាព​ភ្ជួរ​រាស់​លើ​ដី​ក្នុង​បរិវេណ​ឃ្លាំង​ទឹក​ដែល​ពលរដ្ឋ​កំពុង​តវ៉ា ហើយក៏បាន​ធ្វើការ​ឃាត់ខ្លួនអ្នកបើកបរ០១​នាក់ ព្រមទាំង​ត្រាក់ទ័រ​០១​គ្រឿង ដើម្បីយកមកអប់រំ ឯ០១​គ្រឿង​ទៀត​បាន​បើក​រត់គេច​តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ នឹង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ តាម​ដេញ​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ជិត​វត្ត​ចេ​ត្តី ស្ថិត​ក្នុង​សង្កាត់​សំបួរ។ ... Read More »

មិនព្រមធ្វើតាមបទបញ្ជាយោធា កម្លាំងប៉ូលិសមីយ៉ាន់ម៉ាភៀសខ្លួនទៅកាន់ឥណ្ឌា

កាលពីមុនមានក្រុមជនជាតិរ៉ូហ៊ីងយ៉ា ភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា និងប្រទេសជិតខាង ដោយសារតែអំពើហិង្សា។ នៅពេលនេះប៉ូលិសមីយ៉ាន់ម៉ា ក៏បានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌាដោយសារតែមិនព្រមអនុវត្តតាមបទបញ្ជារបស់កម្លាំងទាហានឱ្យវាយប្រហារទៅលើពលរដ្ឋខ្លួនឯង។ កាលពីល្ងាចថ្ងៃទី៣ ខែមីនា ប៉ូលិសមីយ៉ាន់ម៉ា ៣នាក់បានឆ្លងចូលព្រំដែនប្រទេសឥណ្ឌានៅតំបន់ Vanlaiphai ។ នៅពេលនេះ កម្លាំងទាហានឥណ្ឌាកំពុងតែវាយតម្លៃ និងត្រួតពិនិត្យសុខភាពហើយផ្តល់កន្លែងស្នាក់នៅឲ្យពួកគាត់ ... Read More »

សែលកាត អបអរសាទរនូវការទទួលបានពានរង្វាន់អន្តរជាតិចំនួនបួន ប្រចាំខែមីនាឆ្នាំនេះ

ភ្នំពេញ៖ ០២ មីនា២០២១ជាថ្មីម្តងទៀត ក្រុមហ៊ុនសែលកាតបានទទួលនូវការទទួលស្គាល់ និងការគាំទ្រពីបណ្តាញទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍សកល ជាមួយនឹងពានរង្វាន់ដ៏មានកិត្យានុភាពថ្មីចំនួនបួន។ ពានរង្វាន់ទាំងនេះរួមមាន៖ • “ស្ថាប័នផ្តល់សេវាបណ្តាញទូរស័ព្ទចល័តឆ្នើមជាងគេបំផុត” ពីទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ (International Finance Magazine)ដែលមានមូលដ្ឋាននៅឌូបៃ • ... Read More »

អ្នកខេត្តព្រះសីហនុ គួររក្សាភាពស្ងប់ស្ងៀមនៅតាមផ្ទះរៀងៗខ្លួន ដោយត្រូវបន្ថយការជួបជុំគ្នានៅតាមទីសាធារណៈ ទីប្រជុំជន និងពិធីផ្សេងៗ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍

ខេត្តព្រះសីហនុ៖  រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវបងប្អូនប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងៀមនៅតាមផ្ទះរៀងៗខ្លួន ដោយត្រូវបន្ថយការជួបជុំគ្នានៅតាមទីសាធារណៈ ទីប្រជុំជន និងពិធីផ្សេងៗ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង ថា, រដ្ឋបាលខេត្តព្រះសីហនុ ... Read More »

កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នឹងលើកធ្វើទៅ​ចុង​​ឆ្នាំ២០២១ វិញ ដោយសារហានិភ័យបណ្តាល​មក​ពី​ជំងឺកូវីដ-១៩​ នៅតែ​មាន​សភាពធ្ងន់ធ្ងរនៅឡើយ​

ភ្នំពេញ៖ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ (ASEM13) បានរៀបចំកិច្ចប្រជុំចង្អៀត​ឧត្តម​មន្រ្តីអាស៊ី-អឺរ៉ុប តាមរយៈប្រព័ន្ធវីដេអូ កាល​ពី​ថ្ងៃទី០១-០២ ខែមីនា ឆ្នាំ ២០២១ ដឹកនាំ​ដោយលោក លុយ ដាវីត រដ្ឋលេខាធិការ និងជាឧត្តមមន្រ្តីកម្ពុជាទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុប​ ... Read More »

លោក ហ៊ុន ម៉ានី ចុះហត្ថលេខា ជាមួយអ្នកឧកញ៉ា សៀ ឬទ្ធី លើអនុស្សរណៈនៃការយោគយល់គ្នារវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមហ៊ុនវើលប្រ៊ីដគ្រុប (World Bridge Group)

ភ្នំពេញ៖ នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ លោក ហ៊ុន ម៉ានី ចុះហត្ថលេខា ជាមួយអ្នកឧកញ៉ា សៀ ឬទ្ធី លើអនុស្សរណៈនៃការយោគយល់គ្នារវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមហ៊ុនវើលប្រ៊ីដគ្រុប (World Bridge ... Read More »

ស្លាប់ ៥នាក់និង១០នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅស្រុកសន្ទុក

ខេត្តកំពង់ធំ៖ យ៉ាងហោចណាស់មនុស្ស៥នាក់បានស្លាប់ និង១០នាក់ផ្សេងទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះចរាចរណ៍មួយ រវាងរថយន្តបែនដឹកដី រ៉េចង្កូតទៅបុករថយន្តសាំងយ៉ុងដឹកអ្នកដំណើរ ពេញទំហឹងក្នុងទិសដៅច្រាសគ្នា នៅវេលាម៉ោង៥និង២៥ នាទីល្ងាចថ្ងៃទី០៣ ខែមីនាឆ្នាំ២០២១ តាមបណ្តោយផ្លូវលេខ៦ ផ្លូវអាស៊ានវាងផ្សារកំពង់ថ្ម  ស្ថិតភូមិទួលសង្កែ ឃុំកំពង់ថ្ម ស្រុកសន្ទុក  ... Read More »

ជនសង្ស័យម្នាក់បែកថ្នាំដើរស្រែកនៅម្ដុំ មុខផ្សារអូឡាំព្យានិងបានយកដុំថ្មគប់ទៅលើសមត្ថកិច្ចត្រូវចំក្បាល

ភ្នំពេញ៖ បុរសម្នាក់បានសេពគ្រឿងញៀនច្រើនពេករហូតឈានដល់ទប់ស្មារតីខ្លួនឯងមិនបានដើរកាន់ដុំថ្មរួចយកដុំថ្មដើរគប់គេឯងត្រូវបានសមត្ថកិច្ចចូលទៅធ្វើអន្តរាគមន៍ ហើយត្រូវជននោះយកដុំថ្មគប់ចំក្បាលសមត្ថកិច្ចផងដែរ ធ្វើឱ្យសមត្ថកិច្ចទ្រាំមិនបានក៏ឃាត់ខ្លួនយកមកអធិការដ្ឋានខណ្ឌ៧មករា។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា បុរសម្នាក់ខាងលើនេះគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេគឺមានវ័យប្រហែលជា៣០ឆ្នាំ មិនដឹងដើរមកពីណានោះទេ ហើយពេលមកដល់មុខផ្សារ អូឡាំព្យាក៏បានស្រែកឡូឡារួចក៏ត្រូវបានសមត្ថកិច្ចចូលទៅអន្តរាគមន៍ឃាត់ខ្លួនតែជននេះបានយកដុំថ្មគប់ទៅលើសមត្ថកិច្ចត្រូវចំក្បាលប៉ុន្តែរបួសស្រាលទេ។ ... Read More »

សមត្ថកិច្ច​ឃាត់​ខ្លួន​បុរស​ឈ្មោះ​ សុខ សុបិន្ត តាមដីកាបង្គាប់ឲ្យនាំខ្លួន

ខេត្តត្បូងឃ្មុំ ៖​ ជនម្នាក់​ឈ្មោះ​ សុខ សុបិន្ត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំ​នៅភូមិ ខ្នងក្រពើកើត ឃុំទ្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​តាមរយៈដីកាបង្កាប់ឲ្យនាំខ្លួនលេខ៦៦ ចុះថ្ងៃទី២ ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ចុះសួរសុខទុក្ខកងកម្លាំងវរសេនាតូចឈរជើងការពារតាមបណ្តោយព្រំដែន ទិសយោធភូមិភាគទី២

  ខេត្តស្វាយរៀង៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ បានចុះជួបសំណេះសំណាល និង សួរសុខទុក្ខដល់កងកម្លាំងវរសេនាតូចឈរជើងការពារតាមបណ្តោយព្រំដែន ចំណុះយោធភូមិភាគទី២។ ដោយអនុវត្តតាមសេចក្តីណែនាំរបស់សម្តេចតេជោ ហ៊ុន ... Read More »

អភិបាលខេត្តព្រះសីហនុអញ្ជើញពិនិត្យមើលសកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ រសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល ... Read More »

ខ្ចីម៉ូតូមិត្តភក្ដិមួយភ្លែតបែរជាយកទៅលក់តម្លៃ៥៥០ដុល្លារ ត្រឡប់មកដេកផ្ទះសំណាក់ជាប់ខ្នោះល្មម

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌ កំពុងបំពេញសំណុំឯកសារបញ្ជូនបន្តទៅតុលាការ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ខណៈជនសង្ស័យ១នាក់ខ្ចីម៉ូតូមិត្តភក្ដិមួយភ្លែត បែរជាជិះយកទៅលក់ដល់ព្រំដែនកម្ពុជា.ថៃ ក្នុងតម្លៃចំនួន៥៥០ដុល្លារអាមេរិក វិលត្រឡប់មកដេកផ្ទះសំណាក់នៅក្រុងពោធិ៍សាត់វិញ ។ ករណីឃាត់ខ្លួនជនសង្ស័យខ្ចីម៉ូតូមិត្តភក្ដិយកទៅលក់ខាងលើ ធ្វើឡើងវេលាម៉ោង៧ និង០៩នាទី យប់ថ្ងៃពុធ ៥រោច ... Read More »

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ កម្លាំងអាវុធហត្ថដែលឈរជើងការពារ មណ្ឌលសម្រាកព្យាបាល កូវីដ-១៩!

ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការ ... Read More »