ព័ត៌មានទាន់ហេតុការណ៍៖
'

FIFA អនុញ្ញាតឱ្យបេក្ខជនជាមហាសេដ្ឋីធ្វើប្រធានសហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិក

ប្រភពមួយដែលជិតស្និទ្ធនឹងបេក្ខជនម្នាក់បានប្រាប់សារព័ត៌មាន AFP ថា FIFA បានស្នើឱ្យបេក្ខជនចំនួន៣នាក់គាំទ្រលោក Patrice Motsepeជនជាតិអាហ្វ្រិកខាងត្បូងនៅក្នុងការបោះឆ្នោតជាប្រធានសហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិកដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ លោក Ahmad Ahmad ដែលកំពុងកាន់តំណែងពីមុនត្រូវបានហាមឃាត់ពីបទរំលោភក្រមសីលធម៌របស់ FIFA ហើយត្រូវបានតុលាការអាជ្ញាកណ្តាលបញ្ឈប់រាល់សកម្មភាពទាក់ទងនឹងវស័យកីឡារបស់គាត់។ ប្រភពដដែលបាននិយាយថា ស្ថាប័នរបស់ ... Read More »

ស្លាប់៣៨នាក់ដោយបាតុកម្មនៅមីយ៉ាន់ម៉ា ក្នុងរយៈពេលមួយថ្ងៃ

សារព័ត៌មានរ៉យទ័រនៅព្រឹកថ្ងៃទី ៤ខែមីនា ឆ្នាំ​២០២១ បានដកស្រង់ប្រភពព័ត៌មានពីឧបការីអង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា​លោកស្រី​ Christine Schraner Burgener បានបញ្ជាក់ថា មានអ្នកស្លាប់ដល់ទៅ​៣៨នាក់ក្នុងការបង្ក្រាបបាតុករពីសំណាក់កម្លាំងប៉ូលិសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៣ខែមីនា​។ តាមសារព័ត៌មានរ៉យទ័រ កម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានបាញ់ប្រហារទៅលើក្រុមបាតុករប្រឆាំងរដ្ឋាភិបាលដឹកនាំដោយយោធា ។ ការប្រើហិង្សាបង្ក្រាប់បាតុករកើតឡើងក្រោយពេលបណ្តាប្រទេសក្នុងតំបន់បានអំពាវនាវដល់មីយ៉ាន់ម៉ា រក្សាការអត់ធ្មត់ ... Read More »

ជនសង្ស័យមួយក្រុមប្រដាប់ដោយដាវនិងកាំភ្លើងដេញកាប់និងបាញ់យុវជន៣នាក់បណ្តាលឲ្យដួលម៉ូតូរងបួសពេញខ្លួន ផ្អើលសមត្ថកិច្ចពីរខណ្ឌចេញធ្វើអន្តរាគមន៍ដេញចាប់

.  ភ្នំពេញ៖ ជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងប្រដាប់ដោយដាវនិងកាំភ្លើងដេញកាប់និងបាញ់ទៅលើយុវជន៣នាក់ដែលកំពុងជិះម៉ូតូមួយគ្រឿងនៅតាមដងផ្លូវ តែសំណាងល្អមិនត្រូវ ប៉ុន្តែបណ្ដាលឲ្យដួលម៉ូតូរងរបួសពេញខ្លួន ផ្អើលដល់សមត្ថកិច្ចពីរខណ្ឌចេញធ្វើអន្តរាគមន៍ដេញចាប់ កាលពីវេលាម៉ោង២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ៤ ខែមីនាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២០១១ ក្បែរសាលាមតេ្តយ្យសាមគ្គី ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ... Read More »

លោក ដួង តារា ៖ កម្ពុជាកក់ក្តៅដែល សម្តេចតេជោនាយករដ្ឋមន្រ្តី បានចាក់ថ្នាំការពារជំងឺកូវីដ-១៩ ថ្ងៃនេះ!

ភ្នំពេញ៖ លោក ដួង តារា រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា, នេះជាដំណឹងល្អ ហើយខ្ញុំសប្បាយរីករាយយ៉ាងខ្លាំងដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ... Read More »

ម៉ូតូសណ្ដោងរ៉ឺម៉កបើកបុករថយន្តចតលើចិញ្ចើមផ្លូវមិនដាក់ស្លាកសញ្ញាបណ្ដាលឲ្យស្លាប់ម្នាក់

ខេត្តកណ្ដាល៖ បុរសម្នាក់បានរងរបួសធ្ងន់ និងបានដាច់ខ្យល់ស្លាប់ខណៈបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីបើកម៉ូតូសណ្ដោងរ៉ឺម៉កបុករថយន្តពីក្រោយ ដែលរថយន្តនោះចតនៅប្របចិញ្ចើមផ្លូវពុំដាក់ស្លាកសញ្ញា។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងនៅថ្ងៃទី​៣ ខែមីនា​ ឆ្នាំ២០២១ វេលាម៉ោង​ ១១:៣០នាទី នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ... Read More »

កីឡាករជប៉ុន និងអាហ្សង់ទីនអាយុក្រោម២៤ឆ្នាំត្រៀមប្រកួតមិត្តភាពត្រៀមព្រឹត្តិការណ៍អូឡាំពិកនៅតូក្យូ

សមាគមបាល់ទាត់ជប៉ុន (JFA) បានឲ្យដឹងកាលពីម្សិលមិញថាក្រុមបាល់ទាត់បុរសរបស់ជប៉ុននឹង រៀបចំការប្រកួតមិត្តភាពរបស់ខ្លួនសម្រាប់ព្រឹត្តិការណ៍អូឡាំពិកដោយមានការប្រកួតមិត្តភាពចំនួន២ទល់នឹងក្រុមជម្រើសជាតិអាយុក្រោម២៤ឆ្នាំមកពីប្រទេសអាហ្សង់ទីននៅចុងខែនេះ។ សារព័ត៌មាន CNA បានផ្សាយថា ការប្រកួតលើកដំបូងនឹងត្រូវធ្វើឡើងនៅពហុកីឡដ្ឋាន Ajinomoto ទីក្រុងតូក្យូនាថ្ងៃទី២៦ ខែមីនាមុនពេលដែលក្រុមទាំង២ត្រូវជួបគ្នាម្តងទៀតក្នុងរយៈពេល៣ថ្ងៃក្រោយនៅឯកីឡដ្ឋាន Mikuni World ក្នុងទីក្រុង Kitakyushu ... Read More »

វីរបុរសបាល់ទាត់របស់ប្រេស៊ីល លោក Pele ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ដំបូងគេ

វីរបុរសបាល់ទាត់លោក Pele បានទទួលវ៉ាក់សាំង COVID-19 កម្រិតដំបូងនៅប្រទេសប្រេស៊ីលកាលពីថ្ងៃពុធ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA ។ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិប្រេស៊ីលរូបនេះមានវ័យ៨០ឆ្នាំ ដូច្នេះគាត់ត្រូវបានចាត់ចូលទៅក្នុងក្រុមអាទិភាពសម្រាប់ការចាក់វ៉ាក់សាំងនៅប្រេស៊ីលដែលមានចំនួនច្រើនជាង៨,៤៧លានដូសត្រូវបានគេប្រើប្រាស់រួចហើយ។ លោក Pele បានសរសេរនៅលើបណ្តាញសង្គមថា “ថ្ងៃនេះគឺជាថ្ងៃដែលមិនអាចបំភ្លេចបាន! ខ្ញុំបានទទួលវ៉ាក់សាំង។ ... Read More »

មេខ្លោងប្រព្រឹត្តបទល្មើសព្រៃឈើផ្តាច់មុខ នៅស្រុកឱរ៉ាល់ ផ្អាកចេញឈើយប់មិញ, ព្រឹកនេះគណៈបញ្ជាការឯកភាពស្រុក ប្រជុំជាមួយអាជ្ញាធរ សមត្ថកិច្ច ជំនាញ ការងារបន្ទាន់

ខេត្តកំពង់ស្ពឺ៖ មិនដឹងថា ឈើដែលលោក ណុប ឌី ដែលត្រូវប្រមូលទិញ បានអស់ ឬអាជ្ញាធរ សមត្ថកិច្ច ជំនាញ អោយផ្អាកដឹកយ៉ាងណានោះទេ ប៉ុន្តែយប់មិញ ស្ងាត់ឈឹង ទាំងមេការ ណុប ... Read More »

នៅក្រុងពោធិ៍សាត់ នាព្រឹកនេះ ធ្លាក់ភ្លៀងកក់ខែ១មេហើយ

ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស .២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នៅក្រុង.ខេត្តពោធិ៍សាត់ មានធ្លាក់ភ្លៀងកក់ខែ១មេ ចំណែកផ្ទៃមេឃមានសភាពរាប់អ៊ួត្រជាក់ ... Read More »

ឪពុកក្មេកចាក់សម្លាប់កូនប្រសារស្លាប់ ព្រោះតែការពារខ្លួន រួចរត់គេចខ្លួនដោយសុវត្ថិភាព

ខេត្តស្ទឹងត្រែង៖ ឪពុកក្មេកបានរត់គេចខ្លួនបន្ទាប់ពីធ្វើសកម្មភាព ចាក់សម្លាប់កូនប្រសារ ព្រោះតែការពារខ្លួនក្លាយជាឃាតកសមត្ថកិច្ចតាមចាប់ ក្រោយកូនប្រសារមកពីផឹកសុីខាងក្រៅ ឪពុកក្មេកស្តីបន្ទោសតិចតួចធ្វើឱ្យកូនប្រសារខឹងកើតហិង្សា រហូតដល់ឪពុកក្មេកទាញដែកមុតស្រួចចាក់ត្រូវជាច្រើនកន្លែង បណ្តាលឱ្យស្លាប់ក្រោយយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ករណីនេះបានកើតឡើងនៅវេលាម៉ោង១១ជាង ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ចំណុចអូរឈើទាល ក្នុងភូមិកាំងដី សសង្កាត់ព្រះបាទ ... Read More »

ល្បីរឿងបាត់ខ្លួនតារាភូមា Paing Takhon ក្រោយចេញមុខធ្វើបាតុកម្ម កញ្ញាឯកកម្ពុជា ប៉ូគីម ថេងសុធីតា ផ្ញើសារមួយពីចម្ងាយ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២១មកម្ល៉េះដែល តារាម៉ូឌែលដ៏ល្បីប្រចាំប្រទេសមីយ៉ាន់ម៉ា រូបនេះ បានចេញមុខចេញតវ៉ាជាមួយក្រុមបាតុកម្មគាំទ្ររដ្ឋាភិបាលរបស់អ្នកស្រីអោងសាន ស៊ូជី ក្រោយអ្នកស្រីត្រូវយោធាមីយ៉ាន់ម៉ាចាប់ឃុំឃាំងនោះ។លោកក៏ជាតារាប្រុសដែលបានបញ្ចេញមតិយ៉ាងពេញទំហឹងក្នុងការសុំការអន្តរាគមន៍ពីមជ្ឈដ្ឋានអន្តរជាតិ ដើម្បីជួយស្ដារ និងដោះស្រាយបញ្ហានានាដែលកំពុងផ្ទុះមានក្នុងប្រទេសរបស់ខ្លួនផងដែរដែល ដំបូងត្រឹមមានការបង្ហោះជាសារនៅលើបណ្ដាញសង្គម រហូតលោកបានចេញមុខធ្វើបាតុកម្មអហិង្សាផ្ទាល់ គោលបំណង ... Read More »

ក្រសួងសុខាភិបាលប្រកាសថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៣១នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ០២នាក់

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៣១នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ០២នាក់ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១។ ករណឺវិជ្ជមានវីរុសកូវីដ-១៩ ... Read More »

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា ឃាត់ខ្លួនជនសង្ស័យ១នាក់ពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀនទាំងកណ្តាលយប់

ភ្នំពេញ ៖ ក្នុងពេលធ្វើការល្បាតនៅក្នុងមូលដ្ឋាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា បានប្រទះឃើញជនសង្ស័យ១នាក់គួរឱ្យសង្ស័យ ហើយភ្លាមៗនោះក៏ហៅមកសួរនាំនិងធ្វើការត្រួតពិនិត្យឆែកឆេរ ស្រាប់តែរកឃើញម្សៅក្រាមសថ្លាជាគ្រឿងញៀនចំនួន៣ថង់តូច រួចក៏បានឃាត់ខ្លួនតែម្តង។ករណីនេះកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីឈានចូលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុង  ភូមិពុទ្រា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ... Read More »

ក្រោយការស្រាវជ្រាវ អត្តសញ្ញាណរបស់ក្រុមឧក្រិដ្ឋជន ចូលចាប់ជំរិតនិងប្លន់សម្លាប់ មិនបានសម្រេច សមត្ថកិច្ច រកឃើញ ភស្តុតាងបន្ថែមគួរឲ្យភ្ញាក់ផ្អើល!

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា, បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្រោមការបញ្ជាផ្ទាល់ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ... Read More »

សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

អាជ្ញាធរខណ្ឌច្បារអំពៅ បានបិទចំនួន៦ទីតាំងទៀត នៅបុរីប៉េង ហួត ដើម្បីយកសំណាកអ្នកពាក់ព័ន្ធផ្ទាល់ជាមួយ អ្នកវិជ្ជមានកូវីដ-១៩

ភ្នំពេញ៖ កាលពីម្សិលមិញ អាជ្ញាធរមូលដ្ឋានបានអោយដឹងថា , អាជ្ញាធរខណ្ឌច្បារអំពៅ បានបិទចំនួន៦ទីតាំងទៀត នៅបុរីប៉េង ហួត ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ... Read More »

ចំនួនអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) ពីថ្ងៃទី១០ កុម្ភៈ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១

ភ្នំពេញ៖ ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់សាធារណជន ដូចខាងក្រោមនេះ៖ Ministry of Health (MoH) would like to inform the public as ... Read More »

រដ្ឋបាលខេត្ដព្រះសីហនុ បង្ហាញទីតាំង និងពេលវេលាដែលអ្នកកើតជំងឺកូវីដ-១៩ ចំនួន១១នាក់

       ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ  បានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញពីទីតាំង និងពេលវេលាអ្នកកើតជំងឺកូវីដ-១៩ ចំនួន១១នាក់ ធ្លាប់បានទៅនាពេលកន្លងមក មុនរកឃើញថាពួកគាត់មានកើតជំងឺនេះ។ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់អ្នកដែលមានទំនាក់ទំនងជាមួយអ្នកជំងឺ ... Read More »

ប្រជ្រៀតគ្នា បណ្តាលឲ្យបាក់ស្រុត ផ្លូវចូលទៅកាន់សាលប្រជុំសាលា និស្សិត៧នាក់ស្លាប់(មានវីដេអូ​)

ច្រកផ្លូវ លើអគារចូលទៅកាន់សាលប្រជុំ មាននិស្សិតប្រមូលផ្តុំគ្នាច្រើនហើយមានការរុញច្រានគ្នា បណ្តាលឲ្យបាក់បង្កាន់ដៃអគារសាលា ធ្លាក់ចុះមកក្រោម ស្លាប់ ៧នាក់និងរងរបួសជាច្រើន។ សារព័ត៌មាន Mirror បានផ្សាយថា មាននិស្សិតដល់ទៅ៧នាក់ស្លាប់ ក្រោយបាក់បង្កាន់ដៃក្នុងជាន់ទី ៤ នៃ សាលាមហាវិទ្យាល័យ ... Read More »

សមត្ថកិច្ចជំនាញ​ ចុះបង្រ្កាប​ទីតាំង​​មជ្ឈមណ្ឌលកែសម្ផស្ស​ចំនួន​២កន្លែង​ ដែល​លួចលាក់​​បើក​​បម្រើ​សេ​វា​កែ​ភេទ​ពី​បុរស​ទៅ​ជា​ស្ត្រី ឬ​​ពី​ស្ត្រី​ទៅ​ជា​បុរស

ភ្នំពេញ៖​ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ​ កម្លាំងសមត្ថកិច្ចប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ និងមន្ត្រី​​​ខាង​ក្រសួងសុខាភិបាល បានបង្ក្រាបទីតាំង​​មជ្ឈមណ្ឌលកែសម្ផស្ស​ចំនួន​២កន្លែង​ ពាក់ព័ន្ធការលួចលាក់កែភេទដោយខុសច្បាប់ ដែល​មានយីហោទី១,​ GANGNAM BEAUTY & CLINIC ស្ថិតនៅសង្កាត់ទំនប់ទឹក ក្បែរស្ថានទូតចិន ... Read More »

សម្ដេចតេជោកំណត់យកថ្ងៃទី ៥ ខែមិថុនាឆ្នាំ២០២២បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យកំណត់យកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ជាកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ៕ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖ ដោយ៖សូរិយា Read More »

ឥណ្ឌូនេស៊ីកំណត់គោលដៅចាក់វ៉ាក់សាំងជូនពលរដ្ឋឲ្យបាន១លាននាក់ក្នុងមួយថ្ងៃៗ

រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូនេស៊ី លោក Budi Gunadi Sadikin នៅថ្ងៃទី៣ខែមីនា បានប្រកាសថា ប្រទេសរបស់លោកបានកំណត់គោលដៅចាក់វ៉ាក់សាំងជូនពលរដ្ឋឲ្យបាន១លាននាក់ក្នុងពេល១ថ្ងៃ គឺចាប់ពីខែមិថុនា ឆ្នាំ២០២១ ពេលមានវ៉ាក់សាំងគ្រប់គ្រាន់។ តាមសារព័ត៌មាន TTXVN បានផ្សាយថា គោលដៅខាងលើនឹងត្រូវអនុវត្តក្នុងពេលវ៉ាក់សាំង ... Read More »

មីយ៉ាន់ម៉ា៖ ស្លាប់៩នាក់ដោយបាតុកម្ម ប្រធានាធិបតីទទួលរងការចោទប្រកាន់២ករណីបន្ថែមទៀត

កម្លាំងទាហានមីយ៉ាន់ម៉ា បានផ្ទុះអាវុធទៅលើក្រុមបាតុករបណ្តាលឲ្យមនុស្ស ៩នាក់ស្លាប់ នៅក្នុងពេលធ្វើបាតុកម្មនាថ្ងៃទី៣ខែមីនា២០២១ នេះដើម្បីប្រឆាំងនឹងការធ្វើរដ្ឋប្រហារដឹកនាំប្រទេសដោយយោធា។ ក្នុងចំណោមអ្នកស្លាប់ទាំង ៩នាក់ មាន ៤នាក់នៅទីក្រុង Sagaing និងម្នាក់នៅYangon ២នាក់នៅ Mandalay ក្រៅពីនេះគឺនៅរដ្ឋធានីណៃពិដោ។ បើទោះបីកម្លាំងទាហានបានស្នើមិនឲ្យក្រុមសន្តិសុខប្រើប្រាស់គ្រាប់ពិតទៅលើក្រុមបាតុករ ... Read More »

អ្នកនាំពាក្យក្រសួងសុខាភិបាល ពន្យល់មូលហេតុធំៗ ចំនួន ០៣ ដែលនាំឱ្យកម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលបានវ៉ាក់សាំងកូវីដ-១៩ តាមរយៈយន្តការCOVAX

       ភ្នំពេញ៖ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីហេតុផលធំៗ ចំនួន ០៣ ដែលនាំឱ្យព្រះរាជាណាចក្រកម្ពុជា ... Read More »

ទីតាំងទាហានអាកាសអុីរ៉ាក់ ដែលមានទាហានអាមេរិកឈរជើងរងការវាយប្រហារដោយរ៉ុក្កែត១៣គ្រាប់

ទីតាំងទាហានអាកាស Ain Al Asad របស់ប្រទេសអុីរ៉ាក់ ដែលមានទាហានអាមេរិកឈរជើងនៅទីនោះរងការវាយប្រហារដោយរ៉ុក្កែត ដល់ទៅ១៣គ្រាប់នាថ្ងៃទី៣ខែមីនាឆ្នាំ២០២១។ នេះជាករណីវាយប្រហារដោយរ៉ុក្កែត លើកទីពីរហើយ ក្នុងរយៈពេល ៣ថ្ងៃដើមខែមីនា ។ ហេតុការណ៍វាយប្រហារខាងលើកើតឡើងមុនពេលដែលសម្តេចសង្ឃកាតូលិច Francis នឹងបំពេញទស្សនកិច្ចទៅកាន់អុីរ៉ាក់ ... Read More »

សម្ដេចពិជ័យសេនា ទៀ បាញ់ ចុះពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនពលទាហាននាយទាហាននៅភូមិភាគ ៤

ខេត្តសៀមរាប៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៉ីណូហ្វាម (Sinopharm) ជាជំនួយរបស់ប្រទេសចិនជូនដល់ក្រសួងការពារជាតិកម្ពុជា ដែលត្រូវចាក់ជូននាយទាហាន នាយទាហានរង ពលទាហាន និងនគរបាលការពារព្រំដែនគោកប្រចាំការជួរមុខយោធភូមិភាគទី៤ ខេត្តសៀមរាប នៅថ្ងៃទី៣ ខែមីនា ... Read More »

នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីលួចមានស្ថានទំងន់ទោស

ភ្នំពេញ៖ នៅថ្ងៃទី០៣ខែមីនាឆ្នាំ២០២១វេលាម៉ោង១០និង៣០នាទីព្រឹក  នគរបាលខណ្ឌឬស្សីកែវធ្វើការតាមស្រាវជ្រាវរហូត ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធនិងករណីលួចមានស្ថានទំងន់ទោស(គាស់ទំលុះទំលាយបង្អួចចូលក្នុងផ្ទះ)ក្រោយពីជនសង្ស័យទាំង៣នាក់ខាងលើបានធ្វើសកម្មភាពកាលពី៤ថ្ងៃកន្លងមក នៅចំណុចបណ្តោយផ្លូវលេខ៥ក្រុមទី៥ភូមិ ៣ សង្កាត់ ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។  -ជនរងគ្រោះឈ្មោះ យ៉េត ច័ន្ទសីលា ភេទប្រុស អាយុ៤០ឆ្នាំមុខរបរ ... Read More »

អាមេរិក បើកទ្វារទទួលជនភៀសខ្លួនឡើងវិញនៅព្រំដែនភាគខាងត្បូង

ទីតាំងទទួលជនភៀសខ្លួន នៅព្រំដែនភាគខាងត្បូង ត្រូវបានប្រើប្រាស់ធ្វើជា កន្លែងសម្រាក់ស្នាក់នៅ របស់បុគ្គលិកធ្វើការនៅក្រុមហ៊ុនរ៉ែប្រេងកាលពីខែកក្កដាឆ្នាំ២០១៩ ក្រោមរដ្ឋកាលដឹកនាំរបស់លោកត្រាំ។ នៅពេលនេះបានសម្រេចបើកទទួលជនភៀសខ្លួនឡើងវិញហើយ។ ស្ថានភាពកុមារភៀសខ្លួន ដោយមិនមានអ្នកធំទៅជាមួយ បានកើនឡើងខ្ពស់នៅតំបន់ព្រំដែន ភាគខាងត្បូងអាមេរិក ។ រដ្ឋាភិបាលរបស់ប្រធានាធិបតី បៃឌិន បានបញ្ជាឲ្យបើកទទួលជនភៀសខ្លួនជាបណ្តោះអាសន្ន។ ... Read More »

លោក ឃួង ស្រេង៖ ទទួលអំណោយពីសប្បុរសជន ម៉ាស៊ីនវាស់កម្ដៅបាញ់អាល់កុលដើម្បីចែកបន្ដជូនផ្សារទាំង២៥ បង្ការទប់ស្កាត់ជំងឺកូវីដ-១៩

ភ្នំពេញ៖ ម៉ាស់ជាច្រើនម៉ឺនម៉ាស់ និងទឹកសម្លាប់ មេរោគជាច្រើនពាន់ដបតូចរបស់ក្រុមហ៊ុនឯកជនមួយបានប្រគល់ជូនរដ្ឋបាលរាជ ធានីភ្នំពេញ ដើម្បីចូលរួមចំណែកក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈជំងឺនេះ បាននិងកំពុងរីករាលដាលចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។      ពិធីប្រគល់និងទទួលអំណោយរបស់ក្រុមហ៊ុនឯកជនខាងលើនេះបានធ្វើឡើងនារសៀលថ្ងៃទី០៣ខែមីនាឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពី  ... Read More »

សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីវិជ្ជមានជំងឺកូវីដ-១៩ ក្នុងខេត្តស្វាយរៀង លើអ្នកដំណើរជនជាតិវៀតណាមចំនួន២នាក់

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង បានប្រកាសថា មានស្រ្តីជនជាតិវៀតណាម ២នាក់ បានឆ្លងជំងឺកូវីដ-១៩ ក្រោយបានមកស្នាក់នៅ សណ្ឋាគារហេងហេង សិរីរ័ត្ន ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត៕ សូមអានខ្លឹមសារទាំងស្រុងរបស់រដ្ឋបាលខេត្តស្វាយរៀងដូចខាងក្រោម ៖ ដោយ៖យឹម សុថាន Read More »