ព័ត៌មានទាន់ហេតុការណ៍៖
'

លោកឧត្តមសេនីយ៍ទោ សេង ធារិន ចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កងកម្លាំងនៅទិសទី៣ ប៉ៃលិន

ខេត្តប៉ៃលិន៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កម្លាំងដែលឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនទិសទី៣ ខេត្តប៉ៃលិន ។ ពិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កងកម្លាំងទិសទី៣ ... Read More »

ដំណឹងល្អ ! កម្មករចំនួន៧១៦នាក់ដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយស្រ្តីអាយុ៤៨ឆ្នាំកម្មករបំរេីការងាររោងចក្រ​ Y.W នៅព្រែកជ្រៃដែលគាត់មានវិជ្ជមានកូវីដ-១៩គឺអវិជ្ជមានទាំងអស់

ភ្នំពេញ៖ កម្មករចំនួន៧១៦នាក់ដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយស្រ្តីអាយុ៤៨ឆ្នាំកម្មករបំរេីការងាររោងចក្រ​ Y.W នៅព្រែកជ្រៃដែលគាត់មានវិជ្ជមានកូវីដ១៩គឺអវិជ្ជមានទាំងអស់។ នេះបើយោងតាមការបញ្ជាក់អោយដឹងពី អង្គភាពនាយកដ្ឋានប្រយុទ្ធជំងឺឆ្លង នៃក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១។ សូមបញ្ជាក់ថា, រហូតដល់ម៉ោង​ ០៩:០០​ ព្រឹក​ ថ្ងៃទី៣​ ... Read More »

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយនៅរដ្ឋកាលីហ្វ័រនីញ៉ា​ បណ្ដាលឲ្យមនុស្ស១៣នាក់ស្លាប់​

អន្តរជាតិ​៖ បើតាមសេចក្តីរាយការណ៍របស់ក្រុមប៉ូលីសអាមេរិក​ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់​ចំនួន​ ១៣នាក់បានស្លាប់នៅភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រនីញ៉ា នៅថ្ងៃអង្គារទី៣ ខែមីនា ឆ្នាំ២០២១ ក្នុង​ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយនៅរដ្ឋកាលីហ្វ័រនីញ៉ា​ ដោយសារតែរថយន្តដឹកអ្នកដំណើរមួយគ្រឿង បានបុកជាមួយរថយន្តដឹកគ្រួសខ្សាច់ដ៏ធំមួយ នៅជិតព្រំដែនប្រទេសម៉ិចស៉ីកូ។ បើតាមលោក ជូឌី គ្រូស ... Read More »

Update ៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៅសួរនាំ ករណីអារ.កសម្លាប់នារីរងគ្រោះនៅប៉ោយប៉ែត

ក្រុងប៉ោយប៉ែត៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលខេត្តបន្ទាយមានជ័យនិងកម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនយកទៅសួរនាំបន្ទាប់ពីមានករណីឃាតកម្មលើនារីវ័យជាងម្ភៃឆ្នាំម្នាក់ដោយត្រូវបានគេអារ.កសម្លាប់នៅបន្ទប់ជួលលេខ៥នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី០២ខែមីនាឆ្នាំ២០២១ឋិតក្នុងភូមិក្បាលស្ពាន១សង្កាត់និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ សពនារីរងគ្រោះឈ្មោះ ហួន ស្រី អាយុ២៣ឆ្នាំជាបុគ្គលិកកាស៊ីណូរស់នៅភូមិសាមគ្គីមានជ័យសង្កាត់ក្រុងប៉ោយប៉ែត។ ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាករណីដែលនារីរងគ្រោះស្លាប់នេះគឺគាត់បានជួលបន្ទប់ស្នាក់នៅជាមួយមិត្តភក្តិ ហើយមុនកើតហេតុមិត្តភក្តិរបស់នាងរងគ្រោះទៅធ្វើការបាត់ ដោយជនរងគ្រោះនៅម្នាក់ឯង។លុះដល់វេលាកើតហេតុមិត្តភក្ដិរបស់ជនរងគ្រោះត្រឡប់មកពីធ្វើការវិញនៅពេលល្ងាចក៏ឃើញបន្ទប់ទ្វារមានជាប់សោពីខាងក្នុងទើប បង្កភ្ញាក់ផ្អើលដល់សមត្ថកិច្ចតែម្ដង។ករណីនេះខាងលើគេអាចសង្ស័យស្លាប់តាំងពីព្រឹកមកម្ល៉េះ ព្រោះល្ងាចហើយទើបដឹង ពេលមានមនុស្សទៅគោះទ្វារបន្ទប់ទើបបង្កឲ្យភ្ញាក់ផ្អើលកើតមានឡើងតែម្ដង។  ប្រភពមួយទៀតបានឲ្យដឹងថាសពនារីរងគ្រោះមានស្នាមចាក់ជាច្រើនកាំបិត រួមទាំងមានស្នាមអារ.ក ហើយយកភួយគ្របពីលើសព។ ... Read More »

វៀតណាមប្រឈមនឹងខ្យល់ពុលមានលាយជាមួយនឹងកំទិចល្អិតៗបំផុតដែលជាប្រភេទលោហៈធ្ងន់គ្រោះថ្នាក់ ខ្លាំងណាស់ដល់សុខភាពមនុស្ស

ភ្នំពេញ ៖ វៀតណាមប្រឈមនឹងខ្យល់ពុលមានលាយជាមួយនឹងកំទិចល្អិតៗបំផុតដែលជាប្រភេទលោហៈធ្ងន់គ្រោះថ្នាក់ ខ្លាំងណាស់ដល់សុខភាពមនុស្ស។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១។ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានចេញ សេចក្តីជូនដំណឹង យោង Vietnam ... Read More »

ហ្វីលីពីន៖ ប្រកាសរកឃើញករណីឆ្លងដំបូងបំផុតនៃវីរុស COVID-19 បំប្លែងខ្លួនថ្មីមានប្រភពដើមពីអាហ្វ្រិកខាងត្បូង

អន្តរជាតិ​៖ បន្ទាប់ពីក្រសួងសុខាភិបាលហ្វីលីពីន​ ចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនបានមួយថ្ងៃ​ ស្រាប់​តែ​ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ​ នៅថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១​ បានប្រកាសពីការរកឃើញករណីឆ្លងដំបូងបំផុតនៃវីរុស COVID-19 បំប្លែងខ្លួនថ្មីមានប្រភពដើមពីប្រទេស អាហ្វ្រិកខាងត្បូង។ ជាក់ស្ដែង​ក្រសួងសុខាភិបាលហ្វីលីពីន​ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខណៈមិនទាន់មានភស្តុតាងថាវីរុសបំប្លែងខ្លួននេះមានភាពកាចសាហាវ ... Read More »

ក្រសួងការពារជាតិចិន អះអាងថា​៖​ សកម្មភាពខ្លួននៅក្បែរប្រជុំកោះ Senkaku ជាការស្របច្បាប់,ប៉ុន្តែ​ជប៉ុន​ ថាប្រជុំកោះមួយនេះជាកម្មសិទ្ធិរបស់ជប៉ុន

អន្តរជាតិ​៖​ បើតាមការចុះផ្សាយរបស់ទូរទស្សន៍ជប៉ុន NHK​ បាននិយាយថា​ នាពេលថ្មីៗនេះ ចិន តែងតែបញ្ជូននាវាល្បាតមួយចំនួនចូលមកក្នុងដែនទឹកក្បែរប្រជុំកោះ Diaoyu ឬជាភាសាជប៉ុន Senkaku ជាញឹកញយ។ ជប៉ុន បានបញ្ជូននាវារបស់ខ្លួនជាច្រើនលើកដែរដើម្បីរុញនាវាល្បាតចិនចេញពីដែនទឹកដែខ្លួនកំពុងគ្រប់គ្រង។ មិនតែប៉ុណ្ណោះ​ក្រសួងការពារជាតិចិន នៅថ្ងៃទី១ ... Read More »

បញ្ជូនខ្លួនឪពុកចិត្តតិរច្ឆានទៅការិយាល័យជំនាញបន្ទាប់ពីរំលោភកូនស្រីបង្កើតបានសម្រេច

ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋានស្រុកក្រគរ បានបញ្ជូនខ្លួនឪពុកចិត្តតិរច្ឆានទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្តនីតិវិធី បន្ទាប់ពីឪពុករូបនេះរំលោភសេពសន្ថវៈលើកូនស្រីបង្កើត ... Read More »

ប្រយ័ត្នចាញ់បោកបុគ្គលិកក្រុមហ៊ុន_Unicity អស់លុយ អស់ផ្ទះ អស់ស្រែចម្ការណាបងប្អូន !

ភ្នំពេញ៖ ម្ចាស់អាខោន facebook ឈ្មោះ (Vann Saray)និងជានិពន្ធនាយករង អង្គភាព(fresh News)ផង បានសរសេរថា, ក្រុមហ៊ុន_Unicity_បុគ្គលិករបស់អ្នកកំពុងសាងភាពឈឺចាប់ជូនគ្រួសារខ្ញុំហើយ! លោកបន្តថា, កូនប្រុសពីរនាក់ឈ្មោះ វ៉ាន់ សុខរ៉េត និង ... Read More »

អាមេរិក និងសហភាពអឺរ៉ុប សម្រេចដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់រុស្ស៊ី​ ពាក់ព័ន្ធនឹងការបំពុលលោក Alexei Navalny

អន្តរជាតិ​៖​ បេីតាមការបញ្ជាក់ពីលោកស្រី Jen Psaki អ្នកនាំពាក្យសេតវិមាន នៅថ្ងៃទី២ ខែមីនា​ ឆ្នាំ​២០២១​ បានលើកឡើងថា​ អាមេរិក និងសហភាពអឺរ៉ុប(UN) បានសម្រេចដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ និងស្ថាប័នរុស្ស៊ីដែលពាក់ព័ន្ធនឹងការបំពុលអ្នកនយោបាយប្រឆាំងរដ្ឋាភិបាលរុស្ស៊ីលោក Alexei Navalny ... Read More »

រសៀលនេះ ! លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងដឹកនាំប្រតិភូ ក្នុងនាមរាជរដ្ឋាភិបាល ចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នេះ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងដឹកនាំប្រតិភូ ក្នុងនាមរាជរដ្ឋាភិបាល ចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ជាមួយគណៈកម្មការជំនាញនៃរដ្ឋសភា។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹង, លោកគឹមសន្តិភាពរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ... Read More »

អគ្គមេបញ្ជាការកងទ័ពកម្ពុជា និងព្រុយណេ ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរ

ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី០៣ មីនា ឆ្នាំ២០២១ បានជួបប្រជុំទ្វេភាគីជាមួយ ឧត្ដមសេនីយ៍ទោ ដាតុសេរី ផាឡាវ៉ាន់ ហាជី ហាំហ្សា ប៊ីន ... Read More »

លោក ឃួង ស្រេង ផ្ដល់សាច់ជ្រូកនិងអង្កររបស់សម្ដេចតេជោជូនប្រជាពលរដ្ឋជាង១៣១គ្រួសារកំពុងធ្វើចត្តាឡីស័កនៅសង្កាត់ស្ទឹងមានជ័យទី១

ភ្នំពេញ៖ ប្រជាពលរដ្ឋជាង១៣១គ្រួសារដែលបាននិងកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈជំងឺកូវីដ-១៩ នៅតាមផ្ទះ ក្នុងសង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ បានទទួលសាច់ជ្រូកនិងអង្ករពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាតាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ ... Read More »

ក្រសួងរៀបចំដែនដី បញ្ជាក់ពី ការប្តូរទីតាំងថ្មីនៃទីស្តីការក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្តូរទីតាំងថ្មីនៃទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ... Read More »

រឿងនិទានខ្មែរ÷រឿងអ្នកបរទេះនិងក្រពើ

មានរឿងនិទានមួយថា ៖ មានបុរសឪពុកនិងកូន បររទេះចេញទៅជួញ ជួបនឹងក្រពើមួយដែលភ្លើងព្រៃរោលរលាកជើងទាំង ៤ នឹងដើររកឆីពុំបាន អត់អាហារស្គមរីងរៃ ។ បុរសឪពុកនិងកូនបានឃើញក្រពើនោះរលាកជើងទាំង ៤ ស្គមទាំងខ្លួននឹងវាពុំបានដូច្នេះហើយ បុរសនោះអាសូរក្រពើបានកាប់ឈើមកចងអបក្រពើនោះរឹងជាប់ លើកដាក់រទេះបរទៅ លុះដល់បឹងមួយធំជាទីសុខសប្បាយ ... Read More »

សូមអបអរសាទរវ៉ាក់សាំង COVAX បានមកដល់កម្ពុជា ជាលើកដំបូង !

ភ្នំពេញ៖ ប្រទេសកម្ពុជាគឺជាប្រទេសស្ថិតនៅក្នុងចំណោមប្រទេសដំបូងក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចដែលបានទទួលវ៉ាក់សាំង COVAX ដូសដំបូង។ វ៉ាក់សាំងចំនួន ៣២៤.០០០ ដូស គឺជាចំនួនដូសមកដល់ដំបូង ក្នុងចំណោមវ៉ាក់សំាងសរុបប្រមាណ៧លានដូស ដែលយន្តការ COVAX នឹងផ្តល់ជូនប្រទេសកម្ពុជា។ ការមកដល់នៃវ៉ាក់សាំងនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកសុវត្ថិភាព និងសមធម៌ក្នុងការទទួលបានវ៉ាក់សាំងគ្រប់គ្នាៗ៕ ... Read More »

លោក ឃួង ស្រេង៖ បន្ដទទួលអំណោយសប្បុរសធម៌ ជា សម្ភារ ម៉ាស៊ីនវាស់កម្ដៅ ការពារជំងឺកូវីដ-១៩

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បន្ដទទួលអំណោយសប្បុរសធម៌ ជាសម្ភារ ម៉ាស៊ីនវាស់កម្ដៅ សម្រាប់ការពារជំងឺកូវីដ-១៩ ពី ក្រុមហ៊ុនថ្នាំជក់ជប៉ុន អន្តរជាតិJTI កម្ពុជា នៅព្រឹកថ្ងៃទី០៣ មីនា ... Read More »

លោក សក់ សេដ្ឋា អញ្ជើញដឹកនាំប្រតិភូចុះត្រួតពិនិត្យការងាររៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិល ចំណុះទីស្ដីការក្រសួងមហាផ្ទៃ

ភ្នំពេញ៖ បើយោងតាម នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានអោយដឹងថា, នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូ តំណាងពីអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ... Read More »

អាមេរិក បង្កើនការចែកចាយវ៉ាក់សាំង​ប្រឆាំងកូវីដ ១៩ ឡើងដល់​១៥លានដូសក្នុង១សប្តាហ៍

ដើម្បីគ្រប់គ្រងការឆ្លងរាលដាលកូវីដ-១៩ ​នៅក្នុងទឹកដីអាមេរិក សេតវិមានបានសម្រេច កាលពីថ្ងៃទី​២ខែមីនា (ពេលវេលាអាមេរិក) ក្នុងការបង្កើនការចែកចាយវ៉ាក់សាំង រហូតដល់​១៥លានដូសក្នុងមួយសប្តាហ៍ ដើម្បីបង្កើនាការចាក់ជូនពលរដ្ឋឲ្យបានច្រើនទើបគ្រប់គ្រងការឆ្លងបានល្អ​។ លោកស្រី​ Jen Psaki ​លេខា ព័ត៌មានសេតវិមាន បានប្រកាសថា ការសម្រេចខាងលើ ... Read More »

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងមន្ត្រីរាជរដ្ឋាបាលអញ្ជើញចាក់វ៉ាក់សាំងកូវីដ-១៩ ជាលើកទី២

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត និងលោក សុខ ពុទ្ធិវុធ កូនប្រុសបង្កើត និងកូនប្រសាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមនឹងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី០៣ ខែមីនា ... Read More »

នាយករដ្ឋមន្រ្តីអង់គ្លេសគាំទ្រការដេញថ្លៃសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson មានប្រសាសន៍ថា វាជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់ចក្រភពអង់គ្លេស និងអៀរឡង់ដើម្បីចាប់ផ្តើមការដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០ (World Cup 2030) ខណៈដែលប្រទេសនេះក៏នឹងមានឆន្ទៈធ្វើជាម្ចាស់ផ្ទះនៃការប្រកួតយូរ៉ូ២០២០បន្ថែមទៀតនៅឆ្នាំនេះប្រសិនបើអាចទាមទារបាន។ លោកនាយករដ្ឋមន្ត្រីអង់គ្លេសបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ ដែល CNA យកមកផ្សាយកាលពីរសៀលថ្ងៃទី២ មីនាថា ... Read More »

មេឃខៀវ Man City បន្តឈ្នះ កាន់តែដាច់ពិន្ទុក្រុមលេខ២ Man United

ក្រុមកំពូលតារាងមេឃខៀវ Manchester City ទទួលបានជ័យជម្នះលើក្រុមភ្ញៀវ Wolverhampton Wanderers ក្នុងលទ្ធផល ៤ទល់១ ធ្វើឲ្យក្រុមខ្លាំងមួយនេះបន្តកាន់កាប់កំពូលតារាង កាន់តែធ្វើឲ្យដាច់ពិន្ទុកាន់តែឆ្ងាយពីក្រុមលេខ២ បិសាចក្រហម Manchester United ។ ការប្រកួតសម្រាប់សប្តាហ៍ទី២៧របស់ក្រុមមេឃខៀវ ... Read More »

លោក David Beckham ៖ Messi និង Ronaldo គឺជាកីឡាករដែលយើងចង់នាំទៅក្លិប Inter Miami

លោក David Beckham កំពុងដឹកនាំក្រុមរបស់គាត់ Inter Miami ចូលរដូវកាលទី២នៅលីគកំពូលអាមេរិក MLS។ បន្ទាប់ពីបាននាំយកកីឡាករកំពូលៗមួយចំនួនដូចជា Gonzalo Higuain និងកីឡាករ BlaiseMatuidiដែលអតីតតារាបាល់ទាត់អង់គ្លេសរូបនេះកំពុងព្យាយាមពង្រឹងដល់ក្លិបរបស់លោកបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយរបស់ MARCA កាលពីរសៀលថ្ងៃទី១ ខែមីនា ... Read More »

ប្រុងប្រយ័ត្នខ្ពស់ផងបងប្អូន ! មានអ្នកវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៣៤នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ០៤នាក់​

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, មានអ្នកវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៣៤នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ០៤នាក់​ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។ ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ... Read More »

ខ្សែប្រយុទ្ធ Zlatan Ibrahimovic របស់ក្លិប AC Milan ខកខានមិនបានចូលរួមប្រកួតជាមួយ Man Utd នៅ Europa League ដោយមានបញ្ហារបួស

ខ្សែប្រយុទ្ធរបស់ក្លិប AC Milan កីឡាករ Zlatan Ibrahimovic នឹងត្រូវអវត្តមានរហូតដល់៣សប្តាហ៍ដោយមានបញ្ហារបួសសាច់ដុំភ្លៅខាងឆ្វេងមានន័យថា គាត់នឹងខកខានការប្រកួតជម្រុះពានរង្វាន់ Europa League ទល់នឹងអតីតក្រុមរបស់គាត់គឺបិសាចក្រហម Manchester United ក្នុងវគ្គ១៦ក្រុមចុងក្រោយ។ សារព័ត៌មាន ... Read More »

ខ្លាំងមែន! ព្រឹកមិញឈ្មួញឈើ(ណុប ឌី)ដឹកឈើម្រេញ, ឈើធ្នង់ ២ឡានយ៉ាងរលូនចំពោះមុខសមត្ថកិច្ចជាច្រើនស្ថាប័ន នៅស្រុកឱរ៉ាល់

ខេត្តកំពង់ស្ពឺ៖ យ៉ាងតិចមានរថយន្តស្ទូចចំនួនពីរគ្រឿង ប្រភេទហុីយ៉ាន់ដាយ២តោនកន្លះ និង៥តោន ដឹកឈឺប្រណីត ពីសំរោង ឃុំត្រពាំងជោ និងពីតំបន់ជាំ ឃុំតាសាល ចូលមកកាន់ទីរួមស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានយ៉ាងរលូន។ ខណៈសមត្ថកិច្ច អាជ្ញាធរ ជំនាញជាច្រើនស្ថាប័ននៅទីនោះ ... Read More »

លោក ហ៊ុន ម៉ានី បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ហើយ

ភ្នំពេញ៖ លោកហ៊ុន ម៉ានី “បន្ទាប់ពីបានប្រឹក្សាសុខភាពសារជាថ្មី ជាមួយគ្រូពេទ្យជំនាញ ខ្ញុំទទួលបានការអនុញា្ញតឲ្យចាក់វ៉ាក់សាំង Sinopharm ដើម្បីការពារជំងឺកូវីដ-១៩ ដែលខ្ញុំបានខកខានកាលពី ពីរសប្តាហ៍មុនដោយសារស្ថានភាពនៃជំងឺផ្តាសាយធំ”។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងការដឹងគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចចិត្តផ្តល់ឱកាសឲ្យថ្នាក់ដឹកនាំវ័យក្មេងយើង រួមនឹងអ្នកដែលងាយនឹងរងគ្រោះដ៏ទៃទៀត បានចាក់នូវវ៉ាក់សាំងនេះ ... Read More »

ចំនួនអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) ពីថ្ងៃទី១០ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ សរុប ៣៩៥០៨នាក់ (ស្រី១២៤០៤នាក់)

ភ្នំពេញ៖ ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់សាធារណជន ដូចខាងក្រោមនេះ៖Ministry of Health (MoH) would like to inform the public as the ... Read More »

កម្ពុជា ស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលបានវ៉ាក់សាំងកូវីដ-១៩ AstraZeneca/SII ពីយន្តការ COVAX

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញ សេចក្តីប្រកាសព័ត៌មានថា, ព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលបានវ៉ាក់សាំងកូវីដ-១៩ AstraZeneca/SII ពីយន្តការ COVAX។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា, នាថ្ងៃទី០២ ... Read More »

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែប្រគល់-ទទួលស្រ្តីវៀតណាម ០១នាក់ ទៅឲ្យប៉ុស្តិ៍យោធាការពារព្រំដែនវៀតណាម ៨០១ហ័រលឺ នៅចំណុចបង្គោលព្រំដែនលេខ៦៩

ខេត្តក្រចេះ៖ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង ១៥និង០០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ បានធ្វើការប្រគល់-ទទួល ជនជាតិវៀតណាម ចំនួន ០១នាក់ នៅចំណុចបង្គោលព្រំដែនលេខ៦៩ នៃភូមិសាស្រ្តច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ទៅឲ្យប៉ុស្តិ៍យោធាការពារព្រំដែនវៀតណាម ... Read More »