ព័ត៌មានទាន់ហេតុការណ៍៖
'

កីឡាករកីឡាការិនី ២៦០០នាក់ចូលរួមរត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី​ ៨មីនា

​    ភ្នំពេញ​ ៖ លោក ថោង ខុន ទេសរដ្ឋមន្រ្តីជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា​ បានអញ្ជើញផ្តល់កិត្តិយស ក្នុងក្នុងទិវារត់ប្រណាំងស្ត្រីចម្ងាយ ១០ គីឡូម៉ែត្រ នៅសួនច្បារវត្តបទុមវតី ព្រឹកថ្ងៃទី៨​ ... Read More »

កប៉ាល់ដឹកទំនិញក្រិចមួយគ្រឿងបានរងការវាយប្រហារដោយកាំជ្រួចនៅសមុទ្រក្រហម មនុស្សជាច្រើននាក់បានស្លាប់និងរងរបួស

ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បាននិយាយថា ការវាយប្រហារដោយកាំជ្រួចមីស៊ីលពីកងកម្លាំង Houthi បានសម្លាប់សមាជិកនាវិក 3 នាក់នៅលើកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហម។ វាគឺជាការវាយប្រហារដ៏សាហាវលើកដំបូងដែលត្រូវបានរាយការណ៍ចាប់តាំងពីកងកម្លាំង Houthi បានចាប់ផ្តើមវាយប្រហារលើនាវាពាណិជ្ជកម្មនៅក្នុងផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក។ ក្រុម Houthi បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារកាលពីថ្ងៃទី 6 ... Read More »

សមត្ថកិច្ចចុះបង្ក្រាបទីតាំងល្បែងស៊ីសងបៀមួយកន្លែងឃាត់ខ្លួនមនុស្ស០៧នាក់

ខេត្តបាត់ដំបង៖ កម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកំរៀងបានចុះប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសងដោយខុសច្បាប់(លេងបៀឡាស់)មួយករណីក្នុងបទល្មើសជាក់ស្តែង។ កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១១និង៤៥នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នៅចំណុចខាងក្រោយផ្ទះផ្សារខេអឌីស្រុកកំរៀង ស្ថិតក្នុងក្រុមទី០៨ ភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន០៧នាក់ ដកហូតបៀចំនួន០២ហ៊ូ ... Read More »

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប សហការជាមួយអាជ្ញាធរជាតិអប្សរាស៊ើបអង្កេតលើជនខិលខូចមួយក្រុមបានយាយីធ្វើឱ្យសត្វស្វានៅតំបន់រមណីយដ្ឋានអង្គររបួស ដើម្បីអនុវត្តនីតិវិធីច្បាប់

ខេត្ត​សៀមរាប​៖​ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប​ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ នាពេលថ្មីៗកន្លងមកនេះ មានជនខិលខូចមួយក្រុមតូច បានយាយីធ្វើឱ្យរបួសសត្វស្វាដូច ជាយកជើងទាត់និងគ្រវែងសត្វស្វាចូលក្នុងកល្យាណទឹកដើម្បីថតរូប កម្សាន្ត ក្នុងគោលដៅបម្រើផល ប្រយោជន៍ផ្ទាល់ខ្លួន នៅតំបន់រមណីយដ្ឋានអង្គរខេត្តសៀមរាប ។ ... Read More »

យន្តហោះដឹកមនុស្ស២៤៩នាក់បានធ្លាក់កង់នៅកណ្តាលអាកាសនៅសហរដ្ឋអាមេរិក

យន្តហោះដែលផ្ទុកមនុស្ស ២៤៩នាក់ បានធ្លាក់កង់នៅកណ្តាលអាកាស បង្ខំឱ្យប្រធានក្រុមអាកាសយានិកប្តូរទិសដៅភ្លាមៗ និងធ្វើការចុះចតជាបន្ទាន់។ ឧបទ្ទវហេតុនេះកើតឡើងលើយន្តហោះ Boeing 777-200 ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន United Airlines (USA) ។ នៅពេលនោះ យន្តហោះបានហោះប្រហែល ... Read More »

សមត្ថកិច្ច​អប់រំអ្នកបេីកបរមានអាល់កុលក្រោម​ ០.២៥ mg/L ចំនួន​១៨១នាក់​ ក្នុង​យុទ្ធនាការ​រឹតបន្តឹង​ច្បាប់​ចរាចរ​ណ៍​​នារាត្រី​ថ្ងៃទី​០៧​ មីនា!

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​០៨​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញពី​លទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ... Read More »

ក្រសួង​ការងារ​៖​ ស្រ្តីជាង ៦៧ម៉ឺននាក់​កំពុងដើរតួនាទីសំខាន់ក្នុងវិស័យកាត់ដេរ

ភ្នំពេញ​៖​ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤នេះ កម្មករ​និយោជិត​ដែល​កំពុងបំពេញការងារក្នុងវិស័យឧស្សាហកម្មកាត់ដេរមានចំនួនសរុបជិត ៩០ម៉ឺន​នាក់ ក្នុងនោះស្រ្តីចំនួនជាង ៦៧ម៉ឺននាក់ បានដើរតួនាទីតួយ៉ាងសំខាន់ ក្នុង​ការ​អភិវឌ្ឍ​សង្គម​ដែល​ធ្វើ​ឱ្យ​កម្ពុជារីកចម្រើនដូចសព្វថ្ងៃ។​ នេះបេី​យោង​តាម​របាយការណ៍​របស់​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។  ស្រ្តីក្នុងវិស័យកាត់ដេរបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមក្នុងវិស័យការងារ​កាត់ដេរ​នៅ​កម្ពុជា​ ដែលមានរោងចក្រ សហគ្រាសសរុបចំនួនជាង ... Read More »

រដ្ឋមន្ត្រីក្រសួងកសិកម្មអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខួបលើកទី១១៣

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខួបលើកទី១១៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ ... Read More »

កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ

នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Ann Mills-Griffiths ប្រធានសហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ... Read More »

ស៊ុយអែតបានចូលជាសមាជិកណាតូជាផ្លូវការ

កាលពីថ្ងៃទី 7 ខែមីនា ប្រទេសស៊ុយអែតបានចូលរួមជាផ្លូវការជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)។ ការផ្ទេរឯកសារចូលជាសមាជិករបស់ស៊ុយអែត ត្រូវបានធ្វើឡើងនៅក្នុងពិធីមួយក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ តាមនោះ ស៊ុយអែតបានក្លាយជាសមាជិកទី ៣២ នៃអង្គការណាតូជាផ្លូវការ។ កន្លងមក រដ្ឋាភិបាលស៊ុយអែតបានប្រកាសថា នាយករដ្ឋមន្ត្រី ... Read More »

ស្នងការនគរបាលខេត្តកណ្ដាលប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៣ ដើម្បីលើកកម្ពស់ស្ត្រីនគរបាលជាតិ

ខេត្តកណ្ដាល ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ បានប្រារព្ធពិធីទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ... Read More »

ឆ្លងចរន្តអគ្គិសនីឆេះរថយន្តឡិចស៊ីសមួយគ្រឿងស្ទេីរតែទាំងស្រុង

ភ្នំពេញ៖​ រថយន្តឡិចស៊ីRX300មួយគ្រឿងខណៈម្ចាស់កំពុងបេីកបរតាមផ្លូវស្រាប់តែឆ្លងចរន្តអគ្គិសនីឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរជួយពន្លត់​ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក​ ថ្ងៃទី៨​ខែមីនា​ ឆ្នាំ២០២៤​ នៅលេីស្ពានអាកាសផ្សារដីហុយ​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ ។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តឡិចស៊ីសRX 300 ពណ៌​ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2O-2319 ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ... Read More »

រាយខ្សែភ្លេីងឆក់ត្រីភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯងស្លាប់

ភ្នំពេញ៖​ បុរសម្នាក់បានយកខ្សែភ្លេីងរាយឆក់ត្រីនៅត្រពាំងក្រោយផ្ទះដេីម្បីយកត្រីធ្វេីម្ហូបតែបែរជាភ្លាត់ស្នៀតខ្សែភ្លេីងមានតំណឆក់ខ្លួនឯង​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨និង៣០នាទី​ព្រឹក​ថ្ងៃទី៨ ខែមីនា​ ឆ្នាំ២០២៤​ នៅភូមិត្មាតពង​ សង្កាត់បឹងធំ​ ខណ្ឌកំបូល។  ជនរងគ្រោះឈ្មោះ​ ស៊ិន​ រដ្ឋា​ ភេទប្រុសអាយុ៣១ឆ្នាំ​ មុខបរនៅផ្ទះ​ ស្នាក់នៅភូមិត្មាតពង​ សង្កាត់បឹងធំ​ ... Read More »

ទិដ្ឋភាពមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ចុះត្រួតពិនិត្យដោយផ្ទាល់លើការធ្វើសមយុទ្ធបាញ់កាំភ្លើងធំ ក្បែរតំបន់ព្រំដែន

សារព័ត៌មាន AFPបានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រ ទី៨ ខែមីនានេះ បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យនិងបញ្ជាដោយផ្ទាល់លើការធ្វើសមយុទ្ធបាញ់កាំភ្លើងធំទ្រង់ទ្រាយធំ ចំពោះមុខការខឹងសម្បារបស់ទីក្រុងព្យុងយ៉ាងទៅនឹងការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិកនឹងកូរ៉េខាងត្បូងដែលបានចាប់ផ្ដើមកាលដើមសប្ដាហ៍នេះ។ KCNA ... Read More »

គ្រូបង្វឹក Real Madrid ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំពន្ធដោយរដ្ឋអាជ្ញាអេស្ប៉ាញ

រដ្ឋអាជ្ញាក្នុងប្រទេសអេស្ប៉ាញបានអំពាវនាវឱ្យអ្នកចាត់ការក្លិប Real Madrid លោក Carlo Ancelotti ជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ៩ខែពីបទគេចវេសពីពន្ធចំនួន១លានអឺរ៉ូ។ ការ​ចោទ​ប្រកាន់​នេះ​ទាក់​ទង​នឹង​ប្រាក់​ចំណូល​សិទ្ធិ​រូបភាព​ក្នុង​អំឡុង​ពេល​លោក​ទទួល​បន្ទុក​ដំបូង​ក្នុង​ក្លិប​ក្នុង​ឆ្នាំ២០១៤-២០១៥។ ការិយាល័យព្រះរាជអាជ្ញាសហគមន៍ក្រុង Madrid ចោទប្រកាន់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះថា បានបង្កើតប្រព័ន្ធច្របូកច្របល់ និងស្មុគស្មាញរបស់ក្រុមហ៊ុនដើម្បីលាក់ប្រាក់ចំណូលបន្ថែម។ លោក ... Read More »

ក្មេងស្ទាវមួយក្រុមបាន គប់ថុំថ្មនឹងវាយយុវជន៣នាក់ត្រូវបានអ្នកភូមិបាញ់២គ្រាប់បំបែកហ្វូង

ភ្នំពេញ ៖ ក្មេងស្ទាវមួយក្រុមជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោយដុំថ្មបានចូលមកគប់ និងវាតយុវជន៣នាក់ ដល់ក្នុងភូមិ ត្រូវបានអ្នកភូមិបាញ់២គ្រាប់ផ្អើលរត់គេចខ្លួនបាត់អស់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីម៉ោង ៣:៥០នាទីទៀបភ្លឺឈានចូលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ចំណុចក្នុងភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ... Read More »

ស្លាប់ម្នាក់ភ្លាមៗ និង២នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល បន្ទាប់ពីម៉ូតូបីគ្រឿងបុកគ្នា

ខេត្តកំពង់ស្ពឺ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុចំណែកពីនាក់ទៀតរងរបួសធ្ងន់ស្រាលបន្ទាប់ពីម៉ូតូបីគ្រឿងបុកបន្តគ្នា។ ហេតុការណ៍គ្រោះថ្នាក់នេះនៅតាមបណ្តោយផ្លូវ ជាតិលេខ៤ ចន្លោះបង្គលគីឡូម៉ែត្រលេខ៥៦-៥៧ត្រង់ចំណុចភូមិវល្លិប្រេង ឃុំការហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។ សមត្ថកិច្ចបានឲ្យដឹងថាមុនកើតហេតុគេឃើញម៉ូតូ មួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ... Read More »

ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ គ្របដណ្តប់លើផ្ទៃដី២០% និងមានខ្យល់បក់មកពីទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៨ ខែមីនាឆ្នាំ ២០២៤៖  ជ្រលងសម្ពាធទាបមានឥទ្ធិពល លើឈូងសមុទ្រថៃ និងភាគកណ្តាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូងនិងមកលើប្រទេសកម្ពុជា ខណៈដែលខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ... Read More »

សេចក្ដី​ជូនដំណឹង​ស្តី​ពី​ការ​បិទ​ចរាចរណ៍​រថយន្ត​ធុន​ធ្ងន់​គ្រប់​ប្រភេទ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​២១​ ចាប់​ពី​វេលា​ម៉ោង​០៖០០នាទី​ រំលង​អាធ្រាត្រ​ រហូត​ដល់​វេលា​ម៉ោង​១៣៖០០នាទី​រសៀល​ ថ្ងៃ​ទី​១៣​ ខែ​មីនា​ ឆ្នាំ​២០២៤

ខេត្ត​កណ្ដាល​៖​ មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​កណ្ដាល​ នៅព្រឹកថ្ងៃ​ទី​០៨​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្ដី​ជូនដំណឹង​ស្តី​ពី​ការ​បិទ​ចរាចរណ៍​រថយន្ត​ធុន​ធ្ងន់​គ្រប់​ប្រភេទ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​២១​ ចាប់​ពី​វេលា​ម៉ោង​០៖០០នាទី​ រំលង​អាធ្រាត្រ​ រហូត​ដល់​វេលា​ម៉ោង​១៣៖០០នាទី​រសៀល​ ថ្ងៃ​ទី​១៣​ ខែ​មីនា​ ឆ្នាំ​២០២៤។  នៅក្នុងសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ... Read More »

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ផ្ញើព្រះរាជសារជូនជនរួមជាតិ ក្នុងឱកាសអបអរសាទរខួបលើកទី ១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤

ភ្នំពេញ​៖​ នាឱកាសដ៏ល្អវិសេសវិសាលនៃខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤នេះ ក្នុងព្រះបរមនាម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំម្ចាស់ ខ្ញុំព្រះកុរណា ... Read More »

អំណោយជាថវិកា៥លានរៀល របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមរយៈលោក ឃួង ស្រេង ជូនក្មេងស្រីអាយុ១៣ឆ្នាំ ដែលធ្លាក់ពីលេីផ្ទះចូលប្រហោងជញ្ជាំងផ្ទះ​ជាប់អស់ជាច្រេីនម៉ោង​នៅសង្កាត់បឹងកក់១​

ភ្នំពេញ៖ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវជា ... Read More »

អភិបាលខេត្តព្រះវិហារ ៖ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»

ភ្នំពេញ ៖ ក្នុងឱកាសទិវាអន្តរជាតិ៨ មីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីអបអរសាទរខួបលើកទី១១៣ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ក្រោមអធិបតីភាពលោក ... Read More »

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញប្រកាសរបាយការណ៍អភិវឌ្ឍន៍មនុស្សក្នុងតំបន់ ប្រចាំឆ្នាំ២០២៤ ដែលរៀបចំដោយ UNDP

ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី និងផ្តល់សុន្ទរកថាគន្លឹះ ក្នុងសិក្ខាសាលាផ្សព្វ​ផ្សាយរបាយការណ៍អភិវឌ្ឍន៍មនុស្សក្នុងតំបន់ប្រចាំឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្ថាបនាអនាគតរបស់​យើង៖ ... Read More »

រដ្ឋមន្ត្រីក្រសួងកសិកម្មស្តាប់បទបង្ហាញស្តីពីការងារពិសោធន៍បង្ហាញតាមវិធីសាស្ត្រកសិអេកូឡូសុី និងតាមវិធីសាស្ត្រប្រើប្រាស់ជីគីមីលេីដំណាំស្រូវនៅវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៧  ខែមីនា ឆ្នាំ២០២៤លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមស្តាប់បទបង្ហាញស្តីពីការងារពិសោធន៍បង្ហាញតាមវិធីសាស្រ្តកសិអេកូឡូសុី និងតាមវិធីសាស្រ្តប្រេីប្រាស់ជីគីមីលេីដំណាំស្រូវនៅវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បន្ទាប់ពីបានទទួលស្តាប់នូវបទបង្ហាញរួចមកលោករដ្ឋមន្ត្រី​បានណែនាំដល់ក្រុមការងារពិសោធន៍ត្រូវគិតគូរពីវិធីសាស្ត្រដែលមានប្រសិទ្ធិភាពសេដ្ឋកិច្ច ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗ​ក្នុងពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា»លើកទី ២៦ ឆ្នាំ២០២៤

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅរសៀល​ថ្ងៃ​ទី​០៧​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានមានប្រសាសន៍សំខាន់ៗ​ នាឱកាស​អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា» ... Read More »

សារលិខិត លោកអភិសន្តិបណ្ឌិត ស សុខា ផ្ញើជូនថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ព្រមទាំងមន្ត្រីរាជការជានារី ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងមហាផ្ទៃ ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខួបលើកទី១១៣

ភ្នំពេញ ៖ សារលិខិត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើជូន ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល នគរបាលជាតិ មន្ត្រីពន្ធនាគារ ព្រមទាំងមន្ត្រីរាជការជានារី ទាំងថ្នាក់ជាតិ ... Read More »

ភេរវករមូស្លីមបានចាប់ពង្រត់ស្ត្រីជិត 50នាក់នៅក្នុងប្រទេសនីហ្សេរីយ៉ា

ប្រភពសន្តិសុខបាននិយាយនៅថ្ងៃទី 6 ខែមីនាថា ស្ត្រីរាប់សិបនាក់ត្រូវបានចាប់ពង្រត់ដោយពួកភេរវករអ៊ិស្លាមនៅក្នុងតំបន់ភាគឦសានដ៏វឹកវររបស់ប្រទេសនីហ្សេរីយ៉ា។ យ៉ាងហោចណាស់មានស្ត្រីចំនួន 47 នាក់ត្រូវបានចាប់ពង្រត់ដោយពួកឧទ្ទាមអ៊ិស្លាមនៅក្នុងតំបន់ដាច់ស្រយាលនៃរដ្ឋ Borno ភាគឦសានប្រទេសនីហ្សេរីយ៉ា។ នេះគឺជាកន្លែងដែលអង្គការភេរវករ Boko Haram និងកងកម្លាំងឧទ្ទាមនៃខេត្តអាហ្រ្វិកខាងលិច (ISWAP) របស់រដ្ឋអ៊ិស្លាម ... Read More »

រដ្ឋបាលខេត្តព្រះវិហារ ធ្វើសន្និសីទសារព័ត៌មាន លើករណីប្រជាពលរដ្ឋចូលរំលោភ​ទន្រ្ទាន​កាន់កាប់​​​ដីដោយខុសច្បាប់

ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ  ធ្វើសន្និសីទសារព័ត៌មាន ស្តីពីការឈានទៅការចុះអនុវត្តច្បាប់  បន្ទាប់ពីបានផ្សព្វផ្សាយអប់រំណែនាំ ជាច្រើនលើក ច្រើនសារ លើករណីប្រជាពលរដ្ឋចូលរំលោភ​ទន្រ្ទាន​កាន់កាប់​​​ដោយខុសច្បាប់ លើដីដែលបានចុះបញ្ជីរួចរាល់ និងត្រូវបានវិនិយោគដោយក្រុមហ៊ុន សីលាដាម៉ិច ខូអិលធីឌី ។   ... Read More »

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ សម្រេច​ចោទ​ប្រកាន់​ជនជាតិកូរ៉េចំនួន០២នាក់ ពីបទល្មើសដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន

​ភ្នំពេញ​៖​ អ្នក​នាំពាក្យ​សាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃ​ទី​០៧​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ ​បានឱ្យដឹងថា​ តំណាង​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច​ចោទ​ប្រកាន់​ជនសង្ស័យជាជនជាតិកូរ៉េប្រុសស្រី ចំនួន០២នាក់ និងបក្ខពួក ពីបទល្មើសដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងផ្តើមគំនិតក្នុងបទល្មើសដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ មាត្រា៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ... Read More »

លោកឧត្តមសេនីយ៍ទោ ស ថេង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់​ សាធារណៈនិងសុវត្ថិភាពសង្គមប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តបន្ត

ខេត្ត​ពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រតិបត្តិការ រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់​ សាធារណៈនិងសុវត្ថិភាពសង្គមប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តបន្ត នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ... Read More »