ព័ត៌មានទាន់ហេតុការណ៍៖
'

បាញ់៤គ្រាប់ស្លាប់បុរសម្នាក់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យខណៈដែលគាត់កំពុងជិះម៉ូតូហេីយត្រូវបានខ្មាន់កាំភ្លេីងបាញ់ប្រហារចំនួន៤គ្រាប់តែត្រូវរូបគាត់៣គ្រាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវលំ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ហើយគេពុំទាន់ដឹងថាជាករណីប្លន់ឬជាគំនុំនៅឡើយទេ ដោយនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនដៃដល់នៅឡើយ។ តាមប្រភពព័ត៌បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នៅ ចំណាន ... Read More »

ក្រុមការងារសកម្ម របស់សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានចុះបន្តការអប់រំផ្សព្វផ្សាយអនាម័យនិងសុខភាពជូនបងប្អូនសហគមន៍ សង្កាត់ប៉ៃលិន ដើម្បីទប់ស្កាត់ការរីករាលដាលនៅជម្ងឺកូវីដ-១៩

ខេត្តប៉ៃលិន ៖ នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ៣ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ដោយមានការចង្អុលដឹកនាំពីលោកស្រីបាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា ... Read More »

ព្រះរាជអាជ្ញារង ផាត់ សុគន្ធា សម្រេចដោះលែងស្ត្រីអ្នកកត់ឆ្នោតវៀតណាមខុសច្បាប់នៅស្រុកល្វាឯមឱ្យត្រឡប់ទៅផ្ទះវិញ

ខេត្តកណ្តាល៖ ស្ត្រីម្នាក់ដែលកត់ឆ្នោតវៀតណាមខុសច្បាប់ហើយត្រូវបាននគរបាលស្រុកល្វាឯមធ្វើការឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្តកណ្តាលនោះ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ព្រះរាជអាជ្ញារងផាត់ សុគន្ធាបានសម្រេចដោះលែងឱ្យវិលត្រឡប់ទៅផ្ទះវិញហើយ។ បើតាមលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកណ្តាលបានឱ្យដឹងថា សំណុំរឿងនេះនៅលោកស្រី ផាត់ ... Read More »

Hot News ៖🇫🇷ប្រធានាធិបតីបារាំងEmmanuel Macronបានធ្វើតេស្ដ វិជ្ជមានវីរុស Covid-19

ប៉ារីស៖ប្រធានាធិបតីបារាំងអេម៉ានុយអែលម៉ាក្រុងបានធ្វើតេស្តវិជ្ជមានសម្រាប់ Covid-19 នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីវិមាន L’Elyseeដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។ ការធ្វើតេស្ដិ៍រោគវិនិច្ឆ័យនេះត្រូវបានធ្វើឡើងបន្ទាប់ពីការធ្វើតេស្តិ៍ RTPCR ត្រូវបានអនុវត្តនៅពេលចាប់ផ្តើមរោគសញ្ញាដំបូង” ។ យោងតាមបទប្បញ្ញត្តិសុខភាពបច្ចុប្បន្នដែលអាចអនុវត្តបានសម្រាប់មនុស្សទាំងអស់ប្រធានាធិបតីនៃសាធារណរដ្ឋនឹងដាច់ឆ្ងាយពីខ្លួនឯងរយៈពេល ៧ ថ្ងៃ។ គាត់នឹងបន្តធ្វើការនិងអនុវត្តសកម្មភាពរបស់គាត់ពីចម្ងាយ៕ ដោយ៖ម្លិះ Read More »

អភិបាលខណ្ឌព្រែកព្នៅ ដឹកនាំក្រុមការងារចុះដោះស្រាយបញ្ហាក្រុមហ៊ុនអ៊ុយ បូវី ធ្វើរបងហ៊ុមព័ទ្ធផ្លូវចូលដីប្រជាពលរដ្ឋនៅសង្កាត់ពញាពន់

ភ្នំពេញ៖ បន្ទាប់ពីក្រុមប្រឹក្សាខណ្ឌព្រែកព្នៅស្នើឲ្យរដ្ឋបាលខណ្ឌ ជួយដោះស្រាយបញ្ហា ក្រុមហ៊ុន ហ៊ុមរបព័ទ្ធ មិនឱ្យប្រជាពលរដ្ឋ ចូលទៅកាន់ដីរបស់ពួកគាត់ និងបណ្តឹងថ្មីៗបន្តបន្ទាប់មកនេះ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំក្រុមការងារប្រជុំត្រួតពិនិត្យ ... Read More »

វៀតណាមអនុវត្តគោលនយោបាយជាច្រើនស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ប្រជាជនខ្មែរ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះរដ្ឋាភិបាលវៀតណាមបានផ្តោតលើការអនុវត្តគោលនយោបាយអាទិភាពអភិវឌ្ឍន៍សេដ្ឋកិច្ច – សង្គមសម្រាប់ប្រជាជនខ្មែរដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ជំនឿ និងសាសនារបស់ប្រជាជនខ្មែរ។ ដោយគោលនយោបាយមិនមានការរើសអើងជនជាតិទាំងអស់មានភាពស្មើគ្នាចំពោះមុខច្បាប់។ តំបន់មួយចំនួនក្នុងចំណោមមូលដ្ឋានដែលនាំមុខក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ដើម្បីគាំទ្រប្រជាជនខ្មែរក្នុងនោះមាន ខេត្ត បាក់លីវ ត្រាវិញ និងហូវយ៉ាង។ នៅខេត្តបាកលីវ ... Read More »

ពលរដ្ឋ​គំរូ​របស់​កម្ពុជា នឹង​ឈ្នះ​ពានរង្វាន់ជា​ទឹកប្រាក់​ចំនួន ១ម៉ឺន​ដុល្លារ​

ភ្នំពេញ៖ថ្ងៃទី១៧ ខែ​ធ្នូ ឆ្នាំ​២០២០យុទ្ធនាការស្វែង​រក​ពលរដ្ឋ​គំរូ​របស់​កម្ពុជា ​កំពុង​ធ្វើ​ឡើង​ ហើយ​អ្នក​ដែលនឹង​ត្រូវបានជ្រើស​​តាំងនឹង​ឈ្នះ​រង្វាន់​ធំ​ដែលមានទឹកប្រាក់ចំនួន ១ម៉ឺន​​ដុល្លារ។ ក្នុងរយៈពេលបួនខែខាងមុខ ក្រុមហ៊ុន Smart Axiata មានបំណងស្វែងរកពលរដ្ឋកម្ពុជាដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយ ប្រទេសជាតិ អ្នកជិតខាង និង សហគមន៍របស់ខ្លួន ... Read More »

មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ប្រជុំដាក់ផែនការត្រៀមអបអរសាទរខួបលើកទី២២នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា

ខេត្ត​ត្បូងឃ្មុំ​ ៖ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានប្រជុំដាក់ផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ដេីម្បី​ត្រៀមក្នុងពិធីជិះកង់ពីចំណុចx១៦ ឆ្ពោះទៅវិមានឈ្នះ=ឈ្នះ ដើម្បីអបអរសាទរខួបលើកទី២២នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្ត ប្រកបដោយជោគជ័យនយោបាយឈ្នះ= ឈ្នះរបស់សម្តេចតេជោ ... Read More »

នៅសប្តាហ៍​ក្រោយ លោកបៃឌិន នឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩

លោកបៃឌិន និងប្រធានាធិបតីដូណាល់ ត្រាំ ស្ថិតនៅក្នុងចំណោមបុគ្គលដែលត្រូវចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ មុនគេ ដោយសារតែអ្នកទាំងពីរមានវ័យចាស់ ។ ប៉ុន្តែប្រធានាធិបតីដូណាល់ ត្រាំ បានបដិសេធចាក់វ៉ាក់សាំងកូវីដ​-១៩។ ដោយឡែកលោកបៃឌិននឹងចាក់នៅសប្តាហ៍ក្រោយ។ សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ១៥ខែធ្នូ បានផ្សាយថា ... Read More »

ឈប់ម៉ូតូចុចទូរស័ព្ទត្រូវជនសង្ស័យឆក់បានសម្រេចផ្អេីលសមត្ថកិច្ចពោធិ៍សែនជ័យនិងសែនសុខ

ភ្នំពេញ​៖​ នារីម្នាក់ខណៈកំពុងឈប់ម៉ូតូចុចទូរស័ព្ទផ្ញេីរីផតទៅក្រុមការងារស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងមកពីក្រោយឆក់យកទូរស័ព្ទបានសម្រេចហេីយគេចខ្លួនបាត់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ២០២០​ នៅផ្លូវបេតុងក្រោយវត្តអង្គតាមិញ​ ក្នុងភូមិគោកចំបក់​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។ តែដោយសារLocationនៅលោតជនរងគ្រោះក៏ប្តឹងសមត្ថកិច្ចតាមស្រាវជ្រាវបន្ត។ តាមប្រភពព័ត៌មានពីនារីរងគ្រោះដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានឈប់ម៉ូតូនៅចិញ្ចេីមផ្លូវដើម្បីផ្ញេីរីផតចូលគ្រុបការងារស្រាប់តែភ្លាមនោះមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូមិនចាំម៉ាកមួយគ្រឿងមកពីក្រោយឆក់យកទូរស័ព្ទរបស់គាត់បានសម្រេចរួចបន្ថែមល្បឿនម៉ូតូគេចខ្លួនបាត់ស្រមោលទៅ។ ភ្លាមនោះជនរងគ្រោះក៏ប្តឹងសមត្ថកិច្ចដេីម្បីធ្វើការស្រាវជ្រាវតាមlocation រហូតមកដល់ព្រំប្រទល់សង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ​ទេីបសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យសហការជាមួយសមត្ថកិច្ចខណ្ឌសែនសុខតាមស្រាវជ្រាវបន្ត។ នារីរងគ្រោះបានបញ្ជាក់ថា​ ... Read More »

សត្វទោចមកុដ១គូចុងក្រោយ គ្រោងដោះលែងក្នុងព្រៃធម្មជាតិនៃក្រុងអង្គរធំ

ភ្នំពេញ៖ បន្ទាប់ពីគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាង អាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance ទទួលបានជោគជ័យជាបន្តបន្ទាប់រួចមក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ គម្រោងនេះបានដឹកជញ្ជូនសត្វទោចមកុដ១គូទៀត ដែលជាគូចុងក្រោយ ពីមជ្ឈមណ្ឌលថែទាំ ... Read More »

វៀតណាម ប្តេជ្ញា​ប្រែក្លាយទីក្រុង​ហូជីមិញ​ទៅជា​មជ្ឈមណ្ឌល​សុខាភិបាល និង​វេជ្ជសាស្ត្រ​មួយ​ប្រចាំ​អាស៊ី​អាគ្នេយ៍

អន្តរជាតិ៖ ដើម្បី​ប្រែក្លាយ​ទីក្រុង​​ហូជីមិញ ​ទៅជា​មជ្ឈមណ្ឌល​សុខាភិបាលនិង​វេជ្ជសាស្ត្រ​មួយ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ រដ្ឋាភិបាល​វៀតណាម បានដាក់​ផែនការ​ក្នុងការ​ពង្រឹងសមត្ថភាព​វិស័យ​សុខាភិបាល​នៅក្នុង​ទីក្រុងនេះឲ្យ​កាន់តែ​ល្អប្រសើរ សំបូរបែប និង​ទំនើប​។សម្រាប់វៀតណាម នេះគឺជា​គោលដៅ​មួយ​ថ្មី​បន្ថែម​ទៀត ក្នុងការ​ប្រែក្លាយ​បណ្តា​ទីក្រុង​ដែលមាន​សក្តានុពល​រប​ស់​ប្រទេស​ទៅជា​មជ្ឈមណ្ឌល​រួម​សម្រាប់​តំបន់​។ ​បើ​យោង​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម Vietnam News នៅ​ថ្ងៃទី​១៦ ខែធ្នូ​កន្លងទៅ​ បានបញ្ជាក់ថា ... Read More »

បោះកន្ទុយបារីចោលមិនប្រយ័ត្នបង្កជាអគ្គិភ័យឆាបឆេះអគារកំពុងសាងសង់មួយកន្លែងយ៉ាងសន្ធោសន្ធៅនៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ មានករណីអគ្គិភ័យមួយបានកើតឡើងនៅចំណុចការដ្ឋានសំណង់កំពុងសាងសង់មួយកន្លែង ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ ក្រុមហ៊ុន យិ ជៀ ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ... Read More »

ខណៈអនុប្រធានាធិបតីអាមេរិក ត្រៀមចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩​ ស្រាប់តែបុគ្គលិក​សុខាភិបាល​ម្នាក់ ​ប្រតិកម្ម​វ៉ាក់សាំង​ ក្រោយ​ចាក់​បាន​បន្តិច

អន្តរជាតិ៖ ខណៈ​ប្រធានាធិបតី​ជាប់ឆ្នោត ចូ បៃ​ឌិន រំពឹង​ថានឹងចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩​ ជា​សាធារណៈ​ឆាប់ៗ ​នា​សប្ដាហ៍​ក្រោយ​ រីឯអនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន ត្រៀមនឹង​ចាក់​វ៉ាក់សាំង​​ជា​សាធារណៈ នា​ថ្ងៃទី​១៨ ខែធ្នូ។ស្រាប់តែនៅ​ថ្ងៃទី​១៦ ខែធ្នូ បុគ្គលិក​សុខាភិបាល​ម្នាក់ ... Read More »

ថ្ងៃនេះ ! សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ គាំទ្រការសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន ដែលឲ្យសិស្សថ្នាក់ទី១២ ជាប់បាក់ឌុប ដោយមិនបាច់ប្រឡង

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ របស់ខ្លួនគាំទ្រការសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន ដែលឲ្យសិស្សថ្នាក់ទី១២ ជាប់បាក់ឌុប ដោយមិនបាច់ប្រឡង។ សូមបញ្ជាក់ថា ក្រោយពីបានតាមដានដោយយកចិត្តទុកដាក់ជាទីបំផុតនូវសេចក្តីថ្លែងសារពិសេសរបស់ សម្តេចអគ្គ ... Read More »

អភិបាលខេត្តស្វាយរៀងនិងក្រុមការងារចុះពិនិត្យមើលវឌ្ឍនភាពនៃការកែលម្អសោភណភាពស្រះវង់និងទីតាំងសួនច្បាររូបរមាសស្ថិតក្នុងភូមិកៀនសាំង ក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ លោក  ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការកែលម្អសោភណភាពស្រះវង់និងទីតាំងសួនច្បាររូបរមាសស្ថិតក្នុងភូមិកៀនសាំង  ក្រុងស្វាយរៀងនៅព្រឹកថ្ងៃព្រហស្បតិ៍៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។ ក្នុងឱកាសចុះពិនិត្យនេះក៏មានការចូលរួមពីលោក ហែម ... Read More »

រដ្ឋបាលខេត្តកោះកុង រៀបចំពិធីប្រកាសចូលកាន់មុខតំណែងនាយករដ្ឋបាលសាលាស្រុក និងស្មៀនឃុំ នៃស្រុកបូទុមសាគរ

ខេត្តកោះកុង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៧ ខែធ្នូ ឆ្នាំ២០២០ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងនាយករដ្ឋបាលសាលាស្រុក និងស្មៀនឃុំ នៃស្រុកបូទុមសាគរ។ លោកស្រីអភិបាលខេត្ត បានលើកឡើងថា ... Read More »

WHO៖ នឹងធ្វើ​ដំណើរ​ទៅ​ចិន​ ដើម្បី​ស្រាវជ្រាវ​ពី​ប្រភព​នៃ​វីរុស​ដែល​បង្ក​ទៅជា​ជំងឺ​រាតត្បាត​សាកល​កូ​វីដ​-១៩​

អន្តរជាតិ៖ នៅ​ខែមករា ឆ្នាំ​២០២១ខាងមុខនេះ បេសកកម្ម​អន្តរជាតិ​មួយក្រុម​ដឹកនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក​(WHO) ត្រូវបាន​រំពឹងថានឹងធ្វើ​ដំណើរ​ទៅ​ចិន​នៅ​សប្តាហ៍​ទី​១ ដើម្បី​ស្រាវជ្រាវ​ពី​ប្រភព​នៃ​វីរុស​ដែល​បង្ក​ទៅជា​ជំងឺ​រាតត្បាត​សាកល​កូ​វីដ​-១៩​។ ជាក់ស្តែងចំពោះការស៊ើបអង្កេត​ពី​ប្រភព​នៃ​ជំងឺ​កូ​វីដ​-១៩ គឺជាការ​ទាមទារ​របស់​ប្រទេស​ជាច្រើន រហូត​មាន​ទាំង​ចោទប្រកាន់ WHO​ និង​ចិន​ថា ខ្វះ​តម្លាភាព​ស្តីពី​ប្រភព​នៃ​ជំងឺឆ្លង​នេះ​ទៀតផង​។​ ដើម្បី​ពិនិត្យ​ភស្តុតាង ដែល​រួមមាន​សំណាក​តេស្ត​របស់​មនុស្ស និង​សត្វ​ដែល​ប្រមូល​ដោយ​អ្នកស្រាវជ្រាវ​ចិន ... Read More »

ម៉ាស់រាជរដ្ឋាភិបាលផ្ដល់ឲ្យសាលារាជធានីភ្នំពេញចំនួន៣លានម៉ាស់ គិតមកដល់ពេលនេះអាជ្ញាធរបានចុះចែក ជូនប្រជាពលរដ្ឋទូទៅបាន២លានម៉ាស់ហើយ

ភ្នំពេញ៖ ម៉ាស់ដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យរដ្ឋបាលរាជធានីភ្នំពេញចំនួន៣លានម៉ាស់នោះ គិតមកដល់ពេលនេះអាជ្ញាធរបានចាត់ចែងជូនទៅថ្នាក់មូលដ្ឋានចែកជូនប្រជាពលរដ្ឋទូទៅ កងកម្លាំងប្រដាប់អាវុធ និងប្រជាសហគមអស់ប្រមាណ២ លានម៉ាស់ហើយ ។ ចំនួនដែលនៅសេសសល់អាជ្ញាធរនឹងបន្តសកម្មភាពចែកបន្ថែមទៀត។ បើតាមការបញ្ជាក់ឱ្យដឹងពីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី  នៅថ្ងៃទី១៧ ធ្នូឆ្នាំ២០២០នេះថា៖  អាជ្ញាធរបាននិងកំពុងចាត់ចែងផ្ដល់ម៉ាស់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ... Read More »

រកឃើញទៀតហើយ!! ពពុះសណ្តែកចំនួន១៤គ.ក្រ.មានសារធាតុគីមីនិងនំចម្រុះ៣២គ.ក្រ. ហួសកាលបរិច្ឆេទប្រើប្រាស់នៅផ្សារវាលយន្ត

ខេត្តស្វាយរៀង៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀងបានបន្តរកឃើញសារធាតុគីមីដាក់ក្នុងពពុះសណ្តែកនិងនំចម្រុះជាច្រើនគីឡូក្រាម ហួសកាលបរិច្ឆេទប្រើប្រាស់នៅផ្សារវាលយន្តនាព្រឹកថ្ងៃទី១៧ ខែធ្នូឆ្នាំ២០២០ស្ថិតនៅសង្កាត់/ក្រុង/ខេត្តស្វាយរៀង។ លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង បានឱ្យដឹងថា លោកបានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ យាងសម្ពោធ ពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ និងសមិទ្ធផលជាច្រើនទៀត

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញដង្ហែ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ រួមគ្នាបរិច្ចាគថវិកា ២៣៩,៩៤៥,០០០រៀល និង១,៤៥០ដុល្លារ ជូនសម្តេចតេជោ ទិញវ៉ាក់សាំងកូវីដ-១៩

ភ្នំពេញ៖ ក្នុងនាមកងទ័ព កើតចេញពីប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋ  ក្នុងស្មារតីសាមគ្គី និងវប្បធម៌ចែករំលែក នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងអគ្គបញ្ជាការដ្ឋាន នៃកងយោពលខេមរភូមិន្ទ បានរួមគ្នាបរិច្ចាគថវិកា២៣៩,៩៤៥,០០០រៀល និង១,៤៥០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន ... Read More »

រដូវធ្វើត្រីប្រហុក ផ្អកមកដល់ហើយ ! កុំភ្លេចណាបងប្អូនជនរួមជាតិ នាំគ្នាធ្វើរក្សាទុក

ភ្នំពេញ៖ រដ្ឋបាលជលផល សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ។ល។ សម្រាប់បរិភោគប្រចាំឆ្នាំ មេត្តាអញ្ជើញមកទិញត្រី ក្នុងខែបុស្ស ឲ្យបានរួសរាន់ ចាប់ពីថ្ងៃ ៦កើត ដល់ថ្ងៃ ១២កើត ... Read More »

បទ” យកប្តីខ្ញុំហើយផុសបញ្ឈឺទៀត” ឆ្លុះបញ្ចាំងពីជីវិតរបស់ទូចស្រីលក្ខណ៍

ភ្នំពេញ៖ ”យកប្តីខ្ញុំហើយផុសបញ្ឈឺទៀត” គឺជាបទចម្រៀងថ្មីដែលនិពន្ធទំនុកច្រៀង  និងបទភ្លេងដោយតារាចម្រៀង និងសម្តែង ទូច ស្រីលក្ខណ៍ នោះ បាននិងកំពុងតែធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន។ កាន់តែចាប់អារម្មណ៍គឺក្រោយពីបទចម្រៀងនេះត្រូវបានគេសង្ស័យដែរថាបានឆ្លុះបញ្ចាំងពីតថភាពពិតនៃជីវិតតារាចម្រៀងរូបនេះពិសេសជុំវិញរឿងរ៉ាវស្នេហាប្តីប្រពន្ធនាងកន្លងមក។ ​ធ្លាប់ធ្វើឲ្យភ្ញាក់ផ្អើលអស់មហាជនជុំវិញបណ្តឹងលែងលះ រហូតលេចចេញប្រតិកម្មពីអតីតស្វាមី ចេញមុខបកស្រាយអមដោយលិខិតបំភ្លឺ បាញ់ចាក់ឈឺចំដំបៅបេះដូងរបស់ ទូច ស្រីលក្ខណ៍ ដែលស្ទើលោតចេញក្រៅព្រោះតែពាក្យចោទប្រកាន់ខ្លះហាក់ធ្ងន់ធ្ងរសម្រាប់នាង។ ... Read More »

ព្រះមហាក្សត្រស្តេចយាង ជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធអគារ ពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ និងសមិទ្ធផលនានា នៅក្នុងវត្តជម្ពូវ័ន

ភ្នំពេញ៖ នាវេលាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះស្រីលោកធម្មិករាជ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធអគារ ពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ ... Read More »

ការផ្អាកដំណើរការហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បណ្តោះអាសន្នរយៈពេល ៣ ថ្ងៃ ដើម្បីធ្វើការរៀបចំប្តូរទីតាំង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ស្ដីពី ការផ្អាកដំណើរការហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បណ្តោះអាសន្នរយៈពេល ៣ ថ្ងៃ ដើម្បីធ្វើការរៀបចំប្តូរទីតាំង។ ... Read More »

នាយករដ្ឋមន្ត្រីកម្ពុជា ចេញអនុក្រឹត្យប្ដូរឈ្មោះ «សាកលវិទ្យាល័យមានជ័យ» មកជា «សាកលវិទ្យាល័យជាតិមានជ័យ»

ភ្នំពេញ៖  បើយោងតាមបើតាមអនុក្រឹត្យដែល អង្គភាព នគរដ្រេហ្គន ទទួលបាននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០បានបញ្ជាក់អោយដឹងថា, គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការប្ដូរឈ្មោះ «សាកលវិទ្យាល័យមានជ័យ» មកជា «សាកលវិទ្យាល័យជាតិមានជ័យ» សរសេរអក្សរកាត់ជា «ស.ជ.ម» និងជាភាសាអង់គ្លេស «National Meanchey University» សរសេរជាអក្សរកាត់ថា «N.M.U»។ គួរជម្រាបថា «សាកលវិទ្យាល័យជាតិមានជ័យ» ដែលត្រូវបានសម្ដេចតេជោ ... Read More »

ប្រទះឃើញគ្រោងឆ្អឹងសាកសពមនុស្សនៅមាត់ទន្លេបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពមនុស្សដែលបន្សល់ទុកតែគ្រោងឆ្អឹងចាប់ពីចង្កេះដល់ជង្គង់តែប៉ុណ្ណោះ បង្កឱ្យមានការភ្ញាក់ផ្អើលនៅកន្លែងកើតហេតុនោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅមាត់ទន្លេ មុខវត្តឧណ្ណាលោម ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ កម្លាំងសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ... Read More »

ព័ត៌មានបន្ថែម៖ រហូតដល់ម៉ោង​ ១១និង៣០​ ព្រឹក​ ថ្ងៃទី ១៧ ធ្នូ​ ២០២០​ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ពាក់ព័ន្ធនឹងព្រឹត្តិការ ឆ្លងក្នុងសហគមន៍​ ២៨​ វិច្ឆិកា​ ទេ និងជាសះស្បើយ៥នាក់

ភ្នំពេញ៖ រហូតដល់ម៉ោង​ ១១និង៣០​ ព្រឹក​ ថ្ងៃទី ១៧ ធ្នូ​ ២០២០​ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឆ្លងក្នុងសហគមន៍​ ២៨​ វិច្ឆិកា​ ទេ និង​យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ... Read More »

រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងសារពើភណ្ឌទ្រព្យសម្បត្តិ នៃរដ្ឋបាលខេត្ត

ខេត្តកោះកុង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៧ ខែធ្នូ ឆ្នាំ២០២០ លោក សំឃិត វៀន អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តំណាងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងសារពើភណ្ឌទ្រព្យសម្បត្តិ នៃរដ្ឋបាលខេត្ត។ ... Read More »