ព័ត៌មានទាន់ហេតុការណ៍៖
'

🔥🔥តូប​លក់ដូរ​និង​ផ្ទះ​ពលរដ្ឋចំនួន៥ខ្នងត្រូវអគ្គិភ័យឆាបឆេះធ្វើឱ្យមនុស្ស៥នាក់រងរបួសដោយសារផ្ទុះធុងហ្គាស

ខេត្តព្រះវិហារ ​៖ មាន​ករណី​អគ្គិភ័យ​បានកើតឡើងដោយសារផ្ទុះ​ធុង​ហ្គាស​បង្ក​ជា​អគ្គិភ័យ បណ្ដាល​ឱ្យ​ឆាបឆេះ​តូប​លក់ដូរ​ និង​ផ្ទះ​ប្រជាពលរដ្ឋជាច្រើនខ្នង។ ហេតុការណ៍អគ្គិភ័យឆាបឆេះតូបលក់ដូរនិងផ្ទះប្រជាពលរដ្ឋនេះបានកើតឡើងនៅវេលា​ម៉ោង១៤៖៣០នាទីរសៀល ថ្ងៃ​ទី១៨ ខែមេសា ឆ្នាំ២០២៤ស្ថិតក្នុងភូមិស្អាង ឃុំស្អាង ស្រុកជ័យ​សែន ខេត្តព្រះវិហារ។ សមត្ថកិច្ចបានឱ្យដឹងថា ​អគ្គិភ័យ​នេះបាន​ឆាបឆេះ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​អស់​ចំនួន ២ខ្នង ... Read More »

Update ៖ ក្រសួងការងារ ៖ ពលរដ្ឋខ្មែរចំនួន ៧៨នាក់ ត្រូវបានជួយសង្គ្រោះដោយជោគជ័យពីការចាញ់បោកមេខ្យល់នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត

ភ្នំពេញ ៖ ក្រសួងការ នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ ព័ត៌មានបឋមអំពីករណីប្រជាពលរដ្ឋខ្មែរចំនួន ៧៨នាក់ ដែលបានចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត! ក្រោយការទទួលបានព័ត៌មាននេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស ... Read More »

ក្រសួងការងារ ៖​ ព័ត៌មានបឋម​ មានករណីពលរដ្ឋខ្មែរ ៧៨នាក់ ចាញ់បោកមេខ្យល់ នាំទៅធ្វើការនៅប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត

ភ្នំពេញ៖ ក្រោយការទទួលបានព័ត៌មាននេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត ដែលមាននិវេសនដ្ឋានទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានទំនាក់ទំនងរកឃើញទីតាំង ហើយ កំពុងរៀបចំសំបុត្រយន្តហោះជូនបងប្អូនឱ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៩ ខែមេសា ចំនួន ... Read More »

នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញប្រកាសសមាសភាពសមាសភាព ក្រុមការងារចំពោះកិច្ច ដើម្បីសិក្សាអំពីការបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យឧក្រិដ្ឋជន

ភ្នំពេញ ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤នេះ  នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ អញ្ជើញជាអធិបតីប្រកាសសមាសភាព ក្រុមការងារចំពោះកិច្ច ដើម្បីសិក្សាអំពីការបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យឧក្រិដ្ឋជនដោយមានការអញ្ជើញចូលរួមពី ... Read More »

ឃាត់ខ្លួនក្រុមជនសង្ស័យ១៤នាក់បកស្បង់ចីវរភ្លាមៗក្រោយបន្លំធ្វើជាព្រះសង្ឃ ដើរបិណ្ឌបាតពីពុទ្ធបរិស័ទ

ខេត្តកំពង់ស្ពឺ៖ ក្រុមជនក្លែងបន្លំធ្វើជាព្រះសង្ឃ ចំនួន ១៤អង្គត្រូវបានចាប់បកស្បង់ចីវរភ្លាមៗ និងឃាត់ខ្លួនកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ក្រោយពីក្រុមជនក្លែងបន្លំធ្វើជាសង្ឃដើរបិណ្ឌបាតនិងរ៉ៃបច្ច័យតាមទីសាធារណៈ។ ការឃាត់ខ្លួនក្រុមជនសង្ស័យក្លែងបន្លំធ្វើជាសង្ឃនេះបានកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៨ ខែ មេសា ឆ្នាំ២០២៤ នៅចំណុចវត្តត្រពាំងព្នៅ ស្ថិតនៅភូមិស្នួល ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ... Read More »

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ១៨ មេសា ចំនួន ១៤ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣០នាក់

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣០ នាក់ (ស្រី ០៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេសនៅថ្ងៃទី១៨ ខែមេសា ... Read More »

កំណាត់ផ្លូវជាតិលេខ៣ (វាលរេញ-ត្រពាំងរពៅ) ត្រូវបានកៀរកិនបង្ហាប់ និងស្រោចទឹក ដើម្បីសម្រួលការធ្វើដំណើរបងប្អូនប្រជាពលរដ្ឋ

ខេត្តព្រះសីហុ ៖ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានបន្តការងារថែទាំប្រចាំលើកំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ដោយឈូសឆាយ កៀរកិន បង្ហាប់ និងស្រោចទឹក ចន្លោះគ.ម ១៩៩+០០០ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ លោក គង់ សភា ថា ៖ ខ្ញុំនឹងចាត់ចែងតាមនីតិវិធីដើម្បី អោយលោកអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះលើផេកផ្លូវការថា ៖ ជូនចំពោះលោក គង់ សភា  ... Read More »

ក្រសួងព័ត៌មាន ចេញសេចក្តីជូនដំណឹង ស្តីពី ពិធីសម្ភោធដាក់ឱ្យដំណើរការនូវ កម្មវិធី ទូរស័ព្ទ APP No Drugs របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ ៖ ក្រសួងព័ត៌មាន និងក្នុងនាមជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ សូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ អង្គការសមាគម ... Read More »

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងបណ្តាលឱ្យមនុស្ស០៤នាក់រងរបួសធ្ងន់ស្រាល

  ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន០៤នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០២គ្រឿងបុកគ្នានៅវេលាម៉ោង០២និង០០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមេសា ឆ្ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវលេខ១ ត្រង់ចំណុចរង្វង់មូលវិមានឯករាជ្យ ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។   ប្រភពពីកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាក zoomerពណ៌ក្រហម+ស ... Read More »

លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា​ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៤

ភ្នំពេញ​៖​ យោងតាម​សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៅរសៀល​ថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ លោក វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធាន ការិយាល័យគណៈកម្មការកិច្ចការបរទេស ... Read More »

ខ្សែការពារ Conor Bradley របស់ Liverpool ប្រឈមការសម្រាកប្រហែល៣សប្តាហ៍ដោយសាររបួសកជើង

កីឡាករ Conor Bradley ខ្សែការពារស្តាំរបស់ក្រុមហង្សក្រហម Liverpool ត្រូវបានគេរំពឹងថា នឹងអវត្តមានប្រហែល៣សប្តាហ៍ដោយសាររបួសកជើង។ Bradley វ័យ២០ឆ្នាំបានទទួលរងបញ្ហានៅដើមតង់ទី២នៃការប្រកួត Premier League កាលពីថ្ងៃអាទិត្យដោយក្រុម Crystal Palace។ គាត់​ត្រូវ​បាន​ជំនួស​ដោយ ... Read More »

គណៈកម្មាធិការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​៖​ ពិនិត្យឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងកាស៊ីណូអនឡាញ និងល្បែងភ្នាល់អនឡាញដែលជាល្បែងស៊ីសងខុសច្បាប់តាមទំព័រហ្វេសប៊ុក និងប្រព័ន្ធតេលេក្រាម ចំនួន ២៥ទំព័រ

ភ្នំពេញ​៖​ អគ្គលេខាធិការដ្ឋាន​ នៃគណៈកម្មាធិការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​(គ.ល.ក.) នៅរសៀល​ថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានពិនិត្យឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងកាស៊ីណូអនឡាញ និងល្បែងភ្នាល់អនឡាញដែលជាល្បែងស៊ីសងខុសច្បាប់តាមទំព័រហ្វេសប៊ុក និងប្រព័ន្ធតេលេក្រាម ចំនួន ២៥ទំព័រ ដូចមានឈ្មោះ ... Read More »

ស្ត្រីមានកូនភ្លោះ ៣ នាក់ មានជីវភាពខ្វះខាត បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ យោងតាមសំណើរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តស្វាយរៀង និងមានសំណូមពរពីអាជ្ញាធរមូលដ្ឋានសំណើសុំដោះស្រាយសម្ភារៈស្បៀង ថវិកាដល់គ្រួសារមានកូនភ្លោះ ៣ នាក់ ដែលមានឪពុកឈ្មោះ ព្រំ វិចិត្រ អាយុ ៣០ ឆ្នាំ ម្តាយឈ្មោះ ស្រី ... Read More »

នាយឧត្តមសេនីយ៍ ស ថេត ៖​ ខេត្តសៀមរាប គឺជាប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏សំខាន់ ដូច្នេះកិច្ចការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋ អ្នកវិនិយោគ និងភ្ញៀវទេសចរជាតិ អន្ដរជាតិ ជាកិច្ចការដែលចាំបាច់បំផុត

ខេត្តសៀមរាប៖ លោកនាយឧត្តមសេនីយ៍​ ស​ ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់លោកអភិសន្តិបណ្ឌិត​ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក អ៊ាន​ ឃុន​ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក ... Read More »

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា ស្តីពីចក្ខុវិស័យទឹក៖ ទស្សនវិស័យពីកម្ពុជា

ភ្នំពេញ ៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាស្តីពីចក្ខុវិស័យទឹក÷ទស្សនវិស័យពីកម្ពុជា ដែលបានរៀបចំធ្វើឡើងនៅសណ្ឋាគារហៃយ៉ាត់ រីជែនស៊ី ភ្នំពេញ ... Read More »

រកឃើញយានយន្តល្មើសចំនួន ៩៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសនាថ្ងៃទី១៨​ មេសា​!

ភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ នៅទូទាំងប្រទេសកម្ពុជា​រកឃើញយានយន្តល្មើសចំនួន ៩៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩។  ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ... Read More »

ក្រសួងអប់រំ ប្រកាសរៀបចំការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិ សម្រាប់ឆ្នាំ២០២៤

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង អំពីការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ចាប់ពីថ្ងៃទី១៨-២៧ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ ដោយបានកំណត់កីឡាចំនួន ១៣ប្រភេទ សម្រាប់ធ្វើការប្រកួតប្រជែង ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី១៨ មេសា កើតឡើងចំនួន ០៥លើក បណ្តាលឲ្យមនុស្សស្លាប់ ០៥នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានកើតឡើងចំនួន ០៥លើក (យប់ ០១លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៥នាក់ (ស្រី ០១នាក់), រងរបួសសរុប ... Read More »

មានសន្តិភាព មានការអភិវឌ្ឍ ! វឌ្ឍនភាពគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចបាន ៥២.១២ % ហើយ

ខេត្តកោះកុង៖ បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) កំពុងដំណើរការយ៉ាងរលូន ដោយសម្រេចបានលទ្ធផល ៥២.១២% ហើយ។ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពី លោក ប៉េង  ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចង្អុលបង្ហាញឱ្យ លោក ... Read More »

ជំនួបពិភាក្សាការងាររវាង លោករដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយ លោកឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំនៅកម្ពុជា

ភ្នំពេញ ៖ ទីស្តីការក្រសួង នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយ លោក ផាក ... Read More »

លោក គង់ សភា អតីតតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិ ទទួលស្គាល់កំហុស និងគោរពស្នើសុំ សម្តេចធិបតី ហ៊ុន ម៉ាណែត អន្តរាគមន៍លើកលែងទោស ដើម្បីអាចវិលមកខ្មែរវិញ និងជួបជុំគ្រួសារ

ភ្នំពេញ ៖ លោក គង់ សភា បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំបាទ គង់ សភា អតីតតំណាងរាស្ត្រមណ្ឌលស្វាយរៀង ពិតជាមានការសោកស្តាយ ដែលរាល់ទង្វើ និង សកម្មភាពមួយចំនួនកន្លងទៅ បានធ្វើឲ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍ ... Read More »

«សង្ក្រាន្ត» តាមបណ្តារាជធានី-ខេត្ត បានបញ្ចប់ទៅដោយរលូន និងជោគជ័យ

ភ្នំពេញ ៖ «សង្ក្រាន្ត» តាមបណ្តារាជធានី-ខេត្ត បានបញ្ចប់ទៅដោយរលូន និងជោគជ័យ។ ភាគជោគជ័យនៃសង្រ្កាន្តបានឆ្លុះបញ្ចាំងពីឯកភាព សាមគ្គីភាព ក្នុងស្មារតីមហាគ្រួសារខ្មែរ តាមរយៈការប្រមូលផ្តុំយុវជន និងសាធារណជន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍សង្ក្រាន្ត រាជធានី-ខេត្ត ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ក្រោយធ្វើសកម្មភាពលួច

ខេត្ត​ពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចស្រុកក្រគរ​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ក្រោយធ្វើសកម្មភាពលួច​យកសម្ភារៈ កើតហេតុនៅចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះ វ៉ាន់ គឹមសៀន ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ... Read More »

បុរសម្នាក់ចូលចាក់សម្លាប់ស្ត្រីម្នាក់ដល់ក្នុងផ្ទះដោយមិនដឹងពីមូលហេតុ

ភ្នំពេញ៖​ បុរសម្នាក់បានយកកាំបិតចុងស្រួចចូលទៅចាក់សម្លាប់ស្ត្រីម្នាក់ដល់ក្នុងផ្ទះដោយមិនដឹងមូលហេតុ បណ្តាលឱ្យស្ត្រីរងគ្រោះស្លាប់ក្នុងថ្លុកឈាម រួចអារ.កសម្លាប់ខ្លួនឯងតាមក្រោយតែមិនស្លាប់ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣និង៣០នាទីរសៀល​ ថ្ងៃទី១៨​ ខែមេសា​ឆ្នាំ២០២៤​ នៅបុរីពិភពថ្មី​ ឈូកវ៉ា២​ ផ្លូវលេខ៣៦​ ផ្ទះលេខ៣១​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ។  តាមប្រជាពលរដ្ឋបានឱ្យដឹងថា​ ជនរងគ្រោះឈ្មោះស្រីល័ក្ខ​ ... Read More »

កិច្ចប្រជុំស្ដីពីវិធានការមុឺងម៉ាត់ ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ នៅខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ធំ បានបើកកិច្ចប្រជុំពិសេស មួយ ដើម្បីពិភាក្សាស្ដីពីវិធានការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឱ្យមានប្រសិទ្ធភាពខ្ពស់  ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព លោក ងួន រតនៈ   ... Read More »

អគ្គនាយកអន្តោប្រវេសន៍កម្ពុជា-កូរ៉េ ឯកភាពគ្នាទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់រូបភាព ជាពិសេសការបន្តយកចិត្តទុកដាក់សម្របសម្រួលជូនប្រជាជនទាំងពីរ

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលជួបស្វាគមន៍ និងរៀបចំកិច្ចប្រជុំពិភាក្សា ផ្លាស់ប្ដូរបទពិសោធន៍ទ្វេភាគី លើកទី២ ជាមួយគណៈប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងយុត្តិធម៌ សាធារណរដ្ឋកូរ៉េ ដែលដឹកនាំគណៈប្រតិភូដោយ លោក ... Read More »

នំបាញ់ឆែវ មានទំហំ៣ម៉ែត្របានបង្ហាញនៅក្នុងពីធិបុណ្យនំ នៅទីក្រុងកឹងថឺ វៀតណាម

នំបាញ់ឆែវ មានអង្កត់ផ្ចិត 3 ម ត្រូវបានធ្វើឡើងដោយមេចុងភៅចំនួន 15 នាក់នៅឯពិធីបុណ្យនំ លើកទី 11 ដែលរៀបចំឡើងនៅទីក្រុងកឹងថឺ ភាគខាងត្បូងប្រទេសវៀតណាម។ ពិធីបុណ្យនំត្រូវបានរៀបចំរួមគ្នាដោយមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុង Can ... Read More »

កងពលតូចថ្មើរជើងលេខ៤២ បន្តចាត់តាំងកម្លាំងល្បាតការពារតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តទទួលខុសត្រូវ

ខេត្តឧត្តរមានជ័យ៖ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី នាក់  វង្ស មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤២  បានបន្តចាត់តាំងកម្លាំងដើរល្បាត ត្រួតពិនិត្យភូមិសាស្រ្ត បង្គោលសីម៉ាតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវ ដើម្បីតាមដាន និងក្តាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមព្រំដែន ... Read More »

រយៈពេល​ ៣ខែ​ដើម​ឆ្នាំ២០២៤៖​ ទំហំ​ពាណិជ្ជកម្ម​នាំ​ទំនិញ​ចេញ​របស់​កម្ពុជា​ មាន​ទំហំ​ប្រមាណ ៦,២៦ពាន់​លាន​ដុល្លារ កើន​ឡើង ១៨ភាគរយ

​ភ្នំពេញ​៖​ ក្នុង​រយៈពេល ៣ខែ ដើម​ឆ្នាំ២០២៤ ទំហំ​ពាណិជ្ជកម្ម​នាំ​ចេញ​របស់​កម្ពុជា​មាន​ទំហំ​ប្រមាណ ៦,២៦ ពាន់​លាន​ដុល្លារ កើន​ឡើង ១៨ភាគរយ បើ​​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២៣ ខណៈការនាំចូលវិញមានទំហំប្រមាណ ៦.២៣​ ពាន់​លាន​ដុល្លារ។​ នេះបេីយោង​តាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​។  ... Read More »