ព័ត៌មានទាន់ហេតុការណ៍៖
'

លោកអភិសន្តិបណ្ឌិត ដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពនៃការថែរក្សាសន្តិសុខក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការថែរក្សាសន្តិសុខក្នុងខេត្តព្រះសីហនុ រៀបចំនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។  កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តព្រះសីហនុ ... Read More »

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយលោក វឿង ឌិញវ៉េ (Vuong Dinh Hue) សមាជិកការិយាល័យនយោបាយ និងជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ភ្នំពេញ ៖ ថ្ងៃសុក្រ ១២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

កម្លាំងនគរបាលចាប់ឃាត់ខ្លួន តំណាងគណបក្សឆន្ទៈខ្មែរប្រចាំខណ្ឌជ្រោយចង្វារ និងចៅសង្កាត់រងទី២ ពីបទក្លែងឯកសារ,​ ហើយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ច្រានចោលការចោទប្រកាន់របស់បក្សប្រឆាំង

ភ្នំពេញ ៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលម្នាក់ជាអតីតប្រធានគណបក្សភ្លើងទៀនប្រចាំខណ្ឌជ្រោយចង្វារ និងជាតំណាងគណបក្សឆន្ទៈខ្មែរ និងម្នាក់ទៀតជាចៅសង្កាត់រងទី២ នៃសង្កាត់ស្ទឹងមានជ័យទី២ ពីបទក្លែងឯកសារសាធារណៈ។  អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់រួមមាន៖ ទី១៖ ... Read More »

គណបក្សខ្មែរតែមួយចាត់ទុកការមិនទទួលស្គាល់លើលទ្ធផលបោះឆ្នោតព្រឹទ្ធសភារបស់អង្គការ Human Rights Watch មិនឆ្លុះបញ្ចាំងការណ៍ពិត ដោយសារអង្គការមួយនេះស៊ីឈ្នួលនយោបាយបរទេសនិងមានចរិតនយោបាយលម្អៀងទៅរកនិន្នាការប្រឆាំងសុទ្ធសាធ

ភ្នំពេញ ៖ គណបក្សខ្មែរតែមួយសូមសម្តែងការសោកស្តាយជុំវិញការមើលឃើញរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch បានប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី៥ របស់កម្ពុជា។ ទន្ទឹមនឹងនេះអង្គការមួយនេះ ថែមទាំងបានអំពាវនាវឱ្យបណ្តាម្ចាស់ជំនួយកម្ពុជាទាំងអស់រួមគ្នាដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាឱ្យបញ្ឈប់រាល់សកម្មភាពគំរាម កំហែង និងការបំបិទសំឡេងក្រុមអ្នកប្រឆាំងតទៅទៀត។ នេះជាការមើលឃើញដោយមិនបានឆ្លុះបញ្ចាំងពីការណ៍ពិតជាក់ស្តែងនោះទេ ហើយអង្គការមួយនេះតែងតែស៊ីឈ្នួលនយោបាយបរទេសធ្វើសកម្មភាពផ្សព្វផ្សាយនិងវាយតម្លៃពីកម្ពុជាក្នុងទិដ្ឋភាពតែមួយជ្រុង ... Read More »

រដ្ឋបាលក្រុងស្វាយរៀងបំភ្លឺការចាក់អាចម៍ដីលុបស្ពានធ្លកដែលស្ថិតនៅក្នុងភូមិធ្លក សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ រដ្ឋបាលក្រុងស្វាយរៀងបំភ្លឺការចាក់អាចម៍ដីលុបស្ពានធ្លកដែលស្ថិតនៅក្នុងភូមិធ្លក សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង នាថ្ងៃទី៥ខែមេសាឆ្នាំ២០២៤។ សូមបញ្ជាក់ថា ករណីចាក់បំពេញអាចម៍ដី នៅលើដីកម្មសិទ្ធិដែលមានក្បាលដីលេខ209 និងមានព្រំប្រទល់ខាងជើងជាប់ក្បាលដីលេខ208 ខាងត្បូងជាប់ក្បាលដីលេខ 221 + 222 + 228 ខាងកើតជាប់ក្បាលដីលេខ210 ... Read More »

សំណុំរឿងម៉ែយ៉ែមជួញដូរផ្លូវភេទ តុលាការសម្រេចឃុំខ្លួនម្តាយក្មេក ចំណែកកូនប្រសាតំណាងអយ្យការឱ្យទៅផ្ទះវិញ

ភ្នំពេញ ៖ សំណុំរឿងម៉ែយ៉ែមស្តុកទុកក្មេងស្រី”អនីតិជន” សម្រាប់បម្រើផ្លូវភេទ តុលាការសម្រេចហើយឃុំខ្លួនម្តាយក្មេក ចំណែកកូនប្រសាតំណាងអយ្យការអនុញ្ញាតឲ្យទៅផ្ទះប្រកបមុខ របររកស៊ីទទួលទានជាធម្មតាវិញ ។ លោក ឆៃ វិវឌ្ឍនៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ នៃព្រឹទ្ធសភា នីតិកាលទី៥

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះឯកឧត្តម អ៊ុច បូររិទ្ធ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ នៃព្រឹទ្ធសភា នីតិកាលទី៥

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះឯកឧត្តម ប្រាក់ សុខុន ... Read More »

មេធាវី៦០០នាក់ចុះហត្ថលេខាលើលិខិតអំពាវនាវឱ្យអង់គ្លេសឈប់លក់អាវុធឱ្យអុីស្រាអែល​

អ្នកជំនាញផ្នែកច្បាប់ចំនួន 600 នាក់បានចុះហត្ថលេខាលើលិខិតចំហមួយទៅកាន់នាយករដ្ឋមន្ត្រី Rishi Sunak ដោយលើកហេតុផលថា រដ្ឋាភិបាលអង់គ្លេសប្រថុយនឹងការបំពានច្បាប់អន្តរជាតិ ប្រសិនបើខ្លួននៅតែបន្តនាំចេញអាវុធទៅកាន់ប្រទេសអ៊ីស្រាអែល។យោងតាមគេហទំព័រ Middleeastmonitor.com នៅថ្ងៃទី 4 ខែមេសា ក្រុមមេធាវីបានព្រមានថា ចក្រភពអង់គ្លេសមានកាតព្វកិច្ចផ្លូវច្បាប់ក្នុងការធ្វើសកម្មភាពដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍ ជាពិសេសបន្ទាប់ពីតុលាការយុត្តិធម៌អន្តរជាតិបានរកឃើញថា ... Read More »

ប្រទះឃេីញបុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ក្នុងសភាពស្អុយរលួយ

ភ្នំពេញ៖​ បុរសម្នាក់ត្រូវបានម្ចាស់ផ្ទះប្រទះឃេីញដេកស្លាប់ក្នុងបន្ទប់ជួលដោយមិនទាន់ដឹងមូលហេតុក្នុងសភាពស្អុយរលួយបាត់ទៅហេីយ។  ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង​​១៤និង០៥នាទី​ថ្ងៃ​ទី​០៥ ខែ​មេសា​ ឆ្នាំ​២០២៤​  នៅចំណុច​បន្ទប់​ជួល​លេខC27​ ក្រុម​១​ ​ភូមិ​ត្រពាំង​ពោធិ៍​ សង្កាត់​ចោមចៅ​ទី៣​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​ ។  ​ សពមានឈ្មោះ​ យ៉ា​  ... Read More »

ការសាងសង់លំនៅឋាន ដល់ពលរដ្ឋរស់នៅក្នុងនិងក្រៅតំបន់អង្គរ ១៣៧ករណី អាជ្ញាធរជាតិអប្សរា ចុះពិនិត្យនិងផ្តល់នូវលក្ខណៈបច្ចេកទេស ដោយមិនគិតកម្រៃ !

ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា ចុះពិនិត្យនិងផ្តល់នូវលក្ខណៈបច្ចេកទេស ដំណើរការសាងសង់លំនៅឋាន ដល់ពលរដ្ឋរស់នៅក្នុងនិងក្រៅតំបន់អង្គរ ១៣៧ករណី ។  សូមបញ្ជាក់ថា ៖ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា ក្នុងសប្ដាហ៍ទី៤ ... Read More »

ប្រតិបត្តិការក្តៅទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅខេត្តពោធិ៍សាត់ ដី១ម៉ឺនហិកតា ត្រូវបានឃ្លុំទុកជាសម្បត្តិរដ្ឋ និងដើម្បីដាំស្តារព្រៃឡើងវិញ ព្រមទាំងបានឃាត់ខ្លួនមនុស្ស ៣២នាក់

ខេត្តពោធិ៍សាត់៖ រយៈពេល២៥ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ខែ មីនា ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងចម្រុះបានចុះប្រតិបត្តិការក្តៅដើម្បីបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ សម្រេចឃ្លុំដីបានចំនួន ៩,៩៤៤.៤៤ហិកតា រកឃើញជនសង្ស័យចំនួន ៣២នាក់ និងបញ្ជូនសំណុំរឿងបញ្ជូនទៅតុលាការបានចំនួន ១៦ករណី។ ... Read More »

កំពុងជួសជុលផ្លូវឡើងទៅរមណីយដ្ឋានគិរីរម្យ និងពង្រីកបន្ថែមជិត២ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើ ដំណើររបស់ពលរដ្ឋ និងទេសចរណ៍ក្នុងឱកាសឆ្នាំថ្មី

ខេត្តកំពង់ស្ពឺ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ បានពន្លឿនក្នុងការជួសជុល និងពង្រីកតួផ្លូវពីទទឹងជាង៤ម៉ែត្រ ទៅទទឹង៦ម៉ែត្រ និងក្រាលកៅស៊ូ២ ស្រទាប់ (DBST) ឱ្យកាន់តែប្រសើរជាងមុន ដើម្បីងាយ ស្រួលក្នុងការបញ្ជៀសចរាចរណ៍ទៅ,មករបស់អ្នកធ្វើដំណើរ ដែលការជួសជុលនេះស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ... Read More »

សមិទ្ធផលផ្លូវក្រាលក្រួសក្រហម​ ប្រវែង​ជាង៦គីឡូម៉ែត្រ​ លេីទំនប់សន្ដក្រវាត់ក្រុងព្រះវិហារ ត្រូវបានសម្ពោធដាក់អោយប្រេីប្រាស់ជាផ្លូវការ

ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់ឱ្យដឹងថា ៖ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោក អ៊ឹម សុទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាលតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក គីម ... Read More »

ពេលនេះសមត្ថកិច្ចបញ្ជូនខ្លួនលោក ដែន សូនី ទៅតុលាការហើយ ករណីប្រើអំពើហិង្សាវាយបោចសក់ស្រ្តីភេទ

ភ្នំពេញ ៖សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានបញ្ជូនបុរសរហស្សនាម ដែន សូនី ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធសំណុំរឿងប្រើអំពើហិង្សាដោយចេតនាលើនារីម្នាក់ដែលជាជនរងគ្រោះក្នុងបន្ទប់ស្នាក់នៅ និងសម្រេចធ្វើការចោទប្រកាន់ជនសង្ស័យជាផ្លូវការ ។ សូមជម្រាបថា ថ្មីៗនេះលើបណ្តាញសង្គមហ្វេសប៊ុកគេបានបង្ហោះឃ្លីបវីដេអូមួយផ្សាយតៗគ្នាយ៉ាងព្រោងព្រាត ករណីបុរសឈ្មោះ ដែន ... Read More »

នាយករដ្ឋមន្ត្រី និងប្រធានសភាសិង្ហបុរី ផ្ញើសារលិខិតអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានជ្រើសតាំងជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ លោក Lee Hsien Loong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី បានសម្តែងនូវការអបអរសាទរចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតព្រឹទ្ធសភាឆ្នាំ២០២៤ និងការជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា។ នេះបើយោងតាមសារលិខិតរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី ... Read More »

អាជ្ញាធរជាតិអប្សរាសហការជាមួយរដ្ឋបាលក្រុងសៀមរាប អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សមកពីវិទ្យាល័យ ហ៊ុន សែន សៀមរាប បើកយុទ្ធនាការសម្អាតសំរាមក្នុងរមណីយដ្ឋានអង្គរ

ខេត្តសៀមរាប៖ ជាការឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់អាជ្ញាធរជាតិអប្សរាដល់ភ្ញៀវទេសចរ អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមកាត់បន្ថយការប្រើប្រាស់សារធាតុប្លាស្ទិកជាអតិបរមា និងទុកដាក់សំរាមឱ្យបានល្អនៅក្នុងរមណីយដ្ឋានអង្គរ នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋប្រមាណ៣០០នាក់ បានចុះយុទ្ធនាការសម្អាតសំរាមនៅភូមិត្រពាំងសេស ... Read More »

លោក សុខ ឥសាន បានបរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ លោក សុខ ឥសាន បានថ្លែងថា ៖ បើគណបក្សប្រជាជនកម្ពុជាអាក្រក់ដូចក្រុមឧទ្ទាមក្រៅច្បាប់ថា គណបក្សប្រជាជនកម្ពុជាមិនអាចមានការគាំទ្រពីប្រជាជនខ្មែរទូទាំងប្រទេសឲ្យឈ្នះឆ្នោតកាន់អំណាចដឹកនាំប្រទេសរាប់សិបឆ្នាំនោះទេ។  លោកបន្តថា ៖ ប្រធានព្រឹទ្ធសភាថ្មីគឺសម្តេចតេជោ ... Read More »

ក្រសួងផែនការនឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃនៅថ្ងៃទី ៨-៩ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងផែនការ

ភ្នំពេញ ៖ ក្រសួងផែនការ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា ក្រសួងនឹងរៀបចំសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១៥ រោច ខែផល្គុន និងថ្ងៃអង្គារ ១កើត ខែចេត្រ ... Read More »

គិតត្រឹមថ្ងៃទី០៤ខែមេសា ឆ្នាំ២០២៤ មានពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ និងប្រកបរបរនៅក្រៅប្រទេសចំនួនជាង៧៥ ៨៩៤នាក់ បានធ្វើដំណើររិលត្រឡប់មកចូលរួមពិធីបុណ្យឆ្នាំថ្មី

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី០៤ខែមេសា ឆ្នាំ២០២៤ មានពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ និងប្រកបរបរនៅក្រៅប្រទេសចំនួនជាង៧៥ ៨៩៤នាក់ បានធ្វើដំណើររិលត្រឡប់មកចូលរួមពិធីបុណ្យឆ្នាំថ្មី។ នេះជាការបញ្ជាក់ពី អគ្គនាយកដ្ឋាន នគរបាលអន្តោប្រវេសន៍ ។  នៅរសៀលថ្ងៃទី៥ ខែមេសា ... Read More »

ព្រឹទ្ធសភាកម្ពុជា ប្រកាសពីសមាសភាពគណៈកម្មាធិការទាំង១០

ភ្នំពេញ ៖ នារសៀលថ្ងៃទី៥មេសានេះ ព្រឹទ្ធសភាកម្ពុជា ប្រកាសពីសមាសភាពគណៈកម្មាធិការទាំង១០ របស់ព្រឹទ្ធសភា បន្ទាប់ពីបញ្ចប់ការបោះឆ្នោតជ្រើសរើសនៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៥ ក្រោមអធិបតីភាព លោក ប្រាក់ សុខុន ប្រធានស្តីទីព្រឹទ្ធសភា។ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា៖ ... Read More »

មនុស្សប្រុសស្រីជិត២០០នាក់នៅក្នុង ខារ៉ាអូខេក្រុងប៉ោយប៉ែតត្រូវសមត្ថកិច្ចចុះបង្ក្រាប

ខេត្តបន្ទាយមានជ័យ៖ ទីតាំងខារ៉ាអូខេពីរកន្លែងត្រូវបានកម្លាំងនគរបាលចម្រុះចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនមនុស្សប្រុសស្រីជិត២០០នាក់ កាលពីវេលាម៉ោង១ឈានចូលព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងខាងលើនេះ គេឃើញវត្តមានផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងបានដឹកនាំកម្លាំងស្នងការដ្ឋាន និងក្រុងប៉ោយប៉ែតជាច្រើននាក់ ... Read More »

នៅថ្ងៃទី ៧ ខែមេសា កូរ៉េខាងត្បូងគ្រោងបាញ់បង្ហោះផ្កាយរណបចារកម្ម១គ្រឿងទៀត

សារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤ បាន ថា ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង នឹងបាញ់បង្ហោះផ្កាយរណបចារកម្មយោធា ១គ្រឿងទៀត ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ នៅឯសហរដ្ឋអាមេរិក។អ្នកនាំពាក្យម្នាក់នៃក្រសួងការពារជាតិទីក្រុងសេអ៊ូល ... Read More »

លោក ឃួង ស្រេង ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) សម្រេចផ្តល់ជំនួយលើវិស័យសុខាភិបាល ឱ្យរាជធានីភ្នំពេញ ជួយកសាងមន្ទីរពេទ្យបង្អែកដង្កោ ដើម្បីលើកកម្ពស់សេវាសុខាភិបាលសាធារ ណៈជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលជួប ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដើម្បីពិភាក្សាស្ដីពី ជំនួយរបស់ប្រទេសកូរ៉េ លើវិស័យសុខាភិបាល ឱ្យរាជធានីភ្នំពេញ ជួយកសាងមន្ទីរពេទ្យបង្អែកដង្កោ ដើម្បីលើកកម្ពស់សេវាសុខាភិបាលសាធារ ណៈជូនប្រជាពលរដ្ឋ ... Read More »

នៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈគឺជាអាទិភាពដ៏សំខាន់

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ក្រសួងមុខងារសាធារណៈត្រូវបានទទួលស្គាល់ថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការបំពេញមុខងាររបស់គ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិក៏ដូចជាការគាំទ្រដល់ការកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល រួមទាំងកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ... Read More »

ក្លិបអ្នកកាសែតកម្ពុជាបើកវគ្គបណ្តុះបណ្តាលពិសេស ចំនួន២ថ្ងៃដល់អ្នកសារព័ត៌មាន ដើម្បីពង្រឹង វិជ្ជាជីវៈជាអ្នកសារព័ត៌មាន

ភ្នំពេញ៖ លោក ពុយ គា ប្រធានក្លិបអ្នកការសែតកម្ពុជា នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្តាល ពិសេសចំនួន២ថ្ងៃ ដែលមានអ្នកសារព័ត៌មានចូលរួមចំនួន៨០នាក់ ដើម្បីពង្រឹងក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន វិជ្ជាជីវៈ សរសេរ និយាយ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការងារអាទិភាពជាងគេ គឺការកែទម្រង់ប្រព័ន្ធវិជ្ឈការ និងវិសហមជ្ឈការ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ក្រសួងមុខងារសាធារណៈត្រូវបានទទួលស្គាល់ថា បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការគាំទ្រដល់ការបំពេញមុខងាររបស់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាការគាំទ្រការកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល រួមទាំងការកែទម្រង់ប្រព័ន្ធវិជ្ឈការ ... Read More »

ក្នុងគោលបំណង លើកកម្ពស់ចំណងមិត្តភាពល្អ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ! «នាវាចម្បាំងកងទ័ពជើងទឹកភូមិន្ទថៃ ១គ្រឿង ចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង ៨:០០នាទី ថ្ងៃទី៥ខែមេសាឆ្នាំ២០២៤ ត្រូវបានសមត្ថកិច្ចបញ្ជាក់ឱ្យដឹងថា ៖ នាវាចម្បាំងកងទ័ពជើងទឹកភូមិន្ទថៃ ចំនួន ០១គ្រឿង ឈ្មោះHTMS BANGPAKONG (FFG-456) បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ខែមេសាឆ្នាំ២០២៤។ ... Read More »

កំណត់ត្រាកម្តៅគ្របដណ្តប់លើពិភពលោក ពីអឺរ៉ុបរហូតដល់អាស៊ី

កំណត់ត្រាកម្តៅគ្របដណ្តប់លើទ្វីបអឺរ៉ុប អាស៊ី និងកន្លែងជាច្រើនទៀត ដែលធ្វើឱ្យខែមីនាឆ្នាំនេះអាចជាខែក្តៅបំបែកកំណត់ត្រាទី10 ជាប់ៗគ្នារបស់ភពផែនដី។ កម្តៅមានរយៈពេលយូរ ហើយមានសញ្ញាតិចតួចនៃការចុះត្រជាក់។ កាសែត Washington Post បានរាយការណ៍ថា ផែនដីបានបង្កើតកំណត់ត្រាសីតុណ្ហភាពខ្ពស់ក្នុងរយៈពេល 9 ខែកន្លងមក ហើយខែមីនា ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន នៅតែមានគុណតម្លៃក្នុងការដាស់តឿនថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់កម្រិត ឱ្យពិនិត្យនិងកែលម្អខ្លួនជាប្រចាំ

ភ្នំពេញ ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ម្សិលមុិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ... Read More »