ព័ត៌មានទាន់ហេតុការណ៍៖
'

ឆ្លងចរន្តអគ្គិសនីឆេះតូបក្នុងផ្សារឃ្លាំងរំសេវផ្អេីលសម្ថកិច្ចទាំងយប់

ភ្នំពេញ​៖​ គ្រោះអគ្គិភ័យមួយបានកេីតឡេីងឆាបឆេះតូបក្នុងផ្សារឃ្លាំងរំសេវយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១០ ខែកញ្ញា​ឆ្នាំ២០១៩​ នៅចំណុចផ្សារឃ្លាំងរំសេវ​ ផ្លូវម៉ៅសេទុង​ សង្កាត់ផ្សារដេីមគរ ខណ្ឌទួលគោក។ តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញអគ្គិភ័យបានឆេះផ្តេីមចេញពីតូបលេខ២០២​,  ២០៤​ និង២០៥​  ដែលជាតូបលក់ទូរស័ព្ទខាងមុខគេភ្លាមនោះប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកអន្តរាគមន៍បាញ់ពន្លត់តែអគ្គិភ័យនៅតែបន្តឆាបឆេះកាន់តែខ្លាំងឡេីងៗដោយក្រុមពន្លត់អគ្គិភ័យពិបាកបាញ់ព្រោះតូបនីមួយៗជាប់សោរ ។ ... Read More »

ឆេះគំនរថង់ប្លាស្ទិកផ្អេីលអ្នកភូមិ និងសមត្ថកិច្ចចេញអន្តរាគមន៍ទាំងយប់

ភ្នំពេញ​៖​ អគ្គិភ័យបានឆាបឆេះគំនរថង់ប្លាស្ទិកមួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង១ និង៤០នាទីឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩​​ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា​ ទីតាំងខាងលេីជាកន្លែងផ្ទុកនៅគំនរថង់ផ្លាស្ទិចចាស់ៗដេីម្បីផលិតចេញជាថង់ផ្លាស្ទិច ថ្មីៗ ។ បើតាមសម្ដីបុរសម្នាក់រៀបរាប់ប្រាប់ថា ... Read More »

កម្លាំងសម្ថកិច្ចចម្រុះឃាត់ខ្លួនជនជាតិចិនប្រុស ស្រីចំនួន៥២នាក់ ក្នុងចំណោមមនុស្ស១៤៤នាក់តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ប្រទេសចិន 

ភ្នំពេញ៖ កម្លាំងសម្ថកិច្ចចម្រុះ ចុះបង្រ្កាបទីតាំងអាគារខុនដូកំពស់៩ជាន់មួយកន្លែងដោយបានឃាត់ខ្លួនជនជាតិចិនប្រុស ស្រីចំនួន៥២នាក់ ក្នុងចំណោមមនុស្ស១៤៤នាក់តាមដីការបង្គាប់ឲ្យចាប់ខ្លួនរបស់ប្រទេសចិន យកទៅសួរនាំនៅនាយកដ្ឋានបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្ត រួមទាំងដកហូតសម្ភារៈជាច្រើនប្រភេទដែលសមត្ថកិច្ចរឹបអូសត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃដើម្បីធ្វើការត្រួតពិនិត្យ ។ ប្រតិបត្តិការនេះបានធ្វើឡើងតាំងពីម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ រហូតដល់ម៉ោងជាង៦ល្ងាចថ្ងៃដដែល ទើបបញ្ចប់ ស្ថិតនៅក្នុងអាគារគ្មានលេខយីហោ តាមបណ្តោយផ្លូវលេខ១១២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។ ប្រតិបត្តិការដឹកនាំដោយលោកឧត្តមសេនីយ៏ទោ ស៊ីវ ឈាន់ អនុប្រធាននាយកប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ រួមនិងកម្លាំងនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន និងមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋានខណ្ឌទួលគោក និងសមត្ថកិច្ចចិន បានសហការណ៍គ្នាយ៉ាងយកចិត្តទុកដាក់ទើបឈានដល់ការស្រាវជ្រាវឆ្មក់ចូលទៅឃាត់ខ្លួនជនជាតិចិនដែលសង្ងំលាក់ខ្លួននៅអាគារខុនដូនេះ ជាលទ្ធផលកម្លាំងជំនាញបានចូលទៅឆែកឆេរនិងឃាត់ខ្លួនជនជាតិចិនប្រុសស្រីចំនួន៥២នាក់ក្នុងចំណោម១៤៤នាក់ ដែលក្រុមជនសង្ស័យបានចូលមកស្នាក់នៅព្រះរាជាណាចក្រកម្ពុជាប្រព្រឹត្តបទល្មើសរកស៊ីជំរិតតាមប្រព័ន្ធអ៊ីនធឺណេតហៅកាត់ថាVOIP រីឯអ្នកមិនពាក់ព័ន្ធត្រូវបានសមត្ថកិច្ចដោះលែងអោយមានសេរីភាពជាធម្មតា ។ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការសមត្ថកិច្ចបានបញ្ជូនក្រុមជនសង្ស័យជាជនជាតិចិនទៅឃុំខ្លួនបណ្តោះអាសន្ននៅនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៏និតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីប្រគល់ទៅឲ្យសមត្ថកិច្ចចិនមកទទួលយកនៅព្រលាន យន្តហោះអន្តរជាតិភ្នំពេញតាមជើងយន្តហោះពិសេស បញ្ជូនទៅកាន់ប្រទេសចិនចាត់ការបន្តតាមនីតិវិធី៕ ជ្រោយពេជ្រ Read More »

រថយន្តហីយ៉ាន់ដាយ បេីកអែបខាង ត្រូវរថយន្តមួយគ្រឿងទៀត បុករុញទៅបុករ៉ឺម៉កឥណ្ឌា របួសសន្តិសុខម្នាក់

ភ្នំពេញ​៖​ រថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយបេីកបំណងអែបខាងស្តាំ ស្រាប់តែរថយន្តម៉ាក PATROL​ បេីកមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពេញទំហឹងរុញទៅបុករ៉ឺម៉កឥណ្ឌា ដែលចតលេីចិញ្ចេីមផ្លូវបណ្តាលឲ្យបុរសជាសន្តិសុខរបួសម្នាក់ ។ ហេតុការណ៍​នេះ បានកេីតឡេីងកាលពីវេលាម៉ោង១និង៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩​ នៅចំណុចមុខខារ៉ាអូខេJ តាមបណ្តោយផ្លូវលេខ៤៨៨​ ... Read More »

លោកស្រី កិត្ដិយសសង្គហបណ្ឌិត ម៉ែន សំអន ស្នើឲ្យក្រុមការងារថ្នាក់ជាតិ ចុះជួយរាជធានី ខណ្ឌ សង្កាត់ ត្រូវចុះជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីដោះស្រាយនូវកង្វល់ សំណើ សំណូមពរ ឲ្យមានប្រសិទ្ធភាព

ភ្នំពេញ៖ លោកស្រី កិត្ដិយសសង្គហបណ្ឌិត ម៉ែន សំអន ស្នើឲ្យក្រុមការងារថ្នាក់ជាតិ ចុះជួយរាជធានី ខណ្ឌ សង្កាត់ ត្រូវចុះជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីដោះស្រាយនូវកង្វល់ សំណើ សំណូមពរ ឲ្យមានប្រសិទ្ធភាព ជូនពួកគាត់ស្របតាមយុទ្ធសាស្ដ្រ ... Read More »

ក្រសួងបរិស្ថានបានចេញសេចក្តីណែនាំស្តីពីការគ្រប់គ្រងនិងប្រើប្រាស់អាវុធនៅតំបន់ការពារធម្មជាតិ

ភ្នំពេញ៖ ក្រសួងបរិស្ថានបានចេញសេចក្តីណែនាំស្តីពីការគ្រប់គ្រងនិងប្រើប្រាស់អាវុធនៅតំបន់ការពារធម្មជាតិដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានដោយស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ និងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានគូសបញ្ជាក់ថាសេចក្តីណែនាំនេះ ធ្វើឡើងដើម្បីគ្រប់គ្រងឱ្យបានល្អនូវការប្រើប្រាស់អាវុធ ក៏ដូចជាការគ្រប់គ្រងគ្រាប់រំសេវនៅតាមតំបន់ការពារធម្មជាតិឱ្យបានល្អស្របតាមច្បាប់ដែលមានជាធរមាន។ លោកបានថ្លែងថាសេចក្តីណែនាំនេះធ្វើឡើងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិដើម្បីឱ្យមានការគ្រប់គ្រងច្បាស់លាស់លើអាវុធគ្រាប់រំសេវទាំងនោះ ហើយសេចក្តីណែនាំនេះត្រូវបានបញ្ជូនដល់មន្ត្រីពាក់ព័ន្ធដូចជាប្រធានមន្ទីរបរិស្ថាន ... Read More »

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ទទួលដំណើរនិវត្តន៍របស់ហាជ្ជីកម្ពុជា ជាលើកចុងក្រោយ១០៣នាក់ សម្រាប់ឆ្នាំ២០១៩

ភ្នំពេញ៖   លោកឧកញ៉ា បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស អមដំណើរដោយគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញទទួលដំណើរនិវត្តន៍របស់ហាជ្ជីកម្ពុជាចំនួន ១០៣ នាក់ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ កាលពីរាត្រីថ្ងៃ១០កើតខែភទ្របទ ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ... Read More »

ដឹកឆាកភ្លេងអកកាដង់ការកូនអ្នកភូមិ នគរបាលចរាចរទារលុយ១០ម៉ឺនរៀលជជែកគ្នាតឹងសរសៃក

ខេត្តកំពង់ឆ្នាំង៖  ម្ចាស់រថយន្តម្នាក់ ដែលគាត់គ្រាន់តែស៊ីឈ្នួលដឹកភ្លេង(អកកាដង់)ទៅឲ្យគេនៅឃុំព្រៃខ្មែរ ដើម្បីលេងក្នុងពិធីអាពាហ៍ពិពាហ៍កូនអ្នកភូមិបានប្រាក់ឈ្នួលតិចតួចសោះ ត្រូវបាននគរបាលចរាចរមួយក្រុម នៅផ្លូវជាតិលេខ៥ ជិតសាលាស្រុក ស្រុករលាប្អៀរ ធ្វើការឃាត់​ទុកប្រហែល២ម៉ោង កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០១៩ ដោយសំអាងថា ល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ... Read More »

មនុស្សប្រុសស្រី១២នាក់ រួមមានថ្នាំសម្រើប និង គ្រឿងញៀនមួយចំនួន ត្រូវនគរបាលខណ្ឌសែនសុខឆ្មក់បង្ក្រាប

ភ្នំពេញ៖ យុវវ័យប្រុសស្រីចំនួន១២នាក់ បានមកពពាក់ពពូនគ្នាដើម្បីសេពគ្រឿងញៀន និងប្រើប្រាស់ថ្នាំសម្រើប ដើម្បីបង្កើតចំណង់ផ្លូវភេទ នៅចំណុចផ្ទះជួលមួយកន្លែង ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខឆ្មក់បង្ក្រាបជាក់ស្តែង ។ ករណីឃាត់ខ្លួនយុវតីនិងយុវជនទាំងអស់នេះ បានធ្វើឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះជួល ផ្លូវលំ ... Read More »

ស្ទួចរថយន្ត២គ្រឿង ដែលចតនៅលើផ្លូវអ្នកថ្មើរជើង រក្សាទុកចំនួន១៤ថ្ងៃទុកជាការព្រមាន

ភ្នំពេញ៖ ដើម្បីអនុវត្តវិធានការក្ដៅចំពោះបុគ្គលមួយចំនួនដែលតែងតែ យករថយន្តមកចតនៅលើចិញ្ចើមផ្លូវសម្រាបអ្នកថ្មើរជើង នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានធ្វើការអូស ស្ទួច រថយន្តចំនួន០២គ្រឿង ដែលចតនៅលើផ្លូវថ្មើរជើងតាមបណ្ដោយមហាវិថីព្រះនរោត្ដម យកទៅរក្សាទុក នៅអធិការខណ្ឌដូនពេញ រយៈពេល១៤ថ្ងៃទុកជាការព្រមានដល់ម្ចាស់រថយន្តទាំងនោះ ។ ... Read More »

ជនជាតិវៀតណាមម្នាក់រងរបួសរយះជើងខាងស្ដាំចេញឆ្អឹងដោយត្រូវរថយន្តបុកម៉ូតូនៅក្រុងបាវិត

ខេត្តស្វាយរៀង ៖ បុរសជនជាតិវៀតណាមម្នាក់ បានរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនិងរថយន្ត កាលពីវេលាម៉ោង៧និង២៥នាទីយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមបណ្តោយកំណាត់ផ្លូវកំពង់ស្ពាន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា បុរសដែលរងរបួសមានឈ្មោះស្រី ជុង  ... Read More »

លទ្ធផលបាក់ឌុបឆ្នាំនេះ ខេត្តស្វាយរៀងមានបេក្ខជននិទ្ទេសAចំនួន៨នាក់ កើនលើសឆ្នាំមុន៥នាក់

ខេត្តស្វាយរៀង ៖  បេក្ខជនប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាននាំគ្នាទៅពិនិត្យមើលបញ្ជីឈ្មោះលទ្ធផលប្រឡងរៀងៗខ្លួន ហើយបេក្ខជនបានបង្ហាញទឹកមុខសប្បាយរីករាយ ដោយសារបានប្រឡងជាប់ រីឯអ្នកខ្លះទៀតមិនសប្បាយចិត្ត ព្រោះតែត្រូវប្រឡងធ្លាក់នៅព្រឹកថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩។ បើតាមការបញ្ជាក់ពីក្រសួងអប់រំ យុវជននិងកីឡាថា បេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង១៩-២០ ខែសីហា ឆ្នាំ២០១៩ ... Read More »

លោកស្រី ជា លាភ អភិបាលរងខេត្តប៉ៃលិនអញ្ជើញសម្ពោធ ឆ្លង វិមានតេជះព្រះគោជើងប្រាំនៅវត្តប៉ាហ៊ី

ខេត្តប៉ៃលិន៖ ព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ លោកស្រី ជា លាភ អភិបាលរងខេត្តប៉ៃលិន រួមជាមួយលោក ឃុន វណ្ណៈ សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ឃី ស៊ីណេ ... Read More »

នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឡោព័ន្ធឆែកឆេរខុនដូរកម្ពស់៩ជាន់ បង្ក្រាបក្រុមចាប់ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណេត ឃាត់ខ្លួនជនជាតិចិនប្រុសស្រីចំនួន១៤៤នាក់

ភ្នំពេញ ៖ ជនជាតិចិនប្រុសស្រីចំនួន១៤៤នាក់ ដែលជាប់ពាក់ព័ន្ធក្រុមចាប់ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណេត ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ឡោព័ន្ធឆែកឆេរខុនដូកម្ពស់៩ជាន់មួយកន្លែងគ្មានស្លាកយីហោ ជាក់ស្តែងដកហូតគ្រឿងអេឡិចត្រូនិចនិងកុំព្យួរ័ទជាច្រើនគ្រឿង ដែលជាមធ្យោបាយចាប់ជំរិតទារប្រាក់ ។ ករណីបង្ក្រាបក្រុមជនជាតិចិនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចខុនដូអត់យីហោ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតមីយ៉ាម៉ាថ្មី ប្រចាំនៅប្រចាំកម្ពុជា

ភ្នំពេញ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារទី១០ ខែកញ្ញា ឆ្នាំ ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ធីត លីន អន (Thit ... Read More »

បុរសម្នាក់ស្លាប់ក្នុងទឹកភ្លាមៗ ខណ:កំពុងនិយាយទូរស័ព្ទ ដោតព្រីជើងជាន់នៅក្នុងទឹក

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់ស្លាប់ភ្លាមៗ ខណ:កំពុងនិយាយទូរស័ព្ទ ខ្សែសាកជាប់ព្រីជើងនៅក្នុងទឹក ភ្លេចខ្លួនមួយរំពេច ទើបឆ្លងចរន្តអគ្គិសនីឆក់ប្រកាច់ស្លាប់ភ្លាមៗកាលពីវេលាម៉ោង១និង៤២នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្ពានថ្ម ក្រុង ខេត្តស្ទឹងត្រែង ។ ប្រភពនៅ និងកន្លែងកើតហេតុបាននិយាយថា: ... Read More »

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ពីសម្របសម្រួលតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃអង្គារ ១២កើឱភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនិងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) សូមជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថា៖ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០០៦ ... Read More »

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជួបមេបញ្ជាការរង កងទ័ពជើងគោកចិន

ប្រទេសថៃ៖ ក្នុងឱកាសចូលរួមសន្និសីទ មេបញ្ជាការកងទ័ពជើងគោក តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វីក នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធ ពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានជួប ... Read More »

បុរសម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសាលាក្រៅឃាត់ខ្លួន

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង​ ១៣:០០ នាទី ថ្ងៃចន្ទ ១១ កើត ខែ​ ភទ្របទ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦២៣ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ... Read More »

អឺរ៉ុបនិងរុស្ស៊ី កំពុងតែឆ្ពោះទៅរកទំនាក់ទំនងល្អប្រសើរនឹងគ្នាវិញហើយ​ ក្រោយអាមេរិកគិត​តែ​ផល​ប្រយោជន៍ផ្ទាល់ខ្លួន

ដោយសារតែ នយោបាយអាត្មានិយមរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​បានធ្វើឲ្យ ប្រទេសជាមិត្តបាត់បង់ទំនុកចិត្តយ៉ាងខ្លាំង ។នៅពេលនេះអឺរ៉ុបកំពុងតែងាកទៅបង្កើន​ទំ​នាក់​ទំនងជាមួយរុស្ស៊ីវិញ ហើយ។ ចំណែករុស្ស៊ីវិញ ក៏បាន បង្កើនការលក់ឧស្ម័ន​ទៅឲ្យ​អឺរ៉ុប ជាឱកាសល្អរបស់អ៊ុយក្រែនទំនាក់ទំនង​​​រវាង​រុស្ស៊ី និងអ៊ុយក្រែន ​អាចនឹងល្អប្រសើរ ​ ហើយបានផ្តល់ឱកាស ... Read More »

យន្តហោះគ្មានមនុស្សបើករបស់អីស្រាអែល បន្តរងការបាញ់ទម្លាក់ពីក្រុម ហេសបូឡោះ

ក្រុមហេសបូឡោះនៅក្នុងប្រទេសលីបង់ ដែលជាសត្រូវរបស់អីស្រាអែល បានបន្តបាញ់​ទម្លា់យន្តហោះ គ្មានមនុស្សបើករបស់អីស្រាអែលបន្ថែមមួយគ្រឿងទៀតហើយ​​ដែលបានហោះចូលដែនដី​លីបង់ ។ សារព័ត៌មាន AP បានផ្សាយ ​នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះថា សេចក្តីថ្លែងការណ៍​របស់​ក្រុមហេសបូឡោះ បានបញ្ជាក់ថា ដ្រូន​នោះត្រូវបានបាញ់ទម្លាក់ ដោយអាវុធ​ដែលសម​ល្មម​នឹង​បាញ់ទម្លាក់ ... Read More »

ស្លាប់កើនឡើងជាបន្តបន្ទាប់ដោយសារព្យុះនៅជប៉ុន 

មកទល់ពេលនេះ ចំនួនអ្នកស្លាប់ដោយខ្យល់ព្យុះ Faxai នៅជប៉ុន បានកើនឡើងជា​បន្តបន្ទាប់ ​បណ្តាលឲ្យមានអ្នករងរបួសនិងស្លាប់ មានចំនួន​៤៣នាក់ហើយ​។ ខ្យល់ព្យុះ​ទី១៥ប្រចាំរដូវកាល និងជាខ្យល់ព្យុះទី​៩​​​​​វាយប្រហារ​នៅតំបន់ Chiba ប្រទេសជប៉ុន ហើយជាលទ្ធផលបណ្តាល​ឲ្យបាត់បង់ជីវិត និង​របួស​មនុស្ស​ជាច្រើននាក់ ។ ការអាក់ខានដំណើរចរាចរណ៍​ដឹកជញ្ជូនក្នុងតំបន់ ... Read More »

តំបន់អឺរ៉ុបប្រឈមនឹងការប្រែប្រួលអាកាសធាតុខ្លាំងបំផុត​ 

តំបន់អឺរ៉ុប កំពុងប្រឈមនឹងបម្រែបម្រួលអាកាសធាតុ ខុសប្រក្រតី ប៉ះពាល់យ៉ាងខ្លាំង ដោយនៅពេលរដូវក្តៅនឹងត្រជាក់ កើតឡើងខ្លាំង ខុសប្រក្រតី ។ បច្ចុប្បន្ននៅក្នុង​ប្រទេសបារំាង មានមនុស្សស្លាប់ជាច្រើន ដោយរលក់កម្តៅ​​។ ក្រសួងសុខាភិបាលបារាំង បានឱ្យដឹងថា មនុស្ស១,៤៣៥នាក់ បានបាត់បង់ជីវិត ... Read More »

ក្រោយអាមេរិកស្នើតភ្ជាប់កិច្ចពិភាក្សាស្តីពីការរំសាយបរមាណូ កូរ៉េខាងជើងបន្តបាញ់មីស៊ីល

កាលពីថ្ងៃទី​៩ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក​ Mike Pompeo ​បានអំពាវនា​វដល់កូរ៉េខាងជើង ចាប់ផ្តើមដំណើរការពិភាក្សាស្តីពីកម្មវិធីរំ​សាយបរមាណូឡើយវិញ ដោយស្នើដល់កូរ៉េខាងជើង ឈប់រាល់សកម្មភាពធ្វើឲ្យតានតឹង ក្នុងនោះមាន​សាកល្បងមីស៊ីលជាដើម​។ ក្រោយការអំពាវនាវនោះបានមួយថ្ងៃ នៅព្រឹកថ្ងៃទី​១០ ខែកញ្ញា កូរ៉េខាងជើង ... Read More »

កម្លាំងចម្រុះបង្រ្កាបឧបករណ៍ខុសច្បាប់ស្ដីពីជលផល ក្នុងភូមិសាស្ត្រស្រុកក្រគរ

ខេត្តពោធិ៍សាត់៖ ក្រុមការងារមន្រ្តីជំនាញផ្នែករដ្ឋបាលជលផលក្រគរ សង្កាត់កំពង់លួង ចូលរួមសហការដោយមន្រ្តីសហគមន៍នេសាទ និងកម្លាំងកងរាជអាវុធហត្ថ ចុះត្រួតពិនិត្យ និងបង្រ្កាបឧបករណ៍ខុសច្បាប់ស្ដីពីជលផល នៅលើផ្ទៃទឹកបឹងទន្លេសាប ក្នុងភូមិសាស្ត្ររដ្ឋបាលស្រុកក្រគរ ។ ប្រតិបត្តិការខាងលើធ្វើឡើងនាថ្ងៃច័ន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ... Read More »

សកម្មភាពការបិទលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ ២០១៨.២០១៩

ខេត្តសៀមរាប៖  នៅព្រឹកថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០១៩នេះ ដែលជាថ្ងៃប្រកាសនូវលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ របស់សិស្សថ្នាក់ទី១២ នៅតាមបណ្តាខេត្តទូទាំងប្រទេសកម្ពុជា ។ ក្រោមការទន្ទឹ្ងរបស់សិស្សានុសិស្ស មានការអន្ទះអន្ទែញរងចាំពិនិត្យអំពីលទ្ធផលប្រឡងរបស់ខ្លួន ដោយក្នុងនោះមួយចំនួនមានចិត្តសប្បាយរីករាយ មួយចំនួនមានការភិតភ័យព្រួយបារម្ភអំពីលទ្ធផល ប្រឡងរបស់ខ្លួន ... Read More »

បើកសវនាការជំនំជម្រះ ជនជាតិជប៉ុនទាំងពីរនាក់អំពើប្លន់ដោយអារកសម្លាប់ប្លន់យកឡាន

ខេត្តសៀមរាប៖ សាហាវណាស់!ជនសង្ស័យជាជនជាតិជប៉ុនទាំងពីរនាក់ ក្នុងអំពើប្លន់ដោយអារកសម្លាប់ បានឆ្លើយសារភាពថា ពួកគេប្លន់យកឡានគឺដើម្បី ធ្វើជាមធ្យោបាយ ទៅរកលុយតាមបណ្តាកន្លែងប្តូរលុយក្នុងខេត្តសៀមរាប ក្នុងសវនាការជំនំជម្រះ ប្រព្រឹត្តទៅនៅរសៀលថ្ងៃទី៩ ខែកញ្ញា នៅក្នុងអាគារនៃសាលាដំបូងខេត្តសៀមរាប ដែលមានលោកអ៊ុ ចាន់ថុល ចៅក្រមជំនំជម្រះ លោកជួន ... Read More »

ឪពុកក្មេកយកកាំបិតកែច្នៃមកគ្រវីគ្រវាត់ ត្រូវចំកូនប្រសារ និងចៅស្រី ខឹងទាញដំបងដែកតាន់វាយឪពុកក្មេករយះក្បាលដេរ១៥ថ្នេរ 

ភ្នំពេញ៖ បុរសម្នាក់ ព្រោះតែខឹងឪពុកក្មេកយកកាំបិតកែច្នៃមកគ្រវីគ្រវាត់លេង បណ្ដាលឲ្យត្រូវចំរូបគេនិងត្រូវចំថ្ពាល់កូនស្រីរបស់ខ្លួន ក៏ស្ទុះទៅទាញបងដែកតាន់វាយឪពុកក្មេករយះក្បាលដេរចំនួន១៥ថ្នេរ បង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ បានចុះទៅជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនជនដៃដល់ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងបរិវេណផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ... Read More »

ផឹកស្រាស្រវឹងជោក ស្អែកឡើងគេប្រទះឃើញស្លាប់នៅក្នុងអូរមុខផ្ទះ

ខេត្តកណ្ដាល៖ បុរសចំណាស់ម្នាក់ ផឹកស្រាកំដរម្ដាយឈឺ រហូតស្រវឹងជោគជាំ រួចដើរទៅផ្ទះដើម្បីបើកភ្លើង លុះស្អែកឡើង ត្រូវបានគេប្រទះឃើញស្លាប់ក្នុងអូខាងមុខផ្ទះជនរងគ្រោះ បង្ករការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង១២និង៤០នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិចុងកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ... Read More »

រាជរដ្ឋាភិបាល ចេញសារាចរណែនាំបន្ថែម ស្តីពី ការបន្តវិធានការត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៩រាជរដ្ឋាភិបាល ចេញសារាចរណែនាំបន្ថែមស្តីពី ការបន្តវិធានការត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ ខណៈក្នុងរយៈពេលជិតមួយសប្តាហ៍កន្លងមកហើយ ដែលជំនន់ទន្លេមេគង្គ បានបង្កឲ្យមានការលិចលង់យ៉ាងធ្ងន់ធ្ងរនៅបណ្តាខេត្តស្ថិតនៅតាមដងទន្លេមេគង្គផ្នែកខាងលើ ។ សារាចរណែនាំរបស់រាជរដ្ឋាភិបាលបានបញ្ជាក់ថា៖ បើទោះបីជាទឹកបានចាប់ផ្តើមស្រកចុះ ប៉ុន្តែ ការស្រកចុះនេះមានសភាពយឺត ... Read More »