ព័ត៌មានទាន់ហេតុការណ៍៖
'

អឺរ៉ុបនិងរុស្ស៊ី កំពុងតែឆ្ពោះទៅរកទំនាក់ទំនងល្អប្រសើរនឹងគ្នាវិញហើយ​ ក្រោយអាមេរិកគិត​តែ​ផល​ប្រយោជន៍ផ្ទាល់ខ្លួន

ដោយសារតែ នយោបាយអាត្មានិយមរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​បានធ្វើឲ្យ ប្រទេសជាមិត្តបាត់បង់ទំនុកចិត្តយ៉ាងខ្លាំង ។នៅពេលនេះអឺរ៉ុបកំពុងតែងាកទៅបង្កើន​ទំ​នាក់​ទំនងជាមួយរុស្ស៊ីវិញ ហើយ។ ចំណែករុស្ស៊ីវិញ ក៏បាន បង្កើនការលក់ឧស្ម័ន​ទៅឲ្យ​អឺរ៉ុប ជាឱកាសល្អរបស់អ៊ុយក្រែនទំនាក់ទំនង​​​រវាង​រុស្ស៊ី និងអ៊ុយក្រែន ​អាចនឹងល្អប្រសើរ ​ ហើយបានផ្តល់ឱកាស ... Read More »

យន្តហោះគ្មានមនុស្សបើករបស់អីស្រាអែល បន្តរងការបាញ់ទម្លាក់ពីក្រុម ហេសបូឡោះ

ក្រុមហេសបូឡោះនៅក្នុងប្រទេសលីបង់ ដែលជាសត្រូវរបស់អីស្រាអែល បានបន្តបាញ់​ទម្លា់យន្តហោះ គ្មានមនុស្សបើករបស់អីស្រាអែលបន្ថែមមួយគ្រឿងទៀតហើយ​​ដែលបានហោះចូលដែនដី​លីបង់ ។ សារព័ត៌មាន AP បានផ្សាយ ​នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះថា សេចក្តីថ្លែងការណ៍​របស់​ក្រុមហេសបូឡោះ បានបញ្ជាក់ថា ដ្រូន​នោះត្រូវបានបាញ់ទម្លាក់ ដោយអាវុធ​ដែលសម​ល្មម​នឹង​បាញ់ទម្លាក់ ... Read More »

ស្លាប់កើនឡើងជាបន្តបន្ទាប់ដោយសារព្យុះនៅជប៉ុន 

មកទល់ពេលនេះ ចំនួនអ្នកស្លាប់ដោយខ្យល់ព្យុះ Faxai នៅជប៉ុន បានកើនឡើងជា​បន្តបន្ទាប់ ​បណ្តាលឲ្យមានអ្នករងរបួសនិងស្លាប់ មានចំនួន​៤៣នាក់ហើយ​។ ខ្យល់ព្យុះ​ទី១៥ប្រចាំរដូវកាល និងជាខ្យល់ព្យុះទី​៩​​​​​វាយប្រហារ​នៅតំបន់ Chiba ប្រទេសជប៉ុន ហើយជាលទ្ធផលបណ្តាល​ឲ្យបាត់បង់ជីវិត និង​របួស​មនុស្ស​ជាច្រើននាក់ ។ ការអាក់ខានដំណើរចរាចរណ៍​ដឹកជញ្ជូនក្នុងតំបន់ ... Read More »

តំបន់អឺរ៉ុបប្រឈមនឹងការប្រែប្រួលអាកាសធាតុខ្លាំងបំផុត​ 

តំបន់អឺរ៉ុប កំពុងប្រឈមនឹងបម្រែបម្រួលអាកាសធាតុ ខុសប្រក្រតី ប៉ះពាល់យ៉ាងខ្លាំង ដោយនៅពេលរដូវក្តៅនឹងត្រជាក់ កើតឡើងខ្លាំង ខុសប្រក្រតី ។ បច្ចុប្បន្ននៅក្នុង​ប្រទេសបារំាង មានមនុស្សស្លាប់ជាច្រើន ដោយរលក់កម្តៅ​​។ ក្រសួងសុខាភិបាលបារាំង បានឱ្យដឹងថា មនុស្ស១,៤៣៥នាក់ បានបាត់បង់ជីវិត ... Read More »

ក្រោយអាមេរិកស្នើតភ្ជាប់កិច្ចពិភាក្សាស្តីពីការរំសាយបរមាណូ កូរ៉េខាងជើងបន្តបាញ់មីស៊ីល

កាលពីថ្ងៃទី​៩ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក​ Mike Pompeo ​បានអំពាវនា​វដល់កូរ៉េខាងជើង ចាប់ផ្តើមដំណើរការពិភាក្សាស្តីពីកម្មវិធីរំ​សាយបរមាណូឡើយវិញ ដោយស្នើដល់កូរ៉េខាងជើង ឈប់រាល់សកម្មភាពធ្វើឲ្យតានតឹង ក្នុងនោះមាន​សាកល្បងមីស៊ីលជាដើម​។ ក្រោយការអំពាវនាវនោះបានមួយថ្ងៃ នៅព្រឹកថ្ងៃទី​១០ ខែកញ្ញា កូរ៉េខាងជើង ... Read More »

កម្លាំងចម្រុះបង្រ្កាបឧបករណ៍ខុសច្បាប់ស្ដីពីជលផល ក្នុងភូមិសាស្ត្រស្រុកក្រគរ

ខេត្តពោធិ៍សាត់៖ ក្រុមការងារមន្រ្តីជំនាញផ្នែករដ្ឋបាលជលផលក្រគរ សង្កាត់កំពង់លួង ចូលរួមសហការដោយមន្រ្តីសហគមន៍នេសាទ និងកម្លាំងកងរាជអាវុធហត្ថ ចុះត្រួតពិនិត្យ និងបង្រ្កាបឧបករណ៍ខុសច្បាប់ស្ដីពីជលផល នៅលើផ្ទៃទឹកបឹងទន្លេសាប ក្នុងភូមិសាស្ត្ររដ្ឋបាលស្រុកក្រគរ ។ ប្រតិបត្តិការខាងលើធ្វើឡើងនាថ្ងៃច័ន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ... Read More »

សកម្មភាពការបិទលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ ២០១៨.២០១៩

ខេត្តសៀមរាប៖  នៅព្រឹកថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០១៩នេះ ដែលជាថ្ងៃប្រកាសនូវលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ របស់សិស្សថ្នាក់ទី១២ នៅតាមបណ្តាខេត្តទូទាំងប្រទេសកម្ពុជា ។ ក្រោមការទន្ទឹ្ងរបស់សិស្សានុសិស្ស មានការអន្ទះអន្ទែញរងចាំពិនិត្យអំពីលទ្ធផលប្រឡងរបស់ខ្លួន ដោយក្នុងនោះមួយចំនួនមានចិត្តសប្បាយរីករាយ មួយចំនួនមានការភិតភ័យព្រួយបារម្ភអំពីលទ្ធផល ប្រឡងរបស់ខ្លួន ... Read More »

បើកសវនាការជំនំជម្រះ ជនជាតិជប៉ុនទាំងពីរនាក់អំពើប្លន់ដោយអារកសម្លាប់ប្លន់យកឡាន

ខេត្តសៀមរាប៖ សាហាវណាស់!ជនសង្ស័យជាជនជាតិជប៉ុនទាំងពីរនាក់ ក្នុងអំពើប្លន់ដោយអារកសម្លាប់ បានឆ្លើយសារភាពថា ពួកគេប្លន់យកឡានគឺដើម្បី ធ្វើជាមធ្យោបាយ ទៅរកលុយតាមបណ្តាកន្លែងប្តូរលុយក្នុងខេត្តសៀមរាប ក្នុងសវនាការជំនំជម្រះ ប្រព្រឹត្តទៅនៅរសៀលថ្ងៃទី៩ ខែកញ្ញា នៅក្នុងអាគារនៃសាលាដំបូងខេត្តសៀមរាប ដែលមានលោកអ៊ុ ចាន់ថុល ចៅក្រមជំនំជម្រះ លោកជួន ... Read More »

ឪពុកក្មេកយកកាំបិតកែច្នៃមកគ្រវីគ្រវាត់ ត្រូវចំកូនប្រសារ និងចៅស្រី ខឹងទាញដំបងដែកតាន់វាយឪពុកក្មេករយះក្បាលដេរ១៥ថ្នេរ 

ភ្នំពេញ៖ បុរសម្នាក់ ព្រោះតែខឹងឪពុកក្មេកយកកាំបិតកែច្នៃមកគ្រវីគ្រវាត់លេង បណ្ដាលឲ្យត្រូវចំរូបគេនិងត្រូវចំថ្ពាល់កូនស្រីរបស់ខ្លួន ក៏ស្ទុះទៅទាញបងដែកតាន់វាយឪពុកក្មេករយះក្បាលដេរចំនួន១៥ថ្នេរ បង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ បានចុះទៅជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនជនដៃដល់ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងបរិវេណផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ... Read More »

ផឹកស្រាស្រវឹងជោក ស្អែកឡើងគេប្រទះឃើញស្លាប់នៅក្នុងអូរមុខផ្ទះ

ខេត្តកណ្ដាល៖ បុរសចំណាស់ម្នាក់ ផឹកស្រាកំដរម្ដាយឈឺ រហូតស្រវឹងជោគជាំ រួចដើរទៅផ្ទះដើម្បីបើកភ្លើង លុះស្អែកឡើង ត្រូវបានគេប្រទះឃើញស្លាប់ក្នុងអូខាងមុខផ្ទះជនរងគ្រោះ បង្ករការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង១២និង៤០នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិចុងកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ... Read More »

រាជរដ្ឋាភិបាល ចេញសារាចរណែនាំបន្ថែម ស្តីពី ការបន្តវិធានការត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៩រាជរដ្ឋាភិបាល ចេញសារាចរណែនាំបន្ថែមស្តីពី ការបន្តវិធានការត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ ខណៈក្នុងរយៈពេលជិតមួយសប្តាហ៍កន្លងមកហើយ ដែលជំនន់ទន្លេមេគង្គ បានបង្កឲ្យមានការលិចលង់យ៉ាងធ្ងន់ធ្ងរនៅបណ្តាខេត្តស្ថិតនៅតាមដងទន្លេមេគង្គផ្នែកខាងលើ ។ សារាចរណែនាំរបស់រាជរដ្ឋាភិបាលបានបញ្ជាក់ថា៖ បើទោះបីជាទឹកបានចាប់ផ្តើមស្រកចុះ ប៉ុន្តែ ការស្រកចុះនេះមានសភាពយឺត ... Read More »

នគរបាលបញ្ជូនខ្លួនបុរសម្នាក់ទៅតុលាការចាត់ការតាមច្បាប់ ពាក់ព័ន្ធពីបទលួចនៅក្នុងស្រុកកំពង់សៀម

ខេត្តកំពង់ចាម ៖ បុរសម្នាក់ត្រូវបានចាប់ខ្លួនតាមដីកា ដោយកម្លាំងនគរបាលស្រុកពញាក្រែក សហការជាមួយនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលវាលម្លូរ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញ វេលាម៉ោង១៤៖៤០នាទី ពាក់ព័ន្ធពីបទលួច ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិប្រសំ ឃុំរអាង ... Read More »

បុរសម្នាក់ វិកលចរិតម្នាក់ដើរស្រាតតាមផ្លូវ និងបញ្ចេញក្បាច់គុន ត្រូវសមត្ថកិច្ចឃាត់បញ្ជូនទៅមន្ទីរសង្គមកិច្ច

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ ជាមនុស្សវិកលចរិតដើរស្រាតតាមផ្លូវ និងកាន់ទុយោជ័រមួយបញ្ចេញក្បាច់គុន ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញរាយការណ៍ប្រាប់កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម ចុះមកឃាត់ខ្លួនរួចបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ។ ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង២៥នាទីយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ... Read More »

សាឡង់ដឹកខ្សាច់ក្រុមហ៊ុន ចាន់ ណា បើកបុកសសរស្ពានព្រែកតាមាក់ មិនទាន់អាចយកចេញបាន , លោក ស៊ុន ចាន់ថុល កំពុងរកយុទ្ធសាស្ត្រថ្មី

ខេត្តកណ្តាល៖ សាឡង់ដឹកខ្សាច់ក្រុមហ៊ុន ចាន់ ណា ដែលបើកបុកសសរស្ពានព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ពេលនេះ អាជ្ញាធរមិនទាន់យកចេញបាននៅឡើយទេ ដោយសារបញ្ហាមួយចំនួន ។ លោក គង់ វិមាន អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ... Read More »

អាងហែលទឹកសិប្បនិម្មិតមួយកន្លែងនៅក្រុង កំពង់ចាម ដាច់ខ្សែទាំងយប់ មកទើរគល់ស្ពានកោះប៉ែន

ខេត្តកំពង់ចាម ៖ អាងហែលទឹកសិប្បនិម្មិតនេះ ដែលមានទំហំទទឹង២២ម៉ែត្រ និងបណ្តោយ៦០ម៉ែត្រ កម្ពស់៣ម៉ែត្រ បានដាច់ខ្សែរសាត់តាមទឹកទៅទើរគល់ស្ពានកោះប៉ែន ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម កាលពីវេលាម៉ោងជិត៩យប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ។ ប្រភពព័ត៌មានឲ្យដឹងថា ... Read More »

រថយន្តបើកកៀម៉ូតូបណ្តាលឲ្យដួលបោកក្បាល់ទៅនិងថ្នល់ស្លាប់មួយរំពេច

ភ្នំពេញ៖ បុរសជាកម្មករដឹកឥដ្ឋម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែង កើតហេតុ ខណៈកំពុងជិះម៉ូតូត្រឡប់ ទៅផ្ទះត្រូវរថយន្តមិនចាំម៉ាក បើកកៀបណ្តាលឲ្យដួលបោក ក្បាលទៅលើថ្នល់ស្លាប់យ៉ាង អាណោចអាធ័មនៅកន្លែងកើតហេតុ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង១២និង៣៥នាទី រំលង អធ្រាត្រ ... Read More »

រថយន្តកុងតឺន័របើកធ្លាក់ប្រឡាយទឹកស្អុយទាំងព្រឹក

ភ្នំពេញ៖ រថយន្តកុងតឺន័រដឹកទំនិញមួយគ្រឿង អ្នកបើកបរងងុយដេក ងោកមួយភាំងរេចង្កូតធ្លាក់ផ្លូវ ក្រឡាប់ក្នុងប្រឡាយទឹកស្អុយ តែមិនបង្កឲ្យមានអ្នករងរបួស ។ ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ ក្បែរផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ... Read More »

ខ្សឹបដាក់ត្រចៀក៖ សង្វៀនបញ្ជល់មាន់ក្នុងបន្ទាយយោធានៅតំបន់ភ្នំស្រង់ គ្មានមន្ត្រីអាជ្ញាធរឬសមត្ថកិច្ចណាហ៊ានទៅក្បែរ

ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មានមន្ត្រីយោធាពាក់ផ្កាយ៣មួយរូបឃុបឃិតឲ្យមានការបើកសង្វៀនបញ្ជល់មាន់នៅចំណុចបន្ទាយយោធាសាលាហ្វឹកហ្វឺនភ្នំស្រង់ ដំណើរការយ៉ាងរលូនព្រោះគ្មានមន្ត្រីអាជ្ញាធរឬសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ។ ប្រជាពលរដ្ឋរស់នៅតំបន់ភ្នំស្រង់ ក្បែរបន្ទាយយោធាសាលាហ្វឹកហ្វឺនភ្នំស្រង់ បានបញ្ជាក់ថា សង្វៀនបញ្ជល់មាន់ទ្រង់ទ្រាយធំបើកដំណើរការជាយូរមកហើយ ប៉ុន្តែលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងលោកឧត្តមសេនីយ៍ទោ សម ... Read More »

កិច្ចប្រជុំពិភាក្សា លើគម្រោងសាងសង់ផ្លូវចំនួន ២២ ខ្សែ នៅក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំតូច សាលាខេត្តព្រះសីហនុ មានរៀបចំកិច្ចប្រជុំពិភាក្សាលើគម្រោងសាងសង់ផ្លូវចំនួន ២២ ... Read More »

សង្ស័យចាក់សម្លាប់បុរសម្នាក់ជាអ្នកដឹកឥវ៉ាន់ Online ប្លន់ម៉ូតូនៅខណ្ឌពោធិ៍សែនជ័យ រួចគេចខ្លួនបាត់ស្រមោល

ភ្នំពេញ៖ បុរសម្នាក់ជាអ្នកដឹកឥវ៉ាន់ Online ត្រូវឃាតកចាក់សម្លាប់ ជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ខណៈពេលនេះ សង្ស័យថា ជាករណីប្លន់សម្លាប់ ព្រោះមុនពេលជនរងគ្រោះស្លាប់ បានស្រែកឲ្យគេជួយថាមានចោរប្លន់។ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ... Read More »

ត្រាក់ទ័រ រថយន្តកែច្នៃបាកុង៤គ្រឿង បម្រើឲ្យបទល្មើសព្រៃឈើ​ ត្រូវប៉េអឹមខេត្តពោធិ៍សាត់បង្រ្កាប រួច​បំផ្លាញចោល

ខេត្តពោធិ៍សាត់៖ រថយន្តកែច្នៃ​ប្រភេទបាកុង និងត្រាក់ទរ័ចំនួន៤គ្រឿង​ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថធ្វើការស្រាវជ្រាវ និងបង្ក្រាប រួច​ធ្វើការបំផ្លាញចោល ។ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថបានបន្តការងារចុះស្រាវជ្រាវ និងបង្ក្រាបរថយន្តប្រភេទកែច្នៃ ដឹកជញ្ជូនបទល្មើសឈើចំនួន២គ្រឿង នៅភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ... Read More »

បបួលទៅលេងផ្ទះរួចខ្ចីរថយន្តជិះចេញទៅក្រៅបាត់យូរនាំគ្នាភ័យស្លន់ស្លោ

ភ្នំពេញ៖ នារីរូបស្រស់ម្នាក់រួមនឹងមិត្តភក្តិ ក្រោយត្រឡប់មកពីចូលរួមកម្មវិធីជប់លៀងរួច ត្រូវមិត្តភក្តិម្នាក់ទៀត ជាជនជាតិចិនបានខ្ចីរថយន្តជិះចេញទៅក្រៅបាត់យូរភ័យស្លន់ស្លោ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣៥នាទីរំលងអធាត្រ ឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវកែវចន្តានៅក្បែរនឹងម៉ាសុីនបូមទឹកស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ ។ តាមប្រភពព័ត៌មានពីជន ... Read More »

ឆ្លៀតពេលម្ដាយឪពុកគេមិននៅផ្ទះ លួចចូលទៅបីក្មេងស្រីចេញពីបន្ទប់ដេកទៅព្រៃស្ងាត់រួចរំលោភសេពសន្ថវៈ ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ព្រោះតែមានសារធាតុញៀនក្នុងខ្លួន ហ៊ានលួចចូលទៅក្នុងផ្ទះគេ រួចចាប់កូនស្រីគេដែលមានអាយុ៧ឆ្នាំ កំពុងដេកនៅក្នុងផ្ទះ យកទៅក្នុងព្រៃស្ងាត់ រួចធ្វើសកម្មភាពរំលោភសេពសន្ថវៈ ឆ្លៀតពេលដែលម្ដាយឪពុកមិននៅផ្ទះ លុះភ្លឺឡើងម្ដាយក្មេងស្រីរងគ្រោះឃើញកូនស្រីខ្លួនមានសភាពមិនស្រួល ក៏សួរនាំរហូតដឹងជនសង្ស័យ ក៏ដាក់ពាក្យប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្ដង ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺ ... Read More »

Grab បញ្ជាក់ពីការប្ដេជ្ញាចិត្តលើមុងារសុវត្ថិភាព

ភ្នំពេញ៖ Grab (ហ្គ្រេប) ដែល​ជា​កម្មវិធី​ហៅយាន្តជំនិះលើ​ទូរ​ស័ព្ទ​ដៃបាន​បន្ត​ការប្ដេជ្ញាចិត្តរបស់ខ្លួន​ទៅ​លើមុខងារសុវត្ថិភាព ជាមួយការដាក់ឲ្យដំណើរការ កម្មវិធី មជ្ឈមណ្ឌលសុវត្ថិភាពសម្រាប់អ្នកដំណើរ (Passenger Saftety Centre) ក្នុងកម្មវិធីទូរ​ស័ព្ទដៃនា ​ពេល​ខាងមុខ​នេះ​។ ជាមួយនឹងមុខងារថ្មីបំផុត​នេះ​ អ្នកដំណើរនឹងអាចចែករំលែកព័ត៌មានលម្អិតអំពី ការជិះនិង​ទីតាំង ... Read More »

កម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជន​សង្ស័យ២នាក់ ពាក់ព័ន្ធគ្រឿងញៀន

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោងជិត២រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុច ផ្លូវជាតិ​លេខ៣ ស្ថិត​ក្នុង​ភូមិ​ព្រែកប្រស់​ ឃុំ​ទឹកថ្លា​ ស្រុក​ព្រៃនប់​ ខេត្តព្រះសីហនុ ឃាត់ខ្លួនជន​សង្ស័យ​បាន​ចំនួន០២នាក់។​ សមត្ថកិច្ចបញ្ជាក់ថា ... Read More »

មកមើលឈុតតំណាងជាតិ ទ្រី តារាវុធ ត្រៀមគ្រងទៅប្រកួត Man Of The Year នៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ តារាសម្តែង ទ្រី តារាវុធ បានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីតារារូបនេះត្រូវបានប្រកាសជាបេក្ខភាពតំណាងប្រទេសចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រឡងសម្រស់ផ្នែកបុរស Man Of The Yearនៅប្រទេសមីយ៉ានម៉ា។ កាន់តែភ្ញាក់ផ្អើលក្រោយពីតារារូបនេះបានបង្ហាញឈុតតំណាងជាតិ ”ស្តេចភុជង្គនាគវិរុលឆាត” ដ៏ស្រស់ស្អាត។ ឈុតតំណាងជាតិដែល ទ្រី តារាវុធ ... Read More »

បុរសម្នាក់បែកក្បាលស្លាប់ខណៈបើកម៉ូតូតាមដងផ្លូវត្រូវរថយន្តបើកកៀរដួលបោកក្បាលនឹងថ្នល់

ភ្នំពេញ៖ បុរសម្នាក់បែកក្បាលស្លាប់ ខណៈបើកម៉ូតូតាមដងផ្លូវត្រូវរថយន្តមិនចាំម៉ាកបើកមកពីក្រោយកៀរដួលបោកក្បាលនឹងថ្នល់ ហើយរថយន្តបង្កបើករត់បាត់ស្រមោល។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១១និង៤០នាទីយប់ ថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូជាតិលេខ៦ មុខសាលាកសិកម្ម ក្នុងសង្កាតព្រែកលាប ខណ្ឌជ្រោយចង្វា។ សពជនរងគ្រោះមានឈ្មោះ អុល ចន្ថារ អាយុ៣១ឆាំ មុខរបរបើករថយន្តដឹកឥដ្ឋ ស្នាក់នៅកន្លែងធ្វើការនៅក្រោយផ្សាព្រែកអញ្ចាញ ... Read More »

សមត្ថកិច្ចចុះបង្ក្រាបជនជាតិចិនជាង១០០នាក់ពាក់ព័ន្ធការស្នាក់នៅខុសច្បាប់ និងបើកល្បែងអនឡាញ 

ភ្នំពេញ ៖ ​កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបើកប្រតិបត្តិការចាប់ខ្លួនជនជាតិចិន សរុប១០៥នាក់ ស្រី១០នាក់ នៅយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធការស្នាក់នៅខុសច្បាប់ និងបើកល្បែងតាមអ៊ីនធ័រណេត (Game Online) ... Read More »

បុរសម្នាក់ជិះម៉ូតូលឿនជ្រុលបុករថយន្តពីក្រោយរងរបួសបាក់ជើងម្ខាង

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់បាក់ជើងឆ្វេងម្ខាងខណះជិះម៉ូតូមួយគ្រឿងក្នងល្បឿនល្បឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងពីក្រោយមិនចាំម៉ាកពេញទំហឹង កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០១៩ ស្ថិតនៅខាងកើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវមហាវិថីសហពន្ធ័រុស្សី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ។ តាមប្រភពព័ត៌មានពីកន្លែងកើេតហេតុបាឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1I-4173 ... Read More »

បុរសម្នាក់ត្រូវគ្រូពេទ្យសន្និដ្ឋានថា ស្លាប់ដោយសារជំងឺឈឺរ៉ាំរ៉ៃមិនមែនដោយសារវាយនឹងទុយយោជ័រនោះទេ

ខេត្តកំពង់ធំ៖ បុរសម្នាក់ផឹកស្រាជាប្រចាំរហូតដល់ធ្លាក់ខ្លួនមានជំងឺឈឺរ៉ាំរ៉ៃដល់ដំណាក់ចុងក្រោយ គ្រាន់តែបុរសចំណាស់ម្នាក់ជាអ្នកខាងក្នុងភូមិបានយក បំពង់ទីបជ័រវាយត្រូវដៃតែបន្ដិច ស្រាប់តែជំងឺរ៉ាំរ៉ៃរបស់ខ្លួនរើឡើង ហើយបានស្លាប់ក្រោយកើតហេតុជាច្រើនម៉ោង ។​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង ១៣និង៤០ នាទី ថ្ងៃទី ០៨ ខែ កញ្ញា ... Read More »