ព័ត៌មានទាន់ហេតុការណ៍៖
'

លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញចុះពិនិត្យជាក់ស្តែងដើម្បីធ្វើការវាយតម្លៃអំពីស្ថានភាពនិងវិសាលភាពទឹកទន្លេមេគង្គ

ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃចន្ទ ៤កើត ខែ​ភទ្របទ​ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក ... Read More »

មនុស្ស៣នាក់បានស្លាប់ និង៣នាក់ទៀត រងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៣ករណី ដោយឡែកផ្សេងគ្នា

ខេត្តបន្ទាយមានជ័យ៖ មនុស្សចំនួន៣នាក់បានស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៣ករណីផ្សេងៗពីគ្នា ក្នុងយប់ថ្ងៃតែមួយ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ នៅលើស្រុកចំនួន២ គឺស្រុកមង្គលបូរីមាន២ករណី និង១ករណីទៀតនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ប្រភពព័ត៌មានពីនគរបាលស្រុកមង្គលបូរី ... Read More »

ខឹងប្រពន្ធមិនព្រមទៅទិញថ្នាំឈឺធ្មេញឲ្យលេប ស្ទុះវាតទាត់ធាក់រហូតសន្លប់ស្តូក

ខេត្តកណ្តាល៖ បុរសម្នាក់ព្រោះតែខឹងនិងស្ត្រីជាប្រពន្ធ​មិនព្រមទៅទិញថ្នាំឈឺធ្មេញឲ្យលេប​ ក៏ស្ទុះទៅទាញបន្ទះក្តាកុងផ្លាកកេវាយដួលទៅលើដី នៅតែមិនអស់ចិត្តស្ទុះទៅទាត់ធាក់បន្ថែមរហូតសន្លប់ស្តូកស្តឹង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី២ ខែកញ្ញា​ ឆ្នាំ២០១៩ ត្រង់ចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល​ ។ ... Read More »

ថ្នាក់ដឹកនាំក្រសួងណែនាំសិក្ខាកាម​ទៅបណ្តុះបណ្តាលនៅប្រទេសជាមិត្ត

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ភួង សីុផាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានគណៈកម្ម​ការជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិ សិក្ខាកាម​ទៅសិក្សាទៅបណ្តុះប ណ្តាល នៅក្នុង និងក្រៅប្រទេស សំដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការត្រៀមចេញទៅបំពេញកម្មសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម ... Read More »

គាស់ទ្វាររថយន្ត លួចយកសាក់កាដូមួយដែលមានលុយ៨ពាន់ដុល្លារ ពេលចាប់បានសល់តែលុយ៤ពាន់ដុល្លារ

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌបឹងកេងកង បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ជំនាញគាស់ទ្វាររថយន្តពលរដ្ឋលួចយកទ្រព្យសម្បត្តិអស់លុយចំនួន៨ពាន់ដុល្លារ ហើយពេលសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបាន ដកហូតលុយមកវិញបានតែចំនួន៤ពាន់ដុល្លារប៉ុណ្ណោះ ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវលេខ២៧៦ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ... Read More »

ជាងភ្លើងម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ស្នាក់នៅបុគ្គលិក ក្រុមហ៊ុនកាស៊ីណូ ក្រុមហ៊ុនលឹមហេងក្រុប

ខេត្តឧត្ដរមានជ័យ​៖ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ មានករណីមនុស្សស្លាប់ដោយខ្យល់គរ មួយកើតឡើងនៅចំណុចបន្ទប់ស្នាក់នៅ របស់បុគ្គលិក សណ្ឋាគារ និងកាស៊ីណូ ក្រុមហ៊ុនលឹមហេងគ្រុប ស្ថិតនៅភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។ ... Read More »

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បង្ក្រាបបានករណីលួច(ម៉ូតូ) និងឃាត់ខ្លួនបានជនសង្ស័យម្នាក់

ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះបង្ក្រាបបានករណី លួច(ម៉ូតូ) និងឃាត់ខ្លួនបានជនសង្ស័យចំនួនម្នាក់ ក្រោយពីឃាត់ខ្លួនជនសង្ស័យ ... Read More »

ស្រ្តីខ្មែរមានប្តីជាជនបរទេស ទូរស័ព្ទប្តឹងសមត្ថកិច្ចថា អ្នករត់ឡំប្រឺតាប្រើល្បិចឲ្យគេឆក់ទូរស័ព្ទគាត់

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីកម្លាំងនគរបាលបានចុះទៅជួយធ្វើអន្តរាគមន៍ភ្លាមៗ ខណៈស្ត្រីម្នាក់ជាភ្ញៀវជិះឡំប្រឺតា បានទូរស័ព្ទប្តឹងសមត្ថកិច្ចថាបុរសជាអ្នករត់ឡំប្រឺតា ផ្សំគំនិតគ្នាជាមួយជនសង្ស័យធ្វើសកម្មភាពលួចទូរស័ព្ទដៃពីប្តីរបស់គាត់បានសម្រេច ទើបគាត់ទូរស័ព្ទប្រាប់សមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វា បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវកែវចន្តា ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ... Read More »

ប្រើល្បិចថា ខ្លួនជាជនជាតិថៃ ទើបមកដល់ស្រុកខ្មែរហើយចាញ់បោកនារីម្នាក់ អស់លុយ៣០០ដុល្លារ និងទូរស័ព្ទមួយគ្រឿង រួចឆបោកអ្នករត់ឡំប្រឺតា អស់លុយ២០ម៉ឺនរៀលទូរស័ព្ទ ចុងក្រោយជាប់ខ្នោះ

ភ្នំពេញ ៖ បុរសម្នាក់ បានប្រើល្បិចថាខ្លួនជាជនជាតិថៃ ទើបមកដល់ស្រុកខ្មែរហើយចាញ់បោកនារីម្នាក់ អស់លុយ៣០០ដុល្លារនិងទូរស័ព្ទមួយគ្រឿងមានតម្លៃជាង១០០០ដុល្លារ បន្ទាប់មកជននេះបានហៅរត់ឡំប្រឺតាមួយគ្រឿងជិះ រួចក៏ប្រើល្បិចថាជូនខ្លួនទៅដកលុយនៅធនាគារកាណាឌីយ៉ា នៅម្តុំផ្លូវវេងស្រេង ប៉ុន្តែគេមិនទាន់ផ្ញើឲ្យ ទើបខ្ចីលុយអ្នករត់ឡំប្រឺតា២០ម៉ឺនរៀលនិងទូរស័ព្ទមួយគ្រឿង យកទៅបញ្ជាំលេងល្បែងចាញ់អស់លុយត្រូវជនរងគ្រោះចាប់ប្រគល់ជូនសមត្ថកិច្ចចាត់ការតាមច្បាប់ ។ ជនសង្ស័យឈ្មោះ ប៊ុន ... Read More »

នាងឱនរើសសារុងត្រូវមេការ​សំណង់​ជនជាតិ​ចិន​ម្នាក់ស្ទុះទៅឱប លូកលាន់ខ្លួនប្រាណ

ខេត្តព្រះសីហនុ៖​ ចេះតែមានរឿងប្លែកៗជាមួយបងប្អូនជនជាតិចិនយើង ខណៈមករកស៊ីធ្វើការនៅស្រុកខ្មែរ ដោយពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសផ្សេងៗ ។ ជាក់ស្តែងដូចជាកាលពីព្រឹក​​ថ្ងៃ ចន្ទ ៤កើត ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី​២​ ខែកញ្ញា​ឆ្នាំ​២០១៩ ... Read More »

បើកម៉ូតូមិនប្រយត្ន័បុកម៉ូតូបញ្ច្រាសគ្នារងរបួស២នាក់នៅស្រុកកំពង់រោទ៍

ខេត្តស្វាយរៀង៖ បុរស២នាក់បានរងរបួសធ្ងន់ ស្រាល ត្រូវបានសមត្ថកិច្ចបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយសារជិះម៉ូតូបញ្ច្រាស បុកគ្នាពេញទំហឹង កាលពីវេលាម៉ោង៥រសៀល ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវលំ ចំណុចភូមិបន្ទាយក្រាំង ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍​ ខេត្តស្វាយរៀង ... Read More »

កសិករដាំដំឡូងមីនៅស្រុករមាសហែក មានតម្លៃសមរម្យ ដោយសារថ្លៃជាងឆ្នាំមុន

ខេត្តស្វាយរៀង៖ ប្រជាកសិកររស់នៅ ឃុំកំពង់ត្រាច និងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង លើកឡើងថា ដំណាំដំឡូងមី បានចំណេញសម្រាប់ផ្គត់ផ្គង់ជីវភាព ដោយសារដំឡូងមីមានតម្លៃថ្លៃជាងឆ្នាំមុន តែធៀប ខេត្តផ្សេងថោកជាងគេបន្តិច ។ ប្រភពបានបន្ថែមថា ដំឡូងមីដាំរយៈពេល៧ ... Read More »

សង្គ្រាមអ៊ីស្រាអែល និងហេបូឡាស​ មានសញ្ញាកើតឡើងជាថ្មី​ ក្រោយអ៊ីស្រាអែលវាយប្រហារដោយមីស៊ីលជាង១០០គ្រាប់

នៅថ្ងៃទី​១ ខែកញ្ញា នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​ Netanyahu ​បានបានបញ្ជាកម្លាំង​ទាហាន​ទប់ទល់រាល់​សកម្មភាព​ វាយប្រហារពីក្រុមឧទ្ទាម ហេបូឡាស ក៏ដូចជាវាយបកទៅលើក្រុមនេះវិញ​ ។ កម្លាំងទាហានលីបង់ បានប្រកាសថា កងទ័ពអ៊ីស្រាអែល ​បានបាញ់រ៉ុក្កែត ​ជាង១០០គ្រាប់ ទៅលើតំបន់ភាគខាងត្បូង ... Read More »

យន្តហោះធុនតូច ដឹកអ្នកជំងឺធ្លាក់នៅតំបន់រម្មណីយដ្ឋានស្លាប់​៩នាក់

យន្តហោះធុនតូច មួយគ្រឿងបានធ្លាក់នៅតំបន់រម្មណីយដ្ឋាន​ ជិតទីក្រុងម៉ានី​ល​​ប្រទេសហ្វីលីពីនបណ្តាលឲ្យមនុស្ស​៩នាក់ស្លាប់​ ។ សារព័ត៌មាន Daily Mail ​បានផ្សាយថា យន្តហោះធ្លាក់នៅក្នុង ភូមិ​ Pansol ខេត្ត​ Laguna ភាគខាងត្បូង​ទីក្រុងម៉ានីល ។ ... Read More »

វាយប្រហារតាមដែនអាកាសចំពន្ធនាគារនៅយេមែន ស្លាប់​១០០នាក់

រដ្ឋាភិបាលយេមែនបានចោទប្រកាន់ទៅលើប្រទេសសាឌីអារ៉ាប៊ីថា បានវាយប្រហារ​ទៅលើពន្ធនាគា​រមួយនៅក្នុងប្រទេសនេះបណ្តាល​ឲ្យមានអ្នកស្លាប់យ៉ាងតិច​១០០នាក់​ ។ អង្គការកកបាទក្រហម យេមែនបានឲ្យដឹងថា ​​ការវាយប្រហារធ្វើឡើងនៅដើមខែកញ្ញា ។ ក្រុមសម្ពន្ធមិត្តដឹកនាំ ដោយប្រទេសអារ៉ាប់​ បានវាយប្រហារតាមដែនអាកាស​​ជាច្រើនលើក ដោយប្រើ​គ្រាប់​មីស៊ីលផ្លោង បាញ់ទៅលើមន្ទីរឃុំឃាំង​មួយកន្លែង នៅ​​ក្នុងប្រទេសយេមែន បានសម្លាប់មនុស្ស​ជាច្រើននាក់ ។ ... Read More »

រថយន្ត​ដឹក​កុងតឺន័រ​ បត់​កោង​ខ្លាំងក្រឡាប់​កៀប​អ្នក​បើក​បរ​ស្លាប់​ក្នុង​កាប៊ីន​នៅ​ផ្លូវ​ចូល​ក្បាល​ឆាយ​

ខេត្ត​ព្រះសីហនុ៖ ព្រឹក​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៩:៤០នាទីព្រឹក លើផ្លូវដីក្រហម ត្រង់ចំណុច ផ្លូវចូលក្បាលឆាយ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយខ្លួនឯង រថយន្តដឹកកុងតឺន័រ១គ្រឿងម៉ាក ... Read More »

នគរបាលរវល់យាមក្បួន ទុកម៉ូតូឆ្ងាយពីខ្លួនជនសង្ស័យលួច តែឃើញទាន់ចាប់ជាប់

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូរបស់នគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅទី២​ ខណ្ឌពោធិសែនជ័យ​ តែមិនបានសម្រេច ត្រូវបាននគរបាលឃាត់ជាប់វិញ ខណៈកម្លាំងកំពុងឈរយាមក្បូនថ្នាក់ដឹកនាំ​ នៅចំណុចសួនកុមារ​ លើមហាវិថីសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងភូមិតាងួន​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩។ ជនសង្ស័យមាន ... Read More »

ពលរដ្ឋភាគខាងត្បូងវៀតណាម បារម្ភពីជំងឺគ្រុនផ្តាសាយបក្សី​

ជំងឺគ្រុនផ្តាសាយបក្សី​ជាស្រមោលអតីតកាលដ៏អាក្រក់គ្របដណ្តប់ទៅលើប្រជាកសិករ​វៀត​ណាម ដោយមានសត្វចិញ្ចឹមជាច្រើន​ត្រូវបានសម្លាប់ យកទៅកប់ដោយ​ធ្វើឲ្យខាតបង់​ទឹកប្រាក់ជាច្រើន ។ ជំងឺ​ផ្តាសាយបក្សីចាប់ផ្តើម កើតឡើងពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៤ មនុស្ស១២៧នាក់ នៅវៀតណាម​បានឆ្លងជំងឺគ្រុនផ្តាសាយបក្សី H5N1 ក្នុងនោះអ្នកផ្ទុកជំងឺ​នេះ​៦៤នាក់​បានស្លាប់ ។ តាំងពីឆ្នាំ២០១៤ មកទល់ពេលនេះ ​ជំងឺ ... Read More »

ចាស់ជរាស្ត្រីមេម៉ាយ និងគ្រួសារទព័ មានជីវភាខ្វះខាត៣៧គ្រួសារនៅស្រុកអន្លង់វែងបាទទលអំណោយមនុស្សធម៌

ខេត្តឧត្តរមានជយ័៖ ប្រជាពលរដ្ឋនិងគ្រួសារកងទព័ ដែលមានជីវភាពខ្វះខាតចំនួន៣៧គ្រួសារមកពីភូមិអូរថ្មនិងភូមិជាំ ក្នុងឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជយ័ បានទទួលអំណោយមនុស្សធម៌រួមមានសម្ភារនិងថវិកាពីក្រុមហ៊ុនសាម៉នខេមរះអភិវឌ្ឍន៍ តាមរយះអជ្ញធរដែនដី។ លោកដុំ ឈុននីប្រធានក្រុមប្រឹក្សាស្រុកអន្លង់វែងបានថ្លែងថា៖ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋស្របតាមទិសដៅរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែមមានសម្តេចតេជោហ៊ុន សែនជានាយករដ្ឋមន្ត្រីនោះ ក្រុមហ៊ុនសាម៉នខេមរះអភិវឌ្ឍន៍ ដែលមានលោកស្រីផល គុជ្ជឌីជាអគ្គនាយិកា បានសហការជាមួយអជ្ញាធរមូលដ្ឋាននិងក្រុមការងារចុះជួយឃុំត្រពាំងប្រិយ ... Read More »

ឥណ្ឌូនេស៊ី៖ បាតុកម្មហិង្សានៅតំបន់​ Papua នៅតែបន្តកើតឡើង

បាតុកម្មនៅតំបន់​ប៉ាពួ ប្រទេសឥណ្ឌូនេស៊ី នៅតែបន្តកើនឡើងហើយអំពើហិង្សា​ក៏កាន់​ធ្ងន់ជាតិមុនផងដែរ ។ ​កន្លងមក​ក្រុមបាតុករបានវាយប្រហារ​ និងដុតបំផ្លាញ​ហាងលក់​ទំនិញជាច្រើន​ បង្ខំឲ្យកម្លាំងសន្តិសុខត្រូវ ចាត់វិធានការក្តៅដើម្បីទប់ស្កាត់​ ។ ជាមួយគ្នានោះក្រុមសន្តិសុខក៏បានចាប់ខ្លួន និស្សិត២នាក់ ​នៅទីក្រុងហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី ដោយចោទប្រកាន់ពីបទ «​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹងសន្តិសុខ​ជាតិ» ... Read More »

រថយន្តឡិចស៊ីសបើកឆ្លងផ្លូវត្រូវរថយន្តម៉ាស្តារ បុកពេញទំហឹងខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តឡិចស៊ីស RX-330 មួយគ្រឿង បើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានរថយន្តម៉ាស្តារមួយគ្រឿងបើកបុកចំពាក់កណ្តាលលាន់ដូចរន្ទះបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំសងខាង តែមិនបង្កឲ្យមានអ្នករងរបួស ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្តុបវត្តអង្គតាមុិញ តាមបណ្តោយផ្លូវបេតុង កែង និងផ្លូវ២០០៤ ... Read More »

ទិញគ្រឿងញៀនពីមេខ្លោង នៅខេត្តកំពង់ស្ពឺ យកមកជួញដូរនៅស្រុកកណ្តាលស្ទឹង ត្រូវនគរបាលចាប់ខ្លួន

ខេត្តកណ្តាល៖ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងបង្រ្កាបចាប់ខ្លួនបាន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីជននេះទិញថ្នាំញៀនពីមេក្លោងដ៏ធំម្នាក់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ យកមកធ្វើការជួញដូរបន្ត ។ ជនសង្ស័យត្រូវបានចាប់ខ្លួនរួមជាមួយថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន០៤កញ្ចប់ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ... Read More »

កម្មករចម្ការកៅស៊ូប្រុស/ស្រីចំនួន១៩នាក់នាំគ្នាហូបផ្សិតចម្រុះបណ្តាលឲ្យពុល

ខេត្តសៀមរាប៖ ពលរដ្ឋដែលជាកម្មករចម្ការកៅស៊ូក្នុងក្រុមហ៊ុនខេន ប្រុស ស្រីចំនួន១៩នាក់ នៅស្រុកស្វាយលើបាននាំគ្នាហូបផ្សិតចម្រុះជាច្រើន មុខបណ្តាលឲ្យ រាគ ក្អួតចង្អោរ ហើយត្រូវបានក្រុមអ្នកភូមិ និងសមត្ថកិច្ច ដឹកបញ្ជូនទៅព្យាបាលទាន់ពេល បច្ចុប្បន្នបានធូរស្បើយវិញខ្លះហើយ ។ បើតាមនគរបាលស្រុកស្វាយលើ បានឲ្យដឹងកាលពីព្រឹកថ្ងៃទី០១ ... Read More »

រំភើបចិត្ត​ណាស់! ! ​ លោករដ្ឋមន្ត្រី​ លឹម​ គានហោ​ ថ្លែង​អំណរគុណ​ដល់បណ្តាសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមទាំងអស់​ ​ដែលបានចូលរួមផ្សព្វផ្សាយ​ ពាក់ព័ន្ធនឹងការវិវត្តស្តីពីការប្រែប្រួលអាកាសធាតុ

ភ្នំពេញ​ ៖​ លោក​ លឹម គានហោ​ រដ្ឋ​មន្ត្រី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ នៅព្រឹកថ្ងៃ​ចន្ទ​ ទី​២​ ខែ​កញ្ញា​ ឆ្នាំ​២០១៩នេះ​ បានចេញសេចក្តី​ថ្លែង​អំណរគុណ​មួយដល់បណ្តាសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវរាល់ព័ត៌មានពាក់ព័ន្ធនឹងការវិវត្ត ស្តីពីការប្រែប្រួលអាកាសធាតុ ... Read More »

នគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ជនសង្ស័យ១៥នាក់ ពាក់ព័ន្ធមុខសញ្ញាប្លន់

ភ្នំពេញ​៖​ ជនសង្ស័យចំនួន១៥នាក់ត្រូវបាននគរបាលឃាត់ខ្លួនកាលពីវេលាម៉ោង​០០និង២០នាទីឈានចូល​ថ្ងៃ​ទី២​ កញ្ញា​ ២០១៩​នៅចំណុច​ ច្រកចូលភូមិព្រៃទា១​ កែង​ផ្លូវ​សហាវិថីព័ន្ធ​រុស្ស៊ី​ សង្កាត់​ចោមចៅ​៣​ ​ខណ្ឌ​ពោធិ៍​សែនជ័យ​ ក្នុងនោះមានចំនួន១០នាក់ជាមុខសញ្ញាប្លន់នៅខណ្ឌសែនសុខ ។ ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា​ មុនពេលកើតហេតុកំលាំង​អន្តរាគមន៍​ពិសេស​នៃ​អធិការរដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ ល្បាតក្នុងមូលដ្ឋានក៏ប្រទះ​ប៉ះក្រុម​ក្មេង​ទំនើង​ចំនួន​១៥នាក់​ ដោយមានការសង្ស័យក៏ឃាត់ពិនិ្យ​និងនាំយកទៅប្រគល់​អោយ​ ប៉ុស្តិ៍​នគរបាល​ចោមចៅ​៣សួរនាំ​ ... Read More »

យុវជន២នាក់បើកម៉ូតូឌុបគ្នាយ៉ាងលឿន បោះពួយទៅបុកជាមួយរថយន្តបត់ឆ្លងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ ស្រាល

ខេត្តកណ្តាល៖ យុវជន២នាក់ជិះម៉ូតូមួយគ្រឿង បើកបោះពួយយ៉ាងលឿន ជ្រុលទៅបុកជាមួយរថយន្តម៉ាកឡិចស៊ីស RX330 កំពុងបត់ឆ្លងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ។ ចំណែកឯរថយន្ត និងម៉ូតូរងការខូចខាតយ៉ាងដំណំ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨ និង២៥នាទីយប់ ថ្ងៃអាទិត្យ ... Read More »

ជនបរទេស៥នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនពាក់ព័ន្ធនឹងប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ខេត្តសៀមរាប ៖ កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីបានឃាត់ខ្លួនជនបរទេសចំនួន៥នាក់ពាក់ព័ន្ធនឹងការប្រើអំពើហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ហេតុការណ៍ឃាតនេះបានធ្វើឡើងកាលពីវេលាម៉ោង ២២ និង១០នាទីថ្ងៃទី៣១ ខែ សីហា ឆ្នាំ ២០១៩ ស្ថិតនៅ ភូមិ ស្ទឹង ... Read More »

សង្ស័យ​ប្រើប្រាស់ថ្នាំ​លើសកម្រិត​ ខាងស្រី​បែកពពុះមាត់ស្លាប់​ ខណៈ​ខាងប្រុសបញ្ជូនទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ​

ខេត្តកណ្តាល​ ៖ នារី​ម្នាក់បែកពពុះមាត់ផុត​ដង្ហើម​នៅក្នុងបន្ទប់​ និង​ជន​រងគ្រោះ​ជា​មនុស្សប្រុស​ម្នាក់​ទៀត​ មាន​អាការៈ​ពុលធ្ងន់ធ្ងរ​ ត្រូវ​បាន​បញ្ជូនទៅសង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ ខណៈ​នៅ​ក្បែរ​ជនរងគ្រោះ​គេរកឃើញ​ សំបក​ថ្នាំ TRAUIC ប្រើ​អស់​ចំនួន​៤​បន្ទះ​ សំបក​ប្រអប់​២ និង​សំបក​ថ្នាំ Laroxyl មាន​១​បន្ទះ ប្រើ​អស់​៣០​គ្រាប់ ... Read More »

នគរបាលរដ្ឋបាលឫស្សីកែវ ឃាត់ខ្លួនចោរស្រីម្នាក់ ក្រោយបន្លំលួចយកទូរស័ព្ទ និង IPad

ភ្នំពេញ៖ នារីម្នាក់ ត្រូវបានកម្លាំងនគរបាលរដ្ឋបាលឫស្សីកែវ ឃាត់ខ្លួនបន្ទាប់ពីរូបគេបានធ្វើសកម្មភាពបន្លំលួចយកទូរស័ព្ទមួយគ្រឿងម៉ាក IPhone 5 និង IPad Air 2 មួយគ្រឿង បានសម្រេចហើយ តែត្រូវជនរងគ្រោះដឹងទាន់ក៏ស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចជួយធ្វើអន្តរាគមន៍ចាប់ក្របួចជាប់ ។ ករណីឃាត់ខ្លួនចោរស្រីខាងលើនេះ ... Read More »

មុននេះបន្តិច តុលាការផ្ដន្ទាទោសលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវដាក់ពន្ធនាគាររយៈពេល១៣ឆ្នាំ

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ នៅព្រឹកថ្ងៃទី២ ខែកញ្ញា នេះ ប្រកាសាលក្រមផ្តន្ទាទោសលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ដាក់ពន្ធនាគាររយៈពេល១៣ឆ្នាំ ពីបទឃាតកម្មតាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការសម្លាប់ស្រីកំណាន់ ... Read More »