ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្តកុងតឺន័របើកលឿនដល់ផ្លូវកោងបួងចង្កូតមិនទាន់បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកុងតឺន័របើកលឿនមកដល់ចំណុចផ្លូវកោងដោយ បួងចង្កូតមិនទាន់ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង៤ទៀបភ្លឺថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ២៧១កែងនឹងផ្លូវ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ... Read More »

អភិបាលខណ្ឌច្បារអំពៅ ជុំរុញឲ្យមន្ត្រីនៅតាមសង្កាត់ត្រូវយកចិត្តទុកដាក់លើការងាររៀបចំសណ្តាប់ធ្នាប់ និងបញ្ហាចរាចរណ៍

ភ្នំពេញ៖ ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅតាមមូលដ្ឋានឲ្យបានល្អប្រសើរ ជាថ្មីម្តងទៀត លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានស្នើឲ្យអាជ្ញាធរ សមត្ថកិច្ចនៅតាមសង្កាត់និមួយៗ ត្រូវរួមគ្នាអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ឲ្យមាន ប្រសិទ្ធភាព ជាពិសេសបញ្ហារៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យ ... Read More »

សមត្ថកិច្ច​ចម្រុះ​ចុះ​សហ​ការជាមួយ អង្គការ​ស៊ីម៉ាក​ ប្រទះឃើញ​គ្រា​ប់មិន​ទាន់ផ្ទុះជិត១តោននៅស្រុកម៉ាឡៃ

ខេត្តបន្ទាយមានជ័យ៖ គ្រាប់​បេ៤០.៥​ គ្រាប់ត្បល់៦០​, គ្រាប់​ដេកា​៨២​ ,គ្រាប់​DK និងមីនតោន​សរុបប្រហែលជិត១តោន​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ នៅក្នុងភូមិ​ព្រៃតាកែយ៉ស្រុក​ម៉ាឡៃ​ ខេត្តបាត់​ដំបង​ ខណៈ​កាប់ឆ្ការព្រៃ​ កាលពី​វេលាម៉ោង​៨និង៣០នាទី​ព្រឹក​ ថ្ងៃ​ទី​២៨​ខែ​សីហា​ ឆ្នាំ​២០១៩នេះ​ ក្នុងកម្លាំងសរុបចំនួន១៥នាក់។ ក្រោយ​ពី​ទទួល​បាន​ការផ្តល់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

ភ្នំពេញ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

រថយន្តដឹកឥដ្ឋបុកបង្កាន់ដៃស្ពានក្រឡាប់ផ្ងារជើងបណ្ដាលឲ្យអ្នករួមដំណើរម្នាក់របួសធ្ងន់

ខេត្តកណ្ដាល៖ រថយន្តដឹកឥដ្ឋមួយគ្រឿង បើកមិនប្រយ័ត្ន ជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពាន បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង ធ្វើឲ្យអ្នករួមដំណើរម្នាក់របួសធ្ងន់ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៨ ត្រង់ចំណុចលើស្ពានព្រែកតាម៉ាក់ ស្ថិតនៅក្នុងភូមិកោះរការ ឃុំព្រែកអញ្ចាញ ... Read More »

ឆ្លងចរន្តភ្លើងក្បាលអាគុយ ឆេះរថយន្តមួយគ្រឿងក្នុងស្ថានីយចាក់ប្រេងឥន្ធនៈ

ខេត្តកណ្តាល៖​ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃ អង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិព្រែកយាយហ៊ិន១ ... Read More »

បើករថយន្តលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋ រងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់ជាជនជាតិខ្មែររួម នឹងជនជាតិចិនម្នាក់ទៀត សង្ស័យស្រវឹងស្រាបានបើករថយន្តមួយគ្រឿង ម៉ាកហ្វតមួយបាំងកន្លះ បើកបរក្នុងល្បឿនយ៉ាងលឿនបុកឃឿនហោះរំលងទៅបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យបាក់ទ្វារអស់មួយផ្ទាំង និងថូផ្កាអស់ចំនួន៤ រងការខូចខាតយ៉ាងដំណំ តែមិនមានអ្នករងរបួស ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣៥នាទីរំលងអធាត្រ ឈានចូលថ្ងៃទី២៨ ខែសីហា ... Read More »

រថយន្តកាមរីបាឡែនបើកបុកក្បាលនាគចែកទ្រូងផ្លូវរងការខូចខាត

ភ្នំពេញ៖ បុរស២នាក់បើករថយន្តមួយគ្រឿងក្នុងល្បឿនយ៉ាងលឿន ហើយរេចង្កូតជ្រុលទៅបុកនឹងក្បាលនាគ ពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវសហព័ន្ធរុស្សីនៅចំណុចក្តាន់ពីរ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ តាមសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា ... Read More »

ជនសង្ស័យបួននាក់ វាយបុរសម្នាក់ឲ្យរងរបួស និងជេរប្រមាថ គំរាមសមត្ថកិច្ច តុលាការចោទប្រកាន់បីបទល្មើសសម្រេចឃុំខ្លួនបណ្តោះអាសន្ន

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី២៧ សីហា ២០១៩ លោក គឹម រត្ន័ណារិន ចៅក្រមសើបសួរ និងជាអនុប្រធានសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនជនសង្សយ័បួននាក់ តាមរករឿង និងវាយបុរសម្នាក់បណ្តាលឱ្យរងរបួស និងជេរប្រមាថ គំរាមសមត្ថកិច្ច ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ ... Read More »

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជម្រាបភាគីស្រីលង្កាថា កម្ពុជាមានមោទនភាពដោយបានរស់នៅក្រោមដំបូលសន្តិភាពប្រកបដោយសុខដុមរមនា ដោយសារមានមេដឹកនាំល្អ

ស្រីលង្កា៖ ក្នុងដំណើទស្សនកិច្ចផ្លូវការនៅ ប្រទេសស្រីលង្កាលោក ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានមានប្រសាសន៍ថា៖ ប្រជាជនកម្ពុជាមានមោទនភាពដោយបានរស់នៅក្រោមដំបូលនៃសុខសន្តិភាព និងគោលនយោបាយសុខដុមបនីយកម្មជាតិសាសន៍ ដោយសារការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែល ... Read More »

ថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃ៣ កញ្ញា ២០១៩ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ច្រើនធ្វើឲ្យមានបាតុភូតខ្យល់ ផ្គររន្ទះ និងជំនន់ទឹកភ្លៀង សូមប្រុងប្រយ័ត្ន

ភ្នំពេញ៖ នៅថ្ងៃទី២៨ខែសីហាឆ្នាំ ២០១៩នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង មួយស្តីអំពីបញ្ហាអាកាសធាតុនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៨ខែ សីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ កម្ពុជានឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ពិសេសខេត្តនៅជាប់មាត់សមុទ្រ។ សេចក្តីជូបដំណឹងនោះ ... Read More »

៣ចំណុចធំៗ ធ្វើឲ្យសមត្ថកិច្ចលំបាក ក្នុងការគ្រប់គ្រងអគ្គិភ័យ ក្នុងសិប្បកម្មផលិតពូក នៅខណ្ឌមានជ័យ

ភ្នំពេញ ៖ របាយការណ៍បំភ្លឺរបស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ចុះនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ បានបង្ហាញមូលហេតុធំៗ ចំនួន៣ដែលធ្វើឲ្យ សមត្ថកិច្ចមានផលលំបាក ក្នុងការគ្រប់គ្រងស្ថានភាពដែលអគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅ ក្នុងអគារសិប្បកម្មផលិតពូក នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ... Read More »

ឃើញម៉ូតូគេទុកក្បែរតូបលក់សាច់គោ ធ្វើសកម្មភាពលួច តែមិនសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ជិះម៉ូតូរបស់ខ្លួនមកឈប់ក្បែរតូបលក់សាច់គោ ខណៈឃើញម៉ូតូគេទុកក្បែរតូប មើលទៅទំនង ក៏ធ្វើសកម្មភាពលួចជិះចេញទៅបាត់ ធ្វើឲ្យបងប្អូនសាច់ញាតិខាងម្ចាស់ម៉ូតូដឹងក៏ផ្អើលឆោឡោ ជិះដេញតាម រហូតសមត្ថកិច្ចពួនស្ទាក់ឃាត់ខ្លួនបាននៅភូមិសាស្រ្តឃុំកោះធំ (ខ) ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៧និង២០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ... Read More »

រថយន្តសាំយ៉ុងជែងជ្រុលទៅបុករថយន្តសាំយ៉ុងមួយគ្រឿងទៀតច្រាស់ទិសគ្នា​បណ្ដាលឲ្យរបួសធ្ងន់២នាក់

ខេត្តកណ្ដាល៖ រថយន្តសាំយ៉ុងពណ៌ទឹកប្រាក់មួយគ្រឿង បើកបន្ថែមល្បឿន វ៉ាជែងរថយន្តនៅខាងមុខ មិនផុតជ្រុលទៅបុករថយន្តសាំយ៉ុងមួយគ្រឿងទៀត បើកច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យមនុស្ស២នាក់របួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងវេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចលើផ្លូវជាតិលេខ១គីឡូម៉ែត្រលេខ៥៦-៥៧ ... Read More »

ស្លាប់ពីរ និងរបួសធ្ងន់ម្នាក់ ម៉ូតូបុករថយន្តនៅក្រុងបាវិត

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ ម្នាក់ទៀតរងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់រវាងម៉ូតូធំបុកគ្នាជាមួយ រថយន្តដឹកដី ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាកាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។ ... Read More »

ទៀង មុំសុធាវី ផ្អែមល្ហែមពេលជួបស្នេហ៍អាណិកជនបារាំង

បារាំង៖ ជាលើកដំបូងដែលតារាចម្រៀងស្រីស្រគត់ស្រគុំ កញ្ញា ទៀង មុំសុធាវី បានបញ្ចេញភាពផ្អែមល្ហែមជាមួយបុរសម្នាក់ដែលជាគូស្នេហ៍ ។ គូស្នេហ៍ដែលតារាស្រីរូបនេះបង្ហាញជាសាធារណៈត្រូវបានគេដឹងថាជាអាណិកជនខ្មែររស់នៅប្រទេសបារាំង ។ មានឈ្មោះបោះសំឡេងខ្លាំងលើការចេញច្រៀងនៅតាមបណ្តាប្រទសដែលមានប្រជាជនខ្មែរស់នៅ ទៀង មុំសុធាវី ចេញចូលក្រៅស្រុកមិនតិចដងទេ ។ តារាចម្រៀងមនោសញ្ចេតនា ... Read More »

ឌី អេច អិល និង អង្គការបង្រៀនដើម្បីកម្ពុជារួមគ្នាអភិវឌ្ឍន៏ជំនាញយុវជន

ភ្នំពេញ ៖ ក្រុមហ៊ុន ឌី អេច អិល បានប្រកាសភាពជាដៃគូជាមួយអង្គការបង្រៀនដើម្បីកម្ពុជា ដើម្បីលើកកម្ពស់ភាពមានការងារធ្វើ ទៅកាន់យុជនកម្ពុជាតាមរយៈការបង្ហាញអោយដឹងពីសង្គមការងារ និងផ្សារភ្ជាប់ទៅកាន់មគ្គុទេសក៏ និង អ្នកដឹកនាំជំនួញមកពី ឌី អេច អិល។ ... Read More »

រកឃើញម្ចាស់ជ័យលាភីឆ្នើមនៃពានរង្វាន់ SmartEdu USDP រដូវកាលទី២

ភ្នំពេញ ៖ បន្ទាប់ពីដំណើរការ កម្មវិធីអភិវឌ្ឍន៍និស្សិតសាកលវិទ្យាល័យ SmartEdu (USDP) ជាលើកដំបូងយ៉ាងជោគជ័យ កាលពីឆ្នាំមុន កម្មវិធី USDP រដូវកាលទី២ បានបញ្ចប់កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៩។ក្នុងព្រឹត្តិការណ៍នេះ ... Read More »

រយៈពេលកន្លះម៉ោង! ស្លាប់ និងរបួស៥នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍

ខេត្តពោធិ៍សាត់៖ រយៈពេលកន្លះម៉ោងសោះ មានមនុស្សម្នាក់បានបាត់បង់ជីវិតភ្លាមៗ និងចំនួន ៤នាក់ផ្សេងទៀតបានរងរបួសជាបន្តបន្ទាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ កន្លងមកថ្មីៗនេះ ។ យោងតាមរបាយការណ៍នគរបាលស្រុកក្រគរឃើញថា នៅវេលាម៉ោង៥ និង១០នាទី ល្ងាចថ្ងៃទី២៧ ខែសីហា ... Read More »

កីឡាករតៃក្វាន់ដូកម្ពុជា ប៉ាល់ ជីវ័ន្ត ទទួលបានមេដាយមាសកម្រិតពិភពលោក

ភ្នំពេញ៖ ហ្វេសប៊ុកសម្តេចតេជោហ៊ុន សែន បានអបអរសាទរដល់កីឡាករតៃក្វាន់ដូកម្ពុជា កីឡាករ ប៉ាល់ ជីវ័ន្ត ដែលបានទទួលបានមេដាយមាសកម្រិតពិភពលោកពីការប្រកួត 21st ITF (Taekwon-Do World Championship)​ 2019 (International ... Read More »

លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ៖ ប្រទេសកម្ពុជាកំពុងតែមានសក្តានុពលលើការវិនិយោគ គ្រប់វិស័យ

ស្រីលង្កា៖ លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសស្រីលង្កា ថា ប្រទេសកម្ពុជាកំពុងតែមានសក្តានុពលលើការវិនិយោគ គ្រប់វិស័យ ពិសេស វិស័យឧស្សាហកម្ម សំណង់ ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៏ លោកបានបញ្ជាក់បែបនេះ ... Read More »

តុលាការផ្តន្ទាទោសអតីតឧកញ៉ា ហូរ ចំរើន​ ដាក់ពន្ធនាគារ២ឆ្នាំកន្លះ​ និង​ សងប្រាក់ដល់ដេីមបណ្តឹងជាជនជាតិកូរ៉េចំនួន៩៧លានដុល្លារអាមេរិក​

ភ្នំពេញ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ​ លោក​ ពេជ្រ​ វិជ្ជាធរ​ នៅល្ងាចថ្ងៃទី២៧​ ខែសីហា​ នេះ​ ប្រកាសសាលក្រមផ្តន្ទាទោសអតីតឧកញ៉ា ហូរ ចំរើន​ ដ៏ល្បីឈ្មោះ​ ដាក់ពន្ធនាគារ២ឆ្នាំកន្លះ​ និង​ សងប្រាក់ដល់ដេីមបណ្តឹងជាជនជាតិកូរ៉េចំនួន៩៧លានដុល្លារអាមេរិក​ ... Read More »

កម្មករសំណង់ម្នាក់ ធ្លាក់ពីលើអគារការដ្ឋាន The Gateway ក្បែរវត្តនាគវ័ន្ធ

ភ្នំពេញ៖ កម្មករសំណង់ម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីធ្លាក់ពីលើអគារការដ្ឋាន The Gateway ក្បែរវត្តនាគវ័ន្ធ និងមានការលាក់បាំងព័ត៍មានផងដែរ ។ ករណីមនុស្សធ្លាក់ពីលើអាគារខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង១០នាទីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅចំណុចអគារការដ្ឋានយីហោ ... Read More »

គ្រោះថ្នាក់ចរាចរណ៍ របួស ធ្ងន់ ស្រាល ៥នាក់ នៅខេត្ត​កំពង់ធំ

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចររថយន្តបុករថយន្ត ក្នុងទិសដៅស្របគ្នា ពីត្បូងទៅជើង បណ្ដាលឲ្យរបួសធ្ងន់២នាក់ និងរបួសស្រាល៣នាក់ ខូចខាតរថយន្ត០២គ្រឿង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង១៥នាទី ថ្ងៃចន្ទ ១១រោច ខែស្រាពណ៌ ឆ្នាំកុរ ... Read More »

ករណីវាយគ្នារឿងបញ្ចាំងពិលដាក់មុខ សមត្ថកិច្ច និងអយ្យការសម្រេចមិនឃុំខ្លួនជនបង្ក

ខេត្តកណ្តាល៖ មជ្ឈដ្ឋានជាច្រើនបានសាទរលើចំណាត់ការរបស់សមត្ថកិច្ច និងអយ្យការអមសាលាដំបូងខេត្តកណ្តាល ចំពោះជម្រើសមិនឃុំខ្លួនជនបង្ក ប៉ុន្តែសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ។ យោងតាមប្រភពពីមន្រ្តីនគរបាលខេត្តកណ្តាល បានឲ្យដឹងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះថា ក្រោយសមត្ថកិច្ចសុំគោលការណ៍ ដោយមានការឯកភាពពីតំណាងអយ្យការផងនោះ ក៏សម្រេចមិនឃុំខ្លួនជនបង្ក ប៉ុន្តែបានបញ្ជូនសំណុំរឿងទៅតុលាការចាត់ការតាមនីតិវិធី រឿងហិង្សាមានរបួសបន្តិចបន្តួច ... Read More »

នគបាលខណ្ឌសែនសុខ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការ ៣ករណីផ្សេងគ្នា

ភ្នំពេញ៖ អធិការដ្ឋាននគរបាល ខណ្ឌសែនសុខបានបញ្ជូ​នខ្លួនជនសង្ស័យ ចំនួន​១១នាក់ ទៅតុ​លាការពាក់ព័ន្ធនៅក្នុង​សំណុំរឿង៣ផ្សេងគ្នា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ដោយក្នុងនោះមានករណី រក្សាទុកនូវសារធាតុញៀន២ករណី ជនសង្ស័យ៤នាក់ ករណីប្រើប្រាស់គ្រឿងញៀន៧ករណី មាន១១នាក់ និងទទួលផលចោរកម្ម១ករណី មាន១នាក់ ... Read More »

ពង្រឹងពង្រីក ចំណង ទាក់ទងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពជំនាញប្រទេសទាំងពីរ

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារ ផ្លាស់ប្តូរបទពិសោធន៍ជំនាញវិទ្យុ ទាក់ទង មួយរវាងលោកឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិជាមួយលោកឧត្តមសេនីយ៍ត្រី ឃុគ ដាំងទុន មេបញ្ជាការ បញ្ជា ការដ្ឋានវិទ្យុទាក់ទង ... Read More »

រយះពេល២ថ្ងៃ មន្ទីរប្រឆាំងគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ២នាក់ និងរឹបអូសគ្រឿងញៀនជិត២គីឡូក្រាម

ភ្នំពេញ៖ យោងតាមប្រភពពីមន្រ្តីនគរបាលជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងកាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ កម្លាំងជំនាញធ្វើការស្រាវជ្រាវ និងបង្រ្កាបករណីជួញដូរគ្រឿងញៀនទ្រុងទ្រាយធំបានចំនួន២ករណី ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ និងរឹបអូសគ្រឿងញៀនជិត ២គីឡូក្រាម ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ។ មន្រ្តីដដែលបន្តថា ករណីទី១៖ នៅវេលាម៉ោង១១និង០៥នាទីយប់ ... Read More »

រថយន្តឡិចស៊ីសប ត់ឆ្វេងមិនប្រយត្ន័ ត្រូវរថយន្តម៉ាក SANGYONG ដឹកកម្មករបុកពីក្រោយរងរបួសស្រាលម្នាក់ ខណៈកម្មករជាច្រើន ភ័យព្រលឹងចុងសក់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានរថយន្តម៉ាកឡិចស៊ីស បានបត់ឆ្វេងខ្វះប្រុងប្រយត្ន័ ត្រូវរថយន្តម៉ាក SANGYONG ដឹកកម្មករកម្មការិនីរោងចក្រមកពីក្រោយ ចាប់ហ្វ្រាំងមិនទាន់ ក៏បុកពីចំហៀងរថយន្តបណ្ដាលឲ្យមនុស្សស្រីម្នាក់ក្នុងចំណោម៣១នាក់រងរបួសស្រាល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែ​សីហា​​ ឆ្នាំ​២០១៩ លើផ្លូវជាតិលេខ១ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​១៣៧ ... Read More »

នាវាផ្ទុកឧទ្ធម្ភាគចក្ររបស់ចិន​ នឹងជួយឲ្យកម្លាំងទាហានចិន​កាន់តែខ្លាំង​

ចិនបានបង្កើនសមត្ថភាពយោធា ដោយផ្តោតសំខាន់ទៅលើកម្លាំងទាហានជើងទឹក និងជើងអាកាស ដែលជាការពង្រីកឥទ្ធិពលនៅក្នុងតំបន់ក៏ដូចជាទប់ទល់និងការ គំរាមកំហែងពីអាមេរិក​ ។ ចិនបានបង្កើន ការផលិត នាវា ផ្ទុកយន្តហោះ ក៏ដូចជានាវាផ្ទុកឧទ្ធម្ភាគចក្រ ។ រូបភាពថ្មីៗ ដែលទើបលេចឡើងបានបង្ហាញថា ការសាងសង់នាវាដឹកឧទ្ធម្ភាគចក្រដំបូងគេបំផុតរបស់ចិន ... Read More »