ព័ត៌មានទាន់ហេតុការណ៍៖
'

ស្នងការខេត្តកំពង់ធំផ្តល់អំណាចឲ្យអ្នកបើកបររថយន្ត ធ្វើបទល្មើសសេដ្ឋកិច្ច សហជំនាញ

ខេត្តកំពង់ធំ ៖ មានករណីថ្នាំងថ្នាក់មិនសប្បាយចិត្តពីអាជ្ញាធរស្រុក សមត្ថកិច្ច ក៏ដូចជានាយនគរបាលក្នងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំផងដែរ ខណៈបុគ្គលឈ្មោះ ប៉ាង វិទូ (ហៅតួ) មានតួនាទី ជាអ្នកបើកបររថយន្តឲ្យលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ដែលមិនមានក្របខណ្ឌជាមន្ត្រីនគរបាលជាតិ និងមន្ត្រីរដ្ឋបាលមុខងារសាធារណៈ ... Read More »

វិស្វករមីស៊ីលកូរ៉េខាងជើង​១០៣រូប ទទួលបានការបំពាក់មេដាយ និងដំឡើងបុណ្យស័ក្តិ​ពីមេដឹកនាំ គីម ជុងអ៊ុន

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានផ្សាយនៅថ្ងៃទី​១៣ ខែសីហាថា ក្រុមអ្នកវិទ្យា​សាស្ត្រ​ ផលិត​មីស៊ីលរបស់កូរ៉េខាងជើង​១០៣នាក់​ ទទួលបានការបំពាក់មេដាយជាតិ​ និងដំឡើងបុណ្យស័ក្តិ​ ក្រោយទទួលបានជោគជ័យក្នុងការផលិតមីស៊ីល ហើយសាកល្បងយ៉ាងជោគជ័យ ៥លើកកន្លងមក​។ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុង អ៊ុន​ ... Read More »

ជនសង្ស័យចំនួន១២នាក់ត្រូវបាននគរបាលខណ្ឌសែនសុខបញ្ជូនទៅតុលាការពាក់ព័ន្ធនឹងករណី៤ផ្សេងគ្នា

ភ្នំពេញ ៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានបញ្ជូនជនសង្ស័យចំនួន១២នាក់ ពាក់ព័ន្ធនឹងករណី៤ផ្សេងគ្នា ទៅកាន់ តុលាការ ។ ករណីទី១ ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន១នាក់ ករណីទី២៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន៩នាក់ ករណីទី៣ ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន១នាក់ ... Read More »

ខឹងរឿងគេនិយាយដើមគ្រួសារគាត់ថា រកស៊ីគ្មានសល់លុយ គិតតែលេងល្បែង ទាញកៅអីវាយសន្លប់ស្តូក រីឯជនបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលទួលទំពូង១ ខណ្ឌចំការមន បានឃាត់ខ្លួនបុរសម្នាក់ជាបុគ្គលិកសណ្ឋាគារ ខណៈដែលមានទំនាស់ពាក្យសម្តីបង្កជាហិង្សាវាយបុរសម្នាក់ជាអ្នករត់រ៉ឺម៉កម៉ូតូមួយកៅអីបណ្ដាលឲ្យសន្លប់ស្តូកស្ដឹង ព្រោះតែខឹងរឿងគេនិយាយដើមគ្រួសារគាត់ថារកស៊ីគ្មានសល់លុយ គិតតែលេងល្បែង ។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៧យប់ថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងមុខងារនាយទាហានជាន់ខ្ពស់

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខងារនាយទាហានជាន់ខ្ពស់ បញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការ ចំនួន ០២រូប៖ ១. ឧត្ដមសេនីយ៍ទោ អឿ សំអុល មេបញ្ជាការរង ... Read More »

ចិនអាចបញ្ជូនកម្លាំងទៅការពារ ទប់ស្កាត់បាតុកម្មនៅហុងកុង

បើស្ថានភាពបាតុកម្មនៅកោះហុងកុង មិនមានសញ្ញាបញ្ចប់នោះ ​រដ្ឋាភិបាលទីក្រុងប៉េកាំង អាចនឹងបញ្ជូនកម្លាំង ទាហាន ទៅជួយទប់ស្កាត់បំបែកហ្វូងបាតករ កំពុងតែ​រុញច្រាន់កោះហុងកុងធ្លាក់ចូលក្នុងវិបត្តិទ្រង់ទ្រាយធំ​ និងខាតបង់សេដ្ឋកិច្ចជាតិជាច្រើន ​។ សារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០១៩ ... Read More »

ចាប់ខ្លួនអ្នកបើកបររថយន្តបន្លំយកទូរស័ព្ទ ទំនើប១គ្រឿង

ភ្នំពេញ៖ អ្នកបើកបររថយន្តម្នាក់ ត្រូវបានម្ចាស់ទូរស័ព្ទប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនពាក់ព័ន្ធករណីបន្លំយកទូរស័ព្ទស៊េរីទំនើប១គ្រឿង ដែលជនរងគ្រោះផ្ញើតាមរថយន្តតាក់ស៊ីទៅឲ្យបងប្អូននៅខេត្តស្វាយរៀង តែត្រូវអ្នកបើកបររថយន្តបន្លំយក ១ថ្ងៃក្រោយមក ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ។ ករណីឃាត់ខ្លួនជនសង្ស័យនេះបានកើតឡើងនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ភូមិបឹងឈូក សង្កាត់និរោធខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ... Read More »

ចាប់ខ្លួនជនសង្សយ័ជនជាតិចិន២នាក់ ពាក់ពន្ធ័អំពើជួញដូរ ចែកចាយគ្រឿងញៀន នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ ចាប់ខ្លួនជនសង្សយ័ជនជាតិចិន២នាក់ពាក់ពន្ធ័អំពើជួញដូរចែកចាយគ្រឿងញៀនកាលពីម៉ោង៥ព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៩ នៅក្រុម៩ភូមិ១ សង្កាត់លេខ៣ក្រុងព្រះសីហនុ ។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ ១ ឈ្មោះ. Wu Yin ... Read More »

តំបន់កាស្មៀរ កាន់តែតានតឹង ប៉ាគីស្ថានបញ្ជូនសព្វាវុធបន្ថែម ទៅកាន់ព្រំដែន

នៅពេលនេះនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ប្រៀបប្រដូចរបបដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ឥណ្ឌា ណារ៉ានដ្រា ម៉ូឌី ទៅ នឹងរបបហ៊ីត្លែរ ណាហ្ស៊ី ។ ជាការពិត ប៉ាគីស្ថាន បានផ្ទុះកំហឹងជាខ្លាំង ចំពោះការដែលរដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី ... Read More »

តុលាការផ្តន្ទាទោសលោក អះម៉ាត់ យ៉ះយ៉ា និង ក្មួយប្រុស ដាក់ពន្ធនាគារម្នាក់១៥ឆ្នាំ ពីបទការនាំចេញដោយមិនស្របច្បាប់សម្រាប់ការឆ្លងដែន

ភ្នំពេញ៖ លោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នាវេលាថ្ងៃត្រង់ទី១៣ ខែសីហា នេះ បានប្រកាសសាលក្រមផ្តន្ទាទោសលោក អះម៉ាត់ យ៉ះយ៉ា អតីតរដ្ឋលេខាធិការក្រសួងសង្គមកិច្ចនិងក្មួយប្រុសឈ្មោះ អ៊ីស្មាអែលពិន ឧស្មាន ដាក់ពន្ធនាគារម្នាក់១៥ឆ្នាំ ... Read More »

ទៅតាមហៅប្រពន្ធមកផ្ទះ ត្រូវគូកំណាន់របស់ប្រពន្ធ ព្រួតវាយបែកក្បាល ឈាមហូរស្រោចពេញខ្លួន

ខេត្តកំពង់ឆ្នាំង ៖ បុរសជនជាតិវៀតណាមម្នាក់ បានរងរបួសឈាមហូរស្រោចពេញទាំងខ្លួន បន្ទាប់ពីជិះទូកទៅតាមហៅប្រពន្ធមកផ្ទះរបស់ខ្លួន ហើយត្រូវគូកំណាន់ប្រពន្ធរបស់ខ្លួន បានព្រួតវាយសន្ធាប់មកជនរងគ្រោះតែម្តង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៨ ថ្ងៃទី១២ ខែសីហា​ ឆ្នាំ២០១៩ ស្ថិតភូមិកោះក្របី(កោះក្របីក្រោម) សង្កាត់ផ្សារឆ្នាំង ... Read More »

មនុស្សម្នាក់បានស្លាប់ និង២នាក់រងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូរួច បន្តទៅបុករថយន្តទៀត

ខេត្តកំពង់ធំ៖ រថយន្ត Luxus RX300 មួយគ្រឿងបានបុកម៉តូ និងបន្តទៅបុករថយន្តកាមរី១គ្រឿងទៀត ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៨ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៦ស្ថិតត្រង់ ចំណុចផ្លូវបំបែកមុខសាលាស្រុកស្ទោង ភូមិសាមក្អោក ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ បានអញ្ជើ្ជញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា

ភ្នំពេញ៖ នៅសាលប្រជុំក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ លោក លឹម ... Read More »

ជនជាតិចិនម្នាក់យកកាំបិតកាប់ជនជាតិចិនគ្នាឯង បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ និងវាយទាត់ធាក់នារីខ្មែរជាអ្នកបកប្រែ រងរបួសយ៉ាងដំណំ ដោយពុំដឹងមូលហេតុ

ខេត្តកណ្ដាល៖ បុរសជនជាតិចិនម្នាក់ ពុំដឹងជាមានមូលហេតុអ្វី បានហៅជនជាតិចិន២នាក់ផ្សេងទៀត រួមទាំងហៅនារីជនជាតិខ្មែរ ជាអ្នកបកប្រែឲ្យខ្លួន ចូលមកក្នុងបន្ទប់ រួចចាក់សោរទាញកាំបិតប៉័ងតោ កាប់ទៅលើជនជាតិចិនគ្នាឯង បណ្ដាលឲ្យរងរបួសធ្ងន់ និងវាយធ្វើបាបនារីជាអ្នកបកប្រែម្នាក់ទៀត ទទួលរងបួសយ៉ាងដំណំ ។ ករណីនេះបានកើតឡើង កាលពីថ្ងៃទី១០ ... Read More »

លិខិតមិត្តអ្នកអាន៖​ កុំកន្ទេលធំ បន្លំដេក

នាងខ្ញុំជាប្រជាពលរដ្ឋ រស់នៅម្តុំវត្តនាគវន្ត សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ សូមសម្តែង​នូវការគាំទ្រស្មោះអស់ពីចិត្ត​ចំពោះ​សមត្ថកិច្ចនគរបាល (មិនដឹងអង្គភាព) ដែលតែងតែបាន​ឆ្មក់ចាំបង្ក្រាប​ក្រុមអ្នកជួញដូរគ្រឿងញៀន​នៅម្តុំវត្តនាគវន្ត ។ លើសពីនេះទៅទៀត កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច ក៏បានកាត់បន្ថយបញ្ហា​ជួញដូរគ្រឿងញៀន​នៅតំបន់នោះ មួយចំណែកធំដែរ ប៉ុន្តែ​ប្រតិបត្តិការនៅពេលខ្លះ បង្ក​ឲ្យមាន​ការយល់ច្រឡំ ... Read More »

រថយន្តដឹកអ្នកជំងឺមន្ទីរពេទ្យស្រុកជើងព្រៃ ជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឲ្យរបួសធ្ងន់ស្រាល៥នាក់

ខេត្តកំពង់ចាម ៖ នៅលើផ្លូវជាតិលេខ៦ ក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តសាមុយនៃមន្ទីរពេទ្យស្រុកជើងព្រៃ និងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បានកើតឡើងកាលពីវេលាម៉ោង២១ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ។ ... Read More »

ក្មេងទំនើងកង្កហិង្សាមួយក្រុមរត់ចោលម៉ូតូប្រាំគ្រឿ ននៅពេលសមត្ថកិច្ចចុះបង្ក្រាប

ខេត្តឧត្ដរមានជ័យ៖ ក្មេងទំនើងវ៉ៃតប់គ្នាមួយក្រុម រត់ចោលម៉ូតូប្រាំគ្រឿង ខណ:សមត្ថកិច្ចចុះបង្ក្រាប កាលថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០១៩​ ស្ថិតនៅភូមិ តាមនសែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមសនជ័យ ។ ... Read More »

ក្នុងចំណោម​ជនត្រូវចោទឈ្មោះវុទ្ធី សំអូន ហៅ ប៊ូម និង​ ឈ្មោះ ឃាត វិចិត្រ​ នៅពេលនេះនគរបាលចាប់ខ្លួនបានម្នាក់ហើយ

ខេត្តត្បូងឃ្មុំ​ ៖​ បន្ទាប់​ពី​នគរបាលខេត្តត្បូងឃ្មុំ ប្រកាសជូនរង្វាន់ចំនួន៥០០ដុល្លារ​ អំពីអត្តសញ្ញាណលាក់ខ្លួនជនត្រូវចោទឈ្មោះវុទ្ធី សំអូន ហៅ ប៊ូម និង​ ឈ្មោះ ឃាត វិចិត្រ​ កាលពី​ប៉ុន្មានថ្ងៃ​ថ្មីៗនេះ​ នៅពេលនេះកម្លាំងជំនាញចុះអនុវត្តដីកាចាប់ខ្លួនបានម្នាក់ហើយ​ ។ ... Read More »

បុរសម្នាក់ ទំនងជាស្រវឹងស្រា បើករថយន្តទៅបុករទេះលក់សាច់អាំងខ្ទាតទៅបុកកង់បីឥណ្ឌាមួយគ្រឿង បណ្តាលឲ្យធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តទៅបុករទេះលក់សាច់អាំង កំពុងចតអែបចិញ្ចើមផ្លូវខ្ទាត ទៅបុកកង់បីឥណ្ឌាមួយគ្រឿងទៀត បណ្ដាលរងការខូចខាត ។ ហេតុការណ៍នេះ កើតឡើងនៅម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវលេខ២០០៧ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ... Read More »

ភ្ញាក់ផ្អើលនឹងសម្រស់ កូនកាត់ខ្មែរ-រុស្សី ឃៀម អាណ្ណាអាលីហ្សា ក្នុងឈុតប្រពៃណីខ្មែរ

ភ្នំពេញ៖ តារាបង្ហាញម៉ូដកូនកាត់ខ្មែរ-រុស្សី កញ្ញា ឃៀម អាណ្ណាអាលីហ្សា បានធ្វើឲ្យគេភ្ញាក់ផ្អើលជាខ្លាំងនឹងសម្រស់ល្អស្រស់សោភា ក្រោយពីនាងបានលេចមុខក្នុងទម្រង់ឈុតអាពាហ៍ពិពាហ៍ខ្មែររបស់សម្អាងការល្បីឈ្មោះមួយនៅរាជធានីភ្នំពេញ គឺសម្អាងការស៊ីជម្ពូ ។ នាងបានក្លាយជាតារាស្រីវ័យក្មេងថ្មីចុងក្រោយដែលគេចាប់ភ្លឹកខ្លាំងក្នុងចំណោមតារាសម្តែង និងបង្ហាញម៉ូដកូនកាត់ដែលកំពុងប្រឡូងក្នុងវិស័យសិល្បៈ ។ ទោះនៅមិនទាន់មានស្នាដៃសិល្បៈច្រើនប៉ុន្តែឃៀម អាណ្ណាអាលីហ្សា បានធ្វើឲ្យមានការចាប់អារម្មណ៍ ... Read More »

អូរទទឹង​ជាង១០ម៉ែត្រ​ត្រូវឈ្មួញចាក់ដីសង់ផ្ទះ សល់តែ២ម៉ែត្រ តើទឹកហូរតាមណា?

ខេត្តព្រះសីហនុ៖ អូរបង្ហូរទឹកសំអុយមួយកន្លែង ស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ត្រូវឈ្មួញចាក់ដី​លុប​អស់​ប្រហែល​៨ម៉ែត្រ​គឺនៅសល់តែពោះអូរដែលមានទទឹង២ម៉ែត្រប៉ុណ្ណោះ ។ ការចាក់ដីលុបអូរនេះ ត្រូវបានប្រជាពលរដ្ឋអះអាងថា វាជាចំណែក​នៃ​មូល​ហេតុដែលបណ្តាល​ឲ្យស្ទះចរន្តទឹកហូឬចេញ ។ នៅក្នុងចំណោមមូលហេតុជាច្រើន ដែលបណ្តាលឲ្យទឹកជន់លិចទីក្រុង​ព្រះសីហនុ​កាលពីប៉ុន្មានថ្ងៃមុននោះ ករណីចាក់ដីលុបអូរមួយកន្លែងនេះ ក៏បណ្តាល​ឲ្យទឹកជន់លិចទីក្រុងនេះដែរ ... Read More »

តារាពហុជំនាញ ស៊ូ ដាណេ លេចមុខក្នុងចំណោមអ្នកនិពន្ធជាង៣០រូប សុទ្ធសឹងតែជានិស្សិត និងមន្ត្រីរាជការ

ភ្នំពេញ៖ ពិតជាកោតសរសើរចំពោះការខិតខំព្យាយាមសិក្សាបន្ថែមពីលើជំនាញសិល្បៈមានស្រាប់ដ៏សម្បូរបែបរបស់អ្នកនាង ស៊ូ ដាណេ ដើម្បីទទួលយកចំណេះដឹងថ្មីលើការតែងនិពន្ធ ។ នាងទទួលបានកិត្តិយស និងការសរសើរខ្លាំងពីអ្នកសិក្សារួមជំនាន់ និងសាស្ត្រាចារ្យជាច្រើនថាជាមនុស្សឧស្សាហ៍ព្យាយាម បើទោះបីជាមានការងារសិល្បៈជាច្រើនក្នុងដៃក៏ដោយ ។ កាលពីសប្តាហ៍មុននេះ លោក ព្រឿងប្រណិត ប្រធានសមាគមអ្នកនិពន្ធខ្មែរ ... Read More »

ឈុតប្រណីត អប្សរាទម្លាក់សក់ចង របស់ ដួង ម៉ានិច ធ្វើឲ្យអ្នកគាំទ្រពេញចិត្តខ្លាំង

ភ្នំពេញ៖ តារាសម្តែង ដួង ម៉ានិច ធ្លាប់បានធ្វើឲ្យចាប់អារម្មណ៍ខ្លាំងរួចមកហើយក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោយពីនាងបានគ្រងឈុតសម្លៀកបំពាក់ទេវតាឆ្នាំថ្មី ។ ថ្មីៗនេះនាងកាន់តែធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ និងសរសើរមិនដាច់ពីមាត់អំពីឈុតសម្លៀកបំពាក់បុរាណខ្មែរមានឈ្មោះថា អប្សារាសក់ក្រង ដែលអមលម្អដោយគ្រឿងអលង្ការ ដែលច្នៃប្រណីតផ្ទាល់ដៃពីកូនខ្មែរ ។ មានអ្នកជំនាញជាកូនខ្មែរច្រើននាក់បានរួមគ្នាបង្កើតឈុតប្រណីតដ៏គួរឲ្យទាក់ទាញនេះ ។ ... Read More »

តុលាការសម្រេចឃុំខ្លួន ចោរលួចក្របី៣នាក់ បន្ទាប់ពីរត់គេចខ្លួនរយះពេល១ឆ្នាំ ដាក់ពន្ធនាគារ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ដោយមានការធូររលុងពីមន្រ្ដីជំនាញពេទ្យសត្វបណ្ដោយឲ្យមានការកាប់សត្វនៅតាមផ្ទះធ្វើឲ្យកើតរឿងចោរកម្មនេះ ក្រុមចោរ៣នាក់អស់លក្ខណ៍ ចាញ់ល្បិចព្រះរាជអាជ្ញាឲ្យចូលខ្លួនមកតុលាការដើម្បីដោះស្រាយ ចុងក្រោយសមត្ថកិច្ចចាប់វាយខ្នោះតែម្ដង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ក្នុងបន្ទប់ព្រះរាជអាជ្ញា ក្រោយពីសាកសួររួច ចៅក្រមបានចេញដីកាឃុំខ្លួននៅពន្ធនាគារ ... Read More »

មន្ទីរធនធានទឹក និងឧតុនិយម​ខេត្តពោធិ៍សាត់​ជូនដំណឹង​ស្ថានភាពទឹកស្ទឹងពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី១២ ខែសីហា មន្ទីរធនធានទឹក និងឧតុនិយម​ខេត្តពោធិ៍សាត់​បានបញ្ជាក់ថា ស្ថានភាពទឹកស្ទឺងពោធិ៍សាត់ មានកម្ពស់ទឹក​កើនឡើង​ក្នុងកម្រិត​មួយដែលត្រូវប្រកាសអាសន្ន ។ ប្រភពបានបញ្ជាក់ថា មានភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ និងស្ទឹងធំ មានកម្រិតខ្ពស់​មកលើដងស្ទឹងពោធិ៍សាត់ ។ ឥទ្ធិពលនេះ ... Read More »

អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជាក់ថា ឈ្មោះ ទេព ធីរិទ្ធ ជាក្រឡាបញ្ជីសាលាឧទ្ធរណ៍ បានប្រព្រឹត្តបទល្មើសវីតិក្រម តែអ្នកនាំពាក្យសាលាឧទ្ធរណ៍ ថា ឈ្មោះនេះជាអតីតក្រឡាបញ្ជី

ភ្នំពេញ៖ ជាថ្មីម្តងទៀត ! អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU បញ្ជាក់យ៉ាងច្បាស់ថា “ករណីវីតិក្រមប្រព្រឹត្តដោយឈ្មោះ ទេព ធីរិទ្ធ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ ។ ក្រឡាបញ្ជីរូបនេះកំពុងស្ថិតនៅក្របខ័ណ្ឌសាលាឧទ្ធរណ៍ មិនមែនអតីតក្រឡាបញ្ជីដូចការផ្សាយមួយចំនួននោះទេ” ។ ... Read More »

អភិបាលក្រុងពោធិ៍សាត់ លោក ចាប នាង ចូលរួមចែកប័ណ្ណសរសើរ និងរង្វាន់ដល់សិស្សពូកែ

ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅបឋមសិក្សាពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ព្រៃព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់​ មានរៀបចំពិធីប្រគល់ប័ណ្ណសរសើរ និងរង្វាន់​ដល់សិស្សពូកែ​ ជាប់ចំណាត់ថ្នាក់ពីលេខ១ដល់លេខ៥ ។ ចូលរួមជាអធិបតីក្នុងពិធីខាងលើនេះ មានលោក ... Read More »

ក្រុមហ៊ុនសែលកាត បង្កើតការ ប្រកួតក្បាច់រាំចាប់ក្តាមគ្រោង “ SHOW ME KDAM” ធ្វើឲ្យកក្រើកពេញបណ្តាញសង្គម អ្នកចូលរួមប្រកួតនឹងមានឱកាសឈ្នះរង្វាន់ដ៏រំភើប ឧបត្ថម្ភដោយក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា

ភ្នំពេញ ៩ សីហា ២០១៩៖ ក្រុមហ៊ុនសែលកាត (Cellcard) ជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេ នៅប្រទេសកម្ពុជា ថ្ងៃនេះ បានប្រកាសបើកការប្រកួតរាំចាប់ក្តាមគ្រោង ឬ “Show Me Kdam Challenge” ... Read More »

ខេត្តមួយចំនួនបានរងគ្រោះដោយទឹកជំនន់ ចំណែកនៅខេត្តបន្ទាយមានជ័យ ខ្វះទឹកស្រោចស្រពដំណាំស្រូវ នាំឲ្យប្រជាកសិករមួយចំនួនមានជម្លោះ ក្នុងការដណ្តើមទឹកគ្នា

ខេត្តបន្ទាយមានជ័យ៖ ខណៈដែលគេឃើញនៅតាមបណ្តាខេត្តមួយចំនួនកំពុងរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ដោយឡែកនៅខេត្តបន្ទាយមានជ័យឯណោះវិញ ខ្វះទឹកស្រោចស្រពដំណាំស្រូវ នាំឲ្យប្រជាកសិករមួយចំនួននៅស្រុកមង្គលបូរី បានមានជម្លោះដណ្តើមទឹកគ្នា ប្រញាប់ឲ្យអាជ្ញាធរមូលដ្ឋានចុះទៅសម្របសម្រួល ដោះស្រាយដើម្បីបញ្ចៀសបញ្ហាតានតឹងដាក់គ្នា ។ អាជ្ញាធរស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃសុក្រចុងសប្តាហ៍កន្លងទៅថ្មីៗនេះបានចុះទៅសម្របសម្រួលដោះស្រាយ នៃការទាមទាររបស់ប្រជាកសិករនៅឃុំគោកបល្ល័ង្គ ដែលកើតទុកមិនសុខចិត្ត ដោយសារប្រជាកសិករនៅឃុំស្រះរាំង ... Read More »

ប្រជាពលរដ្ឋ៤ភូមិអំពាវនាវដល់អាជ្ញាធរស្រុក ក៏ដូចជាអាជ្ញាធរខេត្តជួយដោះស្រាយរឿងក្រុមហ៊ុនចិន ចាក់ដីលុបអូរបុរាណ និងបិទផ្លូវទឹកបិទលូ ធ្វើឲ្យទឹកជន់លិចស្រូវ នៅស្រុកកំពង់រោទ៍

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ប្រជាពលរដ្ឋជាច្រើនភូមិក្នុង ឃុំប្រសូត្រ ស្រុកស្វាយទាប បានអំពាវនាវដល់អាជ្ញាធរស្រុក ក៏ដូចជាអាជ្ញាធរខេត្ត មេត្តាជួយ ដោះស្រាយរឿងក្រុមហ៊ុនចិន ចាក់ដីលុបអូរបុរាណ និងបិទផ្លូវទឹកបិទលូ ធ្វើឲ្យទឹកជន់លិចស្រូវ របស់ប្រជាពលរដ្ឋជាង៣០០ហិកតា នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ... Read More »