ព័ត៌មានទាន់ហេតុការណ៍៖
'

ប៉ាគីស្ថានផ្អាករាល់ ជើងរថភ្លើងទៅកាន់ឥណ្ឌា និងហាមបញ្ចាំង ភាពយន្ត Bollywood

ពេលថ្មីៗនេះ ប៉ាគីស្ថានបានផ្អាករាល់សកម្មភាពជាមួយឥណ្ឌា ក្នុងនោះមាន ទាំងសេវាកម្មដឹកជញ្ជូន ផ្លូវដែក ក៏ដូចជាហាមបញ្ចាំងភាពយន្ត របស់ឥណ្ឌា​ Bollywood ក្រោយពេលរដ្ឋាភិបាល ទីក្រុង ញ៉ូវដេលី​ ដកសិទ្ធិស្វ័យភាពនៅតំបន់កាស្មៀរ​ ។ ដើម្បីបង្កើនការគ្រប់គ្រងនៅតំបន់នេះ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា ... Read More »

តុលាការសម្រេចបញ្ជូនជនបង្កចូលពន្ធនាគារ បន្ទាប់ពីប្រើអំពើហិង្សាលើស្រ្ដីម្នាក់ក្នុងទំនាស់គោស៊ីដំណាំ

ខេត្តសៀមរាប៖ តាមសេចក្ដីរាយការណ៍របស់លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែងបានឲ្យដឹងនៅព្រឹកថ្ងៃទី៩ សីហា ឆ្នាំ២០១៩ថា អំពើហិង្សាកើតឡើងដោយទំនាស់ រឿងគោស៊ីដំណាំនោះ បច្ចុប្បន្នជនបង្កត្រូវបានតុលាការបញ្ជូនចូលពន្ធនាគាហើយ! រំលឹកកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ ២០១៩ មានករណីហិង្សាមួយបានកើតឡើងរវាងបុរសម្នាក់ជាថៅកែឡឥដ្នបានវៃទៅលើផ្ទៃមុខស្ត្រីម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ ... Read More »

មនុស្ស៣នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ បុកម៉ូតូ

ខេត្តសៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងរវាងម៉ូតូ និងម៉ូតូបើកបញ្ច្រាសទិសគ្នាបណ្ដាលឲ្យមនុស្ស៣នាក់បានស្លាប់នៅកន្លែងកើតហេតុភ្លាមៗ និងព្រះសង្ឃ២អង្គទៀត បានរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៦ និង៣០នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចខាងកើត កន្លែងឆែកសំបុត្រផ្លូវទៅស្រះស្រង់ ស្ថិតក្នុងភូមិក្រវ៉ាន់ ... Read More »

លោកស្រីយីង ឡាក់ទទួលបាន សិទ្ធិជាពលរដ្ឋរបស់ប្រទេស ​Serbia

ជាព័ត៌មានដ៏ល្អ សម្រាប់អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ដែលបានរត់ភៀសខ្លួនចេញពីប្រទេសកាលពីឆ្នាំ ២០១៧ ដើម្បីបញ្ចៀសការកាត់ទោស របសរដ្ឋាភិបាលយោធា ។ នៅពេលនេះ រដ្ឋាភិបាលប្រទេស ​Serbia ​បានសម្រេចផ្តល់សិទ្ធិ ពលរដ្ឋ ដល់លោកស្រីយីងឡាក់ ... Read More »

ជីវភាពសហគមន៍រុងរឿងតាមរយៈការថែរក្សា និងប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព

ភ្នំពេញ៖ វេទិកាស្តីពីការការពារនិងអភិរក្សធនធានធម្មជាតិក្រោមប្រធានបទ “ជីវភាពសហគមន៍រុងរឿងតាមរយៈការថែរក្សា និងប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព” ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី៩ ខែសីហា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័ន អង្គការ ... Read More »

ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូកាលពីម៉ោង១០យប់ថ្ងៃទី០៨ ខែសីហាឆ្នាំ នៅចំណុចផ្លូវរថភ្លើង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។ ជនសង្ស័យទី១ ឈ្មោះ វន ចម្រុង ភេទ ... Read More »

ជនសង្ស័យ២នាក់ ជំនាញដែកថ្ពក់យកទ្រព្យសម្បត្តិពលរដ្ឋតាមបង្អួចផ្ទះ ត្រូវនគរបាលខណ្ឌមានជ័យឃាត់ខ្លួន

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលជំនាញយកដែកថ្ពក់លួចទ្រព្យសម្បត្តិពលរដ្ឋតាមបង្អួតផ្ទះ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចជាច្រើនលើច្រើនសារ ។ ករណីឃាត់ខ្លួនជនសង្ស័យ២នាក់នេះ បានធ្វើឡើងកាលពីវេលាម៉ោង ១១យប់ ថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ... Read More »

ចោរលួចម៉ូតូអស់ល័ក្ខត្រូវជាប់អន្ទាក់សមត្ថកិច្ចស្រុកប្រាសាទសំបូរ

ខេត្តកំពង់ធំ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញា យ៉ាងសកម្មជំនាញខាងកាច់សោម៉ូតូអស់ល័ក្ខ ត្រូវជាប់អន្ទាក់សមត្ថកិច្ចស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់ ហេតុការណ៍ចោរកម្មកាច់សោម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង៩ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ។ បើតាមសេចក្ដីរាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកសណ្តាន់បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ បានស្ទាក់ចាប់មុខសញ្ញាចោកម្មលួចម៉ូតូ១គ្រឿង ពីស្រុកសណ្តាន់ឆ្ពោះ ... Read More »

ពលរដ្ឋ២នាក់ប្តីប្រពន្ធស្លាប់ ដោយសាររលំបាក់របងសង្កត់លើនៅសង្កាត់លេខ១ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចក្រុងព្រះសីហនុប្រាប់ឲ្យដឹងថា មានពលរដ្ឋ២នាក់ប្តីប្រពន្ធ បានស្លាប់ដោយសាររលំបាក់របងសង្កត់លើ នៅសង្កាត់លេខ១ក្រុងព្រះសីហនុ នាព្រឹកទី​០៩​ ខែសីហា​ ឆ្នាំ​២០១៩ ក្រោយទទួលរងឥទ្ធិពលភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃ៨ សីហា ២០១៩ ។ ជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធធ្វើការជាកម្មករសំណង់ ក្នុងនោះបុរសជា​ប្តីឈ្មោះ ស៊ុន ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាបង្គាប់ដោយចៅក្រមខេត្តសៀមរាប

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងផែនសន្តិសុខសហការជាមួយកម្លាំងផែនព្រហ្មទណ្ឌ និងកម្លាំងអធិការស្រុកបរកែវខាត់ខ្លួនតាមដីកា បង្គាប់របស់ចៅក្រមស៊ើបសួរខេត្តសៀមរាបពាក់ព័ន្ធករណី សមគំនិតក្នុងអំពើឆបោក (ដោយមានស្ថានទម្ងន់ទោស) ។ ការឃាត់ខ្លួននេះ សមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១៦និង២០នាទី ថ្ងៃព្រហស្បតិ៍ ៨ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ... Read More »

ផ្សព្វផ្សាយអប់រំ​ចិត្ត​សាស្ត្រ​​ នៅមន្ទីរពេទ្យព្រះកេតុមាលា

ភ្នំពេញ៖ នៅមន្ទីរពេទ្យព្រះកេតុមាលា ថ្ងៃទី ៩ ខែ​ សីហា ឆ្នាំ២០១៩​ លោកឧត្តមសេនីយ៏​ឯក ពេជ្រ ឈឿន អគ្គនាយករង អគ្គនា យកដ្ឋាន ភស្តុភា-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ... Read More »

ក្រសួងធនធានទឹក ៖ ទោះបីកើតមានជំនន់ទឹកភ្លៀងស្ទើរគ្រប់ទិសទី តែខេត្តចំនួន៣ នៅតែជួបប្រទះបញ្ហាកង្វះទឹកភ្លៀងដដែល

ភ្នំពេញ៖សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកនិងឧតុនិយម ចុះថ្ងៃទី៩ ខែសីហា នេះ បញ្ជាក់ថា បញ្ហាជំនន់ទឹកភ្លៀងកំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ពិសេសនៅតាមបណ្តាខេត្តដែលជាប់សមុទ្រដូចជាខេត្តកោះកុង ខេត្តព្រះសីហនុ និងបណ្តាខេត្តមួយចំនួនទៀតដែលជាប់នឹងព្រំប្រទល់វៀតណាម ដូចជា រតនគិរី មណ្ឌលគិរី ជាដើម កំពុងជួបប្រទះបញ្ហារងការលិចលង់ ។ ... Read More »

រថយន្តសុីណា បើកបុក និងគូរថយន្តកាំម៉ារីបាឡែនរងការខូចខាតទាំងសងខាង

ភ្នំពេញ៖ បុរសម្នាក់ជាអ្នករត់តាក់សុីស្រវឹងស្រា បើករថយន្តមួយគ្រឿងក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន បានជ្រុលបុកគូទរថយន្តកាំម៉ារីបាឡែន ដែលបត់ឆ្លងផ្លូវចូលផ្ទះបណ្តាលឲ្យរងការខូចខាតខ្ទេចទាំងសងខាងយ៉ាងដំណំ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធាត្រ ឈានចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុច ក្បែរស្ថានីយ៍ទូរទស្សន៍CTNស្ថិតនៅក្នុងសង្កាត់ ឫស្សីកែវខណ្ឌឫស្សីកែវ ... Read More »

កម្មករសំណង់ម្នាក់ បែកក្បាលធ្លាយខួរស្លាប់ ដោយសារដែកបំពង់ទីបធ្លាក់ពីលើអគារកម្ពស់១៥ជាន់ចំក្បាល

ខេត្តព្រះសីហនុ៖ អគារកំពុងសាងសងថ្មីមួយកន្លែងមានកម្ពស់១៥ បានធ្វើការធ្វេរប្រហែសគ្មានបច្ចេកទេសត្រឹមត្រូវ បណ្ដាលឲ្យដែកបំពង់ទីបធ្លាក់ពីលើអគារកម្ពស់១៥ជាន់ ចំក្បាលកម្មករសំណង់ម្នាក់ បណ្ដាលឲ្យធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះត្រួតពិនិត្យ ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ... Read More »

ក្រសួងធនធានទឹក ព្យាករណ៍ថា កម្ពស់ទឹកតាមស្ថានីយជនសាស្ត្រទាំង៧ ឡើងខ្លាំង

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែសីហា នេះ ក្រសួងធនធានទឹកនិងឧតុនិយម បង្ហាញថា កម្ពស់ទឹកព្យាករណ៍តាមស្ថានីយជនសាស្ត្រទាំង៧ គឺ បានឡើងខ្លាំងជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១០ ខែសីហា ដល់ថ្ងៃទី១២ ខែសីហា ។ ព្រឹត្តិបត្រព័ត៌មាននិងព្យាករណ៍កម្ពស់ទឹក ... Read More »

លោក អូស្មាន ហាស្សាន់ ប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជួលអគារផ្សារទំនើប phnom Penh megaMall ជាផ្លូវការហើយនៅខែ សីហា ឆ្នាំ២០១៩នេះ

ភ្នំពេញ៖ លោក បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អមដំណើរដោយគណៈប្រតិភូជាសមាជិករដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មកពីក្រសួងស្ថាប័នមួយចំនួន បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យជួលជាផ្លូវការ នូវទីតាំងសម្រាប់ធ្វើអាជីវកម្មនៅអាគារផ្សារទំនើប phnom Penh megaMall ... Read More »

ជិះម៉ូតូមកបុកប៊ីយែ ខណៈសមត្ថកិច្ចចុះមកបង្រ្កាបទុកម៉ូតូចោលរួចរត់គេចបាត់ស្រមោល ឆេកឆែរម៉ូតូរកឃើញថ្នាំញៀន៣កញ្ចប់

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ បានជិះម៉ូតូមកលេងបុកប៊ីយែនៅចំណុចផ្ទះរបស់ពលរដ្ឋមួយកន្លែង ខណៈដែលសមត្ថកិច្ចចុះទៅបង្រ្កាបឃាតខ្លួន ជនសង្ស័យរូបនេះដឹងខ្លួនទាន់ បានរត់គេចខ្លួនបាត់ស្រមោល ដោយទុកម៉ូតូនៅកន្លែងកើតហេតុ សមត្ថកិច្ចឆែកឆេរបានឃើញថ្នាំញៀនចំនួន៣កញ្ចប់ក្នុងម៉ូតូជនសង្ស័យ ។ ករណីនេះ ធ្វើឡើងនៅវេលាម៉ោង១២និង៣៩នាទី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិវត្តចាស់ឃុំព្រែកដំបង ... Read More »

លិខិតមិត្តអ្នកអាន៖ មេឃបំបាក់មុខថ្នាក់ដឹកនាំក្រុង-ខេត្តព្រះសីហនុយ៉ាងខ្លាំង

មេឃហាក់ដូចជាមិនប្រណី​ចំពោះ​ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុទាល់តែសោះ នៅគ្រាដែលពួកគាត់កំពុងតែនិន្ទ្រាលង់លក់​ស្រាប់តែបង្អោរភ្លៀងចុះ ទឹកភ្លៀងជន់លិច​កន្លែងទទួលទានដំណេក ដែល​ត្រូវ​បង្ខំចិត្ត​ឱបខ្នើយ ឱបភួយ រកទីសុវត្ថិភាព ដែលមិនមែន​សម្រាប់ដេកបន្តនោះទេ គឺគ្រាន់តែដើម្បីឈរតែប៉ុណ្ណោះ ។ មិនមែនតែលំនៅឋានរបស់ពលរដ្ឋខ្មែរនោះទេ ដែលត្រូវជន់លិចលង់ទាំងយប់ សូម្បីតែ​ហាង​អាហារ, ហាងលក់ទំនិញ, កន្លែងលេងល្បែងស៊ីសង, លំនៅឋានរបស់ពួក ... Read More »

Vietjet, Swift247 និង Grab សហការគ្នា អភិវឌ្ឍការដឹកជញ្ជូនចល័ត និងការចែកចាញ នៅវៀតណាម

ក្រុមហ៊ុនអកាសចរណ៍ Vietjet បានចុះហត្ថលេខាលើអនុស្សារណៈនៃការយកយល់គ្នា (MoU) មួយ ជាមួយនឹងកម្មវិធីដំឡើងលើទូរស័ព្ទដ៏អស្ចារ្យឈានមុខគេរបស់អាស៊ីអាគ្នេយ៍ Grab ប្រចាំវៀតណាម និងក្រុមហ៊ុនអាជីវកម្មទើបបង្កើតថ្មី Swift247 ដើម្បីបង្កើតសេវារួមគ្នាជាច្រើន ដែលនឹងផ្តល់ជូននូវសេវាដឹកជញ្ជូន និងការចែកចាញប្រកបដោយសិទ្ធិភាព តាមរយៈផ្លូវគោក និងផ្លូវអាកាស ... Read More »

អាន់ ដា បង្ហាញជម្រក និងសារទាក់ទិននឹងបេក្ខនារី X Factor Cambodia លៀង ចាន់ឡា

ភ្នំពេញ៖ រឿងកម្សត់របស់បេក្ខនារីរបស់​បេក្ខនារី​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភព​លោក X Factor Cambodia កញ្ញា លៀង ចាន់ឡា បានក្លាយជាប្រធានបទជជែកគ្នាជាច្រើនពេញបណ្តាញសង្គម ។ ទោះជាយ៉ាងណា តារាចម្រៀង​អាន់ ដា បានបង្ហាញរូបភាពជម្រករបស់បេក្ខនារីកម្សត់រូបនេះអមដោយសារលើកទឹកចិត្តម្ចាស់ជំនួយមួយចំនួននោះ ។ ... Read More »

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាថា របាយការណ៍ មួលបង្កាច់មួយមិនបង្ហាញពីស្ថានភាពជាក់ស្តែងរបស់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាទេ

ភ្នំពេញ ៖ របាយការណ៍មួយដែលត្រូវបានចេញផ្សាយ ដោយអង្គការសិទ្ធិមនុស្ស លីកាដូ និងសមាគមធាងត្នោត ដែលមានចំណងជើងថា «ការធ្វើឲ្យខូចខាតទ្រព្យបញ្ចាំ» នៅថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០១៩ មិនបង្ហាញពីស្ថានភាពជាក់ស្តែងរបស់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានោះទេ និងហើយរបាយការណ៍នេះផ្តោតតែទៅលើគុណវិបត្តិ ដើម្បីបង្កើតឲ្យមានរូបភាពជាអវិជ្ជមានដែលគ្មានភាពប្រាកដនិយមទៅលើការផ្តល់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ... Read More »

អគ្គិសនីខេត្តព្រះសីហនុរ ភ្ជាប់ចរន្តជូនអតិថិជនប្រើប្រាស់ឡើងវិញ ពេលដែលជំនន់ទឹកភ្លៀងស្រកចុះ

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ០១:០០នាទីរំលងអធ្រាត្រ អគ្គិសនីខេត្តព្រះសីហនុ សូមធើ្វការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយក្រុងព្រះសីហនុ មួយចំនួន មូលហេតុដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋជៀសវាងការឆ្លងចរន្តអគ្គិសនីដោយសារជំនន់ទឹកភ្លៀង ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅផ្នែកខ្លះនៃ សង្កាត់លេខ០១ សង្កាត់លេខ០២ សង្កាត់លេខ០៣ សង្កាត់លេខ០៤ ... Read More »

បុរសម្នាក់ជិះម៉ូតូទៅយកប្រពន្ធ ចេញធ្វើការរោងចក្រ ត្រូវរថយន្តកិនស្លាប់ចោលប្រពន្ធ និងកូនពីរនាក់ឲ្យនៅកំព្រា

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅក្រោមកង់រថយន្តយ៉ាងអាណោចអាធម័ចោលប្រពន្ធ និងកូនតូចពីរនាក់ឲ្យនៅកំព្រា ខណៈជិះម៉ូតូទៅយកប្រពន្ធចេញពីធ្វើការរោងចក្រ ត្រូវបានរថយន្តបុកកិនអូសជាច្រើនម៉ែត្រ​ កាលពីវេលាម៉ោង២០ និង១០នាទី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ស្ថិតចំណុចមុខ បញ្ជាការដ្ឋាន កងទ័ពជើងគោក តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល ... Read More »

សង្ស័យស្រវឹង​បើករថយន្តហោះឡើងទ្រូងផ្លូវកលជាប់

ភ្នំពេញ​៖​ បុរសម្នាក់សង្ស័យបើករថយន្តកាមរីហាយប្រីតក្នុងល្បឿនលឿន រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យហោះឡើង កល់ជាប់ទៅមុខលែងរួច ។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៨ ខែសីហា​ ឆ្នាំ២០១៩​ នៅចំណុចស្តុបគីរីរម្យ​ តាមបណ្តោយផ្លូវព្រះសីហនុ​ កែងផ្លូវលេខ១៤៣​ ស្ថិតក្នុងសង្កាត់វាលវង់​ ខណ្ឌ៧មករា​ ... Read More »

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញហែរព្រះមហាក្សត្រ​ លៀងសាយភោជន៍ ជូនប្រធានាធិបតីស្រីលង្កា

ភ្នំពេញ៖ នៅល្ងាច ៨កើត ខែស្រាពណ៍ ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

រថយន្តដឹកឥដ្ឋបុករថយន្តហុីណូដឹកខ្សាច់ពីក្រោយរួចជាប់ទៅមុនលែងរួច

ភ្នំពេញ៖ រថយន្តដឹកឥដ្ឋបុករថយន្តហុីណូដឹកខ្សាច់ពីក្រោយរួចជាប់ទៅមុនលែងរួច តែសំណាងល្អពុំបណ្តាលឲ្យអ្នកបើកបររងរបួស ។ គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោង១រសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០១៩ ចំណុចមុខផ្លូវចូលឃ្លាំងប្រេងមួយកន្លែងក្នុងភូមិក្តីចាស់​ សង្កាត់បាក់ខែង​ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ រថយន្តដឹកឥដ្ឋម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាកស្លាកលេខ ... Read More »

ស្រវឹងជិះម៉ូតូបុកអ្នកលក់ពងទាហើយវាយនគរបាលទៀត

ភ្នំពេញ​៖​ បុរសម្នាក់ស្រវឹងស្រា ជិះម៉ូតូលឿនបុកស្ត្រីលក់ពងមាន់អាំង រងការខូចខាត ពេលសមត្ថកិច្ចជួយអន្តរាគមន៍ បែរជាវាយសមត្ថកិច្ចទៀត បណ្តាលឲ្យរងរបួសប៉ោងមុខ កាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៤ ទល់មុខផ្សារមនោរម្យ ភូមិកន្ទោកជើង ... Read More »

ជីវភាពខ្វះខាត ណាមួយមានជំងឺរ៉ាំរ៉ៃចងកសម្លាប់ខ្លួនចោលកូន និងប្ដី

ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតចងក សម្លាប់ខ្លួនឯងដោយយកក្រមា ចងភ្ជាប់ជាមួយធ្នឹមសង្ក័សី ដំបូលផ្ទះ បន្ទាប់ពីមានជំងឺរ៉ាំរៃយូរឆ្នាំព្យាបាលមិនធូរស្រាល បន្សល់ទុកប្ដីឲ្យនៅកំព្រា ចិញ្ចឹមកូនទាំងវេទនា និងជីវភាពក្រីក្រ ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ស្ថិតភូមិធ្មល់ ... Read More »

អាជីវករផ្សារស៊ីនជូរីផ្លាហ្សាប្រមាណ១០០នាក់តវ៉ាបន្ទាប់ថៅកែប្រកាសថារុះរើផ្សារសង់ថ្មី

ភ្នំពេញ៖ អាជីវករផ្សារស៊ីនជូរីផ្លាហ្សាប្រមាណជា១០០នាក់ បានផ្ទុះការតវ៉ាប្រឆាំងទៅនឹងថៅកែផ្សារ បន្ទាប់ពីពួកគាត់កំពុងតែលក់ដូរសុខៗ ស្រាប់តែថៅកែផ្សារប្រកាសឲ្យផ្អាកដើម្បីរុះរើផ្សារចោល សាងសង់ថ្មីឡើងវិញ ។ ការតវ៉ាបានផ្ទុះឡើង កាលពីព្រឹកថ្ងៃទីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ នៅមុខផ្សារស៊ីនជូរីផ្លាហ្សា មានទីតាំងស្ថិតនៅទល់មុខសួនកុមារពោធិ៍ចិនតុង តាមបណ្ដោយមហាវិថី សហព័ន្ធរុស្ស៊ី ... Read More »

ចាប់រំលោភបានសម្រេច ព្រឹកឡើងប្តឹងនគរបាលចាប់ខ្លួន

ភ្នំពេញ​៖ ស្ត្រីម្នាក់ត្រូវបានបុរសម្នាក់ចាប់រំលោភរហូតបានសម្រេចកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៨ ខែសីហា​ ឆ្នាំ២០១៩​ នៅបន្ទប់ជួល​ភូមិខ្វែ​ សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​ លុះព្រឹកឡើង ទើបជនរងគ្រោះប្តឹងនគរបាលឃាត់ខ្លួនយកមកដោះស្រាយតាមច្បាប់។ ជនសង្ស័យមានឈ្មោះ ឃិន សំណាង ហៅម៉ាន ភេទប្រុស ... Read More »