ព័ត៌មានទាន់ហេតុការណ៍៖
'

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះដកបង្គោលដែលបោះ រំលោភយកដីស្រះព្រះទន្លេ ធ្វើជាកម្មសិទ្ធិ និងឃាត់បុរស២នាក់

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌ បានចុះទៅដកបង្គោលដែលក្រុមឈ្មួញខិលខូចលួចដាំយកដីស្រះព្រះទន្លេ ទំហំជាង ៣ហិកតា ជាកម្មសិទ្ធិរបស់វត្តគោកបញ្ជាន់ ។ ហេតុការណ៍​ដែលចុះដកបង្គោលភ្លើងនេះបានធ្វើឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ ។ ... Read More »

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរលួចម៉ូតូទៅតុលាការ

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរលួចម៉ូតូ ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ។ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ម៉ោង១១:៣០នាទី ... Read More »

ឃាត់មនុស្ស៤នាក់ ជាមួយនឹងត្រាក់ទ័រ៣គ្រឿង ពេលធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹក នៅ ឃុំច្រណូក ស្រុកកំពង់លែង

ខេត្តកំពង់ឆ្នាំង ៖ មនុស្សចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាមួយនឹងត្រាក់ទ័រចំនួន៣គ្រឿង ដែលកំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹក នៅតំបន់គោកព្រះ ស្ថិតនៅក្នុងតំបន់៣ ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ កិច្ចប្រតិបត្តិការបង្រ្កាបនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២១ ... Read More »

រថយន្តមិនស្គាល់ម៉ាក បត់ឆ្វេងបុកម៉ូតូបញ្ច្រាសគ្នារបួសធ្ងន់នៅ ស្រុករំដួល

ខេត្តស្វាយរៀង៖ បុរសម្នាក់បានរងរបួសបែកក្បាលធ្ងន់ធ្ងរ ត្រូវបានអ្នកភូមិនាំគ្នាចោមរោមមើលនិងរាយការណ៍ជូនសមត្ថកិច្ច បន្ទាប់ពីជនរងគ្រោះកំពុងជិះម៉ូតូសុខៗ ត្រូវរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក បើកបញ្ច្រាសគ្នា បត់ឆ្វេង ខ្វះប្រុងប្រយត្ន័បុកពេញទំហឹងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃចន្ទ ៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ... Read More »

បិទហើយ បើកវិញ! ទីតាំង CH Net ក្នុងសង្កាត់កាកាប២ បិទមិនទាន់បានមួយចំអិនកំពិស ក៏បើកវិញ

ភ្នំពេញ​៖​ ទីតាំងល្បែងស៊ីសងមួយកន្លែង នៅច្រកចូលមុខព្រលានយន្តហោះពោធិ៍ចិនតុង​ ស្ថិតក្នុងភូមិក្បាលដំរីទី២​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​ ដែលគេស្គាល់ថា ពីមុនមានយីហោ​ CH Net ធ្លាប់មានគណៈបញ្ជាការឯកភាពខណ្ឌចុះបិទ មិនបានយូរប៉ុន្មានផង ពេលនេះចាប់បើកវិញហើយ ដោយគ្មានស្លាកយីហោទេ ចាំមើលអាជ្ញាធរមានវិធានការយ៉ាងណា ... Read More »

សាខាក្រុមហ៊ុនហួវាយ នៅអាមេរិក​ កាត់បន្ថយបុគ្គលិក ដោយសារការងារតិច

ដោយសារតែការទំនាក់ទំនងរកស៊ី ជាមួយអាមេរិក ថយចុះ ក្រុមហ៊ុន ហួវាយបានសម្រេច កាត់បន្ថយ បុគ្គលិក ក្នុងវិស័យស្រាវជ្រាវ មានទីតាំងនៅអាមេរិក ហើយភាគច្រើន បុគ្គលិកដែលត្រូវរំសាយ ជាជនជាតិអាមេរិក​ ។ សារព័ត៌មាន​អាមេរិក បានផ្សាយថា ... Read More »

អាមេរិក អ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌិត អាចវាយប្រហារកម្ចាត់អ៊ីរ៉ង់

ការបញ្ជូនទាហាន និងសព្វាវុធទៅកាន់ប្រទេស សាឌីអារ៉ាប៊ី របស់អាមេរិក​ ក៏ដូចជាប្រទេសកាតារ ត្រូវបានក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា អាមេរិកបានត្រៀមលក្ខណៈការពារសម្ពន្ធមិត្ត នៅតំបន់មជ្ឈិមបូព៌ា មុនពេលវាយប្រហារអ៊ីរ៉ង់ ដោយខ្លាចអ៊ីរ៉ង់វាយបកទៅលើប្រទេសជាមិត្តអាមេរិក​ ។ នៅពេលនេះដែរ រដ្ឋមន្ត្រីកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ អ៊ីស្រាអែល លោក ... Read More »

យានស្រាវជ្រាវភពព្រះច័ន្ទរបស់ឥណ្ឌា នឹងចុះចតឋានព្រះច័ន្ទ ជាលើកដំបូង

ក្រុមអ្នកវិទ្យាសាស្ត្រឥណ្ឌា បង្ហាញក្តីសង្ឃឹមថា យានស្រាវជ្រាវរបស់ខ្លួននឹងចុះចតនៅឋានព្រះច័ន្ទដោយជោគជ័យ ក្លាយជាប្រទេសទី​៤ នៅលើពិភពលោក បានបញ្ជូនយានចុះនៅឋានព្រះច័ន្ទ បន្ទាប់ពី អាមេរិក ស៊ូវៀត និងចិន​ ។ យានអវកាសដែលឥណ្ឌាបានបញ្ជូនទៅនៅថ្ងៃទី២២ ខែកក្កដា គឺយានChandrayaan-2 ត្រូវឆ្លងកាត់ការធ្វើដំណើររយៈពេលវេងនៅលើលំហរអាកាសរហូតដល់ទៅ​​៤៨ថ្ងៃ ... Read More »

ប្រធានាធិបតីហ្វីលីពីន ឆ្លើយតបទៅនឹងការថ្កោលទោសរបស់ក្រុមប្រហារនៅសភា

ប្រធានាធិបតីហ្វីលីពីន ធ្លាប់បានលើកឡើងថា សូម្បីតែអាមេរិក មិនហ៊ានប៉ះជាមួយចិនផង ហើយបើអាមេរិកហ៊ានវាយចិន ហ្វីលីពីន នឹងចូលរួមដែរ ប៉ុន្តែអាមេរិកមិនហ៊ានឡើយ ។ ​ចំពោះហ្វីលីពីនវិញ នៅពេលនេះ បានបញ្ជាក់ថា សមុទ្រហ្វីលីពីនភាគខាងលិច គឺជាកម្មសិទ្ធិ នៃប្រទេសរបស់លោក ... Read More »

ដេកក្នុងបន្ទប់មិនបិទទ្វារ ត្រូវជនសង្ស័យចូលលួចម៉ូតូបាត់

ភ្នំពេញ​៖​ ប្តីប្រពន្ធវ័យក្មេងមួយគូ បានទុកម៉ូតូក្នុងបន្ទប់ ហើយដេកលង់លក់ដោយមិនបានបិទទ្វារបន្ទប់ លុះព្រឹកឡើងមិនដឹងបាត់ម៉ូតូទៅណា រត់ទៅប្តឹងនគរបាលអន្តរាគមន៍ កាលពីវេលាម៉ោង៨ និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩​ នៅបន្ទប់ជួលស្ថិតនៅភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ... Read More »

អាមេរិក និងកូរ៉េខាងត្បូង ត្រៀមធ្វើសមយុទ្ធ មេដឹកនាំកូរ៉េខាងជើង ទៅត្រួតពិនិត្យនាវាមុជទឹក

អាមេរិក និងកូរ៉េខាងត្បូង នៅតែបន្តគម្រោងធ្វើសមយុទ្ធ ដែលបានគ្រោងទុក គឺនៅខែសីហាខាងមុខ ។ ប៉ុន្តែភាគីទាំងពីរ បានប្រកាសថា សមយុទ្ធនោះ មិនប៉ះពាល់ដល់ កិច្ចពិភាក្សាស្តីពីការរំសាយបរមាណូនោះឡើយ ដោយសមយុទ្ធធ្វើឡើងទ្រង់ទ្រាយ តូចប៉ុណ្ណោះ ។ ក្នុងពេលជាមួយគ្នានេះដែរ ... Read More »

ទើបរៀបការបាន៣ខែ ទៅធ្វើសំណង់ដើរជាន់ដែកឆ្លងចរន្តភ្លើងឆក់ស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ទើបតែរៀបរាកបាន៣ខែ ដឹកដៃគ្នាទៅធ្វើការងារសំណង់ ជាអកុសល ដើរដោយជើងទទេ ជាន់លើដែក ដែលប្រពន្ធ កំពុងអង្គុយកាត់ដោយម៉ូទ័រ បែរជាឆ្លងឆក់ស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍​នេះ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ... Read More »

ដាច់ភ្លើងទៀតហើយ នៅវេណេហ្ស៊ុយអេឡា​ ពលរដ្ឋរងផលប៉ះពាល់យ៉ាងខ្លាំង

ចរាចរណ៍នានានៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ត្រូវជាប់គាំងទាំងស្រុង ដោយសារការដាច់ភ្លើងជាទ្រង់ទ្រាយធំកើតឡើងនៅទូទាំងប្រទេស ។ ​ នៅពេលនេះ គេមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យដាច់ភ្លើងនោះឡើយ ។ ការដាច់ភ្លើងនាពេលកន្លងមក ត្រូវបានគេចោទប្រកាន់ទៅលើក្រុមប្រឆាំង ប៉ុន្តែនៅពេលនេះ ក្រុមប្រឆាំង និងរដ្ឋាភិបាលកំពុងតែចរចា ស្វែងរកសន្តិភាព ដូច្នោះក្រុមប្រឆាំង ... Read More »

អង់គ្លេស ត្រូវបានអាមេរិកអូសទាញឲ្យធ្លាក់ចូលក្នុងវិវាទ ជាមួយអ៊ីរ៉ង់ ក្នុងតំបន់សមុទ្រ ពែក្ស

អង់គ្លេសនៅពេលនេះ កំពុងតែធ្លាក់ចូលក្នុងវិវាទ​ជាមួយអ៊ីរ៉ង់​ នៅតំបន់សមុទ្រ ពែក្ស ក្រោយអង់គ្លេសចាប់នាវាអ៊ីរ៉ង់ ហើយអ៊ីរ៉ង់ក៏បានចាប់នាវាដឹកប្រេងរបស់អង់គ្លេសពីរគ្រឿង ផងដែរ ។ នៅពេលនេះ អង់គ្លេស បានបង្កើនកម្លាំងទាហាននៅតំបន់ឈូងសមុទ្រ ហើយចូលរួមនៅក្នុងសម្ពន្ធមិត្ត ទាហានជើងទឹក ការពាររាល់នាវាដឹកទំនិញឆ្លងកាត់ទីនោះ ។ ... Read More »

ម៉ូតូZoomer-xជិះលឿនដួលអូសច្រើនម៉ែត្រ បែកផ្កាភ្លើងឆេះខ្ទេច

ភ្នំពេញ៖ ម៉ូតូម៉ាកហុងដាZoomer-x១គ្រឿង ត្រូវបានភ្លើងឆាបឆេះខ្ទេទាំងស្រុងក្លាយទៅជាដែកអេតចាយ ខណៈកំពុងបើកបរក្នុងល្បឿនលឿន ទៅដល់ត្រង់ចំណុចផ្លូវកោង អ្នកបើកបរចាប់ហ្រ្វាំងមុខបង្ខំ បណ្ដាលឲ្យដួលអូសជាច្រើនម៉ែត្រ បែកផ្កាភ្លើងទើបមានការឆាបឆេះយ៉ាងសន្ធោរសន្ធៅតែម្ដង ហើយភ្លាមៗនោះ ប្រជាពលរដ្ឋបានយកបំពង់ពន្លត់អគ្គិភ័យបាញ់ផង និងជះទឹកផងទើបរលត់ទៅវិញ ចំណែកបុរសអ្នកបើកបរមិនមានគ្រោះថ្នាក់ឡើយ ។ គ្រោះថ្នាក់មួយនេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៥០នាទីល្ងាចថ្ងៃទី២២ ... Read More »

ចេះតែហ៊ាន! ប្រើល្បិចទិញឥវ៉ាន់តាមអនឡាញមិនឲ្យប្រាក់ សមត្ថកិច្ចចាប់ដាក់ខ្នោះល្មម

ភ្នំពេញ៖ បុរសម្នាក់បានប្រើល្បិចកុំម៉ង់ឥវ៉ាន់តាមអនឡាញហើយប្រុងមិនឲ្យលុយគេមានអីអ្នកលក់ចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ១៦ និង៥០នាទី ថ្ងៃទី២២ កក្កដា ឆ្នាំ២០១៩ នៅចំណុចតាមបណ្តោយផ្លូវសហពន្ធរុស្សី ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ... Read More »

លោក ឃួង ស្រេង៖ អាជ្ញាធររាជធានីភ្នំពេញ នឹងចាប់ផ្តើមធ្វើបច្ចុប្បន្នភាពឡើងវិញ ការអនុវត្តប្លង់គោលសម្រាប់អនុវត្ដឆ្នាំ២០៣៥

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្ដចាប់ផ្តើមធ្វើបច្ចុប្បន្នភាពឡើង វិញ ពីការអនុវត្តប្លង់គោល សម្រាប់ឆ្នាំ២០៣៥ ដើម្បីឈានទៅការអភិវឌ្ឍទីក្រុង ធានាបានប្រសិទ្ធភាពខ្ពស់ និងចំគោលដៅនាពេលអនាគត ស្រប ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តសៀមរាបធុំក្លិនមិនស្រួល

គេរាយការណ៍ថា លោក ណម ពិសិដ្ឋ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តសៀមរាបធុំក្លិនមិនស្រួល ព្រោះតែប្រព្រឹត្តអំពើពុករលួយ​ច្រើន​រូបភាព ដែល​បណ្តាមន្ទីរផ្សេងៗជុំវិញខេត្តរអ៊ូរទាំគ្រប់ៗគ្នា ។ ប្រភពបន្ថែមថា ការកាត់ភាគរយ​ពីតាមមន្ទីរអង្គភាពជុំវិញ​ខេត្ត គឺជា​រឿងមួយដែលបានកើតមានជាទូទៅ នៅតាមមន្ទីរហិរញ្ញវត្ថុនានាទូទាំងប្រទេស ប៉ុន្តែសម្រាប់លោក ណម ... Read More »

លិខិតមិត្តអ្នកអាន៖ បើកូនអ្នកសួរ ឆ្លើយយ៉ាងម៉េច? 

ខ្ញុំ​មិនសូវមានពេលទំនេរមើល​ទូរទស្សន៍ប៉ុន្មានទេ ។ កាលពីយប់ម្សិលមិញ កូនប្រុសរបស់ខ្ញុំអាយុ​៩ឆ្នាំ ដែលកំពុងមើលទូរទស្សន៍​ស្រែកសួរខ្ញុំថា «ពុក! ពុក! អាផ្សាយពាណិជ្ជកម្មនេះ ស្អីគេ?» ។ ខ្ញុំក៏មិនដឹងថា គេផ្សាយពាណិជ្ជកម្មតាមកញ្ចក់ទូរទស្សន៍ពីរឿងអ្វីនោះដែរ ។ ពេលនោះកូនរបស់ខ្ញុំ អូសខ្ញុំឲ្យទៅអង្គុយចាំមើលការផ្សាយពាណិជ្ជកម្ម​តាមកញ្ចក់ទូរទស្សន៍ ... Read More »

ក្ដៅគគុក ថ្ងៃទី២២ ខែកក្កដា សមត្ថកិច្ចបន្តដុតបំផ្លាញមធ្យោបាយបទល្មើសព្រៃឈើ

ខេត្តពោធិ៍សាត់៖ គិតមកដល់ល្ងាចថ្ងៃច័ន្ទ ៦រោច ខែអសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីតបតាមបទបញ្ជាការនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃយោធពលខេមរភូមិន្ទ ... Read More »

ផឹកសុីសុខៗស្រាប់តែទាស់សម្ដីគ្នា រហូតបោកកែវផ្អើលពេញហាងគោដុត រិទ្ធ វិទូ ពេលសន្តិសុខចូលឃាត់ វៃទាំងសន្តិសុខទៀត

ភ្នំពេញ ៖ មានករណីហឹង្សាដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងហាងគោដុត រិទ្ធ វិទូ ច្រកចូលទីលានចាក់សំរាមចាស់ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រវាងភ្ញៀវមួយក្រុម និងសន្តិសុខ ហើយត្រូវបានកងរាជអាវុធហត្ថចុះបំបែក ... Read More »

ឆក់កាបូបបានហើយរត់មិនរួចពីដៃសមត្ថកិច្ច

ខេត្តកំពង់ស្ពឺ៖ ចោរឆក់កាបូបម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបលុយ និងទូរស័ព្ទពីស្ត្រីម្នាក់បានសម្រេចមួយចំអិនកំពឹសរួចមក ។ ក្រោយឃាត់ខ្លួន សមត្ថកិចដកហូតសម្ភារប្រគល់ឲ្យមចាស់វិញចំណែកជនសង្ស័យរៀបចំសំណុំរឿងចាត់ការតាមច្បាប់ ។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃអាទិត្យ ៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ... Read More »

ដួង ម៉ានិច និយាយពីមនុស្សជំនិត ដែលមានជំនាញខ្លាំង

ភ្នំពេញ៖ ក្រោយលេចធ្លោខ្លាំងនឹងការងារសិល្បៈ តារាសម្តែង ដួង ម៉ានិច បានចាប់ផ្តើមបង្ហាញមុខមនុស្សជំនិតម្នាក់ដែលតែងនៅក្បែរហើយ ក៏ជាចំណែកដែលជួយឲ្យនាងកាន់តែលេចធ្លោរលើវិស័យសិល្បៈ ។  បុរសនោះត្រូវបានគេដឹងថា ឈ្មោះ សុភ័ក្រ ណាណូ(Sopheak Nano) ដែលអ្នកសិល្បៈជាច្រើនក៏ធ្លាប់ស្គាល់ថា ជាអ្នកជំនាញទាំងផាត់មុខធ្វើសក់ ... Read More »

រកឃើញម្ចាស់ពានរង្វាន់សហគ្រិនវ័យក្មេងឆ្នាំ២០១៩ ក្រោមការវិនិច្ឆ័យដ៏ហ្មត់ចត់

ភ្នំពេញ៖ សហគ្រិនជោគជ័យ ប្រកបដោយប្រត្យក្សារម្មណ៍ ត្រូវមានសមត្ថភាពពិសេស៣ គឺ សមត្ថភាពប្រាជ្ញា សមត្ថភាពផ្លូវចិត្ត និងសមត្ថភាពផ្លូវកាយ បន្ទាប់ពីជ្រើសរើសបាននូវសហគ្រិនឆ្នើមទាំង១១រូប តាមរយៈការវាយតម្លៃយ៉ាងម៉ត់ចត់ពី គណៈកម្មការដាក់ពិន្ទុរួចមក សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) សាខាមេគង្គ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា ... Read More »

កំពុងបើកម៉ូតូសុខៗ ស្រាប់តែរេចង្កូតចូលក្រោមរថយន្តដែលកំពុងបើកបរ

ខេត្តកំពង់ស្ពឺ៖ ទំនងជាដោយសារស្ថានភាពផ្លូវ ឬបញ្ហាសុខភាព ធ្វើឲ្យបុរសម្នាក់ដែលកំពុងជិះម៉ូតូសុខៗ ក៏ស្រាប់តែរេចង្កូតដួលចូលទៅក្រោមរថយន្ត តែចាត់ទុកថា សំណាង១ក្នុង១ពាន់គ្រោះថ្នាក់ ដែលមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត គ្រាន់តែរងរបួស ។ ក្រោយពីកើតហេតុ តៃកុងរថយន្តបានរត់គេចខ្លួនបាត់ បន្សល់តែវត្ថុតាងនៅកន្លែងកើតហេតុ ចំណែកសមត្ថកិច្ចបានចុះអន្តរាគមន៍​បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។ ... Read More »

ក្រសួងធនធានទឹកបញ្ជាក់ថាអាកាសធាតុ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នឹងវិលមករកភាពល្អប្រសើរឡើងវិញ ឯផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ មានសភាពធូរស្រាលជាងមុន

ភ្នំពេញ ៖ ក្រសួងធនធានទឹក និង ឧតុ និយមបានចេញសេចក្តីជូនដំណឹងបញ្ជាក់នៅថ្ងៃអង្គារនេះថា ចាប់ពីថ្ងៃ ទី២៣ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថានភាពអាកាសធាតុនឹងមានភាពជាវិជ្ជមានឡើងវិញ ខណៈបណ្ដាខេត្តខ្លះមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើននិងពីតិចទៅបង្គួរ ។ ចំពោះបាតុភូតធម្មជាតិវិញប ... Read More »

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន​ ច្រានចោលព័ត៌មាន អំពីកិច្ចព្រម​ព្រៀងឲ្យយោធា​ចិនប្រើមូលដ្ឋានកងទ័ពជើងទឹករាម 

ភ្នំពេញ​ ៖​ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន​ នៅថ្ងៃចន្ទទី២២ ខែកក្កដា ឆ្នាំ២០១៩ បានចេញ​សេចក្តី​បំភ្លឺ​ច្រានចោលយ៉ាងដាច់អហង្ការ​ ចំពោះព័ត៌មានប្រឌិតចេញផ្សាយដោយ​ សារព័ត៌មាន The Wall Street Journal ... Read More »

សត្វផ្សោត​មួយក្បាល​​ងាប់ ដោយសារជាប់មង

ខេត្តក្រចេះ៖ សាកសពសត្វផ្សោត ត្រូវបានយកមករក្សាទុកនៅក្នុងទូទឹកកកនៅឯការិយាល័យ WWF-ប្រចាំខេត្តក្រចេះ ដើម្បីទុកធ្វើកោសល្យវិច័យ។ ក្រុមការងារស្រាវជ្រាវរួមដែលមានរដ្ឋបាលជលផល និងអង្គការ WWF បានធ្វើការសន្និដ្ឋានជាបឋមថាសត្វផ្សោតនោះ ស្លាប់ដោយសារជាប់ម៉ង ព្រោះមានស្នាមមង នៅកន្ទុយរបស់វា។ ផ្សោតនោះមានទំងន់ ១០៤ គីឡូក្រាម ... Read More »

អ៊ីរ៉ង់បំពាក់ទង់ជាតិរបស់ខ្លួន នៅលើនាវាដឹកប្រែងបញ្ឈឺអង់គ្លេស ថាអសមត្ថភាព

កម្លាំងទាហានបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បាន ឌឺដងដាក់ប្រទេសអង់គ្លេស ដោយបានបំពាក់ទង់ជាតិ អ៊ីរ៉ង់នៅលើនាវាដឹកប្រេង ដែលអ៊ីរ៉ងបានចាប់កាលពីថ្ងៃទី ១៩ ខែកក្កដា កន្លងមក ។ មិនតែប៉ុណ្ណោះ អ៊ីរ៉ង់បានឌឺដងដាក់ទាហានជើងទឹកអង់គ្លេស ថា អសមត្ថភាព ក្នុងការការពារនាវាដឹកប្រេងរបស់ខ្លួន ... Read More »

ស្លាប់ដោយគ្រោះទឹកជំនន់ទ្រង់ទ្រាយធំនៅឥណ្ឌា កើនឡើង​ជិត​២០០នាក់ហើយ

រដ្ឋជាច្រើននៅតំបន់ភាគខាងត្បូង ប្រទេសឥណ្ឌា ប្រឈមនឹងគ្រោះទឹកជំនន់ជាទ្រង់ទ្រាយធំ នៅទីក្រុងជាច្រើន ក្នុងនោះមាន រដ្ឋ​ Bihar, Assam ជាដើម បណ្តាលឲ្យពលរដ្ឋ ជិត២០០នាក់ស្លាប់ និងពលរដ្ឋ រាប់សិបម៉ឺននាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ។ មន្ត្រីគ្រប់គ្រង់គ្រោះមហន្តរាយធម្មជាតិឥណ្ឌា ... Read More »