ព័ត៌មានទាន់ហេតុការណ៍៖
'

លោក ឃួង ស្រេង ណែនាំឲ្យអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវបន្ដចុះ ពិនិត្យដោះស្រាយពីតម្រូវការជាក់ស្ដែង របស់កម្មករ កម្មការិនី នូវទឹក ភ្លើង សន្ដិសុខ សេវាសុខភាព និងសំរាម

ភ្នំពេញ៖ លោក ឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ ត្រូវចុះទៅដល់កន្លែង ស្នាក់នៅរបស់កម្មករ កម្មការិនី ដើម្បីពិនិត្យមើលពីតម្រូវការជាក់ស្តែងរបស់កម្មករ ដូចជា ទឹក ភ្លើង ... Read More »

ខ្សឹបដាក់ត្រចៀក៖ អភិបាលខេត្តមណ្ឌលគិរី​មានសិទ្ធិ​ចុះហត្ថលេខាប្រគល់ដីជាង៩០០ហិកតា​ឲ្យ​ពលរដ្ឋម្នាក់​​

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ទីដែលកំពុងមានបញ្ហាចម្រូងចម្រាស់​ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ បានចុះហត្ថលេខា​ប្រគល់ដី​ទំហំ​៩.៩០២.៤២០ម៉ែត្រការ៉េ ឬនិយាយឲ្យខ្លីថា ជាង៩០០​ហិកតា ឲ្យទៅបុរសម្នាក់ ។ តើវាជារឿងត្រឹមត្រូវឬទេ ដែល​បុគ្គលម្នាក់​ ... Read More »

សម្តេចតេជោ៖ អផ្សុកខ្លាំងណាស់ដោយមិនបានហាត់ប្រាណដូចពេលមុន

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុក​កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩​ដូច្នេះថា៖ «អផ្សុកខ្លាំងណាស់ដោយមិនបានហាត់ប្រាណដូចពេលមុន។ ពេទ្យមិនបានហាមមិនឱ្យបើកកូនឡានទេដូចនេះបើកឡានមើលដំណាំ មើលបន្ទាយទាហាន និងមើលប្រជាជនធ្វើដំណើរតាមផ្លូវលេខ២១ចន្លោះតាខ្មៅនិងស្រុកស្អាងជាការល្អម្យ៉ាងដែរ។ ប្រជាជនបើកឡាននិងជិះម៉ូតូមិនដឹងថាខ្ញុំនៅលើកូនរថយន្តនេះទេពួកគាត់នាំគ្នាជិះវ៉ារថយន្តយ៉ាងសប្បាយ»៕ Read More »

កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ​ ដុត​បំផ្លាញរថយន្ដ​បា​កុង​ដឹកឈើ​ចំនួន​៧​គ្រឿង​ទៀត

ខេត្តក្រចេះ៖ រថយន្ដ​បា​កុង​សម្រាប់​ស្ទួច​ឈើ​ដឹកចំនួច​៧​គ្រឿង ត្រូវបានអាវុធហត្ថ​ខេត្ត​ក្រចេះ ដុតបំផ្លាញចោល​ទៀត​ហើយ បន្ទាប់ពីកងកម្លាំងរកឃើញមាន​ក្រុមឈ្មួញយកមកលាក់ទុក​ក្នុង​ចម្ការក្រោយ​ផ្ទះ ប្រជាពលរដ្ឋមួយកន្លែង ។ ការដុតបំផ្លាញចោលរថយន្តបាកុងដឹកឈើនោះ គឺលោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុន​ថា​ន មេបញ្ជាការកងរាជ​អាវុធហត្ថ​ខេត្ត​ក្រចេះបានបញ្ជាឲ្យធ្វើឡើងនៅ​រសៀលថ្ងៃសៅរ៍ ១២កើត ខែអាសាឍ ឆ្នាំកុរ ... Read More »

លោកហ៊ុន ម៉ានី រួមដំណើរជាមួយនឹងឯក ឧត្តមសាយ សំអាល់ ជួបសំណេះសំណាល និងថ្លែងអំណរគុណដល់កងកម្លាំង ដែលបានជួយសង្គ្រោះជនរងគ្រោះក្នុងឧបទ្ទវហេតុរលំបាក់អគារនៅក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ កន្លងមកនេះ លោកហ៊ុន ម៉ានី រួមដំណើរជាមួយ លោក សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ និងក្រុមការងារបានអញ្ជើញចុះជួបសំណេះសំណាល ថ្លែងអំណរគុណចំពោះកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម និងតំបន់ប្រតិបត្តិការសឹករងខេត្តសរុបចំនួន៤១៥នាក់ ... Read More »

បង្រ្កាបឈើអារជ្រុង និងការដឹកជញ្ជូនជិត ១០ម៉ែត្រត្រីគុណ នៅស្រុកវាលវែង

ខេត្តពោធិ៍សាត់៖ កម្លាំងចម្រុះរួមមាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថ បរិស្ថាន និងមន្រ្ដីអង្កការ សហការបង្រ្កាបគំនរឈើអារជ្រុង និងការដឹកជញ្ជូនជិត ១០ម៉ែត្រត្រីគុណ ដើម្បីបំពេញសំណុំឯកសារចាត់ការបន្ត ។ ប្រតិបត្តិការខាងលើធ្វើឡើងនារសៀលថ្ងៃសៅរ៍ ១២កើត ខែអសាឍ ឆ្នាំកុរ ... Read More »

មនុស្ស៣នាក់ រងរបួស ដោយសារគោយន្តឆ្នៃ បុកពេញទំហឹង

ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី៣នាក់ បានរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងគោយន្តឆ្លងផ្លូវ ទៅបុកម៉ូតូដែលកំពុងជិះឌុបគ្នា ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៧ និង២០នាទី​ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូ​វ​លេខ១៤៣ ភូមិចំការវាល ឃុំក្រាំងអំពិល ... Read More »

ឆេះផ្ទះមួយខ្នង បណ្ដាលឲ្យស្ត្រីម្នាក់ជាម្ចាស់ផ្ទះស្លាប់ និងបុរសជាប្តីរងរបួសធ្ងន់

ខេត្តកណ្ដាល៖ ស្រ្តីជាម្ចាស់ផ្ទះម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម និងបុរសជាប្តីទទួលរងរបួសធ្ងន់ ខណៈកំពុងដេកនៅក្នុងផ្ទះរបស់ខ្លួន ស្រាប់តែមានអគ្គិភ័យឆាបឆេះផ្ទះរបស់ស្រ្តីរងរងគ្រោះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២ និង៤០នាទី​ នៅចំណុចផ្ទះ​ឈ្មោះ​ វ៉េង​ វិរះ​ ភេទ​ប្រុស អាយុ៣០ឆ្នាំ​ នៅភូមិពោធិក្រោម​ ឃុំត្រើយស្លា​ ... Read More »

កម្លាំងសមត្ថកិច្ចចម្រុះចាប់ជនជាតិវៀតណាម ២នាក់ និងខ្មែរ៣នាក់ ចូលមកកាប់ឈើខុសច្បាប់ នៅក្នុងដែនជម្រកសត្វព្រៃ​សីមា

ខេត្តមណ្ឌលគិរី៖ កម្លាំងសមត្ថកិច្ចចម្រុះ បានចាប់ខ្លួនជនជាតិវៀតណាម ២នាក់ និងខ្មែរ៣នាក់ ដែលបានធ្វើសកម្មភាពចូលមកកាប់ឈើខុសច្បាប់ នៅគីឡូម៉ែត្រលេខ១៥៧ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ សមត្ថកិច្ចខេត្ដមណ្ឌលគិរី បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះថា ... Read More »

លោករដ្ឋមន្ត្រីលឹម គានហោ ចុះពិនិត្យជាក់ស្តែង ដើម្បីវាយតម្លៃស្ថានភាពទឹកនៅបណ្តាខេត្ត ស្ថិតនៅពាយ័ព្យប្រទេស

ខេត្តបាត់ដំបង៖ លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម​នៃកម្ពុជា បានបន្តដំណើរចុះពិនិត្យជាក់ស្តែង ដើម្បីវាយតម្លៃស្ថានភាពទឹក​នៅបណ្តាខេត្តពាយ័ព្យ​ប្រទេស ។ ប្រភពបានឲ្យដឹងថា នៅក្នុងដំណើរចុះពិនិត្យជាក់ស្តែង ដើម្បីធ្វើការវាយតម្លៃស្ថានភាពទឹកនៅបណ្តាខេត្តស្ថិតនៅពាយ័ព្យប្រទេស ដែលកន្លងមកស្ថានភាពភ្លៀងធ្លាក់ពុំទាន់បានល្អប្រសើរនៅឡើយ គួបផ្សំនឹងផ្ទៃដីនៃបណ្តាខេត្តដែលសុទ្ធសឹងជាជង្រុកស្រូវនោះ, នៅព្រឹកថ្ងៃអាទិត្យ ១៣កើត ... Read More »

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នាំយកទៀនព្រះវស្សា និងទេយ្យទានបច្ច័យប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាវត្ត១៥០វត្ត ទូទាំងរាជធានីភ្នំពេញ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី បាននាំយកទៀនព្រះវស្សា និងទេយ្យទាន បច្ច័យ យកមកប្រគេន ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា វត្ដចំនួន១៥០វត្តទូទាំងរាជធានីភ្នំពេញ ដើម្បីព្រះសង្ឃដែលគង់ចាំព្រះវស្សាយកទៅប្រើប្រាស់តាមព្រះពុទ្ធសាសនា ។ ... Read More »

សមត្ថកិច្ចឃាត់ចាប់រថយន្ដក្រុមហ៊ុន CPមួយគ្រឿង និងមនុស្ស៣នាក់លួចដឹកសត្វប្រវឹកជាង ១០០០ក្បាល

ខេត្តកំពង់ធំ៖ រថយន្ដក្រុមហ៊ុនCPមួយគ្រឿង និងមនុស្ស៣នាក់ ដែលលួចដឹកសត្វព្រៃប្រវឹកជាង ១០០០ក្បាល ត្រូវសមត្ថកិច្ចបង្ក្រាបបាននៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តកំពង់ធំ។ លោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានឲ្យដឹងថា រថយន្ដមួយគ្រឿង ... Read More »

បន្តនីតិវិធី មន្ដ្រីជំនាញ៥នាក់ នៅខេត្តមណ្ឌលគិរី ត្រូវបានសមត្ថកិច្ចហៅយកទៅសួរនាំនៅកន្លែងអាវុធហត្ថ ពាក់ព័ន្ធបទល្មើសព្រៃឈើ ខណៈប្រព្រឹត្តក្នុងសមត្ថកិច្ចខ្លួនគ្រប់គ្រង

ខេត្តមណ្ឌលគិរី៖ មន្ដ្រីជំនាញជានាយខណ្ឌ ,ប្រធានមន្ទីរ ,នាយកដែនជម្រក ,នាយការិយាល័យ ,ចំនួន ៥នាក់ ដែលអាចពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ ត្រូវបានកម្លាំងអាវុធហត្ថហៅយកទៅសួរនាំ តាំងពីព្រឹក រហូតមកដល់រសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ មិនទាន់ឃើញអនុញ្ញាតឲ្យត្រឡប់មកវិញនៅឡើយទេ ... Read More »

យុទ្ធនាការផ្សព្វផ្សាយ ការបង្ការ និងការពារជំងឺគ្រុនឈាមនៅភូមិព្រៃឆ្លាក់ ក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង សហការជាមួយមន្ទីរសុខាភិបាលខេត្ត ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា អាជ្ញាធរភូមិ-សង្កាត់ បន្តចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយសហគមន៍ ស្តីពីការបង្ការ និងការពារជំងឺគ្រុនឈាម និងការដាក់ថ្នាំអាបែតក្នុងពាង ឬ អាងទឹកប្រជាពលរដ្ឋ នៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ... Read More »

លោក ហ៊ុន ម៉ានី អញ្ជើញប្រគេនទៀនព្រះវស្សា ​និងទេយ្យទានចំពោះព្រះសង្ឃ នៅវត្តស្មាច់ដែង

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១៣ ខែកក្កដា​ ឆ្នាំ២០១៩ លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌​ និងទេសចរណ៍ ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន សេចក្តីប្រកាសព័ត៌មាន ស្តីពីការកំណត់តំបន់ផ្ទុះ ជំងឺប៉េស្តជ្រូកអាហ្វ្រិក

ភ្នំពេញ៖ លោករដ្ឋមន្ត្រី វេង សាខុន បានមានប្រសាសន៍ថា៖ នាពេលថ្មីកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាសស្តីពីការកំណត់តំបន់ផ្ទុះ ជំងឺប៉េស្តជ្រូកអាហ្វ្រិក មួយចំនួន ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលជម្ងឺនេះទៅកាន់តំបន់ផ្សេងៗទៀត។ លោករដ្ឋមន្ត្រីបន្តថា៖ ការចិញ្ចឹម ... Read More »

ម៉ូតូ២គ្រឿងបុកគ្នា ខ្ទាតចូលរថយន្តមកពីក្រោយកិនស្លាប់ម្នាក់ របួសម្នាក់

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែង និងក្មេងស្រីម្នាក់ទៀតបានរងរបួសស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿង បើកប៉ះគ្នាបណ្ដាលឲ្យដួលខ្ទាតលើផ្លូវចៃដន្យក៏មានរថយន្តមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ ក៏កិនចំក្បាលបង្កការភ្ញាក់ផ្អើលតែម្ដង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃសុក្រ១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក‌ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ២០១៩វេលាម៉ោង៥:១០នាទីល្ងាច ... Read More »

ឃាត់ខ្លួនបុរស២នាក់យកទៅអប់រំ ក្រោយពីកោសជប់រួចអុកឡុក និង​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងហាង

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលប៉ុស្ដិ៍ចាក់អង្រែលើ បានធ្វើការឃាត់ខ្លួនបុរស​២​នាក់​យក​ទៅ​សួរនាំ ​បន្ទាប់​ពី​បុរស​ទាំង​២​នាក់​នេះ​ផឹក​ស្រវឹង ​ហើយ​ចូល​កោស​ជប់​រួចរាល់ បែរជា​ទាស់សម្តីគ្នា​ជាមួយនារីបម្រើការ​ក្នុង​ហាង​ ​ហើយ​បានផ្ទុះកំហឹង​​អុកឡុក និង​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ហាង​កោស​ជប់​បណ្តាល​ឱ្យ​រង​ការ​ខូចខាត កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃ​ទី១១ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ក្នុង​ហាង​កោស​ជប់ យីហោ ៤៤៤៤ ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ ក្នុងបេសកកម្មចុះពិនិត្យ និងវាយតម្លៃស្ថានភាពទឹក ចុងសប្តាហ៍

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ លោក លឹម គានហោ ... Read More »

ប្រជាពលរដ្ឋរងផលប៉ះពាលដីធ្លីចំនួន១២៩ គ្រួសារ ជាមួយគំរោងអភិវឌ្ឍន៍ថាមពលអគ្គិសនី សូមអន្តរាគមន៍សម្តេចតេជោ ហ៊ុន សែន

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋរងផលប៉ះពាលដីធ្លីចំនួន១២៩ គ្រួសារ ជាមួយគំរោងអភិវឌ្ឍន៍ថាមពលអគ្គិសនី បានបង្ខំចិត្តសូមការអន្តរាគនម៍ពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខណៈការដោះស្រាយពីតំលៃផលប៉ះពាល់ដីស្រៃចំការ ដីលំនៅដ្ឋាន មិនតុល្យភាពក្នុងតំលៃសមរម្យតាមការទាមទាររបស់ពួកគាត់ និងទីផ្សារដីធ្លីនោះ។ ក្នុងនោះពួកគាត់បានបញ្ជាក់លើលិខិតសុំអន្តរាគមន៍ថា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ... Read More »

បុត្រីសម្តេចតេជោ ហ៊ុន សែន តែងមានចិត្តមនុស្សធម៌ ជួយផ្តល់ជាអំណោយដល់ទុរគតជនគ្រប់ទីកន្លែងតាមទីជនបទដាច់ស្រយាល

ខេត្តកណ្តាល៖ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន បានចាត់ក្រុមការងារមនុស្សធម៌ ឱ្យចុះទៅជួបសួរសុខទុក្ខ និងអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ... Read More »

ផ្ទះលោកយាយកម្សត់ ត្រូវភ្លើងឆេះខ្ទេចគ្មានសល់ នៅស្រុករំដួល

ខេត្តស្វាយរៀង៖ ផ្ទះមួយខ្នង ដែលមានទំហំ ៤ម៉ែត្រគុណ៥ម៉ែត្រ ជញ្ជាំងស្លឹក ដំបូលប្រក់ស័ង្កសីត្រូវបានអគ្គិភ័យលេបត្របាក់ផ្ទះខ្ទមកម្សត់គ្មានសល់ ខណៈដែលម្ចាស់មិននៅផ្ទះ កាលពីវេលាម៉ោងម៉ោង៥៖១០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិត្រពាំងពោន ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង។ ... Read More »

រថយន្តស្ទួច ជែងលើស្ពានទន្លៀង បែកកង់រេចង្កូត បុកម៉ូតូបញ្ច្រាសគ្នា៣គ្រឿង របួសមនុស្ស៤នាក់

ខេត្តស្វាយរៀង៖ មនុស្សប្រុសស្រី៤នាក់ បានរងរបួស ម៉ូតូ៣គ្រឿងរងការខូចខាត ដោយសារតែរថយន្តស្ទូចចំណុះ៥តោន បើកជែងលើស្ពានទន្លៀងហើយចៃដន្យបែកកង់ ក៏រេចង្កូតបុកបញ្ច្រាសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤២នាទីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នៅលើស្ពានទន្លៀង ស្ថិតក្នុងភូមិទន្លៀង ឃុំរមាងថ្កោល ... Read More »

មហាអំណាចយោធាប្រជែងផលិតអាវុធទំនើបៗ តែនៅមានប្រទេសជាច្រើន មិនត្រូវការអាវុធ និងយោធាឡើយ

បច្ចុប្បន្ន អាមេរិក និងរុស្ស៊ី​ ជាប្រទេសមហាអំណាចសព្វាវុធនៅលើពិភពលោក ​តែងតែបង្អួត អាវុធទំនើបៗរបស់ខ្លួន ហើយអះអាងថា មានតែអាវុធរបស់ខ្លួនប៉ុណ្ណោះ ទើបមានសមត្ថភាពខ្ពស់ជាង ។ សកម្មភាពខាងលើ​គឺជាការប្រកួតប្រជែងអាវុធ ទំនើប ៗ របស់មហាអំណា​យោធាទាំងពីរ ។​ ... Read More »

អាមេរិកបំពានច្បាប់ចិនតែមួយ ដោយលក់អាវុធឲ្យតៃវ៉ាន់

ការសម្រេចលក់អាវុធទៅឲ្យកោះតៃវ៉ានរបស់អាមេរិក មានទ្រង់ទ្រាយធំបំផុត ទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីរដ្ឋាភិបាលទីក្រុងប៉េកាំង ដោយចាត់ទុកសកម្មភាពទាំងនោះគឺជាការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ ចិន បំពានច្បាប់ចិនតែមួយដែលអាមេរិកបានព្រមព្រៀង ។ នៅពេលនេះដែរ រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន អាមេរិក​ ដែលលក់អាវុធឲ្យកោះតៃវ៉ាន់ ដោយ​ចាត់ទុកថា ជាការបំពានច្បាប់អន្តរជាតិ។ ចិននឹងមានវិធានការ ... Read More »

ទំនាក់ទំនង អាមេរិក និងកូរ៉េខាងជើងកាន់តែប្រសើរ សន្តិភាពឧបទ្វីកូរ៉េ នឹងកើតមានឆាប់ៗនេះ

ទំនាក់ទំនងរវាងអាមេរិកនិងកូរ៉េខាងជើង កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយ​ថ្ងៃដោយសារតែទំនាក់ទំនងបុគ្គល រវាង លោកត្រាំនិងគីម ជុងអ៊ុន កាន់តែល្អ ក្រោយជំនួបលើកទី​៣នៅព្រំដែន ។​នៅពេលនេះលោកត្រាំបានធ្វើរឿងល្អមួយសម្រាប់មេដឹកនាំ គីម ជុងអ៊ុន​​ នោះគឺ ផ្អាកទណ្ឌកម្ម រយៈពេល ពី១២ខែ ដល់​១៨ខែ ... Read More »

ក្រុមជួញដូរគ្រឿងញឿន សម្រុកនាំចូលទៅកាន់ទីផ្សារអាមេរិក

ក្រោយពេលអាមេរិកបង្កើនការយាមល្បាត តឹងតែងនៅតាមព្រំដែនប្រទេសម៉ិចស៊ីកូ​ ធ្វើឲ្យក្រុមជួញដូរគ្រឿង ញៀន មិនអាចបញ្ជូនគ្រឿងញៀនរបស់ខ្លួនទៅចែកចាយនៅអាមេរិកនោះឡើយ ។ នៅពេលនេះ ក្រុមជួញដូរបានងាកមកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកវិញម្តង ។ ក្នុងរយៈពេល ១សប្តាហ៍ប៉ុណ្ណោះ ទាហានអាមេរិកចាប់បានគ្រឿងញៀន​ ហេរ៉ូអ៊ីន​ជិង ៣០តោន តម្លៃ ... Read More »

តំបន់កាស្មៀរ ឥណ្ឌា-ប៉ាគីស្ថាន មិនទាន់ស្ងប់ស្ងាត់ស្នូរកាំភ្លើងនៅឡើយ

កន្លងមក ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការប្រឈមុខតានតឹង រវាងឥណ្ឌា នឹងប៉ាគីស្ថាននៅតំបន់ព្រំដែនកាស្មៀរ គឺជាយុទ្ធសាស្ត្រនយោបាយ របស់នាយករដ្ឋមន្ត្រីឥណ្ឌា ណារ៉េនដ្រា ម៉ូឌី ក្នុងគោលដៅស្វែងរកសំឡេងគាំទ្រ​សម្រាប់បោះឆ្នោតតែប៉ុណ្ណោះ​ ហើយនឹងបញ្ចប់ទៅ ក្រោយការបោះឆ្នោតបានបញ្ចប់​។ ការបោះឆ្នោតបានបញ្ចប់ទៅហើយ ដោយលោក ម៉ូឌី ... Read More »

វិស័យឧស្សាហកម្មគ្មានផ្សេងគុយបា រងផលប៉ះពាល់ខ្លាំង ដោយទណ្ឌកម្មរបស់អាមេរិក

កាលពីជំនន់ដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ទំនាក់ទំនង ប្រទេសទាំងពីរល្អប្រសើរឡើងវិញ ដោយអាមេរិកបានបើកស្ថានទូត បង្កើតទំនាក់ទំនងការបរទេស ជាថ្មីជាមួយគុយបា ។ ជាមួយគ្នានោះ ប្រធានាធិបតីអាមេរិក ពេលនោះលោកអូបាម៉ា ក៏បានទស្សនកិច្ចទៅកាន់គុយបាជាលើកដំបូងផងដែរ ។ ជាមួយគ្នានោះ ... Read More »

អាមេរិកបន្ទន់ឥរិយាបទទៅលើក្រុមហ៊ុន​ Huawei, ​ចិនស្នើកាណាដាដោះលែងអគ្គនាយកហិរញ្ញវត្ថុ

កន្លងមករដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន​ បានអនុញ្ញាត ឲ្យបណ្តាក្រុមហ៊ុនអាមេរិក បន្តសហការជាមួយក្រុមហ៊ុន Huawei ​ដោយអនុញ្ញាតឲ្យលក់ផលិតផលមួយចំនួន ទៅដល់ក្រុមហ៊ុន ។ ប៉ុន្តែផលិតផល មុខទំនិញទាំងនោះ គឺចាំបាច់ត្រូវតែទទួលបានការឯកភាព​ពីក្រសួងពាណិជ្ជកម្ម អាមេរិក ។ ទាំងនោះជាសញ្ញាវិជ្ជមានមួយ របស់អាមេរិក ... Read More »