ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្តដឹកថ្ម ក្រួសបើកឡើងស្ពានឥន្ធនូមិនរួចបានរអិលថយក្រោយ មកប៉ះរថយន្ត៣គ្រឿង រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ ពីរនាក់ប្តីប្រពន្ធបានបើករថយន្តដឹកថ្ម ក្រួសពេញឡានបានបើកឡើងលើស្ពានឥន្ធនូ កោះពេជ្រ បានពាក់ កណ្តាល ស្ពាន ទៅមុខមិនរួច ក៏ថយក្រោយមកវិញទៅប៉ះរថយន្ត ឡិចស៊ីសដែលចតចោលពេញទំហឹងបណ្តាលឲ្យរថយន្តឡិចស៊ីសបោលទៅបុករថយន្តព្រួសគៀបជាប់ ។ រថយន្តបង្កមិនទាន់អស់ល្បឿនបានថយទៅប៉ះរថយន្តដឹកថ្មក្រួសមួយគ្រឿងទៀត គៀបជាប់ ទៅមុខលែងរួច ... Read More »

អាជ្ញាធរខេត្តបន្ទាយមានជ័យ ប្រកាសចាត់វិធានការទប់ស្កាត់ និងត្រួតពិនិត្យការីករាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក ខណៈដែលជំងឺនេះបានរាលដាលចំនួន៥ខេត្តហើយ

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ បានប្រកាសឲ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានចាត់វិធានការបង្ការទប់ស្កាត់ និងត្រួតពិនិត្យការីករាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិកដើម្បីបញ្ចៀសកុំឲ្យជំងឺប៉េស្តជ្រូកអាហ្វ្រិក ឆ្លងរាលដាលចូលក្នុងទឹកដីខេត្តបន្ទាយមានជ័យគ្រាដែលមន្រ្តីជំនាញពេទ្យសត្វខេត្តបន្ទាយមានជ័យបានបង្ហាញឲ្យដឹងថាជំងឺប៉េស្តជ្រូកអាហ្រ្វិចបានឆ្លងរាលដាលចំនួន៥ខេត្តនោះហើយ ក្នុងប្រទេសកម្ពុជា គឺខេត្តរតនៈគីរី ខេត្តស្វាយរៀង ត្បូងឃ្មុំ តាកែវ និងចុងក្រោយរាលដាលមកដល់ខេត្តកណ្តាលដែលបណ្តាលឲ្យសត្វជ្រូករាប់សិបក្បាលបានងាប់ ... Read More »

បុរសម្នាក់ស្លាប់ដោយសារមុតកាំបិតខ្វែវយ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំ៖ បុរសម្នាក់ស្លាប់ដោយសារមុតកាំបិតខ្វែវកាលពី វេលាម៉ោង៧និង១៥នាទី ថ្ងៃទី12 ខែកក្កដា ឆ្នាំ 2019 នៅចំណុចឡូត៍ចំការស្វាយចន្ទី លេខ២០០៧ ចំណុចតំបន់អណ្ដូងតាមែង ក្នុងភូមិថ្នល់ ឃុំទួលគ្រើល ស្រុកបា្រសាទបល្ល័ង្ក ខេត្តកំពង់ធំ ។ ... Read More »

ក្លិនហ្គាសចេញពីម៉ាស៊ីនត្រជាក់ធ្វើឲ្យកម្មការិនីរោងចក្រកាត់ដេរ២០នាក់ដួលសន្លប់

ខេត្តកណ្ដាល៖ កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ យីហោ ខេមបូយូនីសូល អិលធីឌី (ហៅកាត់ដំបូលសរទី១៦) ចំនួន២០នាក់ រួមទាំងស្រ្តីមានផ្ទៃពោះ២នាក់ទៀត ដួលសន្លប់បន្តបន្ទាប់គ្នា ដោយសារធំក្លិនហ្គាសចេញពីម៉ាស៊ីនត្រជាក់ ខណៈកំពុងធ្វើការ ។ ករណីនេះកើតឡើងនៅវេលាម៉ោង៨និង០៤នាទី ថ្ងៃទី១២ ខែកក្កដា ... Read More »

សម្តេចតេជោថ្លែងថា «ខ្ញុំឈឺស្មាតែក៏ដូចឈឺជើងដែរ ៥ថ្ងៃឡើង៣គីឡូ»

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុក​​កាលពីថ្ងៃទី​១២ ខែកក្កដា ឆ្នាំ២០១៩ថា «ខ្ញុំឈឺស្មាតែក៏ដូចឈឺជើងដែរ ៥ថ្ងៃឡើង៣គីឡូ» ។ សម្តេចតេជោបានថ្លែងដូច្នេះថា៖ «តើទៅណាទៀតខ្ញុំ? ពេលមុនបន្ទាប់ពីធ្វើការរួចហើយមានកម្មវិធីហាត់ប្រាណតាមរបៀបជាច្រើនដូចជារត់លើម៉ាសុីនជិះកង់ ដើរតាមធម្មជាតិលើស១មុឺនជំហាន ។ ថ្ងៃសៅរិ៍ ... Read More »

រដ្ឋមន្រ្តីការពារជាតិអាស៊ាន ពិភាក្សាផ្លាស់ប្តូរទស្សនៈ និងវាយតម្លៃអំពីសភាពការណ៍ជុំវិញបញ្ហាប្រឈមនានា

បាងកក៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី២៣ នាថ្ងៃទី១១ ខែ កក្កដា ឆ្នាំ២០១៩ នៅទីក្រុងបាង កក ប្រទេសថៃ ក្រៅពីការអនុមត័ទៅតាមរបៀបវរៈ ដែលបានគ្រោងទុកកិច្ចប្រ ជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន ក៏បានពិភាក្សាផ្លាស់ប្តូរទស្សនៈនិងវាយតម្លៃអំពីសភាពការណ៍ជុំវិញបញ្ហាប្រឈមនានា ដែលកើតមានឡើងនៅក្នុងតំបន់ផងដែរ ។ ... Read More »

ចង់បានកូនប្រសាអ្នកទីក្រុង ចាប់កូនស្រីដាក់ច្រវាក់បង្ខាំងនៅផ្ទះមេប៉ុស្ដិ៍នគរបាក់អន្លូង ព្រោះចង់បំបែកចេញពីគូដណ្ដឹង

ខេត្តឧត្ដរមានជ័យ៖ នាងក្រមុំម្នាក់ដែលទើបភ្ជាប់ពាក្យជាមួយគូដណ្តឹងបាន១ថ្ងៃ ត្រូវម្ដាយ​បង្កើត​ចាប់ចង និងដាក់ច្រវាក់បង្ខាំង នៅក្នុងផ្ទះមេប៉ុស្តិ៍នគររដ្ឋបាលបាក់អន្លូងដែលត្រូវ​ជាដន្លង ព្រោះតែចង់​បំបែក​​ចេញពីគូដណ្ដឹងរបស់នាងឲ្យទៅយកប្តីនៅក្រុងភ្នំពេញ ។ រឿងរ៉ាវទាំងនេះត្រូវបានភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃសុក្រ​១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវ និងថ្ងៃទី​១២ខែកក្កដា ​ឆ្នាំ​២០១៩ ... Read More »

កងទ័ព ត្រូវ​ចាត់ទុកការហ្វឹកហ្វឺន ជាជ្រុងអាទិភាពមួយនៃកំណែទម្រង់ និងបង្កើនសមត្ថភាពរបស់ខ្លន

ខេត្តសៀមរាប៖ កងយោធពលខេមរភូមិន្ទ(ខ.ភ.ម) ចាត់ទុកវិស័យហ្វឹកហ្វឺន ជាជ្រុងអាទិភាពមួយនៃការកែទម្រង់របស់ខ្លួនសំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈយោធិន ធានាដល់កិច្ចការពារប្រកបដោយ ប្រសិទ្ធភាព អធិបតេយ្យ បូរណភាព ទឹកដី សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូច ជាការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ... Read More »

សង្ស័យទំនាស់ពាក្យសំដី និងគ្នា ជនសង្ស័យមួយក្រុមជិះម៉ូតូដេញវាយ រងរបួសមនុស្ស៣នាក់

ខេត្តស្វាយរៀង៖ បុរស៣នាក់ បានរងរបួសធ្ងន់ស្រាល ខណៈបង្កហិង្សាដាក់គ្នាព្រួតវាយ និងដកខ្សែក្រវាត់ដែកបំពង់ទីប បង្កការភ្ញាក់ផ្អើលពេញផ្លូវសង្ស័យមានទំនាស់ពាក្យសំដី នឹងគ្នា ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ... Read More »

ទើបចេញពីគុក មកជួញដូរគ្រឿងញៀន ត្រូវនគរបាល ខណ្ឌពោធិ៍សែនជ័យចាប់ចូលគុកវិញ

ភ្នំពេញ ៖ កម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរៈសេនីយ៍ឯក​ យឹម​ សារ៉ាន់​ អធិការនគរបាល ខណ្ឌបានបើកប្រតិបត្តិការឆ្មក់ បង្ក្រាបឃាត់ខ្លួនជនសង្ស័យ២នាក់ ប្តីប្រពន្ធជាមេក្លោងជួញដូរគ្រឿងញៀន យ៉ាងសកម្មដកហូតថ្នាំញៀន៥កញ្ចប់ធំ ។ ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨ ... Read More »

យុវជន សួង នាគព័ន្ធ ដែលដឹកនាំមនុស្សទៅរៀបចំកម្មវិធីគោរពវិញ្ញាណក្ខន្ធសពបណ្ឌិត កែម ឡី ត្រូវតុលាការចេញដីកាឃុំខ្លួន

ភ្នំពេញ៖ លោកឯក ប៉ូលីហ្វី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១២ ខែកក្កដា នេះ សម្រេចឃុំខ្លួន បុរសម្នាក់ដែលជាប់ពាក់ព័ន្ធករណី ដឹកនាំមនុស្សទៅរៀបចំកម្មវិធីគោរពវិញ្ញាណក្ខន្ធសពបណ្ឌិត កែម ឡី នៅស្តារម៉ាតស្តុបបូកគោ ប្រឆាំងនឹងការហាមឃាត់របស់អាជ្ញាធរដែនដីនោះ ដាក់ពន្ធនាគារបណ្តោះអាសន្ន ... Read More »

មន្ត្រី៖ មកទល់ពេលនេះសម្រាប់ខេត្តព្រះសីហនុប្រភេទជំងឺគ្រុនឈាមមិនមានអ្វីគួរឲ្យកត់សម្គាល់ទេ

ខេត្តព្រះសីហនុ៖ កន្លងមកនេះ ប្រជាពលរដ្ឋទាំងចាស់.ក្មេង នៅតាមបណ្តារ ក្រុង.ស្រុក ក្នុងខេត្តព្រះសីហនុ បានលើកឡើងអំពីកង្វល់របស់ពួកគាត់ អំពីបញ្ហាគ្រុនឈាម ខណៈដែលមួយរយៈពេលចុងក្រោយៗនេះ ពួកគាត់បានសង្កេតឃើញទាំងចាស់ និងក្មេងតែងតែកើតមានជំងឺគ្រុនឈាម ដែលជាប្រភេទជំងឺដ៍សាហាវដែលអាចឆក់យកជីវិតមនុស្សក្នុងរយៈពេលខ្លឺតែប៉ុណ្ណោះបើអ្នកជំងឺមានការធ្វេសប្រហែស ។ ដើម្បីឆ្លើយតបទៅ នឹងក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ ... Read More »

ផឹកស៊ីស្រវឹង ខឹងគេនិយាយទូរសព្ទឮ ស្ទុះប្រើហិង្សាទៅវិញទៅមក រងរបួសធ្ងន់ស្រាល៤នាក់

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនភាគីទាំងសងខាង មានជនជាតិវៀតណាម២នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់ បន្ទាប់ពីបានប្រើហិង្សាវាយគ្នាទៅវិញទៅមក បណ្ដាលឲ្យរងរបួសធ្ងន់ ស្រាល ខណៈម្ចាស់ផ្ទះជួលក៏រត់ទៅអន្តរាគមន៍ទៅជួយឃាត់បំបែក ស្រាប់តែរងរបួសត្រូវចំ២កាំបិតរងរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃ សុក្រ ១១កើត ខែអាសាឍ ឆ្នាំកុរ ... Read More »

អាជីវករ១៧នាក់ លក់ដូរនៅផ្សារ ហ្គ្រេន ជម្ពូវ័ន លើកគ្នាទៅតវ៉ាដល់សាលា សង្កាត់ចោមចៅ៣

ភ្នំពេញ ៖ អាជីវករចំនួន១៧នាក់ ជាតំណាងឲ្យបងប្អូនអាជីវករ ជាង២០០នាក់ លក់ដូរនៅផ្សារឯកជន ហ្គ្រេន ជម្ពូវ័ន ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ នាំគ្នាទៅតវ៉ា និងស្នើសុំឲ្យអាជ្ញាធរ សង្កាត់ជួយ បន្ទាប់ពីពួកគាត់លក់ដូរមិនដាច់ ... Read More »

ប្រគល់-ទទួលកាកសំណល់សង្គ្រាម និងកម្ទេចចោល នៅកណ្ដាលស្រែ

ខេត្តពោធិ៍សាត់៖ មន្រ្ដីជំនាញផ្នែកសណ្ដាប់ធ្នាប់ និងអាវុធជាតិផ្ទុះ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់ត្នោត ប្រគល់-ទទួលកាកសំណល់ (សង្រ្គាម) គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ជូនមន្រ្តីអង្កការ (ហេឡូត្រាស) ចំនួន ១៥គ្រាប់ ដើម្បីកម្ទេចបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស.សត្វ ។ ពិធីប្រគល់-ទទួលកាកសំណល់សង្រ្គាមខាងលើ ... Read More »

អាជ្ញាធរ ខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះចុះវាស់វែងកំណត់ព្រំដី ឋិតនៅក្នុងតំបន់បេ

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរ ខណ្ឌឫស្សីកែវដឹកនាំដោយលោក លីន ញ៉ាក់ លោក ស៊ូ សោគុណ អភិបាលរង ខណ្ឌព្រមទាំងមន្ត្រីក្រោមឱវាទមានអាជ្ញាធរ សង្កាត់ភូមិជំនាញភូមិបាល និងម្ចាស់ដីកម្មសិទ្ធផងដែរ ... Read More »

កំណាត់ផ្លូវលេខ១១០ ពីស្ពានព្រែកសំរោង ទៅដល់ព្រំប្រទល់ រវាងស្រុកស្អាង និងកៀនស្វាយ មានសភាពកាន់តែពិបាកធ្វើដំណើរ

ភ្នំពេញ៖ កំណាត់ផ្លូវលេខ១១០ ដែលតភ្ជាប់ពី ខណ្ឌច្បារអំពៅទៅកាន់ស្រុកកោះធំ ព្រំដែនវៀតណាម បានទទួលរងនូវការខូចខាតធ្ងន់ធ្ងរ ជាពិសេសនៅក្នុងភូមិសាស្ត្រ ឃុំឈើទាល និង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ កន្លែងខ្លះធ្វើឲ្យអ្នកបើកបរយានយន្តមានការព្រួយបារម្ភពីសុវត្ថិភាព ព្រោះមានទឹកដក់នៅអមសងខាងផ្លូវតែម្តង ... Read More »

ខ្ចីម៉ូតូគេទៅទិញមី! បែរជាជិះដើរអំពាវនាវលក់ពេញខេត្ត នគរបាលក្របួចដាក់ខ្នោះ

ខេត្តពោធិ៍សាត់៖ យុវជនម្នាក់ខ្ចីម៉ូតូអ្នកស្គាល់គ្នាថា ទៅទិញមីមួយភ្លែត បែរជាជិះយកទៅដើរអំពាវនាវលក់ពេញខេត្តពោធិ៍សាត់ ប៉ះចំកម្លាំងកំពុងល្បាតមានការសង្ស័យឃាត់ចាប់ដាក់ខ្នោះ ទើបដឹងថា ជាករណីឆបោក ។ ហេតុការណ៍ខាងលើបានធ្វើឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសាស្ត្រភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ... Read More »

បន្ទាប់ពីយកដុំថ្ម មកគរតម្រៀបលើទ្រូងផ្លូវសាធារណៈ ឥឡូវនេះ លោកឧកញ៉ា ជា រិទ្ធី ចាប់ផ្ដើមចាក់ស៊ីម៉ង់ដ៍បណ្ដុះបង្គោលថ្មលើទ្រូង ធ្វើជាព្រុំកម្មសិទ្ធិផ្ទាល់ខ្លួន

ភ្នំពេញ៖ ពិតជាខ្លាំងមែន លោកឧកញ៉ា ជា រិទ្ធី បន្ទាប់ពីយកដុំថ្មមកគរតម្រៀបលើទ្រូងផ្លូវសាធារណៈ ឥឡូវនេះលោកឧកញ៉ា ជា រិទ្ធី ចាប់ផ្ដើមចាក់ស៊ីម៉ង់ដ៍បណ្ដុះបង្គោលថ្មលើទ្រូងធ្វើជាព្រុំកម្មសិទ្ធិផ្ទាល់ខ្លួនហើយព្រោះអាជ្ញាធរ សង្កាត់ និង ខណ្ឌជ្រោយចង្វាប្រហែលត្រូវថ្នាំសណ្តុំរបស់លោកឧកញ៉ាហើយមើលទៅ បានជាមិនមានវិធានហាមឃាត់ទាល់តែសោះនោះ ។ ... Read More »

ទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន “១២ កក្កដា ឆ្នាំ២០១៩”នៅស្រុកពញាឮ

ខេត្តកណ្តាល៖ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាវិទ្យាល័យទេពប្រណម្យ ក្នុងស្រុកពញាឮ​ បានរៀបចំ​ពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿង​ ញៀនក្រោមប្រធានបទសុខភាពដើម្បីយុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព”ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល ... Read More »

ពលរដ្ឋវេណេហ្ស៊ុយអេឡា មានក្តីសង្ឃឹមបញ្ចប់វិបត្តិនយោបាយ

ពលរដ្ឋវេណេហ្ស៊ុយអេឡា បានបង្ហាញពីភាពសប្បាយរីករាយយ៉ាងខ្លាំង នៅពេលដែល រដ្ឋាភិបាល និងក្រុមប្រឆាំងបានព្រមព្រៀងសន្តិសភាព បញ្ចប់វិបត្តិអូសបន្លាយ ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ និងធ្វើឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះ ។ ​ លោក Hector Rodriguez អភិបាលរដ្ឋ Miranda ... Read More »

គ្រោះថ្នាក់រថភ្លើងដ៏រន្ធត់នៅប៉ាគីស្ថាន ស្លាប់កើនឡើងជាបន្តបន្ទាប់

រថភ្លើងពីរគ្រឿងបុកគ្នា នៅប៉ាគីស្ថាន បណ្តាលឲ្យមានអ្នកស្លាប់ជាង ២០នាក់ និងរបួសជាង​១០០ នាក់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រុមអ្នកជំនាញបានព្យាករណ៍ថា និងមានអ្នកស្លាប់​កាន់តែច្រើន ដោយមានអ្នករងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ ។ ប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថាន នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩​បានផ្សាយថា ... Read More »

គ្រោះទឹកជំនន់វាយប្រហារ រដ្ឋ Assam ប្រទេសឥណ្ឌា ពលជរដ្ឋជិតកន្លះលាននាក់ ជាប់គាំង

ភ្លៀងធ្លាក់ខ្លាំង បង្កជាគ្រោះទឹកជំនន់ វាយប្រហារតំបន់ជាច្រើនក្នុងប្រទេសឥណ្ឌា ប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ។ ​ មកទល់ពេលនេះ មានមនុស្ស​​៣នាក់បានស្លាប់ និងរបួសច្រើន ក្រៅពីនេះនៅមានពលរដ្ឋ​៤សែននាក់ត្រូវជាប់គាំង ដោយសារតែផ្លូវថ្នល់ត្រូវកាត់ផ្តាច់ដោយទឹកជំនន់ ។ មន្ត្រីឥណ្ឌា​ ​បានបញ្ជាក់​ប្រាប់ប្រភពព័ត៌មានក្នុងស្រុក​ កាលពីថ្ងៃទី១១ ... Read More »

បញ្ហាគ្រឿងម៉ាស៊ីន យន្តហោះកាណាដា ចុះចតជាបន្ទាន់​នៅហាវៃ របួស​៣៧នាក់

យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់កាណាដា ដែលមានអ្នកដំណើរនៅលើយន្តហោះដល់ទៅជាង​២៨០នាក់ ត្រូវបង្ខំចិត្តចុះចតជាបន្ទាន់នៅក្នុង រដ្ឋហាវៃ អាមេរិក ដោយមានបញ្ហាម៉ាស៊ីន ។ ជាភព្វសំណាងយន្តហោះចុះចតដោយសុវត្ថិភាព ប៉ុន្តែបណ្តាលឲ្យមានអ្នករងរបួស ស្រាល៣៧ផងដែរ ។ ក្រុមហ៊ុនហោះហើរ​ អ៊ែរកាណាដា បានបញ្ជាក់ថា ជើងហោះហើរ​មួយ​ពីទីក្រុង ... Read More »

H1N1បង្កក្តីបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋមីយ៉ាន់ម៉ា ក្រោយមានអ្នកស្លាប់បន្តកើនឡើង

នៅប្រទេសជាច្រើន ក្នុងបំបន់បារម្ភពីជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក ដែលកំពុងតែរាលដាលយ៉ាងខ្លាំង ។ ចំណែកនៅប្រទេសមីយ៉ាន់ម៉ាវិញ ក្រៅពីផ្តាសាយជ្រូក​នៅមាន ជំងឺគ្រូនផ្តាសាយបក្សី​ H1N1 ​បានសម្លាប់ពលរដ្ឋមីយ៉ាន់ម៉ាកើនឡើងដល់៣៧នាកហើយ ។ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងកីឡា និងសុខភាព​របស់មីយ៉ាន់ម៉ា ... Read More »

ទីក្រុងវ៉ាស៊ីនតោន ៖ មីស៊ីលឆ្លងទ្វីបកូរ៉េខាងជើង អាចកម្ទេចគ្រប់ទីកន្លែងក្នុងទឹកដីអាមេរិក

ក្នុងពេលដែលទំនាក់ទំនងរវាងអាមេរិក នឹងកូរ៉េខាងជើង ល្អប្រសើរឡើងវិញ បន្ទាប់ពីកិច្ចប្រជុំលើកទី​៣នៅតំបន់ព្រំដែន កូរ៉េទាំងពីរ ។ មេដឹកនាំ អាមេរិក កូរ៉េខាងជើង បានព្រមព្រៀងគ្នាបន្តពិភាក្សាលើកម្មវិធីបរមាណូ ហើយអាមេរិកស្នើឲ្យកូរ៉េខាងជើង បង្កករាល់កម្មវិធីពាក់ព័ន្ធ និងអាវុធទាំងអស់ ។ នៅពេលនេះ ... Read More »

ចិន និងជប៉ុនជាម្ចាស់បំណុលធំបំផុតរបស់អាមេរិក

បច្ចុប្បន្ន អាមេរិកកំពុងតែប្រឈម នឹងការបែកបំណុលដោយសារតែសេដ្ឋកិច្ច អាមេរិកថយចុះ ហើយប្រាក់ចំណូលពីពន្ធដារក៏ធ្លាក់ចុះផងដែរ ធ្វើឲ្យអាមេរិកប្រឈមនឹងការបែកបំណុលក្នុងពេលដ៏ខ្លីខាងមុខ ។ បណ្តាអង្គការសង្គមស៊ីវិល និងអ្នកវិនិយោគ នៅក្នុងប្រទេសអាមេរិក គឺជាម្ចាស់បំណុលដ៏ធំបំផុតរបស់រដ្ឋាភិបាលអាមេរិក​ ។ ក្រៅពីនេះ អាមេរិកនៅមានម្ចាស់បំណុលបរទេសជាច្រើន ក្នុងនោះមានចិន ... Read More »

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ០៨ និង៣០នាទី លោក សុខ ... Read More »

ប្រទះឃើញម៉ូតូប្លុងចោលទាំងព្រឹក ប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ច

ភ្នំពេញ៖ ម៉ូតូឌ្រីមសង់សេ១២៥ មួយគ្រឿង ត្រូវបងប្អូនប្រជាពលរដ្ឋប្រទះឃើញក្នុងដីឡូត៍មួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ តាមប្រភពភពបានឲ្យដឹងថា នៅវេលាម៉ោង៨ និង០០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ មានបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ទីនោះ ... Read More »

ចាញ់បោកក្រុមទម្លាក់យោង អស់គ្រឿងអលង្ការពីខ្លួន បានត្រឹមកាន់ខ្សៃកក្រឡៃទៅប្តឹងប៉ូលិស

ភ្នំពេញ ៖ នារីជាកម្មការិនីរោងចក្រម្នាក់ បាត់បង់គ្រឿងអលង្ការ អស់ពីខ្លួនរលីង និងទូរស័ព្ទមួយគ្រឿងផងដែរ សរុបអស់រាប់រយដុល្លារ ដោយសារបាញ់បោកក្រុមទម្លាក់យោង ។ នារីរងគ្រោះ បានត្រឹមកាន់ខ្សែកក្រឡៃទៅប្តឹងប៉ូលិសទាំងទឹកភ្នែក កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ... Read More »