ព័ត៌មានទាន់ហេតុការណ៍៖
'

រដ្ឋបាលរាជធានីភ្នំពេញ បានបន្តផ្លាស់ប្ដូរប្រព័ន្ធលូ នៅតាមបណ្ដោយផ្លូវលេខ៣៣៦ ដើម្បីបញ្ចៀសការលិចទឹក

ភ្នំពេញ៖​ ថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញបានឲ្យកម្លាំងចុះផ្លាស់ប្ដូរប្រព័ន្ធលូ នៅតាមមហាវិថីតូចធំនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីបង្ហូរទឹកបានលឿនជាងមុន ព្រោះពេលភ្លៀងម្ដងៗតែងតែលិចរហូតមកធ្វើអោយបងប្អូន ប្រជាពលរដ្ឋ ពិបាកធ្វើដំណើរ និងដើម្បីសោភ័ណភាព បរិស្ថាននៅក្នុងទីក្រុងភ្នំពេញផងដែរ ។ ជាក់ស្ដែងនៅតាមបណ្ដោយលេខ៣៣៦ ចាប់ប្រឡាយទឹកស្អុយបឹងសាឡាង រហូតដល់ផ្លូវលេខ២៦១ មូលដ្ឋានសង្កាត់បឹងសាឡាង ... Read More »

រឿងលុយទៀតហើយ! បញ្ញា សិទ្ធិត្រូវគេទារបំណុល និងប្តឹងពីបទរំលោភលើសេចក្តីទុកចិត្ត

ភ្នំពេញ៖ ទើបនឹងស្ងាប់ស្ងាត់រឿងថៅកែក្លឹបកម្សាន្ត សោន (Sound Club) របស់លោកឧកញ៉ា ដួង ឆាយ ផុសទារលុយមិនទាន់បាន២ខែផង ស្រាប់តែពេលនេះតារាសម្តែង និងពិធីករលោក បញ្ញាសិទ្ធិ ត្រូវបានគណនីយហ្វសប៊ុកមួយបានបង្ហោះសារទារបំណុលដោយបង្ហាញរូប​ និងឈ្មោះចំៗ រួមទាំងឯកសារភស្តុតាងមួយចំនួនទៀត ... Read More »

ជនជាតិចិនពីរក្រុម ផឹកស៊ីស្រវឹងទាស់សម្តី វៃគ្នាផ្អើលពេញហាង

ភ្នំពេញ​៖​ ហេតុការណ៍​ភ្ញាក់ផ្អើលមួយ ដោយសារជនជាតិចិនចំនួន២ក្រុម បានចូលផឹកស៊ីក្នុងហាងមួយកន្លែង ខណៈស្រវឹងរៀងខ្លួន ក៏ទាស់សម្តីគ្នាវៃប្រ៉ាវផ្អើលភ្ញៀវរត់ជាន់ជើងគ្នា កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០០១៧​ នៅចំណុចភោជនីយដ្ឋាន​ អាសាន​ ខាងលិចស្ពានហង្ស​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌបឹងកេងកង ... Read More »

លិខិតមិត្តអ្នកអាន៖ ខ័ណ្ឌចប់ត្រឹម​ចាប់​ស៊ឹង សំអុល និងគូកននោះឬ?

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ដែលតាមដានព័ត៌មានស្តីពី​ការបង្ក្រាបបទល្មើសព្រៃឈើ​ទ្រង់ទ្រាយធំ នៅឯខេត្តមណ្ឌលគិរី​អបអរសាទរ​យ៉ាងខ្លាំង​ចំពោះចំណាត់ការនេះ ប៉ុន្តែខ្ញុំបាទ​មានចម្ងល់ថា មានតែ​ឧកញ៉ា ស៊ឹង សំអុល និងគូកនដែលជាមេការ​នោះទេឬ ដែលប្រឈម​ចំពោះមុខច្បាប់? ចុះអាជ្ញាធរដែនដី, ស្ថាប័នជំនាញ ដូចជាខាង​មន្ទីរកសិកម្ម… ដែនជម្រក… មិនជាប់ពាក់ព័ន្ធ​ក្នុងការបើកដៃ​ឲ្យ​ឈ្មួញ​កសាងបទល្មើសទេឬ? ពីព្រោះថា ... Read More »

រថយន្តហាយប្រីតពន្លះទ្រូងផ្លូវរងការខូចខាតអស់ចំនួន៣កង់

ភ្នំពេញ​៖​ បុរសម្នាក់ សង្ស័យស្រវឹងបើករថយន្តហាយប្រីតក្នុងល្បឿងលឿន រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតអស់ចំនួន៣កង់ ចំណែករថយន្តដាច់កាឡេទៅបុកលែងរួច ។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩​ នៅចំណុចផ្លូវលេខ៣១០ កែងផ្លូវព្រះមុនីវង្ស​ ស្ថិតក្នុងសង្កាត់បឹកកេងកងទី១​ ខណ្ឌបឹងកេងកង ... Read More »

ខ្សឹបដាក់ត្រចៀក៖ ចែភក្តិ អត់ខ្វល់ សំខាន់របររកស៊ី​នៅតែទៅមុខ

បើទោះបីជាគណៈកម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើ​​ធ្វើសកម្មភាព​ផ្អើល​ប្រជាពលរដ្ឋ ទូទាំងប្រទេសយ៉ាងណាក៏ដោយ ក៏​ចែភក្តិ ឈ្មួញរកស៊ីឈើល្បីឈ្មោះនៅស្រុកភ្នំក្រវាញ មិនខ្វល់នោះដែរ គឺនៅតែឈរជើង​យ៉ាងរឹងមាំ ចាំទិញឈើ​នៅ​ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ដដែល ។ នៅគ្រាដែល​គណៈកម្មការជាតិបង្ក្រាបឧកញ៉ារកស៊ីឈើ​នៅខេត្តមណ្ឌលគិរីនោះ ពួកអ្នករកស៊ីឈើ​នៅឯខេត្តពោធិ៍សាត់ឯណោះ ក៏ផ្អាកសកម្មភាពរួញខ្លួនខ្លះៗដែរ លើកលែងតែចែភក្តិ និងដៃគូ ឈ្មោះ ... Read More »

សមត្ថកិច្ចបញ្ជូន យុវជន គង់ រ៉ៃយ៉ា មកតុលាការករណីប្រកាសលក់អាវយឺតមានរូបលោកបណ្ឌិត កែម ឡី

ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែកក្កដា នេះ បានបញ្ជូន យុវជន គង់ រ៉ៃយ៉ា មកតុលាការម្តងទៀត ដើម្បីសាកសួរករណីប្រកាសលក់អាវយឺតមានរូបលោកបណ្ឌិត កែម ឡី ដែលមានខ្លឹមសារថា “បេីអ្នកមិនធ្វើអ្វីសោះក៏គង់តែរងគ្រោះដែរ ... Read More »

រថយន្តដឹកឈើល្មើសច្បាប់ចំនួន ៤គ្រឿង ត្រូវបានធ្វើការបំផ្លាញចោលនៅនឹងកន្លែង

ខេត្ត​មណ្ឌលគិរី៖ នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ​២០១៩​នេះរថយន្តដឹកឈើល្មើសច្បាប់ចំនួន ៤គ្រឿង ដែលរកឃើញនៅក្នុងព្រៃជ្រៅ ស្ថិតក្នុងកស្រុកកោះញែក ខេត្តមណ្ឌលគិរី ពិបាកក្នុងការនាំចេញមកក្រៅវិញនោះ ត្រូវបានកម្លាំងគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិធ្វើការកម្ទេចចោលនៅនឹងកន្លែងតែម្តង។ លោកឧត្តមសេនីយ៍ត្រី ... Read More »

អាជ្ញាធរវាយកម្ទេចសំណង់សង់លយចូលដីវត្ត តាមបណ្ដឹងព្រះសង្ឃ ក្រោមការតវ៉ាយ៉ាងខ្លាំងពីម្ចាស់

ភ្នំពេញ៖ កម្លាំងសមត្ថកច្ចចម្រុះរបស់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចុះរុះវាយកម្ទេចសំណង់របងរឹងមាំរបស់ប្រជាពលរដ្ឋ២គ្រួសារ ដែលអាជ្ញាធរថា បានសង់លយចូលដីរបស់វត្តពោធិ៍ចិនតុង ។ ខណៈនោះត្រូវបានប្រជាពលរដ្ឋទាំង២គ្រួសាររារាំង និងតវ៉ាយ៉ាងខ្លាំងក្លាដោយដោយនិយាយថា អាជ្ញាធរអត់បានជូនដំណឹងមុននឹងចុះវាយ មិនតែប៉ុណ្ណោះពួកគាត់បានរើសដុំថ្មគប់ទៅលើគ្រឿងចក្របណ្ដាលឲ្យបែកកញ្ចក់រងការខូចខាតយ៉ាងដំណំ ។ ការចុះវាយកម្ទេចសំណង់សង់លយចូលដីវត្តខាងលើបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ចំណុចក្នុងវត្តពោធិ៍ចិនតុង ... Read More »

​ប្រពន្ធកូនមិននៅផ្ទះ លួចចង.កស្លាប់ខ្លួនមិនដឹងមូលហេតុ

ភ្នំពេញ​៖​ បុរសម្នាក់មិនដឹងមានវិបត្តិអ្វីបានសម្រចចិត្តចង.កសម្លាប់ខ្លួនក្នុងផ្ទះខ្លួនចោលប្រពន្ធកូនឲ្យនៅកំព្រា​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១០ ខែកក្កដា ​ឆ្នាំ២០១៩​ នៅផ្ទះលេខ១២២ ផ្លូវលំ ភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល ។ ជនរងគ្រោះឈ្មោះ ប៉ែន សុីថាត ... Read More »

អាជ្ញាធរខណ្ឌពោធិសែនជ័យ ចុះទៅដកហូតសម្ភារសំណង់មួយកន្លែង ខណៈហាមច្រើនលើកហើយ តែមិនស្តាប់

ភ្នំពេញ ៖ កម្លាំងចម្រុះខណ្ឌពោធិសែនជ័យ ក្រោមបញ្ជាពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌបានចុះទៅដកហូតសម្ភារ សំណង់គ្រោងដែករបស់អាជីវករចិនមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ​ ... Read More »

សមត្ថកិច្ចចម្រុះ បានចុះទៅទប់ស្កាត់ ដកហូតបង្គោលឈើក្រាស់ ហ៊ុមដែកបន្លាលួស ត្រូវក្រុមអនាធិបតេយ្យបម្រុងយកទៅហ៊ុមព័ទ្ធរំលោភយកដីខុសច្បាប់ នៅតំបន់អភិរក្ស ការពារទេសសភាពបន្ទាយឆ្មារ

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចចម្រុះរួម ហ៊ុមមន្រ្តីបរិស្ថាននៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ បានចុះទៅទប់ស្កាត់ ហ៊ុមដកហូតបង្គោលឈើក្រាក់ ហ៊ុមដែកបន្លាលួសជាច្រើនស្ថិតនៅចំណុចក្បែរបង្គោលព្រំដែនលេខ២៧ដែលត្រូវបានក្រុមអនាធិបតេយ្យបម្រុងយកទៅធ្វើរបងហ៊ុមព័ទ្ធរំលោភយកដីខុសច្បាប់នៅតំបន់អភិរក្សការពារទេសភាពបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ គ្រាដែលមានសេចក្តីរាយការណ៍ឲ្យដឹងថាដីអភិរក្សការពារទេសភាពបន្ទាយឆ្មារគ្រប់គ្រងដោយមន្រ្តីបរិស្ថានបានកំពុងប្រឈមរងការរំលោភបំពានយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់ជាបន្តបន្ទាប់ពីសំណាក់ក្រុមអនាធិបតេយ្យ ។ ប្រធានមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យលោក យឹម ... Read More »

តើមនុស្សប៉ុន្មានម៉ឺននាក់ ដែលខូចសុខភាពដោយសារពិសារទឹកក្រូច ក្លែងក្លាយ ដែលផលិតនៅក្នុងសិប្បកម្ម យីហោ លឹមភ័ណ្ឌ ក្នុងខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ សិប្បកម្មផលិតទឹកក្រូច ក្លែងក្លាយ យីហោ លឹមភ័ណ្ឌ ក្នុងខេត្តកំពង់ធំ ត្រូវបានគេដឹងថា បានបើកដំណើរការរាប់ឆ្នាំមកហើយ រហូតដល់ពេលនេះ ក្នុងនោះត្រូវបានគេស្គាល់ម្ចាស់សិប្បកម្មយ៉ាងច្បាស់គឺ ឈ្មោះ លឹម ភ័ណ មានមុខងារតួនាទីជាអនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ធំ ដែលបានផលិតទឹកក្រូចក្លែងក្លាយ ... Read More »

ឃាត់ខ្លួនជនសង្ស័យ៦នាក់ នៅទីតាំងល្បែងស៊ីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រី

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី៦នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះបង្ក្រាបជាក់ស្ដែង ករណីលេងល្បែងស៊ីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រី កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ... Read More »

រថយន្តដឹកភ្ញៀវរបស់ក្រុមហ៊ុនរិទ្ធិមុនីឡើងជែងកៀរម៉ូតូធ្វើឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល

ខេត្តបន្ទាយមានជ័យ៖ ឪពុកនិងកូន៣នាក់រង របួសធ្ងន់ស្រាល ដោយសាររថយន្តក្រុងដឹកភ្ញៀវរបស់ក្រុមហ៊ុនរិទ្ធិមុនី ចេញពីក្រុងប៉ោយប៉ែត ឆ្ពោះទៅកាន់រាជធានីភ្នំពេញឡើងជែងកៀរម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង១២ និង៤៥នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៩ នៅលើផ្លូវជាតិលេខ៥ ឋិតនៅក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ... Read More »

ក្មេងទំនើងម្នាក់ផឹកស៊ីស្រវ៉ឹងដើររករឿងគេឯង តាមផ្លូវសាធារណ: ត្រូវអាវុធហត្ថឃាត់ខ្លួន

ខេត្តឧ​ត្ត​រ​មានជ័យ​ ៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អន្លង់​វែង ចំនួន​៤​នាក់ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ហើ​ន សំបោ​ន មេបញ្ជាការ​រង​ស្រុក​អន្លង់វែង ចុះ​ល្បាត​ការពារ​សន្តិសុខ​សណ្ដាប់​ធ្នាប់​ក្នុងភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង ។ ជា​លទ្ធផល​កាលពី​វេលា​ម៉ោង​២០​និង​០០​នាទី ថ្ងៃទី​៩ ខែ​កក្កដា ឆ្នាំ​២០១៩ ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន​០១​នាក់​ ... Read More »

ផ្ទុះជំងឺគ្រុនឈាមចំនួន១៥.០០០នាក់ និង ស្លាប់ចំនួន២៥នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មានមួយ នៅថ្ងៃទៅ១០ ខែកក្កដា នេះ ដោយរកឃើញថា ជំងឺគ្រុនឈាមនៅប្រទេសកម្ពុជា បានចាប់ផ្តើមកើនឡើងពីដើមខែឧសភា រហូតដល់បច្ចុប្បន្ន ដោយរាយប៉ាយដុំៗតាមភូមិសាស្ត្រនៃរាជធានី ខេត្តនីមួយៗ ដែលមានចំនួនករណីសរុប១៥.០០០នាក់ និង ស្លាប់ចំនួន២៥នាក់ ... Read More »

សេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាលស្តីពី​ បច្ចុប្បន្នភាពជំងឺគ្រុនឈាម​ និងវិធានការបង្ការ​ និងឆ្លើយតបជំងឺគ្រុនឈាមក្នុងឆ្នាំ​២០១៩​

ភ្នំពេញ ៖ បច្ចុប្បន្នជំងឺគ្រុនឈាមបានកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែរហូតមកដល់ពេលនេះ ជំងឺគ្រុនឈាមបានថយចុះក្នុងខេត្តចំនួន១១ រួមមាន ៖ ខេត្តពោធិ៍សាត់ ខេត្តតាកែវខេត្តស្ទឹងត្រែង ខេត្តស្វាយរៀង ខេត្តរតនៈគីរី ខេត្តប៉ៃលិន ខេត្តកោះកុង ខេត្តកំពង់ធំ ខេត្តបាត់ដំបងខេត្តព្រះសីហនុ ... Read More »

ខេត្តស្វាយរៀង នឹងមានពិធីប្រកួតកីឡាទូកប្រពៃណី ខ្នាតអន្តរជាតិ «ទូកនាគ» ពានរង្វាន់សម្តេចក្រឡាហោម ស ខេង នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង នាចុងខែនេះ

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង មានការសប្បាយចិត្តយ៉ាងខ្លាំង ខណៈដែលនាពេលខាងមុខ នឹងមានរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ភូមិភាគវាលរាប លើកទី១ ឆ្នាំ២០១៩ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ។ ... Read More »

ដីសាធារណៈស្រែជ័យរាប់សិបហិកតា បានក្លាយជាកម្មសិទ្ធិឯកជន តាមរយៈការឃុបឃិតជាមួយអាជ្ញាធរ​ភូមិ- ឃុំ

ខេត្តកំពង់ឆ្នាំង៖ ពលរដ្ឋជាច្រើនគ្រួសារបានសម្តែងការមិនពេញចិត្តនិងអាជ្ញាធរជាខ្លាំង ជាពិសេសលោកមេឃុំក្រាំងល្វារ ថែមទាំងចោទថា ឃុបឃិតគ្នាជាប្រព័ន្ធ ត្រូវដងត្រូវផ្លែជាមួយឈ្មួញរៀបចំទៅជាឯកសារកាន់កាប់ប្រើប្រាស់ដីធ្លីស្របច្បាប់ ។ ក្នុងនោះដែរពលរដ្ឋជាច្រើនគ្រួសារបានឲ្យដឹងថា៖ ដីស្រែជ័យ ស្ថិតនៅចំណុចម្ជៃ ស្ថិតនៅភូមិជំទាវជ្រែង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមាន ... Read More »

លោក ឃួង ស្រេង៖ បញ្ហាសណ្តាប់ធ្នាប់ចរាចរ និងសំរាមជាបញ្ហាប្រឈមនៅរាជធានីភ្នំពេញជំរុញឲ្យអាជ្ញាធរខណ្ឌទាំង ១៤ និងសង្កាត់ទាំងអស់រួមគ្នាអនុវត្ត ឲ្យបានប្រសិទ្ធភាព

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបញ្ជាក់ថា៖បញ្ហាសណ្តាប់ធ្នាប់ចរាចរ និងសំរាម ជាបញ្ហាប្រឈមនៅរាជធានីភ្នំពេញដូច្នេះទេអាជ្ញាធរ ខណ្ឌទាំង១៤ និងសង្កាត់ទាំងអស់ត្រូវរួមគ្នាអនុវត្តការងារនេះឲ្យ មានប្រសិទ្ធភាពដើម្បីឲ្យឆ្លើយតបតាមសំណើររបស់ប្រជាពលរដ្ឋ ។ លោក ឃួង ... Read More »

អឺរ៉ុបកោះប្រជុំជាបន្ទាន់ ភាគីពាក់ព័ន្ធនៅក្នុងកិច្ចព្រមព្រៀង ក្រោយអាមេរិក និងអ៊ីស្រាអែល ត្រៀមវាយប្រហារអ៊ីរ៉ង់

បណ្តាប្រទេសមហាអំណាចបរមាណូនៅអឺរ៉ូប ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង បរមាណូជាមួយអ៊ីរ៉ង់ កាលពីឆ្នាំ​២០១៥ បានកោះប្រជុំជាបន្ទាន់ ក្រោយពេលអ៊ីរ៉ង់បង្កើនចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម ។ ចំណែកអាមេរិក និងអ៊ីស្រាអែលវិញ​បានត្រៀមលក្ខណៈវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ ។ ក្រោយអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀង កាលពីឆ្នាំ​២០១៥ នៅមានប្រទេស ៥ផ្សេងទៀតដែលបន្តរសក្សាកិច្ចព្រមព្រៀងនោះជាមួយអ៊ីរ៉ង់ ក្នុងនោះមាន ... Read More »

អំពើឃាតកម្ម ជាក្តីបារម្ភបំផុតនៅលើពិភពលោក​

ឃាតកម្មនៅលើពិភពលោក​បានសម្លាប់មនុស្សច្រើន ជាង សង្គ្រាម ប្រឆាំងភេរវកម្ម ឬ អំពើហិង្សា ​ជម្លោះប្រដាប់អាវុធ ទៅទៀត ដែលជាក្តីបារម្ភយ៉ាងខ្លាំង របស់ថ្នាក់ដឹកនាំពិភពលោក ។ តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ កាលពីឆ្នាំ​២០១៧ មានមនុស្សស្លាប់ដោយអំពើឃាតកម្មមានរហូតដល់ទៅ​ជាង ៤៦០ពាន់នាក់ ... Read More »

អ្នកដំណើរជាប់គាំងរាប់ម៉ោង ដោយសារយន្តហោះ ពីរគ្រឿងប៉ះគ្នា នៅអាកាសយានដ្ឋាន អន្តរជាតិ ប្រទេសហុល្លង់

អ្នកដំណើររាប់រយនាក់ នៅលើយន្តហោះពីរគ្រឿង របស់ក្រុមហ៊ុនពីរ ផ្សេងគ្នា គឺក្រុមហ៊ុន Easyjet និង KLM ​ ហើយយន្តហោះទាំងពីរគ្រឿងនោះ ផលិតដោយក្រុមហ៊ុនផ្សេងគ្នាទៀត គឺក្រុមហ៊ុន ប៊ូអ៊ីន និង អ៊ែរប៊ឺស​ ... Read More »

ប្រេះផែនដីបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋអាមេរិក

ក្រោយការរញ្ជួយដីនាពេលកន្លងមក នៅកាលីហ្វ័រនីញ៉ា អាមេរិក ពលរដ្ឋបានប្រទះឃើញស្នាមប្រេះផែនដីទ្រង់ទ្រាយធំ ហើយវែងៗទៀត បង្កក្តីបារម្ភយ៉ាងខ្លាំងពីការស្រុតផែនដី ។ នេះជាការប្រេះផែនដីទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមកឡើយ ហើយពលរដ្ឋអាមេរិក​ជាច្រើនបាននាំគ្នាទៅមើលនៅស្នាមប្រេះទាំងនោះតើវាមានជម្រៅ ជ្រៅប៉ុណ្ណា ។ សារព័ត៌មាន​ Sputnik នៅថ្ងៃទី៩​ ខែកក្កដាបានផ្សាយថា ... Read More »

Kim Yo Jong​ ប្អូនស្រី មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន មានតំណែងកាន់តែខ្ពស់

ប្អូនស្រីបង្កើត របស់មេដឹកនាំកូរ៉េខាងជើង គីម​ ជុងអ៊ុន គឺ លោកស្រី Kim Yo Jong ដែលជាទីប្រឹក្សា និងជាមនុស្សដ៏ជំនិតបំផុតរបស់មេដឹកនាំកូរ៉េខាងជើង មានតំណែងកាន់តែខ្ពស់នៅក្នុងថ្នាក់ដឹកនាំ ទីក្រុងព្យុងយ៉ាង ។ នៅពេលនេះ ... Read More »

ខ្យល់ព្យុះ ភ្លៀងធ្លាក់ខ្លាំង បង្កទឹកជំនន់ជាច្រើន​នៅបណ្តាប្រទេស អាស៊ី

រដូវវស្សា ឈានចូលមកដល់ ព្យុះ ភ្លៀង សម្ពាធទាប ស៊ីតណ្ហាភាព​បានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ក្លាយជាទឹកជំនន់គ្របដណ្តប់ប្រទេសជាច្រើន ក្នុងតំបន់អាស៊ី ក្នុងនោះ មានវៀតណាម ថៃ ឥណ្ឌា …ជាដើម​ ។ នៅពេលនេះតំបន់ភាគខាងជើងប្រទេសថៃ ... Read More »

បុរសកម្មករសំណង់ម្នាក់ ទាញដែកឡើងលើប៉ះចំខ្សែភ្លើងស្រាតឆក់រងរបួសធ្ងន់

ប៉ោយប៉ែត៖ បុរសម្នាក់ជាកម្មករសំណង់ ត្រូវខ្សែភ្លើងឆក់រងរបួសធ្ងន់កាលពីម៉ោង៩ និង៣០ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ឋិតនៅគ្លីនិកមួយកន្លែង ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សមត្ថកិច្ចមូលស្ថានប្រាប់ថា ជនរងគ្រោះមានឈ្មោះ ... Read More »

អាមេរិកបន្ទន់ឥរិយាបទ ចំពោះក្រុមហ៊ុន បច្ចេកវិទ្យាចិន

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានបន្ទន់ឥរិយាបទចំពោះក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ​ក្រោយពេលមានការតវ៉ាយ៉ាងខ្លាំងពីបណ្តាក្រុមហ៊ុនអាមេរិក ។ ការផ្អាករកស៊ីជាមួយហួវាយ ធ្វើឲ្យក្រុមហ៊ុនអាមេរិកជាច្រើនរងការខាតបង់ ។ នៅពេលនេះដែរ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានបើកភ្លើងខៀវ ឲ្យលក់ទំនិញដល់ក្រុមហ៊ុន​ Huawei ។ អាមេរិក បានផ្តល់លិខិតអនុញ្ញាតឲ្យលក់ទំនិញមួយចំនួន ... Read More »

ដុតព្រៃរាលឆេះផ្ទះ ២ខ្នងម៉ត់ សល់តែផេះ ខណៈម្ចាស់មិននៅ

ខេត្តពោធិ៍សាត់៖ ផ្ទះសង់អំឈើប្រក់ស័ង្កសីចំនួន ២ខ្នងត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ដែលករណីនេះគេសង្ស័យបណ្ដាលមកពីជនម្នាក់ដុតព្រៃចំការរាលឆេះ នគរបាលកោះហៅជនសង្ស័យយកមកសួរនាំ ។ ហេតុការណ៍អគ្គិភ័យឆាបឆេះលំនៅឋានប្រជាពលរដ្ឋខាងលើ បង្កការភ្ញាក់ផ្អើលឡើងនៅរសៀល ថ្ងៃអង្អារ ៨កើត ខែអសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ... Read More »