ព័ត៌មានទាន់ហេតុការណ៍៖
'

រដ្ឋាភិបាលទួកគី បន្តចាត់វិធានការទៅលើទាហានសង្ស័យជាប់ពាក់ព័ន្ធរដ្ឋប្រហារ​

តាំងពីរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល របស់ប្រធានាធិបតី អ៊ីដូហ្គាន មិនបានសម្រេច​ កាលពីឆ្នាំ​២០១៦ មក រដ្ឋាភិបាលបានចាត់វិធានការ តានតឹងបំផុត ដើម្បីកម្ចាត់ក្រុមប្រឆាំងឲ្យអស់ ដោយបានចាប់ខ្លួននទាហានជាច្រើនដាក់ទោស ។ នៅពេលនេះ រដ្ឋាភិបាលទួកគីបានបញ្ជាឲ្យតាមចាប់ខ្លួន ទាហានសង្ស័យ​៨២នាក់ ជាប់ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារ ... Read More »

ឃាតកដៃឆៅ កាប់សម្លាប់ជីដូនខ្លួនឯង ស្លាប់យ៉ាងអាណោចអាធ័មនោះ​ ត្រូវអាវុធហត្ថខេត្តកណ្តាល សហការជាមួយអាវុធហត្ថខេត្តកំពង់ធំ ចាប់ខ្លួនបានហើយ

ខេត្តកណ្តាល៖ មន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថខេត្តកណ្តាល បានប្រាប់ភ្នាក់ងារកាសែតនគរវត្តនៅមុននេះបន្តិចថា ឃាតកដៃឆៅជាចៅបង្កើតមានជំងឺសរសៃប្រសាទកាប់សម្លាប់ជីដូនខ្លួនឯង ពេលជីដូនកំពុងបោសសំរាមស្លាប់យ៉ាងអាណោចអាធ័មនោះ​ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស និងអាវុធហត្ថខេត្តកំពង់ធំ ចាប់បានហើយ​​នៅយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ។ ឃាតកមានឈ្មោះ ហ៊ីម ... Read More »

មកបម្រើការងារជាកម្មករ មានឱកាសចាប់កូនក្រមុំអ្នកភូមិមិនគ្រប់អាយុ រំលោភសេពសន្ថវៈ

ខេត្តត្បូងឃ្មុំ ៖ កម្មករផ្នែកដាក់លូម្នាក់ ត្រូវបាននគរបាលចាប់ឃាត់ខ្លួនប៉ុន្មានម៉ោង ក្រោយពីបានធ្វើសកម្មភាពចាប់រំលោភ សេពសន្ថវៈទៅលើក្មេងក្រមុំម្នាក់ ក្នុងភូមិដែលមិនទាន់គ្រប់អាយុផងនោះ ។ តាមព័ត៌មានឲ្យដឹងថា កម្លាំងជំនាញផ្នែកយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជប់ ចុះឃាត់ខ្លួនភ្លាមៗ ក្រោយពីជនសង្ស័យឈ្មោះយ៉ង រតនា ភេទប្រុស ... Read More »

រថយន្តកូរ៉េដឹកធ្ងន់ពេក បើកលឿនរេចង្កូតក្រឡាប់ផ្ងារជើងនៅផ្លូវជាតិលេខ៦​

ភ្នំពេញ៖ រថយន្ដទ្រុងកូរ៉េមួយគ្រឿង ដឹកធ្ងន់បើកលឿនរេចង្កូតរេចង្កូតក្រឡាប់ផ្ងារជើងទាំងព្រឹក តែមិនមានអ្នករបួសរថយន្តខូចខាតតិចតួច ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង៦ព្រឹក ថ្ងៃទី៣ ខែកក្កដា​ ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦​ ក្នុងភូមិកៀនឃ្លាំង​ សង្កាត់ជ្រោយចង្វា​ ខណ្ឌជ្រោយចង្វា រាជធានី​ភ្នំពេញ​ ... Read More »

រថយន្តធំបុករះបន្តគ្នា នៅផ្លូវចុះចំណោតលោកយាយម៉ៅ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តធំបុករះបន្តគ្នា នៅផ្លូវចុះចំណោតលោកយាយម៉ៅ ក្រុងព្រះសីហនុ កាលពីម៉ោងជាង៣រសៀល ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ បណ្តាលឲ្យមានមនុស្សរងរបួស និងចរាចរណ៍កកស្ទះនៅតំបន់នោះ ។ របាយការណ៍ពីនគរបាលថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយ រថយន្តធុនធំ ... Read More »

ក្រសួងធនធានទឹកបញ្ជាក់អំពីឥទ្ធិពលកូនព្យុះទី៤ឈ្មោះ ម៉ាន់ (MUN) មកលើកម្ពុជា

ភ្នំពេញ ៖ ស្របពេលដែលស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ចាប់ផ្តើមកាលពីពីល្ងាចថ្ងៃទី២ និងមកដល់ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ មានពពកប្រមូលផ្ដុំ មេឃខ្មៅបង្កឲ្យមានភ្លៀងធ្លាក់រលឹមស្រិចៗជាប្រចាំ ក្នុងស្ថានភាពបែបនេះ ក្រសួងធនធានទឹក និង ឧតុនិយមបានចេញសេចក្តីប្រកាសជូនដំណឹងបន្ថែម ស្ដីពីព្យុះឈ្មោះ ម៉ាន់ ... Read More »

កម្មករសំណង់ម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់​​​ នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍បឋម ពីសមត្ថកិច្ចឲ្យដឹងថា វេលាម៉ោង២០:៣០នាទី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅការដ្ឋានសំណង់មួយកន្លែង មុខផ្លូវចូល LVចាស់ ស្ថិតក្នុងក្រុមទី១ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ មានកម្មករសំណង់ម្នាក់បានឆក់ចរន្តអគ្គិសនី ... Read More »

ក្មេងស្ទាវ២ក្រុមចេញក្លឹបដេញកាប់គ្នា ផ្អើលសមត្ថកិច្ចទាំងយប់ បណ្តាលឲ្យរងរបួសធ្ងន់ ស្រាល២នាក់

ភ្នំពេញ៖ ក្មេងស្ទាវ២នាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូលឿនទៅបុករថយន្តពីក្រោយ ដោយសារខ្លាចក្មេងស្ទាវមួយក្រុមទៀតកាប់ត្រូវ បង្កការភ្ញាក់ផ្អើលនៅម៉ោង២ និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០១៩ នៅផ្លូវលេខ១០៩ កែង នឹងផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ... Read More »

ចៅស្រីមានសតិមិនគ្រប់ កាប់លោកយាយខ្លួន បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមអាណោចអាធ័ម

ខេត្តកណ្ដាល៖ លោកយាយជរាម្នាក់ ខណៈកំពុងបោសដីនៅក្នុងផ្ទះ ស្រាប់តែចៅស្រីមានសតិមិនគ្រប់ (សរសៃប្រសាទ) យកកាំបិតបុ័ងតោកាប់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម នៅវេលាម៉ោង១៧ និង០០នាទី ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិព្រែកថ្មី ឃុំទឹកវិល ... Read More »

មន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយថ្នាំញៀនជាង២គីឡូក្រាម នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ

ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតសារធាតុញៀនជាង២គីឡូក្រាម នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់ឲ្យ​ ... Read More »

ឃាត់ខ្លួនបក្ខពួកមុខសញ្ញាជួញដូរគ្រឿងញៀនដ៏ធំបីកន្លែង

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងសហការកងរាជអាវុធហត្ថចុះបត្តិ្របត្តិការបង្រ្កាបមុខសញ្ញារក្សាទុក ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះឃាត់ជនសង្ស័យជាមុខសញ្ញាចំនួន ៣នាក់ ដកហូតនូវវត្ថុតាងមួយចំនួន រួមទាំងសម្ភារផងដែរ ។ ប្រតិបត្តិការខាងលើធ្វើឡើងរយៈពេល ២ថ្ងៃពេញ គឺថ្ងៃច័ន្ទ និងថ្ងៃអង្គារ ... Read More »

គ្រួសារពោតផ្ទុះនឹងបង្កើតព្រឹត្តិការណ៍ទស្សនាកុនរួមគ្នា លើកទី២

ភ្នំពេញ៖ ព្រឹត្តិការណ៍ជំនួបជួបជុំមើលកុនហ៊ោរជុំគ្នា ដ៏ធំនៅកម្ពុជាមួយថ្មីទៀតត្រូវនឹងត្រូវរៀបចំឡើងក្នុងថ្ងៃទី០៥ ខែកក្កដាឆ្នាំ២០១៩នេះ ។ កម្មវិធីនេះត្រូវបាន រៀបចំដោយ ពោតផ្ទុះ សហការជាមួយ Prime Cineplex ហើយភាពយន្តដែលពួកគេនឹងទស្សនារួមគ្នានោះគឺ រឿង Spider-Man: Far ... Read More »

Grab រៀបចំកម្មវិធីថ្លែងអំណរគុណដល់ដៃគូបើកបរ រ៉ឺម៉ក និងម៉ូតូកង់បី ឆ្នើម

ភ្នំពេញ៖ Grab ដែលជាកម្មវិធីទូរស័ព្ទ ឈានមុខគេមួយ ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានរៀបចំកម្មវិធីថ្លែងអំណរគុណដៃគូបើកបរម៉ូតូកង់បី និងរ៉ឺម៉ក (GrabTukTuk និង GrabRemork) ឆ្នើម ចំនួន១០០នាក់ នៅភោជនីយដ្ឋានទន្លេបាសាក់ទី២ កាលពីថ្ងៃសៅរ៍ កន្លងទៅ ... Read More »

Vietjet Air ប្រកាសការហោះហើរទៅកាន់ទេសប្រទេសជប៉ុន

ទីក្រុងតូក្យូ៖ លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាម និងប្រតិភូជាន់ខ្ពស់វៀតណាមជាច្រើននាក់ផ្សេងទៀត បានចូលរួមជាអធិបតីភាពក្នុងកម្មវិធីពិសេសមួយកាលពីថ្ងៃចន្ទ ដើម្បីប្រកាសពីការដាក់ឲ្យដំណើរការនូវផ្លូវហោះហើរថ្មី២របស់យន្តហោះ Vietjet Air ទៅកាន់ទេសប្រទេសជប៉ុន ពោលគឺពីទីក្រុងហូជីមិញ ទៅកាន់ទីក្រុងតូក្យូ (អាកាសយានដ្ឋាន ... Read More »

អាជ្ញាធរខេត្តបញ្ឈប់ការជីកកកកាយស្ទឹងសៀមរាប បន្ទាប់ពីរកឃើញភាពមិនប្រក្រតី របស់ក្រុមហ៊ុន រាជសី និងប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តសៀមរាប

ខេត្តសៀមរាប៖ អាជ្ញាធរខេត្តសៀមរាបបានសម្រេច ឲ្យក្រុមហ៊ុនរាជសីបញ្ឈប់សកម្មភាពនេះ ជាបន្ទាន់ដោយរកឃើញថា ក្រុមហ៊ុននេះធ្វើសកម្មភាពបំផ្លាញមាត់ច្រាំង និងបំផ្លាញដើមឈើនៅតាមមាត់ស្ទឹងសៀមរាបក្រោមលេស (ការពារទឹកជំនន់) ។ ចៅសង្កាត់សៀមរាបលោកម៉ៃ សាម៉េត បានឲ្យដឹងដែរថា៖ការតាមដានសកម្មភាពស្តារស្ទឹងសៀមរាបក្នុងជំហានទី 2 របស់ក្រុមហ៊ុនរាជសីឃើញមានសកម្មភាពមិនប្រក្រតីដែលធ្វើខុសពីគម្រោងរបស់កូរ៉េដោយក្រុមហ៊ុនកាយយកដីពីមាត់ស្ទឹងយកទៅលក់ឲ្យដីឡូត៍មួយកន្លែងដើម្បីធ្វើផ្ទះល្វែង លោកក៏បានរាយការណ៍ទៅសាលាក្រុងដើម្បីមានវិធានការទប់ស្កាត់ក្នុងសកម្មភាពនេះ ។ ... Read More »

អភិបាលក្រុងសៀមរាប ដឹកនាំកម្លាំងចុះរុះរើរបងដែលបានសាងសង់រំលោភដីផ្លូវសាធារណៈ

ខេត្តសៀមរាប៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងក្រោមការដឹកនាំរបស់លោក នួន ពុទ្ធារ៉ា អភិបាលក្រុងដឹកនាំ ក្រុមការងារបានចុះអនុវត្តរុះរើរបងដែលបានសាងសង់រំលោភដីចំណីផ្លូវសាធារណៈ ។ ហេតុកាតណ៍នេះបានធ្វើឡើងកាលពីថ្ងៃទី០២ ខែកក្ដដា ឆ្នាំ២០១៩ ដោយសំណូមពររបស់បងប្អូនប្រជាពលរដ្នដែលរស់នៅក្នុងភូមិតាវៀនចំនួន ៣០០គ្រួសារ និង តាមការស្នើសុំរបស់សាលាសង្កាត់សាលាកំរើក ស្ថិតក្នុងភូមិតាវៀន ... Read More »

បុរសម្នាក់សង្ស័យស្រវឹង បើករថយន្តបុករបាំងថ្មចែកទ្រូវផ្លូវ បាក់អស់២កង់ បើករត់ ត្រូវសម្ថកិច្ច ដេញចាប់បានមកវិញ

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹង បើករថយន្តកូរ៉ូឡាមួយគ្រឿង បានរេចង្កូតទៅបុក នឹងរបាំងថ្មចែកទ្រូងផ្លូវ បាក់អស់២កង់ រងការខូចខាត ហើយព្យាយាមបើករត់ត្រូវបានសមត្ថកិច្ចដេញចាប់បានមកវិញ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅខាងកើតរង្វង់មូលចោមចៅ ប្រមាណជា១០០ម៉ែត្រ​ ... Read More »

បុរសរត់កង់បីឥណ្ឌាម្នាក់ សង្ស័យត្រូវថ្នាំសណ្តំ រវើរវាយ បាត់បង់ស្មារតី បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់

ភ្នំពេញ៖ បុរសរត់ម៉ូតូកង់បីឥណ្ឌាម្នាក់ បាត់បង់ស្មារតី និងរវើរវាយនិយាយមិនដឹងខុសត្រូវសង្ស័យត្រូវគេដាក់ថ្នាំ និងបាត់លុយអស់ជាង១០មីុនរៀល បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកសួរនាំកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅខាងជើងវត្តនាគវន្ត័ តាមបណ្តោយផ្លូវ៦០៨ ក្នុងសង្កាត់បឹងកង់២ ខណ្ឌទួលគោក ... Read More »

រថយន្តហាយឡេនឌ័រ រេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវ គៀបជាប់ទៅមុខលែងរួច

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងបើករថយន្តហាយឡេនឌ័ររេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវកៀបជាប់ទៅមុខលែងរួច ។ ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះកើតឡើងនៅវេលាម៉ោង ១១យប់ ថ្ងៃ ទី០២ ខែ កក្កដា ឆ្នាំ ២០១៩ នៅចំណុចមុខទូតជប៉ុន តាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ... Read More »

Ikea បានចេញសាឡុងជាពុម្ពអក្សរ “Soffa Sans”

Ikea បានចេញសាឡុងជាពុម្ពអក្សរដែលហៅថា Soffa Sans ដែលត្រូវបានបំផុសគំនិតដោយស្នាដៃទាំងអស់ដែលកើតចេញពីការរៀបចំផែនការលើបណ្តាញអ៊ីនធើណែតរបស់អ្នក។ ឧបករណ៍នេះអនុញ្ញាតឱ្យអតិថិជនរៀបចំប្លង់និងការកំណត់រចនាសម្ព័ន្ធនៃគ្រែរបស់ Ikea ពីផ្នែក Vimle ទៅស៊េរី Sofa ម៉ូឌុល Vallentuna ។ នៅពេលដែលវាត្រូវបានគេរកឃើញថាអ្នករៀបចំផែនការអនុញ្ញាតឱ្យមានការកំណត់រចនាសម្ព័ន្ធជាមូលដ្ឋាន ... Read More »

ខ្សឹបដាក់ត្រចៀក៖ ចែភក្តិ ឈរជើងយ៉ាងរឹងមាំ​ទិញឈើ​នៅស្រុកភ្នំក្រវាញ

ចែភក្តិ និងបុរសជាដៃគូ ឈ្មោះ ណាក់ នៅតែ​ជាអ្នកដែលមាន​ឥទ្ធិពលខ្លាំងជាងគេ ក្នុងការឈរជើងទិញឈើ​ប្រណីត នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ដោយមានការជួយជ្រោមជ្រែងសម្របសម្រួល​ពីមន្ត្រីបរិស្ថានឈ្មោះ ជួន ភាព ការទិញឈើ​ដែលប្រជាពលរដ្ឋដឹកចេញពី​តំបន់​ព្រៃការពារ​​អភិរក្សភ្នំក្រវាញ ខេត្តពោធិ៍សាត់នោះ ចែភក្តិ ... Read More »

ក្រុមហ៊ុន Samsung នឹងមានព្រឹត្តិការណ៍ Galaxy Note 10 នៅថ្ងៃទី 7 ខែសីហា

ក្រុមហ៊ុន Samsung បានប្រកាសអំពីព្រឹត្តិការណ៍ Unpacked ចុងក្រោយរបស់ខ្លួននៅថ្ងៃទី 7 ខែសីហាវេលាម៉ោង 4 ល្ងាចនៅ Barclay’s Center ក្នុងទីក្រុង Brooklyn រដ្ឋញូវយ៉កដែលក្រុមហ៊ុននេះនឹងប្រកាសអំពី Galaxy ... Read More »

ប្រជាពលរដ្ឋខ្មែររស់នៅសហគមន៍អឺរ៉ុបទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន យ៉ាងកក់ក្តៅជាទីបំផុត

ប្រទេសស៊ី្វស៖ នៅរសៀលថ្ងៃទី០២​ កក្កដា​ ២០១៩​ នេះបន្ទាប់ពីបានអញ្ជើញដល់​ អាកាសយានដ្ឋាន​ អន្តរជាតិហ្សឺណែវ​ ប្រទេសស៊ី្វស​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ត្រូវបានទទួលស្វាគមន៍ពីសំណាក់បងប្អូនសហគមន៏ខ្មែរដែលរស់នៅក្នុងសហគមន៍អឺរ៉ុបជាច្រើនបានមកទទួលស្វាគមន៍សម្តេចតេជោយ៉ាងរ៉ាក់ទាក់ និងកក់ក្តៅជាទីបំផុត ក្នុងខណៈពេលអញ្ជើញដល់សណ្ឋាគារស្នាក់នៅ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកដល់ទីក្រុងហ្សឺណែវ ប្រទេសស៊ី្វស ប្រកបដោយសុវត្ថិភាព

ប្រទេសស៊ី្វស៖ នៅម៉ោងប្រមាណ ១៦:៥៥នាទី ម៉ោងនៅទីក្រុងហ្សឺណែវ ប្រទេសស៊ី្វស (Geneva, Switzerland) ត្រូវនឹងម៉ោង២១:៥៥យប់ ម៉ោងនៅទីក្រុងភ្នំពេញ នារាត្រីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

តើក្រុមហ៊ុន ​Huawei នៅមានទំនុចចិត្ត សហការជាមួយអាមេរិកទៀតឬទេ?

ក្រោយពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ​បានប្រកាសអនុញ្ញាតឲ្យក្រុមហ៊ុន អាមេរិក បន្តសហការរកស៊ីជាមួយ ក្រុមហ៊ុន Huawei ដដែល ដើម្បីកាត់បន្ថយភាពតានតឹង ។ ប៉ុន្តែពេលនេះ ក្រុមហ៊ុន ហួវាយទើបជាអ្នកសម្រេចរឿងនោះ វិញម្តង ... Read More »

អ៊ីរ៉ង់ព្រមានកម្ទេចអ៊ីស្រាអែល ក្នុងរយៈពេល ៣០នាទី គឺជារឿងស្រមើស្រមៃតែប៉ុណ្ណោះ

អ៊ីស្រាអែលអាចនិយាយបានថា ជាប្រទេស ដែលមានប្រព័ន្ធការពារ មីស៊ីលដ៏ទំនើបបំផុតនៅក្នុងតំបន់មជ្ឈិមបូព៌ា ។ មិនតែប៉ុណ្ណោះ អីស្រាអែល មានអាមេរិក ការពារពីក្រោយទៀត ជួយឲ្យរនាំងការពារអ៊ីស្រាអែលកាន់តែរឹងមាំ​ពីបាកនៅក្នុងការវាយទម្លុះ​ ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានព្រមាន ថានឹងកម្ទេចអ៊ីស្រាអែលទាំងមូលក្នុងរយៈពេលតែ​៣០នាទីប៉ុណ្ណោះ ។ ទាំងនោះគឺជារឿងស្រមៃខ្លាំងពេកហើយ ... Read More »

អាកាសយានដ្ឋានអន្តរជាតិ តម្លៃ​៦០ពាន់លានដុល្លារនៅប៉េកាំង នឹងដំណើរការចុងខែកញ្ញា

អាកាសយានដ្ឋានធំជាងគេបង្អស់ នៅលើពិភពលោក គឺអាកាសយានដ្ឋាន ផ្កាយសមុទ្រ បានសាងសង់រួចរាល់ ហើយនឹងដាក់ឲ្យដំណើរការជាផ្លូវការនៅចុងខែកញ្ញា ឆ្នាំ​២០១៩នេះ ។ អាកាសយានដ្ឋាននេះ ត្រូវចំណាយប្រាក់សាងសង់រហូតដល់ទៅ​ជាង ៦០ពាន់លានដុល្លារអាមេរិក​ ។ អាកាសយានដ្ឋានអន្តរជាតិ​ទីក្រុងប៉េកាំង Beijing Daxing ... Read More »

ស្លាប់​១៣នាក់ និងរបួសជាច្រើន ដោយសាររថភ្លើងពីរគ្រឿងបុកគ្នា នៅសាធារណរដ្ឋកុងហ្គោ

យ៉ាងហោចណាសក៏មានមនុស្ស​១៣នាក់ស្លាប់ ដោយសារគ្រោះថ្នាក់រថភ្លើងពីរគ្រឿងមុខគ្នា កាលពីថ្ងៃទី​១ ខែកក្កដា ។ រថភ្លើងទាំងពីរដែលជួបគ្រោះថ្នាក់មិនមែនជារថភ្លើងដឹកអ្នកដំណើរឡើយ គឺរថភ្លើងដឹកទំនិញ ។ ប្រសិនបើរថភ្លើងខាងលើដឹកអ្នកដំណើរនោះ ប្រហែលមានអ្នកស្លាប់ យ៉ាងច្រើន​ ។ កាលពីថ្ងៃទី​១ ខែកក្កដា ប៉ូលិសសាធារណរដ្ឋកុងហ្គោ ... Read More »

មេដឹកនាំកោះហុងកុង អំពាវនាវដល់ក្រុមបាតុករ ឲ្យគោរពច្បាប់

នៅថ្ងៃគម្រប់ខួប​២២ឆ្នាំ ដែលហុងកុងត្រូវបានអង់គ្លេស សងទៅឲ្យចិនវិញ នាថ្ងៃទី​១ ខែកក្កដា ក្រុមបាតុករ បានសម្រុកចូលដណ្តើមទីតាំងរដ្ឋាភិបាល បង្កឲ្យមានអំពើហិង្សាកើតឡើង ។ ក្រុមបាតុករបានប្រើប្រាស់រថយន្តបុកទម្លុះរនាំងការពារ ចូលទៅគ្រប់គ្រងទីតាំងសំខាន់ៗរបស់រដ្ឋ ធ្វើឲ្យកម្លាំងសន្តិសុខត្រូវប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ។ គោលដៅរបស់ក្រុមបាតុករគឺរារាំងពិធី​គោរពទង់ជាតិ ក្នុងឱកាសខួបទី​២២ ... Read More »

អាល្លឺម៉ង់ទទួលការសុំសិទ្ធិភៀសខ្លួនរបស់ ភរិយានាយរដ្ឋមន្ត្រី អារ៉ាបរួម

បញ្ហាគ្រួសារ និងការរស់នៅ មិនមានសេរីភាព ប្តី ប្រពន្ធដល់ទៅ​៦នាក់​ ជាមូលហេតុធ្វើឲ្យ ភរិយា មួយ ក្នុងចំណោមភរិយាទាំង​៦ របស់នាយករដ្ឋមន្ត្រី ប្រទេស អារ៉ាប់រួម​ UAE ​សម្រេច នាំកូនពីរនាក់ ... Read More »