ព័ត៌មានទាន់ហេតុការណ៍៖
'

ខ្សឹបដាក់ត្រចៀក៖ ការកាប់ឈើក្នុងតំបន់ព្រៃឡង់​មានការកើនឡើង

បណ្តាញសហគមន៍ព្រៃឡង់​ដែលគ្របដណ្តប់ខេត្តក្រចេះ, ស្ទឹងត្រែង, ព្រះវិហារ និងកំពង់ធំ បានចេញសេចក្តីថ្លែងការណ៍អំពីកង្វល់ចំពោះ​ការកាប់បំផ្លាញ​​ និងដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ​នៅតំបន់ព្រៃឡង់ ។ ក្រៅពីនេះ សេចក្តីរាយការណ៍បានឲ្យដឹងថា សកម្មភាព​នៃការ​កាប់បំផ្លាញព្រៃឈើ​ក្នុងតំបន់ព្រៃឡង់ ខេត្តកំពង់ធំ បានកើតឡើងយ៉ាងគគ្រឹកគគ្រេង​ក្រោមក្រសែភ្នែកមន្ត្រីរដ្ឋបាលព្រៃឈើ ។ ប្រភពពីមន្ត្រី​មូលដ្ឋានអះអាងថា លោក ... Read More »

ឈុតព្រំម៉ែនាគ របស់ ណាក់ ស្រីណា បានការសរសើរខ្លាំង

ភ្នំពេញ៖ តារាសម្តែង និងពិធីការិនី កញ្ញា ណាក់ ស្រីណា តែងលេចធ្លោខ្លាំងជាមួយឈុតសម្លៀកបំពាក់បែបបុរាណខ្មែឬ សមទៅនឹងទម្រង់មុខសុភាពរាបសា រម្យទមរបស់នាង ។ ថ្មីៗនេះឈុតព្រះម៉ែនាគដែលតារាស្រីរូបនេះគ្រងទទួលបានការកោតសរសើរខ្លាំងពីទស្សនិកជនថា មិនត្រឹមតែស្រស់ស្អាតគឺបានបង្កប់នូវអត្តសញ្ញាណជាតិខ្មែរយ៉ាងស៊ីជម្រៅក្នុងមួយសន្លឹកនេះ ។ មិនមែនលើកទីមួយទេដែលណាក់ ស្រីណាទទួលបានពាក្យកោតសរសើរចំពោះការគ្រងសម្លៀកបំពាក់បែបខ្មែរពិសេសឈុតប្រពៃណីក្នុងពិធីមង្គលការ ... Read More »

ក្រុមហ៊ុន NetEase Games សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា (E-Sports) និងក្រុមហ៊ុន Cellcard បានរកឃើញជើងឯក Rules of Survival ហើយ

ភ្នំពេញ៖ ការប្រកួតហ្គេម The Rules of Survival KH Cup វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃសៅរ៍ទី១៥ ខែមិថុនា ក្នុងផ្សារទំនើបអ៊ីអនម៉លសែនសុខ ដែលបានរកឃើញក្រុមជើងឯកគឺ ក្រុមទទួលបានជើងឯក Mister ... Read More »

ទេព កញ្ញា ឡើងផ្ទះថ្មីផ្អើលអ្នកសិល្បៈ

ភ្នំពេញ៖ តារាសម្តែងស្រីស្រស់សោភា កញ្ញា ទេព កញ្ញា បានធ្វើឲ្យមិត្តរួមអាជីពភ្ញាក់ផ្អើលខ្លាំងក្រោយពីតារាស្រីរូបនេះរៀបចំពិធីឡើងផ្ទះថ្មីតម្លៃជាង១០ម៉ឺនដុល្លារអាមេរិក ។ ពិធីឡើងផ្ទះថ្មីនាងត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នៅគេហដ្ឋានផ្ទាល់នាបុរីហុងឡាយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ក្រោមវត្តមានសិល្បករជាច្រើនចូលរួម ។ ... Read More »

សាលាប៊ែលធី អន្តរជាតិ រៀបចំកម្មវិធីប្រកួត ប្រជែង គណិតវិទ្យា កម្រិតប៊ែលធី (BELTEI Level) លើកទី៣ ឆ្នាំ២០១៩

ភ្នំពេញ ៖ រសៀលថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០១៩ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធី “ ប្រកួតប្រជែង គណិតវិទ្យាកម្រិត ប៊ែលធី (BELTEI ... Read More »

សែលកាតសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តលើកកំពស់លើវិសយ័ការងារ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា

(ភ្នំពេញ, ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩)៖ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីស្តីទីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងក្នុងពិធីបើកទិវាជាតិការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី២យ៉ាងដូច្នេះថា៖ “ការរីកចម្រើនបច្ចេកវិទ្យាថ្មីៗក្នុងដំណាក់កាលបដិវត្តឧស្សាហកម្ម៤.០នេះ ... Read More »

ស្រ្ដីម្នាក់ស្លាប់យ៉ាងអាណោចអាធ័មដោយសារជំងឺគាំងបេះដូង

ខេត្តកំពង់ធំ៖ ស្រ្ដីម្នាក់ស្លាប់ដោយជំងឺគាំងបេះដូង កាលពីវេលាម៉ោង១២ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចអូរធំ75 ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិថ្មសំលៀង ឃុំក្រយៀ ស្រុកសន្ទុក ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ លាស់ ... Read More »

សម្តេច ស ខេង ជំរុញឲ្យក្រុមប្រឹក្សា ខេត្តដែលតែងតាំងថ្មី ត្រូវខិតខំបម្រើពលរដ្ឋដោយស្មើភាព យុត្តិធម៌ និងមិនប្រកាន់និន្នាការនយោបាយ

ខេត្តស្វាយរៀង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញប្រធានក្រុមប្រឹក្សា សមាជិកទាំងអស់ ត្រូវតែខិតខំបម្រើផលប្រយោជន៍ ចូលរួមបំពេញសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋដោយឈរលើស្មារតីស្មើភាព យុត្តិធម៌ មិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយអ្វីនោះឡើយ ។ ... Read More »

(សម្បូរ​ម៉្លេះ​ជនប្រភេទនេះ!)​ បែកធ្លាយបានរំលោភក្មេងស្រីមិនគ្រប់អាយុតាំងពីមុនភ្ជុំបិណ្ឌមកដល់​ពេលនេះ​

ខេត្តត្បូងឃ្មុំ ៖​ រឿងគោចាស់​ ចូលចិត្ដ​ស៊ីស្មៅខ្ចីហាក់ដូចកើតមានច្រើនណាស់នៅក្នុងសង្គមបច្ចប្បន្ន​ ឃ្លានណាស់ទៅឬ? ប្រភពព័ត៌មាន​ឲ្យដឹងថា ​ នៅពេលឃើញក្មេង​ស្រីលេង​នៅក្បែរហើយ​ស្ងាត់តែ​ម្នាក់ឯង មានចំណង់ផ្លូវភេទ​ចាប់ខ្ទប់មាត់អូស​ចូលបន្ទប់ទឹក​ បឺតមាត់ ស្ទាបអង្អែលលើប្រដាប់ប្រភេទ រហូតសម្រេចចំណង់ផ្លូវភេទ​ ។ ប្រភពព័ត៌មាន​ឲ្យដឹងថា ​ ... Read More »

ដើរទៅធ្វើស្មៅចម្ការ ពេលត្រឡប់មកវិញ ជាន់គ្រាប់មីន ផ្ទុះត្រូវប្រអប់កែងជើងឆ្វេង រងរបួស

ខេត្តប៉ៃលិន៖ បុរសម្នាក់បានរងរបួសប្រអប់កែងជើងខាងឆ្វេង ខណ:ដែលរូបគាត់បានទៅធ្វើស្មៅ នៅក្នុងចម្ការមួយនៅជិតជើងភ្នំឡាក់៦៧ ជាប់ក្រវាត់ព្រំដែនកម្ពុជា និងថៃ ពេលដើរត្រឡប់មកវិញ ក៏ជាន់គ្រាប់មីនបណ្ដាលឲ្យផ្ទុះចំកែងជើងខាងឆ្វេងរងរបួសតែម្តង ។ ក្រោយពីកើតហេតុ ត្រូវបានកម្លាងយោធាព្រំដែន និងកម្លាងនគរបាលវរ:ការពារព្រំដែននៃស្នងការ ខេត្តប៉ៃលិន ទូរស័ព្ទហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកដឹកយកទៅព្យាបាល ។ ... Read More »

បុរសជនជាតិទំពួនម្នាក់ សម្រេចចិត្តចងក ធ្វើអត្តឃាត ដោយសារជំពាក់លុយធនាគារច្រើនពេក

ខេត្តរតនគិរី៖ បុរសម្នាក់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួននៅដើមស្វាយចន្ទី ស្ថិតក្នុងចម្ការរបស់ខ្លួនដោយសារជំពាក់លុយធនាគាច្រើនពេក ។ ហេតុការណ៍បុរសចងកធ្វើអត្តឃាតបង្កការភ្ញាក់ផ្អើលមួយនេះ បានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃសុក្រ ១២ កើត ខែជេស្ឋ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ... Read More »

ចាប់ជនជាតិចិន១២នាក់ សង្ស័យបង្ខាំងធ្វើបាបរាងកាយជំរិតទារប្រាក់ នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាល ក្រុងប៉ោយប៉ែត ចាប់ជនជាតិចិន សង្ស័យបង្ខាំងជនជាតិចិនដូចគ្នាជំរិតទារប្រាក់កាលពីរសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៩ នៅក្នុងផ្ទះសំណាក់ពីរកន្លែង ផ្ទះសំណាក់សុផលថាវី និងផ្ទះសំណាក់លីហ៊ូវក្នុង ក្រុងប៉ោយប៉ែត ។ ចាប់ឃាត់ខ្លួន​ជនជាតិជនបានសរុបចំនួន​១២នាក់ ... Read More »

ប្រទះឃើញសពដេកស្លាប់នៅវាលស្រែ ក្នុងសង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ ពលរដ្ឋបានរាយការណ៍ថា ប្រទះឃើញសាកសពដេកស្លាប់នៅចំណុចវាលស្រែស្ថិតនៅភូមិជ្រួយ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។ ពលរដ្ឋបន្តថា ប្រទះឃើញនៅថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០១៩ វេលាម៉ោង១០ ។ ... Read More »

ពលរដ្ឋ ប្រទះឃើញគ្រាប់ B៤០ ចំនួនបួនគ្រាប់ និងគ្រាប់ DK ចំនួនមួយគ្រាប់នៅក្បែរសាលារៀន

ខេត្តឧត្ដរមានជ័យ៖ នៅ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩​ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅ សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ខណ:ដែលពួកគាត់ប្រទះឃើញគ្រាប់បេ៤០ និងគ្រាប់ដេការសរុបចំនួន៥ថ្មីស្រឡាងទើបបកចេញពីកេះ ដាក់តម្រៀបនៅក្នុងរណ្ដៅ ស្រោបដោយជាតិរំសេវចំហេះ ក្នុងគោលបំណងដុតបំផ្ទុះនៅខាងក្រោយសាលារៀនអនុវិទ្យាល័យរួតចំប៉ី ក្នុង ... Read More »

សមត្ថកិច្ចខណ្ឌសែនសុខ សហការ ជាមួយកម្លាំងនាយកដ្ឋាន ប្រឆាំងបទល្មើសល្បែងពាណិជ្ចកម្ម ឃាត់ខ្លួនជនជាតិចិនចំនួន៥នាក់

ភ្នំពេញ៖ សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហកាជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ចកម្ម  និងមានការសម្របស្រួលពីលោក ខាំ សុផារី ព្រះរាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានឃាត់ខ្លួនជនជាតិចិនចំនួន ០៥នាក់តាមដីការចាប់ខ្លួន (និវេទក្រហម) របស់ប្រទេសចិនពីបទល្មើសឆរបោកតាមប្រពន្ធ័ទូរគមនាគមន៍ជនជាតិចិន នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៩ ម៉ោង២រសៀល ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាវិញប្រកបដោយសុវត្ថិភាព

ភ្នំពេញ៖ នៅល្ងាចថ្ងៃអាទិត្យទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ដោយសុវត្តិភាពហេីយ​ បន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហុងគ្រី(Hungary) និងអញ្ជើញទៅកាន់ប្រទេសតាជីគីស្ថាន(Tajikistan) ដើម្បីចូលរួមសន្និសីទកំពូលស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី(CICA) ... Read More »

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកកាន់មាតុភូមិវិញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៦ មិថុនា ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណប្រតិភូជាន់ខ្ពស់ អញ្ជើញចាកចេញពីប្រទេស Tajikistan វិលត្រឡប់មកកាន់មាតុភូមិវិញ តាមយន្តហោះពិសេស ... Read More »

ព្រឹកថ្ងៃអាទិត្យនេះ លោក ចាន់ យុត្ថា បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកសម្រាប់ការងារបង្កបង្កើនផលរបស់ប្រជាជន

ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃអាទិត្យ ១៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ ... Read More »

គ្រូបង្រៀនភាសា សាលាស្វីតហូម ប្រើប្រាស់ថ្នាំញៀនរហូតវង្វេងស្មានតី ដេញវាយអ្នកភូមិ និងវាយបំផ្លិចបំផ្លាញខ្ទេច

ភ្នំពេញ ៖ លោកគ្រូបង្រៀនភាសាសាលា«ស្វីតហូម» ម្នាក់ ជាអនិកជនខ្មែរ-អាមេរិក បែកថ្នាំដល់កម្រិតកំពូលជាប់លំដាប់ថ្នាក់យ៉ាប់ បង្កហិង្សា ដេញវាយអ្នកភូមិរត់ផ្អើលចែកជើងគ្នា រត់ចូលផ្ទះអ្នកជិតខាងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះរបស់គេ វាយបំបែកកញ្ចក់ទ្វារ គប់អំបែងកញ្ចក់ កែវ មកលើសមត្ថកិច្ច ផ្អើលអស់សមត្ថកិច្ចខណ្ឌពោធិសែនជ័យ និងនគរបាលនាយកដ្ឋានអន្តោប្រវេសន៍ ... Read More »

លោក ចាន់ យុត្ថា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកសម្រាប់ការងារបង្កបង្កើនផលនៅក្នុងប្រព័ន្ឋស្រោចស្រពកង្ហត

ខេត្តបាត់ដំបង៖ រសៀល ថៃ្ងសៅរ៍ ១៣កេីត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថៃ្ងទី១៥ ខែមិថុនា ឆ្នាំ២០១៩ លោក ចាន់ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីកៀគីស្ថាន(Kyrgyzstan)

នៅរសៀលថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០១៩ នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្ដម​ Sooronbay Jeenbekov​ ប្រធានាធិបតីកៀគីស្ថានជាលក្ខណៈទ្វេភាគី។ ជាការចាប់ផ្ដើម​ ឯកឧត្តមប្រធានាធិបតីបានមានប្រសាសន៍ថា ឯកឧត្តម​ រីករាយដែលបានជួបសម្ដេចក្នុងឱកាសប្រជុំស៊ីការ(CICA) នៅប្រទេសតាជីគីស្ថាននេះ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីតួកគី

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតីតួកគី​ ឯកឧត្តម តាយយីប អ៊ែរដូហ្កាន (Recep Tayyip Erdoğan)។ ក្នុងជំនួបនេះឯកឧត្តមប្រធានាធិបតីតួកគី ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី(CICA)

តាជីគីស្ថាន៖ ​​នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្ត​នៅ​អា​​ស៊ី (CICA) នៅទីក្រុង​ឌូសាន់​បេ នៃសាធារណរដ្ឋតាជីគីស្ថាន។ ​​ក្នុងកិច្ចប្រជុំនោះ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយប្រធានាធិបតីនៃប្រទេសតាជីគីស្ថាន (Tajikistan)

ប្រទេសតាជីគីស្ថាន៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ នៅវិមានប្រធានាធិបតីនៃប្រទេសតាជីគីស្ថាន (Tajikistan)​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលជួបសំដែងការគួរសម និងពិភាក្សាជាមួយ ឯកឧត្ដម អ៊ី ម៉ូ ... Read More »

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិសែនជ័យ ចុះពិនិត្យសិប្បកម្មផលិតដាវសាំម៉ូរ៉ៃ មួយកន្លែង

ភ្នំពេញ ៖ គណបញ្ជាការឯកភាពខណ្ឌពោធិសែនជ័យ បានធ្វេីការចុះពិនិត្យសិប្បកម្មផលិតដាវសាំម៉ូរ៉ៃ ដាវ កាំបិតគ្រប់ប្រភេទមួយកន្លែង សង្ស័យអត់ច្បាប់ រកឃើញដាវចម្រុះ គ្រប់ម៉ូត គ្រប់ប្រភេទ និងហៅនាំមនុស្ស ទាំងអស់បម្រើការងារក្នុងសិប្បកម្ម ដកហូតទាំងដាវ ចម្រុះរាប់រយដើម រក្សាទុកជាបណ្តោះអាសន្ន ... Read More »

តើតៃវ៉ាន់គួរតែបង្រួបបង្រួមជាមួយប្រទេសមហាអំណាចចិន ឬ ក៏ប្រកាសឯករាជ្យ​?

តៃវ៉ាន់គឺជា​ដីកោះស្ថិតនៅក្រោមអាណានិគមជប៉ុន តៃវ៉ាន់ក្លាយជាទឹកដីរបស់ចិនវិញ យោងតាមគេហទំព័ររដ្ឋាភិបាលកោះតៃវ៉ាន់ បន្ទាប់ពីរបបរាជានិយមចុងក្រោយត្រូវបានផ្តួលរំលំ សាធារណរដ្ឋចិនត្រូវបានបង្កើតឡើងនៅឆ្នាំ១៩១២។ ទោះបីជាយ៉ាងណា នៅពេលនោះ កោះតៃវ៉ាន់ស្ថិតនៅក្រោមអាណានិគមជប៉ុននៅឡើយ ដោយសារកិច្ចព្រមព្រៀងស៊ីម៉ូណូសេគីឆ្នាំ១៨៩៥ ដែលនៅក្នុងកិច្ចព្រមព្រៀងនេះ រាជវង្សឈីង “Qing Dynasty” (១៦៤៤ ដល់១៩១២) ... Read More »

ឪពុកស្ដីបន្ទោសបន្តិចសោះ ស្រាប់តែវាយឪពុក៤ដងចប ជាប់ខ្នោះរបស់សមត្ថកិច្ច

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក ម៉ៅ សឿត អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីហិង្សាក្នុងគ្រួសារ (កូនវាយឪពុក) នៅផ្ទះលេខ២១២ ភូមិតាងៅ សង្កាត់ និរោធ ... Read More »

ភ្លុកដំរី និងស្រកាសត្វពង្រួលជាង៧ តោន ត្រូវប៉ូលិសវៀតណាម រឹបអូស

ការជួញដូរ ភ្លុកដំរី និង ស្រកាសត្វពង្រួល ចូលទៅកាន់ប្រទេសវៀតណាម មានការកើន​ឡើង រយៈពេលចុងក្រោយនេះ ហើយកម្លាំង ប្រឆាំងបទ​ល្មើសឆ្លងដែនវៀតណាម​តែងតែចាប់បានជាញឹកញាប់។ សារព័ត៌មាន AP បានផ្សាយ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ... Read More »

ទោះបីមេបក្សប្រឆំាង ចោទប្រកាន់ពីបទបន្លំសន្លឹកឆ្នោត ឥណ្ឌូនេស៊ីមិនអាចរៀបចំបោះ​ឆ្នោតឡើងវិញឡើយ

មេបក្សប្រឆាំងឥណ្ឌូនេស៊ី បានទាមទារឲ្យរៀបចំបោះឆ្នោតជាថ្មី ដោយចោទប្រកាន់​ប្រធានាធិបតី វីដូដូ បានបន្លំសន្លឹកឆ្នោត ទើបជួយឲ្យលោកទទួលបានជ័យជំនេះ​នៅក្នុងការ​បោះឆ្នោតនាពេលកន្លងមក ។ ការបោះឆ្នោត នៅក្នុងប្រទេសឥណ្ឌូនេស៊ី មិនមែនជារឿងងាយស្រួលនោះឡើយ ហើយត្រូវគេចាត់ទុកថា ជាការបោះឆ្នោតធំបំផុតមួយ នៅលើពិភពលោក ដោយមានពលរដ្ឋ១៩៣លាននាក់ទៅបោះឆ្នោត ហើយការបោះឆ្នោតនោះ ... Read More »

ចិនចោទប្រកាន់អាមេរិកជាអ្នកនៅពីក្រោយ បាតុកម្ម នៅហុងកុង​

វិបត្តិនៅហុងកុងកាន់តែតានតឹង​ពីមួយថ្ងៃទៅមួយ ថ្ងៃ ហើយរដ្ឋាភិបាលទីក្រុងប៉េកាំង បានរកឃើញ ថាមាន ប្រទេស លោកខាងលិច នៅពីក្រោមសកម្មភាពធ្វើបាតុកម្មទាំងនោះ ។ នៅពេលនេះ ក្រសួងការបរទេសចិន បានកោះហៅមន្ត្រីការបរទេសអាមេរិក ដើម្បីប្រឆាំងពីការលូកដៃរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ពាក់ព័ន្ធទៅនឹងច្បាប់នាំខ្លួនអ្នកទោសនៅហុងកុង។ ទីក្រុងប៉េកាំងបានចោទអាមេរិកថា ... Read More »