ព័ត៌មានទាន់ហេតុការណ៍៖
'

ខឹងគេឌុបអតីតសង្សាររបស់ខ្លួន ស្ទុះទៅវាយ ត្រូវគេព្រួតវាយវិញសន្លប់ស្តូក

ខេត្តកណ្ដាល៖ យុវជនម្នាក់ ឃើញគេឌុបស្រីស្នេហ៍ដែលជាអតីតសង្សាររបស់ខ្លួន ទប់ចិត្តមិនបានស្ទុះទៅធាក់ម៉ូតូគេដួល រួចវាយមួយដៃ ត្រូវបក្ខពួកគេ៥នាក់ ព្រួតវាយវិញ បណ្ដាលឲ្យរងរបួសសន្លប់ស្តូក ។ ករណីខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២២និង៣០នាទី ត្រង់ចំណុចមុខហាងអ៉ិនធើណេត៩៩ ... Read More »

អង្គការសហប្រជាជាតិព្រមាន ពីសង្គ្រាមទ្រង់ទ្រាយធំកើតឡើងនៅតំបន់ឈូងសមុទ្រ

អគ្គលេខាធិការអង្គការសហប្រជាជាតិ​លោក​ Antonio Guterres ​បានព្រមានថា ពិភពលោក មិនអាច ទទួលយកបាននូវសង្គ្រាមទ្រង់ទ្រាយធំ ក្នុងតំបន់ឈូងសមុទ្រ ក្រោយនាវាដឹកប្រេង ពីរគ្រឿង រងការវាយប្រហារ បណ្តាលឲ្យផ្ទុះឆេះ។ លោក​ Antonio Guterres ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទបញ្ជាប្រធានមន្ទីរកសិកម្ម​ខេត្តពោធិ៍សាត់​សាបឈឹង

ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា រយៈពេលជិត២សប្ដាហ៍ដើមខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមឈ្មួញទាំងធំទាំងតូចនៅតែអាចដឹកជញ្ជូនឈើឆ្លងកាត់ស្រុកភ្នំក្រវាញ យ៉ាងពេញបន្ទុកដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ ដោយមិននៅកន្លែងធ្វើការទេ គឺចាំទទួលតែទូរស័ព្ទពួកឈ្មួញ​ប៉ុណ្ណោះ ។ មន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តពោធិ៍សាត់ មួយចំនួនបានលើកឡើងថា ... Read More »

ខកចិត្តស្នេហ៍ក្នុងស្រុកច្រើនលើក អ៊ុន អាលីហ្សា រកស្នេហ៍ពិតពីអាមេរិកបានហើយ

ភ្នំពេញ៖ តារាសម្តែង និងចម្រៀងកញ្ញា អ៊ុន អាលីហ្សាធ្លាប់ប្រកាសស្នេហ៍បើកចំហរជាមួយបុរសក្នុងស្រុកជាថៅកែហាងកាហ្វេម្តងរួចមកហើយ ប៉ុន្តែត្រូវបានបែកគ្នាអស់ជាច្រើនឆ្នាំ ។ នាងបានធ្វើឲ្យមិត្តរួមអាជីពភ្ញាក់ផ្អើលក្រោយពីនាងបានបង្ហាញមុខគូស្នេហ៍ថ្មីជាសាធារណៈ កាលពីថ្មីៗនេះស្របពេលដំណឹងចូលរោងការកាន់តែកៀកជាមួយបុរសអាណិកជនមកពីសហរដ្ឋអាមេរិកផងដែរ ។ ធ្លាប់ខកបំណងនឹងស្នេហាកន្លងមកបានធ្វើឲ្យអ៊ុន អាលីហ្សាផ្អាកគិតរឿងស្នេហ៍ និងសុខចិត្តទៅណាមកណាតែម្នាក់ឯង ។ ទោះជាយ៉ាងណាគេភ្ញាក់ផ្អើលក្រោយពេលគេបានឃើញវត្តមានបុរសម្នាក់បណ្តើរនាងយ៉ាងកៀកកិតហើយត្រូវបាននាងពោលពាក្យHoney ... Read More »

នគរបាល​ស្រុក​ស្ទឹង​ហាវ​ បង្ក្រាប​បទល្មើស​ចែកចាយ និងលក់គ្រឿងញៀន​​ ឃាត់​ខ្លួន​ មនុស្សប្រុស ស្រី ចំនួន​​២នាក់​

ខេត្តព្រះសីហនុ៖ នៅ​រសៀល ម៉ោង​១២:៣០​នាទី​ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩​ សមត្ថកិច្ច​នគរបាល​ស្រុក​ស្ទឹង​ហាវ​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ឯក​ រស់​ កី​ អធិការ​នគរបាលស្រុកស្វឹងហាវ ដឹក​នាំ​កម្លាំង​ក្រោម​ឱវាទ​ សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ បានបង្រ្កាប​បទល្មើស​គ្រឿងញៀន​១ករណី ស្ថិតនៅក្រុម​ទី​១៣ ... Read More »

ជិះម៉ូតូលឿនពេកជ្រុលទៅបុករថយន្តដឹក​ស៊ី​ទែន​ហ្គាស បណ្ដាលឲ្យផុងលលាដ៍ក្បាលធ្លាយខួរស្លាប់

ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ផុងលលា​ដ៍ក្បាល​ហូរ​ឈាម​ស្លាប់ ​​នៅកន្លែង​កើតហេតុ​ភ្លាម​ៗ​ ខណៈបុរស​រូបនោះ​បានជិះ​ម៉ូតូ​ក្នុង​ល្បឿនលឿន​ ​ជ្រុលទៅ​បុក​នឹង​រថយន្ត​ដឹក​ធុង​ហ្គាស​ ដែលជារថយន្ត​ក្រុមហ៊ុន​ តារា​ ស៊ី​ធី​ហ្គាស​ ឈប់​ស្ងៀម​ ត្រូវម៉ូតូបុកពីក្រោយ​ពេញទំហឹង​ កាលពីវេលាម៉ោង​១១និង​៥០នាទី​យប់ ថ្ងៃទី​១៣​ ខែ​មិថុនា​ ឆ្នាំ​២០១៩​ ... Read More »

បោះពួយរថយន្តទៅបុកបង្គោលភ្លើងមួយដើម បាក់រាបដល់ដី

ភ្នំពេញ៖ រថយន្តTuntra មួយគ្រឿង បើកបោះពួយយ៉ាងលឿនទៅបុកបង្កោលភ្លើង បំភ្លឺផ្លូវមួយដើមដាច់អូសជាច្រើនម៉ែត្រ ម្ចាស់ទុករថយន្តចោលរត់គេចខ្លួនបាត់ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១និង១០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតចំណុចស្តុបរង្វង់មូលអាងទឹក តាមបណ្តោយផ្លូវព្រះសីហនុកែងនឹងផ្លូវមុនីរ៉េត ... Read More »

Galaxy S10 5G របស់ក្រុមហ៊ុន Samsung នឹងមកដល់ AT & T នៅថ្ងៃទី 17 ខែមិថុនា

ក្រុមហ៊ុន AT & T កំពុងដាក់លក់ទូរស័ព្ទ 5G ដំបូងរបស់ខ្លួនគឺ Samsung Galaxy S10 5G នៅថ្ងៃទី 17 ខែមិថុនា។ ទោះបីជា, ... Read More »

Apple ធ្វើឲ្យពណ៌កាស Beats Solo3 កាន់តែស្រស់

Apple មានការប្រមូលផ្តុំនៃ Beats Solo3 នៅរដូវក្តៅថ្មីប៉ុន្តែអ្នកមិនគួរព្រួយបារម្ភអំពីការលាតត្រដាងគូរ Solo3 ដែលមានស្រាប់របស់អ្នកព្រោះទាំងនេះគ្រាន់តែជាពណ៌ថ្មីប៉ុណ្ណោះមិនមែនបច្ចេកវិទ្យាថ្មីទេ។ ការផ្សំពណ៌ស្រស់បំព្រងអាចជាកាលបរិច្ឆេទដ៏ល្អបំផុតរបស់ក្រុមហ៊ុន Apple ដែលមានពណ៌ផ្កាឈូកនិងជម្រើសពណ៌ក្រហមនិងពណ៌លឿងរួមជាមួយនឹងម៉ូដពណ៌ខៀវនិងពណ៌បៃតង ដោយហៅវាថា Club Collection ។ អ្វីដែលក្រុមហ៊ុនអេបផលមិនបានផ្តល់គឺជាហេតុផលដ៏ល្អមួយសម្រាប់ហេតុអ្វីបានជាវានៅតែដាក់ថ្នាំលាបថ្នាំថ្មីៗលើកាសដែលមានអាយុជិត ... Read More »

សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្ដៅបំផុតដោយកូនក្មួយនិស្សិតដែលកំពុងសិក្សានៅប្រទេសហុងគ្រី និងពលរដ្ឋខ្មែរដែលរស់នៅទីនេះ

ប្រទេសហុងគ្រី៖ នៅថ្ងៃទី ១៣ មិថុនា ក្រោយពេលដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញមកដល់សណ្ឋាគារស្នាក់នៅ គឺមានកូនក្មួយជានិស្សិត និងបងប្អូនខ្មែរដែលបានមករស់នៅក្នុងប្រទេសហុងគ្រីចាប់តាំងពីឆ្នាំ ១៩៨២ មក បានមកទទួលស្វាគមន៍សម្តេចតេជោនាយករដ្ឋមន្រ្តីយ៉ាងរាក់ទាក់ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកដល់ប្រទេសហុងគ្រីដោយសុវត្ថិភាព

ប្រទេសហុងគ្រី៖ នៅម៉ោងប្រមាណជា ១:៥០នាទីរសៀល ថ្ងៃទី ១៣ មិថុនា (ម៉ោងនៅហុងគ្រី) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មកដល់ប្រទេសហុងគ្រីប្រកបដោយសុវត្ថិភាពហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសនេះ និងអញ្ជើញទៅចូលរួមសន្និសីទកំពូលស្តីពីអន្តរសកម្មភាព ... Read More »

រថយន្ត HYUNDAIបើកបុកម៉ូតូC១២៥ ពីក្រោយស្លាប់ម្នាក់លើផ្លូវវិមានឈ្នះ ឈ្នះ

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈកំពុងតែជិះម៉ូតូមួយគ្រឿង ត្រូវរថយន្ត HYUNDAI បើកបុកពីក្រោយពេញទំហឹង តាមបណ្តោយផ្លូវវិមានឈ្នះ ឈ្នះ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំកុរ ព.ស​ ... Read More »

យកចបចាំងស្មៅដំឡូង ប៉ះចំគ្រាប់បែក ផ្ទុះស្លាប់​ នៅប៉ៃលិន

ខេត្តប៉ៃលិន៖ យុវជនម្នាក់បានរងរបួសធ្ងន់ និងបានស្លាប់នៅ នឹងកន្លែងដោយសារទៅចំការ យកចបចាំងស្មៅដំឡូង ប៉ះចំក្បាលគ្រាប់ B40 បណ្ដាលឲ្យផ្ទុះឡើងយ៉ាងកក្រើកតែម្ដង ។ ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចជំនាញ​កំពុងបើកការស្រាវជ្រាវ ។ សេចក្តីរាយការណ៍ឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៥:២៥ ... Read More »

មនុស្សប្រុស-ស្រី១៤នាក់ របួសធ្ងន់ និងស្រាល ក្រុងហេតុការណ៍គ្រោះថ្នាក់ចរចរណ៍រថយន្តបុករថយន្ដ

ខេត្តកំពង់ធំ៖ រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងនៅកំណាត់ផ្លូវជាតិ៦ បណ្ដាលឲ្យមនុស្សប្រុស-ស្រី១៤នាក់ របួសធ្ងន់ និងស្រាល និងខូចខាតរថយន្ត២គ្រឿង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០៩និង១០នាទីព្រឹក លើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១១៩-១២០ ភូមិត្រពាំងឈូក ឃុំបឹង ... Read More »

សមត្ថកិច្ចបញ្ជូនជនជាតិបរទេសម្នាក់ប្រើហិង្សាដោយចេតនា វៃទៅលើជនរងគ្រោះ២នាក់ឲ្យរងរបួសធ្ងន់ធ្ងរទៅតុលាការ

ខេត្តសៀមរាប៖ ជនជាតិបរទេសម្នាក់ប្រើហិង្សាដោយចេតនា វៃទៅលើជនរងគ្រោះ០២នាក់ឲ្យរងរបួសធ្ងន់ធ្ងរ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល ២២និង៣០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះជួល ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ។ សមត្ថកិច្ចបានឲ្យដឹងថា ជនបង្ក ... Read More »

ដើម្បីរក្សាកម្លាំងទាហានរុស្ស៊ីជួយការពារស៊ីរីសម្រេចផ្តល់សិទ្ធិគ្រប់គ្រងកំពង់ផែឲ្យរុស្ស៊ី

រដ្ឋាភិបាលស៊ីរីបានសម្រេចផ្តល់សិទ្ធិគ្រប់គ្រងកំពង់ផែ ដែលមានកម្លាំងទាហានជើងទឹករុស្ស៊ីឈរជើងនៅទីនោះ ។ នេះជារឿងមួយដ៏ល្អបំផុត ដើម្បីរក្សាទាហានរុស្ស៊ីជួយការពារទឹកដីស៊ីរី​ ។ សារព័ត៌មានជាតិស៊ីរី SANA ​កាលពីថ្ងៃទី​១២ ខែមិថុនា បានផ្សាយថា សភា​ប្រទេសនេះ​ បានសម្រេចផ្តល់សិទ្ធិគ្រប់គ្រង កំពង់ផែដ៏ធំបំផុតគឺ Tartus ... Read More »

បាន គីម៉ូន ៖ សង្គ្រាមបរមាណូ និងបម្រែបម្រួលអាកាសធាតុ នឹងបំផ្លាញផែនដីទាំងមូល

លោក បាន គីម៉ូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ បានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ដល់វិនាសកម្ម ភពផែនដី ដោយកត្តាពីរយ៉ាង គឺសង្គ្រាមបរមាណូ និងបម្រែបម្រួអាកាសធាតុ ។ កាលពីថ្ងៃទី១២ ខែមិថុនា អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ... Read More »

កម្មករ​ កម្មការិនី រោងចក្រដែលផ្ទុះកូដកម្មមិនព្រមចូលធ្វើការទាមទារ លក្ខខណ្ឌការងារ១៣ចំណុច បានចូលបម្រើការងារវិញហើយ ក្រោយដោះស្រាយទទួលបានជោគជ័យ

ខេត្តស្វាយរៀង៖ កម្មករ កម្មការិនី ដែលបម្រើការងារនៅរោង ចក្រ ឌីអិល ដេឌរ័រេសិន ឡៃធីង ឯ. ក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍ ខណៈដែលធ្វើកូដកម្មមិនព្រមចូលធ្វើការ ទាមទារលក្ខខណ្ឌការងារចំនួន១៣ចំណុចនោះ បានព្រមព្រៀងគ្នាដោះស្រាយចប់សព្វគ្រប់ហើយ ដោយមិនមានផ្ទុះហិង្សាអ្វីនោះទេ ... Read More »

អាមេរិក-ចិន អាចនឹងមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម នោះឡើយនៅក្នុងកិច្ចប្រជុំ G-20 នៅជប៉ុន

មកទល់ពេលនេះ អាមេរិក និងចិននៅមិនទាន់មានគម្រោង ជួបពិភាក្សាគ្នានៅឡើយទេ ខណៈកិច្ចប្រជុំកាន់តែខិតជិតមកដល់ ។ ក្នុងរយៈពេលមិនដល់៣សប្តាហ៍ទៀតប៉ុណ្ណោះ កិច្ចប្រជុំកំពូល G-20 នឹងរៀបចំឡើងនៅទីក្រុង Osaka ប្រទេសជប៉ុន ។ មកទល់ពេលនេះ អាមេរិក ... Read More »

បុគ្គលិកពេទ្យ២នាក់ ទំនងស្រវឹងស្រា ជិះម៉ូតូដួលបោកនឹងថ្នល់ស្លាប់ និងរងរបួសធ្ងន់

ខេត្តស្វាយរៀង៖ បុរសបុគ្គលិកពេទ្យម្នាក់ស្លាប់ ម្នាក់រងរបួសធ្ងន់ ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូក្នុងស្ថានភាពស្រវឹងស្រា រេចង្កូតដួលបោក នឹងថ្មពេញទំហឹងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៤០នាទីព្រលប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតលើផ្លូវលំក្រាលគ្រួសក្រហម ត្រង់ចំណុចភូមិដក់ពរ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង ... Read More »

មន្ត្រីរូបណាមិនទទួលពាក្យបណ្តឹង ឬប្រើពាក្យសម្តីមិនសមរម្យ សូមរាយការណ៍ទៅលោកស្នងការ

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា “ក្នុងករណីមានមន្រ្តីរូបណា មិនទទួលពាក្យបណ្តឹង ឬប្រើពាក្យសំដីមិនសមរម្យ សូមបងប្អូនប្រជាពលរដ្ឋរាយ​ការណ៍​ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាបន្ទាន់ ដើម្បីដឹងពីរឿងនេះ”។នេះបើតាមការអះ​អាងនៅក្នុងហ្វេសប៊ុកផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផ្សព្វផ្សាយឲ្យដឹងកាល​ពីព្រឹក​ថ្ងៃព្រហស្បតិ៍១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹង ថ្ងៃទី១៣ ... Read More »

ចាប់មុខសញ្ញាកាច់សោម៉ូតូម្នាក់ នៅព្រែកប្រា

ភ្នំពេញ៖ មុខសញ្ញាកាច់សោម៉ូតូម្នាក់ក្នុងចំណោម២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅចាប់ខ្លួន ដកហូតបានម៉ូតូសម្រាប់ជិះធ្វើសកម្មភាព១គ្រឿង និងសម្ភារកាច់សោកម៉ូតូផងដែរ ។ ករណីចាប់ខ្លួនមុខសញ្ញាកាច់សោ កម៉ូតូនេះបានកើតឡើងកាលពីថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០១៩ម៉ោង១១ និង០០នាទី នៅចំនុចភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ... Read More »

មន្រ្ដីបរិស្ថានឧទ្យានុរក្សរបួសហូរឈាមស្រោចខ្លួន ពេលចុះល្បាតព្រៃ

ខេត្តពោធិ៍សាត់៖ មន្រ្ដីបរិស្ថានឧទ្យានុរក្សស្នាក់ការរងទឹកវេរម្នាក់ រងរបួសក ហូរឈាមស្រោចខ្លួន ដូចគេអារកមាន់ នៅគ្រាដែលមន្រ្តីរូបនេះ ចុះបំពេញបេសកកម្ម ល្បាតព្រៃក្នុងភូមិសាស្រ្តរបស់ខ្លួន ។ ហេតុការណ៍មន្រ្ដីបរិស្ថានរងរបួសខាងលើ បានកើតឡើងនាព្រឹកថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ... Read More »

ខូចចិត្តរឿងប្តីលែងរហូតដល់ទៅពីរនាក់ ក៏ផឹកស្រារហូតខ្យល់គរស្លាប់ ក្នុងបន្ទប់ជួល ចោលកូនពីរនាក់ឲ្យនៅកំព្រា

ភ្នំពេញ ៖ ស្ត្រីម្នាក់បានដេកស្លាប់ក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅផ្លូវលេខ២៧ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩នឹង០០នាទី ព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៩ ។ តាមសម្តីបុរសម្នាក់ត្រូវជាឪពុកបានប្រាប់ឲ្យដឹងថា ... Read More »

នគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីចេញសែកគ្មានទឹកប្រាក់ ចំនួន ១៨.២៤០ ដុល្លារ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញឃាត់ខ្លួនករណីចេញសែក គ្មានទឹកប្រាក់ចំនួន ១៨.២៤០ដុល្លារកាលពីវេលាម៉ោង២០ និង០០នាទីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុច ផ្ទះលេខ១៤០៦ ផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ... Read More »

នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនមុខសញ្ញាចោរឆក់បានម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់

ភ្នំពេញ ៖ ជនសង្ស័យ៤នាក់ បានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃ ពីបុរ​សម្នាក់ដែលកំពុងតែជិះម៉ូតូរ៉ឺម៉កកង់បី(ឥណ្ឌា) បានសម្រេច តែត្រូវម្ចាស់រ៉ឺម៉កដេញបុកឃាត់ខ្លួនបានម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវមុនីរ៉េត ... Read More »

ម៉ិចស៊ីកូ អនុវត្តតាមកិច្ចព្រមព្រៀងការពារ ព្រំដែន ទប់ស្កាត់ជនភៀសខ្លួន

រដ្ឋាភិបាលម៉ិកស៊ីកបញ្ជូនទាហានបន្ថែមទៅកាន់ព្រំដែន ដើម្បីទប់ស្កាត់ក្រុមជនភៀសខ្លួន ចូលទៅកាន់អាមេរិក ដើម្បីធ្វើតាមការសន្យា បញ្ចៀសការដំឡើងពន្ធពីអាមេរិក។ ពេលថ្មីៗនេះ រដ្ឋាភិបាលម៉ិកស៊ីក បានសម្រេចបញ្ជូនកម្លាំងទាហានបន្ថែមទៀត ទៅកាន់តំបន់ព្រំដែន នាភាគខាងត្បូង ជាប់នឹងប្រទេស ហ្គាតេម៉ាឡា (Guatemala) ដើម្បីទប់ស្កាត់ដល់ជនភៀសខ្លួនខុសច្បាប់ ដែលព្យាយាមឆ្លងកាត់ព្រំដែនរបស់ប្រទេសម៉ិកស៊ីក ... Read More »

អ៊ីស្រាអែលបើកការវាយប្រហារ ទៅលើទីតាំងក្រុមឧទ្ទាមនៅ ហ្គាស្សា

ក្រុមឧទ្ទាមលាក់ខ្លួននៅតំបន់ហ្គាស្សា តែងតែបើកការវាយប្រហារដោយរ៉ុក្កែតទៅលើទីតាំងនានា ក្នុងទឹកដីអ៊ីស្រាអែល ហើយកម្លាំងទាហានអាកាសអ៊ីស្រាអែល ក៏បានវាយបកទៅលើ ទីតាំងនានានៅហ្គាស្សា តាមយន្តហោះចម្បាំង ។ យោងទៅតាមសេចក្តីរាយការណ៍មួយ បានបញ្ជាក់ថា យន្តហោះចម្បាំងរបស់កងទ័ពអាកាសអ៊ីស្រាអែល បានបើកការវាយប្រហារតាមដែនអាកាស ទៅលើគោលដៅ នាភាគខាងត្បូងតំបន់ខ្ពង់រាបហ្គាស្សា ស្ព្រីព ... Read More »

ជប៉ុនដើរតួនាទីនៅក្នុងការផ្សះផ្សាទំនាក់ទំនង អាមេរិក-អ៊ីរ៉ង់

នាយករដ្ឋមន្ត្រីលោក ស៊ីនហ្ស៊ូ អាបេ បានខិតខំស្វែងរកដំណោះស្រាយបញ្ចប់ការប្រឈមមុខដាក់គ្នារវាង អាមេរិក និងអ៊ីរ៉ង់ ខណៈកំពុងប្រឈមមុខតានតឹង អាចនឹងផ្ទុះសង្គ្រាមគ្រប់ពេលវេលា ។ នៅពេលនេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេ បានជំរុញឲ្យរដ្ឋាភិបាលអ៊ីរ៉ង់ ដើរក្នុង ... Read More »

បាតុកម្មនៅហុងកុងក្លាយជាហិង្សា របួសជាង១០០នាក់ រដ្ឋាភិបាលបិទទ្វារដល់ចុងសប្តាហ៍

រដ្ឋាភិបាលកោះហុងកុងបានសម្រេចបិទទ្វារ ទីតាំងរដ្ឋាភិបាលនិងមជ្ឈមណ្ឌលសេដ្ឋកិច្ចរហូតដល់ចុងសប្តាហ៍ ដោយសារតែអំពើហិង្សាកើនឡើង ។ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា នៅមានបាតុករជាច្រើនប្រមូលផ្តុំគ្នានៅមុខសភា ដើម្បីប្រឆាំង នឹងច្បាប់នាំខ្លួន ។ ទោះបីមានការតវ៉ាយ៉ាងណាក្តី ក៏រដ្ឋាភិបាលមិនលុបច្បាប់នោះឡើយ ។ ក្រុមប៉ូលិសបង្ក្រាបបាតុកម្មនៅហុងកុង បាននិងកំពុងប្រឈមមុខនឹងការតានតឹងដាក់គ្នាជាមួយក្រុមបាតុករ ... Read More »