ព័ត៌មានទាន់ហេតុការណ៍៖
'

មនុស្សប្រុស-ស្រី១៤នាក់ របួសធ្ងន់ និងស្រាល ក្រុងហេតុការណ៍គ្រោះថ្នាក់ចរចរណ៍រថយន្តបុករថយន្ដ

ខេត្តកំពង់ធំ៖ រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងនៅកំណាត់ផ្លូវជាតិ៦ បណ្ដាលឲ្យមនុស្សប្រុស-ស្រី១៤នាក់ របួសធ្ងន់ និងស្រាល និងខូចខាតរថយន្ត២គ្រឿង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០៩និង១០នាទីព្រឹក លើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១១៩-១២០ ភូមិត្រពាំងឈូក ឃុំបឹង ... Read More »

សមត្ថកិច្ចបញ្ជូនជនជាតិបរទេសម្នាក់ប្រើហិង្សាដោយចេតនា វៃទៅលើជនរងគ្រោះ២នាក់ឲ្យរងរបួសធ្ងន់ធ្ងរទៅតុលាការ

ខេត្តសៀមរាប៖ ជនជាតិបរទេសម្នាក់ប្រើហិង្សាដោយចេតនា វៃទៅលើជនរងគ្រោះ០២នាក់ឲ្យរងរបួសធ្ងន់ធ្ងរ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល ២២និង៣០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះជួល ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ។ សមត្ថកិច្ចបានឲ្យដឹងថា ជនបង្ក ... Read More »

ដើម្បីរក្សាកម្លាំងទាហានរុស្ស៊ីជួយការពារស៊ីរីសម្រេចផ្តល់សិទ្ធិគ្រប់គ្រងកំពង់ផែឲ្យរុស្ស៊ី

រដ្ឋាភិបាលស៊ីរីបានសម្រេចផ្តល់សិទ្ធិគ្រប់គ្រងកំពង់ផែ ដែលមានកម្លាំងទាហានជើងទឹករុស្ស៊ីឈរជើងនៅទីនោះ ។ នេះជារឿងមួយដ៏ល្អបំផុត ដើម្បីរក្សាទាហានរុស្ស៊ីជួយការពារទឹកដីស៊ីរី​ ។ សារព័ត៌មានជាតិស៊ីរី SANA ​កាលពីថ្ងៃទី​១២ ខែមិថុនា បានផ្សាយថា សភា​ប្រទេសនេះ​ បានសម្រេចផ្តល់សិទ្ធិគ្រប់គ្រង កំពង់ផែដ៏ធំបំផុតគឺ Tartus ... Read More »

បាន គីម៉ូន ៖ សង្គ្រាមបរមាណូ និងបម្រែបម្រួលអាកាសធាតុ នឹងបំផ្លាញផែនដីទាំងមូល

លោក បាន គីម៉ូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ បានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ដល់វិនាសកម្ម ភពផែនដី ដោយកត្តាពីរយ៉ាង គឺសង្គ្រាមបរមាណូ និងបម្រែបម្រួអាកាសធាតុ ។ កាលពីថ្ងៃទី១២ ខែមិថុនា អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ... Read More »

កម្មករ​ កម្មការិនី រោងចក្រដែលផ្ទុះកូដកម្មមិនព្រមចូលធ្វើការទាមទារ លក្ខខណ្ឌការងារ១៣ចំណុច បានចូលបម្រើការងារវិញហើយ ក្រោយដោះស្រាយទទួលបានជោគជ័យ

ខេត្តស្វាយរៀង៖ កម្មករ កម្មការិនី ដែលបម្រើការងារនៅរោង ចក្រ ឌីអិល ដេឌរ័រេសិន ឡៃធីង ឯ. ក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍ ខណៈដែលធ្វើកូដកម្មមិនព្រមចូលធ្វើការ ទាមទារលក្ខខណ្ឌការងារចំនួន១៣ចំណុចនោះ បានព្រមព្រៀងគ្នាដោះស្រាយចប់សព្វគ្រប់ហើយ ដោយមិនមានផ្ទុះហិង្សាអ្វីនោះទេ ... Read More »

អាមេរិក-ចិន អាចនឹងមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម នោះឡើយនៅក្នុងកិច្ចប្រជុំ G-20 នៅជប៉ុន

មកទល់ពេលនេះ អាមេរិក និងចិននៅមិនទាន់មានគម្រោង ជួបពិភាក្សាគ្នានៅឡើយទេ ខណៈកិច្ចប្រជុំកាន់តែខិតជិតមកដល់ ។ ក្នុងរយៈពេលមិនដល់៣សប្តាហ៍ទៀតប៉ុណ្ណោះ កិច្ចប្រជុំកំពូល G-20 នឹងរៀបចំឡើងនៅទីក្រុង Osaka ប្រទេសជប៉ុន ។ មកទល់ពេលនេះ អាមេរិក ... Read More »

បុគ្គលិកពេទ្យ២នាក់ ទំនងស្រវឹងស្រា ជិះម៉ូតូដួលបោកនឹងថ្នល់ស្លាប់ និងរងរបួសធ្ងន់

ខេត្តស្វាយរៀង៖ បុរសបុគ្គលិកពេទ្យម្នាក់ស្លាប់ ម្នាក់រងរបួសធ្ងន់ ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូក្នុងស្ថានភាពស្រវឹងស្រា រេចង្កូតដួលបោក នឹងថ្មពេញទំហឹងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៤០នាទីព្រលប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតលើផ្លូវលំក្រាលគ្រួសក្រហម ត្រង់ចំណុចភូមិដក់ពរ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង ... Read More »

មន្ត្រីរូបណាមិនទទួលពាក្យបណ្តឹង ឬប្រើពាក្យសម្តីមិនសមរម្យ សូមរាយការណ៍ទៅលោកស្នងការ

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា “ក្នុងករណីមានមន្រ្តីរូបណា មិនទទួលពាក្យបណ្តឹង ឬប្រើពាក្យសំដីមិនសមរម្យ សូមបងប្អូនប្រជាពលរដ្ឋរាយ​ការណ៍​ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាបន្ទាន់ ដើម្បីដឹងពីរឿងនេះ”។នេះបើតាមការអះ​អាងនៅក្នុងហ្វេសប៊ុកផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផ្សព្វផ្សាយឲ្យដឹងកាល​ពីព្រឹក​ថ្ងៃព្រហស្បតិ៍១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹង ថ្ងៃទី១៣ ... Read More »

ចាប់មុខសញ្ញាកាច់សោម៉ូតូម្នាក់ នៅព្រែកប្រា

ភ្នំពេញ៖ មុខសញ្ញាកាច់សោម៉ូតូម្នាក់ក្នុងចំណោម២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅចាប់ខ្លួន ដកហូតបានម៉ូតូសម្រាប់ជិះធ្វើសកម្មភាព១គ្រឿង និងសម្ភារកាច់សោកម៉ូតូផងដែរ ។ ករណីចាប់ខ្លួនមុខសញ្ញាកាច់សោ កម៉ូតូនេះបានកើតឡើងកាលពីថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០១៩ម៉ោង១១ និង០០នាទី នៅចំនុចភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ... Read More »

មន្រ្ដីបរិស្ថានឧទ្យានុរក្សរបួសហូរឈាមស្រោចខ្លួន ពេលចុះល្បាតព្រៃ

ខេត្តពោធិ៍សាត់៖ មន្រ្ដីបរិស្ថានឧទ្យានុរក្សស្នាក់ការរងទឹកវេរម្នាក់ រងរបួសក ហូរឈាមស្រោចខ្លួន ដូចគេអារកមាន់ នៅគ្រាដែលមន្រ្តីរូបនេះ ចុះបំពេញបេសកកម្ម ល្បាតព្រៃក្នុងភូមិសាស្រ្តរបស់ខ្លួន ។ ហេតុការណ៍មន្រ្ដីបរិស្ថានរងរបួសខាងលើ បានកើតឡើងនាព្រឹកថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ... Read More »

ខូចចិត្តរឿងប្តីលែងរហូតដល់ទៅពីរនាក់ ក៏ផឹកស្រារហូតខ្យល់គរស្លាប់ ក្នុងបន្ទប់ជួល ចោលកូនពីរនាក់ឲ្យនៅកំព្រា

ភ្នំពេញ ៖ ស្ត្រីម្នាក់បានដេកស្លាប់ក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅផ្លូវលេខ២៧ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩នឹង០០នាទី ព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៩ ។ តាមសម្តីបុរសម្នាក់ត្រូវជាឪពុកបានប្រាប់ឲ្យដឹងថា ... Read More »

នគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីចេញសែកគ្មានទឹកប្រាក់ ចំនួន ១៨.២៤០ ដុល្លារ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញឃាត់ខ្លួនករណីចេញសែក គ្មានទឹកប្រាក់ចំនួន ១៨.២៤០ដុល្លារកាលពីវេលាម៉ោង២០ និង០០នាទីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុច ផ្ទះលេខ១៤០៦ ផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ... Read More »

នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនមុខសញ្ញាចោរឆក់បានម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់

ភ្នំពេញ ៖ ជនសង្ស័យ៤នាក់ បានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃ ពីបុរ​សម្នាក់ដែលកំពុងតែជិះម៉ូតូរ៉ឺម៉កកង់បី(ឥណ្ឌា) បានសម្រេច តែត្រូវម្ចាស់រ៉ឺម៉កដេញបុកឃាត់ខ្លួនបានម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវមុនីរ៉េត ... Read More »

ម៉ិចស៊ីកូ អនុវត្តតាមកិច្ចព្រមព្រៀងការពារ ព្រំដែន ទប់ស្កាត់ជនភៀសខ្លួន

រដ្ឋាភិបាលម៉ិកស៊ីកបញ្ជូនទាហានបន្ថែមទៅកាន់ព្រំដែន ដើម្បីទប់ស្កាត់ក្រុមជនភៀសខ្លួន ចូលទៅកាន់អាមេរិក ដើម្បីធ្វើតាមការសន្យា បញ្ចៀសការដំឡើងពន្ធពីអាមេរិក។ ពេលថ្មីៗនេះ រដ្ឋាភិបាលម៉ិកស៊ីក បានសម្រេចបញ្ជូនកម្លាំងទាហានបន្ថែមទៀត ទៅកាន់តំបន់ព្រំដែន នាភាគខាងត្បូង ជាប់នឹងប្រទេស ហ្គាតេម៉ាឡា (Guatemala) ដើម្បីទប់ស្កាត់ដល់ជនភៀសខ្លួនខុសច្បាប់ ដែលព្យាយាមឆ្លងកាត់ព្រំដែនរបស់ប្រទេសម៉ិកស៊ីក ... Read More »

អ៊ីស្រាអែលបើកការវាយប្រហារ ទៅលើទីតាំងក្រុមឧទ្ទាមនៅ ហ្គាស្សា

ក្រុមឧទ្ទាមលាក់ខ្លួននៅតំបន់ហ្គាស្សា តែងតែបើកការវាយប្រហារដោយរ៉ុក្កែតទៅលើទីតាំងនានា ក្នុងទឹកដីអ៊ីស្រាអែល ហើយកម្លាំងទាហានអាកាសអ៊ីស្រាអែល ក៏បានវាយបកទៅលើ ទីតាំងនានានៅហ្គាស្សា តាមយន្តហោះចម្បាំង ។ យោងទៅតាមសេចក្តីរាយការណ៍មួយ បានបញ្ជាក់ថា យន្តហោះចម្បាំងរបស់កងទ័ពអាកាសអ៊ីស្រាអែល បានបើកការវាយប្រហារតាមដែនអាកាស ទៅលើគោលដៅ នាភាគខាងត្បូងតំបន់ខ្ពង់រាបហ្គាស្សា ស្ព្រីព ... Read More »

ជប៉ុនដើរតួនាទីនៅក្នុងការផ្សះផ្សាទំនាក់ទំនង អាមេរិក-អ៊ីរ៉ង់

នាយករដ្ឋមន្ត្រីលោក ស៊ីនហ្ស៊ូ អាបេ បានខិតខំស្វែងរកដំណោះស្រាយបញ្ចប់ការប្រឈមមុខដាក់គ្នារវាង អាមេរិក និងអ៊ីរ៉ង់ ខណៈកំពុងប្រឈមមុខតានតឹង អាចនឹងផ្ទុះសង្គ្រាមគ្រប់ពេលវេលា ។ នៅពេលនេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេ បានជំរុញឲ្យរដ្ឋាភិបាលអ៊ីរ៉ង់ ដើរក្នុង ... Read More »

បាតុកម្មនៅហុងកុងក្លាយជាហិង្សា របួសជាង១០០នាក់ រដ្ឋាភិបាលបិទទ្វារដល់ចុងសប្តាហ៍

រដ្ឋាភិបាលកោះហុងកុងបានសម្រេចបិទទ្វារ ទីតាំងរដ្ឋាភិបាលនិងមជ្ឈមណ្ឌលសេដ្ឋកិច្ចរហូតដល់ចុងសប្តាហ៍ ដោយសារតែអំពើហិង្សាកើនឡើង ។ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា នៅមានបាតុករជាច្រើនប្រមូលផ្តុំគ្នានៅមុខសភា ដើម្បីប្រឆាំង នឹងច្បាប់នាំខ្លួន ។ ទោះបីមានការតវ៉ាយ៉ាងណាក្តី ក៏រដ្ឋាភិបាលមិនលុបច្បាប់នោះឡើយ ។ ក្រុមប៉ូលិសបង្ក្រាបបាតុកម្មនៅហុងកុង បាននិងកំពុងប្រឈមមុខនឹងការតានតឹងដាក់គ្នាជាមួយក្រុមបាតុករ ... Read More »

ក្រុមហ៊ុនNetEase Games សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា (E-Sports) និងក្រុមហ៊ុនCellcard ធ្វើការប្រកាសអ្នកឈ្នះពានរង្វាន់ក្នុងការប្រកួតហ្គេម Rules of Survival

ការប្រកួតហ្គេម The Rules of Survival KH Cup វគ្គផ្តាច់ព្រ័ត្រ នឹងត្រូវបានប្រារព្ធឡើងនៅថ្ងៃសៅរ៍ទី១៥ ខែមិថុនា ក្នុងផ្សារទំនើបអ៊ីអនម៉លសែនសុខ។ ក្រុមចុងក្រោយចំនួន 4 នឹងត្រូវប្រកួតគ្នាជាសាធារណៈដើម្បីទទួលបានរង្វាន់ធំជាទឹកប្រាក់សរុបចំនួន100លានរៀល (ឬ ... Read More »

សៀមរាប ក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធី Cellcard Super Data Race លើកទី២

កម្មវិធីឌីជីថលរបស់ Cellcard Super Data Race នឹងប្រារព្វធ្វើឡើងជាលើកទី២ នៅថ្ងៃអាទិត្យ ទី១៦ ខែមិថុនា នៅឯវិទ្យាល័យ ១០មករា ១៩៧៩ ខេត្តសៀមរាប។ ក្រុមការងារCellcard បានទៅដល់ខេត្តសៀមរាបកាលពីប៉ុន្មានថ្ងៃមុននេះ ... Read More »

ឆេះផ្ទះដូរប្រេងម៉ាស៊ីន​មួយកន្លែងនៅជិតរង្វង់មូលផ្សារដើមថ្កូវ

ភ្នំពេញ៖ នៅវេលារសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ មានករណីអគ្គិភ័យ​កំពុងឆាបឆេះ​នៅជិតរង្វង់មូលផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សាក្សីឃើញហេតុការណ៍បាននិយាយថា អគ្គិភ័យនេះផ្តើមចេញពីជាងឡើងផ្សាដែក ហើយធ្លាក់ផ្កាភ្លើង បង្កឲ្យឆាបឆេះតែម្តង ។ សមត្ថកិច្ច​បាននិងកំពុងអន្តរាគមន៍បាញ់ទឹក​ពន្លត់អគ្គិភ័យនេះហើយ ... Read More »

រថយន្តឃ្លុប​ដឹកទូកុងតឺន័រ​បុករះរថយន្ត​៥គ្រឿងរបួស​ម្នាក់ នៅចោមចៅ

ភ្នំពេញ៖ កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធំ​បើកបុករថយន្តចំនួន៥គ្រឿង​បន្តគ្នា របួសម្នាក់ ។ សាក្សីឃើញហេតុការណ៍អះអាងថា រថយន្តឃ្លុប​ដឹកទូកុងតឺន័រ​មួយគ្រឿង​ធ្វើដំណើរតាមផ្លូវវេងស្រេង លុះមកដល់ជិតរង្វង់មូល​ចោមចៅ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ... Read More »

ករណីសម្លាប់មិត្តភក្តិកាត់ដៃកាត់ជើង នៅខណ្ឌដូនពេញ សមត្ថកិច្ចបញ្ជូនឃាតកមកតុលាការ

ភ្នំពេញ៖ រសៀលថ្ងៃទី១៣ ខែមិថុនា នេះ សមត្ថកិច្ចកងរាជអាវុធរាជធានីភ្នំពេញ នៅ បញ្ជូនឃាតកដែលសម្លាប់មិត្តភក្តិកាត់ដៃកាត់ជើង មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។ សូមបញ្ជាក់ថា ជនសង្ស័យ ឈ្មោះស៊ិន សុផល ភេទស្រី ... Read More »

លោក ឃួង ស្រេង៖ ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរចុះពិនិត្យ ពន្លឿនការដ្ឋានស្តារប្រឡាយ និងដាក់លូមេ ដើម្បីរំដោះទឹកភ្លៀងនៅសង្កាត់កាកាបទី១, ទី២ ខណ្ឌពោធិ៏សែនជ័យ និងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីចុះពិនិត្យ ពន្លឿនការដ្ឋានស្ដារប្រឡាយ និង ដាក់លូមេ ដើម្បីរំដោះទឹកភ្លៀងនៅ សង្កាត់កាកាបទី១, ទី២ ខណ្ឌពោធិ៍សែនជ័យ និងសង្កាត់គោកឃ្លាង ... Read More »

សេចក្តីបំភ្លឺរបស់ក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពុំមានករណីបើករថយន្តចូលក្បួនថ្នាក់ដឹកនាំនោះទេ

ភ្នំពេញ៖ យោងតាមសេចក្តីបំភ្លឺរបស់ក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឺកថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំច ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០១៩នេះថា ពុំមានករណីបុរសម្នាក់បានបើករថយន្តចូលក្បួនថ្នាក់ដឹកនាំនោះទេ ។ លោកវរសេនីយ៍ឯក​ ... Read More »

ករណីគ្រឿងញៀននៅក្លិបលុច្សសារី ៖ តុលាការសម្រេចចោទប្រកាន់ជនសង្ស័យ១៧នាក់ ជាផ្លូវការ

ភ្នំពេញ៖ នៅវេលាថ្ងៃត្រង់ទី១៣ ខែមិថុនា នេះ តុលាការ សម្រេចចោទប្រកាន់ជនសង្ស័យ១៧នាក់ក្នុងចំណោមជាង៤០០នាក់ ពាក់ព័ន្ធគ្រឿងញៀននៅក្លិបលុច្យសារី ជាផ្លូវការ ។ អ្នកនាំអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ថ្លែងតាម Telegram ... Read More »

រើសឈើជ្រុងបំណងយកទៅផ្ទះ ត្រូវជនសង្ស័យដណ្តើមយក វាយបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ៖ ជនសង្ស័យចំនួន១នាក់ដណ្តើមឈើជ្រុងពីជនរងគ្រោះរួច វាយពីក្រោយបណ្តាលដួលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ តែត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកាសហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ កម្លាំងផ្នែកជំនាញរបស់ការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឃាត់ខ្លួន កាលពីវេលាម៉ោង១៥ និង៥០នាទី ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុច តាមផ្លូវលំមុខផ្ទះគ្មានលេខស្ថិតក្នុងភូមិអណ្តូង សង្កាត់គោករកា ... Read More »

មន្ត្រីរដ្ឋបាលព្រៃឈើ​នាំគ្នាទៅអឺត ផ្ទះចែភក្តិ រួចត្រឡប់មកវិញ ធ្វើរបាយការណ៍ឲ្យមេ

ខេត្តពោធិ៍សាត់៖ វាជារឿងគួរឲ្យអស់សំណើច​ដូច​អាជៃ ចាំផ្ទះ ដែលសមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់បណ្តើរគ្នាត្រសង​ចុះទៅ​ស្រាវជ្រាវ​បទល្មើស​ព្រៃឈើ​ ដែល​សារព័ត៌មានបានផ្សព្វផ្សាយ​អំពីករណីចែភក្តិ រកស៊ីដឹកឈើខុសច្បាប់ ។ ពេលទៅដល់ផ្ទះចែភក្តិ មិនបាន​ជួបម្ចាស់ផ្ទះ ក៏ត្រឡប់មកវិញ ហើយធ្វើកំណត់ហេតុ ស្តីពីការចុះស្រាវជ្រាវ រកបទល្មើស​ព្រៃឈើ​នៅផ្ទះចែភក្តិ និងប្តីឈ្មោះ ណាក់ ... Read More »

ទៀតហើយ ! សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ និងវត្ថុតាងអាវុធ២ដើម គ្រាប់៥០គ្រាប់

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលបានចុះឆែកឆេរ ផ្ទះមួយកន្លែង រកឃើញអាវុធខ្លី២ដើម មាន៥០គ្រាប់នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ និងឃាត់ខ្លួនមនុស្ស៣នាក់ ។ គួររំលឹកថា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការខេត្តសៀមរាប ... Read More »

ដើម្បីទប់ស្កាត់អាមេរិកឈ្លានពានអីុរ៉ង់ចាំ​បាច់ត្រូវតែបង្កើនកម្មវិធីផលិតមីស៊ីល

អាមេរិកបានបង្កើនទណ្ឌកម្មទៅលើ ប្រទេសអីុរ៉ង់ និងឡោមព័ទ្ធអីុរ៉ង់ដោយកម្លាំងយោធា ប៉ុន្តែអីុរ៉ង់មិនខ្វាយខ្វល់ពីសកម្មភាព របស់អាមេរិកនោះឡើយដោយបង្កើនការផលិតមីស៊ីល និងបរមាណូ ក៏ដូចជាការខិត​ខំអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។ មេដឹកនាំជាន់ខ្ពស់អីុរ៉ង់លោក Ali Kha menei បានបញ្ជាក់ថា នឹងមិនបោះបង់កម្ម វិធីមីស៊ីល ... Read More »

លោក​ ផែង​ វណ្ណៈ​ ធ្វើ​លិខិត​សុំ​ទោស​សម្តេចតេជោ​ ហ៊ុន​ សែន​ សុំ​បាន​ចេញ​ពី​ពន្ធនាគារ​ជួបជុំ​គ្រួសារ​និង​ព្យាបាល​ជំងឺ​

ភ្នំពេញ​៖​ នៅ​ថ្ងៃទី​១៤​ ខែ​មិថុនា​ ឆ្នាំ២០១៩​ សាលាដំបូង​រាជធានី​ភ្នំពេញ​ នឹង​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​លោក​ ផែង​ វណ្ណៈ​ អ្នក​លេង​ហ្វេសប៊ុក​ដ៏​ល្បីល្បាញ​មួយ​រូប​ ពាក់ព័ន្ធ​បទល្មើស​បរិហារកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍​ តាម​បណ្តឹងលោក​ គី​ តិច​ ​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេជោ​ ហ៊ុន​ ... Read More »