ព័ត៌មានទាន់ហេតុការណ៍៖
'

ស្ថានីយរថភ្លើង ភ្នំពេញ នឹងត្រូវជួសជុលដើម្បីកែប្រែមុខមាត់ថ្មី

ភ្នំពេញ ៖គម្រោងដ៏រំភើបមួយ ក្នុងការជួសជុលឡើងវិញ ទៅលើស្ថានីយរថភ្លើងក្រុងភ្នំពេញ ត្រូវបានប្រកាសឡើងជាផ្លូវការនៅថ្ងៃនេះ ដោយក្រុមអ្នកបណ្តាក់ទុនមួយមកពីសហរដ្ឋអាមេរិក ដើម្បីកែប្រែស្ថានីយមួយនេះ ឲ្យក្លាយទៅជាអគារពាណិជ្ជកម្ម Royal Train Square ដែលមិនត្រឹមតែបម្រើជូនសម្រាប់តែអ្នកដែលធ្វើដំណើរដោយរថភ្លើង នោះឡើយ ។ Royal ... Read More »

នាយក្រឹម បួសមុខភ្លើងនៅកម្ពុជា កាន់ទុក្ខ មរណភាពម្តាយនៅអាមេរិក

ភ្នំពេញ៖ ពិតជាពិបាកនឹងពណ៌នាអំពីអារម្មណ៍សោកស្តាយ និងខ្លោចចិត្តអាណិតតារាកំប្លែង អ៊ូ ប៊ុណ្ណារ៉ាត់ គ្រាដែលតារាកំប្លែងរូបនេះ បានបាត់បង់ម្តាយជាទីស្រឡាញ់ ។ អ្វីដែលក្តុកក្តួលគឺម្តាយតារាកំប្លែងរូបនេះបានទទួលមរណភាពនៅសហរដ្ឋអាមេរិក គ្រាដែលលោកកំពុងនៅកម្ពុជាដែល មើលត្រឹមរូបភាពវីដេអូ Live រូបរាងម្តាយជាលើកចុងក្រោយ ។ កាលពីល្ងាចថ្ងៃទី០៥ ... Read More »

កម្ពុជារួមគ្នាដាំដំណាំគ្មានសារធាតុគីមី កាត់បន្ថយការនាំចូលផលដំណាំមានជីគីមី ដើម្បីសុខភាពប្រជាពលរដ្ឋ

ភ្នំពេញ៖ នៅមុននេះបន្តិច នៅក្នុងពេលថ្លែងសុន្ទរកថានៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យពុទ្ឋសាស្រ្ត នៅកោះពេជ្យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ក្រសួងពាក់ព័ន្ឋនានា ត្រូវយកចិត្តទុកដាក់ខិតខំលើកទឹកចិត្ត និងជំរុញអោយប្រជាពលរដ្ឋប្រើប្រាស់ជីធម្មជាតិ ជំនួសជីគីមី ក្នុងការដាំដុះផលដំណាំទូទៅ និងកាត់បន្ថយការនាំចូលផលិតផល បន្លែ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ជា ហួត នាយផ្នែករដ្ឋបាលព្រៃឈើវាលវែងកំពុងត្រូវប៉ាន់

គេរាយការណ៍ថា ឈ្មួញឈើផ្តាច់មុខពីររូប នៅស្រុកវាលវែង​កំពុងធ្វើសកម្មភាពដឹកឈើចេញ​រៀងរាល់យប់ ដោយមានការឃុបឃិត​ត្រូវរ៉ូវ​ជា​ប្រព័ន្ធ​ពី​លោក ជា ហួត នាយផ្នែករដ្ឋបាលព្រៃឈើ​វាលវែង ។ ឈ្មួញឈើពីរនាក់​ដែលឈរជើង​យ៉ាងរឹងមាំ ដឹក​ឈើ​បកសម្បកនៅស្រុក​វាលវែង គឺចែ អូន និងលោក សីហា ។ ... Read More »

សម្តេចតេជោ ៖ ៩មិថុនា កម្ពុជាហូបនំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិខ្មែរ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ «៩មិថុនា កម្ពុជាហូបនំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិខ្មែរ នៅក្នុងឱកាសថ្លែងសុន្ទរកទៅកាន់និស្សិតជ័យលាភី នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យពុទ្ឋសាស្រ្ត នៅកោះពេជ្យ ថ្ងៃទី ៦ ... Read More »

ផ្ទះអ្នកភូមិ៤ខ្នងរបើកដំបូលទាំងស្រុងដោយខ្យល់កន្ត្រាក់នៅ ស្រុករំដួល

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ៤ខ្នង ត្រូវបានខ្យល់កន្ត្រាក់បោកបក់បណ្ដាលឲ្យរបើកដំបូលផ្ទះ ប៉ុន្តែមិនបណ្ដាលឲ្យអ្នកភូមិរងគ្រោះថ្នាក់នោះទេ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥ និង៣០នាទីល្ងាច នៅថ្ងៃអង្គារ ០២កើត ខែជេស្ឋ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ... Read More »

សមត្ថកិច្ចជំនាញ ឃាត់រថយន្តដឹកសត្វជ្រូករស់ខុសច្បាប់ ពីប្រទេសវៀតណាម

ខេត្តស្វាយរៀង៖ រថយន្តម៉ាកសាំងយ៉ុង ចំនួនមួយគ្រឿង ដែលបានដឹកសត្វជ្រូកជ្រូករស់ខុសច្បាប់ ពីប្រទេសវៀតណាមត្រូវបានកម្លាំងជំនាញរបស់ការិយាលយ័ផលិតកម្ម បសុព្យាបាលខេត្តស្វាយរៀងឃាត់ និងត្រួតពិនិត្យកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិអង្គាសដី ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ... Read More »

ព្រះសង្ឃមួយអង្គចងកក្នុងបន្ទប់ទឹកផ្ទះញោមបង្កើត ផ្អើលទាំងព្រឹក

ខេត្តស្វាយរៀង៖ សង្ឃមួយអង្គត្រូវបានញោមប្រទះឃើញចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកភូមិទាំងទៀបភ្លឺ ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី៣កើត ខែជេស្ជ ឆ្នាំកុរ សំរិទ្ធិសក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ... Read More »

សង្ស័យស្រវឹងស្រា បើករថយន្តបុកចូលផ្ទះវេរលុយ ផ្ទះអ៊ុតសក់ និងបង្គោលស្លាកមីតហ្វូនរងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តកូរ៉ូឡាមួយគ្រឿង ក្នុងល្បឿនលឿនដល់ផ្លូវកោងបួងចង្កូតមិនទាន់ ជ្រុលទៅបុករះផ្ទះវីងវេរលុយ ផ្ទះអ៊ុតសក់ និងបង្គោលស្លាកផ្សាយពាណិជ្ជកម្មទូរស័ព្ទ មីតហ្វូនបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួស ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩​ ... Read More »

ជិះម៉ូតូលឿនជ្រុលបុករថយន្តពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់២នាក់

ភ្នំពេញ៖​ យុវជនម្នាក់បានស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ និង២នាក់ទៀតរបួសធ្ងន់ ខណៈពួកគេជិះម៉ូតូលឿនដល់ចំណុចផ្លូវកោងមិនបន្ថយល្បឿន ក៏ជ្រុលបុករថយន្តបាញ់បេតុងពេញទំហឹងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៥ ខែមិថុនា​ ឆ្នាំ២០១៩​ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ​ សង្កាត់ស្ទឹងមាន​ ខណ្ឌមានជ័យ​ ។ ជនរងគ្រោះដែលស្លាប់ឈ្មោះ ... Read More »

ផ្សាយផ្ទាល់(Live): ប្រសាសន៍ដើមទាំងស្រុង របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគល់គល់សញ្ញាបត្រដល់និស្សិតផ្នែកសុខាភិបាលមកពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុបប្រមាណ ១,៣៥៦នាក់ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិតផ្នែកសុខាភិបាលមកពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុបប្រមាណ ១,៣៥៦នាក់ ... Read More »

តណ្ហាឡើងខ្លាំង ទប់មិនជាប់ ចូលទៅចាប់ប្រពន្ធគេដល់ក្នុងបន្ទប់ជួលរំលោភ តែនាងស្រែក ប្រជាជនចោមរោមចាប់ឲ្យសមត្ថកិច្ចវ៉ៃខ្នោះ

ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង​បន្ទាប់ពីជនសង្ស័យម្នាក់បានទៅចាប់រំលោភនារីម្នាក់ជាប្រពន្ធគេ កំពុងបោសដីក្នុងបន្ទប់ជួល តែមិនបានសម្រេច ត្រូវប្រជាពលរដ្ឋនាំគ្នាឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗ កាលពីវេលាម៉ោង ៤ និង៣០នាទីរសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ផ្ទះជួល ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ... Read More »

ស្ត្រីមានផ្ទៃពោះ៣ខែហូបខារ៉ាបាវមួយកំប៉ុង ពងទាកូន២គ្រាប់ សន្លប់ស្តូក

ភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់ដែលមានផ្ទៃពោះចំនួន៣ខែមកហើយដោយសារតែអស់កម្លាំងពេកក៏ទិញភេសជ្ជៈខារ៉ាបាវ មួយកំប៉ុង និងពងទាកូន២គ្រាប់ មកហូបស្រាប់តែរឹងថ្គាម ថប់ណែនស្ទះដង្ហើម សន្លប់បាត់មាត់ក មិនដឹងថា មកពីមូលហេតុអ្វី បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥រសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅផ្ទះជួលក្នុងភូមិភា ... Read More »

បុរសម្នាក់រាយខ្សែភ្លើងឆក់ត្រីខុសបច្ចេកទេសឆក់ខ្លួនឯងស្លាប់

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់រាយការខ្សែភ្លើងឆក់ត្រីខុសបច្ចេកទេសឆក់ខ្លួនឯងស្លាប់ ខណៈដែលបុរសរងគ្រោះបានចុះឆក់ត្រីក្នុងស្រះទឹកនៅខាងក្រោយផ្ទះប្រមាណ២០០ម៉ែត្រ ។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣និង៣៦នាទីរសៀល ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិគោកបល័្លង្ក ឃុំគោកបល្ល័ង្ក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ​បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកមង្គលបូរីឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ... Read More »

ឃាត់ខ្លួន​ជនសង្ស័យបង្កហិង្សាដោយចេតនា រួចបញ្ជូនទៅចាត់ការតាមច្បាប់

ខេត្តព្រះសីហនុ៖ នគរបាលស្រុកព្រៃនប់បានចាប់ឃាត់ខ្លួនជនសង្សយ័ម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ពីបទប្រើអំពើហិង្សាកាប់នឹងកាំបិត ទៅលើភាគីម្ខាងទៀតបណ្តាលឲ្យរងរបួស ។ នគរបាលបញ្ជាក់ សាច់រឿងថា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២០និង៣០នាទី ... Read More »

នគរបាលប៉ុស្តិ៍ចោមចៅ របួសធ្ងន់ និងស្រាល២នាក់ នៅក្នុងប្រតិបត្តិការដេញតាមជនសង្ស័យ

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ ចំនួនម្នាក់ បានរងរបួសធ្ងន់ និងម្នាក់ទៀត រងរបួសស្រាល នៅក្នុងប្រតិបត្តិការប្រដេញតាមចាប់ខ្លួនមុខសញ្ញាចោរឆក់ កាលពីវេលាម៉ោង១រសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងភូមិព្រទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ... Read More »

ទុករថយន្តមុខផ្ទះ ត្រូវជនសង្ស័យលួចទៅបាត់

ភ្នំពេញ ៖ រថយន្តសាំយ៉ុងមួយគ្រឿង ដែលម្ចាស់ទុកនៅមុខផ្ទះហើយចូលទៅសម្រាកក្នុងផ្ទះ ស្រាប់តែមានជនសង្ស័យមកលួចយកទៅបាត់បង្កការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​រំលង​អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៩ ​នៅ​​ចំណុច​មុខ​ផ្ទះជនរងគ្រោះ​ ​ស្ថិត​ក្នុង​​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជនរងគ្រោះឈ្មោះ ហួរ ... Read More »

រុស្ស៊ីធ្វើសមយុទ្ធ នាវាមុជទឹកនៅសមុទ្រទឹកកក

ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសក្រោយពេលដែលអាមេរិក បង្ហាញវត្តមាននៅក្នុងតំបន់ប៉ូលខាងជើងផែនដី រុស្ស៊ីបានចាប់ផ្តើមបង្កើនសកម្មភាពយោធា នៅតំបន់ត្រជាក់បំផុត លើពិភពលោក ។ រុស្ស៊ីបានធ្វើសមយុទ្ធជាបន្តបន្ទាប់ នៅតំបន់សមុទ្រទឹកកក ហើយពេលនេះ បានធ្វើសមយុទ្ធនាវាមុជទឹកដើរដោយថាមពលបរមាណូទៀតផង ។ កងពលកម្លាំងទាហានជើងទឹកភាគខាងជើងរុស្ស៊ី បានចាប់ផ្តើមធ្វើសមយុទ្ធ នាវាមុជទឹកដើរដោយថាមពលបរមាណូ ... Read More »

អគ្គិភ័យឆាបឆេះម៉ូតូមួយគ្រឿង បណ្ដាលឲ្យរងការខូចខាតស្ទើរទាំងស្រុង

អគ្គិភ័យឆាបឆេះម៉ូតូមួយគ្រឿង បណ្ដាលឲ្យរងការខូចខាតស្ទើរទាំងស្រុងបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ២៧១ កែង និងផ្លូវ១៥៦ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ... Read More »

ក្រុមហ៊ុនអាកាសចរណ៍មួយរបស់ជប៉ុន លុបជើងហោះហើរជាច្រើន ដោយសារកង្វះអ្នកបើកបរ

ដោយសារតែអាកាសយានិក សុំច្បាប់ ច្រើននាក់ ធ្វើឲ្យជើងហោះហើរ ជាច្រើនត្រូវលុបចោល ។ តាមការប្រកាសរបស់ ក្រុមហ៊ុនអាកាសចរណ៍ Jetstar Japan បានប្រកាសថា នឹងលុបជើងហោះហើរ ដល់ទៅ៧០ជើង នៅក្នុងខែមិថុនា នេះ ... Read More »

ប៉ើងដំបូលរោងចក្រ «FTEO» របួសកម្មករជាង១០នាក់ និង រលំបង្គោលភ្លើង១៩ដើម ដោយគ្រោះធម្មជាតិខ្យល់កន្រ្តាក់

ភ្នំពេញ៖ ភ្លៀង និងខ្យល់កន្រ្តាក់បោកបក់យ៉ាងខ្លាំងបាន បណ្ដាលឲ្យប៉ើងដំបូលអគាររោចក្រកាត់ដេរមួយកន្លែង យីហោ «FTEO» ក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង៥ និង៤០នាទីល្ងាច ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ ... Read More »

លោកស៊ី ជីនពីង បំពេញទស្សនកិច្ចប្រទេសរុស្ស៊ី ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ

ចិន និងរុស្ស៊ីបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ នៅលើពិភពលោក ហើយកន្លងមក រុស្ស៊ី និងចិនតែងតែ រារាំងអាមេរិក ឈ្លានពានប្រទេសផ្សេងទៀត ដោយយោធា ក្នុងនោះមាន វេណហ្ស៊ុយអេឡាជាដើម ។ នៅពេលនេះ លោក ... Read More »

រថយន្តសាំយ៉ុង បោះពួយលឿនស្ទុះបុកចូល ផ្ទះលក់ភេសជ្ជៈចាប់ហ៊ួយ របួសធ្ងន់ស្រាល ៥នាក់

ភ្នំពេញ ៖ យ៉ាងហោចណាស់ ក៏មានស្ត្រីម្នាក់ បានរងរបួសធ្ងន់ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ចំណែក ពូៗម៉ូតូឌុប៤នាក់ទៀត រងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ ដែលបង្កឡើងដោយរថយន្ត សាំយ៉ុង មួយគ្រឿងបើកបរដោយបុសម្នាក់ ក្នុងល្បឿនលឿនមកដល់ ត្រង់ផ្លូវបំបែកជាបួន ... Read More »

ជនជាតិចិន២នាក់ វាយគ្នាដោយប្រើកាំបិត និងដបស្រារហូតឈាមស្រោចចូលខ្លួន ដោយមិនដឹងមូលហេតុ

ភ្នំពេញ៖ ជនជាតិចិន ៣នាក់ បានយកដបស្រាវាយទៅលើជនជាតិចិន២នាក់ បណ្តាលឲ្យរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ យកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ។ ហេតុការណ៍នេះ កើតឡើងនៅម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចក្លឹបសោន ... Read More »

សមត្ថកិច្ចខណ្ឌសែនសុខបន្តបញ្ជួនជនសង្ស័យ៧នាក់ទៀត ទៅតុលាការ

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌសែនសុខបន្តបញ្ជួនជនសង្ស័យចំនួន៧នាក់ ទៅតុលាការ ក្នុងសំណុំរឿង៣ករណីផ្សេងគ្នា កាលពីព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោយបញ្ចប់នីតិវិធីសាកសួរ ។ មន្ត្រីជំនាញ ផ្នែកព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា ​ជនសង្ស័យទាំង០៧នាក់ខាងលើ គឺពាក់ព័ន្ធនឹងករណីប្រើប្រាស់ប្រើប្រាស់គ្រឿងញៀន១ករណីមានមនុស្ស២នាក់, ករណីលួច១ករណីមានមនុស្ស២នាក់ ... Read More »

រថយន្តឈប់លើចិញ្ចើមផ្លូវ មិនដាក់ស្លាកសញ្ញា បណ្ដាលឲ្យម៉ូតូមួយគ្រឿងបើកបុករបួសធ្ងន់

ខេត្តកណ្ដាល៖ បុរសម្នាក់ទទួលរងរបួសធ្ងន់ ខណៈបើកបរម៉ូតូ បានបុកគូថរថយន្តពីក្រោយ ដែលឈប់លើចិញ្ចើមផ្លូវមិនដាក់ស្លាកសញ្ញាពេញមួយទំហឹង កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៩ វេលាម៉ោង ២១ និង ៤០ នាទី នៅលើកំណាត់ផ្លូវជាតិ ... Read More »

ដេប៉ូលក់ឈើនៅអមសងខាងផ្លូវ៣៦៩ តំបន់ច្រាំងបាក់ ធ្វើឲ្យអ្នកដំណើរក្តៅក្រហាយ

ភ្នំពេញ៖ ទោះបីជាអាជ្ញាខណ្ឌច្បារអំពៅបានណែនាំនិងចុះរៀបចំសណ្តាប់ធ្នាប់ជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ បញ្ហាសណ្តាប់ធ្នាប់សាធារណៈ នៅកំណាត់ផ្លូវលេខ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ រហូតទៅដល់ច្រាំងបាក់មានចម្ងាយប្រហែលជា១០០០ម៉ែត្រ បានធ្វើឲ្យអ្នកដំណើរឆ្លងកាត់តំបន់នេះមានការខឹងសម្បាររៀងរាល់ថ្ងៃ ដោយសារតែអ្នកលក់ដូរនៅអមសងខាងផ្លូវ យកចិញ្ចើមផ្លូវធ្វើជាកន្លែងចតយានយន្តគ្រប់ប្រភេទ ជាពិសេសទីតាំងដេប៉ូលក់ឈើជិត៥០កន្លែង បានយកផ្លូវធ្វើជាកន្លែងដាក់ឈើ រថយន្តធន់ធ្ងន់ចូលទៅដឹកឈើ និងដាក់ឈើចុះទាំងថ្ងៃទាំងយប់ បណ្តាលឲ្យកំណាត់ផ្លូវនេះតូចចង្អៀតស្ទះចរាចររៀងរាល់ថ្ងៃ ។ ... Read More »

រថយន្តបើកល្បឿនលឿន រេចង្កូតបុកម៉ូតូពេញមួយទំហឹង បណ្ដាលឲ្យស្លាប់២នាក់គួរឲ្យរន្ធត់

ខេត្តកណ្ដាល៖ មនុស្សស្រី២នាក់ ខណៈកំពុងបើកបរម៉ូតូ ត្រូវរថយន្តបើកដោយល្បឿនលឿន រេចង្កូតមកបុកពេញមួយទំហឹង បណ្ដាលឲ្យស្ត្រីរងគ្រោះជាអ្នកបើកបរម៉ូតូ២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុគួរឲ្យរន្ធត់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងវេលាម៉ោង១២និង៥០នាទី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតនៅក្នុងភូមិកោះចាស់ ឃុំព្រែកស្ដី ... Read More »

កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ ឃាត់ខ្លួនមុខសញ្ញា​ជួញដូរ និងប្រើប្រាស់គ្រឿងញៀន៣នាក់ បញ្ជូនទៅសាលាដំបូងខេត្ត

ខេត្តក្រចេះ​៖ ​ជន​សង្ស័យមុខសញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​​ចំនួន ៣​នាក់​ ត្រូវបានកម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះឃាត់ខ្លួនបានបញ្ជូនទៅសាលាដំបូងខេត្ត ។ ការឃាត់ខ្លួនជនមុខសញ្ញាគ្រឿងញៀននោះ សមត្ថកិច្ចបានប្រតិបត្តិការ​បង្ក្រាបនៅវេលា​ម៉ោង​១៥.០០នាទី ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នៅ​ចំណុចសណ្ឋាគារ ហ៊​រ ប៊ុន្នី ស្ថិតនៅ​ភូមិ​ស្រែ​ស្ដៅ ... Read More »

ខារ៉ាអូខេ ប៊ី​ ហ្គោល ដែលតែងតែបង្កផលប៉ះពាល់ អសន្តិសុខនៅតែបើកដំណើរការជាធម្មតា​​ ទោះបីមានការបាញ់បោះក៏ដោយ

ខេត្តកណ្ដាល៖ ខារ៉ាអូខេដែលមានឈ្មោះល្បីប្រចាំក្រុងតាខ្មៅ​ដែលភាគច្រើន បុរសៗដែលចូលផឹកស៊ី ច្រៀងរាំរែកសប្បាយអឺងកងនោះ​បានលាន់មាត់ថា សុទ្ធតែស្រីស្អាតដែលបម្រើការងារនៅទីនោះ​​ បើបានចូលហើយគឺបំភ្លេចទុក ។ ដោយសារមានភាពល្បីរន្ទឺនេះ កើតឡើងធ្វើឲ្យមនុស្សជាច្រើនបានទៅផឹកស៊ី ច្រៀងរាំរែកសប្បាយអឺងកងរហូតដល់បាត់បង់ស្មារតី​ យកស្រាជាត្រីមុខ ឈានដល់ការបោកកែវ បាញ់បោះ​​ យ៉ាងអាណាធិបតេយ្យកើតឡើងជារឿយៗធ្វើឲ្យប្រជាពលរដ្ឋរស់នៅជិតនោះមានការភិតភ័យ ។ ... Read More »