ព័ត៌មានទាន់ហេតុការណ៍៖
'

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បន្តចុះប្រមូលជនអនាថាបាន៥នាក់

ភ្នំពេញ៖ ជនអនាថាចំនួន៥នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគរបាលផ្សារថ្មី២ ចុះរដ្ឋបាលបន្តប្រមូលជនទាំងនោះ ដែលតែងតែដើរដេកតាមសំយាបផ្ទះពលរដ្ឋយ៉ាងអនាធិបតេយ្យធ្វើឲ្យបាត់បង់នូវសោភ័ណភាពទីក្រុងផងដែរ ។ ក្នុងប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃចន្ទ ​១កើត ​ខែ​ពិសាខ​ ឆ្នាំកុរ ឯកស័ក ព​.​ស ... Read More »

មានអ្នកនៅពីក្រោយខ្នងនៃការព្រួយបារម្ភរបស់ជនជាតិភាគតិចដែលបានតវ៉ារឿងខ្លាចបាត់ដី

ខេត្តមណ្ឌលគិរី ៖ ជនជាតិដើមភាគតិចរស់នៅភូមិពូត្រុំ សង្កាត់រមនា បាននាំគ្នាទៅសាលា ក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី០៣ មិថុនា ២០១៩ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរ ក្រោយពីពួកគាត់ឃើញមន្ត្រីបរិស្ថាននាំគ្នាចុះបង្គោលតាមដីចំការ និងដីព្រៃជាច្រើនកន្លែង គ្មានជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយពួកគាត់ភ័យខ្លាចគេយកដីទុកឲ្យក្រុមហ៊ុន ។ ... Read More »

នៅព្រឹកនេះរដ្ឋបាលខណ្ឌសែនសុខបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌសែនសុខ បានបើកកិច្ចប្រជុំគណៈបញ្ជាកាឯកភាពរដ្ឋបាលខណ្ឌ ក្រោមអធិបតីភាព លោក ម៉ូវ ... Read More »

ចូលរួមទប់ស្កាត់ សកម្មភាព បទល្មើសនានាៗតាមតំបន់ព្រំដែន និងសកម្មភាពឆ្លងដែន ខុសច្បាប់

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំបូកសរុប ការងារខែ ឧសភា និងលើកទិស ដៅបន្ត ប្រចាំខែមិថុនា ឆ្នាំ ២០១៩ របស់ក្រសួងការពារជាតិដែ លប្រព្រឹត្តទៅ កាលពីថ្ងៃទី អង្គារ ២ កើត ... Read More »

ចោរឆក់វ័យក្មេង ០២នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចូលទៅតុលារការ

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់ វ័យក្មេង យ៉ាងសកម្មក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ០២នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ ។ ជនសង្ស័យទាំង ០២នាក់ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ក្រោយពេលវាយប្លន់យកម៉ូតូ

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ក្រោយពេលវាយប្លន់យកម៉ូតូ កាលពីម៉ោងជិត៦យប់ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

ក្រុមការងារចម្រុះខេត្ត ចុះអនុវត្តការរុះរើ និង កាត់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មដែលគ្មានច្បាប់នៅក្នុងក្រុងសៀមរាប

ខេត្តសៀមរាប៖ ដើមី្បក្នុងការរៀបចំឲ្យមានសណ្តាប់ធ្នាប់រៀបរយ និង ធ្វើឲ្យកាន់តែមានសោភណ្ឌភាពក្នុងក្រុងប្រវត្តិសាស្ត្រខេត្ត សៀមរាប ដែលជាខេត្តប្រមូលផ្តុំទៅដោយភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកពីគ្រប់មជ្ឈដ្ឋានលើពិភពលោក ចូលមក ទស្សនាកម្សាន្ត នៅតាមប្រាង្គប្រាសាទ និង តំបន់រមនីយដ្ឋានធម្មជាតិ ព្រមទាំងការលើកកម្ពស់កិត្តិសយខេត្តទៀតផង ។ ... Read More »

សត្វត្រកួត និងអណ្តើកមានទម្ងន់ជាង ៦០០គីឡូក្រាម ត្រូវសមត្ថកិច្ចបង្ក្រាប

ភ្នំពេញ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ បានបង្រា្កបរថយន្តម៉ាកស៊ីណា មួយគ្រឿងជាក់ស្តែង ខណៈដែលកំពុងដឹកសត្វព្រៃ ស្ថិតនៅតាមបណ្តោយផ្លូវវ៉េងស្រេង បំណងឆ្ពោះទៅខេត្តតាកែវ ហើយដឹកបន្តទៅប្រទេសវៀតណាមកាលពីរសៀលថ្ងៃចន្ទ ​១កើត ​ខែ​ពិសាខ​ ឆ្នាំកុរ ឯកស័ក ព​.​ស​ ២៥៦៣ ​ត្រូវ​នឹងថ្ងៃទី៣ ... Read More »

គ្រោះធម្មជាតិខ្យល់កន្រ្ដាក់ បានបំផ្លាញផ្ទះពលរដ្ន១១ខ្នង និងសាលារៀន១ខ្នង នៅស្រុកសណ្ដាន

ខេត្តកំពង់ធំ៖ តាមសេចក្ដីរាយការណ៍របស់សមត្ថកិច្ចនៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ បានឲ្យដឹងថា មានករណីរខ្យល់កន្រ្ដាក់១លើក កាលពីវេលាម៉ោង៧:២០នាទីយប់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិដង្ហិត ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្ដកំពង់ធំ បណ្ដាលឲ្យរបើកដំបូល ... Read More »

ចេញពីជប់លៀងមិត្តភក្តិ ប្រញ៉ាប់ទិញបាយឲ្យបងនៅផ្ទះ ជួបគ្រោះថ្នាក់ស្លាប់

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ ខណៈជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿនទៅទិញបាយយកទៅឲ្យបងនៅផ្ទះ ដោយប្រញាប់ទៅជួបមិត្តភក្តិវិញ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីយប់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចមុខរោងចក្រទឹកដោះគោ ស្ថិតនៅក្នុងក្រុម១៤ ភូមិផ្សារតូច ... Read More »

ទ្រព្យសម្បត្តិសរុបជាង៣ម៉ឺនដុល្លារ ត្រូវបានបំផ្លាញដោយអគ្គិភ័យឆេះផ្ទះ នៅស្រុកក្រូចឆ្មារ កាលពីយប់មិញនេះ

ខេត្តត្បូងឃ្មុំ : ផ្ទះប្រជាពលរដ្ឋទំហំ៩ម៉ែត្រគុណ១០ម៉ែត្រ មាន៣ច្រក សាងសង់ពីថ្ម ប្រក់ដែកសឹង្កសី (ផ្ទះលក់ឥវ៉ាន់ចាប់ហួយ) ត្រូវបានអគ្គិភ័យភ្លើងឆេះបំផ្លាញបណ្តាលាអោយខូចខាតសរុបជាទឹកប្រាក់ប្រមាណ៣០០០០ដុល្លារ ។ នគរបាលស្រុកក្រូចឆ្មារអោយដឹងថា ករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋកើតឡើងនៅយប់ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ... Read More »

អាជ្ញាធរស្រុកសៀមប៉ាងសម្ពោធអគារសិក្សា អនុវិទ្យាល័យព្រែកមាស

ខេត្តស្ទឹងត្រែង ថ្ងៃទី៣ ខែមិថុនា ឆ្នំា២០១៩ អាជ្ញាធរស្រុក អមដំណើរលោកអភិបាលនៃគណៈអភិបាលស្រុក និងក្រុមប្រឹក្សាស្រុក មន្រ្តីជំវិញស្រុក លោកគ្រូរ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពលោកផាន់ ... Read More »

នគរបាលខេត្តកំពង់ចាម ចុះស្រាវជ្រាវប្រមូលឃាត់ជនសង្ស័យ សមាសភាពមិនល្អបាន១០នាក់

ខេត្តកំពង់ចាម​ ៖​ ក្នុងនាមកងកម្លាំង ត្រូវខិតខំប្រឹងប្រែងការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម តាមគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាពពោលគឺគ្មាន៩យ៉ាងនោះ ខណៈប្រទេសកំពុងមានសុខសន្តិភាព ។ ក្រោយពីទទួលពត៌មានពីប្រជាពលរដ្ឋរាយការណ៍ ពីជនដែលមានសមាសភាពគួរឲ្យសង្ស័យ លោកឧត្តមសេនីយ៍ទោ ឯម កុសល ... Read More »

ប្រជាជនក្នុងខេត្តស្វាយរៀង ពេញនិយមចូលចិត្តពិសានំបញ្ចុកសម្លខ្មែរ

ខេត្តស្វាយរៀង៖ នំបញ្ចុកជាអាហារមួយបែប​របស់ខ្មែរដែលមានមនុស្សចាស់ក្មេងនិយមហូបស្ទើរតែរាល់ថ្ងៃ ។​ វាជាអាហារមួយប្រភេទមានរសជាតិឆ្ងាញ់ ធ្វើឲ្យពលរដ្ឋខេត្តស្វាយរៀងនាំគ្នាហូបរៀងរាល់ព្រឹក និងក្នុងពិធីបុណ្យទានផ្សេងៗផងដែរ ។ បើតាមអ៊ុំស្រីអាយុ ប្រមាណ៥០ឆ្នាំ ដែលកំពុងពិសានំបញ្ចុកបានប្រាប់ដឹងនៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩នេះថា ជារៀងរាល់ព្រឹក ពួកគាត់តែងតែនាំគ្នាហូបនំបញ្ចុក នៅតាមហាងនានា ... Read More »

ខ្សឹបដាក់ត្រចៀក៖ ចែអូន ឈរទិញឈើបកសម្បក​ផ្តាច់មុខ​នៅ​ស្រុកវាលវែង

ខេត្តពោធិ៍សាត់ មានឈ្មួញជាច្រើននាក់​នៅតែបន្តរកស៊ី​ដឹកជញ្ជូនឈើ​ ។ បទល្មើសកាប់បំផ្លាញព្រៃឈើ​មិនថមថយ​នោះឡើយ មិនថា​នៅតំបន់អភិរក្ស ឬតំបន់ការពារនោះឡើយ ។ ពួកឈ្មួញចែកមុខសញ្ញា ក្នុងការប្រមូលទិញឈើ​គ្រប់ប្រភេទ ពោលគឺ​ប្រមូលទិញ​សូម្បីតែឫសឈើ ។ ឈ្មួញ​​ធ្វើសកម្មភាពតាមមុខសញ្ញារៀងៗខ្លួន ដែលក្នុងនោះគេរាយការណ៍ថា ចែអូន ជាអ្នកដែល​ប្រមូលទិញឈើ​បក​សម្បកផ្តាច់មុខនៅចំណុចតាំងយ៉ ... Read More »

ព្រាប សុវត្ថិ និងកូនមកពីកើបលុយនៅអាមេរិក ត្រៀមបន្តចេញកើបលុយនៅអូស្ត្រាលី

ភ្នំពេញ៖ តារាចម្រៀងលំដាប់ជួរមុខនៅកម្ពុជា លោកព្រាប សុវត្ថិ បា​នដឹកកូនប្រុសទាំង៣ និងភរិយាចេញទៅរកលុយបានក្រាស់ក្រែលពីការច្រៀងរាំនៅលើទឹកដីនៃសហរដ្ឋអាមេរិក ។ មិនទាន់នឹងជាន់ទឹកដីកំណើតបានប៉ុន្មានថ្ងៃផង មានការលើកឡើងថាតារាចម្រៀងរូបនេះនឹងកូនៗគ្រោងបន្តចេញទៅកើបលុយបន្ថែមទៀតនៅប្រទេសអូស្ត្រាលី នៅខែក្រោយនេះហើយ ។ ព្រាប សុវត្ថិ និងកូនៗទាំង៣ បូករួមទាំងក្រុមភ្លេងលោកផង ... Read More »

ជិះម៉ូតូលឿនបុករថយន្តពីក្រោយ រងរបួសធ្ងន់

ភ្នំពេញ​៖យុវជនម្នាក់សង្ស័យស្រវឹងជិះម៉ូតូឡើងស្ពានអាកាសស្ទឹងមានជ័យ ក្នុងល្បឿនលឿនក៏ជ្រុលបុករថយន្តហាយឡែនឌ័រ ពីក្រោយពេញទំហឹងបោកក្បាល នឹងកញ្ចក់របួសហូឈាមស្រោចខ្លួន ។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់​ ថ្ងៃទី៣ ខែមិថុនា​ ឆ្នាំ២០១៩​ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យខាងជើង​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ... Read More »

ភ្លៀងលាយឡំខ្យល់កន្រ្តាក់ បណ្ដាលឲ្យឃ្លាំងមួយរលំ និងប៉ើងដំបូលទើលើខ្សែកាប្លិ៍ភ្លើង

ភ្នំពេញ៖ ភ្លៀង១មេលាយឡំខ្យល់កន្រ្តាក់ ឃ្លាំងក្រុមហ៊ុនផែស្ងួតមួយ បានដួលរលំ និងប៉ើងដំបូលហើរទៅទើរលើខ្សែកាប្លិ៍ភ្លើង បណ្ដាលឲ្យដាច់ និងទុស្សេបង្កការភ័យខ្លាចដល់ប្រជពលរដ្ឋយ៉ាងខ្លាំង ម្យ៉ាងទៀតផ្លូវ១ខ្សែត្រូវបានបិទមិនឲ្យមានការធ្វើដំណើរឆ្លងកាត់ឡើយ ព្រោះខ្លាចមានគ្រោះថ្នាក់ដោយចរន្តអគ្គិសនីឆក់ ។ ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង៤ និង ២០នាទីរសៀល ថ្ងៃទី៣ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ លោករដ្ឋមន្ត្រីការបរទេស ទីម័រលេស

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១កើត ខែជេស្ឋ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

អាជ្ញាធរក្រុងប៉ោយប៉ែត បំពាក់ភ្លើងស្តុប និងកាំមេរ៉ាសុវត្ថិភាពដំបូងនៅក្រុងប៉ោយប៉ែត

ប៉ោយប៉ែត៖ អាជ្ញាធរក្រុងប៉ោយប៉ែត ចាប់ផ្តើមបំពាក់ភ្លើងស្តុប និងកាម៉ារ៉ាសុវត្ថិភាពដំបូងគេ នៅលើផ្លូវជាតិលេខ៥ កែងធនាគារអេស៊ីលីដា នៅក្នុងភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ចាប់ដំណើរនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ។ ការបំពាក់ភ្លើងស្តុប និងកាម៉ារ៉ាសុវត្ថិភាពដំបូងគេ ... Read More »

តុលាការសម្រេចឃុំខ្លួនខ្មាន់កាំភ្លើង ដែលបាញ់ក្នុងខារ៉ាអូខេ​ ប៊ី​​ ហ្គោល ដាក់ពន្ធនាគារបណ្តោះអាសន្ន

ខេត្តកណ្ដាល៖ នៅល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ខ្មាន់កាំភ្លើងដែលបាញ់ក្នុងខារ៉ាអូខេ​ ប៊ី​​ ហ្គោល បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់នៅក្រុងតាខ្មៅ​​​ ត្រូវបានលោក ឯក​ ស៊ុនរស្មី​​ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល សម្រេចចោទប្រកាន់ពីបទ “ធ្វើឲ្យខូចខាតដោយចេតនា និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត” ... Read More »

ឮសូរ​សម្រែក​ថា​ ចោរ​ៗ ផ្អើលដល់នគរបាល​ប៉ុស្តិ៍​ជ័យជំនះ តាមឃាត់ខ្លួនបុរសម្នាក់ ក្រោយលួចម៉ូតូបានសម្រេច

ភ្នំពេញ​ ៖​ ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ជ័យជំនះ​ បាន​ឃាត់​ខ្លួនជនសង្ស័យម្នាក់​ ខណៈ​ដែល​ឮសូរ​សម្រែក​ប្រជាពលរដ្ឋស្រែកថា​ចោរ​ៗ ហើយជនរងគ្រោះរត់​ដេញ​តាម​ពីក្រោយ​ រហូតដល់​ចំណុច​កែង​ផ្លូវ​លេខ​២៤០ ក៏​ត្រូវ​កម្លាំង​ប៉ុស្តិ៍​​កំពុង​ល្បាត​ឃើញ​ជួយធ្វើអន្តរាគមន៍​ចាប់ក្របួចជាប់តែម្តង ។ ករណីឃាត់​ខ្លួន​ជន​សង្ស័យ​ខាងលើនេះ ​បាន​កើតឡើង​កាលពីវេលា​ម៉ោង​៩និង​៣០​នាទីយប់ ថ្ងៃអាទិត្យ​១៥​រោច ​ខែ​ពិសាខ​ ឆ្នាំកុរ ឯកស័ក ... Read More »

មេម៉ាយ​កូន​២សម្រេច​ចិត្ត​ចង.កសម្លាប់​ខ្លួន ចោលកូន​ សង្ស័យ​ក្រុម​គ្រួសារ​​ មិន​ឲ្យ​យក​ប្ដី​ក្រោយ​មួយ​ទៀត

ភ្នំពេញ​៖​ ហេតុការណ៍​ភ្ញាក់ផ្អើលមួយ បន្ទាប់ពីស្ត្រីមេម៉ាយកូន២នាក់ បានសម្រេចចិត្តចងកម្លាប់ខ្លួនចោលកូន ដោយសង្ស័យចង់បានប្តីមួយទៀតតែក្រុមគ្រួសារមិនព្រម ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច ថ្ងៃទី​២ ខែ​មិថុនា​ ឆ្នាំ​២០១៩ នៅក្នុង​បន្ទប់​ផ្ទះជួល​ ជាន់​ទី​២ បន្ទប់​លេខ​៦ ក្នុងភូមិ​តា​ងួន ... Read More »

ផ្នូរសពបុរាណបុព្វបុរសខ្មែរ ដែលមន្រ្តីវប្បធម៌អភិរក្ស បានរងការជីកកកាយ លួចយកវត្ថុបុរាណ ពីសំណាក់ជនទុច្ចរិត

ខេត្តបន្ទាយមានជ័យ៖ ផ្នូរសពបុរាណបុព្វបុរសខ្មែរមួយកន្លែងក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលជាកន្លែងមន្រ្តីវប្បធម៌ការពារអភិរក្ស ចាត់ទុកជាបេតិកភណ្ឌជាតិ បានរងការជីកកកាយលួចយកវត្ថុបុរាណពីសំណាក់ជនទុច្ចរិត ដើម្បីជួញដូរ គ្រាដែលវត្ថុបរាណដែលកប់ក្នុងផ្នូរសពបុរាណកំពុងមានហាងឆេងទីផ្សារខ្ពស់ ។ ​ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ លោក យង់ តាំងកួយ ប្រាប់ឲ្យដឹងថា ... Read More »

ជនជាតិចិនទៀតហើយបង្កគ្រោះថ្នាក់ចរាចរ បើករត់ធ្លាយរឿងគ្រឿងញៀនជាង១០គីឡូក្រាម តែ ទៀង​ ចាន់សា​រ អធិការខណ្ឌដូនពេញ ហាក់លាក់បាំងរឿងនេះ

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើបបង្កគ្រោះថ្នាក់ចរាចរ បុក រ៉ឺម៉កកង់បី ឥណ្ឌាក្រឡាប់ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង ០១និង៣០នាទីរសៀល ថ្ងៃទី៣ ខែមិថុនា ... Read More »

អង់គ្លេស ចាប់ផ្តើមហោះហើរ ទៅកាន់ប៉ាគីស្ថាន ក្រោយផ្អាក ១១ឆ្នាំ

ទំនាក់ទំនងរវាងអង់គ្លេស នឹងប៉ាគីស្ថាន​ ​កំពុងតែល្អប្រសើរជាងមុន ក្រោយពេល អាកាសចរណ៍ British Airways បានបន្តការហោះហើររបស់ខ្លួនឡើងវិញ ទៅកាន់ប្រទេសអាស៊ី ភាគខាងត្បូងមួយនេះ បន្ទាប់ពីរយៈពេលជាង១ទសវត្សរ៍ បានផ្អាកសកម្មភាព ដោយសារតែការវាយប្រហារបំផ្ទុះគ្រាប់បែក នៅសណ្ឋាគារមួយ ក្នុងរដ្ឋធានី ... Read More »

ថ្ងៃចុងសប្តាហ៍អាជ្ញាធរខណ្ឌច្បារអំពៅចុះបោសសំអាតផ្លូវជាតិលេខ១

ភ្នំពេញ៖ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរ និងរៀបចំសណ្តាប់ធ្នាប់នៅលើដងនានាក្នុងភូមិសាស្ត្រ ខណ្ឌអោយមានរបៀបរៀបរយ នៅព្រឹកថ្ងៃទី២ មិថុនា ឆ្នាំ២០១៩ អាជ្ញាធរខណ្ឌច្បារអំពៅបានចុះបោសសំអាតផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់ព្រំប្រទល់សង្កាត់វាលស្បូវ ។ ដោយមានការណែនាំពីលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ លោកញៀន ចាន់សោភា ... Read More »

ចិនសាកល្បងមីស៊ីលឆ្លងទ្វីប បំពាក់ក្បាលគ្រាប់បែក បរមាណូ ចេញពីនាវាមុជទឹក ព្រមានអាមេរិក

រយៈពេលចុងក្រោយនេះ ប្រទេសមហាអំណាចបរមាណូ ធំៗទាំង៣ គឺ អាមេរិក រុស្ស៊ី និងចិន បានសាកល្បង អាវុធបរមាណូជាបន្តបន្ទាប់ ។ កាលពីខែឧសភា អាមេរិក បានសាកល្បងអាវុធមីស៊ីលឆ្លងទ្វីប បំពាក់ក្បាលគ្រាប់បរមាណូ ហើយពេលថ្មីៗនេះ ... Read More »

រថយន្ត៣គ្រឿង បុកបន្តកន្ទុយគ្នា រងរបួសធ្ងន់ ស្រាល កម្មករ១៧នាក់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្ស ប្រុស ស្រី១៧នាក់ បានរងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត៣គ្រឿង បុកបន្តបន្ទុយគ្នាលាន់ដូចរន្ទះ បង្កការភ្ញាក់ផ្អើលកាកពីវេលាម៉ោង ៦និង៤០ នាទីព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិថ្នល់កែង ... Read More »

ជនជាតិ​កាណាដា​ម្នាក់ ត្រូវបានគេប្រទះឃើញ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល

ភ្នំពេញ ​៖ កម្លាំងនគរបាលមូលដ្ឋាន សហការជាមួយកម្លាំងជំនាញខាងកោសល្យវិច័យ បានបង្កើតគណៈកម្មការត្រួតពិនិត្យលើ សពបុរស​ជនជាតិ​កាណាដា​ម្នាក់ ​បន្ទាប់ពីពលរដ្ឋ​​ប្រទះឃើញ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល ។ ករណីជនរបទេសដេកស្លាប់ខាងលើនេះ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃអាទិត្យ​ ១៥​រោច ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ... Read More »