ព័ត៌មានទាន់ហេតុការណ៍៖
'

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដល់ទីក្រុងបាងកក ប្រទេសថៃ ប្រកបដោយសុវត្ថិភាព

ប្រទេសថៃ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងគណៈ​ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់រាជធានីបាងកក ព្រះរាជាណាចក្រថៃ ប្រកបដោយសុវត្តិភាពហើយ ដើម្បីអញ្ជើញចូលរួមសន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វីក (UN-ESCAP) ... Read More »

កម្មវិធីតន្ត្រីដំបូងគេនៅកម្ពុជា «Battle of the Bands» ប្រកាសអ្នកឈ្នះជាផ្លូវការក្នុងការប្រគុំតន្ត្រីវគ្គផ្តាច់ព្រ័ត្រ

ភ្នំពេញ៖ កម្មវិធីជ្រើសរើសក្រុមតន្ត្រីដែលកំពុងមានប្រជាប្រិយភាព Battle of the Bands បានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រ ដែលក្នុងនោះមាន 4 ក្រុម បានចូលមកប្រកួតនៅ ទីក្រុងភ្នំពេញ នៅ Exchange Squareកាលពីថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៩។ ... Read More »

រថយន្តបត់ឆ្លងផ្លូវ ត្រូវម៉ូតូបើកបុកពេញទំហឹង ផ្លោងបោកនឹងកញ្ចក់រថយន្តរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ ៖ រថយន្តមួយគ្រឿង បើកឆ្លងផ្លូវ ត្រូវយុវជន២នាក់ បើកម៉ូតូឌុបគ្នា ទៅបុកចំពីចំហៀងកង់មុខខាងឆ្វេង បណ្តាលឲ្យយុវជនទាំង២នាក់ ផ្លោងបោកនឹងកញ្ចក់រថយន្តបណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត១១យប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ... Read More »

ដេកនៅជួយគ្នាមួយយប់មិនអី ចូលយប់ទី២ ហៅបងប្អូនមកព័ទ្ធចាប់ ប្តឹងចោទប្រកាន់តែម្តង

ភ្នំពេញ ៖ គូស្នេហ៍មួយគូ ត្រូវរ៉ូវគ្នាចូលដេកផ្ទះសំណាក់ យប់ទីមួយនឹកថាផ្អែមមាត់ហើយ គ្មានឧបសគ្គអ្វីមករារាំងឡើយ ចូលដល់យប់ទី២ ស្រាប់តែបងប្អូនសាច់ញាតិមកដល់ល្មម ខាងស្រីប្តឹងចោទប្រកាន់ថាប៉ុនប៉ងរំលោភទៅវិញ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ នៅបន្ទប់ផ្ទះសំណាក់ ក្នុងភូមិត្រពាំងថ្លឹង៣ ... Read More »

បងថ្លៃមើលមុខប្អូនថ្លៃ ឈានដល់មានជម្លោះធ្វើឲ្យបងថ្លៃយកអង្រែបុកគ្រឿង វាយទៅលើប្អូនថ្លៃខ្លួនឯង បណ្ដាលឲ្យរងរបួសយ៉ាងដំណំ

ខេត្តកណ្ដាល៖ បុរសម្នាក់បានទិញស្រាមកផឹកនៅក្រោមផ្ទះឪពុកក្មេករបស់ខ្លួន ខណៈកំពុងផឹកឃើញប្អូនថ្លៃខ្លួនមកអង្គុយក្បែរ ក៏មើលមុខឌឺដង រួចបង្កជាជម្លោះ រហូតប្រតាយប្រតប់គ្នាទៅវិញទៅមក ភ្លាមបុរសជាបងថ្លៃបានស្ទុះទៅយកអង្រែបុកគ្រឿងមកវាយទៅលើប្អូនថ្លៃខ្លួនឯង បណ្ដាលឲ្យរងរបួសយ៉ាងដំណំ រីឯបុរសសង្ស័យជាបងថ្លៃត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ។ ករណីខាងលើនេះ បានកើតឡើង នៅថ្ងៃព្រហស្បត៍ ទី២៣ ខែឧសភា ... Read More »

លោក ប្រាយុទ្ធ ចាន់អូចា មានកៅអីគ្រប់គ្រាន់សម្រាប់បន្តដឹកនាំ៥ឆ្នាំខាងមុខទៀត

នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា នឹងបន្តកាន់អំណាចដឹកនាំប្រទេសជាតិ​៥ឆ្នាំខាងមុខទៀត ក្រោយពេល គណបក្សរបស់លោក រកបានដៃគូបង្កើតរដ្ឋាភិបាល ​។ តំណាងរាស្ត្រគណបក្ស​ Palang Pracharath ​ស្និទ្ធយោធា​បានប្រកាសថា គណបក្សនេះបានអញ្ជើញគណបក្ស​ ចំនួន​២ ចូលរួមបង្កើតរដ្ឋាភិបាល ... Read More »

ប៉ុស្កិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម៣នាក់ ករណីលួចយកកាបូបលុយបានហើយ តែរត់មិរួច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួន ខណៈពួកគេបានធ្វើសកម្មភាពលួចយកកាបូបលុយកាលពីវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្សារម៉ាក្រូ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ សមត្ថកិច្ចថា ... Read More »

បឹងធំលំដាប់ទី២ នៅកម្ពុជា ប្រឈមនឹងការរលាយ

ខេត្តកណ្តាល៖ បឹងវាលសំណាប មានទំហំប្រមាណ ៤៨១៥ហិកតា ស្ថិតនៅក្នុងស្រុកល្វាឯម ខេត្តកណ្តាល ដែលជាបឹងធំបន្ទាប់ពីបឹងទន្លេសាប ហើយក៏ជាអាងស្តុកទឹកដ៏ធំ នៃដៃទន្លេមេគង្គលើ ពេលនេះកំពុងប្រឈមនឹងការរលាយបាត់បង់តាមរយៈអាជ្ញាធរខេត្តកណ្តាល អនុញ្ញាតឲ្យឈ្មួញចាក់ដីលុបបឹងដ៏ធំល្វឹងល្វើយនេះមួយផ្នែក ដើម្បីសាងសង់បុរី ។ អាជ្ញាធរខេត្តកណ្តាលបិទភ្នែកចុះហត្ថលេខា ឲ្យឈ្មួញ ... Read More »

ស្លាប់ និងរបួសជិត​២០នាក់ ដោយការរញ្ជួយដីកម្រិត ៨រ៉ិចទ័រ នៅ ប៉េរ៉ូ

ប្រទេសប៉េរ៉ូ រងការរញ្ជួយដីទ្រង់ទ្រាយធំ វាយប្រហារ​ កាលពីថ្ងៃទី​២៦ ខែឧសភា បណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់ និង​១៨នាក់រងរបួស ​។ ការរញ្ជួយដីនោះ មានកម្រិតដល់ទៅ​៨រិចទ័រ ។ រញ្ជួយដី​ ខាងលើ បានបំផ្លាញ លំនៅឋានជាច្រើនខ្នងបានបាក់រលំ ... Read More »

ករណីអំពើលួច (ទូរស័ព្ទដៃ ) នៅក្នុងផ្ទះលេខ១៦០E0 ផ្លូវលេខ១៦៩ ភូមិ៤ សង្កាត់វាលវង់ ខណ្ឌ៧មករា

ភ្នំពេញ៖ នៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ជនរងគ្រោះបានសាកថ្មទូរស័ព្ទដៃចំនួន០២គ្រឿង ហើយដាក់ក្នុងថង់ព្យួរជិតទូទឹកកកហើយ បានធ្វើការ រត់តុលក់បាយជាធម្មតា លុះដល់ម៉ោងខាងលើ ជនរងគ្រោះបានមកមើលទូរស័ព្ទដៃទាំង០២គ្រឿង ក៏បាត់តែម្តង ។ ជនរងគ្រោះបានដើររកនៅក្នុងហាង តែរកមិនឃើញ ... Read More »

បេក្ខជន​ចំនួន ៧១​នាក់ ចូលរួម​ប្រកួតប្រជែង​ដណ្តើម​ជ័យលាភី ក្នុង​កម្មវិធី​និយាយ​ជា សាធារណៈ កម្រិត ប៊ែ​ល​ធី (BELTEI LEVEL) លើក​ទី​៥ ឆ្នាំ​២០១៩

  ​ភ្នំពេញ ៖ សាលា ប៊ែ​ល​ធី អន្តរជាតិ បានរៀបចំ​កម្មវិធី “ ប្រកួតប្រជែង​និយាយ​និយាយ​ជា​សាធារណៈ​កម្រិត​ប៊ែ​ល​ធី​(Beltei Level) លើក​ទី​៥ ឆ្នាំ​២០១៩ សម្រាប់​សិស្ស​ចំណេះ​ទូទៅ ថ្នាក់​ទី​៣ ទី​៦ ... Read More »

ផ្ទុះគ្រាប់បែកនៅនេប៉ាល​ ស្លាប់ និងរបួសជិត ១០នាក់

មានករណីផ្ទុះគ្រាប់បែក ពីរលើកផ្សេងគ្នា នៅក្នុងរដ្ឋធានី នៃប្រទេសនេប៉ាល​ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ បណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច៤នាក់ និង៥នាក់រងរបួស ។ ការវាយប្រហារនេះ ត្រូវបានរដ្ឋាភិបាលនេប៉ាល់ ចាត់ទុកថា ជាទង្វើរបស់ក្រុម Chand ... Read More »

ពលរដ្នរិះគន់ អាជ្ញាធរជាតិ អប្សរា ក្រោយចេញ លិខិតសុំស្ដារត្រពាំងបុរាណចំនួនបួនកន្លែង នៅក្បែរវត្ត កោះកែវចុឡាមុនីព្រះធម្មចេតិយ៍

ខេត្តសៀមរាប៖ បន្ទាប់ពីអាជ្ញាធរអប្សរាចេញលិខិតស្នើសុំស្ដារ ត្រពាំងបុរាណ បួនកន្លែងនៅជុំវិញ វត្តកោះកែវ ចុឡាមុនីព្រះធម្មចេតិយ៍ ស្ថិតនៅភូមិជ្រៃ សង្កាត់សំបួរ ក្រុងសៀមរាប ស្រាប់តែឃើញមានការដឹកអាចម៍ដី យកទៅលក់នៅខាងក្រៅវត្តយ៉ាងរំភើយ ទង្វើបែបនេះ ធ្វើឲ្យប្រជាពលរដ្ន រិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរអប្សរា ទំនងធ្វើអ្វីស្រាច់តែចិត្តមិនក្រែងចិត្តប្រជាពលរដ្ន ... Read More »

លួចកាច់សោកម៉ូតូ បម្រុងអូសចេញ ត្រូវប្រជាពលរដ្ឋឃើញទាន់ ចាប់វាយទ្រមខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាព លួចកាច់កម៉ូតូបានសម្រេចហើយ បណ្តើរចេញត្រូវប្រជាពលរដ្ឋប្រទះឃើញ ចាប់បានវាយទ្រមខ្លួន រួចប្រគល់ទៅឲ្យសមត្ថកិច្ច ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០២ និង១៥នាទី រំលងអធាត្រ ឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ១១០ ... Read More »

រថយន្ត LEXUS RX300 រេចង្កូតបុករថយន្ត FREIGHTER បណ្តាលឲ្យមានអ្នកស្លាប់

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍ពីនគរបាលស្រុកឲ្យដឹងថា នៅវេលាម៉ោងជិត៥ព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ នៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែ្រតលេខ ១៦១-១៦២ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត ... Read More »

បុរសជនបរទេសម្នាក់ស្លាប់ ​ដោយសារបែកក្បាល ប៉ះជាមួយវត្ថុរឹង និងបាក់​កជើងខាងស្តាំ

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថា សាកសពបុរសជនបរទេសមួយរូប ជាជនជាតិនៅអាសុី និងសង្សយ័ថា ជាជនជាតិចិន( មិនទាន់ស្គាល់អត្តសញ្ញាណ និងសញ្ជាតិ) ត្រូវបានប្រទះឃើញកាលពីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ តាមផ្លូវជាតិលេខ៤ (ឃ្លាំងលើ) ចំណុចមុខការដ្ឋានសំណង់ហាវវិន ... Read More »

កម្លាំងនគរបាលមន្ទីរគ្រឿងញៀនឃាត់ខ្លួននារី២នាក់​ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន​ ដកហូតថ្នាំញៀន២២កញ្ចប់តូចធំ

ភ្នំពេញ​៖​ ​ កម្លាំងនគរបាលមន្ទីរគ្រឿងញៀន​ សហការជាមួយកម្លាំងនគរបាលស្នងការរាជធានីភ្នំពេញ​ និងកម្លាំងនគរបាលខណ្ឌឫស្សីកែវ​ ឃាត់ខ្លួន​មុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ កាលពីថ្ងៃទី២៦​ ខែឧសភា​ ឆ្នាំ​២០១៩​ នៅផ្ទះ​លេខ៣៦​ ក្រុម១៤​ ភូមិចុងខ្សាច​ សង្កាត់ទួលសង្កែ១​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​។ ... Read More »

រថយន្ត TACOMA បុកទ្រូងផ្លូវ បាក់១កង់ រថយន្តក្រឡាប់ផ្ងារជើងច្រងាង

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តយ៉ាងលឿន បានជ្រុលចង្កូតទៅបុកក្បាលរបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលរថយន្តក្រឡាប់ផ្ងារជើងម្ខាង តែអ្នកបើកបររងរបួសស្រាល ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដាលផ្លូវជាតិលេខ២ ខាងមុខវត្តចាក់អង្រែក្រោម ក្នុងសង្កាត់ចាក់អង្រែក្រោម ... Read More »

លោក អូស្មាន ហាស្សាន់ ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមសន្និសីទ ឥស្លាមស្ដីពីគុណតម្លៃនៃការនិយមកណ្ដាល នៅអារ៉ាប់ប៊ីសាអូឌីត

ភ្នំពេញ៖ ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងតបតាមការអញ្ជើញរបស់លោកបណ្ឌិតអគ្គលេខាធិការអង្គការសម្ព័ន្ធឥស្លាមពិភពលោក (RABITA) នៅយប់ថ្ងៃអាទិត្យ ៨រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ... Read More »

នារី​ម្នាក់​​ បើក​រថយន្ត​បុក​រះ​របង​​ស័ង្កសី​ និង​បង្គោល​ភ្លើង​​ស្តុប​នៅជិតរង្វង់មូលនាងគង់ហ៊ីង

ភ្នំពេញ​ ៖ នារី​​​ម្នាក់​ទំនងជាស្រវឹង​ស្រា ​បើក​រថយន្ត​ លឿន​ជ្រុល​ទៅ​បុក​រះ​របង​​ស័ង្កសី​ និង​បង្គោល​ភ្លើង​​ស្តុប​ បណ្ដាល​ឲ្យ​រថយន្ត​​ផ្ងារ​ជើង​ម្ខាង​ ​តែ​អ្នក​បើក​បរមិន​មានរង​គ្រោះ​ថ្នាក់​អ្វី​នោះ​ទេ​ ។ ហេតុ​ការណ៍​នេះ ​បាន​កើត​ឡើង​នៅ​​ម៉ោង​ជាង២រំលងអធ្រាត្រ ឈានចូលថ្ងៃ ទី​២៧ ខែ​ឧសភា​ ឆ្នាំ​២០១៩ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមសន្និបាត UN-ESCAP នៅប្រទេសថៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញទៅចូលរួមក្នុងសន្និបាតប្រចាំឆ្នាំរបស់គណៈកម្មការសេដ្ឋកិច្ច ... Read More »

រថយន្តកាមរីបាឡែន បុករថយន្តកុងតឺន័រពីក្រោយ ឆ្លងចរន្តភ្លើងឆាបឆេះសន្ធោសន្ធៅ

ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តកាមរីបាឡែនមួយគ្រឿង បានជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹង បណ្ដាលឲ្យឆ្លងចរន្តអគ្គិសនី ឆាបឆេះសន្ធោសន្ធៅ ហើយរថយន្តកុងតឺន័របើកបន្តទៅមុខបាត់​។ ហេតុការណ៍នេះបានកើតឡើង កាលម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ លើស្ពានមុនីវង្សចាស់ ... Read More »

ឃាត់ខ្លួន ៨នាក់ផ្សេងគ្នារួមទាំងវត្ថុតាង ករណីគ្រឿងញៀន

ខេត្តពោធិ៍សាត់៖ របាយការណ៍នគរបាលក្រុងពោធិ៍សាត់ថ្ងៃសុក្រ ៦រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ដោយមានការសម្រួលពីលោកព្រះរាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់លោក ប៊ី សុខុម អធិការរង ... Read More »

លោក ឃួង ស្រេង ចុះពិនិត្យស្ថានភាពសន្ដិសុខ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩

ភ្នំពេញ៖ ប្រទេសកម្ពុជានៅថ្ងៃអាទិត្យទី២៦ ឧសភានេះ បានដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី.ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេសតាមកាលបរិច្ឆេទ របស់គណៈ កម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) ក្រោយពីបានដំណើរការឃោសនារកសំឡេងគាំទ្ររបស់គណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតក្រុម ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ចុះបង្ក្រាបល្បែងជល់មាន់តាមអនឡាញ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ណុប ផា អភិបាលរងខណ្ឌ បានចុះបង្ក្រាបល្បែងជល់មាន់តាមអនឡាញ យីហោ កាហ្វេអង្រឹង ដុង ហេងលី ស្ថិតនៅផ្ទះលេខ៧៨ ... Read More »

ម៉ូតូ MSX បុករថយន្តបត់ឆ្លងផ្លូវ បណ្តាលឲ្យប្រុស ស្រី២នាក់ រងបួសធ្ងន់

ភ្នំពេញ ៖ យុវជនប្រុសស្រីពីរនាក់ បើកម៉ូតូមួយគ្រឿងយ៉ាងលឿន ជ្រុលទៅបុករថយន្តមួយគ្រឿង បើកបត់ឆ្វេងឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យម៉ូតូចូលក្រោមរថយន្ត និងមនុស្សខ្ទាតចេញរងរបួសធ្ងន់២នាក់ ។ ហេតុការណ៌នេះ បានកើតឡើងនៅម៉ោងជិត១១យប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវទ្រុងមាន់ ខាងមុខសកលវិទ្យាល័យកម្ពុជា ... Read More »

ជនសង្ស័យមួយក្រុម ធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ ជិតប៉ុស្តិ៍មិត្តភាព ត្រូវសមត្ថកិច្ចចាប់បាន២នាក់

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ កំពុងដើរតាមផ្លូវបណ្ដាលឲ្យនារីរង គ្រោះ និងជនសង្ស័យដួលទាំងអស់គ្នា ត្រូវបាននារីរងគ្រោះស្រែកចោរៗស្របពេលសមត្ថកិច្ចកំពុងតែប្រចាំការ នៅប៉ុស្តិ៍ចេញមកចាប់បានជនសង្ស័យ២នាក់ រត់រួច២នាក់ ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង៣០ រំលងអធ្រាត្រ ឈានចូល ថ្ងៃអាទិត្យ ... Read More »

ជនជាតិចិនមួយក្រុម ចូលផឹកស៊ីនៅក្នុងខារ៉ាអូខេ ប្រើហិង្សា ទាត់ធាក់ក្បាល​នារីបម្រើខារ៉ាអូខេម្នាក់ បង់លុយ២០០ដុល្លារ​បញ្ចប់រឿង​

ភ្នំពេញ ៖ ​​ជនជាតិចិនមួយក្រុម ចូល​ហូបចុក​ ស្រវឹងប្រើហិង្សា ទាត់ធាក់ក្បាល​ នារីបម្រើខារ៉ាអូខេម្នាក់ ត្រូវ​បាន​ក្រមសន្តិសុខសម្របសម្រួល​ ជា​ករណី​ហិង្សា​ធម្មតាទៅវិញ ដោយភាគីជនជាតិចិនសង​សំណង​ឲ្យនារីរងរងគ្រោះ ដើម្បី​បញ្ចប់រឿង​កុំឲ្យសមត្ថកិច្ចមូលដ្ឋានចុះមកទាន់ ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង​ជិត០២រំលងអធ្រាត្រ​ ឈានចូលថ្ងៃអាទិត្យ​ ទី២៦ ... Read More »

ព្រឹក​នេះ​ ព្រះមហាក្សត្រ​នៃ​កម្ពុជា​ យាង​និវត្តន៍​ពី​ប្រទេស​បារាំង​ ដោយ​សុវត្ថិភាព​

ភ្នំពេញ​៖ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្រត្សនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ​២០១៩​ នេះ​ បានយាងនិវត្តន៍ពីប្រទេសបារាំង វិញ​ ដល់​មាតុប្រទេស​ដោយ​សុវត្ថិភាព​ ។ ព្រះអង្គបានយាងចូលរួមប្រារព្ធពិធីអបអរសាទរខួប២៥ឆ្នាំនៃសកម្មភាពគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ ... Read More »

មុខសញ្ញាចោរកម្ម និងប្រើប្រាស់គ្រឿងញៀនជាប់ខ្នោះនគរបាល

ខេត្តពោធិ៍សាត់៖ នគរបាលស្រុកភ្នំក្រវាញ ឃាត់ចាប់បញ្ជូនខ្លួនមុខសញ្ញាចោរកម្មយ៉ាងសកម្ម ២នាក់ ដែលអប់រំរាប់សិបដងនាពេលកន្លងមក ។ ប្រតិបត្តិការខាងលើធ្វើឡើង នារសៀលថ្ងៃសៅរ៍ ៧រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ... Read More »