ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រោយភ្លៀងមួយមេ លាយឡំជាមួយខ្យល់កន្ទ្រាក់ និងមានសំឡេងផ្ទុះផ្ទួនៗ៣លើកពេលយប់ លុះព្រឹកឡើង មានបំណែកអំបែងធ្លាក់រាយប៉ាយ

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើល ក្នុងខេត្តស្ទឹងត្រែង ដោយសារមានបំណែកអំបែងធ្លាក់រាលប៉ាយ ក្នុងឃុំអូរស្វាយ និងឃុំព្រះរំគិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយបំណែកទាំងនោះ មិនកំណត់ថា ជាបំណែកអ្វីនោះទេ ។ ... Read More »

លោក ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ដឹកនាំគណៈប្រតិភូ កម្ពជា ចូលរួមពិធីស្រាយបួស រ៉ាម៉ាឌន ដែលរៀបចំដោយនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី

ម៉ាឡេស៊ី៖ តបតាមការអញ្ជើញរបស់ លោកបណ្ឌិត TUN Dr. Mahathir Mohamad នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងបានអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី២២ ឧសភា ២០១៩នេះ ... Read More »

មានវិបត្តិក្នុងគ្រួសារ ស្រ្តីម្នាក់បីកូនតូច ប៉ងលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា

ភ្នំពេញ ៖ មានវិបត្តិក្នុងគ្រួសារ ស្រ្តីម្នាក់បីកូនតូចអាយុ២ខួប ប៉ងលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០និង៣០នាទីយប់ ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចលើស្ពានមិត្តភាព កម្ពុជា ជប៉ុន (ស្ពានថ្មី) ... Read More »

រថយន្តមិនស្គាល់ម៉ាក បុកម៉ូតូបុរសម្នាក់ រួចកិនបែកក្បាលស្លាប់ រួចមានជនឆ្លៀតឱកាស លើកយកម៉ូតូ និងលុយ៥០០ដុល្លារ យកទៅបាត់

ភ្ណំពេញ៖ រថយន្តមិនស្គាល់ម៉ាក បុកម៉ូតូបុរសម្នាក់រួចកិនបែកក្បាល ស្លាប់នៅខណ្ឌជ្រោយចង្វា រួចមានជនឆ្លៀតឱកាសលើកយកម៉ូតូជនរងគ្រោះ និងលុយចំនួន៥០០ដុល្លារបន្ថែមទៀត យកទៅបាត់ ។ ហេតុការណ៍នេះ កើតឡើកាលពីម៉ោងជាង៧យប់ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ មហាវិថី​​ ... Read More »

ឪពុកចាប់រំលោភកូនចុងខ្លួនឯង បានសម្រេច២ដង ចុងក្រោយបែកការដឹងដល់ម្ដាយ ប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន

ខេត្តកណ្ដាល៖ យុវនារីម្នាក់ ត្រូវបានឪពុកចុងខ្លួនឯង ល្បួងទៅកន្លែងស្ងាត់ រួចធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេចដល់ទៅ២ដង ចុងក្រោយបែកការដឹងដល់បងប្អូនម្ដាយយុវនារីរងគ្រោះ ប្ដឹងសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួន ។ ករណីរំលោភសេពសន្ថវៈខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១២និង១០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចក្នុងព្រៃខាងក្រោយភូមិអូរស្លាត ឃុំភ្នំបាត ... Read More »

មិនទាន់មានលទ្ធផលអំពីការស្រាវជ្រាវករណីបោះបង្គោលរំលោភយកដីក្នុងសមុទ្រខេត្តកំពត

ខេត្តកំពត ៖ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ លោកប្រធានគណបក្សខ្មែរ ក្រោក និងប្រជាពលរដ្ឋបានរិះគន់យ៉ាងចាស់ដៃទៅលើក្រុមហ៊ុនអចលនទ្រព្យមួយបានបោះបង្គោលចូលដល់ក្នុងទឹកសមុទ្រ ថែមទាំងអះអាងថាមានប្លង់កម្មសិទ្ធិត្រឹមត្រូវទៀតនោះ ហើយលោកបានព្រមានដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាចុះពិនិត្យមើលជាបន្ទាន់បើមិនដូច្នោះទេលោក និង​ក្រុម​ការងារនឹងចុះស្រាវជ្រាវ តាមដាន​ហេីយ។ រហូតមកដល់ព្រឹកថ្ងៃទី ២០ ខែឧសភា​ឆ្នាំ២០១៩ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រយាងទៅប្រទេសបារាំង

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា គ.ស ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

បញ្ជូនជនសង្ស័យថ្នាំញៀន៤នាក់ ទៅស្នងការ ខេត្តចាត់ការតាមផ្លូវច្បាប់

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យចែកចាយ និងប្រើប្រាស់ថ្នាំញៀន៤នាក់ ត្រូវកម្លាំងអធិការដ្ឋាននគរបាល ស្រុកថ្មពួក បញ្ជូនទៅស្នងការនគរបាល ខេត្តបន្ទាយមានជ័យរួមនឹងវត្ថុតាង កាលពីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ។ លោកអធិការ ស្រុកថ្មពួក សៅ ... Read More »

ខ្សឹបដាក់ត្រចៀក៖ នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ គឺជាមេខ្លោងនៅពីក្រោយបទល្មើសបំផ្លាញព្រៃឈើ

ប្រភពពីសកម្មជនព្រៃឈើក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនមួយចំនួននិងឈ្មួញជាច្រើននាក់កំពុងបន្តសកម្មភាពកាប់ឈើដឹកជញ្ជូនឈើចេញពីតំបន់ព្រៃព្រះរកា និងព្រៃឡង់ ខេត្តព្រះវិហារ យ៉ាងពេញបន្ទុកព្រោះមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើឲ្យស្របតាមបទបញ្ជាលេខ០០២ របស់រាជរដ្ឋាភិបាលនោះទេ។ ប្រភពបានឲ្យដឹងទៀតថា ប្រសិនបើលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន ... Read More »

ភ្លៀងលាយខ្យល់កន្ត្រាក់ បានធ្វើឲ្យផ្ទះចំនួន ១២ខ្នងប៉ើងតំបូលរងការខូចខាតនៅ ខណ្ឌច្បារអំពៅ

ភ្នំពេញ៖ យ៉ាងហោចណាស់មានផ្ទះ ដែលធ្វើអំពីឈើប្រកស័ង្កសីចំនួន ៦ ខ្នងប៉ើងតំបូលរងការខូចខាត និង ផ្ទះចំនួន ៥ ខ្នងទៀតរង ការខូចខាតដោយសារតែដើមច័ន្ទគិរីមួយដើម (ដើមអំពិលទឹកបារាំង)ចំនួន ២ដើមធំៗបាក់រលំសង្កត់បណ្តាលឲ្យ រងការខូចខាត នៅក្នុង សង្កាត់ច្បារអំពៅទី២ ... Read More »

បទ ដួងចន្ទ របស់អ្នកអង្គម្ចាស់តូច នរោត្ដម ជេនណា ពេញចិត្តអ្នកគាំទ្រខ្លាំង

ភ្នំពេញ៖ បទចម្រៀងថ្មីមានចំណងជើងថា «ដួងចន្ទ» និពន្ធដោយលោក ណាំ ប៊ុនណារ័ត្ន និងច្រៀងដោយអ្នកអង្គម្ចាស់តូច នរោត្ដម ជេនណា នោះបាននិងកំពុងទាក់ទាញ​ការចាប់​អារម្មណ៍​ខ្លាំងពីអ្នក​គាំទ្រ ។ ពេញចិត្ត​ព្រោះតែបទចម្រៀងនេះ​ចាក់ចំបេះដូងអ្នកគាំទ្រ ។ អ្នកអង្គម្ចាស់តូច នរោត្ដម ... Read More »

ប្រឡូកសិល្បៈច្រើន ឆ្នាំ វុទ្ធី សាក់ ទើបបង្ហើបក្តីស្រមៃថតភាពយន្តខ្នាតធំ

ភ្នំពេញ៖ ប្រឡូកសិល្បៈមិនក្រោម៥ ឆ្នាំទេ វុទ្ធី សាក់ បានបង្ហាញក្តីស្រមៃរបស់ខ្លួនក្នុងការប្រឡូកក្នុងការ​ងារជាសម្តែងក្នុងភាពយន្តខ្នាតធំ បើទោះបីជាស្ថិតក្នុងតំណែងណាមួយ ក៏ដោយ ។ ការបង្ហើបនេះធ្វើឡើងក្រោយពីតារារូបនេះមានឱកាសត្រឹមការសម្តែងក្នុងបទចម្រៀង ការបង្ហាញម៉ូតសម្លៀកបំពាក់ប៉ុណ្ណោះ ។ ផ្តើមពីការថតបង្ហាញម៉ូតសម្លៀកបំពាក់សម្រាប់សម្អាងការ និងហាងលក់សម្លៀកបំពាក់​មួយចំនួន វុទ្ធី ... Read More »

ដំណឹងបឋម៖ នាព្រឹកថ្ងៃទី២៣ ឧសភា នេះ មានហេតុការណ៏គ្រោះថ្នាក់លិចសាឡាងមួយគ្រឿង នៅចំណុច កំពង់ដរចម្លង កំពង់គរ ស្ថិតក្នុងស្រុកឆ្លូង ខេត្តក្រចេះ

ដំណឹងបឋម៖ នាព្រឹកថ្ងៃទី២៣ ឧសភា នេះ មានហេតុការណ៏គ្រោះថ្នាក់លិចសាឡាងមួយគ្រឿង នៅចំណុច កំពង់ដរចម្លង កំពង់គរ ស្ថិតក្នុងស្រុកឆ្លូង ខេត្តក្រចេះ Read More »

Vietjet ត្រៀមរៀបចំកម្មវិធីដើរជាក្បូនដ៏ពិសេសមួយ នារដូវក្តៅ

យុទ្ធនាការមួយឈ្មោះថា «ផ្សារភ្ជាប់ក្តីស្រឡាញ់-បង្ហាញពីការប្រែថ្មីនារដូវក្តៅរបស់អ្នក)» ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានប្រកាសពីការលក់សំបុត្រហោះហើរដ៏អស្ចារ្យ ដែលមានតម្លៃចាប់ពី ០ (សូន្យ) ដុល្លារអាមេរិក រហូតដល់រាប់លានសន្លឹក សម្រាប់ទាំងផ្លូវហោះហើរអន្តរជាតិ និងក្នុង ស្រុក ។ ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មីមួយនេះ ... Read More »

ឆក់ទូរស័ព្ទ​ពីជនបរទេសបានសម្រេច តែត្រូវម្ចាស់ដេញតាមចាប់បានទាំង២នាក់ ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ​៖​ ជនសង្ស័យ​២នាក់​​ ត្រូវបានម្ចាស់ទូរស័ព្ឌ និងប្រជាពលរដ្ឋចាប់ប្រគល់ឲ្យ​សមត្ថកិច្ច​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជនជាតិបរទេស២នាក់ ដែល​កំពុង​ឈរនិយាយទូរស័ព្ឌ បានសម្រេចហើយបើក​ម៉ូតូរត់​ បង្កឲ្យមាន​ការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង​២ និង១០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃ​ទី​២៣ ខែ​ឧសភា​ ឆ្នាំ​២០១៩ ​ត្រង់​ចំណុច​មុខហាងលឺប តាមបណ្ដោយ​ផ្លូវ​៥១ ... Read More »

ជិះម៉ូតូតាមដងផ្លូវ ត្រូវជនសង្ស័យឆក់ទូរស័ព្ទបានសម្រេច បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរបួសបាក់ជើង

ភ្នំពេញ​៖ បុរសម្នាក់ជិះម៉ូតូតាមដងផ្លូវដោយទុកទូរស័ព្ទនៅឃ្លប់មុខ ហើយត្រូវជនសង្ស័យជិះម៉ូតូមកឆក់យកបានសម្រេចហើយគេចខ្លួនបាត់ និងធ្វើឲ្យជនរងគ្រោះដួលម៉ូតូរងរបួសបាក់ជើងម្ខាង ។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី២២ ខែឧសភា​ ឆ្នាំ២០១៩​ នៅចំណុចមុខឃ្លាំងលក់រថយន្ត 6688​ តាមបណ្តោយផ្លូវ២០០៤​ ស្ថិតក្នុង ... Read More »

រថយន្តឡិចស៊ីស បើកបុករបាំងថ្ម ពុះចែកទ្រូងផ្លូវអស់៣កង់រថយន្តទៅមុខលែងរួច

ភ្នំពេញ​៖​ រថយន្ត ម៉ាកឡិចស៊ីស បើកលឿនបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ និងរងការខូចខាត២កង់ទៀត ចំណែករថយន្តរងការខូចខាតទៅមុខលែងរួច ។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២២ ខែឧសភា​ ឆ្នាំ២០១៩​ នៅចំណុចខាងលិចស្តុបអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រកទី២)​ តាមមហាវិថីសហព័ន្ធរុស្ស៊ី​ ... Read More »

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្រត្សនៃព្រះរាជាណាចក្រកម្ពុជា យាងទៅកាន់ប្រទេសបារាំង ដើម្បីធ្វើជាព្រះកិត្តិយសប្រារព្ធពិធីអបអរសាទរខួប២៥ឆ្នាំនៃសកម្មភាពគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ ដែលហៅកាត់ថា ICC-Angkor

ផ្សាយផ្ទាល់(Live): សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្រត្សនៃព្រះរាជាណាចក្រកម្ពុជា យាងទៅកាន់ប្រទេសបារាំង ដើម្បីធ្វើជាព្រះកិត្តិយសប្រារព្ធពិធីអបអរសាទរខួប២៥ឆ្នាំនៃសកម្មភាពគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ ដែលហៅកាត់ថា ... Read More »

ជិះម៉ូតូលឿនជ្រុលបុករថយន្តឆ្លងផ្លូវស្លាប់ម្នាក់របួស២នាក់

ភ្នំពេញ​៖​ យ៉ាងហោចណាស់ ក៏មានមនុស្សម្នាក់បានស្លាប់ភ្លាមៗ ចំណែក២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលបុករថយន្ត LAND CRUISER ដែលបើកឆ្លងផ្លូវពេញទំហឹង​ កាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី២២​ ខែឧសភា​ ឆ្នាំ២០១៩​ ... Read More »

ស្រ្តីឈឺពោះឆ្លងទន្លេ ប្តីដឹកទៅពេទ្យ ស្រាប់តែសម្រាលតាមផ្លូវ

ខេត្តរតនគិរី៖ ស្ត្រីម្នាក់បានសម្រាលតាមផ្លូវខណៈដែលឈឺពោះ ហើយប្តីរបស់ខ្លួនដឹកតាមម៉ូតូទៅមណ្ឌលសុខភាព ស្រុកអណ្តូងមាស បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើតាមផ្លូវ ។ ហេតុការណ៍នេះភ្ញាក់ផ្អើលនៅវេលាម៉ោង ៧និង៣៥នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩​ ស្ថិត ស្រុកអណ្តូងមាស ខេត្តរតនគិរី ។ ... Read More »

ម៉ូតូសេ ១២៥ ជែងរថយន្ត រអិលដួល រថយន្តដឹកដីបុកកិនបន្ថែម ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ ៖ យុវជនម្នាក់ស្លាប់ភ្លាមៗនៅ និងកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាល្បឿនលឿនជែងរថយន្តខាងមុខ ភ្លាត់ស្នៀតរអិលដួល ស្របពេលដែលរថយន្តហុីយ៉ាន់ដាយ យីឌុបដឹកដី បើកស្របទិសហ្វ្រាំងមិនទាន់ កិនជាន់ស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង២ និង២៥នាទីរសៀល ថ្ងៃទី២២ ... Read More »

ស្ត្រីពីរនាក់ជិះម៉ូតូឌុបគ្នាទៅធ្វើសក់ទាំងមេឃកំពុងភ្លៀង ត្រូវរថយន្តដឹកដី ពាក់ស្លាកលេខ ខ.ម​ បុកពីក្រោយកិនស្លាប់ម្នាក់ របួសស្រាលម្នាក់​

ភ្នំពេញ៖ ស្ត្រីម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម​ និងម្នាក់ទៀតបានរងរបួសស្រាល​ ខណៈជិះម៉ូតូឌុបគ្នាទៅធ្វើសក់ផាតមុខនៅផ្សារទួលពង្រ​ តែអកុសលត្រូវរថយន្តដឹកដីបើកបុកពីក្រោយ​ និងកិនពេញទំហឹង​ កាលពីវេលាម៉ោង​ ២ និង៣០នាទី​ រសៀល ថ្ងៃទី​ ២២​ ខែឧសភា​ ឆ្នាំ​២០១៩​ នៅតាមបណ្តោយផ្លូវ​បេងតុង​ ... Read More »

ឪពុកយំស្ទើរខ្សោះខ្លួន ពេលដឹងថា កូនស្លាប់ដោយសារលង់ទឹក

ខេត្តកំពង់ស្ពឺ៖ ក្មេងប្រុស២នាក់បាននាំគ្នាទៅលេងទឹកស្រះ ដែលទើបកាយថ្មី បណ្តាលឲ្យលង់ស្លាប់ទាំំង២នាក់ មិនអាចជួយសង្រ្គោះបានឡើយ ។ ក្រោយពេលដឹងថា កូនលង់ទឹកស្លាប់ធ្វើឲ្យឪពុកម្តាយស្រែកយំស្ទើរខ្សោះខ្លួន ព្រោះបាត់បង់កូនជាទីស្រឡាញ់ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១ និង៤៥នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ... Read More »

សមត្ថកិច្ចបញ្ជូនជនបរទេសម្នាក់ ទៅតុលាការ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ធវៈលើអនីតិជន

ខេត្តសៀមរាប៖ ទើបតែបែកធ្លាយរឿងនៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងការហួសចិត្តមួយ ចេះតែឆ្ងល់ម៉េចបានជាជនជាតិបរទេសចូលចិត្ត ហៅកូនស្រីទាំង២ ទៅបន្ទប់គាត់ម្ល៉េះ ដល់ពេលសួរដេញដោលកូនស្រី ទើបដឹងរឿង។ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលសមត្ថកិច្ចបានឃាត់ខ្លួនបានជនបរទេសម្នាក់ភ្លាមៗ ក្រោយពីទទួលពាក្យបណ្តឹង ពីម្តាយក្មេងស្រីរងគ្រោះ ចោទប្រកាន់បុរសរូបនេះ ... Read More »

សេដ្ឋកិច្ចពិភពលោក រងផលប៉ះពាល់ខ្លាំង ដោយសារសង្គ្រាមពាណិជ្ជកម្ម

កំណើនសេដ្ឋកិច្ចពិភពលោក កំពុងតែធ្វើដំណើរទៅមុខ យ៉ាងយឺតនៅក្នុងឆ្នាំនេះ មិនតែប៉ុណ្ណោះ អាច នឹងត្រូវធាក់ចុះក្នុងពេលខាងមុខ ដោយសារតែសង្គ្រាមពាណិជ្ជកម្ម អាមេរិក ចិន ។ បណ្តាក្រុមហ៊ុន និងអង្គការ អន្តរជាតិនានា នៅជុំវិញពិភពលោក បានស្នើឲ្យអាមេរិក ... Read More »

ជំងឺ ផ្តាយជ្រូកអាហ្វ្រិក កំពុងតែរាលដាលយ៉ាងខ្លាំងនៅវៀតណាម

ពលរដ្ឋនៅក្នុងប្រទេសវៀតណាម បង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីជំងឺគ្រុនផ្តាសាយជ្រូក រាលដាល នៅទូទាំងប្រទេស ដោយខ្លាចមានក្រុមជនខិលខូចលួចលក់សាច់ជ្រូកដែលមានជំងឺ ។ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល មន្ត្រីក្រសួងកសិកម្មវៀតណាមបានព្រមានអំពីការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិកបន្ថែមទៀត នៅក្នុងប្រទេសវៀតណាម បើមិនប្រើវិធានការបង្ការ និងទប់ស្កាត់ឲ្យបានហ្មត់ចត់ទេ ។ ការព្រមាននេះ កើតឡើងនៅពេលអាជ្ញាធរវៀតណាមបានសម្លាប់ចោលជ្រូកប្រមាណ១,៥លានក្បាល ... Read More »

អាមេរិកត្រៀមវាយប្រហារ អ៊ីរ៉ង់ត្រៀមការពារ ដោយដាក់ពង្រាយមិស៊ីលទំនើបៗ

អាមេរិកបានបញ្ជូនអាវុធជាច្រើនទៅកាន់ប្រទេសនៅជុំវិញ អ៊ីរ៉ង់់ ក្នុងនោះមានប្រទេសកាតារ និងអ៊ីរ៉ាក់ ។ សកម្មភាពខាងលើរបស់អាមេរិក គឺដើម្បីត្រៀមលក្ខណៈវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់់ ។ ចំណែកអ៊ីរ៉ង់់វិញ ក៏បានត្រៀមទប់ទល់អាមេរិកផងដែរ ដោយបញ្ជូនមីស៊ីល S-300PMU2 អាចបាញ់បានចម្ងាយដល់ពី២០០គីឡូំម៉ែត្រ ក្នុងកម្ពស់២៧គីឡូម៉ែត្រ ទៅកាន់តំបន់ឆ្នេរសមុទ្រ ... Read More »

ផ្លោះរបងចូលលួចទ្រព្យសម្បត្តិ តែម្ចាស់មកទាន់ ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ជូនសម្ថកិច្ច បន្ទាប់ពីផ្លោះរបងចូលផ្ទះគេលួចទ្រព្យសម្បត្តិ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៩​ នៅផ្ទះវីឡា លេខ១៣៣ ផ្លូវលំ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ... Read More »

រវល់តែទៅហាលខោអាវ ចោរចូលលួចទូរស័ព្ទ ចាប់ខ្លួនបានប្រគល់ឲ្យប៉ូលិស

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បន្លំខ្លួនចូលលួចទូរស័ព្ទដៃបាន៤គ្រឿង តែម្ចាស់មកទាន់ ចាប់ឃាត់ខ្លួនប្រគល់ឲ្យប៉ូលិស កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅបន្ទប់ជួល ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ ជនសង្ស័យឈ្មោះ ... Read More »

កាច់សោ.កម៉ូតូបានសម្រេចហើយ ដេរមិនឆេះបណ្តើរបាន១០ម៉ែត្រ ត្រូវម្ចាស់ឃើញទាន់ក្របួចជាប់ម្នាក់ និងម្នាក់ទៀតគេចខ្លួនបាត់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានប្រជាពលរដ្ឋ និងម្ចាស់ម៉ូតូនាំគ្នាចាប់ក្របួចជាប់ រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពកាច់សោ.កម៉ូតូបានសម្រេចហើយ តែដេរមិនឆេះ ក៏បណ្តើរបានប្រហែល១០ម៉ែត្រ ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃអង្គារ ៣រោច ខែពិសាខ ឆ្នាំកុរសំរឹទ្ធិស័ក ... Read More »