ព័ត៌មានទាន់ហេតុការណ៍៖
'

ខ្មោចស្រុកមិនឲ្យដៃ ខ្មោចព្រៃមិនហ៊ាន! ដីព្រៃលិចទឹកតំបន់៣ត្រូវបានក្រុមឈ្មួញកាយក្រវាត់ពុះឡូត៍ចែកគ្នា

ខេត្តកំពង់ធំ៖ ដីព្រៃលិចទឹកតំបន់ហាមឃាត់មាត់បឹងទន្លេសាប ចំណុចស្ទឹងកំបុត ស្ថិតក្នុងឃុំទៀលស្រុកបារាយណ៍ ខេត្តកំពង់ធំជាច្រើនពាន់ហិកតា ត្រូវបានក្រុមឈ្មួញប្រើគ្រឿងចក្រលើកទំនប់ជីកប្រឡាយហ៊ុមព័ទ្ធ ទន្ទ្រានយកដីធ្វើកម្មសិទ្ធិឯកជន ។ ប្រជាកសិករស្រែប្រាំង ១ ក្រុមបានអះអាងថា ដីព្រៃលិចទឹកតំបន់ហាមឃាត់មាត់បឹងទន្លេសាប ចំណុចស្ទឹងកំបុត ស្ថិតក្នុងឃុំទៀល ស្រុកបារាយណ៍ ... Read More »

ចាប់បានហើយឃាតក សម្លាប់នារីវ័យក្មេងនៅក្នុងផ្ទះសំណាក់ រំចង់ ខេត្តព្រៃវែង

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ មន្ត្រីជាន់ខ្ពស់របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាលបានប្រាប់ភ្នាក់ងារនគរវត្តថា ឃាតក ដែលបានសម្លាប់នារីជាគូស្នេហ៍ នៅផ្ទះសំណាក់ឈ្មោះរំចង់នៅខេត្តព្រៃវែងនោះ បានឃាត់ខ្លួនបានហើយ​នៅចំណុចឃុំសំរោងធំ​​ ស្រុកកៀនស្វាយ ដោយកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលសហការជាមួយកងរាជអាវុធហត្ថខេត្តព្រៃវែង ។ ជនសង្ស័យឈ្មោះ ជា ជាង ... Read More »

ណាហ្គាវើលដ៍ ផ្តល់ជូនដ៏អស្ចារ្យក្នុងឱកាសខួបលើកទី២៤ របស់ខ្លួន!

ភ្នំពេញ៖ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ៖ សូមអញ្ជើញមកណាហ្គាវើលដ៍ និងរីករាយជាមួយការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ និងទស្សនាការសម្តែងសិល្បៈអបអរខួបលើកទី ២៤ ដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ដោយសេរី។ ណាហ្គាវើលដ៍ មានដាក់លក់ទុរេនកំពតដែលជាស្តេចផ្លែឈើដ៏មានឱជារសជាច្រើនជម្រើសនៅភោជនីយដ្ឋាន ៩ កន្លែង ពីឥឡូវនេះរហូតដល់ថ្ងៃទី១ ... Read More »

កម្មវិធី Super Data Race របស់ Cellcard បានមកដល់ខេត្តបាត់ដំបង

រាជធានីភ្នំពេញ៖ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ សិស្សានុសិស្សរាប់រយនាក់នៅខេត្តបាត់ដំបង នឹងមកជួបជុំគ្នានៅថ្ងៃនេះ (ថ្ងៃសុក្រ ទី១០ ខែឧសភា) នៅឯសាកលវិទ្យាល័យជាតិគ្រប់គ្រងនិងសេដ្ឋកិច្ច ដើម្បីបញ្ចប់វគ្គចុងក្រោយរបស់កម្មវិធី Super Data Race។ ក្រុមការងារ ... Read More »

គយចល័តតំបន់៣ បន្តចាប់រថយន្តចង្កូតឆ្វេងអត់ពន្ធ១គ្រឿងទៀតទាំងព្រឹកនៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ សមត្ថកិច្ចគយចល័តស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៣ ផ្លូវជាតិលេខ៤ នៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា សហការជាមួយមន្ត្រីសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុព្រមទាំងកម្លាំងនគរបាលនិងកងរាជអាវុធហត្ថ បានឃាត់ចាប់រថយន្តទំនើបចង្កូតឆ្វេងមួយគ្រឿងទៀតគ្មានពន្ធនាំចូល ក្នុងក្រុងព្រះសីហនុ។ ករណីបង្ក្រាបចាប់ឡានគ្មានពន្ធនេះដឹកនាំដោយលោក កែវ អង្កាម ... Read More »

អាជ្ញាធរ ពន្លឿនការជួសជុលកែលម្អសួនច្បារមាត់ទន្លេក្រុងកំពង់ចាម ខណៈគម្រោងនេះសម្រេចបាន៥០%ហើយ

ខេត្តកំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម បានរៀបចំរបាំងការពារ និងគម្រោងកែលម្អសួនច្បារ​មាត់ទន្លេ ចាប់ពីចំណុច គល់ស្ពានគីហ្សូណា ដល់ចំណុច អតីតកំពុងស្រឡាងចាស់ ស្ថិតនៅ​សង្កាត់វាលវង់ ក្រុងកំពង់ចាម ខណៈគម្រោងនេះបានសម្រេច៥០ភាគរយហើយ ។ទាំងនេះ​គឺដើម្បីរួមចំណែកចលនាប្រលងប្រណាំងទីក្រុងស្អាត ក៏ដូចជា ការរក្សានូវគុណតម្លៃនៃរំដួល​៣ទង ដែលក្រុងកំពង់ចាម ... Read More »

បុរសជនជាតិអង់គ្លេស២នាក់ ជំពាក់ប្រាក់ថ្លៃស្នាក់នៅខុនដូជាង១ពាន់ដុល្លារ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ បុរសជនជាតិអង់គ្លេស២នាក់ ជំពាក់ប្រាក់ថ្លៃស្នាក់នៅខុនដូយីហោESSENCE ចំនួន១,០៧០ដុល្លារ ត្រូវបានម្ចាស់ខុនដូប្តឹងសមត្ថកិច្ចមូលដ្ឋាននាំទៅសាកសួរ ទើបដឹងថាគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន ក៏ទំនាក់ទំនងទៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ ឃាត់ខ្លួនបន្តតាមនីតិវិធី ។ ករណីឃាត់ខ្លួនជនបទេស២នាក់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២ និង២០នាទីរសៀល ថ្ងៃទី៩ ... Read More »

កូរ៉េខាងជើងធ្វើសមយុទ្ធបាញ់​មីស៊ីល , អាមេរិកចាប់នាវាដឹកទំនិញកូរ៉េខាងជើង ធ្វើឲ្យស្ថានភាព ងាកទៅរកភាពតានតឹងជាថ្មី

ទំនាក់ទំនងរវាងអាមេរិក នឹងកូរ៉េខាងជើង បានល្អប្រសើរ មិនបានយូរប៉ុន្មាននោះឡើយ ដោយពេលនេះ មានសញ្ញាតានតឹងជាថ្មី ក្រោយកូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ ហើយពេលនេះ​ អាមេរិកក៏បានចាប់នាវាដឹកទំនិញរបស់កូរ៉េខាងជើងមួយគ្រឿង ។​ ពាក់ព័ន្ធនឹងការធ្វើសមយុទ្ធ របស់កូរ៉េខាងជើង សារព័ត៌មានជាតិកូរ៉េខាងជើង KCNA ... Read More »

ខ្ចីម៉ូតូគេជិះថាទៅទិញអីហូបមួយភ្លែត តែបែរជាយកទៅលក់ចុងក្រោយត្រូវនគរបាលចាប់ខ្លួន

ខេត្តកណ្ដាល៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ករណីរំលោភលើទំនុកចិត្ដ ក្រោយពីបុរសសង្ស័យខាងលើខ្ចីម៉ូតូគេជិះដោយនិយាយថា ទៅទិញអីហូបមួយភ្លែត តែបែរជាយកម៉ូតូគេទៅលក់នៅឯភ្នំពេញទៅវិញ ។ ករណីខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៧និង១០នាទី ត្រង់ចំណុចសួនច្បារតាខ្មៅ ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ... Read More »

មន្រ្តីខ័ណ្ឌរដ្ឋបាលជលផលកំពង់សោម មិនបង្ក្រាបឈ្មួញរកកូនក្រែងឈាម ទុកឲ្យប្រឈមនឹងការផុតពូជ

ខេត្តព្រះសីហនុ៖ កូនក្រែងឈាម ដែលត្រូវបានច្បាប់ជលផល បានហាមឃាត់ នាដើមខែឧសភានេះ បាន ចាប់ផ្តើមនាំចេញយ៉ាងគគ្រឹកគគ្រេង នាពេលយប់ ចន្លោះពី២តោនទៅ៥តោន ក្នុងមួយយប់ ស្របពេល មន្ត្រីជលផលឆ្លើយថា ពុំបានដឹងរឿងនេះទេ ពេលសកម្មភាពរែងកូនក្រែងឈាម និងទីតាំងប្រមូលទិញ ... Read More »

ព្រូដិនសលកម្ពុជាសាទរសមិទ្ធផលនៃការចេញបណ្ណសន្យារ៉ាប់រង ២០ម៉ឺន បណ្ណ

ភ្នំពេញ ៖កាលពី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានប្រកាសនៅ ថ្ងៃនេះថា ខ្លួនសម្រចបាននូវសមិទ្ធផលដល់អស្ចារ្យមួយផ្សេងទៀត ដោយក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់នៅកម្ពុជា ដែលបានបណ្ណសន្យារ៉ាប់រងចំនួន ២០ម៉ឺន បណ្ណ ។ ... Read More »

ក្រុមអ្នកប្រកួតហ្គេមបានត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតនៅថ្ងៃទី 18 ខែឧសភានេះ

Media Release ក្រុមអ្នកប្រកួតហ្គេមបានត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតនៅថ្ងៃទី 18 ខែឧសភានេះ ក្រុមហ៊ុន Cellcard បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនហ្គេមយក្សរបស់ចិន Moonton ដ៏ធំមួយក្នុងការ ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតហ្គេម Mobile Legends កម្ពុជានៅថ្ងៃទី18 ខែឧសភាខាងមុខនេះ។ ... Read More »

រន្ទះបាញ់ស្លាប់យុវជនម្នាក់ ពេលលកំពុងនិយាយទូរស័ព្ទ និង២នាក់ផ្សេងទៀតរងរបួសនៅ ស្រុកបរិបូរណ៍

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានស្លាប់ ពេលកំពុងនិយាយទូរស័ព្ទ និង ២នាក់ផ្សេងទៀតរងរបួសធ្ងន់រហូតដល់សន្លប់ បន្ទាប់ពីរន្ទះបាញ់ត្រូវ ក្នុងពេលបើកទូរស័ព្ទនិយាយ និងកំពុងច្រូតស្រូវ ។ ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង៤ និង១៥នាទីរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ... Read More »

ខ្លោចចិត្តអាណិត ងួន កែវពេជ្រពិសិដ្ឋ និងស្ថានភាពជំងឺមហារីក

ភ្នំពេញ៖ ជាតារាចម្រៀង និងកំប្លែង ចូលចិត្តនិយាយលេងសើច និងសម្តែងឲ្យ​ទស្សនិកជនសើចសប្បាយ បែរជាមក​ត្រូវឈឺស្គមរីងរៃដេក និងកន្ទេលព្រោះតែជំងឺមហារីកគួរឲ្យអាសូរ ។ តារា​ចម្រៀង និយម​ច្រៀង​បទ Original Song ម្នាក់ឈ្មោះ​ថា ងួន កែវ​ពេជ្រ​ពិសិដ្ឋ ... Read More »

រាជរដ្ឋាភិបាលសម្រេចផ្តល់ដីសង្គមកិច្ច សរុប២៤០ហិកតាដល់កម្លាំងការពារព្រំដែន

ខេត្តមណ្ឌលគិរី ៖ ដីសម្បទានសង្គមកិច្ចជាង២០០ហិកតា នឹងត្រូវផ្តល់ជូនកងកម្លាំងការពារព្រំដែន ក្នុងខេត្តមណ្ឌលគិរី ក្រោយពីរាជរដ្ឋាភិបាលសម្រេច កាលពីឆ្នាំ២០១៨ ។ លោកកែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្រុមការងារជំនាញបានចុះពិនិត្យទីតាំងជាក់ស្តែង កាលពីថ្មីៗនេះ ដើម្បីរៀបចំការឈូសឆាយដីសម្បទានសង្គមកិច្ច ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ និងនាយខណ្ឌ ល្បីខាងសម្ងំប្រមូលលុយ

ថ្មីៗនេះប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មរាជធានីភ្នំពេញ បានឲ្យដឹងថា ចាប់តាំងពីលោក ចាន់ រឹទ្ធី ទទួលបានតំណែងជាប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៨ គឺលោក គិតតែពីរឿងប្រមូលលុយធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងសុខស្រួល។ ក្នុងនោះលោក ចាន់ រឹទ្ធី បានឃុបឃិតឲ្យលោក គាំ សីហា ... Read More »

រថយន្តធុនធំ3គ្រឿងបុកគ្នារបួស២នាក់

ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំ3គ្រឿង នៅផ្លូវជាតិលេខ4ក្នុង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បណ្តាលឲ្យរបួស​២នាក់ ។ របាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងនៅចន្លោះគីឡូម៉ែត្រលេខ120.121 ស្ថិតក្នុង ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ វេលាម៉ោងជាង 01រសៀល ... Read More »

ចាប់បានជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀនចំនួន១៣កញ្ចប់

ភ្នំពេញ ៖ នគរបាលខណ្ឌដូនពេញ បានសហការគ្នាចុះទៅបង្ក្រាបករណីគ្រឿងញៀន នៅចំណុចផ្លូវរ៉ារថភ្លើង និងរោងចក្រឆ្នាំង ឃាត់បានជនសង្ស័យម្នាក់ រួម និងដកហូតបានថ្នាំញៀនចំនួន១៣កញ្ចប់ តូចយកទៅសួរនាំ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង០៨នាទី រំលងអធាត្រ ... Read More »

ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច រត់គេចខ្លួនបាត់ស្រមោល

ភ្នំពេញ៖ ស្ត្រី២នាក់ជាជនជាតិបរទេស ដើរនៅសួរច្បារមាត់ទន្លេ ត្រូវជនសង្ស័យម្នាក់រត់មកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច ហើយរត់គេចខ្លួន បាត់ស្រមោលតែម្តង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង១៥នាទីយប់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ១៤៤កែងផ្លូវព្រះសុីសុវត្ថិ នៅចំណុចផ្សារកណ្តាល ... Read More »

បុរសម្នាក់ធ្លាប់រៀនរហូតដល់មហាវិទ្យាល័យ ទៅសេពគប់មនុស្សមិនល្អ រហូតញៀនថ្នាំដល់កម្រិត សម្រេចចិត្តចងកសម្លាប់ខ្លួន នៅលើផ្ទះជាន់ទី២

ភ្នំពេញ ៖ បុរស​ម្នាក់ត្រូវបានបងបង្កើតប្រាប់ឲ្យដឹងថា រូបគេធ្លាប់រៀននៅមហាវិទ្យាល័យ ហើយបែកគំនិតទៅសេពគ្រឿងញៀនជាមនុស្សមិនល្អ រហូតដល់មានជំងឺសរសៃប្រសាទ ហើយបាន​ដាច់​ចិត្ត​ ចង​កសម្លាប់ខ្លួន​ នៅ​ក្នុងផ្ទះជាន់ទី២ បង្ក​ការ​ភ្ញាក់​ផ្អើលកាលពីវេលាម៉ោង​៧យប់ ថ្ងៃព្រហស្បតិ៍ ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៩​ នៅក្នុង​ផ្ទះ​លេខ៦A ... Read More »

រថយន្ត FUSO ក្រុមហ៊ុនដឹកជញ្ជូន ឆ-ន បានដឹកទំនិញសំពីងសំពោង និងខ្ពស់ទៅកៀបជាប់ស្លាកប៉ាណូ ផ្សាយពាណិជ្ជកម្មកាត់ទទឹងផ្លូវ នៅមុខមន្ទីរពេទ្យរុស្ស៊ី

ភ្នំពេញ ៖ រថយន្ត FUSO របស់ក្រុមហ៊ុនដឹកជញ្ជូន (ឆ-ន) មួយគ្រឿង បានដឹកទំនិញឡើងពេញរថយន្ត និងខ្ពស់ហួសប្រមាណបើកទៅកៀបជាប់ស្លាកប៉ាណូផ្សារពាណិជ្ជកម្ម Dugro នៅមុខមន្ទីរពេទ្យរុស្សី ត្រូវបានប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចចុះមកឃាត់រថយន្ត និងអ្នកបើកបរភ្លាមៗ ។ ហេតុការណ៍នេះ ... Read More »

អាជ្ញាធររឹបអូសរំសេវបានជាច្រើននៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ បានចុះប្រតិបត្តិការរឹបអូសរំសេវដែលមានជាតិផ្ទុះ ដាក់ក្នុង ទូកុងតឺន័រមួយនៅកណ្ដាលព្រៃ ក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ យកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ វិធានការបន្ដទៀត។ ករណីប្រទះឃើញរំសេវដ៏ច្រើនបែប នេះ ក៏ត្រូវបានគេយកទៅផ្សព្វផ្សាយនៅ លើបណ្ដាញសង្គម ... Read More »

ក្រុមហ៊ុនផាន អុីមុិច រំលោភសាលដីការក្សាការពាររបស់តុលាការបូមខ្សាច់ចាក់ដីទំនាស់នៅភូមិអូរអណ្តូង

ភ្នំពេញ ៖ ប្រជាពលរដ្ឋ៨គ្រួសារដែលមានទំនាស់ដីធ្លីរ៉ាំរ៉ៃរយៈពេលជាង១០ឆ្នាំ នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌ ច្បារអំពៅ ជាមួយលោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុនផាន អីុម៉ិច បានផ្ទុះការតវ៉ាជាថ្មីម្តងទៀតហើយកាលពីព្រឹកថ្ងៃទី៧ ឧសភា ២០១៩នេះ ... Read More »

ហៅប្រពន្ធឃាតកដែលបាញ់សម្លាប់គ្រូកីឡាដោយសារភ្លើងប្រចណ្ឌមកសួរបន្ថែម

ខេត្តកំពង់ស្ពឺ៖ មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត កំពង់ស្ពឺកំពុងបន្តនីតិវិធីសួរបំភ្លឺបន្ថែមពីស្ត្រី ជាប្រពន្ធជនដៃដល់ក្នុងការបាញ់សម្លាប់គ្រូ​បង្រៀនផ្នែកកីឡាពាក់ព័ន្ធរឿងសហាយស្មន់។ លោកវរសេនីយ៍ឯកសម សាក់នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តកំពង់ស្ពឺបានប្រាប់នៅថ្ងៃទី​៩ ខែឧសភា ឆ្នាំ២០១៩នេះថា ករណីឃាតកម្មបាញ់សម្លាប់គ្រូបង្រៀនផ្នែកកីឡានៅអនុវិទ្យាល័យហោមសំណំស្រុកឱរ៉ាល់នោះ សមត្ថកិច្ចជំនាញកំពុងហៅប្រពន្ធឃាត​ក​ដើម្បីមកសាកសួរបន្ថែម និងស្វែងរកវត្ថុ​តាង​ផ្សេងៗទៀត។ លោក សម សាក់ ... Read More »

នារីម្នាក់ផិតប្តីត្រូវប្រុសសហាយរឹតកសម្លាប់ពេលនាំចូលដេកផ្ទះសំណាក់

ខេត្តព្រៃវែង៖ បុរសម្នាក់បានធ្វើសកម្ម ភាពរឹតកសម្លាប់ស្រីស្នេហ៍ប្លន់យកលុយ កាក់ និង គ្រឿងអលង្ការ បណ្ដាលឲ្យ ស្លាប់យ៉ាងអាណោចអាធ័ម ក្នុងបន្ទប់ផ្ទះ សំណាក់ “រំចង់” ហើយជនសង្ស័យជិះម៉ូតូ គេចខ្លួនបាត់ដោយសុវត្ថិភាព ។ ករណីប្លន់សម្លាប់មនុស្សយកទ្រព្យ ... Read More »

ក្រសួងបរិស្ថានចេញសេចក្តីជូនដំណឹង ហាមឃាត់ការឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្រ្ទាន បែងចែក ដីព្រៃឈើ ធ្វើជាកម្មសិទ្ធិ ​នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ និងនៅក្នុងតំបន់ការពារ​ធម្មជាតិ

ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ បានចេញសេចក្តីជូនដំណឹងស្តីពី ការហាមឃាត់ការឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្រ្ទាន បែងចែក ដីព្រៃឈើ ធ្វើជាកម្មសិទ្ធិ ​នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ ... Read More »

ភ្លៀងមួយមេធំលាយឡំដោយផ្គររន្ទះ ដូចភ្លៀងរដូវវស្សា បណ្តាលឲ្យផ្លូវមួយចំនួនលិច ក្នុងក្រុងភ្នំពេញ

ភ្នំពេញ៖ ក្រោយពីមេឃភ្លៀង១មេធំ ជាច្រើនម៉ោង ក្នុងរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវមួយចំនួនបានលិចលង់ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរដោយរថយន្ត និង ម៉ូតូ ភាគច្រើនរលត់ បណ្ដើរស្ទឺពេញផ្លូវ ភាគច្រើននោះគឺម៉ូតូ តែម្តង។ ជាក់ស្ដែងនៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩នេះ ... Read More »

ពលរដ្ឋមានការព្រួយបារម្ភពីបញ្ហា ចោរលួច ចោរឆក់ខ្លាំង នៅទឹកដីប៉ុស្តិ៍ស្ទឹងមានជ័យទី២

ភ្នំពេញ៖ យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ថា ពួកគេមានការព្រួយបារម្ភអំពីបញ្ហា ចោរលួច ឆក់ខ្លាំងបំផុតនៅក្នុងមូលដ្ឋាន ហើយសមត្ថកិច្ចមិនដែលបង្ក្រាបបានភ្លាមៗនោះទេ ។ ជាក់ស្តែងកាលពីវេលាម៉ោង១ និង១០នាទីរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅភូមិតំណាក់ធំ១ ... Read More »

លោក ឌីម សួនណាត និង លោកស្រី ម៉ក់ សុភក្ត្រ័ អគ្គនាយកក្រុមហ៊ុន ENARITA Development Co., Ltd. ចូលរួមបរិច្ឆាកថវិកាចំនួន១ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ ព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់អបអរសាទរខួបលើកទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម ... Read More »

រថយន្តក្រុងវៀតណាម បុកអ្នកជិះម៉ូតូស្លាប់ម្នាក់នៅស្រុកកៀនស្វាយ

ខេត្តកណ្តាល៖ បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុ ដោយសាររថយន្តរបស់ក្រុមហ៊ុនទេសចរណ៍វៀតណាម បុកអ្នកជិះម៉ូតូចំពីមុខពេលទំហឹង កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោ១៣:៥០នាទី លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៥-២៦ ភ្នំពេញ អ្នកលឿង ចំណុចភូមិស្តៅ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ... Read More »