ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្ត២គ្រឿងពន្លះគ្នាពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ១

ភ្នំពេញ ៖ រថយន្ត ២គ្រឿងបានពន្លះគ្នាពេញទំហឹងនៅផ្លូវជាតិលេខ១ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង៤ និង ៣០នាទីទៀបភ្លឺ ឈានចូល ថ្ងៃទី២៩ ខែមេសា ឆ្នាំ ... Read More »

បើសង្គ្រាមលោកលើកទី៣ កើតឡើង អាចកើតចេញពីសង្គ្រាមសាសនា

ក្រោយពេលមានការវាយប្រហារជាច្រើនលើកកើតឡើង នៅជុំវិញពិភពលោក ពាក់ព័ន្ធទៅនឹងសាសនា បានបង្កក្តីបារម្ភយ៉ាងខ្លាំង ពីសង្គ្រាមសាសនា ជាទ្រង់ទ្រាយធំកើតឡើង ក្លាយជាសង្គ្រាម លោកលើកទីបី ។ ជាក់ស្តែង ការវាយប្រហារ ភេរវកម្មនៅក្នុងព្រះវិហារសាសនាអិស្លាម នៅក្នុងទឹកដីញ៉ូវហ្សឺឡែន បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើន ... Read More »

ក្រសួងធនធានទឹក ៖ កម្ពុជាកើនកំដៅខុសពីបណ្តា ឆ្នាំមុនៗកន្លងមក ដោយសារឥទ្ធិពលនៃ Global Warming

ភ្នំពេញ ៖ ក្រុមអ្នកព្យាករ នៃក្រសួងធនធានទឹក នៅថ្ងៃទី២៩មេសានេះ បានសេចក្តីជូនដំណឹង​បញ្ជាក់ថា ឥទ្ធិពលនៃ (Global Warming) ធ្វើឲ្យកំដៅមានការកើនឡើងខុសសព្វមួយដង ក្នុង ឆ្នាំ២០១៩នេះ ពោលគឺខុសពីបណ្តា ឆ្នាំមុនៗកន្លងមក ដោយកើនពី២,០០ទៅ២,២០អង្សាសេ ... Read More »

លោកយាយ៦៨ ឆ្នាំម្នាក់ ចងកសម្លាប់ខ្លួន ផ្អើលក្រុមគ្រួសារទាំងព្រឹក

ខេត្តស្វាយរៀង៖ មានការណ៍ភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាក្រុមគ្រួសារ និងរាយការណ៍មកសមត្ថកិច្ចមកពិនិត្យសាកសពភ្លាមៗ ខណៈដែលប្រទះឃើញលោកយាយម្នាក់ បានចងកសម្លាប់ខ្លួន នៅក្នុងផ្ទះបន្ទាប់ពីក្រុមគ្រួសារអះអាងថា មានជំងឺរ៉ាំរៃព្យាបាលមិនធូរស្រាល ទើបដាច់ចិត្តធ្វើបែបនេះ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងវេលាម៉ោង៧ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រៃវល្លិ៍ ... Read More »

ថៅកែខារ៉ាអូខេ ឡូហ្សិក២ រងបណ្តឹងរបស់ភ្ញៀវ ដើរចោទនិយាយពីភ្ញៀវ យកលុយដុល្លារក្លែងក្លាយទៅចាយ និងប្រមាថមើលងាយ

ខេត្តកណ្តាល៖ ភោជនីយដ្ឋាន និងខារ៉ាអូខេ ឡូហ្សិក០២ ដែលល្បីឈ្មោះបោះសំឡេង នៅក្រុងតាខ្មៅ ជាខារ៉ាអូខេល្បីជាងគេនោះ​ ឥឡូវនេះ ត្រូវបានភ្ញៀវ ដែលធ្លាប់ចូលជាញឹកញាប់ បានដាក់ពាក្យបណ្តឹងប្តឹងថៅកែឡូហ្សិក២ ឈ្មោះ​ ម៉េត សុភា ភេទស្រី​ ... Read More »

ចូលហាងយីហោ ជួបជុំ ចេញមកបាត់ម៉ូតូ ផ្អើលឆោឡោ រត់ប្តឹងសមត្ថកិច្ច ព្រោះម្ចាស់ហាងមិនទទួលខុសត្រូវ

ភ្នំពេញ៖ យុវតីម្នាក់កើតទុក្ខមិនសុខចិត្ត ខឹងម្ចាស់ហាងមិនទទួលខុសត្រូវ បានមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់២ ដោយសារតែមានជនសង្ស័យចូលមកលួចម៉ូតូរបស់គាត់ ខណៈ ដែលទុកមុខហាងហើយជាប់រវល់ហូបអាហារជួបជុំមិត្តភក្តិភ្លេចខ្លួន លុះចេញមកវិញ ទើបដឹងថា បាត់ម៉ូតូ ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោងជាង៣ទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី២៨ ... Read More »

ឃាត់ខ្លួនបានម្នាក់ ក្នុងចំណោមជនសង្ស័យមានគ្នា២នាក់ ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះ

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ក្រោយជិះម៉ូតូឆក់ទូរស័ព្ទដៃកាលពីវេលាម៉ោង១០ថ្ងៃសៅរ៍៨រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នៅចំណុចលើផ្លូវព្រះស៊ីសុវត្ថិកែងផ្លូវ១៤៨ ភូមិទី៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ... Read More »

ពលរដ្ឋចោទប្រកាន់ថា មន្រ្ដីរដ្ឋបាលព្រៃឈើថា ឈូសឆាយដីព្រៃរបស់រដ្ឋលក់ឲ្យឈ្មួញ

ខេត្តកំពង់ធំ៖ ក្រោយពីបុណ្យចូលឆ្នាំបានបញ្ចប់ទៅ ស្រាប់់តែមានពលរដ្ឋបានរាយការណ៍ និងមានការចុះផ្សាយថា ស្ងាត់ៗលោក ទ្រី លួចដាក់គ្រឿងចក្រ ឈូសឆាយដីរដ្ឋ លក់យ៉ាងរំភើយ! ដែលមានចំនួនជិត៣០ហិចតា នៅក្នុងភូមិអ៊ូបឹងរូងក្រោម ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ... Read More »

ទំនងស្រវឹងស្រា បើកម៉ូតូជែង ខណៈមេឃកំពុងភ្លៀង បុកពុំនូកថ្ម ហោះដួលសន្លប់ស្ដូក

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ខណៈ ដែលបុរសម្នាក់បើកម៉ូតូជែង ទំនងស្រវឹងស្រា បណ្តាលឲ្យបុកពុំនូកថ្ម ហោះទាំងម៉ូតូទាំងមនុស្សដួលបោកបែកមុខ បែកមាត់សន្លប់ស្តូកស្តឹងទាំងកណ្តាលភ្លៀងរលឹម កាលពីវេលាម៉ោង៥ និង៤០នាទីល្ងាច ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ១ ... Read More »

ផ្ទះសម្បែងពលរដ្ឋ១១ខ្នងរងការវាយប្រហារដោយខ្យល់កន្រ្តាក់

ខេត្តពោធិ៍សាត់៖ ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋចំនួន ១១ខ្នង រងការខូចខាតយ៉ាងដំណំ ដោយសារការវាយប្រហារខ្យល់ព្យុះកន្រ្តាក់ ខណៈមេឃនៅតែបន្តធ្លាក់ភ្លៀងកក់ខែ ។ ហេតុការណ៍គ្រោះធម្មជាតិនេះបានកើតឡើងនារសៀលថ្ងៃសៅរ៍ ៨រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ... Read More »

ភាពយន្ត Avengers: Endgame កំពុងល្បីល្បាញពេញពិភពលោក Grab ចេញយុទ្ធនាការ មួយ

ភ្នំពេញ៖ Grab និងខ្សែភាពយន្ត Avengers: Endgame របស់ផលិតកម្ម Marvel Studios បានសហការគ្នាដើម្បីជួយដោះស្រាយអតិថិជន ដែលមានការធុញទ្រាន់ក្នុងពេលបើកបរក្រោមពន្លឺព្រះអាទិត្យ ជួបការលំបាកក្នុងការស្វែងរកកន្លែងចំណត ឬធ្វើដំណើរទៅផ្ទះនៅពេលយប់ដោយសុវត្ថិភាព ឬមានបញ្ហាលើតម្លៃធ្វើដំណើរ ជាមួយអ្នកបើកបរ ។ ... Read More »

លោក វ៉ា សាវឿន ! តាំងមិនទាន់ជាប់ឆ្នោតស្រែកក្តែងៗ គ្មានការអភិវឌ្ឍ ដល់ពេលជាប់ឆ្នោតព លរដ្ឋទឹកភ្នែក

ភ្នំពេញ៖​ ផ្លូវបេតុងមួយខ្សែ ដែលស្ថិតនៅជិត និងរោងចក្រ QMI ឆ្ពោះទៅផ្សារព្រៃទា​ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ត្រូវបានជន់លិចជាយូរមកហើយ ដោយមិន ដែលឃើញអាជ្ញាធចុះពិនិត្យនោះទេ ខណៈខែមិន ដែលមានភ្លៀងសោះបែរជាមកទឹកជន់លិចបែបនេះ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងវេទិកា«ខ្សែក្រវ៉ាត់ និងផ្លូវ»លើកទី២ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ... Read More »

សាហាវណាស់!! ប្រើ​ដែក​បំពង់​ទីប​ វាយ​ និង​ដាវ​សា​ម៉ូ​រៃ កាប់​ ហើយ​បើករថយន្ត​ដេញ​បុក​ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ និង​របួសធ្ងន់​ម្នាក់​

ភ្នំពេញ​ ៖​ មានហេតុការណ៍ដ៏​សាហាវ​មួយ​ បានកើតឡើង និងបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ ខណៈមាន​ជនសង្ស័យ​មួយ​ក្រុម​ មានគ្នាប្រហែល​១០​នាក់ បានប្រើ​ដែក​បំពង់​ទីប​វាយ​ និង​យកដាវ​សា​ម៉ូ​រៃ​ កាប់​ មកលើ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បងប្អូន ហើយ​បើករថយន្ត​ដេញ​បុក​ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ និង​របួសធ្ងន់​ម្នាក់​ នៅ​ចំណុច​មុខ​ឌី​យ៉ា​ម៉​ង​ ... Read More »

ឥណ្ឌូនេស៊ី និងថៃ រងការវាយប្រហារដោយខ្យល់ព្យុះ ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់

នៅក្នុងប្រទេសឥណ្ឌូនេស៊ី មានភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ទ្រង់ទ្រាយធំ បណ្តាលឲ្យមានអ្នកស្លាប់១៧នាក់ និង៩នាក់បាត់ខ្លួន ។ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ី បានប្រកាសឲ្យដឹងថា នៅកោះស៊ូម៉ាត្រា មានភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់លិចលង់ និងបាក់ដីនៅតំបន់មួយចំនួន ស្ថិតនៅកោះនេះ ។ មន្ត្រីបាននិយាយថា មានមនុស្សប្រហែល១២ ... Read More »

ពលរដ្ឋខ្មែរពីរនាក់រួចទោស ត្រូវបានអាជ្ញាធរថៃ បញ្ជូនមកឲ្យកម្ពុជាវិញ ពីបទឆ្លងដែនខុសច្បាប់កាប់ឈើគ្រញូង

ខេត្តឧ​ត្ត​រ​មានជ័យ​ ៖ អាជ្ញាធរ​ថៃ​ បាន​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​០២​នាក់​ តាម​ច្រក​អន្តរជាតិ​ ជាំ កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទីព្រឹក ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុង​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់​វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ... Read More »

បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តទៅបុករថយន្តកាមរី ពីក្រោយ ខ្ទាតចូលទៅផ្ទះលក់គ្រឿងសំណង់

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តទៅបុករថយន្តកាមរីបាទ្បែន ពីក្រោយ ពេញទំហឹង បណ្តាលឲ្យខ្ទាតចូលទៅផ្ទះលក់គ្រឿងសំណង់ នៅក្បែរនោះ បង្កការភ្ញាក់ផ្អើល កាលពីម៉ោង៤ និង៣០ទៀបភ្លឺ ឈានចូលភ្លឺថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវហាណូយ ខាងមុខក្លោងទ្វារវត្តសំរោងអណ្ដែត ស្ថិតក្នុង ... Read More »

រលកកម្តៅគ្របដណ្តប់តំបន់អាស៊ី ប្រទេសខ្លះ មានសីតុណ្ហភាពដល់ទៅ៤៥អង្សាសេ

តាំងពីពាក់កណ្តាល ខែមេសា មកទល់ពេលនេះ រលកកម្តៅបានវាយប្រហារប្រទេសជាច្រើន នៅតំបន់អាស៊ី ក៏ដូចជាតំបន់អាស៊ាន បណ្តាលឲ្យមានប្រទេសខ្លះមានកម្តៅក្តៅខ្លាំងបំផុត មិនធ្លាប់មាន ក្នុងរយៈពេល១០០ ឆ្នាំកន្លងមក ។ ប្រទេសនៅក្នុងតំបន់អាស៊ាន ក្នុងនោះមានថៃ ឡាវ កុម្ពុជា ... Read More »

លោក ឃួង ស្រេង៖ អ្នកជួយប្អូនៗ ក្មួយៗ ឲ្យរួចផុតពីអន្ទាក់គ្រឿងញៀន គឺជាអ្នកមានគុណធំ សម្រាប់ប្អូនៗ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជា មួយមន្ត្រី ក្រោមឱវាទបានអញ្ជើញទៅសួរសុខទុក្ខ ផ្តល់ការលើកទឹកចិត្ដ ជាមួយប្អូនៗ ក្មួយៗ ដែលកំពុងស្នាក់នៅព្យាបាល, អប់រំ, ស្តារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្សាបគ្រឿងញៀននៅមជ្ឈមណ្ឌលឱកាសខ្ញុំ ... Read More »

លោក ស្រី ម៉ាណា ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ នាំយកអំណោយសប្បុរសធម៌ ចែកជូនបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម១១០គ្រួសារ នៅស្រុកបារាយណ៍ កំពង់ធំ

ខេត្តកំពង់ធំ៖ លោកស្រី ម៉ាណា ណាវី អ្នកតំណាង រាស្ដ្រមណ្ឌល ភ្នំពេញ បាននាំយកអំណោយសប្បុរសធម៌ ជាកញ្ចប់អាហារ ស្រាយបួស ចែកជូនបងប្អូនពលរដ្ឋខ្មែរឥស្លាម ក្នុង ខែបួសរ៉ាម៉ាឌន ចំនួន១១០គ្រួសារ នៅភូមិត្រពាំងឈូក ... Read More »

ជិះម៉ូតូជែងរថយន្តមិនផុត ទាក់ដៃចង្កូតដួលរថយន្តកិនស្លាប់

ភ្នំពេញ​៖​ បុរសម្នាក់ ជាកម្មកររោងចក្របានជិះម៉ូតូជែងរថយន្តខាងមុខ គាប់ជួនទាក់ដៃចង្កូតដួលខ្ទាតចូលរថយន្តស្ទូច កំពុងបើកច្រាស់់ទិស កិនចំចង្កេះ ស្លាប់ភ្លាមៗនៅនឹងកន្លែង ។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង ៩៖៣០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ... Read More »

អគ្គិភ័យមួយបានឆាបឆេះអាគារខុនដូ ជាន់ទី១១ មួយកន្លែង បណ្តាលឲ្យមន្ត្រីជាប់កិច្ចសន្យា សាលារាជធានីភ្នំពេញម្នាក់ រងរបួស

ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះអគារខុនដូជាន់ទី១១ មួយកន្លែងបណ្តាលឲ្យមន្ត្រីជាប់កិច្ចសន្យា សាលារាជធានីភ្នំពេញម្នាក់ រងរបួសកាលពីម៉ោង៩យប់ ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៩ នៅផ្លូវលេខ៣០២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ... Read More »

នគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបទីតាំងជល់មាន់ ឃាត់មនុស្ស៧នាក់

ភ្នំពេញ​៖ ក្រុមអ្នកញៀនល្បែងជល់មាន់ចំនួន៧នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន នាំយកមកសាកសួរ ក្នុងប្រតិបត្តិការបង្ក្រាប ទីតាំងសង្វៀនមួយកន្លែងស្ថិតនៅ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩នេះ ... Read More »

រថយន្ដហាយឡេនឌឺបើករេចង្កូតជ្រុលទៅបុកម៉ូតូមួយគ្រឿងបើកច្រាស់ទិសគ្នាបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់

ខេត្តកណ្ដាល៖ មនុស្សម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ ខណៈកំពុងបើកបរម៉ូតូឌុបគ្នា ត្រូវរថយន្ដហាយឡេនឌឺមួយគ្រឿង បើករេចង្កូតជ្រុលមកបុកម៉ូតូជនរងគ្រោះពេញមួយទំហឹង កាលពីវេលាម៉ោង២១ និង៤០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៤ ក្នុងចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ស្ថិតក្នុងភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ... Read More »

រថយន្ដធុនធំបើកឆ្លងផ្លូវត្រឡប់ក្រោយ ធ្វើឲ្យរថយន្ដមួយគ្រឿងទៀត បើកច្រាស់ទិសគ្នា បុកបណ្ដាលឲ្យបុរសម្នាក់ស្លាប់ និង២នាក់ទៀតរបួសស្រាល

ខេត្តកណ្ដាល៖ រថយន្ដកាំម៉ាសធុនធំមួយគ្រឿង បើកបត់ឆ្លងផ្លូវបម្រុងត្រឡប់ក្រោយ ធ្វើឲ្យរថយន្ដមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ បើកក្នុងទិសដៅច្រាស់គ្នា ឈប់មិនទាន់ បានបុកចំពាក់កណ្ដាលនៃរថយន្ដពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នករួមដំណើរក្នុងរថយន្ដហ៊ីយ៉ាន់ដាយ ទទួលរងរបួសធ្ងន់ និងបានដាច់ខ្យល់ស្លាប់ខណៈបញ្ជូនដល់មន្ទីរពេទ្យ រីឯ២នាក់ទៀតជាអ្នកបើកបរ និងរួមដំណើររងរបួសស្រាល ។ ករណីខាងលើនេះ បានកើតឡើង ... Read More »

លួចម៉ូតូពីខណ្ឌច្បារអំពៅ ត្រូវសមត្ថកិច្ចខណ្ឌសែនសុខ ចាប់បាន

ភ្នំពេញ​៖​ ជនសង្ស័យ​ម្នាក់ ​បានធ្វើកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពីខណ្ឌច្បារអំពៅ តែសំណាងមិនល្អ មកជាប់អន្ទាក់សមត្ថកិច្ចខណ្ឌសែនសុខ ។ ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពីវេលា​ម៉ោង​៩ និង៤០នាទី​ព្រឹក​ ថ្ងៃ​ទី​២៨​ ខែមេសា​ ឆ្នាំ​២០១៩​នៅចំណុច​ខាងក្រោម​ស្ពានអាកាស​ផ្សារ​ដី​ហុយ​ តាមបណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីដាំកូនឈើ និងទស្សនាការតាំងពិព័រណ៌សាកវប្បកម្មអន្តរជាតិឆ្នាំ២០១៩

ប៉េកាំង៖ បន្ទាប់ពីបានចំណាយពេលអញ្ជើញសម្ពោធដាក់ឲ្យដំណើរការសួនកម្ពុជារួចមក សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាមេដឹកនាំនៃប្រទេសជាដៃគូកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ បានអញ្ជើញដាំកូនឈើ​ និងទស្សនាការតាំងពិព័រណ៌សាកវប្បកម្មអន្តរជាតិឆ្នាំ២០១៩ និងបានអញ្ជើញទស្សនាការសំដែង សិល្បៈមហាជន ក្នុងន័យចូលរួមអបអរសាទរ ពិធីបើកពិព័រណ៍សាកវប្បកម្មអន្តរជាតិ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីសម្ពោធមជ្ឈមណ្ឌលតាំងពិព័រណ៌សាកវប្បកម្មអន្តរជាតិ២០១៩

ប៉េកាំង៖ ​​នៅល្ងាចថៃ្ង ទី២៨ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាមេដឹកនាំ នៃប្រទេសដៃគូសហប្រតិបត្តិការខ្សែក្រវាត់ និង​ផ្លូវ បានអញ្ជើញឆ្ពោះទៅកាន់ ... Read More »

មានវិបត្តិក្នុងគ្រួសារ តូចចិត្តចងក សម្លាប់ខ្លួនក្នុងបន្ទប់ជួល

ភ្នំពេញ ៖ បុរសជាកម្មកររោងចក្រម្នាក់ ខណៈដែលមានវិបត្តិក្នុងគ្រួសារ ការរស់នៅរវាងប្តី ប្រពន្ធមិនចុះសម្រុងគ្នា តូចចិត្តសម្រេចបញ្ចប់ជីវិត ដោយចងកសម្លាប់ខ្លួន បង្កឲ្យភ្ញាក់ផ្អើល ក្រោយពីប្អូនប្រុសបង្កើតមកលេងប្រទះឃើញ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នៅក្នុងបន្ទប់ជួលលេខ២៣ ... Read More »

អ្នកភូមិព្រៃរងៀង តវ៉ារឿងក្រុមហ៊ុន សុិនទ្រី ដឹកសំរាម ទៅចាក់ចោល ក្នុងរណ្ដៅដី លោកហេង ក្បែរភូមិ

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណជាង៥០នាក់ តំណាងឲ្យរាប់រយគ្រួសារបានប្រមូលផ្ដុំគ្នាតវ៉ាកាលពីវេលាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ប្រឆាំងទៅ និងក្រុមហ៊ុនប្រមូលសំរាម សុិនទ្រីដែលបានដឹកសំរាមយកទៅចាក់ចោលនៅក្នុងរណ្ដៅដីរបស់ឈ្មួញជីកដីម្នាក់ឈ្មោះលី គឹមហេង ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ប្រជាពលរដ្ឋខាងលើបានបន្តថា ... Read More »