ព័ត៌មានទាន់ហេតុការណ៍៖
'

គ្រាប់មឺនមិនទាន់ផ្ទុះ២គ្រាប់ក្នុងភូមិ២ផ្សេងគ្នា ត្រូវសមត្ថកិច្ចជំនាញស៊ីម៉ាក ដោះចេញដោយសុវត្ថិភាព

ខេត្តស្វាយរៀង៖ គ្រាប់មឺនសល់ពីសម័យសង្គ្រាមមិនទាន់ផ្ទុះចំនួន២គ្រាប់ នៅក្នុងភូមិផ្សេងគ្នាត្រូវបានមន្ត្រីកម្ចាត់មឺនស៊ីម៉ាក ដោះយកចេញដោយសុវត្ថិភាព ខណៈមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋល្អដល់អាជ្ញាធរ ឃុំក្រោលគោថាប្រទះឃើញនៅដីស្រែរបស់គាត់ ។ ការដោះយកមឺនចេញបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិឫស្សីជួរខាងជើង និងភូមិព្រៃធ្នង់ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ។ ... Read More »

មនុស្ស៤ នាក់រងរបួស ធ្ងន់ ស្រាល ដោយរថយន្ត២គ្រឿងបុកគ្នានៅក្រុងបាវិត

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្ស ប្រុស ស្រី ៤នាក់បានរងរបួស ធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត២គ្រឿងបុកគ្នាក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹងលាន់ដូចរន្ទះកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៦និង១០នាទីល្ងាច លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៥៥-១៥៦ ... Read More »

មេដឹកនាំ រុស្ស៊ី និងកូរ៉េខាងជើង ចាប់ផ្តើមពិភាក្សាគ្នាជាលើកដំបូង

នៅវេលាម៉ោង១៤ និង១០នាទី(ម៉ោងក្នុងតំបន់)ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៩ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានជួបពិភាក្សាជាមួយ មេដឹកនាំ គីម ជុងអ៊ុន នៅសាលាមហាវិទ្យាល័យ FEFU ក្នុងទីក្រុង ... Read More »

មន្ទីរសាធារណការ កាយផ្លូវ ដាក់ប្រព័ន្ធលូធំៗ

ភ្នំពេញ​៖​ មន្ទីរសាធារណការ បានយកគ្រឿងចក្រកាយផ្លូវដាក់ប្រព័ន្ធលូធំៗនៅលើកំណាត់ផ្លូវលេខ៤៧​ នៅចំណុចស្ថានីយប្រេងឥន្ទនៈ ToTal ​ ស្ថិតក្នុងសង្កាត់វត្តភ្នំ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ដើម្បីបញ្ចៀសគ្រោះទឹកជំនន់ ។ កន្លងមក ដោយសារតែប្រព័ន្ធលូតូចៗ ពេលភ្លៀងមកម្តងៗ តែងតែកកស្ទះទឹកហូរមិនទាន់ ... Read More »

ឧកញ៉ា ជា រិទ្ធី ប្រើកម្លាំងយកដុំថ្ម និងមែកឈើដាក់លើចិញ្ចើមផ្លូវ រួចហើយប្រមាថដល់អាជ្ញាធរដែនដីទៀតផង

ភ្នំពេញ៖ វាជារឿងមួយដ៏គួរឲ្យហួសចិត្តបំផុត បន្ទាប់ពីឃើញសកម្មភាពរបស់លោកឧកញ៉ា ជា រិទ្ធី និងកម្លាំងរបស់លោកយកដុំថ្ម និងមែកឈើមកដាក់នៅលើចិញ្ចើមផ្លូវដោយមិនឲ្យប្រជាពលរដ្ឋចតរថយន្តពេលមានកម្មវិធីម្ដងៗ ។ ការប៉ះពារពាក្យសម្តីគ្នារវាងប្រជាពលរដ្ឋ និងឧកញ៉ា ជា រិទ្ធី ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមេសា២០១៩ ... Read More »

ស្រែកថាចោរៗ ផ្អើលសមត្ថកិច្ច ចុះមកដលលទើបដឹងថាប្តីប្រពន្ធ

ភ្នំពេញ៖​ ស្ត្រីម្នាក់បានចោទប្តីរបស់ខ្លួនដែលរស់នៅជាមួយគ្នាអស់រយះពេល៤ឆ្នាំមកហើយថា ជាចោរលួចរ៉ឺម៉កកង់បី ខណៈដែលរស់នៅជាមួយគ្នាមិនចុះសម្រុងហើយចែកផ្លូវគ្នាបង្កការភ្ញាក់ផ្អើលឆោឡោដឹងដល់សមត្ថកិច្ច ទៅហៅនាំយកមកសាកសួរ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៤ ខេមេសា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ ភាគីខាងប្តី ឈ្មោះ ... Read More »

រថយន្តកុងតឺន័រជែងបុករថយន្តព្រូសហោះឡើងខឿន ពុះចែកទ្រូងផ្លូវ បន្តបុករថយន្តកុងតឺន័រមួយគ្រឿងទៀត

ភ្នំពេញ​៖​ រថយន្តកុងតឺន័រមួយគ្រឿងបើកលឿនព្យាយាមជែង តែមិនផុត ក៏ជ្រុលបុករថយន្តម៉ាកព្រូស ចំពីចំហៀងទ្វាររុញហោះឡើងខឿន ពុះចែកទ្រូងផ្លូវឆ្លងទៅបុករថយន្តកុងតឺន័រមួយគ្រឿងទៀត ដែលនៅចំណែកផ្លូវម្ខាងបណ្តាលឲ្យរងការខូចខាត និងកកស្ទះចរាចរណ៍ផងដែរ ។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩​ ... Read More »

អាមេរិក និងសម្ពន្ធមិត្ត សម្លាប់ស្ត្រី និងកុមារ ជាង១៤០០នាក់នៅស៊ីរី

នៅក្នុងសង្គ្រាម វាយប្រហារភេរវកម្មនៅប្រទេសស៊ីរី អាមេរិក និងសម្ពន្ធមិត្តបានសម្លាប់ពលរដ្ឋស្លូតត្រង់ រាប់ពាន់នាក់ ក្នុងនោះមានស្ត្រី និងកុមារជាច្រើន នៅក្នុងកិច្ចប្រជុំស្តីពីសន្តិសុខអន្តរជាតិនៅទីក្រុងមូស្កូ កាលពីថ្ងៃទី២៤ ខែមេសា លោកValery Gerasimov អគ្គមេបញ្ជាការកងទ័ពរុស្ស៊ីបានប្រកាសថា យុទ្ធនាការយោធាដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសស៊ីរីបានបញ្ជប់ហើយ ។ ... Read More »

អាមេរិកមិនព្រមផ្លាស់ប្តូរ ប្រធានគណៈកម្មការពិភាក្សា ស្តីពីបរមាណូ កូរ៉េខាងជើងជាអ្នកប្តូរវិញ

កូរ៉េខាងជើងបានស្នើដល់អាមេរិកឲ្យ ប្តូរលោក Mike Pompeo ចេញពីតំណែងប្រធានគណៈកម្មការពិភាក្សាជាមួយកូរ៉េខាងជើង ស្តីពីបរមាណូ ប៉ុន្តែអាមេរិក មិនព្រមនោះឡើយ ។ ទាំងនោះហើយទើបកូរ៉េខាងជើង ជាអ្នកផ្លាស់ប្តូរវិញម្តង ។ នៅពេលនេះដែរ រដ្ឋាភិបាល លោក ... Read More »

ក្នុងឆ្នាំ២០១៩ ក្រសួងមហាផ្ទៃ កំណត់យកស្រុកគោលដៅចំនួន២៩ នៃខេត្តចំនួន២១ សម្រាប់បង្កើតការិយាល័យ ច្រក ចេញ ចូលតែមួយ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានចេញសេចក្ដីសម្រេច ស្ដីពីការកំណត់ស្រុកគោលដៅចំនួន២៩ នៃខេត្តចំនួន២១ សម្រាប់បង្កើតការិយាល័យច្រកចេញចូលតែមួយ ។ នេះបើតាមសេចក្ដីសម្រេច របស់ក្រសួងមហាផ្ទៃ ដែលអង្គភាពសារព័ត៍មានទទួលបាននៅថ្ងៃទី២៥ ខែមេសា ... Read More »

រថយន្តហ៊ីយាន់ដាយ កំពុងតែបើកសុខៗឆេះផ្អើលអ្នកធ្វើដំណើរ

ភ្នំពេញ៖ រថយន្តឃ្លប់មួយគ្រឿងដឹកមីកំប៉ុងពីខេត្តកោះកុង បំណងមកដាក់ឃ្លាំងនៅភ្នំពេញខណះកំពុងបើកសុខៗថែមទាំងចរាចរណ៍កស្ទះទៀតផងនោះក៏ឆេះផ្អើលដល់អ្នកធ្វើដំណើរជួយអន្តរាគមន៍កាលពីវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ នៅមុខសាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពពីតៃកុង បានឲ្យដឹងថា គាត់បើករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ... Read More »

អ្នកលេង Facebook ត្រូវចាំអោយច្បាស់ថា៖ មានតែសារព័ត៌មានប្រភេទទូរទស្សន៍ វិទ្យុ កាសែត សារព័ត៌មានអនឡាញ គឺការពារដោយច្បាប់..បើ Facebook វិញមិនត្រូវបានច្បាប់ការពារនោះទេ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបំភ្លឺនៅចំពោះមុខឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ថា៖ ការបង្ហោះនៅលើ Facebook មិនត្រូវបានច្បាប់ការពារនោះទេ មានតែសារព័ត៌មានប្រភេទទូរទស្សន៍ វិទ្យុ កាសែត ... Read More »

ពលរដ្ឋក្នុងក្រុងសៀមរាប សាទរចំពោះការកាត់ខ្សែកាប្លិ៍អាកាស

ខេត្តសៀមរាប៖ ក្រុមការងារចម្រុះ បន្តចុះកាត់ខ្សែកាប្លិ៍អាកាស តាមដងផ្លូវខ្សែទី៨ ក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ។ លោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តសៀមរាប មានប្រសាសន៍ថា សម្រាប់ការចុះអនុវត្តន៍ការងារនេះ ... Read More »

ប្រជុំត្រួតពិនិត្យ​វឌ្ឍនភាព​ដែនជម្រកសត្វព្រៃកែវសីមា

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃ ពុធ ៥រោច ខែចេត្រ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ... Read More »

ប្រកាសឲ្យផ្ទេរភារកិច្ច និងចូលកាន់តំណែងជាផ្លូវការ ប្រធាននាយកដ្ឋានចំនួន៥រូប និងអនុប្រធានសេនាធិការម្នាក់ ក្រោមអធិបតី នាយឧត្តមសេនីយ៍ នេត សាវឿន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងជាផ្លូវការ ជូននាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការនគរបាលជាតិ មានតួនាទីជាប្រធាននាយកដ្ឋានចំនួន៥រូប និងអនុប្រធានសេនាធិការម្នាក់។ ... Read More »

រថយន្តបើក មិនគោរពភ្លើងស្តុប​ ទៅបុកកង់បីឥណ្ឌា​បើករត់​ ម្ចាស់តាមទាន់​ ឈ្លោះគ្នាផ្អើលស្តុបផ្សារដើមគ

ភ្នំពេញ៖ ស្រី្តម្នាក់បើករថយន្តមិនគោរពភ្លើងស្តុប សញ្ញាចរាចរ បានជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បណ្តាលឲ្យកំពិតខូចខាតយ៉ាងដំណំ ហើយមិនព្រមឈប់ដោះស្រាយទេ បានព្យាយាមបើកគេចចេញពីកន្លែងកើតហេតុ​ ត្រូវម្ចាស់ម៉ូតូកង់បី និងប្រជាពលរដ្ឋដេញតាមឃាត់បាន​ តែឈ្លោះប្រកែកគ្នាផ្អើលស្តុបផ្សារដើមគ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ​ បានកើតឡើងកាលពីម៉ោងជាង១១យប់ ថ្ងៃពុធ ទី២៤ ... Read More »

បុរសម្នាក់ បើករថយន្តពីពោធិ៍សាត់មកជួបស្រីស្នេហ៍ នៅផ្ទះសំណាក់ “ម្កុដ មាស” រួមមេត្រីស្នេហាពុះ កញ្រ្ជោល ខ្លាំងពេកខ្យល់គរ គាំងបេះដូង ស្លាប់

ភ្នំពេញ៖ គ្រូបង្រៀន ភាសា កូរ៉េ និងខាងស្រីជាអ្នកលក់គ្រឿងក្រអូប មានប្ដី មានប្រពន្ធអស់ហើយ តែលែងលះ មិនទាន់ដាច់ស្រេចដូចគ្នា បែរជាមកលួចលាក់ បង្កើតភ្លើងស្នេហ៍ថ្មី ដោយខាងប្រុសនឹកពេក ខំបើក រថយន្តស្កាត់ពីពោធិ៍សាត់ មកដល់ភ្នំពេញ ... Read More »

បុរសញៀនស្រាម្នាក់ដេកស្លាប់ ដោយសារគាំងបេះដូង

ខេត្តកំពង់ធំ៖ បុរសញៀនស្រាម្នាក់ដេកស្លាប់ កាលពីថ្ងៃទី២៤ ខែមេសាឆ្នាំ២០១៩ នៅចំណុច វាលម្រាក់ ភូមិអូរគគីឃំុបឹងល្វាស្រុកសន្ទុកខេត្តកំពង់ធំ ។ សមត្ថកិច្ចបានអោយដឹងថា សាកសពឈ្មោះ យស់ វ៉ាត ហៅខេមរ: ភេទប្រុស អាយុ46ឆ្នាំ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ក្នុងតំណែងជិត២០ឆ្នាំ មេ​ពន្ធដារ​ខេត្តឧត្តរមានជ័យ​ជិះសេះលែងដៃ

ក្រុមមន្ត្រី​ ក៏ដូចជាប្រជាពលរដ្ឋ​នៅខេត្តឧត្តរមានជ័យ ដើរនិយាយតុកាហ្វេថា លោកជុំ សំនិត ប្រធានសាខាពន្ធដារខេត្តឧត្តរមានជ័យ​កាន់​តំណែងនេះ​ជិត២០ឆ្នាំ​មកហើយ ដូច្នេះគាត់មិនញញើត​នឹងប្រព្រឹត្តអំពើពុករលួយ ដែលពោរពេញទៅដោយបច្ចេកទេស​និង​ល្បិចកល​នោះទេ ។ បុរស​ដែលជាមេពន្ធដារ​រូបនេះ ធ្លាប់មានរឿងអាស្រូវស្នេហា​កាលពីជាង១០ឆ្នាំ​មុន បានជំរុញ​ឲ្យគាត់កាន់តែល្បីឈ្មោះ នៅក្នុង​ចំណោមមន្ត្រីពន្ធដារ ។ យ៉ាងណាក៏ដោយ ... Read More »

កម្លាំង នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជន សង្ស័យ ៣នាក់ ករណីឆក់ទូរស័ព្ទដៃ

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ ដែលជាមុខសញ្ញាឆក់ទូរស័ព្ទដៃពីជនរងគ្រោះ នៅចំណុចមុខផ្សាររីករាយ ផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ក្នុងចំណោមបក្ខពួក៦នាក់ ត្រូវបានក្រុមប្រតិបត្តិការបង្ការ និងបង្ក្រាបអំពើលួច ឆក់ នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ឃាត់ខ្លួន ... Read More »

លោក សាំង ស៊ិន ចៅសង្កាត់គោករកា ជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់

ភ្នំពេញ ៖ លោកចៅសង្កាត់គោករកា រងរបួសធ្ងន់ធ្ងរ ខណៈបើករថយន្តចេញពីប្រជុំគោលបំណងត្រឡប់ទៅផ្ទះ ជាអកុសលពេលត្រឡប់មកដល់ចំណុចមុខរណ្តៅដីតាកៅ ក៏បានជួបគ្រោះថ្នាក់បុកគ្នាពេញទំហឹងជាមួយរថយន្តដឹកដី បណ្តាលឲ្យត្រូវរងរបួសធ្ងន់ ដឹកតាមរថយន្តសង្គ្រោះទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះចំណែករថយន្តរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១ និង១៥នាទីរសៀល ថ្ងៃទី២៤ ខែមេសា ... Read More »

ឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ១១ឆ្នាំបានសម្រេចម្តង

ភ្នំពេញ៖ ជនល្មោភកាមម្នាក់ បានធ្វើសកម្មភាពចាប់រំលោភ ក្មេងស្រីអាយុ១១ឆ្នាំ ចំនួន២ដង ប៉ុន្តែសម្រេចតែម្តង ក្រោយមកត្រូវម្តាយក្មេងស្រីដឹង ដាក់ពាក្យបណ្តឹងប្តឹងសមត្ថកិច្ច ប៉ុស្តិ៍ស្រះចកឲ្យធ្វើការឃាត់ខ្លួន យកទៅសួរនាំ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧ និង៥៥នាទីយប់ ថ្ងៃទី២៤ ... Read More »

ចតរថយន្តដេកនៅចិញ្ចើមផ្លូវ ត្រូវជនសង្ស័យលួចទូរស័ព្ទបានសម្រេច ត្រូវប្រជាពលរដ្ឋឃើញទាន់ ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ បុរសម្នាក់ជិះរថយន្តមួយគ្រឿ ងក្នុងសភាពស្រវឹងស្រា ហើយមកឈប់ដេកនៅចិញ្ចើមផ្លូវ ត្រូវបានជនសង្ស័យ២នាក់ ឆ្លៀតឱកាសលួចយកទូរស័ព្ទដៃមួយគ្រឿង ម៉ាកសាំសុង បានសម្រេចចៃដន្យ ត្រូវបានប្រជាពលរដ្ឋឃាត់ឃើញចាប់ឃាត់ខ្លួនបានម្នាក់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង១៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ... Read More »

ឆ្លងចរន្តអគ្គិសនី កើតជាអណ្តាតភ្លើងឆាបឆេះ ប្រអប់ភ្លើង នៅលើបង្គោល យ៉ាងសន្ធោសន្ធៅ

ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនីកើតជាអណ្តាតភ្លើងឆាបឆេះប្រអប់ភ្លើងនៅលើបង្គោលយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញមកជួយអន្តរគមន៍ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចបង្គោលប្រអប់ច្រកចូលបុរីពិភពថ្មី នៅតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២នៅទីក្រុងប៉េកាំង ប្រទសចិន

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូដែលជាមន្ត្រីជាន់ខ្ពស់ ... Read More »

រថយន្តនិងម៉ូតូ​បុកគ្នាបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ខេត្តប៉ៃលិន៖ បុរសម្នាក់បានរងរបួសធ្ងន់បែកក្បាល ខណៈដែលបុរសរូបនោះបើកបរម៉ូតូ ស៊េរី ០៨ ពណ៌ខ្មៅក្នុងសភាពស្រវឹងស្រាជោក បើកយ៉ាងល្បឿនលឿនរេង្កូតទៅបុករថយន្តកាមរី ស៊េរី ៩៣ ពណ៌សំបកឪឡឹក បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់នៅ និងកន្លែងតែម្ដង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ... Read More »

កាច់សោ ក ម៉ូតូបានសម្រេច រត់មិនរួច ពីសមត្ថកិច្ច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅសាកសួរ ក្រោយពីធ្វើសកម្មភាពកាច់សោក ម៉ូតូប្រជាពលរដ្ឋបានសម្រេចហើយ ជិះគេចមិនរួច ពលរដ្ឋ ម្ចាស់ម៉ូតូក្រឡេកឃើញស្រែកឆោឡោ ចំពេលកម្លាំងល្បាតទៅដល់ល្មម ។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ... Read More »

អគ្គិភ័យឆាបឆេះបន្ទប់ដាក់គ្រឿងសំអាងផ្ទះសំអាងការ​ អប្សរាភ្នំពេញ​គិតជាទឹកប្រាក់អស់រាប់ម៉ឺនដុល្លារ

ភ្នំពេញ៖​ ផ្ទះសំអាងការយីហោ​ អប្សរាភ្នំពេញ​ ត្រូវអគ្គិភ័យឆាបឆេះនៅក្នុងបន្ទប់ដាក់សំអាងការដោយមូលហេតុ​ ឆ្លងចរន្តអគ្គិសនី ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ជិត៤រសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះលេខ១០៧សេ «ផ្ទះសំអាងការ អប្សរាភ្នំពេញ» ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាជាមួយ ឯកអគ្គរដ្ឋទូតហ្វីលីពីនផុតអណត្តិ

ភ្នំពេញ៖ នៅព្រឹកមិញថ្ងៃទី ២៤ មេសា ២០១៩ ដដែលនេះ បន្ទាប់ពីបានអញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានសមាគមទំនាក់ទំនងអន្តរជាតិចិន រួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារបន្តទៀតជាមួយ លោក ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាជាមួយប្រធានសមាគមទំនាក់ទំនងអន្តរជាតិចិន

ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »