ព័ត៌មានទាន់ហេតុការណ៍៖
'

ឆក់ទូរស័ព្ទដៃបានហើយ តែរត់មិនរួច ចំថ្ងៃស៊យ ប៉ះនគរបាលប៉ុស្តិ៍អូរបែកក្អម ដេញតាមចាប់បានល្មម

ភ្នំពេញ៖ មុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញម្នាក់ ត្រូវអស់ល័ក្ខ ដោយសារស្នាដៃនគរបាលប៉ុស្តិ៍អូរបែកក្អម បង្ក្រាបបានក្រោយពីរូបគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះ បានហើយ តែរត់មិនរួច ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៧ និង១០នាទីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមុខហាងទូរសព្ទ័ដៃណូគា ផ្លូវ២៧១ ភូមិអូរបែកក្អម ... Read More »

ជនសង្ស័យគាស់ផ្ទះលក់ទូរស័ព្ទខ្មែរអង្គរ ប្រមូលទូរស័ព្ទអស់ជាង១៥០គ្រឿង គិតជាទឹកប្រាក់​ជាង៣ម៉ឺនដុល្លារ​

ភ្នំពេញ​ ៖ ជនសង្ស័យម្នាក់​ បានធ្វើសកម្មភាព កាត់បង្អួចដែក ផ្ទះជាន់ទីពីរ ផ្ទះលក់ទូរស័ព្ទខ្មែរអង្គរចូលប្រមូលយកទូរសព្ទ័អស់ជាង ១៥០ដើម គិតជាទឹកប្រាក់ ជាង៣០,០០០ដុល្លារ ហើយគេចខ្លួនបាត់​ដោយសុវត្ថិភាព​ បន្សល់ទុកតែសកម្មភាពនៅក្នុងកាមេរ៉ាសុវត្ថិភាព​តែប៉ុណ្ណោះ​ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៩:១៥នាទីយប់​ ... Read More »

លោកឃួង ស្រេង ជំរុញឲ្យមន្ដ្រីជំនាញអគ្គិសនី រាជធានី និងអាជ្ញាធរខណ្ឌ សហការល្អជាមួយពលរដ្ឋ ពេលបោះបង្គោលតង់ស្យុងចំផ្ទះពួកគាត់

ភ្នំពេញ៖ អនុវត្តបញ្ជារបស់រាជរដ្ឋាភិបាល អាជ្ញាធរពាក់ព័ន្ធរួមគ្នា ដោះស្រាយផលប៉ះពាល់ លើគម្រោងខ្សែបញ្ជូនចរន្តអគ្គិសនីក្នុងរាជធានីភ្នំពេញ ចំនួន១០បង្គោល ត្រូវអនុវត្តតាមបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពី វិធានការដោះស្រាយបន្ទាន់ ចំពោះផលប៉ះពាល់ពីគម្រោងសាងសង់ខ្សែបញ្ជូនចរន្តអគ្គិសនី ក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីបាន ... Read More »

សម្ដេច​តេជោ​ ស្នើ​តៃកុង​ឡាន​ត្រូវ​បើកបរ​ប្រុងប្រយ័ត្ន​ គោរព​ច្បាប់​ កុំ​វ៉ា​ប្រជែង​ និង​ កុំ​ផឹក​គ្រឿង​ស្រវឹង​ ពេល​បុណ្យ​ចូល​ឆ្នាំ​

ភ្នំពេញ​៖​ ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ នឹង​ឈាន​ចូល​មក​ដល់​ នៅ​រយៈពេល​២ថ្ងៃ​ទៀត​ ប៉ុណ្ណោះ​ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​រៀងៗខ្លួន​ ដើម្បី​ជួបជុំ​ក្រុមគ្រួសារ​ ។ រដ្ឋបាល​រាជធានី​ភ្នំពេញ​ ក៏​បាន​ដាក់​ឱ្យ​ដំណើរការ​រថយន្ត​ក្រុង​សាធារណៈ​ចំនួន​១២០គ្រឿង​ផងដែរ​ ដើម្បី​ចូលរួម​កាត់​បន្ថយ​ការ​ចំណាយ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ។ ជាមួយ​គ្នា​នេះ​ សម្តេច​តេជោ​ ... Read More »

ប្រឡូកត្រឹមជាង១ឆ្នាំ ចាន់ នីកា កាន់តំណែងសំខាន់ក្នុងរឿងជាង១០

ភ្នំពេញ៖ តារាសម្តែងស្រីស្រស់សោភា កញ្ញា ចាន់ នីកា ទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន និងផលិតករជាច្រើន ។ រូបសម្រស់ សមត្ថភាព និងទេពកោសល្យធ្វើឲ្យតារាស្រីវ័យ២៣ឆ្នាំរូបនេះ ទទួលបានឱកាស​បានយ៉ាងណែនដៃ បើទោះបីជាទើបនឹងប្រឡូក្នុងអាជីពសិល្បៈជាងមួយឆ្នាំក៏ដោយ ។ ប្រឡូកក្នុងវិស័យសិល្បៈរយៈពេលត្រឹមជាងមួយឆ្នាំប៉ុណ្ណោះ ... Read More »

នគរបាលខណ្ឌដង្កោ៥នាក់ ត្រូវមន្ត្រីជាប់កិច្ចសន្យា ACUម្នាក់ ប្តឹងពីបទ ប្រើហិង្សាក្នុងករណីច្រឡំជាជនបង្កគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ មន្ត្រីជាប់កិច្ចសន្យានៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ម្នាក់ បានដាក់ពាក្យប្តឹងទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត ដោយចោទប្រកាន់ទៅលើ មន្រ្តីនគរបាលខណ្ឌដង្កោមួយក្រុម ដឹកនាំដោយអធិការរងម្នាក់ ថា បានតាមប្រើហិង្សាព្រួតវាយយ៉ាងខ្លាំងលើរូបគាត់ ដោយសារតែការយល់ច្រឡំក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ។ ... Read More »

បុរសម្នាក់បើកម៉ូតូលឿនជ្រុលទៅបុករថយន្តយីឌុប បត់ឆ្លងផ្លូវ ខ្ទាតចូលក្រោមកង់ កិនបែកក្បាលស្លាប់នៅនឹងកន្លែង

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូលឿនជ្រុលទៅបុករថយន្តយីឌុបបត់ឆ្លងផ្លូវ ខ្ទាតចូលក្រោមកង់ កិនបែកក្បាលស្លាប់នៅនឹងកន្លែង ហើយអ្នកបើករថយន្តព្យាយាមបើករត់បានប្រមាណ១០០ម៉ែត្រ ឈប់រថយន្តចុះរត់គេចខ្លួនបាត់ ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងជិត១០យប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដាយផ្លូវហាន់ណូយ កែង និងផ្លូវឈ្នះឈ្នះ ក្នុងភូមិត្រពាំងរាំង ... Read More »

ពុលត្រីក្រពតសមុទ្រស្លាប់២នាក់ ឪពុក និងកូនស្រីតូច

ខេត្តព្រះសីនុ៖ បុរសម្នាក់ជាឪពុក និងកូនស្រីតូចម្នាក់ទៀតដែលរស់នៅតាមទំនប់ការពារទឹកប្រៃក្បែរសមុទ្រ ក្នុងភូមិវាលមាសឃុំវាលរេញស្រុកព្រៃនប់ខេត្តព្រះសីហនុ បានស្លាប់ដោយពុលត្រីក្រពតសមុទ្រ កាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ក្រោយនេសាទបានពីសមុទ្រហើយយកមកធ្វើម្ហូប ។ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះទី១ ឈ្មោះ ជា យឺ ... Read More »

បែកធ្លាយហើយឈ្មោះ ស្រេន វីរៈ ឬស្រេង វិរៈហៅ ស្រេង ល័ក្ខ ជាមេខ្លោង​ជួញ​ដូរគ្រឿងញៀនខុសច្បាប់ ក្នុងក្លិបម៉ៃអាមី បន្ទាប់ពីលោកស្នងការ ស ​ថេត ចុះបង្ក្រាបឃាត់មនុស្ស៥០នាក់

ភ្នំពេញ ៖ ការគាំទ្រពីមជ្ឈដ្ឋានប្រជា ពលរដ្ឋមានចំនួនច្រើនលើសលប់ចំពោះ ចំណាត់ការរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញដែលបើកប្រតិបត្តិការបង្ក្រាបក្លិបកម្សាន្តយីហោ ម៉ៃអាមី ដែលលួចលាក់ផលិតសារធាតុញៀនខុសច្បាប់ នៅក្នុងទីតាំងក្លិបមួយនេះ ក្នុងបទល្មើសជាក់ស្តែងនិងឃាត់ខ្លួន មនុស្ស៥០នាក់ ក្នុងនោះមានស្រី១២នាក់ ... Read More »

លោកឧត្តមសេនីយ៍ត្រី ទូច គង្គា នាយករង នាយកដ្ឋានស្រាវជ្រាវចារកិច្ច អគ្គបញ្ជាការដ្ឋាន និងភរិយា ព្រមទាំងបុត្រ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និង ទេវតាឆ្នាំថ្មីប្រោសប្រទានពរជ័យសិរីមង្គលជូននាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទនិង លោកជំទាវ ព្រមទាំងបុត្រ

លោកឧត្តមសេនីយ៍ត្រី ទូច គង្គា នាយករង នាយកដ្ឋានស្រាវជ្រាវចារកិច្ច អគ្គបញ្ជាការដ្ឋាន និងភរិយា ព្រមទាំងបុត្រ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និង ទេវតាឆ្នាំថ្មីប្រោសប្រទានពរជ័យសិរីមង្គលជូន នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ ... Read More »

នៅខែឧសភាខាងមុខអូស្ត្រាលីនឹងចាប់ផ្តើមបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី

ការបោះឆ្នោតអូស្ត្រាលីលើកនេះគឺជាការប្រកួតប្រជែង ស្វិតស្វាញបំផុតរវាងនាយករដ្ឋមន្ត្រី Scott Morrison និងមេបក្ស ប្រឆាំង ដោយសារតែការស្ទង់មតិ គឺមានសំឡេងគាំទ្រប្រហាក់ប្រហែលគ្នា ។ ពេល វេលាបោះឆ្នោតត្រូវបាន នាយករដ្ឋមន្ត្រី អូស្ត្រាលីប្រកាសជាផ្លូវការនៅពេលវេលាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និង នាយករដ្ឋមន្ត្រីនៅថ្ងៃទី១៨ ... Read More »

តុលាការបដិសេធសំណើសុំនៅក្រៅឃុំរបស់ នាង យិន ម៉ាណា

ភ្នំពេញ ៖ លោក ប៊ុន ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានបដិសេធពាក្យស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់នាង យិន ឃុនម៉ី ហៅម៉ាណា ដោយបន្តឃុំខ្លួនក្នុងពន្ធនាគារដដែល ។ នេះបេីតាមប្រភពព័ត៌មានពីមន្ត្រីតុលាការ ។ តាម នីតិវិធីនាងយិន ... Read More »

បុរសដែលបានប្រើហិង្សាទះកំផ្លៀងស្ត្រីម្នាក់អុកគូទនៅផ្សារកណ្តាលចូលសារភាព

ភ្នំពេញ ៖បុរសម្នាក់ដែលបានបង្កហិង្សាទះកំផ្លៀងស្ត្រីម្នាក់ឱ្យដួលអុកគូទនៅនឹង ថ្នល់កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៣៦កែងនឹងផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូន ពេញនោះ ត្រូវបានកម្លាំងកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ ប្រើវិធានការត្រជាក់នាំយកមកផ្តន្ទាទោសតាមច្បាប់។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ... Read More »

អ្នកដំណើរអាចជិះរថភ្លើងពីកម្ពុជាដល់សិង្ហបុរីចាប់ពីចុងខែមេសានេះ

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានគូសបញ្ជាក់ថា ការបើក ដំណើរការផ្លូវដែកជាមួយប្រទេសថៃនឹងអាចឱ្យអ្នកដំណើរឆ្លងកាត់ប្រទេសអាស៊ានមួយចំនួនបាននាពេលខាងមុខនេះ ។ ក្នុងដំណើរចុះពិនិត្យសា្ថនីយរថភ្លើងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកាលពីថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមេសា ... Read More »

បន្ទាប់ពីបង្ក្រាបក្លិបម៉ៃអាមី គឺឈ្មោះ ស្រេន វីរៈ ហៅ ស្រេង ល័ក្ខ ជាមេខ្លោងជួញដូរគ្រឿងញៀន

ភ្នំពេញ ៖ ការគាំទ្រពីមជ្ឈដ្ឋានប្រជា ពលរដ្ឋមានចំនួនច្រើនលើសលប់ចំពោះ ចំណាត់ការរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញដែលបើកប្រតិបត្តិការបង្ក្រាបក្លិបកម្សាន្តយីហោ ម៉ៃអាមី ដែលលួចលាក់ផលិតសារធាតុញៀនខុសច្បាប់ នៅក្នុងទីតាំងក្លិបមួយនេះ ក្នុងបទល្មើសជាក់ស្តែងនិងឃាត់ខ្លួន មនុស្ស៥០នាក់ ក្នុងនោះមានស្រី១២នាក់ ... Read More »

លោក ឃួង ស្រេង ចុះពិនិត្យសេវាដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ទៅតាមបណ្ដាខេត្ដនានា តាមរថយន្ដក្រុងឥតគិថ្លៃនៅទីលានប្រជាធិបតេយ្យឫស្សីកែវ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ សាលា រាជធានីភ្នំពេញ បានចាប់ផ្តើមបញ្ចេញរថយន្ដក្រុងចំនួន១២០គ្រឿង ដឹកបងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយឥតគិតថ្លៃហើយ ។ ប្រជាពលរដ្ឋដែលអាចជិះរថយន្តដោយឥតគិតថ្លៃនេះ រួមមានប្រជាពល រដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ១,២, ៣, ... Read More »

សម្តេចតេជោ៖ នៅតែ២ថ្ងៃទៀត ថ្ងៃចូលឆ្នាំថ្មីនឹងមកដល់ហើយ!

ដើម្បីកុំអោយចំណាយលើការធ្វើដំណើរច្រើន សូមបងប្អូនជនរួមជាតិ និងកូនក្មួយ ប្រើប្រាស់ឡានក្រុងដែលបានដាក់អោយដំណើរការដឹកជញ្ជូនដោយឥតគិតថ្លៃចាប់ពីថ្ងៃទី ១២-១៨ មេសា ដែលមានចំនួន ១២០គ្រឿង។ តៃកុងបើកបរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បើកបរគោរពច្បាប់ កុំវ៉ាប្រជែង និងកុំផឹកគ្រឿងស្រវឹងក្នុងពេលបើកបរដើម្បីសុវត្ថិភាពទាំងអស់គ្នា។ សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយ ព្រមទាំងចៅៗ ... Read More »

សមត្ថកិច្ចតាមប្រមាញ់ឃាតក រំលោភសម្លាប់ស្រ្តីមានសតិមិនគ្រប់នៅស្រុកស្ទឹងហាវ

ខេត្ត​ព្រះ​សីហ​នុ ៖ ​សមត្ថកិច្ចខេត្តព្រះសីហនុ និងនគរបាលស្រុកស្ទឹងហាវកំពុងដុតដៃដុតជើង ស្រាវជ្រាវរកមុខឃាតកដៃដល់ ដែលចាប់រំលោភរួចសម្លាប់ស្រ្តីមានសតិមិនគ្រប់ម្នាក់​យ៉ាងព្រៃ​ផ្សៃ​ កាលពី​វេលា​ម៉ោង​៨យប់ថ្ងៃ ចន្ទ ៤កើត ខែចេត្រ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ... Read More »

សាលាខណ្ឌព្រែកព្នៅរៀបចំពិធីសូត្រមន្តសុំសិរីសួស្តីឆ្នាំថ្មី

ភ្នំពេញ៖ នៅសាលាខណ្ឌព្រែកព្នៅ មានរៀបចំពិធីសូត្រមន្តសុំសិរីសួស្តី បវរមហាប្រសើរ សម្រាប់ឆ្នាំថ្មីនេះក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងលោកម៉ៅ ប៉ូរ៉ា ប្រធានក្រុមប្រឹក្សា ដោយមានការចូលរួមពីអស់លោក-លោកស្រី មន្ត្រីក្រោមឱវាទ សាលាខណ្ឌទាំងអស់ ។ ពិធីនេះ ... Read More »

ជនជាតិចិនលួចលិខិតឆ្លងដែនពីក្នុងផ្ទះសំណាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ ជនសង្ស័យ ជាជនជាតិចិនម្នាក់ បានធ្វើសកម្មភាពលួចយកលិខិតឆ្លងដែនចំនួន១៨ក្បាល ​របស់ម្ចាស់ផ្ទះសំណាក់ ត្រូវបានកម្លាំងជំនាញខណ្ឌពោធិសែនជ័យ ស្រាវជ្រាវតាមចាប់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង៣ និង១០នាទីទៀបភ្លឺ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នៅផ្ទះសំណាក់ អានតា ... Read More »

ស្ពានអាកាសថ្មើរជើងជម្ពូវ័ន ក្លាយជាកន្លែងអនាធិបតេយ្យ អាជ្ញាធរមិនខ្វល់

ភ្នំពេញ​៖​ ស្ពានអាកាសដើថ្មើរជើង ​នៅចំណុចផ្សារជម្ពូវ័ន្ត តាមបណ្តោយផ្លូវជាតិលេខ៤​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិសែនជ័យ​ រាជធានីភ្នំពេញ ក្រោយពីរាជរដ្ឋាភិបាលបានសាងសង់ស្ពានសម្រាប់ដើរ ងាយស្រួលក្នុងការឆ្លងផ្លូវ​ និងមានសោភ័ណ្ឌភាពល្អប្រសើរ តែពេលនេះ អាជ្ញាធរសង្កាត់​ និងខណ្ឌហាក់បីដូចជាមិនចេះថែរក្សាបណ្តែតបណ្តោយឲ្យជនមិនស្គាល់មុខវាយបំផ្លេចបំផ្លាញ និងចោលសំរាមពាស់ពេញលើស្ពាន ។ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ប្រារព្ធពិធីសូត្រមន្តចម្រើនសិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី លោក ម៉ម សារិន ប្រធានក្រុមប្រឹក្សា រាជ ធានី និងលោកស្រី បាននិមន្ដព្រះសង្ឃ៥៣អង្គ សូត្រមន្តចម្រើន ... Read More »

ឈ្មួញរកស៊ីដឹកឈើលួចលាក់បង្កប់ជាច្រើនឆ្នាំ ជាប្រភេទរថយន្តខ្នាតយក្សយីឌុប ត្រូវបែកការ ព្រោះចរចាមិនត្រូវគ្នា ទើបសមត្ថកិច្ចបង្ក្រាប

ខេត្តស្ទឹងត្រែង៖ រថយន្តខ្នាតយក្សមួយគ្រឿង លួចដឹកឈើគ្រឿងផ្ទះ យូរឆ្នាំ គ្មានច្បាប់ដោយមានការឃុបឃិតគ្នាជាមួយសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន ទើបធ្វើឲ្យឈ្មួញទាំងនោះ រកស៊ីដឹកឈើនេះ យ៉ាងរលូនយូរឆ្នាំបាន ។ ចំណែករថយន្ត ដែលត្រូវបង្ក្រាបនោះ ប្រហែលជាមានការចរចាគ្នាមិនត្រូវហើយ ទើបធ្វើឲ្យជំនាញ ក្តៅក្រហាយ ... Read More »

ឆ្លៀតឱកាសម្ចាស់មិនចាក់សោផ្ទះ ចូលទៅធ្វើសកម្មភាពលួចម៉ូតូ ម្ចាស់ឃើញ ដេញចាប់វាយទ្រមខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានចូលទៅធ្វើសកម្មភាព​ លួចម៉ូតូមួយគ្រឿងក្នុងផ្ទះប្រជាពលរដ្ឋមួយកន្លែង ខណៈម្ចាស់មិនទាន់ចាក់សោតែមិនបានសម្រេចត្រូវបានម្ចាស់ផ្ទះឃើញទាន់ដេញចាប់បានដាក់មួយដៃមួយជើងឡើងទ្រមខ្លួនរួចប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះលេខ២០ ផ្លូវលំ កែងនឹងផ្លូវសហពន្ធ័រុស្សី ភូមិចុងថ្មល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ... Read More »

រថយន្តបិទស្លាកយីហោរស្មីហង្សមាស បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់ គាបតែកុងរបួស

ភ្នំពេញ​៖​ រថយន្តស្តារិចមួយគ្រឿងដែលបិទស្លាកយីហ្លោ​ រស្មីហង្សមាសបានបើកលឿនជ្រុលបុក របាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់២កង់ គាបតៃកុងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋ ជួយគាស់យកទៅមន្ទីរពេទ្យ ។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០១៩ នៅចំណុចផ្លូវមុនីវង្ស​ កែងនឹងផ្លូវលេខ៣១០ ... Read More »

ឆក់បានលុយ៣ម៉ឺនដុល្លារ តែរត់មិនរួចពីសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ​៖​ ជនសង្ស័យចំនួន២នាក់បានជិះម៉ូតូធ្វើសកម្មភាព ឆក់កាបូបលុយពីស្ត្រីជនជាតិចិនម្នាក់បានសម្រេច ហើយព្យាយាមជិះគេចខ្លួន តែត្រូវបានកម្លាំងអន្តរាគមន៍ល្បាតឃើញដេញចាប់បានភ្លាមៗ ។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី​១០ ខែមេសា​ ឆ្នាំ២០១៩​ ត្រង់ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ តាមបណ្តោយផ្លូវហសព័ន្ធរុស្ស៊ី​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិសែនជ័យ​ ... Read More »

ទើបបើកទទួលការងារថ្មី ម៉ារីអូប្រកាសនាំចូលផលិតផលសម្រស់ពីប្រទេសកូរ៉េទៀត

ភ្នំពេញ៖ អតីតតារាចម្រៀងប្រចាំផលិតកម្មBig Man លោក ម៉ារីអូ (Mario)កាលពីថ្មីៗនេះបានប្រកាសទទួលរៀបចំចាត់ចែងពិធីការនានាក្នុងកម្មវិធីតូចធំ ។ ក្រៅពីប្រកាសការងារនេះមិនបានប៉ុន្មានផងស្រាប់តែលោកបានបញ្ចេញមុខជំនួញថ្មីក្នុងដៃមួយទៀតគឺនាំចូលផលិផលថែរក្សាសម្រស់ជាហ្វមលាងមុខ និងម៉ាសបិទមុខដែលនាំចូលពីប្រទេសកូរ៉េ ។ ទោះបីជាមិនលេចមុខមាត់លើវិស័យសិល្បៈដល់កម្រិតជួរមុខ ប៉ុន្តែ ម៉ារីអូ(Mario) ត្រូវបានអ្នកគាំទ្រលោកជាច្រើនបានកោតសរសើរពីទឹកដមសំនៀងដែលលោកអាចច្រៀងទាំងភាសាចិន អង់គ្លេសបានយ៉ាងល្អ ... Read More »

ចេញពីធ្វើការ ចោរភ្ជង់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាពនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូចេញពីធ្វើការបំណងទៅផ្ទះ ខណៈមកដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវជនសង្ស័យដងកាំភ្លើងភ្ជង់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព តែលោកចោរបានទុកម៉ូតូកញ្ចាស់ឲ្យជនរងគ្រោះជិះទៅប្តឹងប៉ូលិស ។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅដីវាលខាងជើងវត្តតាភេម ភូមិតាភេម សង្កាត់កំបូល ... Read More »

លិខិតមិត្តអ្នកអាន៖ សេវាប្រមូលសំរាម​ឡើងថ្លៃជិត៣ដង ចាំមើលការប្រមូលយ៉ាងម៉េចវិញ?

មិនដឹងថាពលរដ្ឋនៅរាជធានីភ្នំពេញសាទរ​ចំពោះ​ការដំឡើងថ្លៃសេវាប្រមូលសំរាម​ដែរឬយ៉ាងណានោះទេ ។ សព្វថ្ងៃតម្លៃសេវាប្រមូល​សំរាម​ត្រូវបង់៤ពាន់រៀលក្នុងមួយខែ ។ អំណឹះតទៅ អ្នកធ្លាប់បង់៤ពាន់រៀល ឬ១ដុល្លារ​ ត្រូវបង់​១០៦០០រៀល ក្នុងមួយខែ ។ ពោលគឺកើនឡើង​ស្ទើរ​៣ដងឯណោះ ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់​មើលឃើញថា មិនគួរឡើងថ្លៃ​អ្វីដល់ម្លឹងពេកទេ បើឡើងគួរតែត្រឹមទ្វេដងបានហើយ ... Read More »

បង្រ្កាបបទល្មើសឈើមួយជ្រុងតូចនៃស្រុកភ្នំក្រវាញប្រមូលបាន ១៥រថយន្តធំៗ

ខេត្តពោធិ៍សាត់៖ កម្លាំងចម្រុះស្រុកភ្នំក្រវាញបើកយុទ្ធនាការបង្រ្កាបបទល្មើសធនធាន ធម្មជាតិ (ព្រៃឈើ) ១ជ្រុងតូចប៉ុណ្ណោះនៃស្រុកភ្នំក្រវាញ កម្លាំងប្រមូល និងរិបអូសចាប់យកវត្ថុតាងជាក់ស្ដែង ប្រភេទឈើអារចម្រុះយ៉ាងច្រើនសន្ធឹកសន្ធប់ ។ ប្រតិបត្តិការយុទ្ធនាការបង្រ្កាបបទល្មើសព្រៃឈើខាងលើ ធ្វើឡើងតាំងពីថ្ងៃទី៦រហូតដល់ល្ងាចថ្ងៃព្រហស្បតិ៍ ៧កើត ខែចេត្រ ឆ្នាំច សំរឹទ្ធស័ក ... Read More »